ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងដេីរតាមផ្លូវត្រូវរថយន្តបើកបុករបួសបាក់ភ្លៅឆ្វេងដេកសន្លប់ពេញមួយយប់ ព្រឹកឡើងទើបគេប្រទះឃើញ

ចែករំលែក៖

   ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស្រាបៀរអស់៣កំប៉ុងដេីរតាមផ្លូវរកទិញអីហូបស្រាប់តែមានរថយន្តបេីកបុកបណ្តាលឱ្យបាក់ជើងដួលសន្លប់ស្ដូកស្តឹងពេញមួយយប់រហូតមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ទេីបប្រជាពលរដ្ឋប្រទះឃើញដេកនៅលើចិញ្ចើមផ្លូវ ក្នុងស្ថានភាពបាក់ភ្លៅឆ្វេង រួចនាំគ្នាលើកយកទៅដាក់កន្លែងមានសុវត្តិភាពនៅដេប៉ូតេលា ផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ៣ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

   បុរសរងគ្រោះឈ្មោះ ហុក ប៊ុណ្ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ នៅភូមិកំពង់ទួល ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានរងរបួសបាក់ភ្លៅឆ្វេង ។

    តាមសម្តីជនរងគ្រោះបានឱ្យដឹងថា នៅព្រលប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គាត់បានផឹកស្រាបៀរអស់៣កំប៉ុង ស្រវឹង ក៏សុំម៉ូតូរុឺម៉កអ្នកស្គាល់គ្នាជិះធ្វើដំណើរមកកែងផ្លូវ៣០ម៉ែត្រក្បែរចំណុចកើតហេតុក៏ចុះ ហើយរុឺម៉កនោះគេបន្តដំណើរទៅបាត់ ស្របពេលនោះមេឃធ្លាក់ភ្លៀង គាតក៏ដើរតាមផ្លូវបន្តរកទិញអ្វីហូប ស្រាប់តែមានរថយន្តបើកមកបុកពីក្រោយ ដួលសន្លប់តែម្តង ពេញមួយយប់ទើបដឹងខ្លួនរបួសបាក់ជើងឆ្វេង ។ 

    តាមប្រជាពលរដ្ឋមានផ្ទះក្បែរនោះបានឱ្យដឹងថា ពួកគាត់ក៏មិនដឹងថាកើតមានគ្រោះថ្នាក់ចរាចរណ៍ដែរព្រោះនៅព្រលប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ មេឃធ្លាក់ភ្លៀងខ្លាំង ទើបមកដល់ព្រឹកនេះប្រទះឃើញជនរងគ្រោះនៅចិញ្ចើមផ្លូវមាត់ប្រឡាយ ខាងទឹកដីភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្នាមរបួសបាក់ភ្លៅឆ្វេង ក៏នាំគ្នាលើកសែងយកទៅដាក់នៅការាស់សាំងតេលា នៅផ្លូវម្ខាងទៀត ខាងទឹកដីភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ហើយរាយការណ៍ទៅសមត្ថកិច្ច និងដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖