ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

មន្ទីរធនធានទឹកខេត្តបាត់ដំបងអំពាវនាវប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង

ខេត្តបាត់ដំបង៖ យោងតាមព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសក្នុងព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប្រ៊ីស លក្ខណៈបែបនេះបានបង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្តាលឲ្យមានទឹកជំនន់ឡើងខ្លាំងក្នុងស្រុកសំឡូត ហើយទឹកទាំងនោះបានបន្តហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឲ្យបរិមាណទឹកក្នុងអាងមានការកើនឡើងលើសកម្រិតអតិបរមា។ ... Read More »

ម៉ូតូ២គ្រឿងជិះបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមបានជិះបុកគ្នាជាមួយម៉ូតូហុងដាស្កុបពីបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១៤និង២២នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី១មានឈ្មោះ និច ... Read More »

លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រង់ប្រមូលចំណូលពន្ធ របស់សាខាពន្ធដារខេត្តមណ្ឌលគិរី 

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក គង់ គឹមនី ... Read More »

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទាន ប្រាក់យ៉េន សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)

ភ្នំពេញ៖ កម្ពុជា និងជប៉ុន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦ លានយ៉េន (ប្រមាណ១១៩ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ... Read More »

ផ្ទះទេវតាទី៣៣៦ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា, សម្ដេចធិបតី និងលោកស្រីបណ្ឌិត ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាក នៅខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូន លោក ជឹម សុជាតិ ... Read More »

សម្តេចតេជោ ហ៊ុន សែន អរគុណលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានចូលរួមស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ Tan Sri Dato’ Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភានៅថ្ងៃទី១១ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ច ការងារនៅប្រទេសចិន

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានឲ្យដឹងថាសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ច ការងារនៅប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ... Read More »

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីដីធ្លី និងការអាស្រ័យផល ចំនួន ៥ករណី ក្នុងស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើករណីដីធ្លី និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៥ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅវេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី១២ ខែកក្កដា ... Read More »

រកឃើញសព ប្រជានេសាទនិងម្ចាស់ទូក ២នាក់ ត្រូវបានខ្យល់រលកធំៗ បក់បោកបណ្ដាលឱ្យលិចទូក

ខេត្តកោះកុង៖ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅវេលា ម៉ោង៧.៤០នាទៅព្រឹក ឥឡូវនេះតៃកុងទូក ត្រូវបានរកឃើញ សាកសពនៅវេលាម៉ោង ១១.៤៥នាទីនៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៦នេះ។ តាមប្រភពព័ត៌មាន ពីលោកទេស ... Read More »

សាលាដំបូងក្រុងភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព  

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នក ស្រី ធី សុវណ្ណថា អតីតអភិបាលរងក្រុងអរិយ៍ក្ស័ត្យ នឹងឈ្មោះ ផែ សុវណ្ណារិទ្ធ ជជាប្តីដាក់ពន្ធនាគារម្នាក់ៗកំណត់៣ ... Read More »

រលកកម្ដៅដ៏គ្រោះថ្នាក់៖ កូរ៉េខាងត្បូងណែនាំឲ្យបញ្ឈប់សកម្មភាពក្រៅផ្ទះ

កូរ៉េខាងត្បូងបានចេញការព្រមានអំពីរលកកម្ដៅបន្ទាន់លើកដំបូងរបស់ខ្លួនក្រោមប្រព័ន្ធថ្មីមួយ ដោយណែនាំប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ឱ្យផ្អាកសកម្មភាពក្រៅផ្ទះជាបណ្ដោះអាសន្ន និងការពារខ្លួនជាមុនពីការឡើងកម្ដៅខ្លាំង។ រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានប្រកាសនៅថ្ងៃទី១២ ខែកក្កដាថា ការព្រមាននេះត្រូវបានចេញនៅម៉ោង ១០ ព្រឹកសម្រាប់ទីក្រុង Gyeongsan និង Pohang ក្នុងខេត្ត Gyeongsang ... Read More »

អ្នកទេសចរចំនួន៥៥១នាក់ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារមានសុវត្ថិភាពទាំងអស់

ខេត្តកំពង់ស្ពឺ៖ រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរចំនួន ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាសហគមន៍ បានជួយសម្រួលនិងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាពនៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។ ... Read More »

សង្គ្រោះក្រុមអ្នកបោះតង់ ២៥នាក់ ជាប់គាំងដោយសារទឹកជំនន់ បានដោយសុវត្ថិភាព

ខេត្តព្រះសីហនុ៖ ក្រុមអ្នកបោះតង់១ក្រុមមានគ្នា២៥ នាក់ (ស្រី ៦ នាក់)និងម៉ូតូ ១៧ គ្រឿងដែលជាប់គាំងនៅចំណុចស្ទឹងអូរស្លារ (គីឡូ ១៥) ស្រុកកំពង់សីលា ដោយ សារទឹកជំនន់ហក់ឡើងលឿនពេក កាលពីយប់ថ្ងៃទី១២ ខែកក្កដា ... Read More »

សភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ៖ តាមសំរណើរបស់គណៈកម្មាធិការនយោបាយរបស់ខ្លួន សភាប្រើភាសាបារាំង (APF) ក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ (ប្រទេសកាមឺរូន) បានអនុម័តនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា។ ថ្លែងបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ... Read More »

មេធំ FIFA បើកផ្លូវឲ្យ World Cup ពង្រីកដល់ 64 ក្រុម

ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់ថា គម្រោងពង្រីក FIFA World Cup បុរសដល់ 64 ក្រុម នឹងត្រូវបានពិភាក្សា និងវាយតម្លៃបន្ទាប់ពីការប្រកួត ... Read More »

លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ ត្រូវផ្ដល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿន ទទួលបានការគាំទ្រជឿទុកចិត្តពេញចិត្តពីប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ បទបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ ត្រូវផ្ដល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿន ទទួលបានការគាំទ្រជឿទុកចិត្តពេញចិត្តពីប្រជាពលរដ្ឋ។ លោក បានដាក់បទ បញ្ជាបែបនេះ នៅក្នុងអង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាព ... Read More »

ការបាញ់ប្រហារនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសកាណាដាបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា មនុស្សពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការបាញ់ប្រហារមួយនៅទីក្រុង Toronto ប្រទេសកាណាដា កាលពីចុងសប្តាហ៍កន្លងមក ។ ប៉ូលីសបាននិយាយថា មន្ត្រីបានរកឃើញមនុស្សប្រាំនាក់រងរបួសដោយសារគ្រាប់កាំភ្លើង។ ជនរងគ្រោះពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់នៅកន្លែងកើតហេតុ។ ស្ថានភាពរបស់ជនរងគ្រោះដែលនៅសល់មិនទាន់ត្រូវបានចេញផ្សាយភ្លាមៗនៅឡើយទេ។ ការបាញ់ប្រហារនេះបានកើតឡើងនៅក្នុងតំបន់ ... Read More »

 ព្រះបិតានៃប្រទេសកាតា ដែលជាស្ថាបត្យករនៃប្រទេសកាតាសម័យទំនើប បានសោយទិវង្គតហើយ

យោងតាមរាជវង្សកាតា មេដឹកនាំកំពូលនៃប្រទេសកាតា គឺលោក Sheikh Hamad bin Khalifa Al Thani បានសោយទិវង្គតនៅព្រឹកថ្ងៃទី១២ ខែកក្កដា ក្នុងជន្មាយុ ៧៤ព្រះវស្សា។ សេចក្តីប្រកាសមួយពីការិយាល័យរាជវង្សកាតានៅថ្ងៃទី១២ ខែកក្កដា ... Read More »

ស្លាប់ និងរបួសជិត ១០០នាក់ ដោយការផ្ទុះឆេះនៅហាងបារ ក្នុងប្រទេសថៃ

ជនរងគ្រោះជាច្រើនត្រូវបានគេឃើញដេកមិនកម្រើកនៅលើឥដ្ឋនៅជិតបន្ទប់ទឹកនៃបារមួយក្នុងទីក្រុងបាងកក ប្រទេសថៃ។ ផ្សែងបានលេបត្របាក់បារទាំងមូល ដែលធ្វើឱ្យអតិថិជនពិបាករត់គេចខ្លួន។ យោងតាម Reuters នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា មន្ត្រីថៃបានរាយការណ៍ថា អគ្គីភ័យ និងការផ្ទុះនៅបារ Rong Beer Na ... Read More »

ស្រុកសំឡូតខេត្តបាត់ដំបង ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង បណ្តាលឱ្យទឹកជំនន់បន្តបុកឡើងតាមអូរតូចៗក្នុងឃុំតាតោក ជាពិសេសនៅដងស្ទឹងគ្រញូង និងស្ទឹងបឡាង

ខេត្តបាត់ដំបង ៖ គិតត្រឹមរសៀលថ្ងៃទី ១២ ខែកក្កដានេះ ស្រុកសំឡូតខេត្តបាត់ដំបង ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង បណ្តាលឱ្យទឹកជំនន់បន្តបុកឡើងតាមអូរតូចៗក្នុងឃុំតាតោក ជាពិសេសនៅដងស្ទឹងគ្រញូង និងស្ទឹងបឡាង។ ជំនន់ទឹកភ្លៀងនេះក៏បានជន់លិចផ្លូវជាតិលេខ៥៧-៧ ត្រង់ចំណុចភូមិតាសាញត្បូង ឃុំតាសាញ ផងដែរ។ បច្ចុប្បន្ន ... Read More »

នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួចប្រាក់និងរត់គេចខ្លួនមកពីខេត្តកំពត 

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០០:២០នាទី លោក ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ... Read More »

ស្លាប់ជិត ៥០នាក់និងបាត់ខ្លួនជាច្រើន ដោយគ្រោះទឹកជំនន់ បាក់ដីនៅបង់ក្លាដែស 

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ បានផ្សាយថា គ្រោះទឹកជំនន់រួមជាមួយហេតុការណ៍រអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់៤៤នាក់ នៅតំបន់ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ហើយបង្ខំឱ្យជាង១លាននាក់ត្រូវជាប់គាំង ខណៈដែលអាជ្ញាធរកំពុងស្ទុះស្ទានាំយកជំនួយទៅកាន់សហគមន៍រងគ្រោះ។ កាលពីថ្ងៃសៅរ៍ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស ... Read More »

ប្រទេសអូស្ត្រាលីមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីសត្វស្លាបក្នុងស្រុកឆ្លងជំងឺផ្តាសាយបក្សី H5N1

នៅថ្ងៃទី១១ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា អាជ្ញាធរអូស្ត្រាលីបានបញ្ជាក់ពីករណីឆ្លងដំបូងនៃជំងឺផ្តាសាយបក្សី H5N1 ដែលអាចបណ្តាលឲ្យស្លាប់នៅក្នុងសត្វស្លាបសមុទ្រក្នុងស្រុក ដែលជាដំណាក់កាលថ្មីមួយនៃការរីករាលដាលនៃជំងឺនេះ បន្ទាប់ពីវាបានលេចឡើងនៅលើឆ្នេរសមុទ្ររបស់ប្រទេសកាលពីខែមុន។ រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី Julie Collins បាននិយាយថា ... Read More »

យោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសមួយផ្សេងទៀតលើប្រទេសអ៊ីរ៉ង់តាមបញ្ជារបស់ប្រធានាធិបតី Trump

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ពីការវាយប្រហារតាមអាកាសលើកទីបីលើប្រទេសអ៊ីរ៉ង់បន្ទាប់ពីការវាយប្រហារលើកប៉ាល់កុងតឺន័រដែលមានទង់ជាតិ Cyprus។ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ បានផ្សាយថា យោធាអាមេរិក បានប្រកាសឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារជុំថ្មីទៀតលើប្រទេសអ៉ីរ៉ង់ បន្ទាប់ពីឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ... Read More »

ព្យុះទីហ្វុងបាវីបោកបក់ឆ្លងកាត់តៃវ៉ាន់ និងជប៉ុន ប្រទេសចិនជម្លៀសពលរដ្ឋជិត 2 លាននាក់

ប្រទេសចិនបានជម្លៀសមនុស្សជិត 2 លាននាក់ ខណៈដែលព្យុះទីហ្វុងបាវីបានបោកបក់ឆ្លងកាត់ភាគខាងជើងតៃវ៉ាន់ និងកោះដាច់ស្រយាលនៅភាគនិរតីនៃប្រទេសជប៉ុននៅថ្ងៃទី 11 ខែកក្កដា។ យោងតាម AFP អាកាសធាតុអាក្រក់បានបំផ្លិចបំផ្លាញភាគខាងត្បូង និងកណ្តាលប្រទេសចិនក្នុងសប្តាហ៍នេះ ដោយព្យុះបានសម្លាប់មនុស្សយ៉ាងហោចណាស់ 39 នាក់ និងបណ្តាលឱ្យទន្លេរាប់សិបហៀរចេញ។ ... Read More »

យប់ស្អែកនេះ ! អគ្គស្នងការដ្ឋាននគរបាលជាតិ ហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលេីកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ

ភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ ... Read More »

សម្ដេច ម៉ែន សំអន៖ ថ្នាក់ដឹកនាំជំនាន់មុនជាសាក្សីរស់នៃប្រវត្តិសាស្ត្រកម្ពុជា ចែករំលែកបទពិសោធន៍ផ្ទាល់អំពីដំណើរតស៊ូរំដោះជាតិការបង្រួបបង្រួមជាតិការកសាងសុខសន្តិភាព

ភ្នំពេញ៖ សម្ដេចម៉ែន សំអន បានបញ្ជាក់ថា៖ ថ្នាក់ដឹកនាំជំនាន់មុនជាសាក្សីរស់នៃប្រវត្តិសាស្ត្រកម្ពុជា ចែករំលែកបទពិសោធន៍ផ្ទាល់អំពីដំណើរតស៊ូរំដោះជាតិការបង្រួបបង្រួមជាតិការកសាងសុខសន្តិភាព សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បែបនេះ ... Read More »

បេីកឡាំប្រឺតាលឿនចាប់ហ្រ្វាំងមិនទាន់ជ្រុលបុកកន្ទុយរថយន្តកុងតឺទ័របត់ចូលផែបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បេីកបរឡាំប្រឺតាលឿនមិនប្រយ័ត្នជ្រុលបុកកន្ទុយរថយន្តកុងតឺន័រដែលកំពុងបតចូលផែបណ្តាលឲ្យអ្នកបេីកបរឡាំប្រឺតារងរបួសធ្ងន់។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែន ជ័យ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ... Read More »

ចូលរួមសោកស្តាយតារាបាល់ទាត់ឆ្នើម World Cup 2026របស់អាហ្វ្រិកខាងត្បូង Jayden Adams ទទួលមរណភាព

វិស័យបាល់ទាត់របស់ប្រទេសអាហ្វ្រិកខាងត្បូងកំពុងស្ថិតក្នុងភាពសោកសៅ បន្ទាប់ពីខ្សែបម្រើជម្រើសជាតិ Jayden Adams ដែលបានចូលលេងគ្រប់ការប្រកួតវគ្គចែកពូលនៅ FIFA World Cup 2026 បានទទួលមរណភាព។ ដំណឹងនេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យគ្រួសាររបស់គាត់ ប៉ុន្តែមូលហេតុនៃការស្លាប់មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ Adams វ័យ 25 ... Read More »