ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

គ្រូបង្វឹក PSG បញ្ជាក់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Lionel Messiនៅរដូវកាលក្រោយ

អ្នកចាត់ការទូទៅលោក Christophe Galtier បាននិយាយថា ខ្សែប្រយុទ្ធ Lionel Messi នឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុមParis St-Germain ទល់នឹងក្រុម Clermont នៅថ្ងៃសៅរ៍នេះ។ សារព័ត៌មាន BBC Sport ... Read More »

Sevilla ជាក្រុមដំបូងគេដែលឈ្នះ Europa League ៧សម័យកាល

ក្រុមខ្លាំងមកពីអេស្ប៉ាញ Sevilla បានឈ្នះជើងឯក Europa League ជាលើកទី៧ ខណៈដែលពួកគេបានផ្តួលក្រុមមកពីអ៊ីតាលី Roma ដោយបាល់ប៉េណាល់ទី ៤ទល់១ បន្ទាប់ពីស្មើគ្នា១ទល់១ នៅកីឡដ្ឋាន Puskas Arena ក្នុងទីក្រុង ... Read More »

ប្រធានក្លិប Atletico Madrid បញ្ជាក់ពីការសម្រេចចិត្តរបស់ Chelsea ជុំវិញការផ្ទេរ Joao Felix

ប្រធានក្លិប Atletico Madrid លោក Enrique Cerezo បានបញ្ជាក់ថាក្លិបតោខៀវ Chelsea មិនមានគម្រោងបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់ខ្សែប្រយុទ្ធ Joao Felix ដែលខ្ចីជើងនោះទេ។ ខ្សែប្រយុទ្ធ Felix បានចូលរួមជាមួយក្រុម ... Read More »

Neco Williams និង David Brooks មានឈ្មោះក្នុងក្រុមវែលសម្រាប់វគ្គជម្រុះ Euro 2024

កីឡាករ Neco Williams និង David Brooks ត្រូវបានគ្រូបង្វឹកដាក់បញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិវែលក្នុងចំណោមកីឡាករចំនួន២៥នាក់សម្រាប់ការប្រកួតជម្រុះយូរ៉ូ២០២៤ (Euro 2024) ទល់នឹងអាមេនី និងទួរគីក្នុងខែមិថុនា ខណៈដែលកីឡាករ Tom Lockyer មិនមានឈ្មោះនោះទេ។ ... Read More »

Juventus នឹងបង់ប្រាក់ពិន័យ៧៩០,០០០ដុល្លារ ដោយមិនមានការកាត់ពិន្ទុបន្ថែម

ក្លិបសេះបង្កង់ Juventus នឹងបង់ប្រាក់ពិន័យចំនួន៧១៨,០០០អឺរ៉ូ (៧៩០,០០០ដុល្លារ) និងមិនប្រឈមនឹងការពិន័យ១០ពិន្ទុក្នុងការទូទាត់ដែលបានឈានដល់កាលពីថ្ងៃអង្គារជាមួយអាជ្ញាធរបាល់ទាត់របស់ប្រទេសអ៊ីតាលីជុំវិញការបង់ប្រាក់ដល់កីឡាករ និងគណនីរបស់ក្លិប។ជាមួយនឹងដំណោះស្រាយនេះ ក្លិបដែលជោគជ័យបំផុតរបស់អ៊ីតាលីមានគោលបំណងលុបបំបាត់ការកាត់ពិន្ទុនៃការប្រកួតនេះមុនពេលបញ្ចប់រដូវកាល Serie A បច្ចុប្បន្ន និងផ្តល់ភាពច្បាស់លាស់សម្រាប់អនាគតរបស់ពួកគេដែលត្រូវបានបិទបាំងដោយរឿងអាស្រូវហិរញ្ញវត្ថុ។ ជាមួយគ្នានេះនឹងមិនមានការកាត់ពិន្ទុបន្ថែមទេសម្រាប់រដូវកាលនេះ បន្ទាប់ពីក្រុមត្រូវបានកាត់១០ពិន្ទុកាលពីខែមុន នៅក្នុងករណីបាល់ទាត់ដាច់ដោយឡែកមួយទាក់ទងនឹងការផ្ទេរកីឡាកររបស់ក្លិប។ ភាគហ៊ុននៅ ... Read More »

គ្រូបង្វឹកក្លិបបិសាចក្រហមប្រាប់ពីអនាគតខ្សែការពារ Harry Maguireនៅ Manchester United

អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag និយាយថា ប្រធានក្រុម Harry Maguire មានការសម្រេចចិត្តលើអនាគតរបស់គាត់នៅក្លិបថា ត្រូវចាកចេញ និងត្រូវនៅបន្តក្នុងក្លិបទៀត។ខ្សែការពារសញ្ជាតិអង់គ្លេសវ័យ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ១៦ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier ... Read More »

Kevin Nisbet មកពីក្លិប Hibernian ជាប់ជាជម្រើសជាតិស្កុតឡេនខណៈ Che Adams របស់ Southampton ខកខាន

ខ្សែប្រយុទ្ធក្លិប Hibernian កីឡាករ Kevin Nisbet ត្រូវបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិស្កុតឡែនជាលើកដំបូងក្នុងរយៈពេល២ឆ្នាំសម្រាប់ការប្រកួតជម្រុះ Euro 2024 នៅខែក្រោយ ខណៈដែលកីឡាករ CheAdams របស់ក្រុម Southampton បានអវត្តមានដោយសាររបួស។ ជាមួយនឹង ... Read More »

ទោះមិនបានលើកពាន ខ្សែបម្រើ Jude Bellingham របស់ Dortmund ជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលនៅ Bundesliga

ខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham របស់ក្រុម BorussiaDortmund ត្រូវបានជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Bundesliga។ Bellingham វ័យ១៩ឆ្នាំគឺជាគន្លឹះក្នុងការប្រជែងដណ្តើមពាន ប៉ុន្តែការស្មើ ២–២ ជាមួយក្រុម Mainz នៅថ្ងៃចុងក្រោយនៃរដូវកាលនេះបានធ្វើឱ្យពួកគេចាញ់គ្រាប់បាល់ Bayern ... Read More »

Chelsea តែងតាំងអតីតគ្រូបង្វឹក Tottenham លោក Mauricio Pochettino ជាអ្នកចាត់ការថ្មី

ក្លិបតោខៀវ Chelsea បានតែងតាំងអតីតគ្រូបង្វឹក Tottenham និង Paris St-Germain លោក Mauricio Pochettino ជាគ្រូបង្វឹកថ្មីជាផ្លូវការ។ បុរសសញ្ជាតិអាហ្សង់ទីនវ័យ៥១ឆ្នាំរូបនេះនឹងចាប់ផ្តើមតួនាទីថ្មីរបស់គាត់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ ... Read More »

Bayern Munich បណ្តេញនាយកប្រតិបត្តិ និងនាយកកីឡាចេញ បន្ទាប់ពីក្លិបឈ្នះពាន Bundesliga

ក្លិបបានប្រកាសថា Bayern Munich បានចែកផ្លូវជាមួយនាយកប្រតិបត្តិក្លិបលោក Oliver Kahn និងលោក Hasan Salihamidzic នាយកផ្នែកកីឡាត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីពួកគេបានដណ្តើមបានជើងឯក Bundesliga លើកទី១១ជាប់ៗគ្នាក្នុងការប្រកួតចុងក្រោយកាលពីថ្ងៃសៅរ៍។ ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ... Read More »

រូបសំណាករបស់ Marcelo Gallardo វីរបុរសក្លិប River Plate ធ្វើឱ្យមានការចំអកជុំវិញការរចនា

រូបសំណាក​យក្ស​មួយ​ដែល​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ក្នុង​ប្រទេស​អាហ្សង់ទីន​របស់​វីរបុរសក្លិប River Plate លោក Marcelo Gallardo បាន​បង្ក​ឱ្យ​មាន​ការ​ចំអក​ក្នុង​ចំណោម​អ្នក​គាំទ្រ​ដោយ​សារ​តែ​មាន​លក្ខណៈ​មិនសមរម្យ​មួយ​គឺ​កន្លែងខាងមុខខោជាកន្លែងសំខាន់បែរជាធ្វើពកចេញចំប្រដាប់ភេទ។ រូបសំណាកធ្វើពីសំរិទ្ធកម្ពស់៨ម៉ែត្ររបស់លោក Gallardo អាយុ៤៧ឆ្នាំដែលឈរនៅខាងក្រៅពហុកីឡដ្ឋាន Monumental របស់ក្លិបបានបំផុសគំនិតជាច្រើននៅលើអុីនធើណេត។ ជាងចម្លាក់លោកស្រី Mercedes Savall ... Read More »

លោក Allegri ថា ​អនាគត​របស់​គាត់នៅ Juventus នឹង​ត្រូវ​សម្រេច​បន្ទាប់​ពី​រដូវ​កាលនេះចប់

អ្នកចាត់ការក្លិប Juventus លោក Massimiliano Allegri បាននិយាយថាអនាគតរបស់គាត់នៅក្លិបនឹងមានភាពច្បាស់លាស់ លុះត្រាតែបញ្ចប់រដូវកាលនេះ ដោយក្រុមស្ទើរតែប្រាកដក្នុងចិត្តថានឹងបញ្ចប់ ការមិនបានលេងក្របខ័ណ្ឌ Champions League បន្ទាប់ពីពិន័យកាត់១០ពិន្ទុ។ ក្លិប​ត្រូវ​បាន​កាត់​ពិន្ទុ​ក្នុង​ក្រប​ខ័ណ្ឌ Serie A ... Read More »

អ្នកចាត់ការទូទៅក្លិបបិសាចក្រហមមានបំណងផ្តល់​កុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Marcus Rashford

គ្រូបង្វឹកក្លិបលោក Erik ten Hag និយាយថា ខ្សែប្រយុទ្ធ Marcus Rashford មានបំណងបន្តកុងត្រាថ្មីជាមួយ Manchester United ចំពេលមានការពិភាក្សាបន្តរវាងក្លិប និងខ្សែប្រយុទ្ធរូបនេះ។ តាមរយៈការស៊ុតបាល់បញ្ចូលទីទល់នឹងក្រុម Chelsea ... Read More »

ខ្សែបម្រើ Jefferson Lerma របស់ Bournemouth នឹងចូលរួមជាមួយ Crystal Palace ដោយមិនគិតតម្លៃផ្ទេរ

ខ្សែបម្រើ Jefferson Lerma គ្រោងនឹងចូលរួមជាមួយក្លិប Crystal Palace លើការផ្ទេរដោយមិនមានតម្លៃខ្លួននៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់នៅ Bournemouth ផុតកំណត់នៅរដូវក្តៅ។ ខ្សែបម្រើសញ្ជាតិកូឡុំប៊ីវ័យ២៨ឆ្នាំរូបនេះបានខកខានការប្រកួតលីកតែមួយប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយបានជួយក្រុមរបស់លោក Gary O’Neil យ៉ាងស្រួលក្នុងការគេចចេញពីការកាត់ចោល។ គាត់បានចុះហត្ថលេខានៅឆ្នាំ២០១៨ ... Read More »

ខ្សែ​ប្រយុទ្ធ Erling Haaland ឈ្នះ​ពាន​កីឡាករឆ្នើមប្រចាំ Premier League និង​ពាន​កីឡាករ​វ័យ​ក្មេងរដូវកាលនេះ

កីឡាករ Erling Haaland របស់ក្រុមមេឃខៀវ Manchester City បានក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់កីឡាករឆ្នើមនៅ Premier League និងពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំក្នុងរដូវកាលតែមួយ។ គ្រាប់បាល់ស៊ុតបញ្ចូលទី៣៦គ្រាប់របស់ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះបានបំបែកឯតទគ្គកម្មក្របខ័ណ្ឌ Premier League សម្រាប់គ្រាប់បាល់ច្រើនបំផុតក្នុងមួយរដូវកាល។ សរុបមកគាត់រកបាន៥២គ្រាប់ក្នុងអំឡុងយុទ្ធនាការនេះ។ ... Read More »

ក្រុមនារី Chelsea ឈ្នះជើងឯក Women’s Super League សម្រាប់៤រដូវកាលជាប់ៗគ្នា

ក្រុមនារី Chelsea បានឈ្នះពានរង្វាន់ Women’s Super League សម្រាប់រដូវកាលទី៤ជាប់ៗគ្នា ខណៈដែលពួកគេបានឈានទៅដល់ការទទួលជ័យជម្នះក្នុងថ្ងៃចុងក្រោយជាមួយនឹងក្រុម Reading និងបានបញ្ជូនក្រុមម្ចាស់ផ្ទះទៅកាន់ការកាត់ចោល។ ក្រុម​របស់លោកស្រី Emma Hayes បាន​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន Select ... Read More »

Bayern Munich គ្រងជើងឯក Bundesliga លើកទី១១ជាប់ៗគ្នា

ក្រុមយក្ស Bayern Munich បានឈ្នះជើងឯកលីកកំពូលអាល្លឺម៉ង់Bundesliga លើកទី១១ជាប់ៗគ្នា ខណៈដែលពួកគេបានផ្តួលក្រុម Cologne ២ទល់១ ដើម្បីយកឈ្នះក្រុមលេខ២ Borussia Dortmund នៅថ្ងៃចុងក្រោយនៃរដូវកាលនេះដ៏គួរឱ្យរំភើប។ Dortmund នឹងឈ្នះពានជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១១–១០១២ ប្រសិនបើពួកគេបានផ្តួលក្រុម ... Read More »

Bellingham នៅតែមិនច្បាស់លាស់ពីការបង្ហាញខ្លួនចុងសប្តាហ៍នេះសម្រាប់ Dortmund ទល់នឹង Mainz05

អ្នកចាត់ការទូទៅលោក Edin Terzic បាននិយាយថា ខ្សែបម្រើ Jude Bellingham នៅតែជាមន្ទិលសម្រាប់ការសម្រេចចិត្តបង្ហាញខ្លួនដើម្បីដណ្តើមពាន Bundesliga របស់ Borussia Dortmund ទល់នឹង Mainz នៅថ្ងៃសៅរ៍នេះ ដែលមានន័យថា ខ្សែបម្រើអាចនឹងខកខានការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិប ... Read More »

ម្ចាស់មេដាយមាសអូឡាំពិក Damian Warner ចង់បំបែកកំណត់ត្រាពិភពលោក

កីឡាករ Damian Warner បានបន្តដំណើរស្វែងរកកំណត់ត្រាថ្មីដើម្បីក្លាយជាអត្តពលិកល្អបំផុតក្នុងប្រវត្តិសាស្ត្រអស់រយៈពេលជាងមួយទសវត្សរ៍ ហើយមេដាយមាសអូឡាំពិករបស់គាត់នៅទីក្រុងតូក្យូគឺគ្រាន់តែជាគោលដៅមួយប៉ុណ្ណោះដែលជាអំណោយជួយឲ្យកាន់តែល្អនៅផ្លូវខាងមុខ។ បន្ទាប់ពីរបួសសរសៃពួរដ៏គួរឱ្យសោកស្ដាយបានធ្វើឱ្យគាត់ធ្លាក់ចេញពីការប្រកួតជើងឯកពិភពលោកកាលពីខែកក្កដាឆ្នាំមុន កីឡាករសញ្ជាតិកាណាដាវ័យ៣៣ឆ្នាំដែលនៅចុងសប្តាហ៍នេះនឹងព្យាយាមពង្រីកកំណត់ត្រានៃការទទួលជ័យជម្នះរបស់គាត់នៅឯ Hypo-Meeting ក្នុងទីក្រុង Gotzis ប្រទេសអូទ្រីសដល់ទៅ៧ដង ហើយគ្រូបង្វឹកលោក Gar Leyshon ជឿជាក់ថា ... Read More »

អតីតខ្សែបម្រើ Barcelona និងអេស្ប៉ាញ Andres Iniesta នឹងចាកចេញពីក្លិប Vissel Kobe

អតីតខ្សែបម្រើ Barcelona និងអេស្ប៉ាញ កីឡាករ Andres Iniesta នឹងចាកចេញពីក្លិប Vissel Kobe បន្ទាប់ពីរយៈពេល៥ឆ្នាំនៅក្លិបលីកកំពូលជប៉ុនមួយនេះ។ កីឡាករវ័យ៣៩ឆ្នាំនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុមនៅថ្ងៃទី១ ខែកក្កដា ពាក់កណ្តាលនៃរដូវកាល J-League។ Iniesta ... Read More »

អ្នកទស្សនា និងកីឡាករបង្ហាញការគាំទ្រ ក្រោយ Vinicius Jr រងការរើសអើងជាតិសាសន៍

កីឡាករ និងអ្នកគាំទ្ររបស់ Real Madrid បានបង្ហាញការគាំទ្រចំពោះខ្សែប្រយុទ្ធ Vinicius Jr ខណៈដែលពួកគេបានផ្តួលក្រុម RayoVallecano ២–១ កាលពីរំលងអធ្រាត្រថ្ងៃទី២៥ ឧសភា នៅកីឡដ្ឋានBernabeu ។ ជ័យជម្នះនេះគឺជាការប្រកួតដំបូងរបស់ក្លិបចាប់តាំងពីខ្សែប្រយុទ្ធប្រេស៊ីលរូបនេះត្រូវបានបំពានលើជាតិសាសន៍នៅឯក្លិប ... Read More »

Eberechi Eze របស់ Crystal Palace បានកោះហៅចូលក្រុមអង់គ្លេសជាលើកដំបូងក្នុងវគ្គជម្រុះ Euro 2024

កីឡាករ Eberechi Eze ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងសម្រាប់ការប្រកួតជម្រុះយូរ៉ូឆ្នាំ២០២៤ (Euro 2024) នៅខែក្រោយ ប៉ុន្តែខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានដកចេញ។ខ្សែបម្រើ Eze របស់ Crystal Palace ... Read More »

Barcelona យល់ព្រមបញ្ចប់កិច្ចសន្យារបស់ខ្សែការពារ Jordi Alba នៅចុងបញ្ចប់រដូវកាលនេះ

ខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្ប៉ាញ Jordi Alba នឹងចាកចេញពីក្លិប Barcelona នៅរដូវក្តៅនេះ បន្ទាប់ពីក្លិបម្ចាស់ជើងឯកអេស្ប៉ាញមួយនេះយល់ព្រមបញ្ចប់កិច្ចសន្យារបស់គាត់នៅដើមរដូវកាល។ Alba វ័យ៣៤ឆ្នាំបានចូលរួមជាមួយក្លិបក្នុងឆ្នាំ២០១២ ពីក្លិប Valencia ហើយបានជួយក្រុមឈ្នះពានរង្វាន់ La Liga ៦ដង, ... Read More »

ក្លិប Valencia ត្រូវពិន័យ និងដាក់ទណ្ឌកម្មបិទកីឡដ្ឋានមួយផ្នែកសម្រាប់៥ប្រកួត

ក្លិបនៅអេស្ប៉ាញ Valencia ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ការ​បិទ​កីឡដ្ឋាន​មួយ​ផ្នែក​សម្រាប់​ការ​ប្រកួត​ចំនួន៥​ប្រកួត​បន្ទាប់​ពី​មាន​ការ​បំពាន​រើសអើង​ពូជសាសន៍​លើ​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករVinicius Jr.។ ប៉ូលិសអេស្ប៉ាញបានឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងការរំលោភបំពានដែលដឹកនាំនៅឯកីឡដ្ឋាន Mestalla ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ។ ក្លិប Valencia ក៏ត្រូវបានពិន័យជាប្រាក់ចំនួន៤៥,០០០អឺរ៉ូផងដែរ។ រីឯកាតក្រហមដែលអាជ្ញាកណ្តាលផ្តល់ឲ្យ ... Read More »

គ្រូបង្វឹកលោក Ruud van Nistelrooy បានចែកផ្លូវគ្នាជាមួយក្លិប PSVហើយ

សេចក្តីថ្លែងការណ៍របស់ក្លិបបានប្រកាសថា គ្រូបង្វឹក PSV Eindhoven លោក Ruud van Nistelrooy បានចាកចេញពីក្លិបមុនការប្រកួតចុងក្រោយនៃរដូវកាលនេះ ដោយសារតែកង្វះការគាំទ្រនៅក្នុងក្លិប។ លោក Van Nistelrooy បានដឹកនាំក្រុមឈ្នះពាន Dutch ... Read More »

Arsenal គ្រោងនាំយក Ilkay Gündogan ពី Man City លើការផ្ទេរដោយមិនមានតម្លៃខ្លួន

ក្លិបកាំភ្លើងធំ Arsenal កំពុងស្វែងរកការផ្លាស់ប្តូរមួយសម្រាប់កីឡាករIlkay Gündogan ខណៈដែលលោក Mikel Arteta សម្លឹងមើលការកែទម្រង់ខ្សែបម្រើរបស់គាត់សម្រាប់ការជំរុញពានរង្វាន់ជានិរន្តរភាពនៅរដូវកាលក្រោយ។ ខ្សែបម្រើ Gündogan នឹងផុតកុងត្រានៅរដូវក្តៅនេះ ហើយអនាគតរបស់គាត់នៅ Manchester City គឺមិនច្បាស់លាស់។ ... Read More »

អាជ្ញាកណ្តាលកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ World Cup នៅកាតានឹងបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ

UEFA បានប្រកាសថា អាជ្ញាកណ្តាលជនជាតិប៉ូឡូញលោក Szymon Marciniak ដែលទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីខែធ្នូ ក្នុងប្រទេសកាតានឹងទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅខែក្រោយរវាង Manchester City ... Read More »

Messi នឹងដឹកនាំក្រុមអាហ្សង់ទីនប្រកួតមិត្តភាពជាមួយអូស្ត្រាលីនៅប្រទេសចិនខែក្រោយ

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi នឹងដឹកនាំក្រុមរបស់គាត់ប្រកួតជាមួយអូស្ត្រាលីក្នុងការប្រកួតមិត្តភាពនៅទីក្រុងប៉េកាំងនៅខែក្រោយជាមួយនឹងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសចិនក្នុងរយៈពេល៦ឆ្នាំដែលគ្រោងនឹងធ្វើឱ្យមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំងសម្រាប់សំបុត្រទស្សនា។ ស្ថានទូតអាហ្សង់ទីនប្រចាំប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារថាម្ចាស់ជើងឯក World Cup អាហ្សង់ទីននឹងប្រកួតជាមួយអូស្ត្រាលីនៅថ្ងៃទី១៥ ខែមិថុនា ដោយនាំ Messi មកកាន់ប្រទេសនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។ ការប្រកួតនេះនឹងក្លាយជាលើកទី៧ហើយដែលកីឡាករវ័យ៣៥ឆ្នាំរូបនេះបានទៅលេងប្រទេសចិន ហើយមកដល់ពេលដែលអនាគតរបស់គាត់នៅក្លិប Paris ... Read More »

Real Madrid រាយការណ៍​ពី​ឧប្បត្តិហេតុ​បំពាន​ពូជសាសន៍​លើ Vinicius Jr ទៅ​ព្រះរាជអាជ្ញា​ថា​ ជា​ឧក្រិដ្ឋកម្ម​គួរឱ្យស្អប់ខ្ពើម

ក្លិបបានប្រកាសថា ឧប្បត្តិហេតុចុងក្រោយនៃការរំលោភបំពានការរើសអើងជាតិសាសន៍ទៅលើខ្សែប្រយុទ្ធរបស់ក្លិប Real Madrid គឺ Vinicius Jr ត្រូវបានរាយការណ៍ទៅការិយាល័យរដ្ឋអាជ្ញាអេស្ប៉ាញថាជាឧក្រិដ្ឋកម្មក៏គួរឲ្យស្អប់ខ្ពើមបំផុត។ ការប្រកួត La Liga របស់ Real នៅ Valencia ... Read More »

Juventus ត្រូវពិន័យដក១០ពិន្ទុនៅ Serie A លើកិច្ចព្រមព្រៀងផ្ទេរកីឡាករ

ក្រុមសេះបង្កត់ Juventus ត្រូវបានពិន័យដក១០ពិន្ទុបន្ទាប់ពីសវនាការថ្មីលើកិច្ចព្រមព្រៀងផ្ទេរកីឡាករកន្លងមករបស់ក្លិប។ ដំបូងឡើយ Juventus ត្រូវបានពិន័យ១៥ពិន្ទុក្នុងខែមករា ប៉ុន្តែតុលាការកីឡាខ្ពស់បំផុតរបស់ប្រទេសអ៊ីតាលីបានបដិសេធការសម្រេចចិត្តនោះក្នុងខែមេសា ហើយបានបញ្ជាឱ្យពិនិត្យករណីនេះឡើងវិញ។ សេចក្តីសម្រេចថ្មីត្រូវបានប្រកាសកាលពីថ្ងៃចន្ទ មុនពេលក្រុមចាញ់ ៤-១នៅទឹកដីក្រុម Empoli។ ការ​ពិន័យ​នេះ​បាន​ទម្លាក់ Juventus មក​ឈរ​នៅ​លេខ​រៀង​ទី​៧​ក្នុង​ក្រប​ខ័ណ្ឌ ... Read More »