ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដែលគេស្គាល់ជាបុគ្គលិកអគ្គិសនីរបស់ក្រុមហ៊ុនអានកូត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យរបួសនៅព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣នេះឋិតនៅចំណុចហ្គោឌិនស្ទូចត្រីក្នុងភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅក្រុងប៉ោប៉ែត។
បុរសខាងលើមិនត្រូវបានគេស្គាល់ឈ្មោះនៅឡើយ តែដឹងថាៈជនរងគ្រោះបានបម្រើការនៅក្រុមហ៊ុនខាងលើ។
ប្រភពពលរដ្ឋនិយាយថាៈ មុនកើតហេតុគេឃើញបុរសជាជនរងគ្រោះខាងលើបានឡើងតាមបង្គោលភ្លើងដើម្បីដោះខ្សែចាស់ផ្លាស់ខ្សែថ្មី ដោយតាមបញ្ជាពីក្រុមហ៊ុន ហើយការដោះដូរខ្សែនោះទៀតសោតបុគ្គលិកមិនបានផ្ដាច់ចរន្ត(ខ្សែមេធំ)បណ្ដាលឲ្យឆក់ទើរលើបង្គោលភ្លើងតែម្ដង។ក្រោយមកគេឃើញមានខាងបុគ្គលិកជាច្រើននាក់មកជួយសង្គ្រោះដើម្បីយកចេញពីសេចក្ដីស្លាប់ ទោះយ៉ាងណាបុរសខាងលើត្រូវបានបុគ្គលិករបស់ក្រុមខាងលើជួយសង្គ្រោះទាន់ពេល ខណៈនោះត្រូវបានរថយន្តមួយគ្រឿងដែលគេស្គាល់ថាជារថយន្តរបស់លោកនួន នីគីដាត្រូវជាបងរបស់លោកនួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។រថយន្តរបស់លោកនួន នីគីដា ត្រូវបានមហាជនលើកឡើងថាជារថយន្តឯកជនតែងតែដឹកសពឬអ្នករងរបួសមិនគិតប្រាក់ ហើយតែងតែដឹកជូនពលរដ្ឋក្នុងក្រុងក៏ដូចដឹកសពនៅក្រៅខេត្តជាដើម។
សូមរំលឹកថាៈ ក្រុមហ៊ុនអគ្គិសនី អានកូ ក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣ក្រុមការងារបច្ចេកទេសនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីតាមទីតាំងដូចខាងក្រោម ៖
១/រយៈពេល៩ម៉ោង ចាប់ពីម៉ោង៨និង០០នាទីព្រឹកដល់ម៉ោង១៧និង០០នាទីល្ងាច ប៉ះពាល់ជួរបណ្តោយផ្លូវចាប់ពីមុខបូរីសំរិទ្ធិពៅដល់ខាងត្បូងហ្គោលឌិនស្ទូចត្រី ម្តុំបូរីដួងចាន់ជួរខាងកើត ម្តុំខាងជើងស្រាផ្ទឹល និង ម្តុំបូរីធីធីខាងជើងS Flus។
២/រយៈពេល៤ម៉ោង ចាប់ពីម៉ោង១និង០០នាទីរសៀលដល់ម៉ោង១៧និង០០នាទីល្ងាច ប៉ះពាល់ម្តុំហ្គោលឌិនស្ទូចត្រី ចំការស្វាយ បណ្តោយផ្លូវមុខបូរីហ្គោដឡាក់ដល់ម្តុំខាងជើងនាគទិព្វមួយ។
មូលហេតុក្រុមការងាធ្វើការប្តូរខ្សែបណ្តាញថ្មី ៕
ដោយ ៖ វណ្ណា