ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ត្រូវសភាបោះឆ្នោតចោទពីបទពុករលួយ

ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បានប្រឈមមុខការបោះឆ្នោតទម្លាក់ពីតំណែងប្រធានាធិបតីក្រោមបទប្រព្រឹត្តអំពើពុករលួយ ខណៈដែលនៅខាងក្រៅរដ្ឋសភា បាតុកររាប់រយនាក់ក៏បានជួបជុំគ្នាស្រែកទាមទារឲ្យលោកស្រីលាលែងពីតំណែងផងដែរ ។ តំណាងរាស្ត្រទាំងអស់ជួបជុំគ្នាក្នុងរដ្ឋសភាកូរ៉េខាងត្បូងដើម្បីបោះឆ្នោតសម្រេចថា លោកស្រីប្រធានាធិបតី ប្រព្រឹត្តអំពើពុករលួយ នៅវេលាម៉ោង១៥ម៉ោងនៅក្នុងតំបន់ ... Read More »

ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅកៀកកោះតៃវ៉ាន់ក្រោយ ដូណាល់ ត្រាំ ជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់

ក្រោយពេលប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ជួបពិភាក្សាតាមទូរស័ព្ទជា មួយមេដឹកនាំតៃវ៉ាន់មក ចិនបានបញ្ជូន យន្តហោះទមា្លក់គ្រាប់ដ៏ទំនើបរបស់ខ្លួនទៅកៀកកោះតៃវ៉ាន់ជាការគំរាមកំហែងដល់ កោះមួយនេះ។ គេហទំព័រ Fox News បានដកស្រង់ សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកឲ្យដឹងថា ចិន បានបញ្ជូនយន្តហោះទមា្លក់គ្រាប់បរមាណូរយៈចម្ងាយឆ្ងាយទៅកៀកកោះតៃវ៉ាន់។ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Brighton, Málaga, Celtic, Fortuna, SønderjyskE រំពឹងរកបាន៣ពិន្ទុ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Brighton, Málaga, Celtic, Fortuna, SønderjyskE ជាក្រុមដែលមាន ប្រវត្តិល្អ និងមានរំពឹងឈ្នះគូប្រកួតដើម្បី រកបាន៣ពិន្ទុបន្ថែមពីគូប្រកួតរបស់ខ្លួន ទាំងក្នុងនិងក្រៅទឹកដី ។ អង់គ្លេស Championship Brighton(2) ... Read More »

ក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងស្ថិតក្នុងការស៊ើបអង្កេតរឿងពុករលួយ

បច្ចុប្បន្នស្ថានភាពនៅកូរ៉េខាងត្បូងកាន់ តែតានតឹងនៅពេលដែលមេដឹកនាំក្រុមហ៊ុន ធំៗរបស់កូរ៉េខាងត្បូងដែលលាក់មុខមិនសូវចង់ឲ្យគេឃើញ បែរជាត្រូវគេថត និង ចាក់បញ្ចាំងផ្ទាល់ជាសាធារណៈក្នុងពេលដែលពួកគេកំពុងត្រូវគណៈកម្មការសភា សួរដេញដោលក្នុងសំណុំរឿងអាស្រូវពុករលួយដែលមានជាប់ទាក់ទងមិត្តសំណព្វ ចិត្តរបស់លោកស្រីប្រធានាធិបតី ផាក គឿន ហេ។ ក្រុមហ៊ុនកូរ៉េខាងត្បូងទាំង៨ដែលជាប់ក្នុងសំណាញ់ស៊ើបអង្កេតរបស់សភាមាន ក្រុមហ៊ុនស៊ាំស៊ុង ក្រុមហ៊ុនអេឡិចត្រូនិក LG ... Read More »

បាល់ទាត់នៅហុល្លង់ថ្ងៃនេះ Groningen, Almere, MVV, Oss មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅហុល្លង់ ថ្ងៃនេះក្រុម Groningen, Almere, MVV, Oss ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតក្នុងទឹកដី សង្ឃឹមរកបាន៣ពិន្ទុនៅ រដូវកាលនេះ ។ ហុល្លង់ Eredivisie Groningen(11) Vs ... Read More »

លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមានឱកាស ទៀតឡើយក្នុងការក្លាយជាប្រធានាធិបតី អាមេរិក

ចៅក្រមទើបតែបានសម្រេចថា បញ្ចប់ ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Michigan។ សកម្មភាពខាងលើបានបិទជិតឱកាសតិច តួចដែលអាចជួយលោកស្រី គ្លីនតុន ក្លាយ ជាប្រធានាធិបតី។ ក្រោយរយៈពេល៣ថ្ងៃនៃការរាប់សន្លឹក ឆ្នោតឡើងវិញ ចៅក្រមរដ្ឋ Michigan លោក Mark ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ បើអាមេរិកដាក់ទណ្ឌកម្មចិន តើនឹងមានអ្វីកើតឡើង?

សំណើដាក់ទណ្ឌកម្មចិនពាក់ព័ន្ធនឹងសមុទ្រចិនភាគខាងត្បូង និងខាងកើត របស់លោក Rubio កើតឡើងចំពេលដែលប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិក ជិតចូលកាន់តំណែង។ មនុស្សជាច្រើន ជុំវិញពិភពលោកកំពុងតែរង់ចាំមើលថា តើលោក ដូណាល់ ត្រាំ មានគោលនយោ បាយបែបណាចំពោះចិន។ សំណើរខាងលើបានធ្វើឲ្យមន្ត្រីជាន់ ខ្ពស់អាមេរិកជាច្រើនរូបបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា ... Read More »

បាល់ទាត់នៅបារាំង Ligue 1+2 ថ្ងៃនេះ Dijon ប៉ះ Marseille ខណៈ Amiens, Troyes រំពឹងឈ្នះ

ការប្រកួតបាល់ទាត់នៅបារាំង Ligue 1+2 ថ្ងៃនេះក្រុម Dijon ស្វាគមន៍ក្រុមភ្ញៀវ។ ចំណែកក្រុមម្ចាស់ផ្ទះ Amiens, Troyes ជាក្រុមដែលមានរំពឹងឈ្នះគូប្រកួតរបស់ ខ្លួន ។ បារាំង Ligue 1 ... Read More »

៦០ភាគរយ ពលរដ្ឋនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខ្វះអាហារបរិភោគ

កម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាតិបានឲ្យដឹងថា មានមនុស្សជាង៨០០លាននាក់នៅជុំវិញពិភពលោកខ្វះអាហាបរិភោគ។ ភាគច្រើនស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងចំណោមនោះមានកុមារជាង១០០លាននាក់។ បច្ចុប្បន្នមានកុមារជាង៦៦លាននាក់ គ្រប់អាយុទៅសាលា មិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ភាគច្រើនស្ថិតនៅក្នុងតំបន់អាហ្វ្រិក ។ ចំណែកនៅក្នុងតំបន់អាស៊ីវិញ មនុស្សជាង៤៩០លាននាក់ ប្រឈមនឹងគ្រោះអត់ឃ្លាន ហើយបើតាម សេចក្ដីរាយការណ៍ថ្មីពីយូអិន ក៏បានឲ្យដឹងដែរថាប្រសិនបើមិនមានវិធានការល្អ ... Read More »

លិចនាវានៅយេមែន សង្គ្រោះបានមនុស្ស៤២នាក់ និងបាត់ខ្លួន២០នាក់

មន្ត្រីយេមែននៅថ្ងៃទី៨ ខែធ្នូ បានឲ្យដឹងថា មានមនុស្ស៤២នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា នៅតំបន់សមុត្រកោះស៊ូកូត្រា ក្រោយពេលនាវាដឹកទំនិញមួយគ្រឿងចេញពីកំពង់ផែ Mukalla ស្ថិតនៅក្នុងខេត្ត hadramout ភាគអាគ្នេយ៍យេមែន។ នាវាខាងលើបានដឹកពលរដ្ឋ ដែលរស់នៅលើកោះ ស៊ូកូត្រា ត្រឡប់ទៅកាន់កោះនៅមហាសមុទ្រឥណ្ឌា ក៏ស្រាបតែលិច ... Read More »

រកឃើញសាកសព៣៦នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប៉ាគីស្ថាន

ក្រុមជួយសង្គ្រោះបានរកឃើញសាកសព៣៦នាក់ ក្នុងហេតុការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគិស្ថានPIA ។ សារព័ត៌មានDunya របស់ប៉ាគីស្ថានបានផ្សាយថា យន្តហោះ ATR-42 មានលេខហោះហើរPK-661 បានជួបគ្រោះថ្នាក់ពេលហោះហើរចេញពី ទីក្រុង Chitral ឆ្ពោះទៅកាន់ទី្រក្រុង អិស្លាមម៉ាបាត ។យន្តហោះខាងលើបានធ្លាក់នៅក្នុងភូមិ Saddha ... Read More »

កូរ៉េខាងជើងបន្តសាងសង់សណ្ឋាគារដែលធ្លាប់ជាសណ្ឋាគារខ្ពស់បំផុតលើពិភពលោក

កាលពី៣០ឆ្នាំមុន គម្រោងសណ្ឋាគារRyuguong មានកំពស់រហូតដល់ទៅ៣៣០ម៉ែត្រ មាន១០៥ជាន់ និង ៣០០០បន្ទាប់ នៅទីក្រុងព្យុងយ៉ាង គឺជាសណ្ឋាគារខ្ពស់បំផុត លើពិភពលោកនាពេលនោះ ។ ប៉ុន្តែត្រូវបោះបង់ចោលរយៈពេល ៣០ឆ្នាំ ទើបពេលនេះបន្តសាងសង់ឡើងវិញ ។ តាមសារព័ត៌មាន ... Read More »

បារាំងអនុវត្តច្បាប់ប្រទេសស្ថិតក្នុងគ្រាអាសន្នបន្តទៀត

ការអនុវត្តច្បាប់ប្រទេសស្ថិតក្នុងគ្រា អាសន្នរបស់បារាំងបានបន្តអនុវត្តឲ្យបានយូរអង្វែងតទៅមុខទៀត។ នេះបើតាមការ បញ្ជាក់ពីលោក Manuel Valls នាយករដ្ឋ មន្ត្រីបារាំងដែលបានថ្លែងប្រាប់សារព័ត៌ មានក្នុងស្រុកនាពេលកន្លងមក។ កន្លងមកប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូលឡង់ បានឡើងថ្លែងសុន្ទរក ថាក្នុងពិធីរំលឹកខួប១ឆ្នាំការវាយប្រហារ ទីក្រុងប៉ារីស ... Read More »

បើលោក ដូណាល់ ត្រាំ មិនអាចរារាំងសង្គ្រាមប្រទេសរុស្ស៊ី អង្គការណាតូបានទេនោះនឹងមានអ្នកស្លាប់ច្រើនប៉ុនណា?

មេទ័ពចូលនិវត្តន៍ព្រមានពីសង្គ្រាមរុស្ស៊ី -ណាតូឆ្នាំ២០១៧ «ព្យាករណ៍ពីការស្លាប់» ត្រូវបានលោក Richard Shirreff មេទ័ព ចូលនិវត្តន៍លើកឡើងនៅក្នុងសៀវភៅ «2017 war with Russia» (សង្គ្រាមជាមួយ រុស្ស៊ីឆ្នាំ២០១៧) ជាមួយនឹងពាក្យ ... Read More »

ក្រុមហ៊ុនប៊ូអុីងបាត់បង់ទឹកប្រាក់១ពាន់លានដុល្លារដោយសម្តីមួយម៉ាត់របស់លោក ដូណាល់ ត្រាំ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិត យន្តហោះ ប៊ូអុីង ធ្លាក់ចុះខ្លាំង ក្រោយពេល លោក ដូណាល់ ត្រាំ បានប្រកាសថានឹងលុបចោលកិច្ចព្រមព្រៀងផលិតយន្តហោះថ្មីរបស់រដ្ឋាភិបាលអាមេរិក ដោយមូលហេតុ ថ្លៃខ្លាំងពេក។ នៅក្នុងបណ្តាញសង្គម Twitter របស់ លោក ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ស៊ីរីអរគុណរុស្ស៊ីនិងចិនដែលបានច្រានចោល សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ

រដ្ឋាភិបាលទីក្រុងដាម៉ាកាសបានបង្ហាញ ការដឹងគុណដល់រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងប៉េកាំងដែលបានច្រានចោលសេចក្តីសម្រេចស្តីពីបទឈប់បាញ់នៅ ទីក្រុងអាឡែបប៉ូ ដែលរៀបចំឡើងដោយ អង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុងអាឡែបប៉ូនឹងផ្តល់ឱកាសដល់ក្រុមភេរវកម្ម បង្កើតកម្លាំងជាថ្មីនិងប្រមូលផ្តុំគ្នា បន្ទាប់ពីក្រុមនេះបានបាត់បង់ទីតាំងជាច្រើននៅ ក្នុងក្រុង។ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា ការកម្ចាត់ក្រុមភេរវកម្មគឺជាវិធីសាស្ត្រតែ មួយគត់ដើម្បីកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋ និងជួយដល់ពលរដ្ឋមានការរស់នៅប្រសើរជាងមុន។ អ្នកឯកទេសវិភាគរបស់ស៊ីរីបានឲ្យដឹងថា ... Read More »

ManUnited, Mainz, Celta Vigo, Villarreal ត្រូវការឈ្នះសម្រាប់ឆ្លងផុតវគ្គជម្រុះតាមពូលនេះនៅ UEFA Europa League

ការប្រកួតបាល់ទាត់ជម្រុះ UEFA Europa League តាមពូលថ្ងៃនេះក្រុម ManUnited, Mainz, Celta Vigo, Villarreal ត្រូវការឈ្នះជាចាំបាច់ដើម្បីឆ្លង ផុតវគ្គជម្រុះតាមពូលរបស់ខ្លួនក្នុងការកក់ កៅអីទៅវគ្គបន្ត ។ ពូល ... Read More »

ធ្លាក់យន្តហោះប៉ាគីស្ថាន១គ្រឿង ដឹកអ្នកដំណើរ៤៧នាក់

យន្តហោះពាណិជ្ជកម្មនៃអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានមួយគ្រឿង ដែលមានមនុស្ស៤៧នាក់ធ្វើដំណើរនៅក្នុងនោះបានបាត់ចេញពីប្រព័ន្ធរ៉ាដា ហើយបានធ្លាក់នៅតំបន់ភ្នំ ខេត្ត Khyber Pakhtunkhwa ភាគខាងជើងប៉ាគីស្ថាន។ នេះបើតាមការប្រកាសរបស់អាកាសចរណ៍កាលពីថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦ ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា យន្តហោះ PIA ... Read More »

សោស្នេហាជាង៦៥តោននៅលើស្ពានប៉ារីសនឹងត្រូវដោះយកចេញ

រដ្ឋាភិបាលទីក្រុងប៉ារីសបានស្វែងរក ដំណោះស្រាយមេសោរាប់សិបពាន់គ្រឿង ដែលបានចាក់ជាប់នៅលើស្ពានស្នេហាដែល គូស្នេហ៍ជាច្រើនបានទៅទីនោះ ពិសេសគឺអ្នកទេសចរបានយកសោតំណាងស្នេហា របស់ខ្លួនទៅចាក់នៅលើស្ពានដែលជា តំណាងនៃស្នេហា។ រដ្ឋាភិបាលទីក្រុងប៉ារីសបានឡើង គម្រោងយកសោទាំងនោះចេញតាំងពីឆ្នាំ២០១៤មកម៉្លេះ ប៉ុន្តែជួបនូវផលលំបាកជាច្រើនមិនដឹងត្រូវដោះស្រាយយ៉ាងម៉េចជាមួយសោដែលមានទម្ងន់រហូតដល់ជាង ៦៥តោននោះ។ ក្រោយចំណាយពេលយ៉ាងយូរពិភាក្សា គ្នារដ្ឋាភិបាលទីក្រុងប៉ារីសបានរកឃើញ ដំណោះស្រាយសមស្របមួយដែលអាចដោះសោទាំងនោះចេញនឹងធ្វើឲ្យស្នេហា របស់ពួកគាត់កាន់តែផ្អែមល្អែមស្និទ្ធស្នាល។ ... Read More »

ដូណាល់ត្រាំ៖ ទាហានអាមេរិកនឹងមិនជ្រៀតជ្រែកសង្គ្រាមនៅខាងក្រៅទេ

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា កម្លាំង ទាហានប្រទេសនេះក្រោមការគ្រប់គ្រង របស់លោកនឹងមិនឲ្យចូលរួមនៅក្រៅ ប្រទេសទៀតឡើយ ដោយផ្តោតទៅលើ ការវាយប្រហារក្រុមIS វិញ។ កាលពីថ្ងៃទី៦ ខែធ្នូ លោក ដូណាល់ ... Read More »

ប្រើកាំភ្លើងក្លែងក្លាយប្លន់សាខាធនាគារ BIDV នៅវៀតណាម

ករណីប្លន់ធនាគារ BIDV នៅទីក្រុង Hue ប្រទេសវៀតណាមឆ្លងកាត់ការត្រួត ពិនិត្យ និងសួរចម្លើយសាក្សីក្រុមជនល្មើសបានប្រើប្រាស់កាំភ្លើងក្លែងក្លាយក្នុងការ ប្លន់។ នៅវេលាម៉ោង១៧ ថ្ងៃទី៦ ខែធ្នូ សាខាធនាគារសាជីវកម្មភាគហ៊ុនវិនិយោគ និង អភិវឌ្ឍន៍ BIDV ... Read More »

អ្នកស្លាប់កើន៥២នាក់ ក្នុងហេតុការណ៍រញ្ជួយដីកម្រិត៦.៥រ៉ិចទ័រនៅឥណ្ឌូនេស៊ី

អាជ្ញាធរឥណ្ឌូនេស៊ីបានប្រកាសថា រហូតមកដល់ពេលនេះជនរងគ្រោះបាត់បង់ជីវិតដោយការរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ បានកើនដល់៥២នាក់ហើយ ។ ការរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ កើតឡើងនៅជិតទីក្រុង Banda Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។ អាជ្ញាធរមិនបានចេញព្រមានពីរលកយក្សស៊ូណាមិនោះឡើយ ។ អគារច្រើនខ្នងបានបាក់រលំ ... Read More »

Real Madrid ចង់បំបែកកំណត់ត្រាឈ្នះពានរង្វាន់អន្តរជាតិទី២១ក្នុងប្រទេសជប៉ុន

ក្លិបបាល់ទាត់ Real Madridរបស់អេស្ប៉ាញ រំពឹងថា ខ្លួនអាចនឹងឈ្នះជើងឯក Club World Cup ជាលើកទី៣ក្នុងរយះពេល៣ឆ្នាំក្រោមការដឹកនាំរបស់លោក Zinedine Zidane។ Real Madridដែលជាម្ចាស់ជើងឯក Champions League ... Read More »

David Villa ទទួលបានពានរង្វាន់ MVP ក្នុងក្របខ័ណ្ឌកំពូលរបស់អាមេរិក

ខ្សែប្រយុទ្ធជើងចាស់របស់អេស្ប៉ាញ David Villa បានទទួលពានរង្វាន់ MVPដែលជាពានរង្វាន់សម្រាប់កីឡាករលេងល្អបំផុតប្រចាំក្របខ័ណ្ឌអាមេរិកMajor League Soccer។ ក្រោយចាកចេញពីក្រុម Atletico Madrid របស់អេស្ប៉ាញនៅ ក្នុងឆ្នាំ២០១៤ កីឡាករ David Villa ... Read More »

Novak Djokovicសម្រេចចិត្តផ្តាច់ចំណង៣ឆ្នាំជាមួយនឹងគ្រូបង្វឹកBoris Becker

កីឡាករវាយតឺន្នីសសញ្ជាតិស៊ែប៊ីNovak Djokovicបានសម្រេចចិត្តចែកផ្លូវគ្នាដើរជាមួយនឹងគ្រូ បង្វឹកBoris Beckerបន្ទាប់ពីពួកគេនៅជាមួយគ្នាអស់រយះពេល៣ឆ្នាំ។ ក្រោមការបង្វឹកពីលោកBoris Becker កីឡាករលំដាប់លេខ២ពិភពលោកNovak Djokovic បានឈ្នះជើងឯកធំៗ៦ដង។ ប៉ុន្តែកីឡាករអង់គ្លេសAndy Murrayបានដណ្តើមដំណែងលេខមួយពិភពលោកពី Novak Djokovicកាលពីខែវិច្ចកា ដោយសារគាត់ ធ្លាក់ចេញពីកម្មវិធី ... Read More »

កាំភ្លើងធំមកឈរកំពូលតារាងក្រោយសំពងBasel4-1នៅក្នុងប្រទេសស្វីស

ក្រុមកាំភ្លើងធំ Arsenal របស់អង់គ្លេសបានបញ្ចប់ការប្រកួតនៅវគ្គចែក ពូលដោយមានចំណាត់ ថ្នាក់លេខ១ក្នុងពូលA បន្ទាប់ពីយកឈ្នះលើក្រុម Baselដោយលទ្ធផល4-1នៅក្នុងប្រទេសស្វ៊ីស។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញLucas Perez អាចរកបាន៣គ្រាប់នៅនាទី៦,១៦និង៤៧។ ចំណែក កីឡាករAlex Iwobiរកគ្រាប់ទី៤បានសម្រេចនៅនាទី៥៣។ ម្ចាស់ផ្ទះBasel អាចតដៃបានមួយគ្រាប់វិញ ... Read More »

Heung-Min Son : Tottenham ត្រូវតែឈ្នះជើងឯក Europe League

ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Heung-Min Sonបានទទូចចង់ឲ្យមិត្តរួមក្រុម របស់ខ្លួនប្រឹងប្រែងយ៉ាងណាឲ្យឈ្នះជើងឯក Europe League ដែលជាពានរង្វាន់លំដាប់ទី២របស់ទ្វីបអឺរ៉ុប។ ក្រុមមាន់ខ្នាយមាស Tottenham បានធ្លាក់ចេញពីកម្មវិធីChampions League ហើយ ដោយពួកគេនៅមានឱកាសលេងនៅក្នុងកម្មវិធី Europe League ... Read More »

ទីក្រុងញូវយ៉កទារប្រាក់៣៥លានដុល្លារថ្លៃការពារប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ

អភិបាលក្រុងញូវយ៉កលោក Bill De Blasio កាលពីថ្ងៃទី៥ ខែធ្នូ បានស្នើដល់ រដ្ឋាភិបាលអាមេរិកផ្តល់ប្រាក់៣៥លាន ដុល្លារដែលជាថ្លៃការពារប្រធានាធិបតីទើប ជាប់ឆ្នោតលោក ដូណាល់ ត្រាំ ។ ទឹកប្រាក់៣៥លានដុល្លារដែលទីក្រុងញូវយ៉កបានចំណាយសម្រាប់ការពារសន្តិសុខឲ្យប្រធានាធិបតីជាប់ឆ្នោតក្នុងរយៈ ពេល៧៥ថ្ងៃ ... Read More »

ក្រោយការខ្វែងគំនិតគ្នា សហរដ្ឋអាមេរិក និងអង់គ្លេសរួមដៃគ្នារកវិធីសាស្ត្រជួយដល់ពលរដ្ឋស៊ីរី

ដោយសារតែមានវិវាទលើបញ្ហាមនុស្ស ធម៌នៅក្នុងប្រទេសស៊ីរី ហើយចិននិងរុស្ស៊ីបានបដិសេធលើសំណើឈប់បាញ់បណ្តោះ អាសន្នដើម្បីជួយមនុស្សធម៌ ទើបពេលនេះអាមេរិកនិងអង់គ្លេសបានរៀបចំកិច្ច ប្រជុំទ្វេភាគីដើម្បីផ្តល់ជំនួយដល់ពលរដ្ឋស៊ីរីនូវតម្រូវការចាំបាច់។ បច្ចុប្បន្នពលរដ្ឋនៅទីក្រុងអាឡែបប៉ូ ធ្លាក់ក្នុងផ្លូវទាល់ក្រោយរយៈពេលជាង៥ខែដែលរងការវាយប្រហារពីទាហានស៊ីរី និងរុស្ស៊ី។ រដ្ឋាភិបាលស៊ិរីបានគ្រប់គ្រង ភាគច្រើននៃទីក្រុងអាឡែបប៉ូធ្វើឲ្យពលរដ្ឋ ជាច្រើនស្លាប់ដោយអត់ឃ្លាននៅខាងក្នុង។ តាមតួលេខរបស់អង្គការសហប្រជាជាតិ មានពលរដ្ឋស៊ីរីជាង១លាននាក់ ស្ថិតនៅក្រោមការឡោមព័ទ្ធរបស់ទាហាន ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Formartine, Bradford, Millwall មានរំពឹងឈ្នះក្នុងដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Formartine, Bradford, Millwall ជាក្រុមដែលមាន ប្រវត្តិល្អ និងមានរំពឹង ឈ្នះក្នុងទឹកដីរបស់ខ្លួន ។ ស្កុតឡេន Cup Edinburgh Vs East Fife ... Read More »