ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត ឆែ ៖ តាមផែនការ គម្រោងស្ពានខ្សែកាបឬស្សីកែវនេះ​ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្នភាពការដ្ឋានសាងសង់ស្ពានខ្សែកាបឬស្សីកែវ ឆ្លងកាត់ទន្លេសាប។ តាមផែនការ គម្រោងនេះ​ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាការបញ្ជាក់ ពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។ 

លោកអភិបាលរង រាជធានីភ្នំពេញ បានបន្តថា, ស្ពានខ្សែកាបឬស្សីកែវ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។

លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា, មានសន្តិភាព​ មានការអភិវឌ្ឍ​ មានសមិទ្ធផលថ្មី​។ 

សូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ​ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយេីង.. អរគុណសន្តិភាព 

ដោយ ៖ សិលា


ចែករំលែក៖