ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អុីរ៉ាក់៖ មានការវាយប្រហារភេរវកម្មនៅក្នុងផ្សារ ស្លាប់៣៥នាក់

នៅល្ងាចថ្ងៃទី១៩ ខែកក្កដា (ពេលវេលាក្នុងតំបន់) មានករណីវាយប្រហារដោយគ្រាប់បែកនៅក្នុងផ្សារស្ថិតក្នុងទីក្រុង Sadr ភាគខាងកើតទីក្រុងបាដាដ ប្រទេសអុី រ៉ាក់ បណ្តាលឱ្យមនុស្ស៣៥នាក់ស្លាប់និងរបួសជាច្រើន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអុីរ៉ាក់បានបញ្ជាក់ថា «ការវាយប្រហារភេរវកម្ម ដោយគ្រាប់បែកកែច្នៃនៅក្នុងផ្សារ Woheilat នៃទីក្រុង Sadr ... Read More »

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៦លាន នឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុនសែន !

ខេត្តកំពង់ចាម៖ សូមបញ្ជាក់ថា, នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១  គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខ័ណ្ឌទូទាំងប្រទេស  បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៦លាន  គឺលោកស្រី  ផេង សឿន​ អាយុ៦៧  គាត់ជាកសិករ ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃការសរសេរសៀវភៅគោលស្តីពីការកសាងសំណុំរឿងព្រហ្មទណ្ឌ

ខេត្តកណ្តាល ៖ យោងតាមប្រភពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបញ្ជាក់អោយដឹងថា,នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃការសរសេរសៀវភៅគោល ” ការកសាងសំណុំរឿងព្រហ្មទណ្ឌ” ក្រោមអធិបតីភាព  ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖​ ថ្លែង​អំណរគុណ​លោកស្រី​អគ្គលេខាធិការកាកបាទក្រហមកម្ពុជា​ ដែលឧបត្ថម្ភថវិកា​ ៣,៥០០ដុល្លារអាមេរិក សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រី​ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិកាចំនួន ៣,៥០០ ដុល្លារ (បីពាន់ប្រាំរយដុល្លារអាមេរិក) ... Read More »

ជនសង្ស័យ២នាក់ ត្រូវ​នគរបាល​ស្រុក​ស្វាយ​លើ ឃាត់ខ្លួនពាក់ព័ន្ធ​ការ​ចរាចរក្រដាស​ប្រាក់រៀលក្លែងក្លាយ​

ខេត្ត​សៀមរាប៖ មនុស្ស​ប្រុស​ស្រី​ចំនួន​ ២នាក់​ បានធ្វើ​សកម្មភាព​ចរាចរ​ក្រដាស​ប្រាក់រៀលក្លែងក្លាយ​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ ចាប់​ឃាត់ខ្លួននៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។​ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល​ស្រុក​ស្វាយ​លើ បាន​ឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ថា៖​ ជនសង្ស័យ​ទាំងពីរ​នាក់នេះ​ ... Read More »

សមត្ថកិច្ច២ខណ្ឌបានប្រដេញឃាត់ជនសង្ស័យទាក់ឆ្កែរត់ចោលម៉ូតូបន្សល់ទុកតែឆ្កែ១បាវ៦ក្បាល

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានប្រដេញតាម ពីក្រោយជនសង្ស័យដែលធ្វើសកម្មភាពទាក់ឆ្កែ​ បានរត់ចោលម៉ូតូ បន្សល់ទុកតែឆ្កែ១បាវដែលបានងាប់បាត់ទៅហើយ ចំនួន៦ក្បាល។ ហេតុការណ៍នេះដែរ បានកើតឡើងនៅម៉ោង ២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ... Read More »

តារាចម្រៀងរ៉េប វណ្ណដា ប្រកាសសម្រាកមួយរយៈដើម្បីទុកពេលព្យាបាលខ្លួនក្រោយពីជីដូនទទួលមរណភាព

ភ្នំពេញ៖ ជីដូនទើបនឹងទទួលមរណភាពថ្មីៗ ស្រាប់តែពេលនេះ តារាចម្រៀងរ៉េប ល្បីឈ្មោះ លោក វណ្ណដា បានប្រកាសអំពីការផ្អាកពីការងារសិល្បៈមួយរយៈដើម្បីទុកពេលព្យាបាលខ្លួនទៅវិញ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីថ្មីៗនេះលោកទើបតែនឹងបញ្ចេញបទច្មីមួយចំនួនរបស់ខ្លួនធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។    តារាចម្រៀង វណ្ណដា បានក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយក្រោយពីស្នាដៃបទចម្រៀងបែបរ៉េបរបស់លោកផ្ទុះចេញនូវការគាំទ្រយ៉ាងខ្លាំងជាបន្តបន្ទាប់វ៉ាអស់សិល្បកររួមជំនាន់ ។ ការបញ្ចេញបទចម្រៀងថ្មី” ... Read More »

ថ្ងៃ​នេះកម្ពុជា!​ បន្ត​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨២៥នាក់ និង​​អ្នក​ជាសះស្បើយ​ ១.០២២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២១នាក់​

​    ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃអង្គារ​ទី២០ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨២៥នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ១,០២២នាក់ និងករណីស្លាប់​ ២១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ក្រសួងធនធានទឹក ៖ នៅសប្តាហ៍ខាងមុខនេះអាចមានភ្លៀងពីកម្រិតបង្គួរទៅច្រើន ផ្គរ រន្ទះបង្គួរ លាយឡំនិងខ្យល់កន្រ្តាក់ក្នុងលឿនខ្លាំង

ភ្នំពេញ៖ នៅសប្តាហ៍ខាងមុខនេះអាចមានភ្លៀងពីកម្រិតបង្គួរទៅច្រើន ផ្គរ រន្ទះបង្គួរ លាយឡំនិងខ្យល់កន្រ្តាក់ក្នុងលឿនខ្លាំង ។នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា, នៅសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ... Read More »

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់តំណាងរៀបចំថ្វាយគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងលោកស្រី​ ខាន់ ខៀវ សូមឱ្យជំងឺកូវីដ-១៩ ចៀសចេញឱ្យឆ្ងាយ

ខេត្ត​ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី​ ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ... Read More »

លោក​ ហ៊ុន​ ម៉ានី​ អបអរសាទរអ្នកទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទី ៦លាននាក់ នៅកម្ពុជា!

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹក​ថ្ងៃអង្គារ​ទី២០ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ដោយ​​បញ្ជាក់​ថា៖​ ខណៈដែលប្រទេសជាច្រើន ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន

ខេត្តរតនគិរី ៖ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤និង ៣០ នាទី កម្លាំងការិយាល័យជំនាញចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង  ខេត្តរតនគិរី ... Read More »

ផ្ទះប្រជាពលរដ្ឋរាប់សិបខ្នងក្នុងខេត្តស្វាយរៀងត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងនិងខ្យល់កន្ត្រាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះក៏មានប្រជាពលរដ្ឋរាប់សិបខ្នងក្នុងខេត្តស្វាយរៀងត្រូវដួលរលំនិងរបើកដំបូលដោយសារតែភ្លៀងនិងខ្យល់កន្ត្រាក់វាយប្រហារ តែសំណាងល្អដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។   បើតាមអាជ្ញាធរខេត្តស្វាយរៀងបានឱ្យដឹងថា នៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទិី១៩ ខែកក្ដដា ឆ្នាំ២០២១ក្នុងមូលដ្ឋានក្រុងស្វាយរៀងមានខ្យល់កន្ត្រាក់និងភ្លៀងបោកបក់យ៉ាងខ្លាំងបណ្ដាលឱ្យប៉ើងរោងចាក់វ៉ាក់សាំងនៅក្នុងសាលារៀនព្រះសីហនុ រលំដើមឈើនៅមុខស្នងការដ្ឋាននគរបាលខេត្ត បាក់របងនៅខាងមុខកិីឡដ្ឋានមួយកន្លែង និងខូចខាតផ្ទះប្រជាពលរដ្ឋដែលរួមមាន៖   ទី១-ប៉ើងដំបូលផ្ទះមួយខ្នងមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រប្រក់សង្ក័សីជញ្ជាំងស្លឹក ម្ចាស់ផ្ទះឈ្មោះចាន់ ឡី ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនអធិការបតីអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ បណ្តាលឱ្យស្លាប់រាប់រយនាក់ និងបាត់ខ្លួនរាប់ពាន់នាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយ ចូលរួមរំលែកទុក្ខជូន លោកស្រី Angela Merel អធិការបតីអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់ ... Read More »

សង្សារមួយគូក្រោយពីមានជម្លោះជាមួយគ្នាខណៈជិះទូកលេងតាមដងទន្លេធ្វើឱ្យខាងស្រីខឹងខ្លាំងលោតចូលទឹកទន្លេសម្លាប់ខ្លួន

   ភ្នំពេញ៖ ស្រ្តីជនជាតិចិនម្នាក់និងបុរសជាជនជាតិចិនដូចគ្នាដែលគេដឹងថាជាគូសង្សារនឹងគ្នាបានជួលទូកជិះលេងកម្សាន្ត នៅតាមមាត់ទន្លេ ប៉ុន្តែគេពុំទាន់ដឹងថាតើ មានរឿងអ្វីនោះទេបានជាធ្វើឲ្យនារីជាសង្សារលោតពីលើទូកចូលទៅក្នុងទន្លេបាត់ ហើយភ្លាមៗនោះបុរសជនជាតិចិនក៏បានលោតទៅតាមទៅជួយដែរ ព្រមជាមួយបុរសម្ចាស់ទូកក៏បានហក់ចុះទឹកទៅជួយស្រង់មកលើគោកវិញដែរ តែជួយបានតែភាគីបុរស ចំណែកនារីរងគ្រោះបានលិចទៅក្នុងទន្លេបាត់ទៅហើយ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ... Read More »

FA ប្រកាសត្រួតពិនិត្យជាឯករាជ្យលើការប្រើហិង្សានៅកីឡដ្ឋានWembley អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូឆ្នាំ២០២០

សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) បានអះអាងថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការធានានូវ“ឈុតឆាកគួរឱ្យស្អប់ខ្ពើម” ដែលបានកើតឡើងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ មិនដែលអាចកើតឡើងម្តងទៀតឡើយនោះគឺការប្រើហិង្សារវាងអ្នកគាំទ្រក្រុមទាំង២។ រដ្ឋបាលគ្រប់គ្រងកីឡដ្ឋានបានប្រកាសកាលពីថ្ងៃចន្ទថា ការពិនិត្យឡើងវិញជាឯករាជ្យមួយដែលស៊ើបអង្កេតការរំលោភលើបញ្ហាសន្តិសុខគឺត្រូវធ្វើឡើង។ ការប្រើហិង្សានោះគឺអ្នកគាំទ្របានប្រយុទ្ធជាមួយអ្នកបម្រើនិងប៉ូលីស ខណៈដែលពួកគេបានព្យាយាមបំបែកហ្វូងបាតុករតាមច្រកទ្វារនៅកីឡដ្ឋាន Wembley កាលពីថ្ងៃទី១១ ខែកក្កដា។ ... Read More »

កីឡាការិនីកាយសម្ព័ន្ធសហរដ្ឋអាមេរិកធ្វើតេស្តវិជ្ជមានជំងឺ Covid-19

កីឡាការិនីកីឡាកាយសម្ព័ន្ធម្នាក់របស់សហរដ្ឋអាមេរិកបានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយសមាជិកក្រុមម្នាក់ត្រូវបានគេស្គាល់ថា ជាមនុស្សជិតស្និទ្ធនឹងកីឡាការិនីរូបនោះ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងកាលពីម្សិលមិញថា អ្នកហាត់កាយសម្ព័ន្ធដែលមិនបង្ហាញរោគសញ្ញាបានធ្វើតេស្តវិជ្ជមាននៅក្នុងជំរុំហ្វឹកហាត់របស់ក្រុមនៅទីក្រុងអុីនសាយ។បច្ចុប្បន្នអត្តពលិកទាំង២ត្រូវបានផ្ទេរទៅសណ្ឋាគារមួយដើម្បីដាក់ឲ្យនៅដាច់ដោយឡែកពីគេជាមួយនឹងសមាជិកផ្សេងទៀតដែលបានផ្លាស់ទៅសណ្ឋាគារដែលក្រុមអត្តពលកម្មក្នុងទីក្រុងតូក្យូ។ គណៈកម្មាធិការអូឡាំពិកសហរដ្ឋអាមេរិក (USOC) បានប្រាប់ BBC Sport ថា ... Read More »

សមត្តកិច្ចជំនាញនគរបាលស្រុកសាលាក្រៅចុះស្រាវជ្រាវមុខសញ្ញាចោរប្លន់ឃាត់ខ្លួនបាន៤នាក់និងអាវុធកែច្នៃ២ដើម

ខេត្តប៉ៃលិន៖ សមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនក្រុមចោរចំនួនបួននាក់ ក្រោយធ្វើសកម្មភាពប្លន់ប្រដាប់អាវុធក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ នគរបាលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីករណីកំហែងយក ( ប្លន់ )ដោយជនមិនស្គាល់មុខកាលពីថ្ងៃទី ១៧ ខែកក្កដាត្រង់ចំណុចដីចម្ការជាប់អូរ ស្ថិតក្នុងភូមិអូរឬស្សីក្រោម ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ កម្លាំងនគរបាលជំនាញស្រុកសាលាក្រៅបានបើកប្រតិបត្តិការ ... Read More »

សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ចាមបេីក​ការបង្ក្រាប​បទល្មើស២ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​បាន៥នាក់​និងដកហូតយកថ្នាំញៀន​បានមួយចំនួន

ខេត្តកំពង់ចាម​ ៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃខេត្ត​កំពង់ចាម​បានសហការគ្នាបេីកការបង្ក្រាបការជួញដូរគ្រឿង​ញៀន​ចំនួន​២ករណីនៅក្នុងភូមិសាស្ត្រ​របស់ខ្លួន​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​បាន៥​នាក់​ ដកហូតវត្ថុតាងរួមមាន​ថ្នាំញៀនចំនួន១០កញ្ចប់ និងទូរស័ព្ទដៃចំនួន៥គ្រឿង។ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារ​ប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ ឯម​ ... Read More »

សង្ស័យស្រវឹងស្រាបើករថយន្តបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ឯរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តHILUX REVO បោះពួយទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កហេតុខូចខ្ទេចផ្នែកខាងមុខទៅលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែកក្កដាឆ្នាំ ២០២១ នៅមុខស្ថានីយប្រេងតូតាល់តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២  ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តTOYOTA  ... Read More »

សត្វក្រៀលនិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ មនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះ កំពុងមានចំនួនធ្លាក់ចុះនៅលើពិភពលោក !

ភ្នំពេញ៖«សត្វក្រៀលគឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយអាចហើរបាន ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត»។ នេះគឺជាការថ្លែងរបស់រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។ លោករដ្ឋលេខាធិការ នេត្រ ... Read More »

រថយន្តធុនធំបុកបង្គោលភ្លេីងបាក់អស់មួយដេីមនៅមុខវត្តនិរោធ​ រួចមិនចង់ទទួលខុសត្រូវ

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តម៉ាកDAEWOO ធុនធំ​ ដឹកគ្រឿងចក្រអាអុិច​មួយគ្រឿង​ បានជ្រុលទៅបុកបង្គោលភ្លេីងនៅផ្លូវជាតិលេខ១​ បណ្ដាលឲ្យបាក់អស់១ដេីម​ រួចបេីកបន្តទៅមុខទៀតតែត្រូវសមត្ថកិច្ចឃាត់ជាប់​ ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់​ ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុចមុខវត្តនិរោធរង្សី​ តាមបណ្ដោយផ្លូវជាតិលេខ១​ ... Read More »

ឪពុកវាយកូនបង្កើតស្លាប់ម្នាក់របួសម្នាក់ សង្ស័យមានជំងឺសរសៃប្រសាទ

  ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះហ៊ុំព័ទ្ធទីតាំងឃាតកម្ម ... Read More »

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន១នាក់រកឃើញថ្មី ចំនួន៨៣នាក់ស្រី៤០ និងជាសះស្បើយ១៤៦នាក់ស្រី៧៥តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន១នាក់រកឃើញថ្មី ចំនួន៨៣នាក់ស្រី៤០ និងជាសះស្បើយ១៤៦នាក់ស្រី៧៥តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១។ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១នេះ ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅវៀតណាមថយចុះ សល់ត្រឹមតែជាង៤ពាន់នាក់ប៉ុណ្ណោះ

គិតត្រឹមយប់ថ្ងៃទី១៩ខែកក្កដា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសវៀតណាមមានចំនួន៤.១៩៥នាក់ គឺតិចជាងថ្ងៃទី១៨ខែកក្កដា ដែលមានអ្នកឆ្លងដល់ទៅ៦ពាន់នាក់ក្នុងមួយថ្ងៃ។ នៅក្នុងថ្ងៃនេះដែរមានអ្នកជាសះស្បើយពីជំងឺ៣៨០នាក់។ ទីក្រុងហូជីមិញមានករណីឆ្លងច្រើនជាងគេគឺមាន៣.០៧៤នាក់ ភាគច្រើនរកឃើញនៅក្នុងតំបន់ធ្វើចត្តាឡីស័ក ឬតំបន់ដែលបានបិទខ្ទប់ ។ ចំនួនអ្នកឆ្លងនៅទីក្រុងហូជីមិញក៏បានថយចុះដល់ទៅជាង ១.៥០០នាក់ផងដែរ។ នៅថ្ងៃទី១៩ខែកក្កដានេះដែរវៀតណាមបានចាប់ផ្តើមអនុវត្តច្បាប់គម្លាតសង្គមនៅខេត្តក្រុងចំនួន១៩ ក្នុងតំបន់ភាគខាងត្បូងប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ... Read More »

រយៈពេលជាង៤០០ថ្ងៃហើយមិនមានករណីឆ្លងកូវីដ-១៩នៅក្នុងសហគមន៍ប៊្រុយណេក្លាយជាប្រទេសមានសុវត្ថិភាពបំផុតលើពិភពលោក

ការទប់ស្កាត់កូវីដ-១៩ បានល្អបំផុតរបស់ប្រទេសប៊្រុយណេ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រោយរយៈពេលជាង៤០០ថ្ងៃហើយមិនមានករណីឆ្លងក្នុងសហគមន៍នោះឡើយ។ ប្រ៊ុយណេបានក្លាយជាចំណុចភ្លឺជាងគេបំផុតនៅតំបន់អាស៊ាន ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានសរសើរពីជោគជ័យក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩នៅក្នុងប្រទេសប្រ៊ុយណេនេះ។ ទន្ទឹមនឹងនោះ វិធានការដែលជួយឲ្យប្រទេសប្រ៊ុយណេទទួលបានជោគជ័យគឺ កាត់បន្ថយការធ្វើដំណើរ អនុវត្តការធ្វើចត្តាឡីស័ក ធ្វើតេស្តរហ័សកូវីដ-១៩ រកប្រភពនៃការឆ្លងដើម្បីទប់ស្កាត់។ ពលរដ្ឋប្រ៊ុយណេបានគោរពយ៉ាងយកចិត្តទុកដាក់ទៅលើវិធានការដែលរដ្ឋាភិបាលបានដាក់ចេញ។ ... Read More »

ពលរដ្ឋនៅបឹងខ្នា ចាប់បានសត្វក្រពើធំមួយក្បាលនៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ សត្វក្រពើធំមួយក្បាលត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីក្រពើមួយក្បាលនេះបានចូលទៅស៊ីត្រីរបស់ប្រជាពលរដ្ឋដែលជាប់នៅក្នុងលប ។ ហេតុការណ៍ពលរដ្ឋចាប់ក្រពើបាននេះបានកើតឡើងកាលពីនៅព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបឹងខ្នា ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ពលរដ្ឋដែលចាប់ក្រពើបាននេះមានឈ្មោះ សារី ... Read More »

រកឃើញទូរស័ព្ទរបស់អ្នកសារព័ត៌មានរាប់រយនាក់និងមេដឹកនាំជុំវិញពិភពលោកត្រូវគេតាមដាន

តាមលទ្ធផលស្រាវជ្រាវ ពីស្ថានប័នសារព័ត៌មានចំនួន១៧ ដែលបានប្រកាសកាលពីថ្ងៃទី១៨ខែកក្កដាថា ប្រព័ន្ធ Software ប្រើប្រាស់សម្រាប់វាយប្រហារប្រព័ន្ធទូរស័ព្ទ ផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មានល្បីៗនៅលើពិភពលោក និងប្រមុខដឹកនាំរដ្ឋាភិបាល សកម្មជនសិទ្ធិមនុស្ស ។ សារព័ត៌មាន Washington Post ដែលបានចូលរួមការស្រាវជ្រាវ បានផ្សាយថា ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា, មន្រ្តីអ្នកនាំពាក្យមិនមែនជាអ្នកវិភាគរឿងនយោបាយនោះទេ គឺគ្រាន់តែជាអ្នកនិយាយ ក្នុងនាមក្រសួងនោះតែប៉ុណ្ណោះ ហេីយមិនមែនអ្នកវិភាគក្នុងនាមឯកជនម្នាក់ឯងនោះដែរ

ភ្នំពេញ៖ បើយោងតាមពីប្រភព អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា,  លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏នៅក្នុងឱកាសនៃ កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី ៣ នៃកក្កដា សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រពន្ធ័ ... Read More »

សម្តេចតេជោ ហ៊ុនសែន បន្តផ្តល់ថវិកា១០លានរៀល ដល់ស្ត្រីចាក់វ៉ាក់សាំងការពារកូវីដ-១៩ លេខរៀងទី៦លាននាក់ !

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់។សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, លេខរៀងទី៦លានបានទៅលើប្អូនស្រី ផេង ... Read More »