ព័ត៌មានទាន់ហេតុការណ៍៖

ពាក្យ “អែបអប” អាចក្លាយជារឿងវែកញែក រវាង រឿន ណាត និង ពេជ្រ វត្តីសារ៉ាវឌ្ឍី

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍មុននេះក្រោយពីមានការវែកញែកគ្នាខ្លាំងអំពីការពោលពាក្យ”អែបអប” ដែលត្រូវបានលើកឡើងដោយកញ្ញារឿន ណាត កញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ ។ ស្រាប់តែមុននេះកញ្ញាពេជ្រ  វត្តី សារ៉ាវឌ្ឍីក៏បានចេញមុខបញ្ជាក់រឿងពាក្យអែបអបនេះដែរ ដែលធ្វើឲ្យគ្រប់គ្នាយល់ថាអាចជាការឆ្លើយឆ្លងគ្នា។ 

  ពីពាក្យ” អែបអប” ត្រូវបានកញ្ញាឯកទាំងពីរលើកឡើងព្រមគ្នាស្របនឹងករណីកញ្ញាឯកMiss Grand ខេត្តភូកេត បង្ហោះសារនិងរូបថតដែលនាំឲ្យពលរដ្ឋខ្មែរមួយនគរចេញប្រតិកម្មនោះ។ កញ្ញា រឿន ណាត កញ្ញាឯកចក្រវាឡកម្ពុជា ប្រចាំឆ្នាំ ២០១៨ ដែលធ្លាប់បានចេញទៅប្រគួតនៅប្រទេសថៃ បានទម្លាយសារមួយដែលអ្នកគាំទ្រមិនដែលបានដឹងគ្រានាងទៅប្រគួតនៅទីនោះគឺនាងទទួលបានការមើលងាយខ្លាំង និងមិនចេះអែបអបគេនោះ។

នាងបានបង្ហោះសារថា វាមិនមែនជាលើកទី១ទេ ដែលប្រទេសមួយនេះបានមើលងាយមកកាន់ប្រទេសកម្ពុជា នេះហើយជាមូលហេតុដែលតាំងពីប្រគួតចប់នៅប្រទេសនេះរយៈពេល៥ឆ្នាំ ហើយដែលនាងមិនដែលទៅសូម្បីតែម្តងទៀត ព្រោះកាលពីទៅប្រគួតទទួលបានការមើលងាយខ្លាំងមិនចេះអែមអប។ សារនេះភ្ជាប់ដោយការចែករំលែក ព័ត៌មានពីគេហទំព័របុរាណណាចារ្យដែលបានលើកឡើងពីករណីគណនីយIGរបស់កញ្ញាឯកថៃបានបញ្ចេញសារនិងរូបភាពមើលងាយជាតិសាសន៍ខ្មែរកាលពីប៉ុន្មានថ្ងៃមុននេះ។ 

  ស្របគ្នានឹងពាក្យអែបអបនេះស្រាប់តែត្រូវបាន ពេជ្រ វត្តីសារ៉ាវឌ្ឍីលើកយកទៅបកស្រាយរហូតក្រុមអ្នកគាំទ្របានលេីកយកសំណេរបវរកញ្ញាទាំងពីរនេះមកផ្ទឹមគ្នា។   

ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បាន  លើកឡើងដែរថា  មិនបានអែបអបអ្នកណាទេ  ខ្ញុំគ្រាន់រៀនរស់ជាមនុស្ស យល់  កាលៈទេសៈ  មានការអប់រំ  មានការរៀនសូត្រ  ក្នុងនាមជាបវរកញ្ញាម្នាក់ដែលតំណាងអោយប្រជាជនខ្មែរមួយប្រទេស។ 

  ការលើកឡើង និងបកស្រាយចុងក្រោយរបស់ពេជ្រ វត្តីសារ៉ាវឌ្ឍី ហាក់ស៊ីសង្វាក់គ្នានឹងការលើកឡើងរបស់ កញ្ញា រឿន ណាត ប៉ុន្តែហាក់មិនបានបញ្ចេញឲ្យច្បាស់នៅឡើយថាតើជាការឆ្លើយឆ្លងគ្នាឬយ៉ាងណា ហើយថាតើករណីនេះនឹងក្លាយជាការមើលមុខគ្នាលែងចំរវាងអ្នកទាំងពីរដែរឬយ៉ាងណា៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖