ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង អ្នកដំណើរ និងលំហូទំនិញបន្តចរាចរ ខណៈច្រកនឹងបើកនៅម៉ោង ៨ព្រឹក ហើយបិទនៅម៉ោង ៤ល្ងាច

ខេត្ត​កោះកុង​៖​ យោងតាមរបាយការណ៍នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ របស់លោកសុវណ្ណ ប៊ុនធឿន ប្រធាន​​ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិចាំយាម​ បានឱ្យដឹងថា​ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងស្រុក​មណ្ឌល​សីមា ខេត្តកោះកុង អ្នកដំណើរ និង​លំហូ​ទំនិញ​បន្តចរាចរ ដោយគោរពលក្ខខណ្ឌមួយចំនួន ខណៈច្រកព្រំដែននឹងបើកនៅម៉ោង ... Read More »

សម្ដេចតេជោ ហ៊ុន សែន បានអំនាវនាវដល់ជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះកងទ័ពថៃ បិទព្រំដែនជាឯកតោភាគី មុនម៉ោងកំណត់ គឺទុកឱ្យភាគីថៃទទួលខុសត្រូវ សម្រាប់ជនរួមជាតិកម្ពុជា ត្រូវមានភាពចាស់ទុំ ថ្លៃថ្នូរ ... Read More »

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងវិញហើយបន្ទាប់ពីការលក់ចេញ 152 ពាន់លានដុល្លារ ប៉ុន្តែជម្លោះ Trump-Musk មិនទាន់ប្រាកដប្រជា

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានប្រមូលមកវិញនូវការខាតបង់មួយចំនួនដែលត្រូវបានបង្កឡើងដោយការឈ្លោះប្រកែកគ្នារវាង CEO Elon Musk និងប្រធានាធិបតីអាមេរិក Donald Trump ទោះបីជាជម្លោះមានភាពមិនច្បាស់លាស់កាលពីថ្ងៃសុក្រ ខណៈដែលមន្ត្រីសេតវិមានបាននិយាយថាប្រធានាធិបតីមិនចាប់អារម្មណ៍ក្នុងការនិយាយជាមួយអតីតសម្ព័ន្ធមិត្តរបស់គាត់ក៏ដោយ។ ភាគហ៊ុនរបស់Teslaបានកើនឡើងជិត 4% បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងវគ្គមុន ដែលបានបំផ្លាញតម្លៃទីផ្សារ ... Read More »

សូមប្រុងប្រយ័ត្ន​ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៥នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​១០នាក់ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែ​មិថុនា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០៥នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​១០នាក់ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

កងទ័ពឆ្មាំជាតិ ២០០០នាក់ ត្រូវបានដាក់ពង្រាយក្នុងទីក្រុង Los Angeles ទប់ស្កាត់បាតុកម្ម

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាដាក់ពង្រាយកងទ័ពឆ្មាំជាតិ ២០០០នាក់ ខណៈទីភ្នាក់ងារសហព័ន្ធក្នុងទីក្រុង Los Angeles បាននិងកំពុងប្រឈមមុខជាមួយក្រុមបាតុករ ២ថ្ងៃជាប់ៗគ្នាមកនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ... Read More »

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​ ជំរុញការយល់ដឹងអំពីព័ត៌មានក្លែងក្លាយតាមរយៈសិក្ខាសាលា និងបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

ភ្នំពេញ​៖​ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានថ្លែង​ជំរុញការយល់ដឹងអំពីព័ត៌មានក្លែងក្លាយតាមរយៈសិក្ខាសាលា និងបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។  ការថ្លែងបែបនេះ​របស់​លោកអ្នកនាំពាក្យ​ នាឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាខ្នាតតូចក្រោមប្រធានបទ ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ  ដែលប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលអង្គការសមាគមស៊ីវិល ... Read More »

រដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ អំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ!

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២៥នេះ​ បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ... Read More »

ឃាត់ជនសង្ស័យ២នាក់ ប៉ុនប៉ងបាញ់អ្នកសារព័ត៌មាន ២នាក់សម្លាប់ ពេលចុះយកព័ត៌មានបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់

ខេត្តស្ទឹងត្រែង៖ ភ្នាក់ងារអ្នកយកព័ត៌មាន២នាក់ត្រូវខ្មាន់កាំភ្លើង ពួនលបបាញ់ប្រហារ ប៉ុនប៉ងមនុស្សឃាត នៅវេលាម៉ោងជិត១០យប់ថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២៥ ខណៈ ជនរងគ្រោះទាំង២នាក់ ត្រឡប់មកពីយកព័ត៌មាន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ស្ថិតនៅតំបន់ព្រៃឡង់ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ អ្នកសារព័ត៌មានទាំង២ ... Read More »

រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ÷ រឿង៖ កណ្ដុរលោភលន់ភ្លេចខ្លួន

   ក្នុងសម័យកាលដ៏យូរលង់មកហើយ មានសត្វកណ្ដុរ៣ក្បាលដោយសារអត់ចំណីខ្លាំងពេកបានសម្រេចចិត្តចូលទៅសុំបម្រើការងារជាមួយម្ចាស់កសិដ្ឋានគ្រាន់បានការឧបត្ថម្ភចំណីអាហារយកមកបន្តជីវិត។    ពេលចូលទៅដល់ ម្ចាស់កសិដ្ឋាន បានប្រកាសការងារ៣មុខព្រួញខុសៗគ្នា និងទទួលបានការឧបត្ថម្ភក៏ខុសៗគ្នាឱ្យកណ្ដុរទាំងបីជ្រើសរើស។    ម្ចាស់កសិដ្ឋានបានកំណត់ការងារទាំង៣ឲ្យកណ្ដុរជ្រើសរើសគឺ.ទី១ ការងារមើលថែសត្វស្ទាំងទទួលការឧបត្ថម្ភពោត ៤ រទេះ។ ការងារទី ២.ដេញពស់ថ្លាន់កុំឲ្យចូលកសិដ្ឋាន ... Read More »

រថយន្តស្ទូចបើកឡើងលើស្ពានបណ្តាលឱ្យបាក់ផ្លាកហាមរថយន្តធំចូលអស់០១ផ្ទាំង គាំងទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូចមួយគ្រឿងចង់បើកឡើងលើស្ពានប៉ុន្តែគ្រាន់តែឡើងបានបន្តិច ទាក់ផ្លាកហាមឃាត់ បាក់អស់មួយផ្ទាំងគាំងទៅមុខលែងរួច ។ ហេតុការណ៍បានកើតឡើងកាលពីវេលា ម៉ោង ១២ និង ៤០នាទីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃ ទី ០៨ ... Read More »

ចោរគាស់ផ្ទះម្នាក់ត្រូវម្ចាស់ដេញតាមទាន់ប្រតាយប្រតប់គ្នាបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួស រីឯចោរត្រូវបានចាប់ឲ្យសមត្ថកិច្ច

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ខណៈ​ដែល​ចូលទៅ​ធ្វើសកម្មភាពគាស់​ទ្វារផ្ទះ​ប្រជាពលរដ្ឋបម្រុង​លួច​ទ្រព្យសម្បត្តិ​ ត្រូវម្ចាស់ផ្ទះមកទាន់និង​ដេញ​តាម ក៏ត្រូវជនសង្ស័យ​ទាញ​កាំបិត​កាប់​បណ្តាលឱ្យរង​របួស​ដៃ​ម្ខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋនៅម្តុំនោះ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​គាស់​ទ្វារផ្ទះ​ប្រុង​លួច​ទ្រព្យសម្បត្តិនេះគឺធ្វើឡើងកាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ... Read More »

Jorginho រកឃើញក្លឹបថ្មីក្រោយចេញពី Arsenal ហើយគ្រោងនឹងលេងនៅ Club World Cup

ខ្សែបម្រើអ៊ីតាលី Jorginho បានចូលរួមជាមួយក្លឹបប្រេស៊ីល Flamengo បន្ទាប់ពីគាត់ចាកចេញពី Arsenal ។ កីឡាករវ័យ 33 ឆ្នាំនឹងចាកចេញពីក្រុមកាំភ្លើងធំនៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់បានបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា ប៉ុន្តែក្លឹបនៅទីក្រុងឡុងដ៍បាននិយាយថាពួកគេបាន “ឈានដល់កិច្ចព្រមព្រៀងទៅវិញទៅមកជាមួយ Jorginho ... Read More »

កម្ពុជា ប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមមធ្យោបាយសន្តិភាព និងតាមច្បាប់អន្តរជាតិ

ភ្នំពេញ​៖​ រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរច្បាស់លាស់ មិនប្រែប្រួល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ ដោយផ្អែកលើវិធីសាស្រ្តសន្តិវិធី មិត្តភាព និងការសហប្រតិបត្តិការជាបន្តបន្ទាប់ ដូចតទៅ៖ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ដោយចូលរួមជាដៃគូសំខាន់ក្នុងការកសាងស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ... Read More »

InterMilan ចុះហត្ថលេខាទិញខ្សែប្រយុទ្ធប្រេស៊ីល Henrique ពី Marseille

ក្លឹប Inter Milan បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Luis Henrique ពីក្លឹប Olympique de Marseille ក្នុងក្របខ័ណ្ឌ Ligue 1។ ខណៈដែលរយៈពេលនៃកិច្ចសន្យា និងព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងនោះ ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់៣៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

Ronaldoបញ្ចាក់ច្បាស់ថាគាត់មិនមានគម្រោងលេងនៅ Club World Cup ទេ

ខ្សែប្រយុទ្ធ Al-Nassr និងព័រទុយហ្គាល់ Cristiano Ronaldo បាននិយាយកាលពីថ្ងៃសៅរ៍ថាគាត់មិនមានគម្រោងទៅលេងនៅ Club World Cup នៅសហរដ្ឋអាមេរិកទេ បើទោះបីជាត្រូវបានអនុញ្ញាតដោយក្លឹបដែលចូលរួមក្នុងការប្រកួតបន្ថែម 32 ក្រុមក៏ដោយ។ ការរំពឹងទុកអំពីអនាគតរបស់កីឡាករវ័យ 40 ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យអាវុធដើម្បីរក្សាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ថ្ងៃសៅរ៍ ១២កេីត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថៃ្ង ០៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង ... Read More »

យប់ថ្ងៃសៅរ៍ទី៧ មិថុនាផ្លូវថ្មើរជើង (Walking Street) យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ គំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ភ្នំពេញ៖ យប់ថ្ងៃសៅរ៏ទី៧មិថុនា នៅលើផ្លូវថ្មើរជើង (Walking Street បានបើកយុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ជាគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងរូបសំណាក់តេជោមាសតេជោយ៉តមុខវត្តឧណ្ណាលោម  ក្នុងឱកាសនោះក៏មានការថតរូបបានភ្លាមដោយសេរីផងដែរ.នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។  ... Read More »

សម្ដេចតេជោ៖ បើគ្មានទំនិញថៃលើទីផ្សារកម្ពុជា មិនមែនកម្ពុជាពហិការទេ តែនេះជាលទ្ធផលដែលថៃបិទទ្វារព្រំដែនខ្លួនឯង

ភ្នំពេញ ៖ «ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។»។                 ... Read More »

សម្តេចតេជោ ហ៊ុន សែន ឃើញបុគ្គល ឌួង ឆាយ បង្ហោះឱ្យស្អប់ខ្ពើមជាតិសាសន៍

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឃើញសារបង្ហោះ លោក ឌួង ឆាយ បង្ហោះឱ្យស្អប់ខ្ពើមជាតិសាសន៍ ដែលនាំភ្លើងអាចទៅជាជម្លោះជាតិសាសន៍ អាចប៉ះពាល់ ទំនាក់ទំនងការទូតដ៏ល្អ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ ត្រូវថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃនេះ, ច្រកទ្វារតំបន់ និងច្រករបៀង ក៏ត្រូវថៃបិទទាំងអស់ផងដែរ

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថា ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងប ត់ ត្រូវបានថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ... Read More »

ប្រធានក្រុមហ៊ុន Geely ថា ឧស្សាហកម្មរថយន្តសកលប្រឈមមុខនឹង “ភាពលើសចំណុះយ៉ាងធ្ងន់ធ្ងរ”

ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Geely លោក Li Shufu បាននិយាយកាលពីថ្ងៃសៅរ៍ថា ឧស្សាហកម្មរថយន្តពិភពលោកកំពុងប្រឈមមុខនឹង “ការលើសចំណុះយ៉ាងធ្ងន់ធ្ងរ” ហើយថាក្រុមហ៊ុនផលិតរថយន្តចិនបានសម្រេចចិត្តមិនសាងសង់រោងចក្រផលិតថ្មី ឬពង្រីកផលិតកម្មនៅក្នុងកន្លែងដែលមានស្រាប់។ លោក Li បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងវេទិការស្វ័យប្រវត្តិមួយនៅកណ្តាលទីក្រុង Chongqing ... Read More »

វៀតណាមប្រកាសអតិរេកពាណិជ្ជកម្ម 4.7ពាន់លានដុល្លារ ក្នុងរយៈពេល 5 ខែដំបូង

ពាណិជ្ជកម្មបរទេសសរុបបានកើនឡើងដល់ 355.79 ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំ 2025 កើនឡើង 15.7% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមនាយកដ្ឋានគយក្រោមក្រសួងហិរញ្ញវត្ថុ។ ប្រាក់ចំណូលនាំចេញរបស់ប្រទេសបានកើនឡើង 14% ខណៈពេលដែលការនាំចូលកើនឡើង 17.5% ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ... Read More »

លទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមរបាយការណ៍សរុបការអនុវត្តច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃប្រចាំថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន  ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ជាលទ្ធផល ÷ ... Read More »

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញញត្តិគាំទ្រចំណាត់ការដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ​៖​ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីការទូតនៅតាមបណ្តាស្ថានតំណាងកម្ពុជានៅបរទេស សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចនាំយកបញ្ហា ប្រាសាទតាមាន់ធំ ... Read More »

ការកាប់បំផ្លាញព្រៃឈើ Amazon កើនឡើងជាង 90%

គោលដៅការពារបរិស្ថានរបស់ប្រទេសប្រេស៊ីលកំពុងប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែតំបន់ព្រៃអាម៉ាហ្សូនត្រូវបានបំផ្លាញក្នុងខែឧសភា បានកើនឡើង 92% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាតួលេខនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី 6 ខែមិថុនាដោយវិទ្យាស្ថានជាតិប្រេស៊ីលសម្រាប់ការស្រាវជ្រាវអវកាស (INPE) ដែលជាអង្គភាពសម្រាប់តាមដានការផ្លាស់ប្តូរព្រៃឈើតាមរយៈរូបភាពផ្កាយរណប។ កាលពីខែមុន តំបន់នៃការបាត់បង់ព្រៃឈើក្នុងតំបន់ Amazon បានកើនដល់ ៩៦០ ... Read More »

កម្មការិនីរោងចក្រម្នាក់ ចាក់សោរចេញទៅធ្វើការបាត់ ឆ្លងចរន្ដអគ្គិសនីឆេះបន្ទប់អស់ម៉ូតូរួមទាំងសម្ភារៈមួយចំនួនធំ

ខេត្តកណ្តាល ៖ កម្មការិនីរោងចក្រម្នាក់ ចាក់សោរបន្ទប់ទៅធ្វើការដោយបានទុកម៉ូតូក្នុងផ្ទះជួល មកវិញភ្លើងឆេះអស់ម៉ូតូមួយគ្រឿង និងសម្ភារៈអស់មួយចំនួនធំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

បទវិភាគ៖ ការជួបសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកបានចង្អុលបង្ហាញពីទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “នេះជា កិច្ច ... Read More »

🔥Update ៖ បើករថយន្តដឹកខ្យូសស្បូវ ទាក់ជាមួយខ្សែភ្លើងឆ្លងចរន្ដអគ្គិសនីឆេះផ្អើលពេញផ្លូវ

ខេត្តកណ្តាល៖ បុរសម្នាក់បើករថយន្តដឹកខ្យូសស្បូវ ដើម្បីឲ្យភ្ញៀវដែលកុម្មង់ ស្រាប់តែទាក់ជាមួយខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋនាំគ្នាយកទុយយោទឹកជួយបាញ់ពន្លត់ ។  ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតទ្បើង កាលវេលាម៉ោង ១២ និង ១៨នាទីថ្ងៃត្រង់ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិផ្លូវលេខ១១៥ ភូមិខ្ពបវែង ... Read More »

ភាគីកម្ពុជាបិទច្រកទ្វារអន្តរជាតិ បន្ទាប់ពីភាគីថៃបិទមុនជាង៣០នាទី

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ប្រាប់នៅរសៀលម៉ោង៤និង៤៧នាទីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ខាងមន្ត្រីច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែតបានសម្រេចបិទច្រកទ្វារបន្ទាប់ពីភាគីថៃ(ឈុតខ្មៅ) បានទាញទ្វាររបងច្រកព្រំដែនបិទដោយមិនបានសហការជាមួយភាគីកម្ពុជាដែលឈជើងនៅប្រចាំតំបន់ខាងលើនោះឡើយ។ លោកបញ្ជាក់ថាៈ បន្ទាប់ពីភាគីថៃបិទច្រកទ្វារព្រំដែនរួចមក ខាងមន្ត្រីដែលឈរជើងប្រចាំច្រកទ្វារខាងលើរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំអំពីបញ្ហាបិទច្រកទ្វារឫមិនបិទរហូតនៅម៉ោងប្រមាណ៤និង៤៧នាទីខាងកម្ពុជាក៏ទទួលបានបទបញ្ជាពីថ្នាក់លើដោយឲ្យបិទតាមក្រោយភាគីថៃ។ សូមបញ្ជាក់ថាៈ ការបិទច្រកទ្វារនេះគី មិនអនុញ្ញាតឲ្យជនជាតិណាម្នាក់ឆ្លង កាត់ចេញចូលនោះឡើយ រង់ចាំនៅថ្ងៃបន្ត ឫរង់ចាំនៅព្រឹកថ្ងៃទី៨ខែឆ្នាំដដែល ... Read More »