បន្ទាប់ពីកូដកម្មដ៏យូរដើម្បីតវ៉ានឹងការអនុម័តច្បាប់សោធននិវត្តន៍ដោយប្រធានាធិបតីបារាំង Emmanuel Macron បុគ្គលិកអនាម័យនៅទីក្រុងប៉ារីសបានចាប់ផ្តើមចូលធ្វើការវិញនៅថ្ងៃទី 29 ខែមីនា។
គំនរសំរាមជាង 10.000 តោន តម្រង់ជួរតាមដងផ្លូវនៃរដ្ឋធានីបារាំង ដែលស្មើនឹងទម្ងន់នៃតួ Eiffel បានក្លាយជានិមិត្តសញ្ញាដ៏លេចធ្លោមួយ ដែលមើលឃើញ និងក្លិនស្អុយ ប្រឆាំងនឹងផែនការបង្កើនអាយុចូលនិវត្តន៍ពីអាយុ 62 ទៅ 64ឆ្នាំ នេះបើយោងតាមសារព័ត៌មាន AP។
ការធ្វើកូដកម្មរបស់កម្មករសម្អាតបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សោភណភាពទីក្រុងនៃពន្លឺ។ លោក Vincent Salazar ទីប្រឹក្សាសិល្បៈអាយុ 62 ឆ្នាំដែលរស់នៅក្នុងសង្កាត់ Left Bank ដ៏ប្រណីតបាននិយាយបែបកំប្លែងថា “ខ្ញុំចូលចិត្តម៉ាក Chanel ដែលមានក្លិនស្អុយ ខ្ញុំបានឃើញសត្វកណ្ដុរ»។ គំនរសំរាមស្ថិតនៅជ្រុងអគាររបស់គាត់ ដែលមើលទៅសួន Luxembourg។
ទោះបីជាយ៉ាងណាលោក សាឡាហ្សា មិនប្រកាន់ទេ។
គាត់បាននិយាយថា៖ «ខ្ញុំគាំទ្រអ្នកទាំងនេះ 200% “ពួកគេមានក្លិនវាពេញមួយថ្ងៃ។ ពួកគេគួរតែចូលនិវត្តន៍មុនពេលសង្រ្គាមមិនទាន់ចប់ទេ”។
បុគ្គលិកអនាម័យបានបិទរោងចក្រដុតចំនួនបី និងឡានចាក់សំរាម។ ពួកគេចូលនិវត្តន៍លឿនជាងកម្មករភាគច្រើននៅក្នុងមុខរបរផ្សេងទៀត ដោយសារលក្ខណៈនៃការងាររបស់ពួកគេ។
ភាគច្រើនចូលនិវត្តន៍នៅអាយុ 57 ឆ្នាំ ប៉ុន្តែអ្នកខ្លះធ្វើការយូរជាងមុនដើម្បីទទួលបានប្រាក់សោធននិវត្តន៍។ ផែនការថ្មីនឹងជំរុញអាយុចូលនិវត្តន៍របស់ពួកគេដល់ 59 ឆ្នាំ។
កូដករជាច្រើនបានលើកឡើងពីកង្វល់សុខភាព ប្រសិនបើពួកគេត្រូវធ្វើការយូរជាងនេះ។
ទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃទី 22 ខែមីនា Reuters បានដកស្រង់សម្តីប្រធានាធិបតី Emmanuel Macron ដែលនិយាយថា លោកនឹងបន្តជំរុញឱ្យមានកំណែទម្រង់ប្រាក់សោធននិវត្តន៍ ទោះបីជាមានសម្ពាធ និងកំហឹងពីសាធារណជន សហជីព និងគណបក្សប្រឆាំងក៏ដោយ៕ ដោយ៖ ធីរីណា
រូបថត ៖ AP