ភ្នំពេញ ៖ ទីបំផុត ដល់ម៉ោង ! ក្រុមយុវជនសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍បកអាក្រាតថា «ការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧» ជារឿងស្វាស៊ីបាយលៀបមាត់ពពែ ។ នេះបើយោងតាម
សេចក្តីងថ្លែងការណ៍រួម ស្ដីពីទណ្ឌិត សម រង្ស៊ី តែងតែប្រឌិតរឿង ការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៩៧ យកធ្វើឈ្នាន់នយោបាយ ! ថ្លែងចេញដោយក្រុមយុវជនសង្គមស៊ីវិល ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣។
ក្រុមយុវជនសង្គមស៊ីវិល បានបញ្ជាក់ថា, យើងខ្ញុំទាំងអស់គ្នាជាក្រុមយុវជនសង្គមស៊ីវិល សិស្ស និស្សិត សូមសម្ដែងការសោកស្តាយចំពោះរឿងខាងលើដោយហេតុ ថា រាប់សិបឆ្នាំមកនេះ យើងតែងតែទទួលបានព័ត៌មានមិនពិតគំនិតញុះញង់ពីគណបក្សប្រឆាំង ពិសេសពី ទណ្ឌិត សម រង្ស៊ី ដែល តែងតែបណ្តុះនូវនយោបាយខ្មៅកង្វក់កន្លងមក។ ផ្ទុយទៅវិញ នយោបាយបោកបញ្ឆោតរបស់ក្រុមជ្រុលនិយមមួយនេះគឺពិតជា បានជះឥទ្ធិពលអាក្រក់មកលើបណ្តាប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែក្រោយការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅរបស់ក្រុមយុវជនសង្គមស៊ី វិលបានដឹងថា នេះគឺជានយោបាយប្រជាពិថុតរបស់ពួកគេដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។ ជាក់ស្ដែងណាស់ ទណ្ឌិត សម រង្ស៊ី ម្តងចោទ សម្តេចតេជោ ហ៊ុន សែន ម្តងចោទ លោកគតិបណ្ឌិត ហ៊ីង ប៊ុនហៀង ថានៅពីក្រោយការបោក គ្រាប់បែកប៉ុនប៉ងសម្លាប់គាត់ ក្នុងហ្វូងបាតុករ។
ក្រុមយុវជនសង្គមស៊ីវិល បានបន្ត ! សូមជនរួមជាតិមេត្តាពិចារណាថា បើពិតជាមានការប៉ុនប៉ងបោកគ្រាប់បែក សម្លាប់ទណ្ឌិត សម រង្ស៊ី ពីថ្នាក់ដឹកនាំទាំងពីររូបខាងលើពេលនោះពិតមែន សួរថា លោកគតិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែល ជាមេបញ្ជាការអង្គរក្សដែលធ្លាប់ឆ្លងកាត់គ្រប់សមរភូមិប្រយុទ្ធការពារទឹកដី គ្រាន់តែមកបោកគ្រាប់បែកសម្លាប់ជនសាមញ្ញម្នាក់ សោះក៏ធ្វើមិនជោគជ័យផង សួរថាតើមេទ័ពអីក៏អន់ម៉្លេះ? ផ្ទុយទៅវិញ ជាក់ស្ដែងណាស់ កាលពីចុងឆ្នាំ២០០៥ ទណ្ឌិត សម រង្ស៊ី ធ្លាប់បានដកពាក្យបណ្ដឹងពីតុលាការសហរដ្ឋអាមេរិក នៅទីក្រុង NEW YORK ម្តងរួចហើយ អំពីបណ្តឹងចោទ សម្តេច តេជោ ករណីបោកគ្រាប់បែកសម្លាប់ហ្វូងបាតុករនៅមុខរដ្ឋសភា។ ឆ្នាំបន្ទាប់ ទណ្ឌិត សម រង្ស៊ី បានផ្ញើលិខិតសុំទោស សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០៦ ពីទីក្រុងប៉ារីសថា ខ្លួនពិតជាសោកស្ដាយដែលបានចោទសម្តេចតេជោ ហ៊ុន សែន ថានៅពីក្រោយអំពើឃាតកម្មនេះ ប៉ុន្តែហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី នៅតែបន្តយករឿងនេះមកចោទប្រកាន់ថ្នាក់ដឹកនាំដដែលៗបែបនេះ? មិនពិបាកយល់ទេ តាមពិតនេះគឺជានយោបាយប្រជាតិថុតសុទ្ធសាធ ដែលខ្មែរយើងតែងតែប្រើថាស្វាស៊ីបាយ លៀបមាត់ពពែ។ តាមការសិក្សាបឯមសង្ស័យថា ជាករណីទណ្ឌិត សម រង្ស៊ី ជាអ្នកប្រឌិតរឿងនៅពីក្រោយ។
តួរយ៉ាងគេអាចយកមេរៀន លោក ជា វិជ្ជា លោក ឈុត វុទ្ធី លោកបណ្ឌិត កែម ឡី ធ្វើជាទឡ្ហីករណ៍។ល។ យើងខ្ញុំគិតថា គ្មានផ្លូវ កើតចេញពីអ្នកកាន់អំណាចណាម្នាក់ទេ ព្រោះគេដឹងច្បាស់ណាស់ថា ធ្វើមិនចំណេញ។ ផ្ទុយទៅវិញករណីនេះ ក៏មាន ប្រសិទ្ធដែល សម្រាប់គណបក្សប្រឆាំងយកមកធ្វើជានយោបាយ ស្វាស៊ីបាយ លៀបមាត់ពពែ ថាមិនត្រូវអាចនៅមានជនល្បីៗ ផ្សេងទៀត សម្រាប់ទណ្ឌិត សម រង្ស៊ី យកមកធ្វើឈ្នាន់។ មិនពិបាកយល់ទេដែលយុវជនខ្មែរចងចាំបានយ៉ាងច្បាស់ថា ឆ្នាំ ២០១៣ ទណ្ឌិត សម រង្ស៊ី តែងតែប្រើពាក្យសម្តីបោកបញ្ឆោត ញុះញង់ឲ្យពលរដ្ឋខ្មែរ ពិសេសយុវជន សិស្ស និស្សិត ផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់។ ផ្ទុយទៅវិញប្រជាពលរដ្ឋនិង យុវជន បែរជាអ្នករងគ្រោះពិតប្រាកដ អ្នកដែលចំណេញគឺ ទណ្ឌិត សម រង្ស៊ី យកមកធ្វើជាឈ្នាន់នយោបាយ។ យ៉ាងណាម៉ិញនាពេលបច្ចុប្បន្ននេះ កេចកល់នយោបាយរបស់គាត់លែងមានប្រសិទ្ធភាពហើយ ព្រោះគេដឹងយ៉ាងច្បាស់ថានេះជា នយោបាយខ្មៅកង្វល់ដដែលៗ ជាហេតុមិនអាចកសាងជាតិពិតប្រាកដបាននោះទេ។ មានតែ ចូលរួម ការការពារ សន្តិភាព ដូចសព្វថ្ងៃ ទើបធ្វើឲ្យប្រទេសជាតិរីកចម្រើនជាបន្តបន្ទាប់ ៕
ដោយ ៖ សុខ ខេមរា