ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

បណ្តាប្រទេសនៅអាហ្វ្រិកពង្រឹងកិច្ចសហការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេបូឡា

ប្រទេសនានានៅអាហ្វ្រិកកំពុងបង្កើនការសម្របសម្រួលឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេបូឡា ខណៈដែលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបន្តកត់ត្រាការកើនឡើងយ៉ាងឆាប់រហ័សនៃករណីឆ្លងជំងឺ ខណៈដែលប្រទេសអ៊ូហ្គង់ដារក្សាវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបន្ទាប់ពីបានទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះនៅក្នុងប្រទេសដោយជោគជ័យ។ តាមទិន្នន័យរដ្ឋាភិបាលកុងហ្គោបានឱ្យដឹងកាលពីយប់ថ្ងៃ១៩ខែកក្កដា ចំនួនករណីឆ្លងជំងឺអេបូឡា (Ebola) ដែលត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) បានកើនឡើងដល់ ២,២៦៧ករណីហើយ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៨៩៣នាក់។ តួលេខនេះឆ្លុះបញ្ចាំងពីចំនួនករណីឆ្លងសរុប គិតត្រឹមថ្ងៃសុក្រ។ ... Read More »

រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកដ៏ធំបំផុតលើទីក្រុងគៀវចាប់តាំងពីសង្គ្រាមកើតឡើង

នៅថ្ងៃទី១៩ ខែកក្កដា មន្ត្រីអ៊ុយក្រែនបានប្រកាសថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកដ៏ធំបំផុតរបស់ខ្លួនប្រឆាំងនឹងប្រទេសនេះចាប់តាំងពីជម្លោះបានចាប់ផ្តើម។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា រុស្ស៊ីបានបាញ់មីស៊ីលជាង ៤០ គ្រាប់នៃប្រភេទផ្សេងៗគ្នា ដែលភាគច្រើនកំណត់គោលដៅរដ្ឋធានីគៀវ រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើកវាយប្រហារជាង ១២០ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះនៅទួលគោក សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ខណៈកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២:៤០ នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្រុមទី១០ ភូមិ១០ ... Read More »

៦ខែដើមឆ្នាំ២០២៦ មន្ត្រីអន្តោប្រវេសន៍ឃាត់ស្ត្រីខ្មែរជិត២០០នាក់ ក្រោយសង្ស័យធ្វើដំណើរទៅក្រៅប្រទេសមិនប្រក្រតី

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានផ្អាកដំណើរការស្រ្តីខ្មែរចំនួន១៩៨នាក់។ ការឃាត់ដំណើរនេះ គឺបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ជំនាញ ដាក់ការសង្ស័យ ពិនិត្យ និងសាកសួរ រហូតរកឃើញថាបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ បញ្ហាស្ត្រីខ្មែរដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ( UNCLOS ) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ និងជំហរដោះស្រាយបញ្ហាព្រំដែនគោក

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនអំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ( ... Read More »

FIFA វិភាគយុទ្ធសាស្ត្រ: អេស្ប៉ាញប្រើយុទ្ធសាស្ត្រដេញតាមដណ្តើមបាល់ភ្លាមៗខណៈអាហ្សង់ទីនពឹងលើ Messi

លោកស្រី Tobin Heath និងលោក Gilberto Silva ដែលជាសមាជិកនៃក្រុមសិក្សាបច្ចេកទេស (Technical Study Group) បានធ្វើការវែកញែកពីនិន្នាការយុទ្ធសាស្ត្រគន្លឹះៗ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ... Read More »

អបអរសាទរ! បាល់ទះជម្រើសជាតិកម្ពុជា បង្កើតកំណត់ត្រាប្រវត្តិសាស្ត្រ ជាលើកដំបូង ក្លាយជា«ម្ចាស់ជើងឯក»ពានរង្វាន់ SEA V.Cup 2026 លើកទី៦ នៅហ្វីលីពីន ក្រោយឈ្នះឥណ្ឌូនេស៊ី ៣ ទល់២ សិត

ភ្នំពេញ៖ ក្រុមជម្រើសជាតិបាល់ទះរបស់កម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ដោយយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣សិត ទល់២ យ៉ាងស្វិតស្វាញបំផុតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup 2026 ជើងទី១ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ... Read More »

បុរសម្នាក់ជិះម៉ូតូគៀខឿនសួនពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលរងរបួសបាក់ភ្លៅម្ខាង

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ភ្លៅម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូគៀខឿនទ្រូងផ្លូវ កាលពីវេលាម៉ោង៣និង៥៩នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ តេង ... Read More »

សម្តេច ម៉ែន សំអន៖ គាំទ្រដល់វិស័យឯកជន ក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានគាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា ព្រោះវិស័យអប់រំនិងជួយឱ្យយុវជន ត្រៀមខ្លួនជាពលរដ្ឋសកលស្របតាមតម្រូវការនៃសតវត្សទី២១ ខណៈសាលារៀនអន្តរជាតិវ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងថ្ងៃនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របបញ្ចកោណដំណាក់កាលទី១ស្របតាមអភិក្រមទាំង៤គឺ ... Read More »

ក្នុងពេលអ៊ុយក្រែនបង្កើនការវាយប្រហារ មន្ត្រីកូរ៉េខាងជើង ទស្សនកិច្ចផ្លូវការទៅកាន់រុស្សុី

សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយសមភាគីរុស្ស៉ីរបស់លោកស្រី គឺលោក Sergey Lavrov ចំពេលអ៊ុយក្រែនបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយលើរុស្ស៉ី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ... Read More »

យន្តហោះ C919 ផលិតនៅប្រទេសចិន ត្រៀមហោះហើរអន្តរជាតិជាលើកដំបូង

ជើងហោះហើរដឹកអ្នកដំណើរពាណិជ្ជកម្មអន្តរជាតិលើកដំបូងរបស់យន្តហោះ C919 នឹងទៅកាន់ប្រទេសម៉ុងហ្គោលី។ នៅថ្ងៃទី១៨ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា យន្តហោះ C919 ដែលផលិតក្នុងស្រុក ត្រៀមហោះហើរអន្តរជាតិលើកដំបូងរបស់ខ្លួន។ យោងតាមរបាយការណ៍ នេះគឺជាការកត់សម្គាល់ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីបង្កើតមូលដ្ឋានគ្រិះមួយនៅក្នុងទីផ្សារផលិតយន្តហោះស៊ីវិលសកល។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ និង ... Read More »

ជប៉ុនផ្តល់ជំនួយសន្តិសុខផ្លូវការដល់កម្ពុជាដែលមានទឹកប្រាក់ប្រមាណ៣លានដុល្លារ

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតជូន លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម ... Read More »

 មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់គ្រឿងញៀន និងបង្កហិង្សា

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ករណីធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៦:៣០នាទីនៅភូមិ រលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ... Read More »

កុំយកគណនីធនាគារផ្ទាល់ខ្លួនទៅលក់! ប្រាក់ត្រឹម ៥០ដុល្លារ អាចនាំឱ្យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ខេត្តកណ្ដាល៖ ការលក់ ឬប្រគល់គណនីធនាគារផ្ទាល់ខ្លួនទៅឱ្យអ្នកដទៃ មិនមែនជារឿងតូចតាច ឬជាវិធីរកប្រាក់ងាយៗនោះទេ ប៉ុន្តែអាចក្លាយជាការបើកផ្លូវឱ្យក្រុមឧក្រិដ្ឋជនយកទៅប្រើប្រាស់ក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើឱ្យម្ចាស់គណនីប្រឈមនឹងការស៊ើបអង្កេត និងការទទួលខុសត្រូវតាមផ្លូវច្បាប់។ ជាក់ស្តែង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤២នាទី នៅចំណុចមុខធនាគារប្រៃសណីយ៍ ... Read More »

ប្រទេសកាណាដាដាក់ពង្រាយយន្តហោះដើម្បីជម្លៀសប្រជាជនចេញពីតំបន់ភ្លើងឆេះព្រៃ

យោធាកាណាដាកំពុងរៀបចំដាក់ពង្រាយយន្តហោះដើម្បីជម្លៀសមនុស្សប្រហែល ៦០០ នាក់នៅតំបន់ដាច់ស្រយាលដែលរងការគំរាមកំហែងដោយភ្លើងឆេះព្រៃ។ រដ្ឋមន្ត្រីក្រសួងឆ្លើយតបបន្ទាន់ និងការស្តារសហគមន៍កាណាដា លោកស្រី Eleanor Olszewski បានប្រកាសនៅថ្ងៃទី ១៨ ខែកក្កដាអំពីការសម្រេចចិត្តជម្លៀសប្រជាជននៅក្នុងតំបន់ Fort Hope ភាគខាងត្បូងរដ្ឋ Ontario។ ... Read More »

អគ្គីភ័យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសន័រវេសបានបំផ្លាញផ្ទះជាង 100 ខ្នង

ប្រទេសន័រវេសកំពុងឆ្លើយតបទៅនឹងអ្វីដែលត្រូវបានចាត់ទុកថាជាអគ្គីភ័យបំផ្លាញផ្ទះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេស។ យោងតាមសារព័ត៌មាន Associated Press នៅថ្ងៃទី 18 ខែកក្កដា អាជ្ញាធរបានធ្វើបច្ចុប្បន្នភាពថា អគ្គីភ័យនេះបានបំផ្លាញផ្ទះជាង 100 ខ្នង និងបានបង្ខំមនុស្សរាប់រយនាក់ឱ្យជម្លៀសចេញ។ ប៉ូលីសន័រវេសបានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះនៅក្នុងផ្ទះមួយក្នុងទីក្រុង Drammen ... Read More »

យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនចប់ហ្វ្រាំងមិនទាន់បុករថយន្តបាឡែនបណ្ដាលឲ្យរករបួសបាក់ធ្មេញ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យយុវជនម្នាក់រងរបួសបាក់ធ្មេញបួនប្រាំដើមគណៈជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ទៅបុករថយន្តម៉ាកកាម៉ារីបាឡែនពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១៩នាទីយប់ឈានចូលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២២១ ក្នុងសង្កាត់ផ្សាដេប៉ូ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេត្តគេឃើញមានរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AX7645 ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវលេខ២២១លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយស៉ីគីស្មាក់ពាក់ស្លាកលេខភ្នំពេញ 1HJ-4724 ... Read More »

បង្ក្រាបក្មេងទំនើង ៨នាក់ ករណីគប់ដុំថ្ម និងកាំបិតបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋនៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ៨នាក់ ពាក់ព័ន្ធករណីហិង្សា ដោយធ្វើសកម្មភាពគប់ដុំថ្ម និងកាំបិតចូលក្នុងផ្ទះប្រជាពលរដ្ឋ ចំនួន ៤លើក។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៦ និងទី១៧ ខែកក្កដា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនចោរជនជាតិវៀតណាមម្នាក់ចូលលួចសម្ភារៈជាងសំណង់មានប៉ុស្តិ៍ផ្សារ និងខ្សែព្រីភ្លើង

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាចោរម្នាក់។ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា យោងតាមបទល្មើសជាក់ស្ដែង និងបណ្ដឹងបរិហារ ... Read More »

នគរបាលស្រុកកោះញែក បង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន២ករណី ឃាត់ខ្លួន៦នាក់

ខេត្តមណ្ឌលគីរី៖ មន្ត្រីនគរបាលស្រុកកោះញែក ឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា នេះថា ក្រោមការចង្អុល បង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបំបែកសំណុំរឿងគាស់តូបលួចទូរស័ព្ទ ឃាត់ខ្លួនជនពាក់ព័ន្ធ៨នាក់ រួមទាំងអ្នកទទួលផលផង

ខេត្តបាត់ដំបង ៖ ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿង «គាស់តូបលួចយកទូរស័ព្ទ» ៨នាក់ រាប់ទាំងអ្នកទទួលទិញផលចោរកម្មផង ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្ត ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ កក្កដា ស្ថិតនៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ... Read More »

អបអររសាទរ! កម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 មុននេះបន្ដិច នៅប្រទេសហ្វីលីពីន

ភ្នំពេញ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ៣-១សិត ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup 2026 ជើងទី១ នៅប្រទេសហ្វីលីពីន។ ជំនួបដ៏កក្រើកនេះ សិតទី១ កម្ពុជា បានយកឈ្នះដោយពិន្ទុ ... Read More »

កម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គ្រីស្ទាន ឌីស្លឺ (Christian Disler) អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា ... Read More »

ឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងស្រុកឯកភ្នំ 

ខេត្តបាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ច-សង្គម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៤ ៧០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ... Read More »

នគរបាលរាជធានីភ្នំពេញបំភ្លឺករណីយុវជនជំទង់មួយ ចំនួនបង្កភាពរញ៉េរញ៉ៃនិងមានពាក់ការនៅម្ដុំវត្តបុទុមវត្តី

ភ្នំពេញ៖ ថ្មីៗនេះមានការបង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គម មានករណីយុវជនជំទង់ៗមួយចំនួននៅ តែងបង្កភាពរញ៉េរញ៉ៃ និងមានពាក់កាត CID នៅម្តុំវត្តបុទុមវត្តី។ ចំពោះករណីនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ឱ្យថា:បើយោងតាមការស្រាវជ្រាវរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រូបភាពដែលបានផ្សព្វផ្សាយនោះជារូបភាពចាស់កាលពីអំឡុងដើមឆ្នាំ២០២៥ កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ... Read More »

ត្រឡប់មកវិញហើយ ក្មេងប្រុស៣នាក់ដែលបាត់ខ្លួន៤ យប់នៅសង្កាត់កាកាបទី២ គឺដើរលេងដាច់យប់មិនហ៊ានចូលផ្ទះ

ភ្នំពេញ៖ ក្មេងប្រុសចំនួន៣នាក់ដែលបានបាត់ខ្លួននៅក្នុងពេលដំណាលគ្នានៅសង្កាត់កាកាបទី២ ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារតាមរកឃើញហើយ គឺពួកគេបានដើរលេងដាច់យប់មិនហ៊ានចូលផ្ទះ ហើយដេកលើសួនច្បារអតីតអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង៤យប់ ។ នគរបាលប៉ុស្តិ៍កាកាបទី២បានឲ្យដឹងថា ក្មេងប្រុសដែលបានបាត់ខ្លួនត្រូវបានសមត្ថកិច្ច សហការជាមួយក្រុមគ្រួសារតាមរកឃើញនៅសួនច្បារអតីតអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង កាលពីល្ងាចថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៦ ។ តាមសមត្ថកិច្ចឲ្យដឹងទៀតថា ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលរកាឃាត់ខ្លួនបុរសម្នាក់ជាមួយនឹងថ្នាំញៀនជាក់ស្ដែងទំងន់ ២,៣១ក្រាម

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កាលពីថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង ១០នាទីចំណុចដីចំការស្វាយ ភូមិ ក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ... Read More »

មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ បើកម៉ូតូ បុករនាំងការពារផ្លូវ បណ្តាលឲ្យអ្នកបេីកស្លា.ប់ តាមផ្លូវល្បឿនលឿន 

ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ បើកម៉ូតូ បុករនាំងការពារផ្លូវ បណ្តាលឲ្យអ្នកបេីកស្លា.ប់នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុច PK77 លើផ្លូវល្បឿនលឿនស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ... Read More »

សហរដ្ឋអាមេរិកបញ្ជូនយន្តហោះចាក់ប្រេងលើអាកាសរាប់សិបគ្រឿងទៅកាន់អ៊ីស្រាអែល ដើម្បីត្រៀមវាយប្រហារអ៊ីរ៉ង់

សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានជូនដំណឹងដល់អ៊ីស្រាអែលអំពីចេតនារបស់ខ្លួនក្នុងការបញ្ជូនយន្តហោះចាក់ប្រេងរាប់សិបគ្រឿងបន្ថែមទៀត ចំពេលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាលើយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំមួយផ្សេងទៀតប្រឆាំងនឹងអ៊ីរ៉ង់។ មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានប្រាប់ Axios ថា ប្រធានាធិបតី ត្រាំ អាចនឹងពង្រីកការវាយប្រហារលើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីការទម្លាក់គ្រាប់បែករយៈពេលប្រាំពីរយប់ជាប់ៗគ្នា ដែលផ្តោតលើទីតាំងផ្សេងៗនៅទូទាំងប្រទេសអ៊ីរ៉ង់។ ដំបូងឡើយ ... Read More »

អ្នកស្លាប់ដោយរញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងជាង ៥ពាន់នាក់

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ គ្រោះរញ្ជួយដីភ្លោះ ដែលបានវាយប្រហារយ៉ាងសាហាវលើប្រទេសវ៉េណេស៊ុយអេឡា កាលពីខែមុន នាពេលនេះ បានផ្តាច់ជីវិតមនុស្សកើនដល់លើស៥០០០នាក់។ គ្រោះរញ្ជួយដីចំនួនពីរ មួយមានកម្រិត៧,២រ៉ិចទ័រ និងមួយទៀតកម្រិត៧,៥រ៉ិចទ័រ បានកើតឡើងផ្ទួនគ្នាកាលពីថ្ងៃទី២៤ ... Read More »