ភ្នំពេញ៖ រថយន្ត Lexus LX470 បេីកបរដោយបុរសម្នាក់និងមានអ្នករួមដំណេីរបីបួននាក់ទៀតជាលក្ខណៈគ្រួសារ បានបោះពួយក្នុងល្បឿនយ៉ាងលឿន ស្រាប់តែបែកកង់មុខផ្នែកខាងស្ដាំ រួចក៏រេចង្កូតក្រឡាប់ផ្ងារជេីង បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្ត ម៉ាក Lexus LX470 ពណ៌ខ្មៅ មិនមានស្លាកលេខ ធ្វេីដំណេីរជាលក្ខណៈគ្រួសារក្នុងទិសដៅពីជេីងទៅត្បូង ដោយបោះពួយក្នុងល្បឿនយ៉ាងលឿន ហើយបានបែកកង់មុខផ្នែកខាងស្ដាំធ្វើឱ្យរេចង្កូតក្រឡាប់ផ្ងារជេីងរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អដែរដែលតៃកុងរថយន្តនិងអ្នករួមដំណេីរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឃេីញថាមិនបានប៉ះពាល់ដល់សម្បត្តិរដ្ឋក៏ឲ្យតៃកុងរថយន្តទាក់ទងហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕
ដោយ ៖ ភារ៉ា ដង្កោ