ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

មន្ត្រីពន្ធនាគារខេត្តស្វាយរៀងចុះឆែកឆេរបន្ទប់ឃុំឃាំងដើម្បីស្វែងរកសម្ភារៈហាមឃាត់ និងសម្រួលភាពចង្អៀតណែន

ខេត្តស្វាយរៀង៖ មន្ត្រីពន្ធនាគារខេត្តស្វាយរៀងបានចុះឆែកឆេរបន្ទប់ឃុំឃាំងដើម្បីស្វែងរកសម្ភារៈហាមឃាត់ និងសម្រួលភាពចង្អៀតណែន។ ជាក់ស្តែង នាព្រឹកថ្ងៃអង្គារទី២៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ត្រីពន្ធនាគារខេត្តស្វាយរៀងបានចុះយុទ្ធនាការឆែកឆេរតាមបន្ទប់ជនជាប់ឃុំ ដើម្បីស្វែងរក ដកហូតសម្ភារៈហាមឃាត់ និងរៀបចំសម្រួលដោះស្រាយបញ្ហាចង្អៀតណែន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុញ្ញាតពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្ត ... Read More »

សមាគមមិត្តភាពប្រទេសកម្ពុជា-វៀតណាម បន្តលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជានិរន្ដរ៍

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគម មិត្តភាព កម្ពុជា-វៀតណាម និង លោកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាល២០២២-២០២៧ នៅសង្កាត់វុងតាវ ... Read More »

ស្រីម្នាក់រងការចោទប្រកាន់ថា បានលួចគ្រឿងអលង្ការ ផ្លាកទីន,ខណៈម្ចាស់ចាប់បានភស្តុតាងជាក់ស្ដែង   

ខេត្តកណ្តាល៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំឲ្យដឹងព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ នេះថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ តាមបណ្ដឹងរបស់ខ្លួនរងគ្រោះពីបទលួចគ្រឿងអលង្ការនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២៤ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៩និង១០នាទីផ្ទះរបស់ជនរងគ្រោះស្ថិត នៅ ភូមិព្រែកថ្មី ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅ រាជធានីភ្នំពេញជ្រាបថា ដើម្បីវិវដ្តទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញ នោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល តាមអគារមួយចំនួនក្នុងក្រុងប៉ោយប៉ែត រកឃើញសម្ភារមួយចំនួនដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បន្តប្រតិបត្តិការចុះរដ្ឋបាលតាមអគារចំនួន៣កន្លែង ក្នុងក្រុងប៉ោយប៉ែត ក្រែងមានក្រុមជនល្មើសនៅលួចប្រព្រឹត្ត បទល្មើស Online Scams តែមិនមានទីតាំងណាមួយដែលផ្តល់ជូនក្រុមឧក្រិដ្ឋជនធ្វើនោះឡើយ។ តែយ៉ាងណា សម្រាប់ប្រតិបត្តិការនេះ ... Read More »

មុនទៅធ្វើការ ម្តាយទិញនំឱ្យកូនៗ រួចដេញឱ្យទៅរោងស្នាក់នៅ លុះត្រឡប់មកវិញក៏បាត់អស់ ស្រាប់តែប្រទះឃើញយ៉ាងរន្ធត់ក្នុងរណ្តៅដី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានកុមារ២ នាក់បងប្អូនបង្កើត លង់ទឹកស្លាប់ក្នុងរណ្តៅគ្រឿងចក្រអាអ៊ិចជីក ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ពេលម្តាយទិញនំឲ្យកូនៗនៅតូបអ្នកលក់ រួចហើយបានដេញឲ្យពួកគេឲ្យទៅកន្លែងស្នាក់ ... Read More »

កំដៅខ្លាំង៖ ការសាកល្បងដ៏លំបាកមួយសម្រាប់ប្រព័ន្ធថាមពលរបស់ប្រទេសឥណ្ឌា និងអ្នកក្រីក្រ

កំដៅខ្លាំងកំពុងប្រែក្លាយរដូវក្តៅរបស់ប្រទេសឥណ្ឌាទៅជាការសាកល្បងដ៏លំបាកមួយសម្រាប់ទាំងប្រព័ន្ធថាមពល និងអ្នកក្រីក្រ ខណៈដែលថ្លៃដើមត្រជាក់ដែលកើនឡើងខ្ពស់បង្ខំឱ្យគ្រួសាររាប់លានគ្រួសារស៊ូទ្រាំនឹងកំដៅដ៏ខ្លាំងដើម្បីសន្សំប្រាក់គ្រប់កាក់លើអគ្គិសនី។ នៅក្នុងទេសភាពក្រហមឆ្អៅនៃភាគកណ្តាលប្រទេសឥណ្ឌា សូម្បីតែប្រព័ន្ធថាមពលក៏កំពុងតស៊ូដើម្បីទប់ទល់នឹងកំដៅរដូវក្តៅដ៏ខ្លាំង។ នៅជាយក្រុងណាក់ពួរ ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងក្តៅបំផុតរបស់ពិភពលោក វិស្វករតែងតែត្រួតពិនិត្យឧបករណ៍បំលែងដែលបំពាក់ដោយប្រព័ន្ធត្រជាក់ធំៗ និងកង្ហារដែលមានថាមពលខ្ពស់នៅស្ថានីយថាមពលរង។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់គ្រួសាររាប់លាននៅទីនេះ និងនៅតំបន់ជុំវិញ ការរក្សាការផ្គត់ផ្គង់អគ្គិសនីឱ្យមានស្ថេរភាពមានតម្លៃដែលមិនមែនគ្រប់គ្នាអាចមានលទ្ធភាពទិញបានទេ។ នៅក្នុងសង្កាត់កម្មករ Sudam ... Read More »

អាស៊ីអាគ្នេយ៍ពង្រឹងវិធានការបង្ការជំងឺ ខណៈដែលករណីឆ្លងវីរុស COVID-19 NB.1.8.1 កើនឡើងយ៉ាងខ្លាំង

ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនកំពុងរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងវីរុស COVID-19 NB.1.8.1 ដែលបង្ខំឱ្យមន្ត្រីសុខាភិបាលអនុវត្តវិធានការបង្ការជាបន្ទាន់។ ទីភ្នាក់ងារជំងឺឆ្លងសិង្ហបុរីបានរាយការណ៍ពីការកើនឡើងនៃករណីឆ្លងវីរុស COVID-19 ដល់ 12,700 ករណីក្នុងសប្តាហ៍ចាប់ពីថ្ងៃទី 10-16 ខែឧសភា ឆ្នាំ 2026 ដែលច្រើនជាង 4,700 ... Read More »

យានអវកាស Shenzhou-23 បានចូលចតដោយជោគជ័យជាមួយស្ថានីយ៍អវកាស Tiangong

យោងតាមរដ្ឋបាលអវកាសមនុស្សចិន (CMSA) យានអវកាស Shenzhou-23 ដែលមានមនុស្សបើករបស់ប្រទេសចិន បានចូលចតដោយជោគជ័យជាមួយស្ថានីយ៍អវកាស Tiangong នៅព្រឹកព្រលឹមថ្ងៃទី 25 ខែឧសភា។ យានអវកាស Shenzhou-23 បានអនុវត្តដំណើរការចូលទៅជិត និងចូលចតដោយស្វ័យប្រវត្តិយ៉ាងរហ័សជាមួយម៉ូឌុលស្នូល Tianhe ... Read More »

ស្លាប់និង សង្ស័យឆ្លង Ebola កើនឡើងខ្ពស់ ក្នុងប្រទេសកុងហ្គោ

សារព័ត៌មាន AFP បានផ្សាយថាប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថាមនុស្សច្រើនជាង ៩០០នាក់ត្រូវបានសង្ស័យថាបានឆ្លងជំងឺ Ebola នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយក្នុងនោះមាន១០១ករណីត្រូវបានបញ្ជាក់ជាផ្លូវការតាមរយៈការធ្វើតេស្ដ។ ការកត់សម្គាល់របស់ប្រមុខ WHO ... Read More »

ប្រទេសចិនចេញសេចក្តីជូនដំណឹងពណ៌ក្រហមសម្រាប់ទឹកជំនន់ភ្លាមៗនៅភាគកណ្តាល និងភាគខាងកើត

ក្រសួងធនធានទឹកចិន និងរដ្ឋបាលឧតុនិយមចិនបានចេញសេចក្តីជូនដំណឹងពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត នៅថ្ងៃទី 24 ខែឧសភា សម្រាប់ហានិភ័យនៃទឹកជំនន់ភ្លាមៗនៅភាគកណ្តាល និងភាគខាងកើតប្រទេសចិន ដោយសារតែភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ។ យោងតាមសេចក្តីជូនដំណឹង ចាប់ពីម៉ោង 8 យប់ ថ្ងៃទី 24 ... Read More »

កីឡាករ Fernandes របស់ Man Utd បង្កើតកំណត់ត្រាថ្មីមួយនៅអង់គ្លេស Premier League

ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានបង្កើតកំណត់ត្រាថ្មីនៃការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូល(assist)ទីចំនួន 21 ដងក្នុងរដូវកាល Premier League តែមួយនៅពេលដែលគាត់បានបង្កើតឱកាសគ្រាប់បាល់ដល់កីឡាករPatrick Dorgu បញ្ចូលទីទល់នឹងក្រុម Brighton ... Read More »

កម្លាំងនគរបាលខេត្តកែប ចុះប្រតិបត្តិការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនជាតិចិន១០នាក់ ពាក់ព័ន្ធករណីស្នាក់នៅខុសច្បាប់

ខេត្តកែប៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបង្ការបង្ក្រាប និងបោសសំអាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងផែនការងារអន្តោប្រវេសន៍ខេត្តកែប ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សម្បត្តិ ... Read More »

មេបញ្ជាការកងទ័ពជើងទឹក៖ ប្តេជ្ញាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារឱ្យបានរឹងមាំនូវដែនទឹក និងកោះ-ឆ្នេរបស់កម្ពុជា

ខេត្តព្រះសីហនុ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មការសន្តិសុខលម្ហ សមុទ្រ បានអះអាងថាកងទ័ពជើងទឹកទាំងអស់ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់ អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងកិច្ចការពារអធិបតេយ្យភាព ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្ដេចតេជោ ប្រមុខរដ្ឋស្តីទី បានចាត់ទុកការបោសសំអាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ថាជាកិច្ចការចាំបាច់ដែលត្រូវបន្តធ្វើរហូតទាល់តែអស់ជាដាច់ខាត ពីព្រោះក្រុមនេះបានមកសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា និងបានបំផ្លាញមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំកម្ពុជា អមដោយវិធានការម៉ឺងម៉ាត់ ... Read More »

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួលបានដំណឹងភ្លាមៗពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន អំពីករណីអគ្គីភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ លោក អ៊ុន ចាន់ដា ... Read More »

ស្ត្រីជានគរបាលម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនឹងកន្លែងកើតហេតុ  

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់នៅក្រុងប៉ោយប៉ែតបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីចេញពីគោរពទង់ជាតិនៅអធិការដ្ឋានក្រុង នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ សេចក្តីរាយការណ៍មួយបានបង្ហើបថាមុនពេលកើតហេតុ នគរបាលរងគ្រោះបានចូលគោរពទង់ជាតិជាមួយមិត្តរួមការងារដូចគ្នា ហើយពេលគោរពចប់ក៏បានចេញពីអធិការដ្ឋានក្រុងប៉ោយប៉ែត តែចៃដន្យមានរថយន្ត១គ្រឿងបានមកឈប់ហើយបើកទ្វាររថយន្តបណ្តាលឱ្យប៉ះម៉ូតូនគរបាលដួលបោកទៅផ្នែកម្ខាងទៀតភ្លាមនោះដែរ ម៉ូតូកង់បី(ឡំប្រឺតា)បានមកបុកនិងកិនពីលើមួយតង់ទៀតទើបបណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង។ ប៉ូលិសដែលរងគ្រោះធ្វើការនៅផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នាងមានឈ្មោះ ... Read More »

ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងតាមបណ្ដាក្រុមហ៊ុននានា ត្រូវកម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះប្រតិបត្តិការត្រួតពិនិត្យដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (Online Scam)

ខេត្តរតនគិរី៖ ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ (Online Scam) នៅតាមមូលដ្ឋានក្រុងស្រុកទាំង៩ នៅក្នុងមូលដ្ឋានខេត្តរតនគិរី កងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានា នៅថ្ងៃទី២៤ ខែឧសភា ... Read More »

បុរសអ្នកភូមិទៅរកកាប់អុស និងបេះបន្លែក្នុងព្រៃ ស្រាប់តែប្រទះឃើញកាំភ្លើងចាស់១ដើម

ខេត្តកំពង់ស្ពឺ៖ កាំភ្លើងស៊េរីចាស់១ដើមម៉ាក(CKC) ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃខណៈដែលប្រជាពលរដ្ឋរូបនោះចេញទៅកាប់អុសនិងបេះបន្លែហើយក៏ប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចយកទៅរក្សាទុក។ ការប្រទះឃើញកាំភ្លើងវែងមួយដើមកាលពីវេលាម៉ោង០២រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងព្រៃស្ថិតនៅក្នុងភូមិក្រាំងតាកន ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថានៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ខាត់ ... Read More »

បុរសម្នាក់បេីកឡាំប្រឺតារេចង្កូតទៅបុករថយន្តព្រុសបណ្តាលឲ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ឡាំប្រឺតាមួយគ្រឿងក្នុងល្បឿនលឿនហើយរេចង្កូតបុករថយន្តព្រុស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៦ ទៅតាមបណ្ដោយផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តព្រុស ពណ៌ស មួយគ្រឿងធ្វើការតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពី ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ក្រុងពាលីសុំសេចក្ដីសុខ ដើម្បីកម្មវិធីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីជួបជាមួយថ្នាក់ ដឹកនាំ ក្រសួង ស្ថាប័ន ខណ្ឌសង្កាត់ មន្ទីរ អង្គភាពនានា នៅថ្ងៃអាទិត្យទី២៤ ឧសភានេះ 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំធ្វើពិធីក្រុងពាលីបែបសាសនាតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ក្រោមអធិបតី សម្ដេចវិបុលសេនាភ័ក្ដីសាយ ឈុំ សមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងខាងអាជ្ញាធរដែនដីរាជធានីភ្នំពេញមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកវគ្គហ្វឹកហាត់ សម្រកទម្ងន់ និង សម្រកក្បាលពោះ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហាត់ សម្រកទម្ងន់ ... Read More »

កម្ពុជា នាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់

ទីក្រុងហៃគូ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើក ក្នុងព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាង កម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦» ... Read More »

លោករដ្ឋមន្ដ្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតចំនួន ៩នាក់ (ស្រី ៨នាក់) ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីព្រឹកមិញនេះ ... Read More »

នគរបាលឃាត់ខ្លួនភ្នាក់ងារកត់ឆ្នោតវៀតណាមម្នាក់ ដែលរកចំណូលបានជិតកន្លះលានរៀលក្នុង១ថ្ងៃ

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ដែលតាំងខ្លួនជាភ្នាក់ងារចាត់ ចែងលេងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប និងឃាត់ខ្លួនដល់ទីតាំងកន្លែងលក់ដូរមួយកន្លែង កាលពីថ្ងៃទី២១ ឧសភា ២០២៦ វេលាម៉ោង ១៦ និង៤០នាទី ស្ថិតនៅក្នុងភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ... Read More »

វាយបំផ្លាញបន្ទប់ទឹកបងថ្លៃ ហើយមិនព្រមធ្វើសងវិញ ថែមទាំងទាញដំបងគំរាមសម្លាប់បងថ្លៃទៀតត្រូវឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ បុរសជាប្អូនថ្លៃម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន ខណៈដែលបុរសជាប្អូនថ្លៃខាងលើ បានទាញដំបងរកវាយបងថ្លៃ ព្រោះតែរឿងវាយបំផ្លិចចបំផ្លាញបន្ទប់ទឹកមិនព្រមធ្វើសងវិញ ។ ហើយថែមទាំងទាញដំបងប្រុងវាយបងថ្លៃថែមទៀតផង ប៉ុន្តែត្រូវបានប្រពន្ធឃាត់ទាន់ ។ នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ករណីគំរាមវាយសម្លាប់បងថ្លៃ បង្កឱ្យមានការភ្ញាក់ផ្អើល ... Read More »

អភិបាលខេត្តស្វាយរៀង នាំយកអំណោយជូនគ្រួសារសព និងកម្មករកម្មការិនី ដែលរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ

ខេត្តស្វាយរៀង៖ ក្រោយពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកម្មករក្រឡាប់មានអ្នកស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នក របួសទៅសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់បានដឹកទៅធ្វើបុណ្យតាមប្រពៃណី និងបានដឹកនាំសហការីចុះសួរសុខទក្ខ កម្មករ កម្មការនីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ លោក ប៉េង ពោធិ៍សា ... Read More »

ការផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅប្រទេសចិនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨២នាក់

ការផ្ទុះឧស្ម័នដ៏ធ្ងន់ធ្ងរមួយនៅអណ្តូងរ៉ែធ្យូងថ្មមួយក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន នៅល្ងាចថ្ងៃទី២២ ខែឧសភា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨២នាក់ ដែលបានក្លាយជាគ្រោះមហន្តរាយឧស្សាហកម្មដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំ។ គ្រោះថ្នាក់នេះបានកើតឡើងនៅអណ្តូងរ៉ែធ្យូងថ្មមួយក្នុងស្រុកឈីនយាន ដែលបណ្តាលមកពីការផ្ទុះឧស្ម័ននៅក្រោមដី ខណៈពេលដែលកម្មករសរុបចំនួន ២៤៧នាក់កំពុងធ្វើការនៅក្រោមអណ្តូងរ៉ែ។ មុនពេលកើតហេតុ កំហាប់កាបូនម៉ូណូអុកស៊ីតពុលនៅក្នុងតំបន់នេះត្រូវបានកំណត់ថាលើសពីកម្រិតសុវត្ថិភាព។ ដំបូងឡើយ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថាមានអ្នកស្លាប់ត្រឹមតែ ... Read More »

ការឆ្លងជំងឺអេបូឡាកើនឡើងខ្លាំងនៅក្នុងប្រទេសកុងហ្គោ មានអ្នកស្លាប់កើនឡើងចំនួន ១៧៧ នាក់

នៅថ្ងៃទី ២២ ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅក្នុងប្រទេសកុងហ្គោ បង្កហានិភ័យ “ខ្ពស់ណាស់” ដែលបង្កើនកម្រិតគំរាមកំហែងរបស់វា។ ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដោយមានករណីសង្ស័យជិត ... Read More »

ចក្រភពអង់គ្លេសចេញការព្រមានអំពីកំដៅនៅក្នុងតំបន់ជាច្រើន

អាជ្ញាធរសុខភាព និងសុវត្ថិភាពចក្រភពអង់គ្លេស (UKHSA) បានចេញការព្រមានអំពីកំដៅពណ៌ទឹកក្រូច និងលឿងនៅក្នុងតំបន់ជាច្រើននៃប្រទេសអង់គ្លេសនៅថ្ងៃទី 23 ខែឧសភា ចំពេលមានការព្យាករណ៍អំពីការកើនឡើងនៃសីតុណ្ហភាពនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ និងផលប៉ះពាល់ដែលអាចកើតមានលើសុខភាពរបស់ប្រជាជនងាយរងគ្រោះ។ សេចក្តីប្រកាសរបស់ UKHSA នេះគឺជាការព្រមានអំពីកំដៅពណ៌ទឹកក្រូចលើកដំបូងរបស់ប្រទេសនៅឆ្នាំ 2026។ ការព្រមានពណ៌ទឹកក្រូចនឹងចូលជាធរមានចាប់ពីម៉ោង 2 ... Read More »