ខេត្ត Alberta (កាណាដា) បានស្នើសុំជំនួយយោធាពីរដ្ឋាភិបាលសហព័ន្ធក្នុងការប្រឈមមុខនឹងភ្លើងឆេះព្រៃដែលមិនធ្លាប់មានពីមុនមក។
សារព័ត៌មាន BBC បានផ្សាយកាលពីថ្ងៃទី ៨ ខែឧសភាថា នាយករដ្ឋមន្ត្រី Alberta លោក ស្រីDanielle Smith បាននិយាយថា លោកស្រីបាននិយាយជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ហើយបានស្នើសុំឱ្យរដ្ឋាភិបាលសហព័ន្ធសម្រាប់ជំនួយបន្ថែម រួមទាំងជំនួយផ្នែកយោធាផងដែរ។
លោកស្រីSmith បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “នាយករដ្ឋមន្ត្រី Trudeau បានបញ្ជាក់ថា យោធានឹងត្រូវបានបញ្ជូនទៅជួយប្រសិនបើចាំបាច់” ។ លោកស្រីបានបន្ថែមថា ទាំងនេះគឺជា “ពេលវេលាដ៏លំបាក” សម្រាប់ខេត្ត Alberta។ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធនឹងអគ្គិភ័យនេះ ខណៈដែលអ្នកស្រុកនិងអ្នកជំងឺមន្ទីរពេទ្យត្រូវបានជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់។
អ្នកស្រីបាននិយាយថា៖ «មនុស្សរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងនិងការងារ ទុកអ្វីៗដែលពួកគេមានដោយឆ្ងល់ថា តើពួកគេបានបាត់បង់អ្វីៗគ្រប់យ៉ាងដែលពួកគេខំប្រឹងប្រែងសាងសង់ឬអត់?»។
លោកស្រី Smith បាននិយាយថា ខេត្ត Alberta នឹងផ្តល់ប្រាក់ចំនួន $934 ជាជំនួយហិរញ្ញវត្ថុបន្ទាន់ដល់មនុស្សពេញវ័យដែលត្រូវបានបង្ខំឱ្យជម្លៀសអស់រយៈពេលជាងប្រាំពីរថ្ងៃ។
គិតត្រឹមរសៀលថ្ងៃទី ៨ ឧសភា ភ្លើងឆេះព្រៃចំនួន ៩៤កន្លែងបានឆាបឆេះនៅទូទាំងរដ្ឋ Alberta ដែលក្នុងនោះ ២៧កន្លែងត្រូវបានចាត់ទុកថាមិនអាចគ្រប់គ្រងបាន។ មនុស្សជាង ២៩.០០០ នាក់ត្រូវបានប្រាប់ឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ។
ខេត្ត Alberta បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីចុងសប្តាហ៍ ដោយសារភ្លើងឆេះព្រៃ។
អ្នកពន្លត់អគ្គិភ័យមកពីកន្លែងផ្សេងទៀតរួមទាំង Quebec និង Ontario បានហោះទៅកាន់ Alberta ដើម្បីជួយពន្លត់ភ្លើង។ភ្លើងកំពុងរាលដាលពាសពេញខេត្តភាគខាងលិច និងខាងជើង៕ ដោយ៖ ធីរីណា
រូបថត ៖ zingnews