ភ្នំពេញ៖ បទ”មហានគរ” របស់តារាចម្រៀងរ៉េប លោក ជី ដេវីត ផ្ទុះការគាំទ្រខ្លាំងមិននឹកស្មានដល់រហូតមានការយកបទចម្រៀងនេះទៅធ្វើការផ្សព្វផ្សាយ កាត់បញ្ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក និងTik ToK ខណៈដែលចំនួនអ្នកចូលទស្សនាលើបណ្តាញសង្គមទាំងពីរនេះរាប់លានដងត្រឹមតែរយៈពេលខ្លី។ អ្នកគាំទ្រលោកជាច្រើនពេញចិត្តស្នាដៃបទចម្រៀងដែលពោរពេញដោយថាមពលនិងបណ្តុះទស្សនៈជាតិនិយមខ្លាំង រហូតមានអ្នកគាំទ្រជាច្រើនបានស្នើឲ្យដាក់បញ្ចូល ឬយកបទចម្រៀងនេះទៅធ្វើការបង្ហាញទៅកាន់ពិភពលោកនៅថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថែមទៀតផង។
ក្នុងនោះសូម្បីតែ លោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey ក៏បានធ្វើការចែករំលែកបទចម្រៀងរបស់លោកជី ដេវីត អមដោយសំណេរស្នើឲ្យមានការដាក់បញ្ចូលបទ”មហានគរ “ និងបទស្រឡាញ់អ្វីដែលខ្មែរមានក្នុងការបិទព្រឹត្តិការណ៍ស៊ីហ្គេម ដែលពេលនេះលោកក៏បានទាំងដាក់ជាចម្ងល់ថា ហេតុអ្វីនិពន្ធបទបែបនេះចេញមកបានផងដែរ។ មានការចែករំលែក និងការគាំទ្រច្រើនជុំវិញការស្នើមួយនេះព្រោះតែបទចម្រៀងនេះកំពុងតែបង្ហាញនូវមោទកភាពជាតិ នៃជនជាតិខ្មែរដែលហួរហៀដោយសិល្បៈវប្បធម៌ អរិយធម៌ អមទៅដោយការលាយបញ្ចូលបទភ្លេងនៃតន្ត្រីខ្មែរបានយ៉ាងពិរោះរណ្តំចិត្ត។ វាកំពុងតែអន្ទងចិត្តអ្នកស្តាប់ឲ្យមានមោទកភាពក្នុងនាមជាកូនខ្មែរកើតលើទឹកដីសម្បូរហូរហៀដោយសម្បត្តិវប្បធម៌អរិយធម៌ និងបណ្តុះផ្នត់គំនិតជាតិនិយម ព្រោះតែបទចម្រៀងបានបង្កប់ដោយការដាស់ស្មារតីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងកាន់តែច្រើនពីពង្សសាវត្តា និងការគោរពជឿលើទេវ អារុក្ខអារក្ខអ្នកតា បុព្វបុរសខ្មែរ ។ ក៏មានទស្សនៈលើកឡើងដែរថាក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ និងជាអ្នកសិល្បៈជំនាន់ក្រោយអាចបង្កើតស្នាដៃដ៏ល្អនេះឡើង និងត្រូវបានគេរំពឹងដែរថា ខ្មែរ នឹងធ្វើការរិះគន់គ្នាក្នុងន័យកែលម្អ ឈានទៅការផលិតស្នាដៃសិល្បៈក្រោយៗឲ្យកាន់តែល្អឥតខ្ចោះដើម្បីបង្ហាញពិភពលោក និងជាការប្រកួតប្រជែងផងដែរ។
គិតរហូតមកដល់ពេលនេះបទចម្រៀងរបស់ ជី ដេវីតមួយនេះទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ហើយត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនរំពឹងថា នឹងលេចវត្តមានរួមគ្នាជាមួយសិល្បករដទៃក្នុងព្រឹត្តិការណ៍បិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កំពុងតែអន្ទងចិត្តអ្នកស្តាប់ឲ្យមានមោទកភាពក្នុងនាមជាកូនខ្មែរកើតលើទឹកដីសម្បូរហូរហៀដោយសម្បត្តិវប្បធម៌អរិយធម៌ និងបណ្តុះផ្នត់គំនិតជាតិនិយម ព្រោះតែបទចម្រៀងបានបង្កប់ដោយការដាស់ស្មារតីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងកាន់តែច្រើនពីពង្សសាវត្តា និងការគោរពជឿលើទេវ អារុក្ខអារក្ខអ្នកតា បុព្វបុរសខ្មែរ ៕
ដោយ ៖ វឌ្ឍនា