ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

នាយករដ្ឋមន្រ្តីថៃ បានប្រកាសលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហើយ តែនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងមេទ័ព ប្រតិកម្មភ្លាមៗចំពោះទង្វើរបស់ថ្នាក់ដឹកនាំថៃ ឲ្យចូលមកអនុវត្តតាមកិច្ចព្រមព្រៀងនេះឡើងវិញ

ប្រទេសថៃ ៖ នៅពេលចុះទៅជួបកងទ័ពនៅសមរភូមិ ទល់មុខភូមិសាស្រ្តខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ នាយករដ្ឋមន្រ្តីថៃ បានប្រកាសលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហើយ។ ផ្ទុយទៅវិញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងមេទ័ពកំពូលរបស់គាត់ បានចេញមកប្រតិកម្មភ្លាមៗចំពោះទង្វើរបស់ថ្នាក់ដឹកនាំថៃ ហើយទទូចឲ្យចូលមកអនុវត្តតាមកិច្ចព្រមព្រៀងនេះឡើងវិញ។ គេរង់ចាំប្រតិកម្មពីលោកប្រធានាធិបតី ដូណាល់ ... Read More »

អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង លុបបំបាត់គ្រាប់មីន

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និង បង្អួចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង លុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពី ... Read More »

ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជាចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា

រាជធានីរីយ៉ាដ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជាចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា។ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត ... Read More »

កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យបង្រ្កាបករណីប្លន់យកម៉ូតូបានភ្លាមៗ

ខេត្តកំពង់ស្ពឺ÷ដោយបានការអនុញ្ញាតនិងការដឹកនាំបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ចេញប្រតិបត្ដិការបង្រា្កបភ្លាមៗ ចំពោះករណីស្ទាក់វាយយកម៉ូតូ ដែលកេីតឡេីង នៅចំនុចផ្លូវ 1KS2 ស្ថិតនៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ វេលាម៉ោង ... Read More »

គ្រូបង្វឹកអាល្លឺម៉ង់ផ្តោតតែលើការឈ្នះវគ្គជម្រុះ World Cup ពីរប្រកួតចុងក្រោយ

លោក Julian Nagelsmann គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់មិនមានអារម្មណ៍ចង់សាកល្បងអ្វីនៅក្នុងការប្រកួតជម្រុះ World Cup ដែលនៅសេសសល់របស់ពួកគេទេ ហើយគ្រាន់តែចង់ទទួលបានជ័យជម្នះចំនួនពីរដែលនឹងកក់សំបុត្ររបស់ពួកគេសម្រាប់ការប្រកួតនៅឆ្នាំក្រោយ។ ក្រុមអាល្លឺម៉ង់ដែលធ្វើដំណើរទៅលុចសំបួនៅថ្ងៃសុក្រមុនពេលធ្វើជាម្ចាស់ផ្ទះស្លូវ៉ាគីនៅថ្ងៃទី 17 ខែវិច្ឆិកានឹងទទួលបាននូវចំណាត់ថ្នាក់កំពូលក្នុងពូល A និងវគ្គជម្រុះដោយស្វ័យប្រវត្តិទៅ World Cup ... Read More »

Breaking News ៖ ជំហរម៉ាឡេស៊ីប្រាប់ថៃត្រូវតែបន្ត «កិច្ចព្រមព្រៀង» ជៀសវាងផ្ទុះជម្លោះឡើងវិញ!

ទីក្រុងកូឡាឡាំពួរ៖ ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ីនៅរសៀលថ្ងៃទី ១១ វិច្ឆិកានេះបានប្រាប់ទៅកាន់ថៃចំៗថាជំហររបស់ប្រទេសម៉ាឡេស៊ីគឺធានាថាដំណើរការសន្តិភាពដែលបានព្រមព្រៀងគ្នាកាលពីកន្លងទៅ លោកថាដំណើរការកិច្ចព្រមព្រៀងនេះត្រូវតែបន្ត និងគ្មានការរំខានណាមួយឡើយ ព្រោះការពន្យារពេលណាមួយអាចប្រឈមនឹងហានិភ័យនៃការវិលត្រឡប់ទៅរកជម្លោះពីមុនវិញ។ ដល់ដំណាក់ការមេទ័ពកំពូលម៉ាឡេស៊ី ចេញមកប្រកាសថា ... Read More »

លោកស្រីរដ្ឋមន្ត្រីទេសចរណ៍ សិប្បកម្ម និងសាមគ្គីភាពសង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រម៉ារ៉ុក៖ ប្រជាជនម៉ារ៉ុកកាន់តែច្រើនឡើងមានបំណងទៅទស្សនា និងស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា

រាជធានីរីយ៉ាដ ៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Fatim-Zahra ... Read More »

៩ខែ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះបម្រើពលរដ្ឋជាង៣ពាន់សេវាទទួលបានចំណូលជាង៥០០លានរៀល !

ខេត្តក្រចេះ ៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ បានបម្រើសេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣.៥៥៣សេវា និងទទួលបានចំណូលសរុប ៥៩០.៤៧២.៣០០រៀល។ ... Read More »

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធ ជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែង ការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា ... Read More »

នគរបាលខេត្តស្ទឹងត្រែង បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ឈានទៅបន្តបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន 

ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ... Read More »

សមាជិកសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ (CAPPD) អញ្ជើញចូលរួមសិក្ខាសាលាស្តីពីផលប៉ះពាល់នៃបណ្តាញសង្គមទៅលើកុមារ និង យុវជន តាមប្រព័ន្ធនិម្មិត (Online) 

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ (CAPPD) រួមមាន លោក សេង ញ៉ក់ សមាជិកគណៈកម្មការទី៨ លោក ឃឹង ... Read More »

កម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍

រាជធានីរីយ៉ាដ ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសអីរ៉ុងដែលមានប្រជាជន ប្រមាណ៩២លាននាក់ ជាប់លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា និងទី១៧ ក្នុងពិភពលោក។ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ... Read More »

សម្ដេចអធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដ៏ឆ្នើមមួយរូប 

ភ្នំពេញ ៖ សម្ដេចអធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលតែងតែក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យរក្សាភាពស្ងប់ស្ងាត់ និងទុកចិត្តលើការដោះស្រាយបញ្ហាផ្សេងៗរបស់លោក។ លោកមិនមែនជាអ្នកដែលនៅស្ងៀមស្ងាត់នោះទេ ប៉ុន្តែសកម្មភាពមួយជំហានម្តងៗរបស់លោក គឺពោរពេញដោយភាពឆ្លាតវៃ និងដោះស្រាយដោយសន្តិវិធី រហូតសម្រេចបានលទ្ធផលច្បាស់លាស់។ សម្ដេចមានចំណេះដឹងទូលំទូលាយ និងភាពវ័យឆ្លាតខ្ពស់ ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- រឿងប្រាសាទតាមាន់ធំអត់មានអីស្រពិចស្រពឹលទេ ... Read More »

លោករដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត វីវៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋសិង្ហបុរី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ ... Read More »

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រមុខការទូតកូរ៉េ ជួបពិភាក្សា និងធ្វើជាអធិបតីនៃពិធីចុះMOU រវាងអគ្គស្នងការនគរបាល

ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសន្តិសុខ បានបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយម នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ ... Read More »

រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ ការកើនឡើងនៃភាពជាដៃគូរវាង សហរដ្ឋអាម៉េរិក និងកម្ពុជា បាននាំមកនូវវិបុលភាព សន្តិភាព និងសន្តិសុខ ជូនដល់ប្រជាជននៃប្រទេសទាំងពីរ

ភ្នំពេញ៖ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា”ក្នុងនាមសហរដ្ឋអាម៉េរិក ខ្ញុំសូមអបអរសាទរព្រះរាជាណាចក្រកម្ពុជា ខណៈដែលកំពុងប្រារព្ធខួបលើកទី៧២នៃទិវាឯករាជ្យរបស់ខ្លួន។” ក្នុងសារដែលផ្សព្វផ្សាយដោយស្ថានទូតអាម៉េរិកនៅថ្ងៃនេះបានបន្តថា ក្នុងរយៈពេលជាង ៧០ ឆ្នាំមកនេះ សហរដ្ឋអាម៉េរិក និងព្រះរាជាណាចក្រកម្ពុជា បានថែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្ត ... Read More »

សត្វឪម៉ាល់ទិចសិស្សឲ្យរងរបួស១៨នាក់ នៅសាលាបឋមសិក្សា ម៉ឹង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង

ខេត្តស្វាយរៀង: យ៉ាងហោចណាស់ក៏មានសិស្សានុសិស្សចំនួន១៨នាក់និងសត្វឆ្កែមួយក្បាលបានរងរបួសដោយសារសត្វឪម៉ាល់ទិច ខណៈកំពុងរៀន ត្រូវបានលោកគ្រូ អ្នកគ្រូ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ ករណីសត្វឪម៉ាល់ទិចសិស្សនេះបានកើតឡើងកាលពីវេលាម៉ោង៩៖២០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាលាបឋមសិក្សា ម៉ឺង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង។ អ្នកគ្រូអាំ ... Read More »

កងរាជអាវុធហត្ថខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូ

ខេត្តសៀមរាប÷កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់ម៉ូតូ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង ២០ និង៣០នាទី ថ្ងៃខែដដែល ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម ... Read More »

សត្វឆ្កែ៥ក្បាលព្រួតខាំកុមារីម្នាក់របួសធ្ងន់

ខេត្តកោះកុង÷ លោកវរសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ថា គិតមកទល់ម៉ោងនេះ ម្ចាស់សត្វឆ្កែចំនួន៥ក្បាលដែលព្រួតខាំកុមារីឈ្មោះ ឌី ដានីន អាយុ៧ឆ្នាំ កំពុងបានចូលខ្លួនទៅដោះស្រាយទូទាត់ថ្លៃសេវាព្យាបាលទាំងស្រុងនៅមន្ទីរពេទ្យបង្អែកខេត្តរួចរាល់ហើយ។ លោកអធិការនគរបាលស្រុកកោះកុង ... Read More »

ពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់លើផ្លូវរថភ្លើង បង្កការភ្ញាក់ផ្អើល

ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋមានការភ្ញាក់ផ្អើលខណ: ប្រទះឃើញសពបុរសម្នាក់ដេកផ្កាប់មុខស្លាប់នៅលើផ្លូវរថភ្លើង ខាងក្រោយរោងចក្រចាស់មួយកន្លែងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានទីតាំងខាងលិចការាសសាំង ប៉ោ វណ្ណៈ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ ប្រភពពីពលរដ្ឋបានឱ្យដឹងថា សាកសពមានឈ្មោះ ... Read More »

បើយើងមានឯកសារគ្រប់ និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ១៥ថ្ងៃបាន

ភ្នំពេញ ៖ យោងតាម សេចក្តីណែនាំស្តីពី បែបបទ និងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់បញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) ... Read More »

សពស្អុយរលួយក្នុងវ៉ាលិសដែលគេប្រទះឃើញក្នុងស្រុកកោះធំនោះជាមនុស្សប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ

ខេត្តកណ្ដាល÷ មានករណីប្រទះឃើញសពស្អុយរលួយ សង្ស័យជាអំពើឃាតកម្មសម្លាប់មនុស្សប្រុសម្នាក់ហើយញាត់ក្នុងវ៉ាលិស រួចយកមកចោលក្នុងគុម្ពោតព្រៃមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២៣ ក្នុងភូមិសាស្ត្រភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សមត្ថកិច្ចស្រុកកោះធំបានបង្ហើបឱ្យដឹងថា សពមនុស្សនៅក្នុងវ៉ាលិស ភេទប្រុស ... Read More »

ពិធីបើកវេទិកាផ្សព្វផ្សាយវៃឆ្លាតអន្តរជាតិចិនឆ្នាំ២០២៥ បានបើកនៅទីក្រុងWuxi

ចិន៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ វេទិកាផ្សព្វផ្សាយវៃឆ្លាតអន្តរជាតិចិនឆ្នាំ២០២៥ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងរដ្ឋបាលខេត្ត Jiangsu បានបើកធ្វើនៅក្រុងWuxi ខេត្តJiangsu ប្រទេសចិន។ លោក Fan Yun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ... Read More »

អូស្រ្តាលី កោតសរសើរស្រូវអង្ករកម្ពុជាថា មានគុណភាពខ្ពស់ និងចូលរួមបង្កើនផលិតភាពនាំចេញទៅទីផ្សារពិភពលោក

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានប្រកាសនៅលើបណ្តាញហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយបានសរសើរវិស័យស្រូវអង្ករកម្ពុជាថាមានគុណភាពខ្ពស់ និងប្តេជ្ញាគាំទ្រ ហើយនឹងចូលរួមចំណែកដើម្បីបង្កើនផលិតភាពនាំចេញទៅកាន់ទីផ្សារពិភពលោក។ ជាក់ស្ដែងយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានសរសេរថា តើអ្នកដឹងទេថា កម្ពុជាបានឈ្នះពានអង្ករល្អដាច់គេលើពិភពលោកជាច្រើនដង សម្រាប់អង្ករក្រអូបម្លិះអង្គរ? ... Read More »

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃនៅខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជិត៦ម៉ឺននាក់មកលេងកម្សាន្ត

ខេត្តរតនគិរី៖ ពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធធ្វើឡើងនៅខេត្តរតនគិរីក្រោមការ រៀបចំដោយរដ្ឋបាលខេត្តរតនគិរីដឹកនាំដោយលោក ញ៉ែម សំអឿន នោះទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ... Read More »

ស្ថានទូតចិនប្រចាំនៅកម្ពុជា ជំរុញឱ្យមានការពង្រឹងចំណងវប្បធម៌ និងមិត្តភាពរវាងយុវជនកម្ពុជា-ចិន

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីបើកទិវាបើកទ្វារដោយភាពអធិកអធម ដើម្បីរឹងចំណងមិត្តភាពដែកថែបរវាងប្រជាជនទាំងពីរ ស្របពេលដែលឆ្នាំនេះគឺជា “ឆ្នាំទេសចរណ៍ចិន-កម្ពុជា”។ លោកស្រី ចុង ចៀ តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកថា ការជួបជុំគ្នាបែបនេះអាចនឹងធ្វើឲ្យយើងកាន់តែយល់ច្បាស់ ... Read More »

យោធភូមិភាគទី១ កម្ពុជា និងយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម បើកកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៥

ភ្នំពេញ ៖ នៅទីបញ្ជាការយោធភូមិភាគទី១ មានរៀបចំកិច្ចប្រជុំ សហប្រតិបត្តិការប្រចាំឆ្នាំលើកទី ២៥រវាងអង្គភាពយោធភូមិភាគទី១នៃកងយោធពលខេមរភូមិន្ទ កម្ពុជា ជាមួយ យោធភូមិភាគទី៥ នៃកងទ័ពប្រជាជន វៀតណាម នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ... Read More »

សេចក្តីបំភ្លឺរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងសារព័ត៌មានមួយចំនួន បានធ្វើការបកស្រាយ និងផ្សព្វផ្សាយព័ត៌មាន ស្តីពី ជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation ដែលប្រាសចាកពីខ្លឹមសារជាក់ស្តែងដែលបានផ្សព្វផ្សាយ និងនាំឱ្យមានការភ័ន្តច្រលំ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានមួយចំនួនបានធ្វើការបកស្រាយ និងផ្សព្វផ្សាយ ព័ត៌មាន ស្តីពី ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ... Read More »

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅស«ប្រតិបត្តិការរបស់ចិនដើម្បីសម្រេចការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹត្យភាពកាបូន »

ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ CCFR បាននិយាយថា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ការិយាល័យព័ត៌មនានៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស «ប្រតិបត្តិការរបស់ចិនដើម្បីសម្រេចការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹត្យភាពកាបូន »។ សៀវភៅសនេះបានឱ្យដឹងថា ការសម្រេចការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចប់ក់បន្ទាប់ពីឡើងដល់ចំណុចកំពូល ... Read More »