ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីកម្ពុជា ! ប៉ាល់ ឆរស្មុី ដែលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នេះ ដណ្ដើមបានមេដាយមាស ៤គ្រឿង ,ប្រាក់ ១គ្រឿង ,សំរឹទ្ធ ១គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ សូមកោតសរសើរ និងអបអរសាទរ ចំពោះកីឡាការិនីកម្ពុជា ប៉ាល់ ឆរស្មុី ដែលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នេះ ដណ្ដើមបានមេដាយមាស ៤គ្រឿង ,ប្រាក់ ១គ្រឿង ,សំរឹទ្ធ ១គ្រឿង សម្រាប់ការប្រកួតកីឡាវ៉ូវីណាម។

ប្រជាពលរដ្ឋ ជនរួមជាតិ សូមជូនពរកីឡាករ កីឡាការិនីកម្ពុជាទទួលបានមេដាយអោយបានច្រើនបន្ថែមទៀត។ 

សូមបញ្ជាក់ថា, ថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២៣ កីឡាការនី​ ប៉ាល់​ ឆរស្មី ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ ២០២៣ ក្នុងប្រភេទកីឡាវ៉ូវីណាម លេីវិញ្ញាសា​មេគុនកំបិត​ភ្លោះ​ ធ្វេីឡេីងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ​ (OCIC) ជាមួយសំឡេង អបអរសាទរយ៉ាងខ្លាំង ពីភាពជោគជ័យដ៏ធំធេងនេះ សម្រាប់ជាតិ។ 

ចំពោះវីរនារីដ៏អស្ចារ្យរបស់ជម្រើសជាតិកម្ពុជា ២រូប ផ្សេងទៀត ក៏សាងប្រវត្តិសាស្ត្រ យកមេដាយមាស ជូន ជាតិដល់ទៅ ៩ គ្រឿង ❤️👍 គឺ កីឡាការិនីកម្ពុជា ពៅ សុខា និងសឿ ច័ន្ទលក្ខិណា ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាវ៉ូវីណាម លេីវិញ្ញាសា​មេគុនដាវ នារី២នាក់ ដែលនាំឱ្យម្ចាស់ផ្ទះឈ្នះលើប្រភេទកីឡានេះដល់ ៩មេដាយមាស ៕

ដោយ ៖ សិលា


ចែករំលែក៖