ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន ០២គ្រឿង បានចូលសំចតក្នុងកំពង់ផែសស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១១-១៤ ខែឧសភា ឆ្នាំ២០២ ប្រកបដោយសុវត្ថិភាព។
១- នាវាទី១ ឈ្មោះ INS DELHI (D61)
២- នាវាទី២ ឈ្មោះ IBS SATPURA (F48)
+ លក្ខណៈបច្ចេកទេសនាវា៖
១-នាវាឈ្មោះ INS DELHI (D61)
_ ប្រភេទ នាវាពិឃាត
_ បណ្ដោយ ១៦៣,២០ m
_ ទទឹង ១៧,៤០m
_ ជម្រៅទឹក ៦,៦០m
_ ទំងន់ផ្ទុក ៦៨០៨ tons
_ ចំនួននាវឹក ៤៥០នាក់ ដឹកនាំដោលោក វរនាវីឯក SHIRAZ HUSSAIN មេបញ្ជាការនាវា
២- នាវាឈ្មោះ INS SATPURA (F48)
_ ប្រភេទ នាវាប្រយុទ្ធ
_ បណ្ដោយ 143m
_ ទទឹង ១៦,៩០m
_ ជម្រៅទឹក ៦.៩០m
_ ទំងន់ផ្ទុក ៥៣០០tons
_ ចំនួននាវឹក ៣៩៥នាក់ ដឹកនាំដោយលោកវរនាវីឯក KARTIK MURTHY មេបញ្ជាការនាវា
+ ប្រធានប្រតិភូលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូ
+ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ចំនួន ៥៧នាក់ ប្រើប្រាស់រថយន្តស៊ីរ៉ែន ចំនួន ០៣គ្រឿង ម៉ូតូ ចំនួន ០៨គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះគោលដៅដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ជូននិងនាំក្បួនដល់ប្រតិភូកងនាវា ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
ដោយ៖ សហការី