ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីថ្លែងការណ៍រួមរបស់សហភាពអង្គការសង្គមស៊ីវិលទាំង៣៩ស្ថាប័ន ទាក់ទងនឹងទណ្ឌិត សម រង្ស៊ី អាចនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភាថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ប៉ុន្ដែយកករណីនេះធ្វើជាឈ្នាន់នយោបាយទៅវិញ

ចែករំលែក៖

   ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី អាចនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ យកធ្វើឈ្នាន់នយោបាយ ។ 

យើងខ្ញុំទាំងអស់គ្នាជាសហភាពអង្គការសង្គមស៊ីវិលទាំង៣៩ស្ថាប័ន សូមសម្ដែងការសោកស្តាយចំពោះរឿងខាងលើ ដោយហេតុផលថា ជាច្រើនឆ្នាំមកនេះ តែងតែទទួលបានព័ត៌មានមិនពិត និងញុះញង់ពីគណបក្សប្រឆាំង ពិសេស គោលនយោបាយខ្មៅកខ្វក់ពីទណ្ឌិត សម រង្ស៊ី ដែលតែងតែបណ្តុះនូវមនសិការមិនពិតកន្លងមក។ ផ្ទុយមកវិញ នយោបាយ ចាក់ឆ្កឹះឆ្កៀលរបស់ក្រុមជ្រុលនិយមមួយនេះ ពិតជាបានជះឥទ្ធិពលមកលើបណ្តាប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែ ក្រោយសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅរបស់ក្រុមយុវជនសង្គមស៊ីវិលទើបដឹងថា នេះគឺជានយោបាយប្រជាភិថុតិសុទ្ធសាធរបស់ពួកគេទៅវិញ។ សំណួរសួរថា បើមានការធ្វើឃាតលោកទណ្ឌិត សម រង្ស៊ី នោះមែន តើជននោះក៏អន់ម្លេះ? សំណួរមួយទៀត បើចេញមកពីឯកឧត្តមគតិបណ្ឌិត ហ៊ីង ប៊ុនហៀង មែន ក្រុមគាត់ក៏អន់ម្ល៉េះ ទន្ទឹមពួកគាត់ជាអគ្គមេបញ្ជាការកងអង្គរក្ស?

    មិនពិបាកយល់ទេ តាមពិតនេះគឺជានយោបាយប្រជាភិថុតិសុទ្ធសាធដែលខ្មែរយើងតែងតែប្រើថា ស្វាស៊ីបាយលាបមាត់ពពែ។

    ការបណ្តុះមនោគមវិជ្ជាខ្មៅរបស់ពួកគេនេះគឺជាចេតនាបំបែកបំបាក់ជាតិសាសន៍ខ្លួនឯងសុទ្ធសាធ ក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។ ជារឿយៗ ដូចករណីទណ្ឌិត សម រង្ស៊ី តែងតែប្រមាថអង្គព្រះមហាក្សត្រជាញឹកញាប់ ក៏ពួកគេបិទភ្នែកមើលមិនឃើញ ស្តាប់មិនឮ និងមិនដែលផ្សាយក្នុងន័យអប់រំប្រជាពលរដ្ឋ កុំឱ្យយកគំរូតាមដែរ។ តើពួកគេមិនខុសពីក្រុមឧទ្ទាមខុសច្បាប់ទេឬ?

   យើងខ្ញុំសូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេសសិស្ស និស្សិត បញ្ញវន្ត និងមន្ត្រីរាជការ មេត្តាចូលរួមការពារតម្លៃជាតិសាសន៍ និងសីលធម៌នៅក្នុងសង្គមខ្មែរឱ្យបានថ្លៃថ្នូរ។ ជាពិសេស សូមបងប្អូនយុវជនខ្មែរគ្រប់ និន្នាការទាំងអស់កុំយកខ្លួនបៀតជាមួយក្រុមនយោបាយ ទណ្ឌិត សម រង្ស៊ី ហើយគួរមានការពិចារណាបែងចែកខុសត្រូវ អ្វីជាប្រយោជន៍ដល់ខ្មែរ និងអ្វីជាប្រយោជន៍ដល់បរទេសដែលស្អប់ខ្មែរ ៕

ដោយ : សុខ ខេមរា


ចែករំលែក៖