ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសចិន ឈានដល់ដំណាក់កាលចុងក្រោយ

ប្រទេសដែលមានពលរដ្ឋច្រើនបំផុតនៅលើពិភពលោកនៅតែបន្តរក្សាយុទ្ធសាស្ត្រ « Zero Covid 19 » ក្នុងពេលដែលប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក បានបង្វែរយុទ្ធសាស្ត្រមករស់នៅជាមួយកូវីដ-១៩។ មន្ត្រីមួយរូបក្នុងគណៈកម្មាធិការសុខាភិបាលចិន NHC កាលពីថ្ងៃទី២០ ខែវិច្ឆិកាបានប្រកាសថាការផ្ទុះកូវីដ-១៩ថ្មីនាពេលកន្លងមកជិតដល់ពេលត្រូវបញ្ចប់ហើយ ក្រោយខេត្តក្រុងចំនួន៨ ដែលជាចំណុចកណ្តាលនៃការឆ្លងកូវីដ-១៩ មិនរកឃើញករណីឆ្លងថ្មីទៀតឡើយក្នុងរយៈពេល១៤ថ្ងៃជាប់គ្នា ... Read More »

លោក Oscar Tabarez ត្រូវបានបញ្ចប់តំណែងក្រោយដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយរយៈពេល១៥ឆ្នាំ

​សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយបានសម្រេចចិត្តបញ្ចប់តំណែងលោក Oscar Tabarez អ្នកចាត់ការទូរទៅក្រុមជម្រើសជាតិបន្ទាប់ពីក្រុមអ៊ុយរ៉ាហ្គាយលេងចាញ់ជាច្រើនប្រកួតក្នុងការជម្រុះយកកៅអីទៅលេងWorld Cupឆ្នាំ២០២២ក្នុងប្រទេសកាតា។ ​លទ្ធផលចាញ់ក្រុមជម្រើសជាតិប៊ុលឡាវី ៣-០ បានធ្វើតំណែងរបស់លោកOscar Tabarezដែលដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយអស់រយៈពេល១៥ឆ្នាំហើយត្រូវបានបញ្ចប់។ ជម្រើសជាតិអ៊ុយរ៉ាហ្គាយបានចាញ់៤ប្រកួតជាប់គ្នាធ្វើឲ្យពួកគេឈរលេខរៀងទី៧នៅក្នុងចំណោមក្រុមជម្រុះWorld Cupក្នុងតំបន់ទ្វីបអាមេរិកខាងត្បូង។ ​សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយ​(AUF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងគេហទំព័ររបស់ខ្លួនថា “ពួកយើងសូមជំរាបជូនថាការសម្រេចចិត្តបញ្ចប់តំណែងរបស់លោកOscar Tabarez មិនមែនមានន័យថាយើងមិនអើពើពីសមទ្ធិផលរបស់លោកក្នុងរយៈពេល១៥ឆ្នាំនេះទេ។ ពួកយើងបានសម្រេចចិត្តដ៏លំបាកមួយនេះគឺដើម្បីធ្វើឲ្យវិស័យបាល់ទាត់របស់អ៊ុយរ៉ាហ្គាយរីកចម្រើនទៅមុខក្នុងថ្ងៃអនាគតយ៉ាងខ្លីនិងទទួលបានលទ្ធផលល្អ។” ... Read More »

រលកបាតុកម្មប្រឆាំងការបិទប្រទេស និងប្រឆាំងការចាក់វ៉ាក់សាំងដោយបង្ខំនៅអឺរ៉ុប

ពលរដ្ឋរាប់ពាន់នាក់នៅក្នុងប្រទេសតំបន់អឺរ៉ុបបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការបិទប្រទេស ការរឹតត្បិត និងការចាក់វ៉ាក់សាំងដោយបង្ខំ។ ពលរដ្ឋរាប់ពាន់នាក់នៅទីក្រុង Vienna ប្រទេសអូទ្រីស នៅថ្ងៃទី ២០ខែវិច្ឆិកា បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការរឹតត្បិត ក៏ដូចជាការចាក់វ៉ាក់សាំងដោយបង្ខំ ដែលប្រទេសនេះគ្រោងអនុវត្ត។ កម្លាំងប៉ូលិសអូទ្រីសបានបញ្ជាក់ថា មានមនុស្ស៣៥ពាន់នាក់បានចូលរួមដង្ហែក្បួនបាតុកម្មនៅក្នុងរដ្ឋធានីនៃប្រទេសអូទ្រីស ។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនមនុស្សជាច្រើនផងដែរដែលបានបំពានច្បាប់ទប់ស្កាត់កូវីដ-១៩ ... Read More »

Kevin de Bruyne វិជ្ជមានកូវីដ-១៩ក្រោយលវិលត្រឡប់ពីបំពេញភារកិច្ចជាមួយជម្រើសជាតិប៊ែលហ្ស៊ីក

​កីឡាករ Kevin de Bruyne ត្រូវបានរកឃើញថាមាន វិជ្ជមានកូវីដ-១៩ក្រោយលវិលត្រឡប់ពីបំពេញភារកិច្ចជាមួយជម្រើសជាតិប៊ែលហ្ស៊ីក ហើយនឹងត្រូវអវត្តមានជាមួយនឹងក្រុមManchester Cityក្នុងកម្មវិធីបាល់ទាត់អង់គ្លេស Premier Leagueយប់នេះផងដែរ។ ​កីឡាករវ័យ៣០ឆ្នាំ Kevin de Bruyne ត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ ... Read More »

ចិនត្រៀមបញ្ជេញប្រេងឆៅនៅក្នុងឃ្លាំងប្រេងយុទ្ធសាស្ត្រ

ប្រភពព័ត៌មានពីទុនបម្រុងយុទ្ធសាស្ត្រ និងអាហារជាតិរបស់ចិន បាននិយាយថា ប្រទេសនេះកំពុងរៀបចំបញ្ចេញប្រេងឆៅពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន។ ព័ត៌មានខាងលើកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិកចូ បៃឌិនបានអំពាវនាវដល់ចិន និងបណ្តាប្រទេសដែលប្រើប្រាស់ប្រេងច្រើនជាងគេនៅលើពិភពលោក សហការដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា នាយកដ្ឋានបម្រុងស្បៀងអាហារនិងយុទ្ធសាស្ត្រជាតិចិន (NFSRA) បានបដិសេធវិភាគទៅលើព័ត៌មានខាងលើ ។ ប៉ុន្តែសកម្មភាពរបស់ចិន អាចឡើងគម្រោងមុនពេលជំនួបរវាងប្រធានាធិបតី ... Read More »

គ្រឿងញៀនហេរ៉ូអុីនពីអាហ្វហ្គានីស្ថាននឹងបន្តចេញទៅកាន់ទីផ្សារពិភពលោក

ចាប់តាំងពីកម្លាំងតាលីបង់ឡើងកាន់អំណាចដឹកនាំអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២១មក ប្រទេសនេះប្រឈមនឹងបញ្ហាសន្តិសុខនិងមនុស្សធម៌យ៉ាងខ្លាំង។ ជាមួយគ្នានោះការគំរាមកំហែងថ្មីបានផ្ទុះឡើង គឺជាការជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំទៅកាន់ទីផ្សារពិភពលោកដែលអាចបង្កឱ្យមានភេរវកម្មគ្រឿងញៀនកើតឡើង។ តាមរបាយការណ៍ស្រាវជ្រាវរបស់មូលនិធិអឺរ៉ុបស្តីពីការស្រាវជ្រាវតំបន់អាស៊ីខាងត្បូង (EFSAS)បានបញ្ជាក់ថា នេះជាការគំរាមកំហែងទ្រង់ទ្រាយធំដល់សន្តិភាពនៅក្នុងតំបន់និងនៅលើពិភពលោក។អាហ្វហ្គានីស្ថានគីជាប្រទេសដាំគ្រឿងញៀន និងលក់គ្រឿងញៀនចេញទៅទីផ្សារពិភពលោកធំបំផុត។ តាមការលើកឡើងរបស់ EFSAS មានគ្រឿងញៀនដែលប្រើប្រាស់នៅលើពិភពលោកដល់ទៅ៨៧%មានប្រភពមកពីប្រទេសអាហ្វហ្គានីស្ថាន ។ ស្ថានភាពដាំដុះគ្រឿងញៀននៅតែបន្ត បើទោះបីអាមេរិកបានចំណាយប្រាក់ជាង៩ពាន់លានដុល្លារក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកដើម្បីទប់ស្កាត់ការផលិតគ្រឿងញៀននៅក្នុងប្រទេសនេះក្តី។ ... Read More »

«ភ្លៀងលុយដុល្លារ»គ្របដណ្តប់ពេញផ្លូវនៅអាមេរិក ពលរដ្ឋឈប់រថយន្តកណ្តាលផ្លូវនាំគ្នាទៅរើស(មានវីដេអូ)

នៅលើដងផ្លូវសហរដ្ឋ លេខ៥(១-៥) កំណាត់ផ្លូវឆ្លងកាត់ទីក្រុង Carlsbad រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ខែវិច្ឆិកាឆ្នាំ២០២១(ពេលវេលាអាមេរិក) នៅពេលនោះមានរថយន្តដឹកប្រាក់ពីរដ្ឋ San Diego ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រ៉ង FDIC ក៏ស្រាប់តែរបើកទ្វារធ្វើឱ្យប្រាក់ធ្លាក់បាចពេញផ្លូវ។ ... Read More »

តំបន់សមុទ្រដ៏ល្បីល្បាញរបស់ថៃនឹងបើកទ្វារទទួលអ្នកទេសចរបរទេសនៅថ្ងៃទី១ខែមករាឆ្នាំ២០២២

តំបន់សមុទ្រ Maya ដ៏ល្បីល្បាញរបស់ថៃ នឹងបើកទ្វារទទួលអ្នកទេសចរចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២២តទៅ ក្រោយរយៈពេល ៣ឆ្នាំបិទទ្វារ ។ តំបន់សមុទ្រនោះធ្លាប់ជាទីតាំងថតខ្សែភាពយន្តដ៏ល្បីល្បាញ«The Beach» នៅក្នុងឆ្នាំ២០០០ ដែលមានតួអង្គលោក Leonardo DiCaprio តួឯកក្នុងរឿង Titanic ... Read More »

ខ្សែការពារAngelo Ogbonnaរបស់ក្រុមWest Hamត្រូវសម្រាករហូតដល់ចប់រដូវកាល

កីឡាករ Angelo Ogbonnaខ្សែការពាររបស់ក្រុមWest Hamបានរងរបួសជង្គង់ក្នុងពេលប្រកួតជាមួយនឹងក្រុមហង្សក្រហមLiverpool ហើយត្រូវសម្រាករហូតដល់ចប់រដូវកាល។ ​លោកDavid Moyes អ្នកចាត់ការទូរទៅក្លិបញញួរធំWest Hamរំពឹងថារបួសរបស់ខ្សែការពារសញ្ជាតិអុីតាលីវ័យ៣៣ឆ្នាំរូបនេះនឹងអាចជាសះស្បើយវិញក្នុងរយៈពេល៩ខែឯណោះ។ ​អ្នកចាត់ការទូរទៅសញ្ជាតិស្កុតឡេនDavid Moyes បានថ្លែងថា​ “Angelo Ogbonnaនឹងត្រូវវះកាត់ជង្គង់របស់គាត់ក្នុងរយៈពេល២ទៅ៣ថ្ងៃទៀត ហើយគាត់មិនអាចវិលត្រឡប់លេងបានដូចដើមក្នុងរយៈពេលខ្លីនោះឡើយ។ ហេតុដូចនេះទើបខ្ញុំអាចនិយាយបានថាគាត់មិនអាចនឹងវិលត្រឡប់មកលេងវិញបានក្នុងរដូវកាលនេះទៀតបានឡើយ។” ​លោកDavid ... Read More »

Eddie Howe អ្នកចាត់ការទូរទៅថ្មីក្លិបNewcastle Unitedនឹងអវត្តមានក្នុងការប្រកួតដំបូងរបស់ខ្លួន

​ក្លិបបាល់ទាត់សារិការព្រៃ Newcastle Unitedបានចេញសេចក្តីថ្លែងការថា អ្នកចាត់ការទូរទៅថ្មីរបស់ខ្លួនគឺលោកEddie Howeនឹងអវត្តមានក្នុងការប្រកួតដំបូងរបស់គាត់ពេលប៉ះក្រុម Brentfordនៅថ្ងៃនេះដោយសារតែគាត់រកឃើញវិជ្ជមានកូវីដ-១៩។ ​លោកEddie Howeបាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបថា “ខ្ញុំពិតជាមានការខកចិត្តយ៉ាងខ្លាំងដែលខ្ញុំមិនអាចនៅជាមួយនឹងកូនក្រុមរបស់ខ្ញុំក្នុងទឹកដី St James’ Park សម្រាប់ការប្រកួត។ ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើជាចាំបាច់នៅពេលនេះគឺអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលនិងដាក់ខ្លួនឲ្យនៅដោយឡែកសិន។” ​សម្រាប់ការប្រកួតនៅថ្ងៃនេះ ក្រុមNewcastle Unitedនឹងត្រូវដឹកនាំដោយជំនួយការគ្រូបង្វឹកចំនួនពីររូបគឺលោកJason Tindall ... Read More »

បារាំងសន្យាការពារអ្នកនេសាទ នៅក្នុងវិវាទជាមួយអង់គ្លេស

ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃទី ១៩ខែវិច្ឆិកាបានប្រកាសថា លោកបានធានាដល់អ្នកនេសាទបារាំង អាចចូលទៅនេសាទនៅក្នុងតំបន់សមុទ្រ Jersey ដែលជាដែនសមុទ្រនៅក្រៅប្រទេសរបស់អង់គ្លេស ស្ថិតនៅច្រកសមុទ្រ Manche ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់តំបន់ភាគខាងជើងប្រទេសបារាំង ... Read More »

អាមេរិកមានប្រធានាធិបតីស្រីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល៨៥នាទី

ប្រធានាធិបតីអាមេរិកចូ បៃឌិន បានផ្ទេរសិទ្ធិដឹកនាំប្រទេសក្នុងនាមជាប្រធានាធិបតីឱ្យទៅអនុប្រធានាធិបតីគឺលោកស្រី Kamala Harris ដឹកនាំអាមេរិក ក្នុងរយៈពេល១ម៉ោងនិង២៥នាទី។ ការផ្ទេរសិទ្ធិនោះគឺក្រោយពីប្រធានាធិបតីចូ បៃឌិនត្រូវចាក់ថ្នាំ សន្លប់ដើម្បីត្រួតពិនិត្យសុខភាព ជាប្រចាំរបស់ខ្លួន។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ២០០ឆ្នាំកន្លងមកនៅអាមេរិកដែលមានប្រធានាធិបតីស្រីដឹកនាំប្រទេសក្នុងរយៈពេល ៨៥នាទី នៅថ្ងៃទី១៩ ... Read More »

ហ្វីលីពីនត្រៀមបើកទ្វារទទួលអ្នកទេសចរស្ថិតនៅក្នុងបញ្ជីខៀវ

តាមការប្រកាសរបស់ក្រសួងទេសចរណ៍ហ្វីលីពីន នៅថ្ងៃទី១៩ខែវិច្ឆិកា បានបញ្ជាក់ថា ហ្វីលីពីនកំពុងតែត្រៀមលក្ខណៈ បើកទ្វារព្រំដែនសម្រាប់អ្នកទេសចរមកពីតំបន់ខៀវ និងអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស។ តាមគម្រោងមានប្រទេសចំនូនជាង ៤០ ក្នុងនោះរួមមានទាំងចិនផងដែរ អាចចូលមកកាន់ប្រទេសដីកោះមួយនេះបាន។ រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យគណៈរដ្ឋមន្ត្រីហ្វីលីពីន លោក Karlo Nograles បានប្រាប់ឱ្យដឹងទៀតថា ... Read More »

អតីតស្រីស្នេហ៍រ៉ូណាល់ដូ ជួយសង្គ្រោះ កីឡាការិនីអាហ្វហ្គានីស្ថាន ៣០នាក់ដែលរត់គេចចេញពីតាលីបង់

សមាជិកក្រុមបាល់ទាត់យុវជនស្ត្រីអាហ្វហ្គានីស្ថានបានមកដល់ប្រទេសអង់គ្លេសហើយ តាមជើងហោះហើរពីប្រទេសប៉ាគីស្ថាន ដោយទទួលបានការជួយជ្រោមជ្រែងពីនាង Kim Kardashian អតីតសង្សារ កីឡាកររ៉ូណាល់ដូ ។ យន្តហោះដឹកអ្នកដំណើរដែលនាង Kim Kardashian ជួលសម្រាប់ទៅក្រុមក្រុមកីឡាការិនី៣០នាក់ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលមានគ្នាប្រមាន១៣០ នាក់បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Stansted ... Read More »

ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាន់តែក្តៅហើយ បេក្ខភាព ម៉ាន់នី ប៉ាក់គីអាវ ព្រមានចាប់មន្ត្រីពុករលួយដាក់គុកបើលោកជាប់ឆ្នោត

បេក្ខភាពប្រធានាធិបតី លោក Manny Pacquiao ត្រូវបានគេមើលឃើញថា មានលទ្ធភាពខ្ពស់ក្នុងការបន្តតំណែងជាប្រធានាធិបតីហ្វីលីពីនពីលោក Duterte នៅក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ ទោះបីជាលោក Duterte មានប្រជាប្រិយភាពយ៉ាងណា តែលោកអាចកាន់អំណាចបានតែ១អាណត្តិប៉ុណ្ណោះ ... Read More »

កីឡាករ Quincy Promesរបស់ក្លិប Spartak Moscowត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត

​កីឡាករ Quincy Promes ខ្សែបំរើសញ្ជាតិហុល្លង់ របស់ក្លិបបាល់ទាត់ Spartak Moscow នឹងត្រូវកាត់ទោសពីបទប៉ុនប៉ងមនុស្សឃាតនិងវាយដំដោយចេតនាទៅលើសមាជិកគ្រួសាររបស់ខ្លួន។ ​ខ្សែបំរើវ័យ២៩ឆ្នាំនេះត្រូវបានចោទប្រកាន់ពីបទបង្ករឲ្យមានរបួសស្នាមធ្ងន់ធ្ងរក្នុងរឿងជំលោះជាមួយនឹងសមាជិកគ្រួសាររបស់ខ្លួនក្នុងពិធីជប់លៀងមួយកាលពីខែកក្កដាឆ្នាំមុន។Quincy Promesត្រូវបានចាប់ខ្លួនភ្លាមៗនិងឃុំខ្លួនអស់រយៈពេល២យប់ ប៉ុន្តែកីឡាករនេះបានប្រកែកមិនបានធ្វើដូចការចោទប្រកាន់នោះទេ។ ​ប៉ុន្តែព្រះរាជអាជ្ញាបាននិយាយថានឹងចោទប្រកាន់ទៅលើកីឡាករQuincy Promesពីបទប៉ុនប៉ងមនុស្សឃាតនិងវាយដំដោយចេតនាពេលបើកសាវនាការនាពេលខាងមុខ។ ព្រះរាជអាជ្ញានេះបានបន្ថែមទៀតថាមានសាក្សីជាច្រើនឃើញPromesយកកាំបិតចាក់ទៅលើជនរងគ្រោះដែលធ្វើឲ្យជនរងគ្រោះរបួសធ្ងន់នៅលើជង្គង់តែមិនបានស្លាប់បាត់បង់ជីវិតនោះទេ។ ​សាក្សីនៅកន្លែងកើតហេតុបានប្រាប់សារព័ត៍មានរបស់ហុល្លង់ថាហេតុការណ៏នោះកើតឡើងនៅពេលមានពិធីជប់លេងជួបជុំគ្រួសារហើយQuincy Promesបានឈ្លោះគ្នាជាមួយនឹងបងប្អូនជីដូនមួយរបស់គាត់។ ​គួរបញ្ជាក់ថាPromesកំពុងលេងឲ្យក្លិបAjax ពេលកំពុងកើតហេតុនោះ ... Read More »

ទីអវកាសគឺជាភូមិសាស្ត្រសង្គ្រាមថ្មី របស់ប្រទេសមហាអំណាចលើពិភពលោក

ទីអវកាសកំពុងក្លាយទៅជាទីតាំងប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងប្រទេសមហាអំណាចនៅលើពិភពលោក។ កាលពីពេលថ្មីៗនេះរុស្ស៊ីបានសាកល្បងមីស៊ីលដែលអាចបាញ់កម្ទេចផ្តាយរណបបាន ធ្វើឱ្យអាមេរិក និងអឺរ៉ុបព្រួយបារម្ភយ៉ាងខ្លាំងដោយបានព្រមានដល់ប្រទេសរុស្ស៊ីទៀតផង។ បារាំងនិងអាល្លឺម៉ង់បានប្រតិកម្មនៅនឹងការសាកល្បងថ្មីបំផុតរបស់រុស្ស៊ី ដោយប្រទេសទាំងពីរចាត់ទុកថា ទីអវកាសគឺជា ផលប្រយោជន៍រួមសម្រាប់មនុស្សជាតិជាង៧,៧ពាន់លាននាក់ មិនសម្រាប់តែប្រទេសមហាអំណាចនោះឡើយ។ តាមការលើកឡើងរបស់ប្រទេសទាំងពីរ ការបំផ្លាញ ផ្កាយរណប អាចនឹងបង្កឱ្យមានបំណែកជាច្រើនបង្កគ្រោះថ្នាក់ដល់សិទ្ធិប្រើប្រាស់ទីអវកាសដោយសេរី ដោយមិនមានការរារាំងពីប្រទេសណាមួយនោះឡើយ។ ជាមួយគ្នានេះដែរ ... Read More »

អតីតកីឡាករក្រុមArsenal, Barcelona និងជម្រើសជាតិហុល្លង់ត្រូវបានតែងតាំងជាអ្នកចាត់ការទូរទៅថ្មី របស់ក្លិប Rangers

​ក្លិបបាល់ទាត់យក្សរបស់ស្កុតឡេន Rangers បានសម្រេចជ្រើសរើសយកលោក  Giovanni van Bronckhorst មកធ្វើជាអ្នកចាត់ការទូរទៅថ្មី ដើម្បីជំនួសតំណែងរបស់ Steven Gerrard ដែលបានចាកចេញទៅដឹកនាំក្រុម Aston Villaនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញ។ ​Giovanni van Bronckhorst ... Read More »

គ្រោះទឹកជំនន់ទ្រង់ទ្រាយធំ ៥០០ឆ្នាំទើបមានម្តងនៅអាមេរិកនិងកាណាដា(មានវីដេអូ)

គ្រោះទឹកជំនន់៥០០ឆ្នាំទើបកើតមានម្តង និងការបាក់ដីបានបំផ្លាញតំបន់ភាគខាងលិចប្រទេសកាណាដានិងអាមេរិក ។គ្រោះទឹកជំនន់កើតឡើងក្រោយប៉ុន្មានខែដែលតំបន់នោះរងការវាយប្រហារដោយរលកកម្តៅជាទ្រង់ទ្រាយធំមិនធ្លាប់មាន។ សារព័ត៌មាន The Guardian បានផ្សាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ក្នុងខេត្ត British Columbia ក្នុងប្រទេសកាណាដានិង រដ្ឋវ៉ាស៊ីនតោននៅអាមេរិក ក្នុងរយៈពេលពីថ្ងៃទី១៣ដល់ថ្ងៃទី ១៥ខែវិច្ឆិកា។ ព្យុះភ្លៀង ... Read More »

ពិភពលោកគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះស្លាប់ដោយកូវីដ-១៩

វិរុសកូវីដ-១៩ បានសម្លាប់មនុស្សជាង ៥លាននាក់ហើយនៅជុំវិញពិភពលោក ហើយកូវីដ-១៩ នៅមិនទាន់ឆ្លងផុតនៅឡើយទេ។ គ្រួសារជាច្រើនត្រូវបាត់បង់សមាជិក កុមារជាច្រើនត្រូវកំព្រាឳពុកម្តាយ … ។ស្តូបគោរពវិញ្ញាណក្ខន្ធត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជាច្រើនដើម្បីគោរពដល់អ្នកដែលបានស្លាប់ដោយកូវីដ-១៩ ។ ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩នៅលើពិភពលោក គិតត្រឹមម៉ោង៨ព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ... Read More »

ក្រោយកិច្ចប្រជុំកំពូលអាមេរិក-ចិន, អូស្ត្រាលីក៏មានបំណងចង់ជួបពិភាក្សាជាមួយចិនផងដែរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក Dan Tehan បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាមេរិក-ចិន បានជួយបើកផ្លូវដើម្បីរដ្ឋាភិបាលទីក្រុង Canberra អាចពិភាក្សាជាន់ខ្ពស់ជាមួយចិន។ អូស្ត្រាលីបានទទួលស្គាល់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន គឺជាជំហានថ្មីនិងសំខាន់របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយចិន ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថា នឹងបញ្ចៀសការប្រឈមមុខជាមួយចិន។ ... Read More »

រូបភាពនៃជនភៀសខ្លួន នៅព្រំដែន ប៉ូឡូញ-បេឡារូស ក្នុងអាកាសធាតុត្រជាក់ខ្លាំង

ក្រុមជនភៀខ្លួនរាប់ពាន់នាក់ ត្រូវដេកកណ្តាលវាលក្នុងអាកាសធាតុត្រជាក់ខ្លាំង ស្ថិតនៅព្រំដែនប្រទេស ប៉ូឡូញនិងបេឡារូសដោយសង្ឃឹមថាអាចនឹងឆ្លងដែលចូលទៅកាន់តំបន់អឺរ៉ុប។ ភាគច្រើនជនភៀសខ្លួនទាំងនោះមកពីប្រទេសអុីរ៉ាក់និងអាហ្វហ្គានីស្ថាន។ សារព័ត៌មាន Euro news បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ប៉ូឡូញបញ្ជាក់ថា កម្លាំងសន្តិសុខប្រទេសនេះបានចាប់ខ្លួនមនុស្សប្រមាណ១០០នាក់ ព្យាយាមឆ្លងដែនពីប្រទេសបេឡារូស ។ ក្រសួងការពារជាតិប៉ូឡូញបានចោទប្រកាន់បេឡារូស «ញុះញ៉ង់ឲ្យបាតុករគប់ដុំថ្មទៅលើទាហានប៉ូឡូញដើម្បីបង្វែរការចាប់អារម្មណ៍»។ ... Read More »

អង្គការសហប្រជាជាតិព្រមានពីការងើបឡើងវិញនៃក្រុមជ្រុលនិយម

ឧបការីអង្គការសហប្រជាជាតិទទួលបន្ទុកអាហ្វហ្គានីស្ថាន លោកស្រី Deborah Lyons នៅថ្ងៃទី១៧ខែវិច្ឆិកាបានព្រមានថាអាហ្វហ្គានីស្ថាននឹងធ្លាក់ជ្រៅក្នុងវិបត្តិសេដ្ឋកិច្ច អាចធ្វើឲ្យក្រុមភេរវកម្ម កើនឡើងនៅក្នុងប្រទេសនេះ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ លោកស្រី Deborah Lyons បញ្ជាក់ថា ស្ថានភាព សេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាន់តែអាក្រក់ ... Read More »

អាល្លឺម៉ង់ប្រឈមនឹងការប្រកាសអាសន្នជាថ្មីក្រោយមានករណីឆ្លងកូវីដ-១៩ ជាង៦៥ពាន់នាក់ក្នុងមួយថ្ងៃ

ក្នុងរយៈពេល ២៤ម៉ោងកន្លងមកអាល្លឺម៉ង់ មានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅជាង ៦៥ពាន់នាក់ ។ មន្ត្រីសុខាភិបាលប្រទេសនេះបានព្រមានថា ចំនួនអ្នកឆ្លងពិតប្រាកដនៅក្នុងប្រទេសនេះគឺខ្ពស់ជាង តួលេខដល់ទៅ២-៣ដង។ កាលពីថ្ងៃទី១៧ខែវិច្ឆិកា អាល្លឺម៉ង់បានបំបែកកំណត់ត្រាពីការឆ្លងកូវីដ-១៩ ដោយមានករណីឆ្លងជាង ៦៥ពាន់នាក់ក្នុងមួយថ្ងៃ ។ នេះជាលើកដំបូងដែលអាល្លឺម៉ង់មានករណីឆ្លងកើនឡើងខ្ពស់ជាង ... Read More »

ចិនពង្រីកឃ្លាំងអាវុធបរមាណូ អាមេរិកស្វះស្វែងរកកិច្ចពិភាក្សា

សកម្មភាពពង្រីកឃ្លាំងអាវុធបរមាណូរបស់ចិនបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោននៅមិនស្ងៀមឡើយ ដោយខិតខំស្វែងរកកិច្ចពិភាក្សាដើម្បីស្ថិរភាពយុទ្ធសាស្ត្រជាមួយទីក្រុងប៉េកាំង។ តាមការលើកឡើងរបស់មន្ត្រីសេតវិមានបានឱ្យដឹងថា អាមេរិកកំពុងតែស្វែងរកកិច្ចពិភាក្សាស្តីពីយុទ្ធសាស្ត្រជាមួយចិន ក្នុងពេលដែលទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា រយៈពេលកន្លងមក ហើយចិនបានបង្កើនឃ្លាំងអាវុធបរមាណូរបស់ខ្លួន។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំតាមអនឡាញនៅថ្ងៃទី១៦ខែវិច្ឆិកា ប្រធានាធិបតីបៃឌិន និងប្រធានាធិបតីចិនលោកស៊ី ជីនពីងបានព្រមព្រៀងគ្នា ... Read More »

ថៃបញ្ចេញយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរបរទេសនៅក្នុងឆ្នាំ២០២២

យុទ្ធនាការទាក់ទាញអ្នកទេសចរបរទេសនៅក្នុងឆ្នាំ២០២២របស់ថៃបានកំណត់គោលដៅបង្កើនភ្ញៀវកក់សណ្ឋាគារសម្រាប់ទេសចរ៥០%នៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃលោក Phiphat Ratchakitprakarnបានឱ្យដឹងថាគណៈរដ្ឋមន្ត្រីថៃបានអនុម័ត យុទ្ធសាស្ត្រដែលស្នើឡើងដោយក្រសួងទេសចរណ៍ ដើម្បីដំណើរការវិស័យទេសចរណ៍ឱ្យល្អដូចដើមឡើងវិញ។ យុទ្ធនាការទាក់ទាញវិស័យទេសចរណ៍នឹងផ្តោតទៅលើខេត្តក្រុងមួយចំនួនដូចជា Chiang Mai, Phuket, Nakhon Ratchasima និង Ayutthaya”។ ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ ... Read More »

កូរ៉េខាងត្បូងត្រៀមតភ្ជាប់ដំណើរទេសចរណ៍ទៅកាន់ភូមិPanmunjom ស្ថិតនៅព្រំដែនប្រទេសទាំងពីរ

កូរ៉េខាងត្បូងមានគម្រោងបើកកម្មវិធីទេសចរណ៍ទៅកាន់ភូមិ Panmumjom ស្ថិតនៅតំបន់គ្មានយោធា ជាប់ព្រំដែនប្រទេសកូរ៉េទាំងពីរ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា តាមគម្រោងរស់នៅជាមួយកូវីដ-១៩ និងនាំមកនូវជីវភាពរស់នៅធម្មតាវិញ។ នៅថ្ងៃទី១៨ខែវិច្ឆិកា មន្ត្រីទីបញ្ជាការអង្គការសហប្រជាជាតិ UNC ដឹកនាំដោយអាមេរិកបានប្រកាសថា ស្ថាប័ននេះមានគម្រោងតភ្ជាប់ដំណើរកម្សាន្តទៅកាន់ភូមិ Panmunjom ស្ថិតនៅព្រំដែនកូរ៉េទាំងពីរនាចុងខែនេះ ក្រោយរយៈពេលជាច្រើនខែបានផ្អាកដោយសារកូវីដ-១៩។ ... Read More »

ខ្សែបម្រើ Jones របស់ក្រុម Liverpool នឹងមិនបង្ហាញខ្លួននៅចុងសប្តាហ៍នេះទេដោយសាររបួសភ្នែក

ក្លិបនៅ Premier League ហង្សក្រហម Liverpool បានប្រកាសថា Curtis Jones នឹងស្ថិតនៅក្នុងការតាមដានដោយសារតែរបួសភ្នែកដ៏គួរឱ្យភ័យខ្លាចដែលខ្សែបម្រើត្រូវបានព្យាបាលមុនពេលសម្រាកអន្តរជាតិ។ កីឡាករ​វ័យ២០ឆ្នាំ​ដែល​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​ក្នុង​ពេល​ហ្វឹកហាត់​បាន​ខក​ខាន​ក្នុង​ការ​ឈ្នះ​ការប្រកួត Champions League ក្នុង​ខែ​នេះ​ទល់​នឹងក្រុម Atletico Madrid ... Read More »

កីឡាករ Benjamin Mendy របស់ក្លិប Manchester City ត្រូវចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ២ករណី

ខ្សែការពារ Benjamin Mendy របស់ក្រុម Manchester City ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួន២បន្ថែមទៀត។ កីឡាករMendy មកពីទីក្រុង Prestbury ត្រូវបានកោះហៅឱ្យបង្ហាញខ្លួននៅតុលាការ Stockport Magistrates កាលពីថ្ងៃពុធ។ កីឡាករបាល់ទាត់អាយុ២៧ឆ្នាំដែលនៅតែស្ថិតក្នុងការឃុំឃាំង ... Read More »

ជើងហោះហើរនាំភ្ញៀវទេសចរបរទេសដំបូង មកកាន់វៀតណាម ក្រោយកូវីដ-១៩

នៅល្ងាចថ្ងៃទី១៧ខែវិច្ឆិកា ជើងហោះហើរដំបូងដឹកអ្នកទេសចរបរទេស មកពីទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង បានចុះចត់នៅអាកាសយានដ្ឋានទីក្រុងដាណាំង។ នេះជាជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដំបូង ដែលជាការបើកផ្លូវដល់ការហោះហើរអន្តរជាតិទាំងស្រុងឡើងវិញ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញ ជាអ្នកបើកជើងហោះហើរពាណិជ្ជកម្មមុនគេ ចាប់តាំងពីថ្ងៃទី ២៥ខែមីនាឆ្នាំ២០២០មក។ ជើងហោះហើរនេះមានអ្នកដំណើរបរទេស៣០ នាក់ ... Read More »