សាព័ត៌មាន AFP បានផ្សាយថាស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ បានទទូចឱ្យមានជំនួបរវាងមេដឹកនាំនៃប្រទេសលីបង់និងអ៉ីស្រាអែល ស្របពេលដែលក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែល នៅភាគខាងត្បូងលីបង់ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៧នាក់ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ។ កាលពីខែមេសា ... Read More »
Author Archives: Roth Sopha
សហរដ្ឋអាមេរិកបន្តសេវាកម្មអាកាសចរណ៍ពាណិជ្ជកម្មទៅកាន់ប្រទេសវេណេស៊ុយអេឡាបន្ទាប់ពី 7 ឆ្នាំ
សេវាកម្មអាកាសចរណ៍ដឹកអ្នកដំណើររបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសវេណេស៊ុយអេឡាបានចាប់ផ្តើមឡើងវិញជាផ្លូវការនៅព្រឹកថ្ងៃទី 30 ខែមេសា បន្ទាប់ពីការផ្អាករយៈពេល 7 ឆ្នាំ ជាមួយនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកពីទីក្រុងម៉ៃអាមីទៅកាន់ទីក្រុងការ៉ាកាស។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកកំពុងស្តារជើងហោះហើរប្រចាំថ្ងៃទៅកាន់ប្រទេសវេណេស៊ុយអេឡាឡើងវិញ ដោយប្រើប្រាស់យន្តហោះ Embraer 175 តាមរយៈក្រុមហ៊ុន Envoy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងតំបន់ដែលខ្លួនគ្រប់គ្រងទាំងស្រុង។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏មានគម្រោងបន្ថែមជើងហោះហើរប្រចាំថ្ងៃលើកទីពីរចាប់ពីថ្ងៃទី ... Read More »
លោក ត្រាំ ថានឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអ៉ីតាលី និងអេស្ប៉ាញ បន្ទាប់ពីអាល្លឺម៉ង់
សារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាវាអាចទៅរួច នៅពេលត្រូវបានសាកសួរថាតើរូបលោកនឹង ពិចារណាលើការកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសអ៉ីតាលី និងអេស្ប៉ាញដែរឬទេ ដោយសារតែការប្រឆាំងជំទាស់របស់ពួកគេទៅនឹងសង្រ្គាមអ៉ីរ៉ង់ ... Read More »
មីយ៉ាន់ម៉ាចេញផ្សាយរូបភាពលោកស្រី អ៊ុងសាន ស៊ូជី ចេញពីពន្ធនាគារ បន្តទៅឃុំខ្លួនក្នុងផ្ទះ
ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានរាយការណ៍ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនក្នុងផ្ទះ ប៉ុន្តែទីតាំងឃុំខ្លួនបច្ចុប្បន្ន និងស្ថានភាពសុខភាពរបស់លោកស្រីមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។ ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ MRTV បានប្រកាសថា ទោសដែលនៅសល់របស់លោកស្រី ស៊ូជី ត្រូវបាន “កាត់បន្ថយ ហើយនឹងត្រូវអនុវត្តនៅផ្ទះដែលបានកំណត់ទៅលើលោកស្រី”។ ... Read More »
ក្រសួងការពារជាតិចិនឆ្លើយសំណួររបស់អ្នកកាសែតអំពីខ្លឹមសារយោធាក្នុង«សៀវភៅខៀវការទូតជប៉ុន»
អន្តរជាតិ ៖ ថ្ងៃទី ៣០ ខែមេសា ក្នុងសន្និសីទកាសែតជាប្រចាំ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបសំណួររបស់អ្នកកាសែតអំពីខ្លឹមសារពាក់ព័ន្ធនឹងកងទ័ពចិនក្នុង « សៀវភៅខៀវការទូតជប៉ុន » ។ លោកបានថ្លែងថា ... Read More »
កិច្ចប្រជុំណែនាំនៃវេទិការ Xiangshan ក្រុងប៉េកាំងប្រចាំឆ្នាំ២០២៦នឹងបើកធ្វើនៅថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែឧសភាខាងមុខនេះ
អន្តរជាតិ ៖ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានអធិប្បាយឱ្យដឹងថា ពីថ្ងៃទី ៧ដល់ថ្ងៃទី ៩ ខែឧសភាខាងមុខនេះ កិច្ចប្រជុំណែនាំនៃវេទិការ Xiangshan ក្រុងប៉េកាំងប្រចាំឆ្នាំ២០២៦នឹងបើកធ្វើនៅប៉េកាំង ដែលនឹងអញ្ជើញមន្ត្រីការពារជាតិ អ្នកជំនាញ ... Read More »
តារាចម្រៀងហុងកុង-កាណាដា Charlene Choi រៀបការជាមួយមិត្តប្រុសជាគ្រូបង្វឹកកាយសម្បទាអាយុប្អូន ១០ឆ្នាំ
តារាចម្រៀងហុងកុង-កាណាដា Charlene Choi ដែលជាសមាជិកពាក់កណ្តាលនៃក្រុម Cantopop duo Twins បានប្រកាសរៀបការជាមួយគ្រូបង្វឹកសម្បទា Elvis Lam ដែលក្មេងជាងនាង 10 ឆ្នាំ បន្ទាប់ពីទាក់ទងគ្នាជាច្រើនខែ។ សារព័ត៌មាន ... Read More »
ប្រទេសចិនអនុវត្តគោលនយោបាយពន្ធគយស្មើសូន្យចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន
អន្តរជាតិ ៖ ប្រទេសចិនបានអនុវត្តគោលនយោបាយពន្ធគយស្មើសូន្យចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ។ នៅវេលាម៉ោង ០០:០០ ថ្ងៃទី ១ ខែឧសភា ... Read More »
ម្ចាស់ហាងមិននៅបានឱកាសផ្លោះរបងចូលហាងលួចទ្រព្យសម្បត្តិត្រូវឃាត់ខ្លួនបានអនុវត្តតាមច្បាប់
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២៦បន្ទា ប់ ពីទទួលបាននូវព័ត៌មានពីករណី ចោរលួចទ្រព្យសម្បត្តិក្នុងហាងមួយកន្លែងកាលពីថ្ងៃទី៣០ខែ ឧសភា ឆ្នាំ២ ០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនី យ៍ ស ថេត អគ្គស្នងការនគរបា ... Read More »
មន្ត្រីការពារជាតិនិយាយថា នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកបានបាត់បង់ថាមពល និងការជំរុញអស់រយៈពេលជាច្រើនម៉ោង
អន្តរជាតិ ៖ មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿងបានបាត់បង់ថាមពល និងប្រព័ន្ធរុញច្រានអស់រយៈពេលជាច្រើនម៉ោងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកាលពីថ្ងៃអង្គារ បន្ទាប់ពីរងនូវអ្វីដែលសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកហៅថា “គ្រោះថ្នាក់ផ្នែកវិស្វកម្ម” នៅក្នុងប្រព័ន្ធអគ្គិសនីរបស់វា។ អ្នកវិភាគកងទ័ពជើងទឹកម្នាក់បានប្រាប់ CNN ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យកប៉ាល់ នាវាពិឃាតមីស៊ីលណែនាំ USS Higgins ... Read More »
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ កាលណាអ្នកសារព័ត៌មានមានវិជ្ជាជីវៈខ្ពស់ វានឹងក្លាយជាខែលការពារពួកគាត់ពីការប្ដឹងផ្ដល់ ឬការប្រឈមផ្សេងៗ
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការយល់ដឹងច្បាស់ពីសិទ្ធិ ករណីយកិច្ច និងទំនួលខុសត្រូវ មានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ ដែលវាមិនមែនជាការដាក់សំពាធឡើយ។ កាលណាអ្នកសារព័ត៌មានមានវិជ្ជាជីវៈខ្ពស់ ... Read More »
មុខសញ្ញាញៀនថ្នាំកាន់សាងដែកដេញចាក់សម្លាប់មន្ត្រីនគរបាលដល់ក្រោមផ្ទះ ត្រូវកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន
ខេត្តកណ្តាល៖ បុរសម្នាក់ដែលជាមុខសញ្ញាញៀនថ្នាំ និងតែងតែរករឿងអ្នកជិតខាង បានកាន់សាងដែកមុខ ស្រួចរត់ដេញចាក់សម្លាប់មន្ត្រីនគរបាលម្នាក់ដល់ក្រោម ផ្ទះ តែសំណាងល្អជនរងគ្រោះរត់គេចខ្លួនទាន់។ អំពើគំរាមកំហែងថានឹងសម្លាប់នេះបានកើតឡើងកាលពីម៉ោង ១៥ និង២៥នាទី ថ្ងៃទី២៩ មេសា ២០២៦ ស្ថិត នៅផ្ទះជនរងគ្រោះក្នុងភូមិព្រែកអណ្ដូង ... Read More »
អគ្គិភ័យឆាបផ្ទះពលរដ្ឋជាច្រើនខ្នង នៅខណ្ឌច្បារអំពៅ ផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍
ភ្នំពេញ ៖ លំនៅឋានបងប្អូនប្រជាពលរដ្ឋជាច្រេីនខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ តាមបណ្តោយផ្លូវលេខ ៣៦៧ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា ... Read More »
ការបាញ់ប្រហារ នៅ ពិធី ជប់លៀង អ្នកយកព័ត៌មាន សេតវិមាន បង្កើត ឲ្យ មាន ការជជែក វែកញែក អំពី សន្តិសុខ និង បន្ទប់ រាំ ថ្មី — ប៉ុន្តែ មិនមែន កាំភ្លើង ទេ !
អន្តរជាតិ ៖ សែសិបប្រាំឆ្នាំមុនពេលដែលខ្មាន់កាំភ្លើងម្នាក់បានព្យាយាមវាយលុកបន្ទប់រាំរបស់សណ្ឋាគារ Washington Hilton ក្នុងអំឡុងពេលដែលប្រធានាធិបតី Donald Trump បង្ហាញខ្លួននៅក្នុងពិធីអាហារពេលល្ងាចអ្នកយកព័ត៌មានរបស់សេតវិមាន ឃាតករម្នាក់ទៀតបានឈរនៅលើចិញ្ចើមផ្លូវ ហើយបាញ់ប្រធានាធិបតី Ronald Reagan ចំទ្រូង នៅពេលដែលគាត់ចាកចេញពីសណ្ឋាគារដដែល។ ... Read More »
ខ្ចីម៉ូតូគេយកទៅលក់! នគរបាលខេត្តកណ្តាលបំបែកករណីរំលោភទំនុកចិត្ត ចាប់ខ្លួនជនសង្ស័យបានភ្លាមៗ
ខេត្តកណ្ថាល៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ពាក់ព័ន្ធនឹងព័ត៌មានដែលបានចែករំលែកតាមបណ្តាញសង្គម និងមធ្យោបាយផ្សព្វផ្សាយមួយចំនួន អំពីករណីពលរដ្ឋម្នាក់រងគ្រោះដោយសារតែមានបុគ្គលម្នាក់សុំខ្ចីម៉ូតូ ហើយយកទៅលក់នៅក្រុងតាខ្មៅ និងបានទទូចឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូវិញនោះ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញពាក់ព័ន្ធបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងទាន់ពេលវេលា។ ... Read More »
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមអនឡាញ ជាសមិទ្ធផលថ្មី ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ ជាសមិទ្ធផលថ្មីមួយទៀត ដើរតាមលំនាំថ្នាលថ្មីរដ្ឋាភិបាលឌីជីថល ក្នុងដំណើរការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ... Read More »
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ផាម វ៉ាន់ចា (Pham Van Tra) អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជា អតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម
ភ្នំពេញ ៖ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ដដែលនេះ បន្ទាប់ពីជំនួបជាមួយ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ... Read More »
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ឆ្លើយតបចំពោះសំណួរររបស់អ្នកសារព័ត៌មាន ជុំវិញជំនួបជាមួយ រដ្ឋមន្រ្តីការបរទេសថៃ នៅប្រទេសព្រុយណេដារូសាឡាម
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្រ្តីជាមួយ លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ... Read More »
លោក ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មានជាង ៧០% បំពេញភារកិច្ចដោយគ្មានការគំរាមកំហែង
ភ្នំពេញ៖ ក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» អ្នកនាំពាក្យក្រសួងព័ត៌មានបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃលំហសេរីភាពសារព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការគាំពារអ្នកសារព័ត៌មានតាមរយៈយន្តការច្បាប់ និងការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ... Read More »
អាមេរិកត្រូវតែសងលុយអោយ WHO ឱ្យដាច់ស្រេច ទើបអាចដកខ្លួនចេញជាផ្លូវការបាន
មកទលពេលនេះអាមេរក បានជំពាក់បំណុល អង្គការសុខភាពពិភពលោកប្រមាណ ២៦០ លានដុល្លារ ហើយអាមេរិកត្រូវបំពេញកត្វកិច្ច មុនពេលចាកចេញជាផ្លូវការ។ សារព័ត៌មាន AFP ប្រមុខអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ... Read More »
សង្រ្គាមបង្កឡើងដោយ អាមេរិក-អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ អាចរុញច្រានមនុស្ស៣០លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រ
សារព័ត៌មាន AFP ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ បាននិយាយថា សង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែលប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលបានបង្កឱ្យតម្លៃថាមពលនិងជីកសិកម្មហក់ឡើងខ្ពស់ជាសកលនោះ អាចរុញច្រានមនុស្សច្រើនជាង៣០លាននាក់ ឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ ថ្លែងនៅទីក្រុងប៉ារីស អំឡុងកិច្ចប្រជុំក្រុមប្រទេស ... Read More »
មេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែនតាមទូរស័ព្ទ
នៅថ្ងៃទី 29 ខែមេសា ទីប្រឹក្សាការបរទេសរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គឺលោក Yuri Ushakov បាននិយាយថា លោកប្រធានាធិបតី ពូទីន បានទូរស័ព្ទជាមួយសមភាគីអាមេរិករបស់លោក គឺលោក ដូណាល់ ... Read More »
ប្រធានាធិបតី Trump៖ សហរដ្ឋអាមេរិកកំពុងពិចារណាកាត់បន្ថយកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់
ប្រធានាធិបតី Trump បានប្រកាសថា សហរដ្ឋអាមេរិកកំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពដែលឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនឹងធ្វើការសម្រេចចិត្តចុងក្រោយក្នុងពេលឆាប់ៗនេះ។ លោកប្រធានាធិបតី Donald Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី 29 ខែមេសាថា “សហរដ្ឋអាមេរិកកំពុងសិក្សា ... Read More »
ព្រះមហាក្សត្រអង់គ្លេស ព្រះចៅ ឆាលស៍ (King Charles) និងព្រះមហេសី បំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉ក
សារព័ត៌មាន Reuters ព្រះមហាក្សត្រអង់គ្លេស ព្រះចៅ ឆាលស៍ (King Charles) និងព្រះមហេសី កាមីឡា (Queen Camilla) បានយាងទៅដល់ទីក្រុងញូវយ៉ក នាថ្ងៃពុធនេះដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ... Read More »
ក្រុមក្មេងទំនើងដេញកាប់ចាក់គ្នាយ៉ាងសាហាវនៅក្រុងតាខ្មៅ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព កាល ពីវេលាម៉ោងប្រមាណ១៩:២៨នាទីយប់ ថ្ងៃទី ២៩ ខែ មេសាឆ្នាំ២០២៦ មានករណីក្រុមក្មេងទំនើងមួយក្រុមបានដេញវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ចំណុចខាង ក្រោយសាខាពន្ធដារខេត្តកណ្តាល)។ សកម្មភាពក្នុងវីដេអូបានបង្ហាញយ៉ាងច្បាស់ពីការដេញតាមវាយតប់ ... Read More »
មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃលំផាត់សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាលែងសត្វពង្រូល ១ក្បាល ចូលព្រៃធម្មជាតិវិញ
ខេត្តរតនគិរី៖ មន្ទីរបរិស្ថានខេត្តរតនគិរីតាមរយៈ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃលំផាត់ បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលែងសត្វពង្រូល ចូលព្រៃធម្មជាតិវិញ ក្រោយពីបានពិនិត្យ ឃើញ ថា សត្វពង្រូលនេះ មិនមានរបួស និងមានសុខភាពល្អ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅក្នុងជម្រកធម្មជាតិ នៅទីតាំងសមស្រប ... Read More »
កម្លាំងនគរបាលខេត្តពោធិ៍សាត់ ឃាត់ជនបរទេស ២៩ នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត ក្រោយប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ Scam Online
ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានស្ទាក់ចាប់ជនជាតិបរទេសសរុបចំនួន២៩នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត កន្លែងដែលកម្លាំងសមត្ថកិច្ចបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ នឹងបទល្មើស Scam Online។ ប្រភពបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីជនបរទេសមួយចំនួនបាននាំគ្នាចេញពីក្រុងប៉ោយប៉ែត ដើម្បីគេចពីការចាប់ខ្លួននោះ ... Read More »
គ្រូធំ Aston Villaនឹងប្រើបរាជ័យដ៏ឈឺចាប់ជាកម្លាំងជំរុញពេលប៉ះNottingham
អ្នកចាត់ការក្រុម Aston Villa លោក Unai Emery បាននិយាយថា ក្រុមរបស់លោកនឹងប្រើប្រាស់ការបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏ឈឺចាប់របស់ពួកគេជាកម្លាំងជំរុញសម្រាប់ភាពជោគជ័យពានរង្វាន់ទ្វីបអឺរ៉ុប នៅពេលដែលពួកគេទៅជួបក្រុម Nottingham Forest ក្នុងជើងទីមួយនៃការប្រកួត Europa League វគ្គ ... Read More »
កិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ G-NETS គ្រោងនឹងរៀបចំធ្វើនៅខែឧសភាឆ្នាំ២០២៧ និងកិច្ចប្រជុំកំពូលលេីកទី៤G-NETS នៅឆ្នាំ២០២៨ នៅទីក្រុងតូក្យូ
ភ្នំពេញ៖ លោកស្រីដោ សម្ឆស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងពីតូក្យូប្រទេសជប៉ុនមកថា ៖ កិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់G-NETS គ្រោងនឹងរៀបចំធ្វើនៅខែឧសភាឆ្នាំ២០២៧ ហើយកិច្ចប្រជុំកំពូលលេីកទី៤G-NETS នឹងធ្វើនៅឆ្នាំ២០២៨ ជាមួយគ្នានេះ គណៈប្រតិភូរាជធានីភ្នំពេញ ក៏នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំទាំងពីលើកនេះផងដែរ នៅទីក្រុងតូក្យូ ។ ... Read More »
ភរិយាអតីតប្រធានាធិបតី Yoon ត្រូវបានតុលាការកូរ៉េខាងត្បូង ដំឡើងទោសត្រូវជាប់ពន្ធនាគារដល់៤ឆ្នាំ
សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ អតីតជំទាវទី១កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទក្រឡុកទីផ្សារភាគហ៊ុន និងពុករលួយ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច