ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

សមាគមបាល់ទាត់កូរ៉េខាងត្បូងសុំទោសចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការផ្តល់ “សេវាផ្លូវភេទ”

សមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) បានចេញមុខសុំទោសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសារព័ត៌មានមួយបានចុះផ្សាយថា សមាគមនេះធ្លាប់បានផ្តល់ “សេវាផ្លូវភេទ” ដល់អាជ្ញាកណ្តាលបរទេស ខណៈពួកគេមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកាត់ក្តីការប្រកួតអន្តរជាតិ កាលពីជាងមួយទសវត្សរ៍មុន។ ស្ថានីយទូរទស្សន៍កូរ៉េខាងត្បូង JTBC បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា KFA បានផ្តល់សេវាបែបនេះដល់អាជ្ញាកណ្តាលបរទេសជាច្រើនលើកក្នុងឆ្នាំ ... Read More »

អ្នកគាំទ្រឥណ្ឌូនេស៊ីទាមទារឱ្យបណ្តេញគ្រូបង្វឹក John Herdman បន្ទាប់ពីធ្លាក់ពី ASEAN Cup

អ្នកគាំទ្រឥណ្ឌូនេស៊ីបានទាមទារឱ្យបណ្តេញលោក John Herdman ចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិ បន្ទាប់ពីការប្រកួតស្មើ 1-1 ជាមួយសិង្ហបុរី បានធ្វើឱ្យឥណ្ឌូនេស៊ីធ្លាក់ចេញពីវគ្គចែកពូលនៃ ASEAN Cup 2026 យ៉ាងគួរឱ្យភ្ញាក់ផ្អើល។ លទ្ធផលដ៏ខកចិត្តនេះនៅកីឡដ្ឋាន Jalan Besar ... Read More »

កីឡាការិនីហ្វីលីពីន Alexandra Eala  ក្លាយជាជើងឯក WTA ដំបូងគេមកពីអាស៊ីអាគ្នេយ៍

Alexandra Eala កីឡាការិនីវាយតឺន្នីសរបស់ប្រទេសហ្វីលីពីន បានបញ្ចប់ដំណើរដ៏អស្ចារ្យរបស់នាងក្នុងព្រឹត្តិការណ៍ Washington Open ដោយយកឈ្នះកីឡាការិនីលំដាប់ទី១នៃការប្រកួត Jessica Pegula ក្នុងលទ្ធផល 4-6, 6-4, 6-0 កាលពីថ្ងៃចន្ទ ហើយក្លាយជាកីឡាការិនីដំបូងបង្អស់ពីតំបន់អាស៊ីអាគ្នេយ៍ដែលឈ្នះពានរង្វាន់ ... Read More »

ក្លឹបបាល់ទាត់បារាំង Paris Saint Germain ចាប់ដៃគូជាមួយក្រុមហ៊ុន Google លើបច្ចេកវិទ្យា AI

ក្លឹប Paris Saint Germain (PSG) ដែលជាម្ចាស់ជើងឯកបាល់ទាត់បារាំងបច្ចុប្បន្ន និងជាម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប European Champions League រដូវកាលមុន បានចុះកិច្ចព្រមព្រៀងដៃគូជាមួយក្រុមហ៊ុន Google នេះបើយោងតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃចន្ទ។ ក្លឹប ... Read More »

Neymar បញ្ជាក់ជាថ្មីពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិប្រេស៊ីល

Neymar ហាក់បានបញ្ជាក់ជាថ្មីថា គាត់បានបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិប្រេស៊ីលហើយ ដោយនិយាយថា គាត់មិនមានបំណងលេងឱ្យប្រេស៊ីលទៀតឡើយ។ ការលើកឡើងនេះធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីគាត់បានបង្ហាញថា អាជីពអន្តរជាតិរបស់ខ្លួនបានបញ្ចប់ ក្រោយប្រេស៊ីលចាញ់ ន័រវែស ២-១ នៅវគ្គ 16 ក្រុមចុងក្រោយនៃ World Cup។ ... Read More »

លោក Mancini ត្រឡប់មកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីវិញ ចំណែក លោក Ranieri ត្រូវបានតែងតាំងជានាយកបច្ចេកទេស

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Roberto Mancini នឹងវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីជាលើកទីពីរ។ ចំណែកលោក Claudio Ranieri ត្រូវបានតែងតាំងជានាយកបច្ចេកទេស (Technical Director) របស់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC)។ នេះបើតាមការប្រកាសរបស់ប្រធាន FIGC ... Read More »

ប្រធាន FIFA ចោទអ្នករិះគន់ថា កំពុងផ្សព្វផ្សាយការស្អប់ខ្ពើមសម្រាប់ព្រឹត្តិការណ៍ World Cup

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានឆ្លើយតបទៅនឹងអ្នករិះគន់ការប្រកួត FIFA World Cup ដោយចោទថា ពួកគេកំពុងផ្សព្វផ្សាយការស្អប់ខ្ពើម និងជាព័ត៌មានមិនពិត ខណៈលោកការពារថា ការប្រកួតនេះគឺជាជោគជ័យមួយ ដែលបង្ហាញពីការរួបរួម ... Read More »

Guardiola, Pirlo និងភាពច្របូកច្របល់៖ តើមានអ្វីកំពុងកើតឡើងជាមួយក្រុមជម្រើសជាតិអ៊ីតាលី?

ការបរាជ័យពីរលើកជាប់គ្នាក្នុងការចរចាជ្រើសរើសគ្រូបង្វឹកថ្មី បានបង្កើតស្ថានការណ៍ដ៏ស្មុគស្មាញសម្រាប់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC)។ លោក Paolo Maldini និង Leonardo ដែលកំពុងរងសម្ពាធកាន់តែខ្លាំង ប្រហែលជាត្រូវដកខ្លួនចេញ ឬស្វែងរកដំណោះស្រាយថ្មី រវាងការជ្រើសរើសគ្រូបង្វឹកវ័យក្មេង និងគ្រូបង្វឹកដែលមានបទពិសោធន៍។ ស្ថានភាពរបស់ក្រុមជម្រើសជាតិអ៊ីតាលីនាពេលនេះ ហាក់ដូចជាចម្លែក ... Read More »

ការងារថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Ronaldo៖ ត្រៀមសម្តែងក្នុងរឿងភាគធំអំពីបាល់ទាត់អង់គ្លេស

តារាបាល់ទាត់ Cristiano Ronaldo បានឈានជើងចូលវិស័យភាពយន្ត ដោយគាត់នឹងក្លាយជាផលិតករប្រតិបត្តិ (Executive Producer) និងថែមទាំងចូលសម្តែងក្នុងរឿងភាគថ្មីដ៏ធំមួយ ដែលនិយាយអំពីពិភពបាល់ទាត់នៅចក្រភពអង់គ្លេស។ រឿងភាគនេះមានចំណងជើងថា “Day 1s” ហើយសម្តែងដោយតារាហូលីវូដ Damian Lewis ... Read More »

Arsenal ត្រូវហ៊ានបំបែកកំណត់ត្រាប្រាក់ឈ្នួលក្លឹប ប្រសិនបើចង់នាំយក Vinicius Jr ពី Real Madrid

ក្លឹប Arsenal នឹងត្រូវចំណាយលុយបំបែកកំណត់ត្រាប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹប ប្រសិនបើចង់នាំយកខ្សែប្រយុទ្ធឆ្នើម Vinicius Jr ពី Real Madrid ដោយត្រូវផ្តល់ប្រាក់ឈ្នួលមិនតិចជាង ៤០០.០០០ ផោនក្នុងមួយសប្ដាហ៍។ យោងតាមព័ត៌មាន Arsenal បានដាក់សំណើដ៏ភ្ញាក់ផ្អើលមួយដើម្បីចុះហត្ថលេខាលើ ... Read More »

Paolo Maldini បញ្ជាក់ថា អ៊ីតាលីបានពិភាក្សាជាមួយ Pep Guardiola និង Carlo Ancelotti អំពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិ

សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បានបញ្ជាក់ថា ខ្លួនបានពិភាក្សាជាមួយ Pep Guardiola អតីតអ្នកចាត់ការក្រុម Manchester City និង Carlo Ancelotti គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល អំពីការមកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី ដែលកំពុងជួបវិបត្តិ។ ... Read More »

Phil Foden ចុះកិច្ចសន្យាថ្មីជាមួយ Manchester City រហូតដល់ឆ្នាំ ២០៣០

ក្លឹបបាល់ទាត់ Manchester City ដែលជាក្លឹបលេងនៅពានរង្វាន់ Premier League របស់អង់គ្លេស បានប្រកាសកាលពីថ្ងៃពុធថា កីឡាករ Phil Foden បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយ ដែលនឹងរក្សារូបគេឱ្យនៅបន្តជាមួយក្លឹប រហូតដល់ឆ្នាំ ២០៣០។ ... Read More »

Vozinha និង Haaland មានឈ្មោះក្នុងក្រុម “Dream Team” ពានរង្វាន់ World Cup តាមរយៈការបោះឆ្នោតពីប្រិយមិត្ត

អ្នកចាំទី Vozinha របស់ក្រុមខេបវើដ (Cape Verde) និងខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមន័រវែស ត្រូវបានជ្រើសរើសចូលក្នុងក្រុមឆ្នើម FIFA World Cup Dream Team ... Read More »

អ្នកចាំទីអេស្ប៉ាញ Misa Rodriguez ផ្លាស់ទ្រនំមកចូលរួមជាមួយកាំភ្លើងធំ Arsenal ក្រោយនៅជាមួយ Real Madrid អស់រយៈពេល 6 ឆ្នាំ

អ្នកចាំទីជម្រើសជាតិអេស្ប៉ាញ Misa Rodriguez ដែលជាប្រធានក្រុម Real Madrid កាលពីរដូវកាលមុន បានចូលរួមជាមួយក្រុមបាល់ទាត់ស្ត្រី Arsenal ដោយគ្មានតម្លៃផ្ទេរ បន្ទាប់ពីចំណាយពេល 6 ឆ្នាំ ជាមួយក្លិបយក្សអេស្ប៉ាញ។ ក្លិបនៅក្របខណ្ឌអង់គ្លេស ... Read More »

Lionel Messi អរគុណអ្នកគាំទ្រអាហ្សង់ទីន៖ «របួសផ្លូវចិត្តនេះត្រូវការពេលវេលាដើម្បីជាសះស្បើយ»

បន្ទាប់ពីការប្រកួត World Cup ដែលអាចជាការប្រកួតចុងក្រោយរបស់ខ្លួន Lionel Messi បានស្រក់ទឹកភ្នែកនៅលើទីលាន កាលពីថ្ងៃអាទិត្យ នៅទីក្រុង East Rutherford រដ្ឋ New Jersey បន្ទាប់ពីខកខានឱកាសដឹកនាំអាហ្សង់ទីនឈ្នះជើងឯក ... Read More »

Chelsea យល់ព្រមចាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិបដើម្បីនាំយក Morgan Rogers ពី Aston Villa

ក្លិប Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយ Aston Villa ក្នុងការផ្ទេរខ្សែបម្រើជម្រើសជាតិអង់គ្លេស Morgan Rogers ក្នុងតម្លៃ 117 លានផោន (ប្រហែល 157 លានដុល្លារ) ដែលក្លាយជាកំណត់ត្រាថ្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិប ... Read More »

Mbappe ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup

ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappe បានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ FIFA World Cup បន្ទាប់ពីស៊ុតបាន 2 គ្រាប់ ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ដែលបារាំងចាញ់អង់គ្លេស 6-4 កាលពីថ្ងៃសៅរ៍។ ខ្សែប្រយុទ្ធវ័យ ... Read More »

FIFA ត្រៀមប្រកាសចំណូលកំណត់ត្រា 15 ពាន់លានដុល្លារពី World Cup 2026 លើសការរំពឹងទុកយ៉ាងខ្លាំង

សហព័ន្ធបាល់ទាត់ពិភពលោក FIFA គ្រោងប្រកាសថា ការប្រកួត FIFA World Cup 2026 រកចំណូលបានរហូតដល់ 15 ពាន់លានដុល្លារ (ប្រហែល 11.2 ពាន់លានផោន) ដែលជាចំណូលខ្ពស់បំផុតមិនធ្លាប់មាន ... Read More »

ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum នឹងចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រ World Cup តាមការអញ្ជើញរបស់លោក Trump

ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បានប្រកាសតាមបណ្តាញសង្គម X ថា លោកស្រីនឹងចូលរួមទស្សនាការប្រកួត វគ្គផ្តាច់ព្រ័ត្រ FIFA World Cup នៅរដ្ឋ New Jersey នាថ្ងៃអាទិត្យនេះ ... Read More »

អង់គ្លេសយកឈ្នះបារាំង ៦-៤ ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ World Cup ដ៏អស្ចារ្យ ខណៈ Mbappe បំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនបំផុត

ក្រុមជម្រើសជាតិអង់គ្លេសបានយកឈ្នះក្រុមបារាំងក្នុងលទ្ធផល ៦-៤ នៅការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នៃព្រឹត្តិការណ៍ FIFA World Cup កាលពីថ្ងៃសៅរ៍ (១៨ កក្កដា) ខណៈ Kylian Mbappe បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World ... Read More »

លោក Trump រិះគន់គ្រូបង្វឹកអង់គ្លេសថា ធ្វើឱ្យ Kane ក្លាយជាខ្សែការពារ ក្នុងការប្រកួតចាញ់អាហ្សង់ទីន

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានរិះគន់គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស Thomas Tuchel ចំពោះរបៀបប្រើប្រាស់ Harry Kane ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ទល់នឹងអាហ្សង់ទីន ដោយអះអាងថា Kane ... Read More »

ក្លឹប Aston Villa រងការរិះគន់ជុំវិញកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយក្រុមប្រឹក្សាទេសចរណ៍រវ៉ាន់ដា Visit Rwanda

ក្លឹប Aston Villa បានរងការរិះគន់ពីក្រុមអ្នកការពារសិទ្ធិមនុស្ស បន្ទាប់ពីបានប្រកាសកិច្ចព្រមព្រៀងឧបត្ថម្ភថ្មីជាមួយ ក្រុមប្រឹក្សាទេសចរណ៍រវ៉ាន់ដា Visit Rwanda។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអះអាងថា ប្រទេសរវ៉ាន់ដាកំពុងប្រើប្រាស់កិច្ចព្រមព្រៀងនេះ ដើម្បីលើកកម្ពស់រូបភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។ Visit ... Read More »

គ្រូបង្វឹកអង់គ្លេស យល់ស្របអំពីជំនឿលើសំណាងរបស់អាហ្សង់ទីនចំពោះអាវពណ៌ខៀវចាស់

អាវក្រៅពណ៌ខៀវចាស់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជារឿងលើសពីគ្រាន់តែជាអាវប្រកួតបម្រុង។ សម្រាប់មនុស្សជាច្រើន វាគឺជានិមិត្តសញ្ញាមួយនៃប្រវត្តិសាស្ត្របាល់ទាត់អាហ្សង់ទីន ដែលភ្ជាប់ជាមួយនឹងជ័យជម្នះដ៏ល្បីៗនៅព្រឹត្តិការណ៍ FIFA World Cup ហើយមនុស្សជាច្រើនក៏ជឿថា វានាំសំណាងដល់ក្រុមផងដែរ។ នៅពេលដែលអាហ្សង់ទីនជួបអង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃពុធនេះ នៅទីក្រុង Atlanta កីឡាករ ... Read More »

មេធំ FIFA បើកផ្លូវឲ្យ World Cup ពង្រីកដល់ 64 ក្រុម

ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់ថា គម្រោងពង្រីក FIFA World Cup បុរសដល់ 64 ក្រុម នឹងត្រូវបានពិភាក្សា និងវាយតម្លៃបន្ទាប់ពីការប្រកួត ... Read More »

ចូលរួមសោកស្តាយតារាបាល់ទាត់ឆ្នើម World Cup 2026របស់អាហ្វ្រិកខាងត្បូង Jayden Adams ទទួលមរណភាព

វិស័យបាល់ទាត់របស់ប្រទេសអាហ្វ្រិកខាងត្បូងកំពុងស្ថិតក្នុងភាពសោកសៅ បន្ទាប់ពីខ្សែបម្រើជម្រើសជាតិ Jayden Adams ដែលបានចូលលេងគ្រប់ការប្រកួតវគ្គចែកពូលនៅ FIFA World Cup 2026 បានទទួលមរណភាព។ ដំណឹងនេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យគ្រួសាររបស់គាត់ ប៉ុន្តែមូលហេតុនៃការស្លាប់មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ Adams វ័យ 25 ... Read More »

កំណត់ត្រា និងសមិទ្ធផលទាំងអស់របស់ Kylian Mbappe នៅ FIFA World Cup

បន្ទាប់ពីបន្សល់ទុកស្នាដៃដ៏អស្ចារ្យនៅ FIFA World Cup តាមរយៈការចូលរួម 3 លើក Kylian Mbappe បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមវីរបុរសដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍នេះ។ ស្ថិតិរបស់ Kylian Mbappe នៅ World ... Read More »

គ្រូបង្វឹកអេស្ប៉ាញ ព្រមានមុនជួបបែលហ្ស៊ិកថា Yamal នៅមិនទាន់បង្ហាញសមត្ថភាពល្អបំផុតរបស់ខ្លួននៅឡើយទេ

គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ Luis de la Fuente បាននិយាយថា Lamine Yamal នៅមិនទាន់បង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួន នៅ World Cup លើកនេះទេ មុនការប្រកួតវគ្គ 8 ... Read More »

ខ្សែការពារ Jarell Quansah របស់អង់គ្លេស ត្រូវពិន័យ ២ ប្រកួត ក្រោយទទួលកាតក្រហមទល់នឹងម៉ិកស៊ិក

ខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Jarell Quansah ត្រូវបាន FIFA ពិន័យហាមមិនឱ្យលេង ២ ប្រកួត បន្ទាប់ពីទទួលកាតក្រហមក្នុងការប្រកួតដែលអង់គ្លេសយកឈ្នះម៉ិកស៊ិក 3-2។ Quansah ត្រូវបានបណ្តេញចេញពីទីលាននៅ នាទីទី៥៤ បន្ទាប់ពីបង្កកំហុសដោយលើកជើងខ្ពស់ទៅលើកីឡាករ Jesus ... Read More »

Kylian Mbappe ស៊ុតបញ្ចូលទីគ្រាប់ទីប្រាំបីជួយបារាំងទម្លាក់ម៉ារ៉ុកឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup

ខ្សែប្រយុទ្ធ Kylian Mbappe រកបានគ្រាប់បាល់ទីប្រាំបីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup លើកនេះ ដើម្បីប៉ះប៉ូវកំហុសនៃការទាត់បាល់ប៉េណាល់ទីមិនចូលនៅដើមការប្រកួត ខណៈដែលបារាំងបានបង្ហាញទម្រង់លេងល្អលើសលប់ទៅលើម៉ារ៉ុក និងបានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Mbappe បានរកចំណូលបាល់ប៉េណាល់ទីឱ្យក្រុមនៅវគ្គទីមួយ បន្ទាប់ពីរូបគេត្រូវបានខ្សែការពាររបស់ក្លិប Manchester United ... Read More »

ម៉ារ៉ុកនឹងត្រូវលេងដោយគ្មានខ្សែប្រយុទ្ធ Ismael Saibari ដែលបានរងរបួសសរសៃសាច់ដុំភ្លៅ

គ្រូបង្វឹកក្រុមជម្រើសជាតិ ម៉ារ៉ុក លោក Mohamed Ouahbi បាននិយាយនៅថ្ងៃពុធថា ក្រុមរបស់លោក មិនមានផែនការពិសេសអ្វីសម្រាប់ការប្រកួតវគ្គ 8 ក្រុមចុងក្រោយជាមួយបារាំងនោះទេ ប៉ុន្តែដឹងថា ពួកគេត្រូវតែប្រកួតឱ្យបានល្អគ្រប់ផ្នែក ដើម្បីអាចប្រជែងជាមួយក្រុមដែលត្រូវបានគេចាត់ទុកថាជាបេក្ខភាពខ្លាំង។ ទោះជាយ៉ាងណា ម៉ារ៉ុកនឹងត្រូវលេងដោយគ្មានខ្សែប្រយុទ្ធ ... Read More »