ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នគរបាលសណ្ដាប់ធ្នាប់ខេត្តតាកែវ ឃាត់បានយានយន្ដជាច្រេីនប្រភេទជាង ៧០០គ្រឿង ធ្វេីការត្រួតពិនិត្យណែនាំអោយរុះរើចេញ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកទំនិញសំពីងសំពោងបន្តទៀត

ខេត្តតាកែវ ៖ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់បានយានយន្ដជាច្រេីនប្រភេទជាង ៧០០គ្រឿង ដេីម្បីធ្វេីការត្រួតពិនិត្យណែនាំអោយរុះរើចេញ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកទំនិញសំពីងសំពោងបន្តទៀត ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ ។  ... Read More »

លោក សេង សិលា អភិបាលរងខេត្តស្វាយរៀង បានអោយដឹងថា នៅខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ មានរោងចក្រសហគ្រាសតូចធំសរុបចំនួន១,០២៥ កន្លែង បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ១៣១,៤៥៣នាក់

ខេត្តស្វាយរៀង៖ លោក សេង សិលា អភិបាលរងខេត្តស្វាយរៀង បានអោយដឹងថា នៅខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ មានរោងចក្រសហគ្រាសតូចធំសរុបចំនួន១,០២៥ កន្លែង  បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ១៣១,៤៥៣នាក់ស្រី​៧៦,៨៤១នាក់ ហើយបច្ចុប្បន្ននេះតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្ត ក៏ត្រូវការកម្មករប្រមាណ២៦,០៤៤នាក់បន្ថែមទៀត ដូច្នេះអ្នកចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង ... Read More »

លទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមរបាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃប្រចាំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន  ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់)  -ចំនួន ២៥ករណី ... Read More »

អ្នកជំនាញ៤ប្រទេស សហការគ្នាវះកាត់ជួយសង្គ្រោះជីវិតសត្វដំរីញី «ជីក្លប់» ក្នុងខេត្តសៀមរាបទទួលបានជោគជ័យ

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញ បានសហការគ្នាវះកាត់ដោយជោគជ័យជាលើកដំបូងក្នុងការសង្គ្រោះសត្វដំរីញី ១ក្បាលដែលមាន”កម្ទេចចែ”ជាប់នឹងសាច់ដ៏កម្រ។ ការ វះកាត់នេះបានធ្វើឡើងក្រោមកិច្ចសហការរវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយអ្នកជំនាញបសុពេទ្យអន្តរ ជាតិ ដេអេលេហ្វង់អង្គរខេត្តសៀមរាប (KROM DES ÉLEPHANTS D’ANGKOR) បានជួយ សង្គ្រោះជីវិត ... Read More »

នគរបាលខេត្តព្រះសីហនុបង្រ្កាបករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធខុសដោយច្បាប់

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ តាមបណ្ដឹងរបស់ជនរងគ្រោះ២នាក់ ។ ករណីលួចស្លាកលេខរថយន្ត កើតឡើងនៅយប់ថ្ងៃទី ... Read More »

បុរសម្នាក់បេីករថយន្ត PNERO SPORT បុកបង្គោលភ្លេីងទៅមុខលែងរួច

ភ្នំពេញ៖ នៅវេលា២និង៤០នាទីរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥បង្គោលភ្លេីងមួយដើមបណ្ដាលឲ្យខូចខាត ខណៈត្រូវបុរសម្នាក់បេីករថយន្ត PNERO SPORT បុកពេញទំហឹង ហេតុការណ៍ ស្ថិតតាមបណ្ដោយផ្លូវ ព្រះសុីសុវត្ថិ សង្កាត់ ផ្សារកណ្ដាល១ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ... Read More »

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

ភ្នំពេញ ៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង ... Read More »

គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ឯកភាពជួបប្រជុំគ្នាសាជាថ្មីនៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ

ភ្នំពេញ ៖ គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នាក្នុង ស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។ កិច្ចប្រជុំនេះ បានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុជាផ្លូវការ នៅថ្ងៃទីអាទិត្យ ទី១៥ ខែមិថុនា ... Read More »

សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទនៅតំបន់គ្រប់គ្រងនិងការពារផ្សោតទន្លេមេគង្គក្នុងស្រុកចិត្តបុរី

ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទ ល្មើសនេសាទនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត ព្រមទាំងជីវចម្រុះជលផល នៅត្រង់ចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដោយដកហូតបានទូកម៉ាសុីនចំនួន៨គ្រឿង មងបណ្តែតចំនួន៨ត្បូង ប្រវែងប្រមាណ១៦០០ម៉ែត្រ ក្រឡាពី១៣ដល់១៦សម។  លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់គណេៈកម្មការចម្រុះព្រំដែនកម្ពុជាលើលទ្ធផលនៃកិច្ចប្រជុំគណេះកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃ

ភ្នំពេញ​៖​ ភាគីកម្ពុជា និងភាគីថៃបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពិភាក្សា និងជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។ ... Read More »

ក្នុងកិច្ចប្រជុំ ប្រធានគណៈកម្មការកម្ពុជា និងថៃ បានឯកភាពគ្នាលើ កំណត់ហេតុ ចំនួន ៤ ចំណុច

ភ្នំពេញ ៖ នៅថ្ងៃទី២ នៃកិច្ចប្រជុំគណ:កម្មការព្រំដែនចម្រុះ (JBC) បានបិទបញ្ចប់ហើយ នៅម៉ោងប្រមាណជាង ២ រសៀលថ្ងៃទី ១៥ មិថុនានេះ។ ក្នុងកិច្ចប្រជុំ ប្រធានគណៈកម្មការកម្ពុជា និងថៃ បានឯកភាពគ្នាលើ ... Read More »

សម្តេចធិបតី៖ ទូតកម្ពុជាប្រចាំប្រទេសហូឡង់ នឹងប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ​ នៅថ្ងៃចន្ទស្អែកនេះ!

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានគូសបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសបុកនៅថ្ងៃទី១៥​ មិថុនា​នេះថា៖ លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ... Read More »

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បន្ដកិច្ចប្រជុំថ្ងៃទី២ ក្រោយចំណាយពេលមួយកំណាត់ថ្ងៃលើកិច្ចប្រជុំចង្អៀត

ភ្នំពេញ៖ នៅរាជធានីភ្នំពេញ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ​ បានបន្ដកិច្ចប្រជុំថ្ងៃទី២ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភូគីត្រាភ្នំពេញ បន្ទាប់ពីចាយពេលវេលាអស់មួយកំណាត់ថ្ងៃ លើកិច្ចប្រជុំចង្អៀត។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ... Read More »

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ឆ្នាំ២០២៥ បើកជាផ្លូវការក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​ លោកបណ្ឌិតសភាចារ្យ ... Read More »

ការធ្វើបាតុកម្មរាប់រយពាន់កន្លែងនៅទូទាំងរដ្ឋចំនួន ៥០ របស់អាមេរិក

រលកនៃការតវ៉ានៅសហរដ្ឋអាមេរិកប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលប្រធានាធិបតី Donald Trump បានរីករាលដាលដល់រដ្ឋទាំង 50 ។ កាលពីថ្ងៃទី ១៤ ខែមិថុនា ក្រុមអ្នកតវ៉ារាប់សែននាក់បានដើរដង្ហែតាមដងផ្លូវក្នុងទីក្រុង និងទីប្រជុំជននានាទូទាំងសហរដ្ឋអាមេរិកក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ហៅថា “No Kings” ដែលផ្សព្វផ្សាយជា “ថ្ងៃនៃការតវ៉ាទូទាំងប្រទេសដោយសន្តិវិធី” ... Read More »

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃូ ហាំងមាង ជាសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ

ភ្នំពេញ​៖​ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ... Read More »

គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់សម្រេចបាន ៧០,១០%ហើយ

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពី ឯកឧត្តម ... Read More »

🔥ដុតភ្លើងធូបចោលជិតសំបុកមាន់ បណ្តាលឲ្យឆេះរាលអស់ផ្ទះ០១ខ្នងនៅស្រុកបាណន់

ខេត្តបាត់ដំបង៖ ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈពេលម្ចាស់ដុតភ្លើងធូបចោលជិតសំបុកមាន់រួចទុកចោល។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២៤និង០០នាទីរំលងអធ្រាត្រឆ្លងចូល ថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបឹងផ្តៅ ស្ថិតក្នុងភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលឱ្យឆេះផ្ទះ០១ ខ្នងទំហំ ៨ម៉ែត្រx៧ម៉ែត្រ ... Read More »

អុីរ៉ង់ឆ្លើយតបយ៉ាងខ្លាំងក្លា បន្ទាប់ពីអុីស្រាអែលវាយប្រហារក្រសួងការពារជាតិ

កងកម្លាំងការពារជាតិអុីស្រាអែល បាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិអុីរ៉ង់ និងគោលដៅដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស។ នៅថ្ងៃទី 15 ខែមិថុនា កងកម្លាំងការពារអុីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួនបានបញ្ចប់ “ការវាយប្រហារសំខាន់ៗជាបន្តបន្ទាប់លើគោលដៅក្នុងទីក្រុងតេអេរ៉ង់ ទាក់ទងនឹងគម្រោងអាវុធនុយក្លេអ៊ែររបស់អុីរ៉ង់” នេះបើយោងតាមកាសែត The Times of ... Read More »

កងរាជអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាប់ពាក់ព័ន្ធករណីលួចម៉ូតូ១គ្រឿង

ខេត្តកោះកុង៖ នារសៀលថ្ងៃទី១២  ខែមិថុនា ឆ្នាំ២០២៥  ក្រោយយពីបានទទួលបណ្តឹងពីជនរងគ្រោះរួច លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការបានដាក់ បទបញ្ជាឲ្យកម្លាំងការិយាល័យជំនាញ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ  មូលដ្ឋានកងរាជអាវុធ ហត្ថស្រុកមណ្ឌលសីមា ... Read More »

កម្ពុជាជាអ្នករងគ្រោះដោយការឈ្លានពានពីភាគីថៃ តែកម្ពុជាបានជ្រើសយកយន្តការច្បាប់អន្តរជាតិ និងសន្តិភាពជាត្រីមុខ ដោយភាពថ្លៃថ្នូរ និងចាស់ទុំ

ភ្នំពេញ ៖ កម្ពុជាជាអ្នករងគ្រោះដោយការឈ្លានពានពីភាគីថៃ តែកម្ពុជាបានជ្រើសយកយន្តការច្បាប់អន្តរជាតិ និងសន្តិភាពជាត្រីមុខ ដោយភាពថ្លៃថ្នូរ និងចាស់ទុំ ។ ទន្ទឹមនេះ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកការពិតពីតុលាការយុត្តិធម៌អន្តរជាតិផងដែរ ។ ឥរិយាបថបែបនេះ ក្នុងក្រសែភ្នែកអន្តរជាតិ កម្ពុជាបានឈ្នះមួយជំហានរួចហើយៗក៏ត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានមេដឹកនាំឈ្លាសវៃ ... Read More »

ចាប់បានទៀតហើយ ! សមត្ថកិច្ចជំនាញឃាត់ចាប់រថយន្ត ដឹកស៊ុតមាន់៣៧. ៥០០គ្រាប់ នៅលើផ្លូវជាតិលេខ១ ជិតវត្តចំប៉ា ខណ្ឌច្បារអំពៅ

ភ្នំពេញ៖ នៅវេលាម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន១២៥ដុំ ស្មើនឹង ៣៧. ... Read More »

តើកៅអីយន្តហោះលេខ #11A ពិតជាកៅអីនាំសំណាងមែនទេ?

អន្តរជាតិ​៖​ នៅលើបណ្តាញសង្គមបានជជែកគ្នាច្រើនអំពីកៅអីយន្តហោះលេខ 11A ជាលេខនាំសំណាងគេចផុតពីស្លាប់! អ្នកជំនាញចោទសួរថាតើ កៅអីលេខ11A ពិតជាកៅអីនាំសំណាង ទាំងអស់ឬ? ហើយតើមនុស្សគ្រប់គ្នាត្រូវតែកម្ម៉ង់កៅអីលេខ11A ក្នុងតួរយន្តហោះក្នុងតម្លៃប៉ុន្មានក៏បានដែរមែនទេ? អ្នកជំនាញអាកាសចរណ៍និយាយថាវាមិនមែនជារឿងត្រូវនឹងសំណាងទាំងអស់នោះទេ ដោយសារតែយន្តហោះនីមួយៗមានភាពខុសប្លែកគ្នា ទំហំខុសគ្នា ហើយការកំណត់រចនាសម្ព័ន្ធកៅអីក៏ខុសគ្នាដែរ ហើយមនុស្សដែលរួចផុតពីស្លាប់នៃគ្រោះថ្នាក់នោះគឺពឹងផ្អែកលើកត្តាអន្តរកម្មដ៏ស្មុគស្មាញជាច្រើនដែលរូបគេខ្លួនឯងសឹងតែមិនជឿថាគេនៅរស់ផង។ឧបទ្ទវហេតុនីមួយៗគឺខុសគ្នា ... Read More »

សូមប្រុងប្រយ័ត្ន​ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០២នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​០៥នាក់ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែ​មិថុនា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០២នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​០៥នាក់ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

មកដល់ពេលនេះ ថ្ងៃ១៥ មិថុនា ឆ្នាំ២០២៥ ការបើក និងបិទច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង បានដំណើការធម្មតា

ខេត្តកោះកុង ៖ មកដល់ពេលនេះ ថ្ងៃ១៥ មិថុនា ឆ្នាំ២០២៥ ការបើក និងបិទច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង បានដំណើការធម្មតា គឺ បើកម៉ោង ៩ព្រឹក បិទម៉ោង៤ល្ងាច មានលំហូរសេដ្ឋកិច្ចដោយការដឹកជញ្ជូនទំនិញចេញចូល ... Read More »

នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងខេត្តចាន់បុរី គឺស្ថានភាព ការចេញ/ចូល ការដោះដូរ និងសកម្មភាពពាណិជ្ជកម្ម ដំណើរការជាធម្មតា «លើកលែងតែ បន្លែផ្លែឈើ» មិនអនុញ្ញាតឱ្យនាំចេញ/នាំចូល ឆ្លងកាត់ព្រំដែននោះទេ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាព និងការប្រព្រឹត្តទៅ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ គឺស្ថានភាព ការចេញ/ចូល ការដោះដូរ និងសកម្មភាពពាណិជ្ជកម្ម ... Read More »

លិខិតរយលានអត្ថន័យបញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ហើយដើម្បីស្នើសុំឱ្យតុលាការនេះជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ លិខិតនេះមានបង្កប់រយលានអត្ថន័យក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។ ទី១៖ ជានិច្ចកាលកម្ពុជាតែងឈរខាងសន្តិភាពនិងគោរពច្បាប់អន្តរជាតិ ពោលគឺបញ្ហាធំប៉ុណ្ណាក៏ដោយក៏កម្ពុជាចង់ដោះស្រាយដោយសន្តិវិធីនិងខិតខំឱ្យអស់លទ្ធភាព។ ជាក់ស្តែង ... Read More »

រថយន្ដម៉ាកMercedes មួយគ្រឿងបើកបុកយុវជន០២នាក់ជិះម៉ូតូឌុបគ្នាពីក្រោយដួលបែកក្បាលស្លាប់ទាំង០២នាក់យ៉ាងអាណោចអាធ័ម

​   ភ្នំពេញ៖ ពិតជារន្ធត់ណាស់ យុវជន០២នាក់ត្រូវរថយន្ដម៉ាកMercedes បុកពីក្រោយ បណ្ដាលអោយដួសបោកក្បាលហូរឈាមដាមនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯម៉ូតូកិនអូសខ្ទាតទៅផ្លូវម្ខាងទៀតជិត២០០ម៉ែត្រ រថយន្ដបើករត់គេចបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣និង៤០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សុី ... Read More »

នារីដែលសំណាងជាងគេលើលោក ដោយសារមកយឺត 20 នាទី ត្រូវយន្តហោះដែលបានធ្លាក់នេះចេញចោល…

អន្តរជាតិ ៖ នារីម្នាក់ ពិតជាមហាសំណាងណាស់ ដោយសារមកយឺត 20 នាទី ត្រូវយន្តហោះដែលបានធ្លាក់ នៅឥណ្ឌានេះ ចេញចោល។ ទទួលបានដំណឹងនេះហើយ នាងឡើងគាំងស្ទើរនិយាយមិនចេញ បានត្រឹមពោលពាក្យថា “អរគុណព្រះជាម្ចាស់ដែលបានជួយជីវិតខ្ញុំ”។ ចំពោះករណីនេះ ... Read More »

“កូនប្រុសនៃដីលឿងជារៀងរហូត”

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  “ខ្ញុំ​សង្ឃឹម​ថា ​នឹង​អាចទទួល​មរតក​និង​ស្រូប​យក​គុណ​សម្បត្តិ​ដ៏​មាន​តម្លៃ​និង​ថ្លៃ​ថ្នូរ​ពី​ឪពុក​របស់​ខ្ញុំ”។ ... Read More »