ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

West Ham បង្ហាញកីឡាករ 4 នាក់នឹងចាកចេញនៅចុងរដូវកាលនេះរួមទាំងកីឡាករសំខាន់ដែលលេងបាន៣៥០ប្រកួត

ក្លឹប West Ham បានដាក់ឈ្មោះកីឡាករវ័យចំណាស់ចំនួន 4 នាក់ដែលនឹងចាកចេញពីក្លឹបនៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ចាប់តាំងពីចូលកាន់តំណែងពីលោក Julen Lopetegui ក្នុងខែមករាមក លោក Graham Potter នៅតែមានភាពលំបាកក្នុងការធ្វើឱ្យក្លឹបលេងល្អប្រសើរឡើង។ នៅក្នុងការបង្ហោះនៅលើ ... Read More »

ប៉ាគីស្ថានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំជាការឆ្លើយតបនឹងឥណ្ឌា

ប្រតិបត្តិការ Bunyanun Marsoos របស់ប្រទេសប៉ាគីស្ថានបានកំណត់គោលដៅជាច្រើននៅទូទាំងប្រទេសឥណ្ឌា ដោយឃ្លាំងផ្ទុកកាំជ្រួច BrahMos នៅទីក្រុង Beas ត្រូវបានគេនិយាយថា ត្រូវបានបំផ្លាញនៅក្នុងរលកដំបូងនៃការវាយប្រហារ។ នៅថ្ងៃទី 10 ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន Xinhua ... Read More »

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំង ហាងផឹកស៉ី២កន្លែងផ្សេងគ្នាឃាត់ខ្លួនប្រុសស្រីជាច្រើននាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន​នៃអគ្គស្នងការនគរបាលជាតិ​បានឆ្មក់ចុះបង្រ្កាបទីតាំង​ហាងផឹកសុី​ ២កន្លែង​ មានយីហោ​ «ម្លប់ដូងខ្ទិះ​ម៉ារានី​ » និង​ ហាង​« អង្គរ​ជុំត្រជាក់ចិត្ត​ » ធ្វើការឃាត់មនុស្សប្រុសស្រី​ ជាច្រេីននាក់​ ពាក់ពន្ធ័​ករណី​ជួញ​ដូរ​ផ្លូវភេទ​ ។ ... Read More »

លោក ឈឿន ប៊ុនឆន ៖ ក្មេងៗសត្វមមាចមួយក្រុមនេះដេញគប់គ្នា និងវាយគ្នារហូតដល់ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ពិតជាមិនគួរឱ្យជឿទាល់តែសោះ

ខេត្តព្រៃវែង ៖ ប្រហែលនេះគឺលើកទី១ហើយនៅស្រុកខ្មែរ ។ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយដល់កម្លាំងសន្តិសុខខេត្ត ដែលមានខ្ញុំជាអ្នកដឹកនាំមួយរូប និងមិនអាចទទួលយកបានជាដាច់ខាត! ក្មេងៗសត្វមមាចមួយក្រុមនេះដេញគប់គ្នា និងវាយគ្នារហូតដល់ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ពិតជាមិនគួរឱ្យជឿទាល់តែសោះ ។ តើខ្ញុំគួរធ្វើបែបណាចំពោះពួកគាត់ឱ្យសមនឹងទង្វើតិរច្ឆាននេះ?? នេះជាការលើកឡើងពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ... Read More »

ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា គ្រោងរៀបចំធ្វើសមាជ ដើម្បីជំរុញឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅ ក្នុងខែមិថុនាខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សមាជរដ្ឋសភា និងព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជា ធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញពី​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ ... Read More »

កម្ពុជា​អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់​ ៣០% ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥​

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

ករណី​មន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយ​ក្រុមគ្រួសារ​ក្មេងស្រីអាយុ១៧ឆ្នាំស្លាប់ម្នាក់​ ប្ដឹងទៅតុលាការ​ ពេលនេះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាឱ្យសមត្ថកិច្ច និងមន្រ្តីជំនាញចុះពិនិត្យ

ខេត្ត​កំពង់ស្ពឺ៖ មន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយស្រ្តីម្នាក់បានប្តឹងដោយសារកូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួន អាយុ១៧ឆ្នាំបានស្លាប់គួរឲ្យអាសូរយ៉ាងពន់ពេក ពេលទៅទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន​ ពេលនេះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យនគរបាល និងមន្រ្តីជំនាញ ចុះទៅពិនិត្យជាក់ស្តែងជុំវិញករណីនេះ។ យោងតាម​មន្រ្តីសាលាដំបូងខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ថា ... Read More »

ទីបំផុត​! អង្គភាព​ ACU ឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវ​បានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនក្រោយពាក់ព័ន្ធរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប។ បេីតាមការ​បញ្ជាក់ពី​ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយ​ លោក កែវ នាថមុនី បានឱ្យដឹងថា អង្គភាព​ ACU ... Read More »

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ណែនាំដល់ភាគីពាក់ព័ន្ធពីវិធានការទប់ស្កាត់ជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ ដោយផ្អាកការនាំចូលជាបណ្តោះអាសន្នលើសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃសុក្រទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីណែនាំដល់ភាគីពាក់ព័ន្ធពីវិធានការទប់ស្កាត់ជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ ដោយផ្អាកការនាំចូលជាបណ្តោះអាសន្នលើសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ​។ តបតាមកម្មវត្ថុ និងយោងខាងលើ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមជម្រាប លោក ... Read More »

មហាសេដ្ឋី Bill Gates គ្រោងនឹងបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់គាត់ឱ្យអស់នៅត្រឹមឆ្នាំ 2045

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយថា គាត់មានបំណងបរិច្ចាគលុយ 99% នៃទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់ក្នុងរយៈពេល 20 ឆ្នាំខាងមុខ។ លោក Gates បានថ្លែងថា លោកនឹងពន្លឿនការបរិច្ចាគឲ្យលឿនតាមរយៈមូលនិធិរបស់លោក ... Read More »

រកឃើញយានយន្តល្មើសចំនួន ៣៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩​នៅទូទាំងប្រទេស​

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  នាយកដ្ឋាននគរបាលចរាចរណ៍​ ... Read More »

🔥ឃ្លាំងសិប្បកម្មដេគ័រ​ មួយកន្លែងក្នុងខណ្ឌសែនសុខ​ត្រូវបានអគ្គិភ័យឆាបឆេះ​ និងខូចខាតសម្ភារៈជាច្រេីន

ភ្នំពេញ៖ ឃ្លាំងសិប្បកម្មដេគ័រមួយកន្លែងនៅក្រោយវត្តសំរោងអណ្ដែតក្នុងត្រូវបានអគ្គិភ័យឆាបឆេះអស់១បន្ទប់និងសម្ភារៈមួយចំនួន ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២៥ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញមានផ្សែងឆេះខ្មួលខ្មាញ់ចេញពីផ្នែកខាងក្រោយនៃឃ្លាំងដេគ័រយ៉ាងសន្ធោសន្ធៅមានការភ្ញាក់ផ្អើលដល់បុគ្គលិកជញ្ជូនអីវ៉ាន់ចេញក្រៅនាំគ្នា យកបំពង់ពន្លត់អគ្គិភ័យនិងទុយយោទឹកបាញ់ពន្លត់តែដោយសារភ្លើងឆេះខ្លាំងពេកក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បានធ្វើការបាញ់ឱ្យរលត់ទៅវិញ។ ក្នុងប្រតិបត្តិការនេះបានប្រើប្រាស់រថយន្ដការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានចេញចំនួន៥គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់អស់០៣ឡាន ស្មើរនឹង ១៨ម៉ែត្រគូប ... Read More »

ស្នាដៃ និងលទ្ធផលលេចធ្លោ ក្នុង៣ខែដំបូងដើមឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន !

ភ្នំពេញ ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ពោលគឺចាប់ពីខែមករា រហូតដល់ខែមីនាកន្លងទៅ សាលាជាតិរដ្ឋបាលមូលដ្ឋានហៅកាត់ថា NASLA បានខិតខំអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផលលើការងារសំខាន់ៗជាច្រើន ទាំងការងារអភិវឌ្ឍន៍ សមត្ថភាព ការងារស្រាវជ្រាវអំពីអភិបាលកិច្ចមូលដ្ឋាន ... Read More »

ក្រុមទម្លាក់យោងស្រីប្រុស២ននាក់ធ្វើសកម្មភាពមិនទាន់បានសម្រេចផង ត្រូវប្រជាពលរដ្ឋចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋព័ទ្ធចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីពួកនេះធ្វើសកម្មភាពទម្លាក់យោងបោកបញ្ឆោតលួងលោមនារីម្នាក់ដោះយកគ្រឿងអលង្ការ តែមិនបានសម្រេច ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង១រសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ... Read More »

Xabi Alonso យល់ព្រមទៅជំនួសលោក Carlo Ancelotti ជាអ្នកចាត់ការក្រុម Real Madrid

បើយោងតាមសារព័ត៌មានអេស្ប៉ាញ ​​Marcaបានឱ្យដឹងថាXabi Alonsoបានយល់ព្រមចាកចេញពី Bayer Leverkusenទៅដឹកនាំក្រុមReal Madridជំនួសលោក Carlo Ancelottiនៅថ្ងៃទី២៥ខែឧសភាខាងមុខ។ ការមកដល់របស់Xavi Alonso នឹងត្រួសត្រាយផ្លូវឱ្យអ្នកចាត់ការចាស់វស្សាCarlo Ancelottiសញ្ជាតិអ៉ីតាលីទៅចុះហត្ថលេខាដឹកនាំក្រុមជម្រើសជាតិប្រេស៉ីលវិញម្តង។ Alonso ជឿជាក់​ថា​ដល់​ពេល​ត្រូវ​ហើយ​ក្នុង​ការ​ចាក​ចេញ​ពី​ក្លឹប​យក្ស​អាល្លឺម៉ង់ Leverkusen ... Read More »

កម្ពុជា-ថៃ ៖ ភាគីទាំងពីរនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួន៥នាក់

ភ្នំពេញ ៖ ក្រោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) លើកទី១៧ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួននៅទីតាំងដដែលតាមបណ្ដោយព្រំដែន។ ក្នុងន័យនេះ ភាគីទាំងពីរនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួន៥នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។  ភាគីទាំងពីរពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្ដែប្ដេជ្ញាបន្ដការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅបង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រឡំណាមួយ ... Read More »

“ផែនទ័ពចិន” បង្ហាញមុខនៅលើទីលានក្រហមនៃទីក្រុងម៉ូស្គូ

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងអំឡុងពេលនៃការហាត់សមសម្រាប់ការដង្ហែក្បួនព្យុហយាត្រារំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនៃសហភាពសូវៀត ផែនកងកិត្តិយសត្រែទ័ពនៃកងទ័ពរំដោះប្រជាជនចិនបានបង្ហាញជូនពិភពលោកនូវស្មារតីរបស់ទាហានចិនក្នុងយុគសម័យថ្មី ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ៖ នៅរសៀល ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

លោកត្រាំ ប្រកាសដំឡើងពន្ធ ហើយក៏ជាអ្នកប្រកាសបន្ថយផងដែរលើប្រទេសចិន

លោក Donald Trump បាននិយាយថា អត្រាពន្ធនាពេលបច្ចុប្បន្នគឺស្ថិតក្នុងកម្រិតខ្ពស់បំផុតរបស់ខ្លួន ហើយថាការកាត់បន្ថយគឺសមហេតុផល ហើយថាប្រទេសចិនបានបង្ហាញសុច្ឆន្ទៈក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ និងការបើកទីផ្សាររបស់ខ្លួន។ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃទី 8 ខែឧសភាថា កិច្ចចរចាពាណិជ្ជកម្មកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ ការពារប្រសើរជាងព្យាបាល!

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះនៅរូបភាពនិងសារនៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ថា យ៉ាងដូច្នេះថា ៖ « ... Read More »

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១០អដ្ឋិធាតុ ត្រូវបានផ្ទេរប្រគល់ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ

ខេត្តរតនគិរី ៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តកន្ទូមចំនួន ១០អដ្ឋិធាតុដែលរុករកឃើញនៅក្នុងភូមិ សាស្ត្រខេត្តរតនគិរី សម្រាប់រដូវប្រាំង២០២៤-២០២៥ ត្រូវបាន ធ្វើពិធីប្រគល់ និងទទួលដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។ ពិធីនេះប្រារព្ធធ្វើឡើងនៅ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ព្រឹកថ្ងៃទី០៩ ខែឧសភា ... Read More »

ប្រទេសថៃធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីការស្វែងរកជនរងគ្រោះនៅអគារ SAO ដែលដួលរលំដោយគ្រោះរញ្ជួយដី

អាជ្ញាធរក្រុងបាងកកត្រូវបានគេរំពឹងថានឹងបញ្ចប់ការស្វែងរកជនរងគ្រោះនៃការដួលរលំអគារ SAO នៅថ្ងៃទី 10 ខែឧសភា បន្ទាប់ពីកំណត់ថាមនុស្ស 89 នាក់បានស្លាប់ 9 នាក់រងរបួស និង 8 នាក់បាត់ខ្លួន។នៅក្នុងការអាប់ដេតកាលពីថ្ងៃទី 8 ឧសភា ... Read More »

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស ប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ និងគ្មានអំពើហិង្សា

ភ្នំពេញ៖ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេស មកដល់ថ្ងៃនេះ បា​ន​ប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងបរិយាកាសល្អប្រសើរគ្មាន អំពើហិង្សា គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែងផ្សេងៗ។ នេះជាប្រសាសន៍ លោក ហេង ស៊ីឡេង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបែកថ្នាំ កាប់ប្លន់ម៉ូតូ

ខេត្តបាត់ដំបង៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបែកថ្នាំម្នាក់កាប់ប្លន់ ម៉ូតូបុរសម្នាក់ខណៈដែលជនរងគ្រោះខាងលើដឹកប្រេងម៉ាសូតទៅឱ្យអតិថិជននៅវាលស្រែមួយកន្លែងស្ថិតនៅចំណុចទួលទ្រាផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី  កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។  តាមសម្តីរបស់ជនរងគ្រោះឈ្មោះ គឿន ភារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ... Read More »

គយចិននឹងធ្វើការ 24/7 ដើម្បីដំណើរការការនាំចូលទុរេនថៃ

គយចិនបានប្ដេជ្ញាធ្វើប្រតិបត្តិការពេញ២៤ម៉ោងដើម្បីជួយសម្រួលដល់ការនាំចូលទុរេនរបស់ថៃក្នុងរដូវប្រមូលផលខ្ពស់បំផុត។ រដ្ឋមន្ត្រីក្រសួងកសិកម្ម Narumon Pinyosinwat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំសូមអរគុណដល់រដ្ឋបាលទូទៅរបស់គយនៃប្រទេសចិន និងមន្ត្រីរបស់ខ្លួនដែលបានយកចិត្តទុកដាក់ចំពោះការនាំចូលទុរេនពីប្រទេសថៃ និងសម្រាប់ការចាត់តាំងមន្ត្រីឱ្យធ្វើការ 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍” នេះបើយោងតាមការរាយការណ៍របស់ The Nations ។ ... Read More »

សម្ដេចធិបតី​៖​ កម្ពុជា ជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើ​មូលដ្ឋានព្រះពុទ្ធសាសនា, ជាពិសេស វប្បធម៌កតញ្ញូ, មេត្តា, ករុណា និងអហិង្សា ជាគោលការណ៍​សំខាន់សម្រាប់រស់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ ទាំងក្នុងគ្រួសារ និងសង្គមជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធឆ្លងអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ... Read More »

Manny Pacquiao នឹងចេញមកប្រកួតវិញហើយប៉ះMario Barrios ថ្ងៃទី 19 ខែកក្កដា

នេះបើយោងតាមប្រភពពីសារព័ត៌មាន ESPN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាManny Pacquiao លែងចូលនិវត្តន៍ទៀតហើយដើម្បីចេញមកប្រយុទ្ធនឹងកីឡាករ Mario Barrios សម្រាប់ជើងឯក WBC welterweight នៅថ្ងៃទី 19 ខែកក្កដានៅទីក្រុង Las Vegas ... Read More »

តើសម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងអ្វីខ្លះ ជុំវិញបញ្ហាល្បែងអនឡាញ?

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំពាវនាវដល់គ្រប់បណ្តាប្រទេសចូលរួមទប់ស្កាត់ការឆបោកតាមអនឡាញ។ ការថ្លែងអំពាវនាវនេះបានធ្វើឡើនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ក្នុងឱកាស សម្ដេចតេជោ អញ្ជើញថ្លែងបាឋកថាក្រោមប្រធានបទ “មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៏និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព” ... Read More »

រយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០.១%

ភ្នំពេញ ៖ គិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិត ផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ ... Read More »