ខេត្តប៉ៃលិន៖ បើតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានទាំង៣ភូមិបានឱ្យដឹងថា កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៣០ខែមីនាឆ្នាំ២០២៣ មានករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់បានបោកបក់បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៣ភូមិស្មើនឹង១៣ខ្នងផ្ទះ ខូចខាតកម្រិតធ្ងន់ចំនួន០៩ខ្នងផ្ទះ និងខូចខាតកម្រិតស្រាលចំនួន០៤ខ្នងផ្ទះ មានដូចខាងក្រោម៖
១-ឃុំសាលាក្រៅ៖
– ភូមិស្រែអន្ទាក់ចំនួន០១ខ្នងផ្ទះ ឈ្មោះ សារ ង៉ូន ភេទប្រុស អាយុ៧០ឆ្នាំ ទំហំផ្ទះ ៥ម៉ែត្រx៦ម៉ែត្រ ខូចខាតរបើកដំបូលស័ង្កសីចំនួន១៤សន្លឹក។
២-ឃុំស្ទឹងត្រង់៖
-ភូមិអូរកណ្តៀងវ៉ាចំនួន០៦ខ្នងផ្ទះ៖
១-ឈ្មោះ ជីវ ចាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ផ្ទះទំហំ៤ម៉ែត្រx៥ម៉ែត្រ របើកស័ង្កសីចំនួន១០សន្លឹក។
២-ឈ្មោះ ណេង សារ៉ាយ ភេទស្រី អាយុ៣៨ឆ្នាំ ផ្ទះទំហំ៣ម៉ែត្រx៤ម៉ែត្រ របើកស័ង្កសីចំនួន០៤សន្លឹក។
៣-ឈ្មោះ អ៊ុក សម្បត្តិ ភេទប្រុស អាយុ៣៨ឆ្នាំ ផ្ទះទំហំ៤ម៉ែត្រx៥ម៉ែត្រ ដួលរលំផ្ទះទាំងស្រុង។
៤-ឈ្មោះ ពៅ សុខន ភេទប្រុស អាយុ៣១ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រx៥ម៉ែត្រ របើកស័ង្កសីចំនួន១០សន្លឹក។
៥-ឈ្មោះ ពៅ ដារ៉ូ ភេទប្រុស ផ្ទះទំហំ៥ម៉ែត្រx៤ម៉ែត្រ របើកស័ង្កសី ចំនួន០១សន្លឹក។
៦-ឈ្មោះ សន សាម៉ុន ភេទស្រី អាយុ៦៩ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រx៦ម៉ែត្រ ទ្រេតផ្ទះនិងរបើកជញ្ជាំងស័ង្កសី ចំនួន២០សន្លឹក។
-ភូមិទំនប់ចំនួន០៦ខ្នងផ្ទះ៖
១-ឈ្មោះឆើត ឈឿ ភេទប្រុស អាយុ៥៤ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រx៤ម៉ែត្រ របើកស័ង្កសីចំនួន០៤សន្លឹក។
២-ឈ្មោះ ថន ឡា ភេទប្រុស អាយុ៤២ឆ្នាំរបើកស័ង្កសីក្រោលគោចំនួន២០សន្លឹក។
៣-ឈ្មោះ ថោង ថន ភេទប្រុស អាយុ៧២ឆ្នាំ ផ្ទះទំហំ៧ម៉ែត្រx៨ម៉ែត្រ របើកស័ង្កសីចំនួន១០សន្លឹក។
៤-ឈ្មោះ អោក ប៊ុនធឿន ភេទប្រុស អាយុ៥៦ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រx៤ម៉ែត្រ របើកស័ង្កសីចំនួន០៤សន្លឹក។
៥-ឈ្មោះ ឆើត ឈូ ភេទប្រុស អាយុ៣៩ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រx៧ម៉ែត្រ របើកស័ង្កសីប្រហែល៦០សន្លឹក។
៦-ឈ្មោះ ឡាង អូន ភេទស្រី អាយុ៦៩ឆ្នាំ ផ្ទះទំហំ៤ម៉ែត្រx៣ម៉ែត្រ របើកស័ង្កសីទាំងស្រុង។
បើតាមអាជ្ញាធរមូលដ្ឋានបានបន្តថា ករណីខ្យល់កន្ក្រាក់វាយប្រហារផ្ទះប្រជាពលរដ្ឋនេះមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕
ដោយ៖ ស សារ៉េត