ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ លើកពីភាពរឹងមាំរបស់ស្ត្រីម្នាក់ ជាភរិយាលោក យឹម​សុីណន ប្អូនស្រីមានបញ្ញា ដោះស្រាយបាននូវបញ្ហារបស់ប្តី ដល់សម្តេចទន់ចិត្ត សន្តោសប្រណី

ចែករំលែក៖

ភ្នំពេញ ៖ “ភាពខ្លាំងរបស់ស្ត្រី មិនមែនគ្រាន់តែ សមត្ថភាពដែលអាចដោះស្រាយបញ្ហា មុនពេលខ្លួនបរាជ័យនោះទ វាក៏ជាសមត្ថភាពដោះស្រាយបញ្ហា ក្រោយពេលខ្លួនបរាជ័យផងដែរ។” នេះជាទ្រឹស្តីមួយដ៏សាមញ្ញ ហើយស្ត្រីភាគច្រើន  ជោគជ័យការងារ សុភមង្គល ជាដើម។ 

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២៩ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងពី ភាពរឹងមាំ របស់ភរិយា លោក យឹម​សុីណន ដោយលោកសំណេរថា, ភាពរឹងមាំរបស់ស្ត្រីម្នាក់ ដែលឆ្លុះបញ្ចាំងនូវទិដ្ឋភាព២យ៉ាង៖

១. សូមសរសើរភាពនូវរឹងមាំខាងផ្លូវចិត្តរបស់ ប្អូនស្រីជាភរិយា ស៊ីណន ហើយទោះបីប្អូនស្រីបញ្ជាក់ថា មិនបានរៀនសូត្រច្រើន ប៉ុន្តែប្អូនស្រីមានបញ្ញា ដោះស្រាយបាននូវបញ្ហា។ 

២. អ្នកប្រឆាំងជាច្រើន ក្លាហានហ៊ានបង្កើតបញ្ហា តែបែរជាមិនដឹង និងមិនអាចដោះស្រាយបញ្ហាខ្លួនឯងបាន រួមទាំង មេពួកប្រឆាំងប្រាស់អាយុផង ដែលស្រាយបញ្ហាខ្លួនមិនបាន។

លោក ហ៊ុយវណ្ណៈ បានលើកឡើងបែបនេះ ខណៈលោក បានពិនិត្យអានទៅលើសំណេររបស់ ភរិយា លោក សុីណន ដែលបង្ហោះតាមគណនីឈ្មោះថា (Makara Sophat Page) ៤ថ្ងៃមុន ដោយសរសេរថា : 

សូមគោរពសម្តេច​ពុក​ជាទីគោរព​ #Samdech Hun Sen 🙏🇰🇭 កូនជាប្រពន្ធរបស់​ យឹម​ សុីណន​ សូមសម្តេចពុកអនុគ្រោះ​ លេីកលែងទោសអោយប្តីកូនផង​🙏។  កូនមានតែម្រាមដៃ១០​ សូមអង្វរសម្តេចពុក​ ជួយអោយកូនៗខ្ញុំ​ បានជួបប៉ារបស់គេវិញផង​ ប្តីកូនធ្វេីខុស​ ប្តីកូនគិតខ្លីមួយឆាវ​ សូមសម្តេចពុក​មេត្តា​ សន្តោស​ប្រណី​ អោយប្តីកូនផង​ ទោះធ្វេីអ្វីក៏កូនព្រមដែរ​ អោយតែកូនៗបានជួបប៉ារបស់គេវិញ។  សម្តេចពុក​ជាទីគោរព​ សម្តេច​ពុពិកតែងតែមានចិត្តកុរណា​ សណ្តោស​ ប្រណីដល់កូនជានិច្ច។ កូនធ្វេីខុសហេីយ​ ពួកកូននឹងកែខ្លួ​ន​ មិនអោយធ្វេីពុក​ខកបំណងទេ។  កូនបានឆាតទៅផែករបស់សម្តេចពុក​ ផ្ញេីរសារទៅពុក​ តែខ្ញុំមិនទាន់បានការឆ្លេីយតបពីសម្តេចពុកទេ​ ។ បេីពុកផ្តល់ឱកាសអោយកូន​ស្រីម្នាក់នេះ​ កូននិងទៅ​ ក្រាបអង្វរសូមទោសសម្តេចពុក​ សូមសម្តេចពុកមេត្តាទទួលការសូមទោសពីគ្រួសាររបស់ប្តីខ្ញុំផង🙏។

សម្តេច​ពុក​បានលេីកលែងទោសម្តងអោយប្តីកូន​ និងគ្រួសារបានជួបជុំគ្នារស់នៅស្រុកខ្មែរវិញ​ កូននៅតែជឿរជាក់យ៉ាងមុតមាំថា​ សម្តេច​ពុក​មិនបោះបង់កូនចោលទេ​ ។ កូនៗរបស់គាត់សួររកគាត់​ តែកូនមិនដឹងថាឆ្លេីយប្រាប់កូនគាត់ថាមេចទេ​?  សូមសម្តេចពុក​ មេត្តា​លេីកលែកទោសអោយប្តីរបស់កូនផង​ គាត់គ្មានចេតនា​ប្រមាទពុកទេ​ គាត់គោរព​ និង​ស្រឡាញ់​ពុកណាស់​ ព្រោះ​ពុកមានចិត្តល្អ​ មិនយកទោសអ្វីពីកូនទេ​ ។  បេីទោះបីប្តីកូនធ្លាប់ធ្វេី​ បាតុកម្ម​នៅកូរ៉េក៏ដោយ​ ក៏ពុកនៅតែលេីកលែងទោស​ហេីយ​ អោយពួកកូនចូលស្រុកវិញទៀត។ 

សម្តេច​ពុក​របស់កូនអេីយ​ កូនបានរៀនតិចតួច​ បេីសិនជាកូន​សរសេរ​ទៅ​លេីសលួសត្រង់ណា​ សូមសម្តេចពុក​ អធ្យាស្រ័យ​ដល់កូនផង🙏

បេីសម្តេចពុកបានទទួលសំណេរនេះ​ហេីយ​ កូនសូ​មអនុញ្ញាត​ ទៅក្រាបអង្វរសូមអភ័យពីសម្តេចពុកដោយផ្ទាល់​  សូ​មសម្តេចពុកផ្តល់អោយ​ ឱកាស​អោយកូន​ និង​ គ្រួសារ​ផង🙏🙏🙏។  ពីសុផាត​ មករា​ ​ប្រពន្ធ​ យឹម​សុីណន ។

សូមជម្រាបថា, លោក យឹម​សុីណន ទទួលបានការសណ្តោសប្រណីពី សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកបដោយចិត្តធម៌ ស្រឡាញ់ប្រជាពលរដ្ឋ ស្មើនឹងកូន និងចិត្តទន់ ពេលអ្នកមានកំហុស ចេះកែប្រែកំហុស ៕

ដោយ ៖ សិលា


ចែករំលែក៖