ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បេឡារូស៖ កម្លាំងទាហានអ៊ុយក្រែនមិនចុះសម្រុងជាមួយប្រធានាធិបតី នាំឱ្យសង្គ្រាមជិតបញ្ចប់ហើយ

ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko ជឿជាក់ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ជិតដល់ទីបញ្ចប់ហើយ ខណៈដែលកម្លាំងទាហានមិនចុះសម្រុងជាមួយប្រធានាធិបតីអ៊ុយក្រែន។ មានប្រសាសន៍នៅថ្ងៃទី ១ខែកញ្ញា ប្រធានាធិបតីបេឡារូស បានលើកឡើងថា អ៊ុយក្រែនកំពុងតែបែកបាក់គ្នា រវាងថ្នាក់ដឹកនាំនឹងយោធា ទាំងនោះហើយសង្គ្រាមអាចនឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ... Read More »

Chelsea នាំយកខ្សែប្រយុទ្ធ Aubameyang ពី Barcelona ក្នុងតម្លៃ១០.៣លានផោន

នៅទីបំផុតក្លិបតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក្នុងកិច្ចព្រមព្រៀងតម្លៃ១០.៣លានផោនពីក្លិប Barcelona និងខ្សែបម្រើរបស់ក្លិប Juventus កីឡាករ Denis Zakaria ក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang ... Read More »

ជនបរទេស២០% រស់នៅខុសច្បាប់ ក្នុងទឹកដីកូរ៉េខាងត្បូង

យោងតាមស្ថិតិរបស់សេវាអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េគិតត្រឹមថ្ងៃទី១ ខែកញ្ញា ចំនួនជនបរទេសដែលស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន ៣៩៥,០៦៨នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែកញ្ញាឆ្នាំ២០២២។ សារព័ត៌មាន KBS ចំនួនជនអន្តោប្រវេសន៍រស់នៅខុសច្បាប់ក្នុងកូរ៉េខាងត្បូងបានកើនឡើងខ្ពស់នៅក្នុងឆ្នាំនេះ ។ ជាមួយគ្នានេះចំនួនជនបរទេសដែលរស់នៅស្របច្បាប់ក្នុងទឹកដីកូរ៉េខាងត្បូង ក៏បានកើនឡើង១៥,៥%នៅក្នុងឆ្នាំ២០១៩ នឹងកើនឡើង ១៩,៣%នៅក្នុងឆ្នាំ២០២០ ហើយនៅឆ្នាំ២០២១ បានកើនឡើងដល់ទៅ១៩,៩%។ ... Read More »

គ្រូបង្វឹក Aston Villa លោក Steven Gerrard ព្រួយបារម្ភអំពីអនាគតបន្ទាប់ពីដឹកនាំបរាជ័យជាលើកទីបួននៃរដូវកាលនេះ

លោក Steven Gerrard បាននិយាយថា គាត់មានការព្រួយបារម្ភអំពីអនាគតរបស់គាត់ក្នុងនាមជាអ្នកចាត់ការក្លិប Aston Villa បន្ទាប់ពីបានឃើញក្រុមរបស់គាត់ចាញ់Arsenalក្នុងលទ្ធផល ២-១ នៅPremier League  កាលពីថ្ងៃពុធ។ ការចាញ់នេះគឺជាលើកទី៤របស់ក្រុម Aston Villa ... Read More »

ប៉ូឡូញនឹងទាមទារឱ្យអាល្លឺម៉ង់សងសំណង១.៣២០លានដុល្លារពីការខូចខាតក្នុងសង្គ្រាមលោកលើកទីពីរ

ប្រទេសប៉ូឡូញ បានវាយតម្លៃពីការខូចខាតបង្កឡើងដោយប្រទេសអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទីពីរ គឺមានដល់ទៅ ១៣២០លានដុល្លារ ហើយប្រទេសនេះនឹងទាមទារឱ្យរដ្ឋាភិបាលអាល្លឺម៉ង់សងសំណងខាងលើ ។ នៅថ្ងៃទី១ខែកញ្ញា ថ្នាក់ដឹកនាំគណបក្សកាន់អំណាច (PiS) នៅក្នុងប្រទេសប៉ូឡូញបានឱ្យដឹងថា ប្រទេសនេះបានវាយតម្លៃពីការខូចខាតដោយសារតែអាល្លឺម៉ង់បង្កឡើងក្នុងសង្គ្រាមលោកលើកទីពីរគឺមានដល់ទៅ៦២០០លាន zloty ប្រមាណ ១៣២០លានដុល្លារអាមេរិក។ មេដឹកនាំគណបក្សកាន់អំណាច ... Read More »

អនុប្រធានាធិបតីអាហ្សង់ទីនត្រូវបុរសម្នាក់តម្រង់កាំភ្លើងចំក្បាលតែពេលកេះកៃសំណាងល្អមិនផ្ទុះ

រូបភាពដែលបានផ្សព្វផ្សាយនៅលើបណ្តាញទូរទស្សន៍ជាតិអាហ្សង់ទីនបង្ហាញឱ្យឃើញថា អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី Cristina Kirchner ត្រូវបុរសម្នាក់ចូលទៅកៀកហើយតម្រង់កាំភ្លើងចំក្បាលលោកស្រី តែពេលកេះកៃបាញ់គ្រាប់កាំភ្លើងនោះមិនផ្ទុះ។ កម្លាំងប៉ូលិសអាហ្សង់ទីនបានចាប់ខ្លួនបុរសដែលតម្រង់កាំភ្លើងចំក្បាលអនុប្រធានាធិបតីនាយប់ថ្ងៃទី១ខែកញ្ញានៅមុខផ្ទះរបស់លោកស្រី ក្នុងទីក្រុងប៊ុយអឺណូសហ្សែរ (Buenos Aires)។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនជនដៃដល់ រួមនឹងកាំភ្លើងខ្លីមួយដើម។ ជនដៃដល់ត្រូវបានគេស្គាលថា ឈ្មោះ ... Read More »

Liverpool ចុះហត្ថលេខាបានខ្សែបម្រើ Arthur Melo ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus

ក្លិបហង្សក្រហម Liverpool បានចុះហត្ថលេខាលើខ្សែបម្រើ Arthur Melo របស់ Juventus ក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលទីផ្សារដោះដូរកីឡាករបិទ។ នៅមានការងារដែលត្រូវធ្វើដើម្បីបញ្ចប់កិច្ចព្រមព្រៀង ប៉ុន្តែការនាំយកកីឡាករអន្តរជាតិប្រេស៊ីលអាយុ ២៦ឆ្នាំរូបនេះមកជួយសម្រួលដល់បញ្ហារបួសរបស់កីឡាករក្លិប ។ Arthur បង្ហាញខ្លួនបាន៣១ប្រកួតសម្រាប់ ... Read More »

Sancho ជួយ Manchester United បន្តឈ្នះ ឡើងឈរលេខ៥បណ្តោះអាសន្ន

ក្រុមបិសាចក្រហម Manchester United ប្រមូលបានជ័យជម្នះជាលើកទី៣ជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងគ្រាប់បាល់បញ្ចូលទីរបស់ Jadon Sancho ក្នុងតង់ទី១ ដែលផ្តល់ឱ្យពួកគេឈ្នះ ១ទល់០ លើក្រុមម្ចាស់ផ្ទះ Leicester City ... Read More »

តើពលរដ្ឋអាមេរិកមួយចំនួនកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យឬ?

សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានដកស្រង់សម្តីអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre ដែលបាននិយាយថា ក្រុមអ្នកដែលគាំទ្រពាក្យស្លោកនៃយុទ្ធនាការឃោសនា «Make America Great Again ... Read More »

តៃវ៉ាន់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់ចិន

នៅថ្ងៃទី១ខែកញ្ញា កម្លាំងការពារឆ្នេរសមុទ្រកោះតៃវ៉ាន់បានឱ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានចូលមកដែនអាកាសនៅលើកោះ Kinmen។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងទាហានកោះតៃវ៉ាន់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលចូលដល់តំបន់ហាមឃាត់នៅជិតកោះ Kinmen នៅថ្ងៃទី ១ខែកញ្ញា។ ក្រុមទាហានកោះតៃវ៉ាន់ បានបណ្តេញយន្តហោះគ្មានមនុស្សបើក ដូច្នេះទាហានកោះតៃវ៉ាន់ក៏បានសម្រេចបើកការវាយប្រហារ តែម្តង។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ... Read More »

គ្រូបង្វឹកក្លិប Crystal Palace ប្រតិកម្មនឹង Chelsea ដែលចាប់អារម្មណ៍លើ Wilfried Zaha

អ្នកចាត់ការទូទៅរបស់ក្លិប Crystal Palace លោក Patrick Vieira បានច្រានចោលការចែកផ្លូវជាមួយ Wilfried Zaha នៅរដូវក្តៅនេះទោះបីជាមានការចាប់អារម្មណ៍ពីក្លិប Chelsea ក៏ដោយ។ សារព័ត៌មាន 90min បានបង្ហាញនៅដើមខែនេះថា ... Read More »

ការការពារជើងឯក US Open កីឡាការិនី Raducanu ចាញ់ការប្រកួតជុំទី១

កីឡាការិនីវាយតឺន្នីស Emma Raducanu ដែលសុបិនចង់ឈ្នះជើងឯក US Open កាលពីឆ្នាំមុន បានរងសុបិន្តអាក្រក់ក្នុងលទ្ធផល 6-3 6-3 ជុំទី១ ដោយចាញ់កីឡាការិនីបារាំង Alize Cornet កាលពីថ្ងៃពុធ ... Read More »

អឺរ៉ុបរឹតត្បិតវីសាដល់ជនជាតិរុស្ស៊ី ហើយត្រូវទីក្រុងមូស្គូព្រមានតបតវិញ

សហគមន៍អឺរ៉ុបមិនមែនហាមប្រាមទាំងស្រុងនោះឡើយ ដោយគ្រាន់តែផ្អាកកិច្ចព្រមព្រៀង មួយចំនួននៅក្នុងឆ្នាំ២០០៧ ស្តីពីការផ្តល់លក្ខណៈងាយស្រួលក្នុងការផ្តល់វីសាដល់ជនជាតិរុស្ស៊ី ។ សកម្មភាពទាំងនោះធ្វើឱ្យរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ដោយនឹងត្រូវចាត់វិធានការតបតវិញ ។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

អង្គការអន្តរជាតិអំពាវនាវដល់ប៉ាគីស្ថានបើកផ្លូវ សម្រាប់ជំនួយមនុស្សធម៌មកពីឥណ្ឌា

អង្គការអន្តរជាតិជាច្រើន បានស្នើដល់ប្រទេសប៉ាគីស្ថាន បន្ថយការរឹតត្បិតតាមព្រំដែនជាប់ប្រទេសឥណ្ឌា ដើម្បីផ្តល់លក្ខណៈងាយស្រួល ផ្តល់ជំនួយដល់តំបន់រងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន ។ នៅល្ងាចថ្ងៃទី ៣១ខែសីហា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន លោក Miftah Ismail បានឲ្យដឹងថា មានអង្គការផ្តល់ជំនួយអន្តរជាតិជាច្រើន បានស្នើដល់ប្រទេសប៉ាគីស្ថាន ... Read More »

Gazprom ទទួលបានប្រាក់ចំណូលខ្ពស់, ក្រសួងហិរញ្ញវត្ថុអាមេរិកព្រមាន

សារព័ត៌មាន The guardian បានផ្សាយថា ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានត្រៀមបញ្ជូនទឹកប្រាក់ ៩,៩ពាន់លានដុល្លារឱ្យទៅវិមានក្រឹមឡាំង ក្រោយពេលក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញច្រើនបំផុតមិនធ្លាប់មាន។ ក្រុមហ៊ុន Gazprom បានប្រកាសថា ក្រុមហ៊ុនទទួលបានប្រាក់ចំណូលពីការលក់ថាមពលហ្គាសដល់ទៅ ៤១,៤ពាន់លានដុល្លារនៅក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២២។ ... Read More »

ប្រធានាធិបតីអាមេរិក៖ មិនអនុញ្ញាតឱ្យអុីរ៉ង់មានអាវុធបរមាណូនោះឡើយ

នៅថ្ងៃទី៣១ខែសីហា (ពេលវេលាអាមេរិក) ប្រធានាធិបតីបៃឌិន បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអុីស្រាអែល ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអនុញ្ញាតឲ្យអុីរ៉ង់មានអាវុធបរមាណូនោះឡើយ។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា អ៉ីស្រាអែល ... Read More »

Arsenal រក្សាភាពមិនចាញ់ជាប់ៗគ្នា ខណៈ Man City និង Liverpool ទទួលបាន៣ពិន្ទុដូចគ្នា

ក្រុមកាំភ្លើងធំ Arsenal បានរក្សាការចាប់ផ្តើមជាមួយនឹងជ័យជម្នះ១០០%របស់ពួកគេក្នុងរដូវកាលនេះ ដើម្បីបន្តឈរនៅលើកំពូលតារាង Premier League ជាមួយនឹងការទទួលបាន៣ពិន្ទុបន្ថែមពីក្រុមភ្ញៀវAston Villa ក្នុងលទ្ធផល២ទល់១។ លទ្ធផល​នេះ​ទំនង​ជា​នឹង​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​លោក Steven Gerrard ដែល​ជា​អ្នក​ចាត់​ការ​ក្រុម Aston Villa ... Read More »

PSG ទិញបានខ្សែបម្រើ Ruiz ពីក្លិប Napoli ក្នុងកិច្ចសន្យា៥ឆ្នាំ

ក្លិបយក្សរបស់បារាំង Paris St Germain បានចុះហត្ថលេខាលើខ្សែបម្រើកណ្តាល Fabian Ruiz ពីក្លិបអុីតាលី Napoli ជាមួយនឹងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិប Ligue 1 បានប្រកាសកាលពីថ្ងៃពុធ។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងទេ ... Read More »

កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរព្រំដែនកូរ៉េខាងជើង

នៅថ្ងៃទី៣១ ខែសីហានេះ អាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំនៅជិតព្រំដែនជាប់កូរ៉េខាងជើង។ នេះជាសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គោលដៅនៅក្នុងការធ្វើសមយុទ្ធ នេះគឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ(CJFCX) នៅក្នុងតំបន់ Rodriguez ខេត្ត Pocheon មានចម្ងាយពីព្រំដែនកូរ៉េខាងជើងតែ ៣០គីឡូម៉ែត្រប៉ុណ្ណោះ។ សមយុទ្ធនោះមានការចូលរួមពីអាវុធទំនើបៗជាច្រើន ក្នុងនោះមានរថក្រោះ រថពាសដែក ... Read More »

វិបត្តិកង្វះទឹកនៅអាមេរិក៖ ទឹកលិចគ្រប់ទីកន្លែងតែមិនអាចផឹកបានមួយតំណក់ណាឡើយ

ទីក្រុង Jackson នៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក កំពុងប្រឈមបញ្ហាជាច្រើនពាក់ព័ន្ធនឹងទឹក ។ ទឹកលិចនៅគ្រប់ទីកន្លែង ក្នុងទីក្រុង ប៉ុន្តែពលរដ្ឋមិនមានទឹកស្អាតសម្រាប់បរិភោគឬប្រើប្រាស់ នោះឡើយ ។ តាមសារព័ត៌មាន AP បានផ្សាយថា ... Read More »

អង្គការសហប្រជាជាតិអំពាវនាវផ្តល់ជំនួយបន្ទាន់ បន្ទាប់ពីទឹកដីប៉ាគីស្ថាន១/៣ត្រូវទឹកជន់លិច

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យបណ្តាប្រទេសនានាជួយផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថាន ក្នុងពេលដែលប្រទេសនេះរងគ្រោះដោយទឹកជំនន់ទ្រង់ទ្រាយធំបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ទឹកដីប៉ាគីស្ថាន១/៣ បានលិចលង់ដោយទឹកជំនន់។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានឱ្យដឹងថា នេះជាគ្រោះធម្មជាតិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ... Read More »

ខ្សែការពារអាហ្សង់ទីន Romero បញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍ទៅក្លិបTottenham

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបញ្ចប់ការចុះហត្ថលេខាជាអចិន្ត្រៃយ៍របស់ខ្សែការពារសញ្ជាតិអាហ្សង់ទីន Cristian Romero លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៧ ដែលក្រុមនៅ Premier League មួយនេះបាននិយាយកាលពីថ្ងៃអង្គារ។ ខ្សែការពារកណ្តាលវ័យ២៤ឆ្នាំរូបនេះដំបូងបានចូលរួមជាមួយក្លិបនៅទីក្រុងឡុងក្នុងកិច្ចសន្យាខ្ចីជើងពីក្លិប Atalanta នៃក្របខ័ណ្ឌ Serie ... Read More »

អភិបាលរដ្ឋអាមេរិកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងពេលកំពុងតានតឹង

អភិបាលរដ្ឋ អារីហ្ស៊ូណា សហរដ្ឋអាមេរិក លោក Doug Ducey បានបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់នាថ្ងៃទី៣១ខែសីហា ដែលជាដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់លើកដំបូង ក្រោយរយៈពេល១៧ឆ្នាំ ក្នុងគោលដៅបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកោះតៃវ៉ាន់ នឹងរដ្ឋនេះ។ លោក Doug Ducey បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ... Read More »

អតីត​តារាក្លិប Arsenal លោក Thierry Henry ក្លាយជា​ម្ចាស់​ភាគហ៊ុន​ថ្មីរបស់ក្រុម​អុីតាលី Como

លោក Thierry Henry ត្រូវ​បាន​គេ​បង្ហាញ​ថា ​ជា​ម្ចាស់​ភាគហ៊ុន​ថ្មី​របស់​ក្រុម Como នៅលីក​អុីតាលី Serie B។ វីរបុរសរបស់បារាំង និងក្រុម Arsenal គឺលោក Henry ត្រូវបានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនាយកប្រតិបត្តិ ... Read More »

Cavani ចូលរួមជាមួយក្លិប Valencia លើការផ្ទេរដោយមិនមានតម្លៃខ្លួន

អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Edinson Cavaniបានចូលរួមជាមួយក្លិប Valencia ដោយមិនគិតថ្លៃផ្ទេរ។ ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយវ័យ៣៥ឆ្នាំរូបនេះអាចរកបានបន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់កាលពីដើមរដូវក្តៅបន្ទាប់ពីចំណាយពេលពីររដូវកាលចុងក្រោយនៅ Old Trafford ។ យោងតាមក្លិប Cavani បានយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំ ... Read More »

ក្រុមតាលីបង់កំណត់យកថ្ងៃទី៣១ខែសីហាជាថ្ងៃបុណ្យជាតិ

ក្រុមតាលីបង់បានប្រកាសថា នៅថ្ងៃទី៣១ខែសីហា គឺជាថ្ងៃបុណ្យជាតិ ដោយមានការបាញ់កាំជ្រួចភ្ញីភ្លើងនៅទីក្រុង ក្នុងឱកាសគម្រប់ខួប១ឆ្នាំថ្ងៃអាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថាន បញ្ចប់សង្គ្រាមអូសបន្លាយ២០ឆ្នាំនៅក្នុងប្រទេសនេះ។ នៅយប់ថ្ងៃទី៣០ខែសីហា ក្រុមតាលីបង់បានបាញ់កាំជ្រួចភ្ញីភ្លើងនៅក្នុងទីក្រុងកាប៊ុលដើម្បីអបអរសាទរគម្រប់ខួបមួយឆ្នាំថ្ងៃអាមេរិកដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់បានចាត់ទុកថ្ងៃនេះជា «ថ្ងៃសេរីភាព»។ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានលើកឡើងថា ... Read More »

ក្រុមហ៊ុន Gazprom ផ្អាកការផ្គត់ផ្គង់ហ្គាសរយៈពេល៤ថ្ងៃដល់អឺរ៉ុប

ក្រុមហ៊ុនថាមពលហ្គាស Gazprom បានប្រកាសផ្អាកដំណើរការបំពង់បង្ហូរឧស្ម័នហ្គាស North stream 1 ចាប់ពីវេលាម៉ោង៤ថ្ងៃទី៣១ខែសីហា ដល់ម៉ោង៤ថ្ងៃទី ៣ខែកញ្ញា (ពេលវេលារុស្ស៊ី)។ ក្នុងពេលជាមួយគ្នានោះដែរ ព័ត៌មានស្តីពីការផ្អាកដំណើរការបំពង់បង្ហូរឧស្ម័នត្រូវបានប្រកាសឱ្យដឹងតាំងពីថ្ងៃទី១៩ខែសីហា ។ ក្រុមហ៊ុន Gazprom ... Read More »

អតីតប្រធានាធិបតីចុងក្រោយបង្អស់របស់សហភាពសូវៀតទទួលមរណភាពក្នុងវ័យ៩១ឆ្នាំ

អតីតមេដឹកនាំសហភាពសូវៀត លោក Mikhail Gorbachev បានទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ នៅក្នុងមន្ទីរពេទ្យCentral Clinical Hospital ក្នុងទីក្រុងមូស្គូ នាយប់ថ្ងៃទី៣០ខែសីហា ។ ក្រោយទទួលបានដំណឹងមរណភាពនេះ លោកពូទីន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ។ ... Read More »

ក្លិប Bournemouth បណ្ដេញលោក Parker ចេញពីគ្រូបង្វឹក ​ក្រោយដឹកនាំ​ចាញ់ Liverpool ៩-០

ក្លិប Bournemouth បានប្រកាសថា បានបណ្តេញអ្នកចាត់ការទូទៅលោកScott Parker ចេញត្រឹមតែ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីពួកគេត្រូវបានបរាជ័យធ្ងន់កក្នុងលទ្ធផល ៩-០ ដោយក្រុម Liverpool ហើយបានចោទប្រកាន់គាត់ពីបទបង្ហាញការមិនគោរពចំពោះក្លិប។ លោក Parker បានសម្តែងការខកចិត្តរបស់គាត់ជាមួយនឹងសកម្មភាពរបស់ក្លិប Bournemouth នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ... Read More »

កៅអីនាយករដ្ឋមន្ត្រីនៅទំនេរក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ

ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwon បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅថ្ងៃទី៣០ខែសីហា ប៉ុន្តែកៅអីនាយករដ្ឋមន្ត្រីដែលលោកប្រាយុទ្ធ ចាន់អូចាអង្គុយរាល់កិច្ចប្រជុំនោះបានទុកនៅទំនេរ។ លោក Prawit Wongsuwon បានស្វាគមន៍អ្នកសារព័ត៌មានមុនពេលចូលទៅកាន់អគាររដ្ឋាភិបាលប្រជុំជាលើកដំបូងក្នុងតួនាទីជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ លោកបានឱ្យដឹងថា លោកនឹងរក្សាទុកកៅអីនាយករដ្ឋមន្ត្រីនៅដដែលដើម្បី ជាការគោរពដល់លោកប្រាយុទ្ធ ... Read More »