ព័ត៌មានទាន់ហេតុការណ៍៖

Nottingham ឡើងមកឈរតំបន់សុវត្ថិភាព ក្រោយឈ្នះ Southampton ៤ទល់៣

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះ Nottingham Forest បានឡើងមកឈរក្នុងតារាងសុវត្ថិភាពបណ្តោះអាសន្នវិញក្នុងការទទួលជ័យជម្នះដ៏រំភើបនៅកីឡដ្ឋាន City Ground ដើម្បីឡើងចេញពីបាតតារាងទាំងហើយទុកឱ្យ Southampton ស្ថិតក្នុងដំណាក់កាលកាត់ចោលដដែលក្នុងជ័យជម្នះ៤ទល់៣ កាលពីរាត្រីថ្ងៃទី៨ ខែឧសភា

ការប្រកួតក្នុងរាត្រីដែលមានភ្លៀងធ្លាក់ក្រុមម្ចាស់ផ្ទះ Nottingham បានបង្កើនការនាំមុខ២គ្រាប់នៅនាទីទី១៨ និងនាទីទី២១ ដោយកីឡាករ Taiwo Awoniyi រកបានគ្រាប់ម្នាក់ឯង ដោយទទួលបានផលចំណេញមុនគេពីការបញ្ជូនបាល់ដ៏ល្អឥតខ្ចោះរបស់ Danilo

កីឡាករ Carlos Alcaraz បានរក១គ្រាប់តាមពីក្រោយវិញឲ្យ Southampton នៅនាទីទី២៥ ប៉ុន្តែនៅនាទីទី៤៤ជិតនឹងចប់ការប្រកួតក្នុងតង់ទី១ទៅហើយ កីឡាករ Morgan Gibbs-White បានស្តារមុខមាត់ឡើងវិញពីការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីកីឡាកររបស់ក្រុមភ្ញៀវ Southampton បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវបានវាយបកបាន១គ្រាប់ទៀតនៅនាទីទី៥១ ដោយការតែតបញ្ចូលទីពីកីឡាករ Lyanco បានផ្តល់ឱ្យ Southampton នូវក្តីសង្ឃឹមថ្មីក្នុងលទ្ធផល ប៉ុន្តែកីឡាករ Gibbs-White បានស្វែងរកគ្រាប់បាល់ទី៤ឲ្យក្រុមម្ចាស់ផ្ទះ Nottingham

ក្នុងម៉ោងបន្ថែម៩០នាទីបូក៦ កីឡាករក្រុមម្ចាស់ផ្ទះ Nottingham បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ប៉េណាល់ទីដែលស៊ុតដោយកីឡាករ James Ward-Prowse ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Nottingham យកឈ្នះក្រុមភ្ញៀវ Southampton ក្នុងលទ្ធផល៤ទល់៣

បរាជ័យនេះគឺជារដូវកាល Premier League លើកទី១១ជាប់ៗគ្នារបស់ Southampton ដែលក្រុមនេះអាចមានវាសនាក្នុងការធ្លាក់ទៅលេងនៅលីកទី២របស់អង់គ្លេសឡើងវិញ ក្រោយឈរនៅបាតតារាង ខណៈដែលរដូវកាល២០២២២០២៣ជិតនឹងបញ្ចប់ទៅហើយ

ការបណ្តេញចេញរបស់លោក Ralph Hasenhuttl នៅមុនពេលការប្រកួតបាល់ទាត់ពិភពលោកបានកើតឡើងបន្ទាប់ពីការឈ្នះមួយក្នុងការប្រកួត។ ជំនួយការរបស់គាត់ Nathan Jones មានរយៈពេលត្រឹមតែ៩៥ថ្ងៃមុនពេលគាត់ត្រូវបានបណ្តេញចេញ ហើយលោក Ruben Selles ត្រូវបានផ្តល់ការងាររហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

ក្រុម Southampton ទទួលបានតែ១ពិន្ទុគត់ក្នុងការប្រកួតលើកចុងក្រោយនេះបានកើតឡើងនៅលើទឹកដីក្រុម Arsenal នៅថ្ងៃទី២១ ខែមេសា។

Southampton គឺចាំបាច់ត្រូវតែឈ្នះការប្រកួតដែលនៅសល់ទាំង៣ និងNottingham Forest មិនទទួលបានពិន្ទុក្នុងការប្រកួតផ្សេងទៀត ឬ Everton បរាជ័យក្នុងការទទួលបានច្រើនជាងមួយ បើមិនដូច្នេះទេពួកគេនឹងត្រឡប់ទៅលេងនៅក្របខ័ណ្ឌ Championship វិញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖