ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរថយន្តហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខ ស្វាយរៀង 3A-7899 បណ្តាលមកពីផ្សារធុងប្រេង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅវេលាម៉ោង ៩:៤០នាទីព្រឹក សមត្ថកិច្ចទទួលបានព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងរបស់ឈ្មោះ សុខ សីឡា ភេទប្រុស អាយុ ៦៣ឆ្នាំ នៅក្រុងបាវិត ខេត្តស្វាយរៀង ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង និងរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងមាន រថយន្តអធិការដ្ឋានស្រុកព្រះស្ដេច, ស្រុកកំពង់ត្របែក ,ស្រុកបាភ្នំ និងអធិការដ្ឋាននគរបាលស្រុកពាមរក៍ បានចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ប្រើប្រាស់ទឹកអស់ ៤ រថយន្ត ទើបធ្វើឱ្យភ្លើងរលត់ ១០០ ភាគរយ ។ 

    មូលហេតុដែលបណ្តាលឱ្យឆាបឆេះរថយន្តខាងលើគឺមកពីជាងឈ្មោះ ទឹម ខែមរិន ផ្សារធុងប្រេង។

បច្ចុប្បន្ន អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអ្នកលឿង ។

    សូមបញ្ជាក់ថា, លើសពីអាណិត យំមិនចេញទឹកភ្នែក .. ខ្ចីលុយគេមកទិញរបស់រកស៊ី ប៉ះកង់ឡាន ឥលូវឆេះឡានខាងលើក៏បណ្តាលឱ្យឆេះរាលដាល ដល់រោងប្រជាពលរដ្ឋអស់ របួសទាំងខ្លួនទៀត នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៣ នៅផ្សារកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ដូច្នេះសូមមេត្តាម្ចាស់រថយន្តជួយសម្របសម្រួលដោះស្រាយសម្រាប់ការបាត់បង់ទ្រព្យសម្បត្តិរបស់អ្នកដទៃដូចក្នុងរូបភាពនេះផង ៕

IMG_1987

ដោយ ៖ សហការី


ចែករំលែក៖