ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ចាប់ផ្ដើមអនុវត្តការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយប្រតិបត្តិករថ្មី ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១តទៅ នៅតាមតំបន់ចំនួន០៣ នៃខណ្ឌទាំង១៤ ដោយឡែកពីគ្នា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម សេវាកម្មទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ប្រតិបត្តិករថ្មីចំនួន០៣ នឹងចាប់ផ្តើមសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ... Read More »

កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីបង្ការ និងទប់ស្កាត់

ក្រុងប៉ោយប៉ែត ៖ ដោយអនុវត្តន៍បទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) ... Read More »

រលកកម្តៅជាប្រវត្តិសាស្ត្រវាយប្រហារកាណាដា ស្លាប់ ២៣០នាក់

នៅចុងខែមិថុនានេះ រលកកម្តៅបានវាយប្រហារនៅរដ្ឋ British Columbia តាំងពីថ្ងៃទី២៥ខែមិថុនា ដែលមានកម្តៅក្តៅខ្លាំងជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ សារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែមិថុនា បានដកស្រង់សម្តីប្រធានក្រុមស្រាវជ្រាវ លោក ស្រី Lisa Lapointe ... Read More »

ថ្នាំញៀន​ជាង​៨​លាន​គ្រាប់​ ត្រូវ​បា​នប៉ូលីស​ថៃរឹបអូស​ ខណៈ​ឃាត់ខ្លួនមនុស្ស​ ៤នាក់

អន្តរជាតិ​​៖ បេី​យោង​តាមការលើកឡើងរបស់​ប៉ូលីសថៃ​ កាលពីថ្ងៃអង្គារទី២៩​ ខែមិថុនា​ ឆ្នាំ​២០២១ម្សិលមិញនេះ​ថា​ សមត្ថកិច្ចជំនាញ​បានបេីកប្រតិបត្តិការបង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ ដោយ​ឃាត់ខ្លួនជនសង្ស័យ​៤​នាក់​ រួម​​ជាមួយ​នឹង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន ជាង​៨​លាន​គ្រាប់​នៅក្នុង​ខេត្ត ឡុប ប៊ូ​រី​ ប្រទេស​ថៃ​​។​ ក្រុម​​ប៉ូលីសថៃ​ ​បាន​និយាយបន្ថែម​ថា ចំពោះ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទី ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ បានបើកកិច្ចប្រជុំផ្ទៃក្នុង តាមប្រព័ន្ធអនឡាញ (ZOOM ) ក្រោមអធិបតីភាពលោក គង់ សារាជ ... Read More »

លោក ឃួង ស្រេង ទុករយៈពេលឲ្យ ២ខែ ដល់អ្នក លក់ម៉ូតូ លក់រថយន្ត រំលោភលើចិញ្ចើមផ្លូវសាធារណៈត្រូវផ្លាស់ប្តូរទីតាំងថ្មី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលភ្នំពេញ បានដាក់បទបញ្ជាទៅឲ្យអាជ្ញាធរខណ្ឌ នៅកណ្ដាល រាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនមានការអនុញ្ញាតឱ្យ មានការលក់ម៉ូតូ លក់រថយន្ត រំលោភយកចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្មទៀតនោះទេ ។     ... Read More »

ក្តាន់ញ៉ែងជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម

ភ្នំពេញ៖ ក្តាន់ញ៉ែងឬឆ្វេងតូចដែលជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្តែង (ទម្ងន់ ខ្លួនប្រមាណ ២គីឡូក្រាម) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ ជាក់លាក់ដែលវារស់នៅ។ នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែងមានវត្តមានរស់នៅស្ទើរគ្រប់ តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាមវាលស្មៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបុរណេអូ។ ... Read More »

យល់ព្រមឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មីនៅលើទីតាំងចាស់ ដោយប្រើប្រាស់ថវិកាជាង២០លានដុល្លារ

ភ្នំពេញ៖ នៅក្នុងលិខិតមួយចុះថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២១ របស់ ទីស្តីការគណ:រដ្ឋមន្រ្តី ដែលឆ្លើយតបទៅក្រសួងមហាផ្ទៃ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា សម្រេចជាគោលការណ៍ ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយ ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ... Read More »

ការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោក ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ មានតែការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោកទេ ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែយើងពេលនេះកំពុងដើរលើផ្លូវដោយព្រួយបារម្មណ៍ ប្រសិនបើ ក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោកមិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបានចាក់វ៉ាក់សាំងឱ្យប្រជាជនទូទាំងសកលលោក ការពារពីជំងឺកូវីដ១៩។នេះបើយោងតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ... Read More »

ស្រវឹងស្រាស្រឿងៗបើកម៉ូតូលឿនជែងរថយន្ត រេចង្កូតទៅបុកម៉ូតូនៅពីមុខស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

ខេត្តប៉ៃលិន៖ បើតាមសំដីលោកនាយរងការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា មានករណីគ្រោះថ្នាក់រាចចរណ៍មួយបានកើតឡើងរវាង(ម៉ូតូ បុកម៉ូតូ)ដោយសារបុរសម្នាក់បើកម៉ូតូក្នុងទិសដៅពីកើតទៅលិច លើដងផ្លូវជាតិលេខ៥៧ហើយបានជែងរថយន្តស្រាប់តែរេចង្កូតទៅបុកម៉ូតូមួយគ្រឿងកំពុងបើកក្នុងទិសដៅពីលិចទៅកើតបណ្ដាលឲ្យបុរសដែលបើកជែងរថយន្តនោះដួលបោកក្បាលទៅលើផ្លូវស្លាប់នៅនឹងកន្លែងកើតហេតុ។  រីឯបុរសម្នាក់ទៀតបានដួលបោកក្បាលលើផ្លូវរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃពុធ ៦រោច ខែបឋមាសាឍ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ ចុះផ្តល់អំណោយឧបត្ថម្ភ ជូនប្រជាពលរដ្ឋ ៤២ គ្រួសារ នៅតំបន់បិទខ្ទប់

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ កងកម្លាំងប្រដាប់អាវុធ មន្ត្រីមូលដ្ឋាន  នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ... Read More »

រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារស្រអែមជាបណ្តោះអាសន្នស្ថិតនៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារសម្រេច ៖ ត្រូវបានបិទខ្ទប់ផ្សារស្រអែម ជាបណ្តោះអាសន្ន ស្ថិតនៅក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។  បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ... Read More »

ក្មេងស្ទាវ​ទះកំផ្លៀងបុរសវ័យចំណាស់ម្នាក់​ បន្ទាប់ពីជិះម៉ូតូលឿនទាក់ដៃកង់អាគុយ​ដួលទាំងសងខាង​ តែចុងក្រោយម្តាយចេញមុខសុំទោស

ភ្នំពេញ​ ៖​ មានក្មេងស្ទាវឈាមរាវម្នាក់ជិះម៉ូតូលឿនទៅទាក់ដៃកង់អាគុយដែលជិះដោយបុរសវ័យចំណាស់ម្នាក់បណ្ដាលឱ្យដួលទាំងសងខាង​ ហើយក្មេងដ៏ជម្លើយនោះបានទះកំផ្លៀងទៅលេីបុរសវ័យចំណាស់ដែលជិះកង់អាគុយ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២១​ តាមបណ្តោយផ្លូវបេតុង​សាលាកសិកម្មចំការដូង​ នៅភូមិខ្វា​រ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។  ... Read More »

សម្តេចពិជ័យសេនាទៀ បាញ់ បញ្ជាក់ថាដំណើរការចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះថា ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត គឺបានដំណើរការល្អ និងមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែប្រការដែលគួរឲ្យចាប់អារម្មណ៍គឺអ្នកដែលត្រូវមកទទួល ការចាក់វ៉ាក់សាំងមានការសប្បាយរីករាយ។ ... Read More »

លោក ឃួង ស្រេង បើកការដ្ឋានសាងសង់គម្រោងទី១២ បុរីវិមានភ្នំពេញ ទោះបីជាវិបត្តិកូវីដ-១៩ ប៉ុន្តែវិស័យសំណង់នៅរាជធានីភ្នំពេញ មិនជាប់គាំងទេ

      ភ្នំពេញ៖ បើទោះបីជាវិបត្តិកូវីដ-១៩ បាននិងកំពុងរីករាលដាល និងបានគំរាមកំហែងមកលើកម្ពុជាយ៉ាងក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺ បានកម្រើកឡើងវិញ និងបានផ្តល់ការងារដល់កម្មករ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។    ... Read More »

ទីបំផុត​! ក្រុម​ចោរ​ប្លន់​វ័យក្មេង​ ៤នាក់​ ត្រូវ​តុលាការ​ឃុំខ្លួន ពីបទ «លួចមានស្ថានទោស»

ភ្នំពេញ​៖ ទីបំផុត​! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ទិត្យសុធី បូរ៉ាឆាត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទចំនួន៤នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ សូមជម្រាបថា​ ជនត្រូវចោទទាំង៤នាក់នេះ​ បន្ទាប់ពីលោកព្រះរាជអាជ្ញារង វង្ស ... Read More »

ស្នងការនគរបាលខេត្តព្រះសីហនុ​៖​ បន្តបញ្ជូនស្បៀង​ និងភេសជ្ជៈ ជូនដល់បណ្តាអធិការក្រុង-ស្រុក​ និងប៉ុស្តិ៍រដ្ឋបាល​

ខេត្ត​ព្រះសីហនុ​៖​ លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២១​នេះ​ បានបញ្ជាឱ្យការិយាល័យទទួលផែនការងារភស្តុភារ​ និងហិរញ្ញវត្ថុ​ខេត្ត​ បន្តបញ្ជូនស្បៀង​ និងភេសជ្ជៈបន្ថែម​ទៀត ជូនដល់បណ្តាអធិការក្រុង-ស្រុក​ និងប៉ុស្តិ៍រដ្ឋបាល​ ជាពិសេសអធិការក្រុងកោះរ៉ុង​ ... Read More »

លិចស្រឡាងនៅឥណ្ឌូនេស៊ី ស្លាប់៦នាក់ និងបាត់ខ្លួនជាច្រើន

នៅថ្ងៃទី២៩ខែមិថុនា មន្ត្រីឥណ្ឌូនេស៊ី បានប្រកាសថា មានករណីលិចស្រឡាងដឹកអ្នកដំណើរនៅតំបន់សមុទ្រកោះបាលី បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់។ តាមសារព័ត៌មាន AP បានផ្សាយថា ស្រឡាង KMP Yunicee ដឹកអ្នកដំណើរ៥៣នាក់បានជួបគ្រោះថ្នាក់ពេលត្រៀមចូលចតនៅកំពង់ផែភាគខាងកើតកោះជ្វា ក្នុងដំណើរឆ្ពោះទៅកាន់កោះបាលី។ កម្លាំងជួយសង្គ្រោះបានសង្គ្រោះមនុស្ស ... Read More »

ឆ្លងចរន្តអគ្គិសនីឆាបឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងនៅស្រុកចំការលើបណ្តាលឲ្យកូនម្ចាស់ផ្ទះម្នាក់ស្លាប់(មានវីដេអូ)

ខេត្តកំពង់ចាម ៖ អគ្គិភ័យឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងបណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ត្រូវជាកូនម្ចាស់ផ្ទះ ព្រោះចូលទៅយកទ្រព្យសម្បត្តិពេលកំពុងភ្លើងឆេះយ៉ាងខ្លាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦និង៤៥យប់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ... Read More »

បុរសម្នាក់សង្ស័យតូចចិត្តដោយសារមានជំងឺប្រចាំកាយដាច់ចិត្តទិញសាំងចាក់ដុតខ្លួនឯងស្លាប់នៅក្នុងផ្ទះបណ្ដាលឲ្យឆេះផ្ទះផ្អើលអ្នកភូមិ

ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា÷ ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយនិងមានសតិមិនល្អផងដែរ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១នេះបានសម្រេចចិត្តបញ្ចប់ជីវិតដោយចាក់សាំងដុតខ្លួនឯងនៅក្នុងផ្ទះកម្សត់របស់ខ្លួននៅត្រង់ចំណុចភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។    សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងជុំវិញហេតុការណ៍នេះថា ជនរងគ្រោះដែលធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះគី ឈាន ... Read More »

ជនសតិមិនគ្រប់ចិត្តឃោរឃៅខឹង បបួលស្រ្តីជាដៃគូទៅបេះត្រប់ មិនទៅតាមបំណង ក៏វាយនឹងចបស្លាប់តែម្តង !

ខេត្តបាត់ដំបង ៖ ករណីឃាតកម្មដែលកើតឡើងលើស្ត្រីមានសតិមិនគ្រប់នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះទុកចោលមួយកន្លែងឋិតនៅក្នុងភូមិតាស្តារ ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។    បើយោងតាមសាក្សីបញ្ជាក់ថា, ជនបង្កបានអះអាងខ្លួនឈ្មោះវិត វ័យជាង ២០ឆ្នាំ ... Read More »

លោក សូផាត យុត្តិធន បាននាំយកថវិការបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលបុណ្យសព លោក ចេង ប៊ុនឃាង

ភ្នំពេញ៖ លោក សូផាត យុត្តិធន នាយករងខុទ្ទកាល័យ បាននាំយកថវិការបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលបុណ្យសពលោក ចេង ប៊ុនឃាង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្ដីជូនដំណឹងស្ដីពី មរណភាពបុរសជនជាតិខ្មែរចំនួន ០២នាក់ ដោយសារជំងឺកូវីដ-១៩

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង  សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា បុរសជនជាតិខ្មែរចំនួន ០២នាក់ ដែលមានរាយនាមដូចខាងក្រោម៖ ១. ឈ្មោះ ឡូត ហេង ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរ៉ា ... Read More »

អភិបាល​ខេត្ត​ព្រៃវែង​ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ស្បោង សារ៉ាត ... Read More »

អភិបាល​ខេត្ត​ព្រះសីហនុ​អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជន

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ​ ... Read More »

លោក គីម គឹមឡាយ អ្នកសារព័ត៌មាន ដេលីញូ ប្រើប្រាស់អាវុធច្នៃខុសច្បាប់ ត្រូវបានចាប់បញ្ជូនទៅស្នងការនគរ​បាលខេត្តព្រះវិហារ

ខេត្ត​ព្រះវិហារ ៖​ លោកអធិការនគរបាលស្រុកត្បែងមានជ័យបានឃាត់ខ្លួនលោក គីម គឹមឡាយ​ ជាថ្មីម្តងទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនមក​ស្នងការនគរបាលខេត្តព្រះវិហារ​ តាមចំណាត់​ការ​លោកស្នងការ​ធ្វេីឡេីងក្រោយ​ពេលមានការរិះគន់នៅលេីបណ្តាញ​ទំនាក់ទំ​នង​សង្គម​ ។  លោក គីម គឹមឡាយ​ បម្រើ​ការងារ​នៅ​សារព័ត៌​មាន​ដេលីញូ​ ហេីយត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យឃាត់ខ្លួន ក្រោយ​ពិនិត្យ​រកឃេីញអាវុធកែច្នៃមួយដេីមរក្សាទុកនៅក្នុងរថយន្ត ... Read More »

ទាហានថៃបន្តចាប់ពលករខ្មែរ ២គោលដៅផ្សេងគ្នាសរុប១៤នាក់

  ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរលួចឆ្លងដែនខុសច្បាប់និយាយថាក្នុងម្នាក់ចំណាយប្រាក់ឲ្យមេខ្យល់ចំនួន៧.០០០បាត ខណៈដែលទាហានថៃបានចាប់ពីរគោលដៅផ្សេងគ្នាកាលពីវេលាម៉ោង១០និង១៩នាទី ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ ។  សមត្ថកិច្ចតាមព្រំដែនប្រាប់ឱ្យថា កម្លាំងនគបាលល្បាតព្រំដែនទី១២ និងសមត្ថកិច្ចទាហានក្រុមចំពោះកិច្ចតាព្រះយ៉ា កងកម្លាំងបូរផា សហការគ្នាចាប់ឃុំខ្លួនពលករខ្មែរចំនួន៥នាក់ ក្នុងនោះប្រុស៣និងស្រី២នាក់ នៅបរិវេណភូមិទព័សៀម ... Read More »

មន្រ្តីនគរបាលពីរនាក់វិជ្ជមានកូវីដ-១៩និង២៩នាក់ទៀតជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោល

ខេត្តបាត់ដំបង ​៖ បើយោង​តាម​របាយ​ការ​ណ៍របស់​ស្នងការ​ដ្ឋាននគរបាលខេត្តបានបញ្ជាក់ឱ្យដឹង​ថា មន្ត្រី​នគរបាល​នៃការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចំនួន​២​នាក់ត្រូវ​បានក្រុម​គ្រូពេទ្យ​ធ្វើតេស្ដ​រហ័សកាលពី​ថ្ងៃ​ទី​២៩ ខែមិថុនាហើយ​រក​ឃើញ​មាន​«​វិជ្ជមាន​កូ​វី​ដ​-១៩» ព្រមទាំងមន្ត្រី​ចំនួន​២៩​នាក់​ទៀតក៏បាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​និង​ដោយប្រយោល​ផងដែរ។ នៅ​ក្នុង​របាយ​ការ​ណ៍ដែលផ្ញើជូន​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្តម​សេនី​យ៍​ទោ សាត គឹ​ម​សាន ស្នងការ​នគរបាលខេត្តបាត់ដំបងបាន​រាយ​ការ​ណ៍ថា មន្ត្រី​នគរបាល​ចំនួន​២​នាក់នៅ​ក្នុង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវ​បាន​រក​ឃើញ​ឆ្លង​«​កូ​វី​ដ-១៩» និង មន្ត្រី​ពាក់ព័ន្ធ​ចំនួន​២៩​នាក់ទៀតក្នុង​នោះ​មាន​ចំនួន​១៣​នាក់​បានពាក់ព័ន្ធ​ផ្ទាល់​ ... Read More »

បើកម៉ូតូលឿនបុករទេះក្របីរបួសធ្លាយភ្លៅខាងឆ្វេងម្ខាងសន្លប់នៅកណ្តាលផ្លូវ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់រងរបួសមុតធ្លាយភ្លៅខាងឆ្វេងម្ខាង បន្ទាប់ពីបានបើកម៉ូតូរបស់ខ្លួនក្នុងល្បឿនលឿនបុករទេះក្របី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។   សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

សេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩(ជុំទី៩ , ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១)

ភ្នំពេញ៖ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឍខ្លួនគួរឱ្យបារម្ភ តាមរយៈការបំប្លែងខ្លួនថ្មី នៃវីរុសកូវីដ-១៩ ដែលការណ៍នេះ បានបង្កើនបន្ថែមនូវសម្ពាធផ្នែកសង្គម-សេដ្ឋកិច្ច ដល់ប្រទេសជាច្រើននៅលើសកលលោក ។ ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ វិធានការចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបន្តជំរុញ ... Read More »