ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បោះឆ្នោតសភារុស្ស៊ី សន្លឹកឆ្នោតជាង៦០%បានរាប់រួចរាល់ គណបក្សកាន់អំណាចជិតទទួលបានជ័យជម្នះ

តាមតួលេខរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី SIK បានប្រកាសនៅថ្ងៃទី២០ ខែកញ្ញា ក្រោយការរាប់សន្លឹកឆ្នោតបានជាង ៦០%ក្នុងការបោះឆ្នោតសភា ក្នុងនោះគណបក្សឯកភាពជាតិកាន់អំណាចទទួលបានការគាំទ្ររហូតដល់ទៅ ៤៧,១៦% គឺជិតឈានដល់ជ័យជម្នះ។ ជាមួយគ្នានេះដែរ គណបក្សសាធារណរដ្ឋសហភាពសូវៀត KPRF ទទួលបានការគាំទ្រ ២០,៨៩% ឈរលំដាប់ទីពីរក្នុងការប្រកួតប្រជែងកៅអីតំណាងរាស្ត្រក្នុងសភា។ ... Read More »

បារាំងលុបជំនួបកំពូលជាមួយអង់គ្លេស ក្រោយបាត់បង់កិច្ចព្រមព្រៀងលក់នាវាមុជទឹក

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២០ខែកញ្ញា បានផ្សាយថា រដ្ឋាភិបាលបារាំងបានលុបជំនួបកំពូលយោធាជាមួយអង់គ្លេសហើយនៅក្នុងសប្តាហ៍នេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលអូស្ត្រាលីលុបកិច្ចព្រមព្រៀងផលិតនាវាមុជទឹក មានតម្លៃដល់ទៅ៤០ពាន់លានដុល្លារដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦។ ជំនួបកំពូលរវាងរដ្ឋមន្ត្រីការពារជាតិ បារាំងលោក Florence Parly នឹងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ... Read More »

ស្តេចប្រដាល់ពិភពលោក ម៉ានី ប៉ាក់គីអាវ នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីហ្វុីលីពីន

ស្តេចប្រដាល់សកលជនជាតិហ្វុីលីពីន និងជាតំណាងរាស្ត្រ ម៉ានី ប៉ាក់គីអាវ បានសម្រេចទទួលនូវការតែងតាំងពីគណបក្ស PDP -Laban កាន់អំណាច ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ២០២២។ សកម្មភាពខាងលើកើតឡើងប៉ុន្មានថ្ងៃក្រោយគណបក្សប្រឆាំងបានសម្រេចជ្រើសរើស លោក Christopher “Bong” Go ដែលជាជំនួយការយូរឆ្នាំរបស់ប្រធានាធិបតី ... Read More »

ក្លិប Tottenham, Chelsea និង West Ham បង្ហាញការគោរពដល់អតីតខ្សែប្រយុទ្ធ Jimmy Greaves

ក្រុមមាន់ខ្នាយមាស Tottenham និង Chelsea បានដឹកនាំការគោរពចំពោះអតីតកីឡាកររបស់ពួកគេគឺ Jimmy Greaves ដែលបានទទួលមរណភាពក្នុងវ័យ៨១ឆ្នាំ។ កីឡាករនៃក្រុមមាន់ខ្នាយមាស បានតម្រង់ជួរនៅខាងក្នុងកីឡដ្ឋាន Tottenham Hotspur ខណៈដែលការទះដៃមួយនាទីត្រូវបានធ្វើឡើងមុនពេលចាប់ផ្តើមការប្រកួត។ អតីតកីឡាករសំខាន់ៗដូចជា Martin ... Read More »

វ៉ាក់សាំងជាង១០០លានដូសនឹងត្រូវបោះចោលដោយផុតកំណត់ប្រើប្រាស់

ប្រទេសជាច្រើនជុំវិញពិភពលោកមិនមានវ៉ាក់សាំងចាក់ជូនពលរដ្ឋនោះឡើយ ពិសេសគឺប្រទេសនៅតំបន់អាហ្វ្រិក ។ ប៉ុន្តែប្រទេសអ្នកមាននៅលោកខាងលិចមានវ៉ាក់សាំងសល់ ហើយនឹងត្រូវបោះចោលរាប់រយលានដូស។ អតីតនាយករដ្ឋមន្ត្រីGordon Brown បានព្រមានថា នឹងមានវ៉ាក់សាំងរហូតដល់ទៅជាង១០០លានដូសបានផុតកំណត់ប្រើប្រាស់នឹងត្រូវយកទៅបោះចោល ខណៈប្រទេសក្រីក្រមិនមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ។ អតីតនាយករដ្ឋមន្ត្រីGordon Brown បានឱ្យដឹងថា «វាពិតជាគ្មានមនសិការ ពេលមានវ៉ាក់សាំងរហូតដល់ទៅជាង ... Read More »

Schwartzman ឈ្នះគូប្រកួតក្នុងការប្រកួតបើកឆាកវគ្គជម្រុះព្រឹត្តិការណ៍វាយតឺន្នីស Davis Cup

កីឡាករវាយតឺន្នីសសញ្ជាតិអាហ្សង់ទីន Diego Schwartzman បានបង្ហាញពីភាពភ្ញាក់ផ្អើលក្នុងការប្រកួតបើកឆាករបស់គាត់វគ្គជម្រុះ Davis Cup ឆ្នាំ២០២២ កាលពីថ្ងៃអាទិត្យដោយបានយកឈ្នះលើកីឡាករសញ្ជាតិបេឡារុស។ កីឡាករលេខ១៥ពិភពលោករូបនេះបានចាញ់កីឡាករវ័យក្មេង DaniilOstapenkov នៅក្នុងការប្រកួតបើកឆាកកាលពីថ្ងៃសៅរ៍ ប៉ុន្តែបានយកឈ្នះឡើងវិញកាលពីថ្ងៃអាទិត្យដោយផ្តួលកីឡាករ Alexander Zgirovsky ក្នុងលទ្ធផល ... Read More »

Real Madrid ធ្វើបានល្អបន្តកាន់កាប់កំពូលតារាង La Liga ក្រោយឈ្នះ Valencia

ក្រុមអធិរាជស Real Madrid បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងរយៈពេល៤នាទីចុងក្រោយដើម្បីវាយបកប្រឆាំងនឹងក្រុម Valencia និងឡើងឈរកំពូលតារាង La Liga ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញានេះ។ ការប្រកួតក្នុងតង់ទី១ គឺមិនមានក្រុមណាមួយរកគ្រាប់បាល់បាននោះទេ ប៉ុន្តែចូលដល់តង់ទី២ កីឡាករ Hugo ... Read More »

តោខៀវ Chelsea បំបាក់មាន់ខ្នាយមាស Tottenham ដល់ទឹកដី ខណៈបិសាចក្រហម Man Utd វាយបកជ័យជម្នះចុងម៉ោង

ក្រុមតោខៀវ Chelsea ធ្វើបានល្អក្នុងការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី៥ កាលពីយប់មិញ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល៣ទល់០។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ... Read More »

អាហ្វហ្គានីស្ថានបើកសាលារៀនមធ្យមសិក្សាសម្រាប់សិស្សប្រុសឡើងវិញ

រដ្ឋាភិបាលថ្មីតាលីបង់បានអនុញ្ញាតឲ្យសិស្សប្រុសចូលរៀនឡើងវិញ ចំណែកសិស្សស្រីត្រូវឲ្យនៅផ្ទះមិនបានចូលរៀនសូត្រដូចអ្វីដែលតាលីបង់បានប្រកាសនោះឡើយ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បណ្តាសាលារៀននៅក្នុងប្រទេសអាហ្វហ្គានីស្ថានសម្រាប់សិស្សប្រុស ចាប់ពីមធ្យមសិក្សាដល់វិទ្យាល័យ បានចាប់ផ្តើមចូលរៀនជាថ្មី ចំណែកសិស្សស្រីវិញត្រូវឲ្យនៅផ្ទះ។ គោលនយោបាយអប់រំថ្មីរបស់តាលីបង់បានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ស្ត្រីនិងកុមារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ដោយក្រុមតាលីបង់មិនបានផ្តល់តម្លាភាពក្នុងវិស័យអប់រំនោះឡើយ។ ស្ត្រីត្រូវប្រឈមនឹងរឿងអយុត្តិធម៌ជាច្រើន។ ក្រុមតាលីបង់ធ្លាប់បានប្រកាសថា ក្រោមរដ្ឋកាលដឹកនាំជាថ្មី ... Read More »

គុយបាចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ដល់កុមារចាប់ពីអាយុ២ឆ្នាំឡើង ដើម្បីបើកសាលារៀនឡើងវិញ

គុយបាបានអនុវត្តគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កុមារមានអាយុចាប់ពី២ឆ្នាំឡើង ដើម្បីបើកទ្វារសាលារៀនឡើងវិញនិងដំណើរការសេដ្ឋកិច្ចជាតិ ។ សារព័ត៌មាន CNN នៅថ្ងៃទី១៩ ខែកញ្ញាបានផ្សាយថា កុមារជាច្រើនបានអង្គុយនៅក្នុងមន្ទីរពេទ្យនៅទី Havana ប្រទេសគុយបាទស្សនា កំប្លែង ។ កុមារទាំងនោះមិនមែនមកទីនោះដើម្បីមើលរៀងកំប្លែងឡើយគឺរង់ចាំដល់វេនចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសគុយបាផ្ទាល់។ ... Read More »

ឯកអគ្គរដ្ឋទូតបារាំង៖ អូស្ត្រាលីធ្វើកំហុសយ៉ាងធំដែលដើរតាមអាមេរិក អង់គ្លេស លុបកិច្ចព្រមព្រៀងជាមួយបារាំង

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅក្នុងប្រទេសអូស្ត្រាលី លោក Jean-Pierre Thebault បានរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុង Canberra ដែលមានសកម្មភាព «អន់បំផុត» ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង ទំនុកចិត្តគ្នា ភាពស្មោះត្រង់រវាងប្រទេសទាំងពីរ ។ កាលពីឆ្នាំ២០១៦ អូស្ត្រាលីបានចុះហត្ថលេខា ជាមួយក្រុមហ៊ុនផលិតនាវា ... Read More »

អូស្ត្រាលីនឹងរស់នៅជាមួយកូវីដ-១៩ ខណៈអ្នកឆ្លងនៅតែបន្តកើនឡើងខ្ពស់

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៩ខែកញ្ញាបានផ្សាយថា អូស្ត្រាលីបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,៦០៧នាក់ ខណៈបណ្ដារដ្ឋ និងដែនដីជាច្រើនបានចាប់ផ្ដើមរៀនរស់នៅជាមួយជំងឺដ៏កាចសាហាវមួយនេះ។ មន្ត្រីសុខាភិបាលអូស្ត្រាលី រដ្ឋ Victoria ប្រកាសថា បានរកឃើញអ្នកឆ្លង COVID-19 បំបែកកំណត់ត្រាថ្មីមួយដល់ទៅ ... Read More »

ឡាវបិទខណ្ឌជាច្រើនក្នុងទីក្រុងវៀងច័ន្ទន៍ ទប់ស្កាត់ការផ្ទុះកូវីដ-១៩ទ្រង់ទ្រាយធំ

រដ្ឋាភិបាលឡាវ នៅយប់ថ្ងៃទី១៨ ខែកញ្ញា បានប្រកាសថា តាមសំណើរបស់អភិបាលរដ្ឋធានីវៀងច័ន្ទន៍ រដ្ឋាភិបាលសម្រេចបិទខណ្ឌចំនួន៤ និងផ្នែកមួយចំនួននៃរដ្ឋ៣ផ្សេងទៀត ត្រូវបិទចាប់ពីម៉ោង ០ ថ្ងៃទី១៩ខែកញ្ញា ដល់ម៉ោង ២៤ថ្ងៃទី៣០ខែកញ្ញា។ សកម្មភាពខាងលើគឺធ្វើនៅក្រោយពេលរកឃើញករណីឆ្លងកូវីដ -១៩ ក្នុងទីក្រុងវៀងច័ន្ទន៍កើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ ... Read More »

Bayern Munich រក្សាកំណត់ត្រាឡើងវិញក្រោយបំបាក់ក្រុមភ្ញៀវ Bochum ៧ទល់០

ក្រុម Bayern Munich បានយកឈ្នះលើក្រុមភ្ញៀវ VfL Bochum ក្នុងលទ្ធផល ៧-០ ដើម្បីឡើងទៅឈរកំពូលតារាងនៃក្របខ័ណ្ឌ Bundesligaរបស់អាល្លឺម៉ង់ ដែលធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តជ័យជម្នះយ៉ាងសំបើមទាំងក្របខ័ណ្ឌកំពូលអាល្លឺម៉ង់ និងនៅ Champions League។ កីឡាករ ... Read More »

Liverpool នៅតែមិនទាន់ស្គាល់ចាញ់ក្រោយបំបាក់ Crystal Palace ៣ទល់០

ក្រុមហង្សក្រហម Liverpool នៅតែមិនស្គាល់ចាញ់នៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះបន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល៣ទល់០ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តឈរកំពូលតារាងបណ្តោះអាសន្ន។ ៣គ្រាប់របស់ក្រុមហង្សក្រហមរកបានដោយកីឡាករ Sadio Mane ... Read More »

ដើម្បីបង្កើនល្បឿនក្នុងការចាក់វ៉ាក់សាំង វៀតណាមអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងផលិតដោយប្រទេសគុយបា

គិតមកទល់ពេលនេះវៀតណាម បានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង៣៣លានដូសហើយ ។ ក្នុងថ្ងៃទី១៨ខែកញ្ញា វៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៥សែនដូសក្នុងមួយថ្ងៃ។ ចំណែកពលរដ្ឋដែលបានចាក់គ្រប់ចំនួនពីរ ដូសមានជិត៦លាននាក់ ក្រៅពីនេះគឺចាក់បានមួយដូស ។ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំង វៀតណាមបានឱ្យដឹងថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសគុយបាឈ្មោះថា ... Read More »

ថៃស្នើដល់មន្ត្រីតាមតំបន់ធានាប្រព័ន្ធសុខាភិបាលមុនពេលបើកទ្វារប្រទេស

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងការឆ្លងកូវីដ-១៩(CCSA) លោក ស្រី Apisamai Srirangsonបានបញ្ជាក់ថា ប្រទេសថៃអាចនឹងបើកទ្វារទទួលអ្នកទេសចរបរទេស ហើយទីក្រុងបាងកកនិងតំបន់ជាច្រើនទៀតដែលនឹងបើកទ្វារនោះគឺត្រូវតែត្រៀមលក្ខណៈលើវិស័យសុខាភិបាល ដើម្បីទប់ស្កាត់ស្ថានភាពឲ្យបានទាន់ពេលវេលា។ តាមការលើកឡើងរបស់លោកស្រី Apisamai ការធានាលើវិស័យសុខាភិបាល គឺដើម្បីត្រៀមលក្ខណៈពេល CCSA បើកទ្វារទេសចរណ៍ ។ ... Read More »

ចិននិងរុស្ស៊ីជំរុញឲ្យក្រុមតាលីបង់រក្សាការសន្យាស្តីពីសន្តិសុខ

ថ្នាក់ដឹកនាំរុស្ស៊ីនិងចិនបានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ រក្សាសន្តិភាពជាមួយប្រទេសជិតខាង ក៏ដូចជាប្រយុទ្ធប្រឆាំងភេរវកម្មនិងការជួញដូរគ្រឿងញៀន ។ ចូលរួមនៅក្នុងកិច្ចប្រជុំតាមអនឡាញរបស់អង្គការសហប្រតិបត្តិការសៀងហៃ SCO ដែលបានរៀបចំធ្វើឡើងនៅទីក្រុង Dushanbe នៃប្រទេសTajikistan លោកពូទីន បានបញ្ជាក់ថា «នឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីរក្សាការសន្យាស្តីពីការនាំមកនូវជីវភាពរស់នៅធម្មតា និងមានសន្តិសុខពេញលេញ។ តាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី បណ្តាប្រទេសទាំងអស់គួរតែសហការជាមួយអាហ្វហ្គានីស្ថានថ្មី។ ... Read More »

ពលរដ្ឋរុស្ស៊ីជ្រើសរើសបោះឆ្នោតសភាតាមអនឡាញ

ចាប់ពីថ្ងៃទី១៧-១៩ខែកញ្ញា រុស្ស៊ីបានចាប់ផ្តើមបោះឆ្នោតតំណាងរាស្ត្រហើយៗនៅថ្ងៃទី១៩ គឺជាថ្ងៃបោះឆ្នោតចុងក្រោយបង្អស់ ។ ក្នុងថ្ងៃដំបូងនៃការបោះឆ្នោតមានពលរដ្ឋជាច្រើនបានសម្រេចចិត្តបោះឆ្នោតតាមអនឡាញ។ នៅពេលនេះដែរប្រធានាធិបតីរុស្ស៊ី លោកពូទីន ដែលកំពុងតែធ្វើចត្តាឡីស័កក៏បានបោះឆ្នោតតាមអនឡាញដែរ ។ ក្រៅពីនេះពលរដ្ឋនៅក្នុងទីក្រុងមូស្គូ ប្រមាណ១,២លាននាក់បានបោះឆ្នោតតាមអនឡាញដោយខ្លាចឆ្លងកូវីដ-១៩។ តាមការព្យាករនៅទីក្រុងមូស្គូនឹងមានពលរដ្ឋបោះឆ្នោតតាមអនឡាញមានដល់ទៅ២លាននាក់ ។ កាលពីថ្ងៃទី១៧ខែកញ្ញា លេខាព័ត៌មានរបស់ប្រធានាធិបតីពូទីន ... Read More »

អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន រងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការខាតបង់របស់ក្រុមហ៊ុនThai Airways

ការដែលអនុម័តទិញយន្តហោះឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways លោកថាក់ស៊ីន រងការចោទប្រកាន់ថាបានបង្កឲ្យខាតបង់ទ្រង់ទ្រាយធំធ្វើឲ្យក្រុមហ៊ុននេះធ្លាក់ក្នុងការជំពាក់បំណុលយ៉ាងច្រើន។ គណៈកម្មការប្រឆាំងអំពើពុករលួយថៃ បានបើកការស្រាវជ្រាវទៅលើអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលបានអនុម័តឲ្យទិញយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Airbus មានតម្លៃជាង១,៧ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ក្នុងពេលដែលលោកថាក់ស៊ីនកំពុងតែដឹកនាំប្រទេស។ ការដែលអនុម័តឱ្យទិញយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ... Read More »

ពិតជាអស្ចារ្យ៖ Messi កំពុងចង់ជួលវិមានមួយនៅទីក្រុងប៉ារីសមានឈ្មោះថាវិមានផ្កាឈូកតម្លៃ៤១ លានផោនដែលប្រធានាធិបតីបារាំងធ្លាប់ស្នាក់នៅ

តារាឆ្នើមរបស់ Paris Saint-Germain វ័យ៣៤ឆ្នាំ Lionel Messi បានស្នាក់នៅសណ្ឋាគារ Royal Monceau ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ជាមួយគ្រួសាររបស់គាត់ចាប់តាំងពីគាត់បានផ្លាស់ពី Barcelona មកទឹកដីបារាំងកាលពីខែសីហា។ ប៉ុន្តែគាត់និងគ្រួសាររបស់គាត់មានបំណងចង់ស្វែងរកកន្លែងស្នាក់នៅអចិន្ត្រៃយ៍ ហើយប្រពន្ធរបស់គាត់ឈ្មោះ Antonella ... Read More »

កីឡាករបាល់ទាត់យុវជនយុវនារីអាហ្វហ្គានីស្ថានទៅដល់ប្រទេសប៉ាគីស្ថាននឹងស្វែងរកសិទ្ធិជ្រកកោន

ក្រុមបាល់ទាត់យុវជនយុវនារីអាហ្វហ្គានីស្ថានបានមកដល់ប្រទេសប៉ាគីស្ថានហើយនឹងស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣ចំពេលមានការព្រួយបារម្ភអំពីស្ថានភាពអត្តពលិកជាស្ត្រីក្រោមរដ្ឋាភិបាលថ្មីតាលីបង់នៅទីក្រុងកាប៊ុល។ លោក Umar Zia មន្ត្រីសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានបាននិយាយកាលពីថ្ងៃទី១៧ ខែកញ្ញាថាមនុស្សចំនួន៨១នាក់រួមទាំងកីឡាការិនីនៃក្រុមយុវជនមួយចំនួនគ្រូបង្វឹក និងសមាជិកគ្រួសាររបស់ពួកគេបានទៅដល់ប្រទេសប៉ាគីស្ថានតាមរយៈការឆ្លងកាត់ព្រំដែនតំបន់ Torkham ។ ចំណែកមនុស្ស៣៤នាក់ទៀតបានមកដល់នៅថ្ងៃសៅរ៍។ វាមិនច្បាស់ទេនៅពេលដែលពួកគេពិតជាបានឆ្លងកាត់ព្រំដែន។ ក្រុមមន្រ្តីបានផ្តល់កម្រងផ្កាពណ៌ក្រហមដល់ពួកគេនៅពេលពួកគេចុះពីឡានក្រុងនៅការិយាល័យសហព័ន្ធនៅទីក្រុងឡាហ័រ កាលពីថ្ងៃពុធ។ លោក Zia ... Read More »

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានអ្នកស្លាប់ដោយកូវីដ-១៩ជាង៨ពាន់នាក់

ក្នុងរយៈពេល២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន 549.400 នាក់ និងស្លាប់ដល់ទៅ8.374 នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងនៅទូទាំងពិភពលោកកើនឡើងដល់ទៅ 228.362.301 នាក់ និងស្លាប់កើនឡើងដល់ទៅ 4.692.189 នាក់។ ប្រទេសតំបន់អាស៊ីនៅតែជាតំបន់ឆ្លងកូវីដ-១៩ ខ្លាំងជាងគេនៅលើពិភពលោក។ ទង់ពណ៌សដោតនៅទីលានជាតិ (National ... Read More »

កូនស្រីរបស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele អះអាងថា ឪពុករបស់គាត់ធូរស្បើយហើយ

កូនស្រីរបស់លោក Pele និយាយថា វីរបុរសបាល់ទាត់ប្រេស៊ីល Pele បានជាសះស្បើយឡើងវិញបន្ទាប់ពីត្រូវបានគេអនុញ្ញាតឱ្យសម្រាកព្យាបាលរយៈពេលខ្លីបន្ទាប់ពីការវះកាត់ថ្មីៗនេះ។ លោកតា Pele វ័យ៨០ឆ្នាំរូបនេះបានធ្វើការវះកាត់ដើម្បីយកដុំសាច់ចេញពីពោះវៀនធំរបស់គាត់កាលពីដើមខែនេះ ហើយត្រូវបានដាក់ឲ្យថែទាំយ៉ាងយកចិត្តទុកដាក់កាលពីថ្ងៃពុធ។ មន្ទីរពេទ្យ Albert Einstein របស់ទីក្រុងសៅប៉ូឡូបានបញ្ជាក់ថា គាត់ត្រូវបានគេអនុញ្ញាតឱ្យប្រើជាវិធានការបង្ការមួយ ... Read More »

ទាហានអាមេរិកទទួលស្គាល់ថាបានវាយប្រហារខុសគោលដៅសម្លាប់ពលរដ្ឋ១០នាក់នៅទីក្រុងកាប៊ុល

តាមការស្រាវជ្រាវរបស់កម្លាំងទាហានអាមេរិកបានឱ្យដឹងថា ការវាយប្រហារខុសគោលដៅពីយន្តហោះគ្មានមនុស្សបើកបានសម្លាប់ពលរដ្ឋ១០នាក់ ក្នុងនោះមានកុមារ៧នាក់ក្នុងទីក្រុងកាប៊ុល កាលពីខែសីហាកន្លងមក។ នៅពេលនេះអាមេរិកនឹងសងសំណងដល់គ្រួសារជនរងគ្រោះដោយការវាយប្រហារខាងលើ។ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបានឱ្យដឹងថា ការវាយប្រហារតាមដែនអាកាសនៅថ្ងៃទី២៩ខែសីហា សំដៅទៅលើគោលដៅជនវាយប្រហារគ្រាប់បែកអត្តឃាត ដែលកំពុងតែគំរាមកំហែងដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការវាយប្រហារតាមដែនអាកាសកើតឡើងក្រោយពេលកម្លាំងទាហានបរទេសបានដកទាហានចេញពីអាហ្វហ្គានីស្ថាន ។ មេបញ្ជាការកងទ័ពអាមេរិក លោក Frank McKenzie ... Read More »

ខ្សែប្រយុទ្ធ Demba Ba ប្រកាសចូលនិវត្តន៍ក្នុងអាជីពជាកីឡាករនៅវ័យ៣៦ឆ្នាំ

អតីតខ្សែប្រយុទ្ធក្រុម Chelsea, Newcastle និង West Ham កីឡាករ Demba Ba បានចូលនិវត្តន៍ពីអាជីពកីឡាករក្នុងវ័យ៣៦ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៧ ខែកញ្ញា។ ... Read More »

ប្រទេសមួយរដ្ឋាភិបាលពីរនៅមីយ៉ាន់ម៉ា

  ការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ២ខែកុម្ភៈបាននាំឱ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងវិបត្តិ ជាពិសេសនៅពេលដែលរដ្ឋាភិបាលទាំងពីរកំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីស្វែងរកការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ នៅថ្ងៃទី១៧ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា លោក Duwa Lashi La មេធាវីជនជាតិកាឈីន និងជាប្រធានាធិបតីសាមគ្គីជាតិសាសន៍ NUG បានប្រកាសពីសង្គ្រាម«ការពារប្រជាជន»ប្រឆាំងនឹងរដ្ឋាភិបាលយោធា ... Read More »

ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង សន្យាផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង

នៅថ្ងៃទី១៧ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Lee In-young បានប្រកាសថា ការិយាល័យរបស់លោកនឹងសហការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង បើទោះបីកំពុងប្រឈមមុខតានតឹងដាក់គ្នាដោយការសាកល្បងមីស៊ីលនាពេលកន្លងមកក៏ដោយ ។ លោក Lee In-young បានប្រកាសដូចខាងលើនៅក្នុងព្រឹត្តិការណ៍ថ្ងៃចេញសេចក្តីប្រកាសរួមជាមួយទីក្រុងព្យុងយ៉ាងនៅថ្ងៃទី១៩ ... Read More »

នាយករដ្ឋមន្ត្រីសិង្ហបុរីបានចាក់វ៉ាក់សាំងដូសទីបីហើយ

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀងឡុង បានបង្ហោះឃ្លីបវីដេអូខ្លីមួយលើបណ្តាញសង្គម ពីសកម្មភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ ដូសទីបីចាប់ពីថ្ងៃទី១៧ខែកញ្ញា ក្រោយរយៈពេល ៨ខែចាក់ដូសទីពីរ ។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀងឡុង ... Read More »

WHO៖ កង្វះវ៉ាក់សាំងនៅទ្វីបអាហ្វ្រិកអាចធ្វើឲ្យពិភពលោកវិលត្រឡប់មកចំណុចចាប់ផ្តើមវិញ

អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ទ្វីបអាហ្វ្រិកកំពុងតែប្រឈមនឹងកង្វះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ រហូតដល់ទៅ៤៧០លានដូសនៅក្នុងឆ្នាំ២០២១នេះ ក្រោយពេល COVAX កាត់បន្ថយចំនួនវ៉ាក់សាំងដែលនឹងផ្ញើទៅកាន់ទ្វីបអាហ្វ្រិក។ ដោយសារតែកង្វះវ៉ាក់សាំងនៅលើពិភពលោក COVAX បានសម្រេចកាត់បន្ថយវ៉ាក់សាំងប្រមាណ១៥០ លានដូសដែលនឹងផ្ញើទៅកាន់ទ្វីបអាហ្វ្រិក។ ការិយាល័យ WHO ប្រចាំនៅទ្វីបអាហ្វ្រិកបានឱ្យដឹងថា ... Read More »