ខេត្តកំពង់ស្ពឺ÷ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញថារោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., ... Read More »
Author Archives: Roth Sopha
បុរសម្នាក់បើករថយន្តលឿនបានជ្រុលបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយអ្នកបើកបុកចុះរត់គេចខ្លួនបាត់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនជ្រុលបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចគល់ស្ពានអាកាសផ្សារដីហុយ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2CB-3448 បេីកបរដោយបុរសម្នាក់បេីកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន ខណៈបេីកមកដល់ចំណុចកេីតហេតុបានរេចង្កូតទៅផ្នែកខាងឆ្វេងជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយបណ្តាលឲ្យរងការខូចខាតរថយន្តបែកធុងប្រេងហូរពេញផ្លូវ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបេីកបរឡេីយ ... Read More »
បុរសម្នាក់បើកម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀតមិនឈប់ដោះស្រាយបើករត់ក៏ទៅបុកពំនូកថ្មបណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញ:បុរសម្នាក់រងរបួសបែកក្បាលខណៈបើកម៉ូតូបុកជាមួយនឹងម៉ូតូមួយគ្រឿងមិនព្រមដោះស្រាយគ្នាព្យាយាមជិះរត់គេចខ្លួនទៅបុកឡេីងលើពំនូកថ្ម។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុដោយភាគីខាងជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1LD-2790 ធ្វើដំណើរស្របទិសដៅគ្នាចេញពីផ្លូវវេងស្រេងឆ្ពោះចូលមកផ្លូវជាតិលេខ៤បានបន្តិចរួចហើយក៏បានទៅបុកជាមួយនឹងម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២៤ពណ៌ខ្មៅ ... Read More »
ការកែទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធានការកែលម្អ … ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជីវភាពនៃប្រព័ន្ធតួអង្គតែមួយ
ភ្នំពេញ÷«ការកែទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធានការកែលម្អ … ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ លោកយក់ ប៊ុនណា បានរំលឹកប្រសាសន៍របស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនថ្នាក់ដឹកនាំ និងមន្ត្រីដែលបានចូលរួមក្នុងកិច្ចប្រជុំវិភាគមុខងារជាបន្តបន្ទាប់។ ក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នផ្សេងៗ ... Read More »
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា (Republic of Cuba) ប្រចាំកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ... Read More »
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស
ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្ន២០២៥ម្សិលមិញនេះ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ... Read More »
ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃពុធទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ... Read More »
ស្រី្តម្នាក់ដេីរតាមផ្លូវត្រូវបានជនជាតិចិនបេីករថយន្តបុកបណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង
ភ្នំពេញ: ស្រី្តម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈដេីរតាមដងផ្លូវត្រូវបានបុរសជនជាតិចិនបេីករថយន្តបុកខ្ទៀតជាច្រើនម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៨:៤៥នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខបុរីជារី ចំណុចភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញស្រី្តរងគ្រោះ ... Read More »
រដ្ឋមន្ត្រី ឌិត ទីណា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន
ភ្នំពេញ÷នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើក កម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅទីស្តីការក្រសួងកសិកម្ម ... Read More »
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរតនគិរី….!!
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងនាំយកសម្ភារនិងថវិកាចំនួន៥លានរៀលក្នុងមួយគ្រួសារនៃសពមន្ត្រីកងរាជអាវុធហត្ថទាំង៤នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចចម្ការចេកក្នុងស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ហើយចំពោះសពមន្ត្រីកងរាជអាវុធហត្ថទាំង៤នាក់ខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងខ្លួនៗ។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ... Read More »
ព្រឹកនេះសម្តេចធិបតី អធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»
ភ្នំពេញ÷ នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិការពារសង្គម ឆ្នាំ ... Read More »
សភារបស់ប្រទេសវៀតណាម បានអនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាល
អន្តរជាតិ ៖ សភារបស់ប្រទេសវៀតណាម បានអនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលនឹងកាត់បន្ថយការងាររាប់ពាន់នាក់។ ការបោះឆ្នោតអនុម័តនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារក្នុងកិច្ចប្រជុំវិសាមញ្ញមួយ របស់រដ្ឋសភាក្នុងទីក្រុងហាណូយ។ មន្ត្រីរដ្ឋការវៀតណាមប្រមាណ ១សែននាក់នឹងរងផលប៉ះពាល់ ដោយសាររដ្ឋាភិបាលកំណត់គោលដៅកាត់បន្ថយទំហំក្រសួង ស្ថាប័នរដ្ឋាភិបាល និងកម្លាំងពលកម្មប្រហែល ២០% ... Read More »
ក្រសួងការបរទេសចិន៖ កិច្ចសហប្រតិបត្តិការចិននិងអាមេរិកឡាទីនប្រកាន់ខ្ជាប់ជានិច្ចនូវការពិភាក្សារួមគ្នា កសាងរួមគ្នា និងចែករំលែករួមគ្នា
អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សំដៅលើ ការផ្សព្វផ្សាយ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការចំណាយលុយទៅលើហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត ជារឿងត្រឹមត្រូវដែរឬទេ?
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្មីៗនេះ មានអ្នកវិភាគសង្គមមួយចំនួន នៅតែបន្តរិះគន់ការចំណាយប្រាក់របស់សម្ដេចក្នុងការប៊ូស (Boost) នៅលើបណ្តាញសង្គមហ្វេសប៊ុក ថាជារឿងមិនចាំបាច់ ស្របពេលដែលមេដឹកនាំនានានៅលើពិភពលោកបានចំណាយប្រាក់យ៉ាងច្រើនលើសលប់នៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន។ ... Read More »
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិ បញ្ចប់រឿង លោកបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យមហាជនទាំងអស់បញ្ចប់ ការជជែកដេញដោលលើករណី លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនគរបាលចរាចរណ៍ បន្ទាប់ពីសម្ដេចបានមើលឃើញថារឿងនេះមិនចំណេញ ហើយខាតទាំងសង្ខាង។ ... Read More »
សម្ដេចតេជោ ហ៊ុន សែន ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ករណីបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច ... Read More »
រឿង ដង្ហើមស្នេហ៍ក្បែរកម្លាំងត្បូងចប (តចប់)
* ទារុណកម្មបេះដូងរបស់សមមិត្តសុន÷ នាងសុនបានបាត់បង់ស្វាមី និងមិត្តជិតស្និទ្ធម្ដងមួយៗ។ នាងមានអារម្មណ៍កាន់តែខ្លាច កាន់តែឯកានិងឈឺចាប់ក្នុងចិត្តរកទីបំផុតគ្មាន។ នាងសង្ឃឹមថា នាងនឹងបានជួបធាន សង្សារបណ្ដូលចិត្តរបស់នាងហើយរួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ។ មួយអាទិត្យក្រោយមកមានក្រុមយុវជន យុវនារីច្រើននាក់ បានមកជួយជីកអាងត្រពាំងថ្ម។ នាងសុនបានជួបសមមិត្តស្រីថ្មីម្នាក់ឈ្មោះនាងហះ។ នាងសុន: ហះ! ... Read More »
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់អំពី ករណីពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា បានប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភក្រមសីលធម៌ វិជ្ជាជីវៈកងរាជអាវុធហត្ថ នៅវត្តសំបួរមាស
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើសៀវភៅប្រវត្តិវិទ្យាថ្មីគឺដើម្បីកែប្រែប្រវត្តិសាស្ត្រដូចការចោទប្រកាន់មែនដែរឬទេ?
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសញ្ជាក់ថា មានមតិ មួយចំនួនបានចោទប្រកាន់ទៅលើការដាក់បង្រៀនសៀវភៅប្រវត្តិវិទ្យាថ្មីថា ដើម្បីកែប្រែប្រវត្តិសាស្រ្តឱ្យខ្មែរដឹងគុណប្រទេសជិតខាង ដែលការចោទនេះ ពុំមែនជាការពិតនោះទេ ព្រោះថា ខ្លឹមសារនៅក្នុងសៀវភៅប្រវត្តិវិទ្យារក្សានៅដដែល ... Read More »
ក្រសួងបរិស្ថានកម្ពុជាសហការជាមួយដៃគូអន្តរជាតិ រៀបចំកិច្ចប្រជុំ ពង្រឹងការអភិរក្សសត្វត្មាត ការពារកុំឲ្យផុតពូជ
ភ្នំពេញ ៖ ក្រុមអ្នកជំនាញកម្ពុជា និងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅបានដំណើរការពិភាក្សាគ្នា ដើម្បីពង្រឹងការអភិរក្សសត្វត្មាតនៅក្នុងពិភពលោក។ នេះជាជំនួបសន្ទនាលើកដំបូង សម្រាប់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាត ដូចជា បង់ក្លាដេស ... Read More »
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកជុំរំយុវជន ក្រោមប្រធានបទ “ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា”
ខេត្តកំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញចូលរួមបើកជុំរំយុវជន ក្រោមប្រធានបទ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការយកបញ្ហានយោបាយទៅលូកលាន់ជាមួយកិច្ចការបច្ចេកទេសខាងព្រំដែន អាចផ្តល់ផលវិបាកអ្វីខ្លះ?
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងថ្មីៗនេះ ចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស កំពុងរុញចលនាជាច្រើនពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង ដូចជាករណី CLV, កោះគត់ ... Read More »
បញ្ហាកោះគុត ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំផ្ញើដល់អ្នកនយោបាយខ្មែរ-ថៃ កុំយករឿងនយោបាយមកលូកលាន់ លើកិច្ចការងារបច្ចេកទេស
ភ្នំពេញ ៖ ជុំវិញបញ្ហាកោះគុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកនយោបាយខ្មែរ-ថៃ កុំយករឿងនយោបាយមកលូកលាន់ មកលើកិច្ចការងារបច្ចេកទេសព្រំដែន។ នាអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃពុធ ... Read More »
ត្រូវស្វែងយល់ថា ៖ តើ “ក្អកឈាម” បណ្តាលមកពីអ្វី?
ភ្នំពេញ ៖ ក្អកឈាមជារោគសញ្ញាមួយ គួរឲ្យបារម្មណ៍ ព្រោះថាវាអាចបណ្តាលអោយគ្រោះថ្នាក់បាត់បង់ជីវិត បើពុំមានការព្យាបាលទាន់ពេល។ ក្អកឈាមមានមូលហេតុផ្សេងៗជាច្រើនដែលជាទូទៅវាបង្កឡើងដោយការឆ្លងរោគដូចជា៖ ១- ជំងឺរបេង៖ ភាគច្រើនអ្នកជំងឺស្រកគីឡូ ក្តៅខ្លួនរ៉ាំរ៉ៃ ២- ជំងឺរីកទងសួត៖ ច្រើនកើតលើអ្នកជំងឺដែលមានប្រវត្តិកើតជំងឺរបេងពីមុន ហើយស្តែងចេញជារោគសញ្ញាក្អករ៉ាំរ៉ៃ ... Read More »
ព្រឹត្តិការណ៍បរិច្ចាគឈាម បាល់ទាត់មិត្តភាពដើម្បីមនុស្សធម៌ទាត់ក្រោមប្រធានបទ៖ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត»
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិច្ចាគឈាម ដែលរៀបចំឡើងនៅសាលកីឡាសម្ដេចពិជ័យសេនា ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើរចនាបថវិមានឈ្នះឈ្នះជារបស់ប្រទេសផ្សេងឬយ៉ាងណា?
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រចនាបថរបស់វិមានឈ្នះឈ្នះ បើមើលមួយភ្លែតស្រដៀងនឹងស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម វិមាននៅប្រទេសចិន និងនៅហ្វីលីពីនជាដើម ប៉ុន្តែវាមិនដូចគ្នាទេ ទាំងរូបរាងនិងអត្ថន័យ។ បើយើងទៅមើលវិមានឈ្នះឈ្នះផ្ទាល់ ... Read More »
ក្រុមប្រឹក្សាកុមារប្រចាំវិទ្យាល័យហ៊ុនសែនឈេីទាល គួររឹតបន្តឹងសិស្សានុសិស្ស ខណៈរកឃើញសារធាតុញៀនមួយទៀតដែលក្មេងៗភាគច្រេីនបានទិញយកមកដំដាក់ត្រយោបឺតឲ្យចេញផ្សែង
ខេត្តតាកែវ ៖ ក្រុមប្រឹក្សាកុមារប្រចាំវិទ្យាល័យហ៊ុនសែនឈេីទាលបានរកឃើញសារធាតុញៀនមួយទៀតដែលក្មេងៗភាគច្រេីនបានទិញយកមកដំឱ្យម៉ត់ ហើយគាត់ដាក់ត្រយោបឺតឲ្យចេញផ្សែងលោកនាយកវិទ្យាល័យបានផ្សព្វផ្សាយដល់សិស្សានុសិស្សកុំឲ្យទិញប្រសិនបេីសាលារកឃេីញថាសិស្សណាទិញគឺលុបឈ្មោះចោលពី សាលា។ នេះជាការបញ្ជាក់ក្នុងផេកផ្លូវការរបស់«ក្រុមប្រឹក្សាកុមារប្រចាំវិទ្យាល័យហ៊ុនសែនឈេីទាល »។ នេះជាចំណុចព្រួយបារម្ភបំផុត ដែលងាយឱ្យសិស្សានុសិស្ស ខូចអនាគត ខូចសុខភាព និងបង្កបញ្ហាផ្តេសផ្តាសក្នុងសង្គម ក៏ដូចជាក្នុងក្រុមគ្រួសារ ។ ផេក ... Read More »
កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច