ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

Emerson Palmieri ចូលរួមជាមួយ West Ham ពី Chelsea ក្នុងកិច្ចព្រមព្រៀងតម្លៃ១៥លានផោន

ក្លិបញញួរធំ West Ham United បានចុះហត្ថលេខាលើខ្សែការពារឆ្វេង Emerson Palmieri ពីក្លិបតោខៀវ Chelsea ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេដឹងថា មានតម្លៃ១៥លានផោន។ កីឡាករអន្តរជាតិអ៊ីតាលីវ័យ២៨ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម West Ham United ... Read More »

លេខ២ពិភពលោក Zverev ដកខ្លួនចេញពី US Open ដោយសារវះកាត់កជើង

អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃអង្គារថា កីឡាករវាយតឺន្នីសលំដាប់លេខ២ពិភពលោក Alexander Zverev បានដកខ្លួនចេញពីកម្មវិធីUS Open ខណៈដែលគាត់បន្តការព្យាបាលឲ្យជាសះស្បើយរបស់គាត់បន្ទាប់ពីការវះកាត់កជើង។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានទទួលការវះកាត់កាលពីខែមិថុនា បន្ទាប់ពីរបួសសរសៃពួរនៅកជើងខាងស្តាំរបស់គាត់អំឡុងពេលការប្រកួតកម្មវិធីRoland Garros វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំនេះជាមួយកីឡាករ RafaNadal ។ អ្នករៀបចំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “Alexander ... Read More »

អេស្ប៉ាញ៖ សហគមន៍ស្វយ័តចំនួន ១៥ រងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ

អ្នកដែលរងផលប៉ះពាល់ដោយសារតែភ្លើងឆេះព្រៃនៅក្នុងតំបន់គ្រប់គ្រងស្វយ័តនៅក្នុងប្រទេសអេស្ប៉ាញទទួលបានការផ្តល់សំណងនិងផ្តល់ជំនួយបន្ទាន់ ដើម្បីជីវភាពរស់នៅល្អប្រសើរឡើងវិញ ។ រដ្ឋាភិបាលអេស្ប៉ាញ កាលពីថ្ងៃទី ២៣ខែសីហាបានប្រកាសថា មានសហគមន៍ស្វយ័តចំនួន១៥ ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ។ ការប្រកាសពីជំនួយដល់សហគមន៍រងផលប៉ះពាល់គឺក្រោយពេលដែលប្រធានាធិបតីអេស្ប៉ាញលោក Pedro Sanchez បានលើកឡើងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Valencia កាលពីថ្ងៃទី២២ខែសីហា ។ ... Read More »

មានឃ្លាំងគ្រាប់របស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែនបានផ្ទុះឆេះ

កាលពីថ្ងៃទី២៣ខែសីហា ឃ្លាំងគ្រាប់រំសេវនៅភាគខាងត្បូង ប្រទេសរុស្ស៊ី ជិតព្រំដែនអ៊ុយក្រែន បានផ្ទុះឆេះយ៉ាងខ្លាំង ។ នេះគឺជាករណីផ្ទុះឆេះលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍។ នៅពេលនេះមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះឆេះនៅឡើយទេ។ លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បានឱ្យដឹងថា ពលរដ្ឋនៅក្នុងភូមិ ... Read More »

Chelsea ត្រៀម​​តម្លៃ៦០លាន​ផោន​សម្រាប់ Anthony Gordon ពីការចរចា​ជាមួយ Everton

ក្លិបតោខៀវ Chelsea ត្រៀម​ធ្វើ​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ៦០លាន​ផោន​សម្រាប់កីឡាករ Anthony Gordon ខណៈ​ក្លិប​បន្ត​សាកល្បង​ការ​សម្រេច​ចិត្ត​របស់ក្លិប Everton ក្នុងការផ្ទេរ​ខ្សែបម្រើ​ស្លាបរូបនេះ។ Chelsea មានឆន្ទៈផ្តល់ជូន Everton នូវកញ្ចប់មួយដែលមានការធានាចំនួន៥០លានផោនជាមួយនឹងបន្ថែម១០លានផោនបន្ថែមសម្រាប់កីឡាករវ័យ២១ឆ្នាំរូបនេះដែលបានលេចចេញជាគោលដៅឈានមុខគេរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករដែលនៅសល់។ វិធីសាស្រ្តចុងក្រោយរបស់ក្លិប Chelsea គឺជាវិធីមួយដែលត្រូវបានគេយល់ថា ... Read More »

រដ្ឋាភិបាលទីក្រុងប៉េកាំងសម្រេច លុបបំណុលដល់១៧ប្រទេសក្នុងទ្វីបអាហ្វ្រិក

ចិនបានបង្ហាញពីសកម្មភាពជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក ដោយបានសម្រេចលុបបំណុលដល់ប្រទេសចំនួន១៧ក្នុងទ្វីបអាហ្វ្រិក។ សកម្មភាពខាងលើរបស់ចិននឹងជួយបង្កើនឥទ្ធិពលការទូតរបស់ប្រទេសនេះនៅលើឆាកអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកវ៉ាង យឺ បានប្រកាសពីសកម្មភាពខាងលើនៅក្នុងវេទិកានៃកិច្ចសហប្រតិបត្តិការរវាងចិននឹងអាហ្វ្រិក ។ តាមគេហទំព័ររបស់ក្រសួងការបរទេសចិនមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលប្រទេសទាំង១៧បានខ្ជីពីប្រទេសចិននោះឡើយ ហើយមានប្រទេសណាខ្លះដែលបានខ្ចីនោះ។ តាមការស្រាវជ្រាវអន្តរជាតិនៃមហាវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ... Read More »

គ្រូបង្វឹកក្លិប Chelsea លោក Tuchel រងការចោទប្រកាន់ពី FA ចំពោះការអត្ថាធិប្បាយលើអាជ្ញាកណ្តាល

សមាគមបាល់ទាត់អង់គ្លេស (FA) បានប្រកាសកាលពីថ្ងៃអង្គារ ទី២២សីហាថា អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Thomas Tuchelត្រូវបានចោទប្រកាន់ពីបទ “ប្រព្រឹត្តមិនសមរម្យ” បន្ទាប់ពីមានការអត្ថាធិប្បាយរបស់គាត់លើការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលោក Anthony Taylor ក្នុងការប្រកួតនៅក្របខ័ណ្ឌ Premier ... Read More »

ភ្លើងឆេះព្រៃជាបន្តបន្ទាប់នៅភាគនិរតីនៃប្រទេសចិនដោយសារតែកម្តៅក្តៅខ្លាំង

សីតុណ្ហភាពក្តៅខ្លាំងនៅតំបន់ភាគនិរតីនៃប្រទេសចិន ស្ថិតនៅក្នុងខេត្ត Chonqging និងតំបន់សុីឈួន បង្កឱ្យមានភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំនៅក្នុងតំបន់នេះ បណ្តាលឱ្យពលរដ្ឋប្រមាណ១០០០នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ ភ្លើងឆេះព្រៃបានកើតឡើងតាំងពីថ្ងៃទី ១៨ខែសីហា ។ ទីក្រុង Chongqing និង Sichuan ជាកន្លែងដែលមានភ្លៀងធ្លាក់តិចជាងឆ្នាំធម្មតាប្រមាណ ... Read More »

បេះដូងរបស់អធិរាជទីមួយនៃប្រទេសប្រេស៊ីលបានមកដល់រដ្ឋធានី Brasilia

បេះដូងរបស់ស្តេចទីមួយនៃប្រទេសប្រេស៊ីល Dom Pedro I បានទៅដល់រដ្ឋធានី Brasilia ក្នុងឱកាសគម្រប់ខួប២០០ឆ្នាំ ថ្ងៃ ទទួលបានឯករាជ្យចេញពីប្រទេសព័រទុយហ្គាល់។ បេះដូងរបស់ស្តេចទីមួយត្រូវបាន រក្សាទុកក្នុងកែវមានសារធាតុ formaldehyde បានបញ្ជូនឡើងយន្តហោះយោធា ពីប្រទេសព័រទុយហ្គាល់ ហើយទទួលបានការស្វាគមន៍ពីកម្លាំងយោធា ... Read More »

មេធាវីព្រហ្មទណ្ឌនៅចក្រភពអង់គ្លេសនឹងធ្វើកូដកម្មដោយគ្មានកំណត់

នៅថ្ងៃទី២២ខែសីហា គណៈមេធាវីព្រហ្មទណ្ឌ (CBA) នៃចក្រភពអង់គ្លេសបាននិយាយថា មេធាវីព្រហ្មទណ្ឌបានយល់ព្រមធ្វើកូដកម្មដោយគ្មានកំណត់ចាប់ពីថ្ងៃទី៥ ខែកញ្ញា ហើយបានព្រមានពីការរំខានដល់វិជ្ជាជីវៈច្បាប់។ករណីនេះនឹងបន្តដោយសារការខ្វែងគំនិតគ្នាលើការទូទាត់ថវិការបស់រដ្ឋាភិបាល។ បណ្តាមេធាវីមកពីចក្រភពអង់គ្លេស និង វែល បានតស៊ូជាច្រើនខែកន្លងមកបានបដិសេធទទួលរឿងក្តីថ្មី ។ តាមការលើកឡើងរបស់(CBA) បានបញ្ជាក់ថា មានមេធាវីរហូតដល់ទៅ៨០% ... Read More »

ក្រោយជ័យជម្នះផ្ទួនៗនៅ Premier League ក្លិបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ Pedro Neto ពី Wolves

ក្លិបកាំភ្លើងធំ Arsenal កំពុងតែសម្លឹងឆ្ពោះទៅមុខជាមួយនឹងការចាប់អារម្មណ៍លើខ្សែបម្រើស្លាប Pedro Neto បន្ទាប់ពីគាត់បានក្លាយជាគោលដៅអាទិភាពរបស់ក្លិបនេះ។ សារព័ត៌មាន 90min បានបង្ហាញនៅដើមខែនេះថា Arsenal គឺជាក្លិបមួយក្នុងចំណោមក្លិបដែលត្រូវបានផ្តល់ឱកាសឱ្យចុះហត្ថលេខាលើកីឡាករវ័យ២២ឆ្នាំរូបនេះដោយមានការប្រជែងជាមួយនឹង Chelesa និង Manchester United។ ... Read More »

តម្លៃថាមពលកើនឡើងខ្ពស់! បែលហ្ស៊ិកព្រមានអឺរ៉ុបថាត្រូវប្រឈមផលវិបាកក្នុងរដូវរងាមិនមែនមួយឆ្នាំ គឺ១០ឆ្នាំ

ក្នុងពេលតម្លៃថាមពលនៅតំបន់អឺរ៉ុបកើនឡើងខ្ពស់មិនធ្លាប់មាន នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo បានព្រមានថា តំបន់អឺរ៉ុបទាំងមូលនឹងត្រូវប្រឈមវិបត្តិរយៈពេលយូរ គឺមិនមែនមួយឆ្នាំនោះឡើយគឺរហូតដល់១០ឆ្នាំ។ សារព័ត៌មាន Bloomberg បានដកស្រង់សម្តីលោក Alexander De Croo ... Read More »

Chelsea កំពុងរៀបចំដេញថ្លៃ៨០លានផោនសម្រាប់ខ្សែការពារ Wesley Fofana ពី Leicester City

ក្លិបតោខៀវ Chelsea ត្រៀមដេញថ្លៃជាលើកទី៣សម្រាប់ខ្សែការពារកណ្តាល Leicester កីឡាករ Wesley Fofana ដែលអាចមានតម្លៃរហូតដល់៨០លានផោន។ ក្រុម Leicester បានបដិសេធសំណើចំនួន៦០លានផោន និង៧០លានផោនរួចជាស្រេចក្នុងក្តីសង្ឃឹមនៃការចុះថ្លៃដែលស្រដៀងនឹង៨៥លានផោនដែលក្លិប Manchester United បានចំណាយដើម្បីធ្វើឱ្យ ... Read More »

ជំងឺអុតស្វាឆ្លងរាលដាលដល់៥០រដ្ឋក្នុងទឹកដីអាមេរិក

តាមការប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិកបានបញ្ជាក់ថា ជំងឺអុតស្វាបានឆ្លងរាលដាលដល់រដ្ឋចំនួន៥០ក្នុងទឹកដីអាមេរិក។ រដ្ឋ Wyoming គឺជារដ្ឋទី៥០ ដែលបានរកឃើញករណីកើតជំងឺអុតស្វា ក្រោយពេលរដ្ឋនេះបានរកឃើញករណីឆ្លងម្នាក់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ មន្ត្រីសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា ក្រុមគ្រូពេទ្យកំពុងតែស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់ ។ ជាមួយគ្នានេះដែរ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ជំងឺនេះមិនឆ្លងរាលដាលខ្លាំងដូចជាកូវីដ-១៩នោះឡើយ។ ... Read More »

គុយបាបញ្ជូនគ្រូពេទ្យប្រមាណ៥០០នាក់ទៅជួយដល់ប្រទេសអុីតាលី

គុយបានឹងបញ្ជូនក្រុមគ្រូពេទ្យ រហូតដល់ជិត៥០០នាក់ទៅកាន់តំបន់ Calabria ភាគខាងត្បូងនៃប្រទេសអុីតាលី ដើម្បីបំពេញតម្រូវការខ្វះគ្រូពេទ្យនៅក្នុងតំបន់នេះ ។ តំបន់ Calabria បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលគុយបា ជួលគ្រួពេទ្យមានជំនាញផ្សេងគ្នា មកជួយដល់តំបន់នេះ។ តាមគម្រោងក្រុមគ្រូពេទ្យប្រមាណ១០ នាក់នឹងទៅកាន់ប្រទេសអុីតាលីនៅក្នុងខែកញ្ញាខាងមុខនេះ។ អភិបាលតំបន់ Calabria ... Read More »

បិសាចក្រហម Man Utd ទទួលជ័យជម្នះដំបូងនៅ Premier League លើក្រុមហង្សក្រហមLiverpool

ក្រុមបិសាចក្រហម Manchester United បានទទួលជ័យជម្នះ ២-១ ដែលមិននឹកស្មានដល់លើគូប្រជែងចាស់ Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅ Old Trafford កាលពីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៣ ... Read More »

អ្វីដែលលោកខាងលិចបារម្ភនោះ ពេលនេះបានមកដល់ហើយ ប្រទេសដំបូងងាកទៅរករុស្ស៊ីវិញ

សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី២២ខែសីហាថា ប្រទេស ប៊ុលហ្គារីកំពុងតែពិភាក្សាគ្នាដើម្បីតភ្ជាប់ការផ្គត់ផ្គង់ថាមពលពីរុស្ស៊ីឡើងវិញ។ រដ្ឋមន្ត្រីក្រសួងថាមពលប៊ុលហ្គារី លោក Rossen Hristov បានប្រកាសថា «មិនអាចគេចផុតនោះឡើយ ដែលប្រទេសតំបន់ Balkan នឹងពិភាក្សាដើម្បីតភ្ជាប់ការផ្គត់ផ្គង់ ថាមពលហ្គាសពីក្រុមហ៊ុន Gazprom ខណៈដែលរដ្ឋាភិបាលសន្យាធានាមិនឱ្យខ្វះថាមពលហ្គាសសម្រាប់រដូវរងានោះឡើយ។ ... Read More »

ខ្សែបម្រើ Wijnaldum រងរបួសបាក់ឆ្អឹងជើងអាចខកខានបង្ហាញខ្លួនឱ្យ Roma និងជម្រើសជាតិហុល្លង់

កីឡាករ Georginio Wijnaldum របស់ក្លិប AS Roma បានបាក់ឆ្អឹងជើង បានបន្សល់ទុកនូវចម្ងល់ទាក់ទងនឹងការចូលរួមរបស់គាត់សម្រាប់ហូឡង់ក្នុងព្រឹត្តិការណ៍ World Cup ដែលចាប់ផ្តើមនៅប្រទេសកាតាក្នុងរយៈពេល៣ខែទៀត។ Wijnaldum ដែលកំពុងខ្ចីជើងពីក្លិប Paris St ... Read More »

រដ្ឋាភិបាល​ចិន​ ចាប់ផ្តើម​ដឹក​រថភ្លើង​ល្បឿន​លឿន​ដើរ​ដោយ​អគ្គិសនី​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​

អន្តរជាតិ​៖ រថភ្លើង​ដឹក​អ្នកដំណើរ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ល្បឿន​លឿន​និង​រថភ្លើង​ត្រួតពិនិត្យ ដែល​កែ​រួច​សម្រាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ហ្សា​ការតា​-​បាន​ឌុ​ង (Jakarta-Bandung) ក្នុងប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២២ម្សិលមិញនេះ​ បាន​ចាកចេញ​ពី​កំពង់ផែ​ឈី​ងតាវ (Qingdao) ក្នុង​ខេត្ត​សាន​ទុង​ភាគ​ខាងកើត​ប្រទេស​ចិន។ ​យោង​តាម​ក្រុមហ៊ុន រថភ្លើង​ដំបូង​នឹង​មក​ដល់​ទីក្រុង​ហ្សា​ការតា​នៅ​ចុងខែ​សីហា ហើយ​រថភ្លើង​សេសសល់​នឹង​មកដល់​ទាំងស្រុង​នៅ​ដើមឆ្នាំ ២០២៣​។​ ... Read More »

Antony បដិសេធមិនចាកចេញពី Ajax ទៅ Man Utd

តារាឆ្នើមរបស់ក្លិប Ajax កីឡាករ Antony បានសារភាពថា គាត់មិនអាចចាកចេញពីក្លិបបានទេក្នុងខែនេះ បន្ទាប់ពីក្លិបបិសាចក្រហមManchester United បានដាក់សំណើថ្មីដើម្បីនាំគាត់ទៅ Old Trafford ។ កីឡាករវ័យ២២ឆ្នាំរូបនេះបានក្លាយជាគោលដៅសំខាន់របស់ក្លិប Man United ... Read More »

ក្រុមប្រឆាំងដាក់គំនាបទៅលើនាយករដ្ឋមន្ត្រីថៃឱ្យលាលែងចេញពីតំណែង

សភាពការណ៍នយោបាយថៃកំពុងតែតានតឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលតុលាការរដ្ឋធម្មនុញ្ញ មានគម្រោងនឹងចេញសេចក្តីសម្រេចថាតើនឹងទទួលសំណើចេញសាលក្រមបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ ចាន់អូចាឬក៏យ៉ាងណា។ ក្រុមប្រឆាំងបានបង្កើនការដាក់គំនាបទៅលើលោកប្រាយុទ្ធ ចាន់អូចា ឱ្យលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ។ ក្រុមប្រឆាំងបានដាក់សំណើទៅកាន់ប្រធានរដ្ឋសភាថៃ លោក Chuan Leekpai ហើយលិខិតនោះត្រូវបានបញ្ជូនទៅកាន់តុលាការធម្មនុញ្ញនៅថ្ងៃទី២២ខែសីហានេះ។ សារព័ត៌មានថៃ The Nation ... Read More »

ស្ថានភាពនៅឧបទ្វីបកូរ៉េនឹងតានតឹងជាថ្មីក្រោយអាមេរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធ

រាល់សកម្មភាពធ្វើសមយុទ្ធរួម រវាងអាមេរិកជាមួយនឹងកូរ៉េខាងត្បូង ត្រូវបានភាគីកូរ៉េខាងជើង ចាត់ទុកថាជាសកម្មភាពត្រៀមលក្ខណៈឈ្លានពានទឹកដីកូរ៉េខាងជើង។ ប៉ុន្តែប្រទេសទាំងពីរបានផ្អាកតាំងពីឆ្នាំ២០១៨មកដើម្បីកាត់បន្ថយភាពតានតឹង ផ្តល់បរិយាកាសល្អដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ។ នៅថ្ងៃទី២២ ខែសីហានេះអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ក្រោយរយៈពេល៤ឆ្នាំផ្អាកការធ្វើសមយុទ្ធដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង។ សកម្មភាពខាងលើនឹងទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីកូរ៉េខាងជើង និងធ្វើឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង។ សមយុទ្ធនឹងអូសបន្លាយរយៈពេល ២សប្តាហ៍ ... Read More »

ប្រមុខដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ពិភាក្សាស្តីពីកម្មវិធីបរមាណូអុីរ៉ង់

សេតវិមានអាមេរិក នៅថ្ងៃទី២១ខែសីហា ប្រមុខដឹកនាំ អាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានជួបពិភាក្សាគ្នាដើម្បី សង្គ្រោះកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ... Read More »

តោខៀវ Chelsea របូតរហូត៣គ្រាប់ក្រោមថ្វីជើង Leeds ខណៈ Man City បានត្រឹមស្មើ

ក្រុមម្ចាស់ផ្ទះ Leeds United បានបង្ហាញទម្រង់លេងល្អសម្រាប់សប្តាហ៍ទី៣ ដើម្បីទទួលជ័យជម្នះ ៣–០ នៅ Premier League លើក្រុមតោខៀវChelsea កាលពីថ្ងៃអាទិត្យ ទី២១ សីហា ខណៈដែលពួកគេបានបន្តការចាប់អារម្មណ៍ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអាមេរិកលោកJesse Marsch ... Read More »

អធិការបតីអាល្លឺម៉ង់បានសន្យាជាមួយប្រធានាធិបតីរុស្ស៊ីថា អ៊ុយក្រែននឹងមិនអាចចូលជាសមាជិកណាតូបានទេក្នុងរយៈពេល៣០ឆ្នាំខាងមុខ

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានសន្យាជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន ថាអ៊ុយក្រែននឹងមិនអាចចូលជាសមាជិកណាតូបានឡើយក្នុងរយៈពេល៣០ឆ្នាំខាងមុខ។ កាលពីចុងសប្តាហ៍កន្លងមក អធិការបតីអាល្លឺម៉ង់ លោកOlaf Scholz បានបង្ហើបពីខ្លឹមសារមួយចំនួននៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីស្តីពីស្ថានភាពអ៊ុយក្រែន។ លោក Olaf Scholz ... Read More »

Juventus មិនមាន​ជួប​បញ្ហា​របួសពេលប៉ះ Sampdoria នៅថ្ងៃចន្ទនេះទេ

អ្នកចាត់ការក្លិប Juventus លោក Massimiliano Allegri មិនព្រួយបារម្ភអំពីកីឡាករដែលអវត្តមានក្នុងការប្រកួតនោះទេ ខណៈដែលក្រុមកំពុងប្រឈមមុខនឹងបញ្ជីកីឡាកររបួសដែលកើនឡើងនៅមុនការប្រកួត SerieA នៅថ្ងៃចន្ទនៅទឹកដីក្រុម Sampdoria ។ ខ្សែប្រយុទ្ធ Angel Di Maria ... Read More »

រុស្ស៊ីចាប់ផ្តើមផលិតមីស៊ីលល្បឿនលឿនជាច្រើនគ្រាប់

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergie Shoigu បានប្រកាសនៅថ្ងៃទី២១ខែសីហាថា កាំជ្រួចមីស៊ីលល្បឿនលឿន Zircon របស់រុស្ស៊ីបានចាប់ផ្តើមផលិតជាបន្តបន្ទាប់មានលក្ខណៈទ្រង់ទ្រាយធំ ។ រដ្ឋមន្ត្រី Sergie Shoigu បាននិយាយទៅកាន់សារព័ត៌មាន Russia-1 TV ... Read More »

ប្រេស៊ីលត្រូវប្រកួតជាមួយហ្គាណា និងទុយនេស៊ី មុនការប្រកួតបាល់ទាត់ពិភពលោក

សហព័ន្ធបាល់ទាត់របស់ប្រទេសប្រេស៊ីលបានប្រកាសថាក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវជួបជាមួយហ្គាណា និងទុយនេស៊ីក្នុងខែកញ្ញា ដើម្បីត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅកាតា ដោយកីឡាករកំពុងសម្លឹងរកការទទួលបានកៅអីរបស់ពួកគេក្នុងក្រុមចំនួន២៥ដែលលេងក្នុងការប្រកួតនៅចុងឆ្នាំនេះ។ សហព័ន្ធបាល់ទាត់ប្រេស៊ីល ឬហៅកាត់ថា CBF បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ និង២៧ខែកញ្ញា នៅឯទីកន្លែងដែលមិនទាន់ត្រូវបានប្រកាសនៅទ្វីបអឺរ៉ុប។ប្រេស៊ីលនាំមុខគេក្នុងចំណាត់ថ្នាក់ពិភពលោករបស់ FIFA និងស្ថិតក្នុងចំណោមក្រុមដែលពេញចិត្តក្នុងការឈ្នះពាន World Cup ... Read More »

អធិការបតីអាល្លឺម៉ង់«ស្រឡាំងកាំង» ដោយសារសកម្មភាពរបស់ស្ត្រីពីរនាក់ដោះអាវពេលថតរូបជាមួយ

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជួបនូវស្ថានភាពនឹកស្មានមិនដល់ក្នុងពេលស្ត្រីពីរនាក់សុំថតរូបជាមួយ ហើយក៏ដោះអាវចេញអស់លែងដើមទ្រូងនៅកណ្តាលវាល ។ នៅថ្ងៃបើកទ្វាររដ្ឋាភិបាល ស្ត្រីពីរនាក់បានសុំថតរូបជាមួយអធិការបតី Olaf Scholz ។ តាមរូបភាព លោក ... Read More »

អឺរ៉ុបរត់ «ចោលជួរ»ងាកទៅកាន់រុស្ស៊ីវិញ ក្នុងពេលសំខាន់បំផុត

អឺរ៉ុបនឹងបោះបង់អាមេរិកនិងអ៊ុយក្រែន ហើយងាកទៅកាន់រុស្ស៊ីវិញក្នុងពេលសំខាន់បំផុត។ នេះគឺជាយុទ្ធសាស្ត្រដែលប្រព័ន្ធផ្សព្វផ្សាយចិន Baijiahao ទើបតែបានចេញផ្សាយ។ ប្រសិនបើអឺរ៉ុបងាកទៅកាន់រុស្ស៊ីពិតមែននោះគឺជារឿងអាក្រក់បំផុតសម្រាប់អាមេរិកនិងអ៊ុយក្រែន ។ អាមេរិកនិងអឺរ៉ុបបានផ្តល់ជំនួយអាវុធជាច្រើនទៅឱ្យអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមតទល់ជាមួយរុស្ស៊ីក្នុងពេលសង្គ្រាមវាយប្រហារពីរុស្ស៊ីចាប់ផ្តើម។ ក្រៅពីផ្តល់ជំនួយយោធា លោកខាងលិចក៏បានដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទ្រង់ទ្រាយធំបំផុត ។ ក្នុងរយៈពេលនៃការធ្វើសង្គ្រាម កម្លាំងទាហានអ៊ុយក្រែនមិនបានទទួលជ័យជម្នះទ្រង់ទ្រាយធំណាមួយនោះឡើយ ដោយភាគច្រើនកម្លាំងទាហានរុស្ស៊ីជាអ្នកគ្រប់គ្រងទឹកដីអ៊ុយក្រែនក្នុងតំបន់ Donbass, ... Read More »