ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌាជិះយន្តហោះដឹកជញ្ជូនយោធាធុនធំចុះចតនៅលើផ្លូវរថយន្តល្បឿនលឿន(មានវីដេអូ)

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅថ្ងៃទី១៦ខែវិច្ឆិកា បានជិះយន្តហោះដឹកជញ្ជូនយោធាធុនធំ Hercules ចុះចតនៅលើផ្លូវរថយន្តល្បឿនលឿនដែលទើបតែកសាងរួចរាល់។ នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់ទីនោះគឺដើម្បីសម្ពោធផ្លូវដែលមានឈ្មោះថា Purvanchal ។ ចំណុចពិសេសនៃផ្លូវល្បៀនលឿនខាងលើ គឺអាចបម្រើទាំងវិស័យសុីវិលក្នុងការធ្វើរាចរណ៍ នឹងក្លាយជាផ្លូវសម្រាប់ចុះចតយន្តហោះក្នុងពេលមានអាសន្នកើតឡើង។ សារព័ត៌មាន Straitstimes ... Read More »

រកឃើញប្រទេសនៅអឺរ៉ុប១០ក្រុមមានកៅអីទៅលេង World Cup នៅប្រទេសកាតាឆ្នាំក្រោយ ខណៈរកឃើញ១២ក្រុមទៀតត្រូវប្រកួត Play-off

ការប្រកួតវគ្គជម្រុះតាមពូល World Cup 2022 នៅតំបន់អឺរ៉ុបបានបញ្ចប់ហើយ ដោយបានរកឃើញក្រុមឈរលេខ១ក្នុងពូលរៀងៗខ្លួនបានកក់កៅអីទៅកាន់ប្រទេសកាតាឆ្នាំក្រោយដោយស្វ័យប្រវត្តិ។ ចំណែកក្រុមដែលឈរចំណាត់ថ្នាក់លេខ២ក្នុងពូលនីមួយៗចាំបាច់ត្រូវប្រកួតវគ្គជម្រុះ Play-off បន្តទៀតដើម្បីរកក្រុមដែលឈ្នះឡើងទៅកាន់ការប្រកួត World Cup នៅប្រទេសកាតាដែរ។ សម្រាប់ក្រុមទាំង១០នៅតំបន់អឺរ៉ុបដែលមានឈ្មោះឡើងទៅលេងនៅឆ្នាំក្រោយដែលកាតាជាម្ចាស់ផ្ទះមានក្រុមខ្លាំងៗដូចជា ក្រុមជម្រើសជាតិស៊ែប៊ី(ឈរលេខ១ក្នុងពូលA), ក្រុមជម្រើសជាតិអេស្ប៉ាញ ... Read More »

Djokovic លើកពានរង្វាន់ ATP Finals ក្រោយទម្លាក់ Ruud នៅវគ្គផ្តាច់ព្រ័ត្រ

កីឡាករវាយតឺន្នីសលំដាប់លេខ១ពិភពលោក Novak Djokovic បានចាប់ផ្តើមដំណើរស្វែងរកជ័យជម្នះរបស់គាត់សម្រាប់ពានរង្វាន់ទី៦នៅវគ្គផ្តាច់ព្រ័ត្រ ATP Finals ជាមួយនឹងជ័យជម្នះ 7-6 (4) 6-2 លើកីឡាករ Casper Ruud របស់ន័រវេសក្នុងការជួបជុំគ្នារបស់ពួកគេនៅទីក្រុង Turin ... Read More »

ហុល្លង់កក់កៅអីទៅកាន់ World Cup នៅកាតាក្រោយយកឈ្នះន័រវេសនៅវគ្គជម្រុះតាមពូលតំបន់អឺរ៉ុប

ក្រុមជម្រើសជាតិហុល្លង់បានកក់កន្លែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតាជាមួយនឹងជ័យជម្នះទៅលើក្រុមន័រវេសដែលបានខកខានការប្រកួតកាលពីឆ្នាំ២០១៨កន្លងទៅ។ គ្រាប់បាល់ចុងម៉ោងរបស់ Steven Bergwijn របស់ Tottenham Hotspur និង Memphis Depay របស់ Barcelona ... Read More »

អ្នក​គាំទ្រ​បាល់ទាត់​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​កន្លែង​ស្នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅប្រទេស​កាតា

នៅជាយក្រុងដូហា ប្លុកអាផាតមិនកំពុងចាប់ផ្តើមមានរូបរាងដែលនឹងមានអ្នកគាំទ្របាល់ទាត់ជាច្រើននាក់ចុះមកប្រទេសកាតានៅឆ្នាំក្រោយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។ ប្រទេសកាតាដែលបានយកចិត្តទុកដាក់ចំពោះការព្យាបាលពលករចំណាកស្រុកនៅលើការដ្ឋានសំណង់សង្ឃឹមថា ការប្រកួតនឹងទាក់ទាញអ្នកទស្សនាចំនួន១.២លាននាក់ ប្រហែលមួយភាគបីនៃចំនួនប្រជាជនរបស់ខ្លួន។ សារព័ត៌មាន Reuters បានផ្សាយថា ប្រទេសកាតារំពឹងថានឹងអាចផ្តល់ជូនដល់ទៅ១៣០,០០០បន្ទប់ រួមទាំងសណ្ឋាគារផងដែរ ដែលអាចទុកឱ្យអ្នកគាំទ្ររាប់ពាន់នាក់រអ៊ូរទាំសម្រាប់កន្លែងស្នាក់នៅនៅពេលការប្រកួតចាប់ផ្តើមខែវិច្ឆិកាក្រោយ ហើយអ្នកដែលសង្ឃឹមសម្រាប់ទិដ្ឋភាពទីក្រុងអាចនឹងខកចិត្ត។ អគារ Madinatna ដែល​មាន​សមត្ថភាព​អាច​ដាក់​អ្នក​គាំទ្រ​បាន​រហូត​ដល់​ទៅ២៧,០០០នាក់​ដែល​រួម​គ្នា​ជា​អាផាតមិន​នោះ​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ផ្លូវ​ល្បឿន​លឿន១៨ផ្លូវ ... Read More »

អំពើហិង្សាផ្ទុះឡើងនៅព្រំដែន ប្រទេស ប៉ូឡូញនិង បេឡារូស

អំពើហិង្សាផ្ទុះឡើង នៅតំបន់ព្រំដែន នៃប្រទេសប៉ូឡូញនិងបេឡារូស នៅថ្ងៃទី១៦ខែវិច្ឆិកា ក្នុងពេលដែលក្រុមជនភៀសខ្លួនបានព្យាយាម ចូលទៅកាន់តំបន់អឺរ៉ុប ដោយបានបំផ្លាញរនាំងការពារ និងគប់ដុំថ្មទៅលើកម្លាំងសន្តិសុខការពារព្រំដែននៃប្រទេសប៉ូឡូញ។ ចំណែកកម្លាំងប៉ូលិសនៃប្រទេសប៉ូឡូញបានប្រើប្រាស់ គ្រាប់បែកផ្សែង បាញ់ទឹក ដើម្បីទប់ទល់ជាមួយក្រុមជនភៀសខ្លួន។ មន្ត្រីប៉ូឡូញ និងបេឡារូស បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩នៅបារាំងកើនឡើងខ្ពស់គួរឲ្យបារម្ភ

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសបារាំង កើនឡើងខ្ពស់គួរឲ្យបារម្ភ ដោយក្នុងរយៈពេល មួយថ្ងៃ មានករណីឆ្លងកូវីដ-១៩ ដល់ទៅជិត២ម៉ឺននាក់នៅថ្ងៃទី ១៦ខែវិច្ឆិកា។ តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា នៅថ្ងៃទី១៦ខែវិច្ឆិកានៅទូទាំងប្រទេសបារាំង មានករណីឆ្លងកូវីដ-១៩ ដល់ទៅ១៩.៧៧៨នាក់ គឺកើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងថ្ងៃធម្មតាមានករណីឆ្លងប្រមាណ១១ពាន់នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ... Read More »

វៀតណាមនៅតែមានករណីឆ្លងកូវីដ-១៩ ជិត១ម៉ឺននាក់ ក្នុង១ថ្ងៃបើទោះបីបានចាក់វ៉ាក់សាំងជាង១០០លានដូសហើយ

ក្នុងរយៈពេលមួយថ្ងៃវៀតណាមសម្រេចបានការចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅ ជាង ១,០៨លាននាក់ ហើយមកទល់ពេលនេះវៀតណាមចាក់បានវ៉ាក់សាំងជាង 100.862.898 ដូសជូនពលរដ្ឋ ក្នុងនោះអ្នកចាក់មួយដូសមាន ជាង៦៤,៧លាននាក់ និងចាក់បានគ្រប់ចំនួនពីរដូសមានជាង ៣៦លាននាក់ហើយ។ ប៉ុន្តែបើទោះបីបានចាក់វ៉ាក់សាំងច្រើនហើយក្តី តែករណីឆ្លងនៅក្នុងប្រទេសនេះបន្តកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ... Read More »

វិមានប្រធានាធិបតីបារាំងប្តូរពណ៌ទង់ជាតិជាងមួយឆ្នាំដោយមិនមានអ្នកណាដឹង

សារព័ត៌មាន Guardian បានផ្សាយថា ការិយាល័យប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើឱ្យពណ៌ខៀវនៃទង់ជាតិទៅជាពណ៌រាងក្រមៅ បង្ហូតឡើងនៅលើវិមានប្រធានាធិបតីបារាំង Élyseé ក្នុងគោលដៅធ្វើឱ្យទង់ជាតិបារាំង មានពណ៌ដូចជា ពណ៌ទង់ជាតិដើមក្រោយបដិវត្តន៍បារាំង។ ផ្នែកពណ៌ខៀវនៃទង់ជាតិបារាំង នៅលើវិមាន Élyseé ... Read More »

ចិនត្រៀមអនុម័តថ្នាំព្យាបាលកូវីដ-១៩ ជាលើកដំបូង

ចិនមានគម្រោងអនុម័តថ្នាំព្យាបាលកូវីដ-១៩ ជាលើកដំបូងផលិតនៅក្នុងប្រទេសនេះ នាពេលប៉ុន្មានសប្តាហ៍ខាងមុខ។ តាមការលើកឡើងរបស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបានឱ្យដឹងថា ថ្នាំព្យាបាលកូវីដ-១៩ នោះគឺជាសមិទ្ធផលនៃការស្រាវជ្រាវរួមរវាងអាមេរិកនឹងចិន ។ ការប្រកាសព័ត៌មានខាងលើកើតឡើងក្នុងពេលក្រុមអ្នកវិទ្យាសាស្ត្រចិនកំពុងតែស្វះស្វែងស្រាវជ្រាវរកវិធីសាស្ត្រព្យាបាលកូវីដ-១៩ ។ ទាំងនោះជារឿងដ៏សំខាន់បំផុត សម្រាប់យុទ្ធនាការគ្មានកូវីដ-១៩របស់ចិន ទន្ទឹមនឹងការចាក់វ៉ាក់សាំង ។ ថ្នាំព្យាបាលគឺជាឱកាសដើម្បីជួយឱ្យចិនបើកទ្វារប្រទេសឡើងវិញក្រោយរយៈពេលយ៉ាងយូរបានបិទខ្ទប់។ តាមសារព័ត៌មាន ... Read More »

ជំងឺគ្រុនផ្តាសាយបក្សីឆ្លងរាលដាលនៅតំបន់អាស៊ីនិងអឺរុប

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអង្គការពិភពលោកសម្រាប់សុខភាពសត្វ (OIE)បានប្រកាសថា មានករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីជាទ្រង់ទ្រាយធំនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។ សារព័ត៌មាន CNN បានផ្សាយថា ការឆ្លងរាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី គឺជាការគំរាមកំហែងដល់បណ្តាកសិដ្ឋានចិញ្ចឹមសត្វ ។ ការឆ្លងនេះធ្វើឲ្យវិស័យឧស្សាហកម្មបសុបក្សីស្ថិតក្នុងភាពប្រុងប្រយ័ត្នយ៉ាងខ្លាំង បន្ទាប់ពីការផ្ទុះឡើងលើកមុនៗ ដែលបាននាំឱ្យមានការសម្លាប់សត្វបក្សីរាប់សិបលានក្បាល។ ការផ្ទុះឡើងក៏នាំឱ្យមានការរឹតបន្តឹងផ្នែកពាណិជ្ជកម្មផងដែរ។ វាក៏កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញខាងផ្នែកជំងឺឆ្លងផងដែរ ... Read More »

Premier League ​លក់​សិទ្ធិផ្សាយ​ទូរទស្សន៍​របស់​អាមេរិក​ក្នុង​តម្លៃ​ប្រហែល២ពាន់​លាន​ដុល្លារ

កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពដែលដឹងអំពីបញ្ហានេះថា ក្របខ័ណ្ឌ Premier League របស់អង់គ្លេសជិតនឹងលក់សិទ្ធិការផ្សាយរបស់ទូរទស្សន៍អាមេរិកក្នុងតម្លៃប្រហែល២ពាន់លានដុល្លារអាមេរិក។ របាយការណ៍ FT បានបង្ហាញថា ViacomCBS និង Walt ... Read More »

មេដឹកនាំកូរ៉េខាងជើងបង្ហាញវត្តមានក្រោយបាត់មុខជាង១ខែ

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងដែលកំពុងសាងសង់នៅជិតព្រំដែនជាប់ប្រទេសចិន និងនៅលើកំពូលភ្នំពិសិដ្ឋិដែលគ្រួសារលោកបានគោរពបូជា។ នេះជាការបង្ហាញវត្តមានដំបូងនៅប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក្រោយរយៈពេលជាង ១ខែ។ នៅក្នុងស្រុក Samjiyon លើភ្នំ កំពុងតែសាងសង់មជ្ឈមណ្ឌលសេដ្ឋកិច្ច ដែលមន្ត្រីប្រទេសនេះចាត់ទុកថាជា«សង្គមនិយមគំរូ» ដោយនៅទីនោះមានភូមិគ្រឹះ សណ្ឋាគារ ... Read More »

អង់គ្លេសបំបាក់សាន់ម៉ារីណូរហូតដល់១០គ្រាប់​ កក់កៅអីទៅកាន់ World Cup នៅកាតា

ក្រុមជម្រើសជាតិអង់គ្លេសទទួលបានជ័យជម្នះយ៉ាងធំធេងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៤ ខណៈដែលពួកគេទទួលបានវគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល១០ទល់០ទៅលើក្រុម San Marino ។ ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Harry Kane ក៏បានបំបែកកំណត់ត្រាដោយស៊ុតបញ្ចូលទី៤គ្រាប់ក្នុងតង់ទី១ដើម្បីឈានទៅកម្រិតជាមួយអតីតកីឡាករ Gary Lineker លើ៤៨គ្រាប់របស់អង់គ្លេស ... Read More »

ប្រធានាធិបតីអាមេរិកចូ បៃឌិន និងប្រធានាធិបតីចិនចាប់ផ្តើមជំនួបពិភាក្សាកំពូលតាមអនឡាញ

នៅវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៦ខែវិច្ឆិកា(ម៉ោងនៅកម្ពុជា) ប្រធានាធិបតីអាមេរិក លោកបៃឌិន និងប្រធានាធិបតីចិន លោកស៊ី ជីនពីង បានចាប់ផ្តើមកិច្ចប្រជុំតាមអនឡាញដើម្បីពិភាក្សាគ្នាស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាប្រឈមមុខដែលកំពុងតានតឹង។ លេខាព័ត៌មានសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថា កិច្ចពិភាក្សានឹងធ្វើឡើងប៉ុន្មានម៉ោង ហើយមេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាទៅលើវិធីសាស្ត្រគ្រប់គ្រង ... Read More »

តួនាទីរបស់ Cristiano Ronaldo ក្នុងការបញ្ចុះបញ្ចូល Zinedine Zidaneឱ្យចូលបម្រើការងារនៅ Man Utd

លោក Zinedine Zidane ធ្លាប់បានធ្វើការជាមួយ Cristiano Ronaldo និង Raphael Varane ដែលទាំងពីរបានចូលរួមជាមួយ Manchester United នៅរដូវក្តៅ ខណៈដែលអតីតគ្រូបង្វឹក Real ... Read More »

ក្រុមហ៊ុនលោកត្រាំលក់សណ្ឋាគារនៅទីក្រុងវ៉ាស៊ីនតោនក្នុងតម្លៃ ៣៧៥លានដុល្លារ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា ក្រុមហ៊ុនលោកត្រាំ បានចុះហត្ថលេខាលក់សណ្ឋាគារនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ីក្នុងតម្លៃ៣៧៥លានដុល្លារឱ្យទៅក្រុមហ៊ុន CGI Merchant Group។ សារព័ត៌មាន Wall Street Journal បានផ្សាយថា ក្រុមហ៊ុន CGI merchant ... Read More »

ប្រធានាធិបតីហ្វីលីពីនសម្រេចឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា

ថ្ងៃទី១៥ខែវិច្ឆិកា ជាថ្ងៃចុងក្រោយសម្រាប់បណ្តាគណបក្សចុះឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ប្រធានាធិបតី អនុប្រធានាធិបតី ។ នៅថ្ងៃនេះដែរជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតី ហ្វីលីពីន បានប្រកាសថា ប្រធានាធិបតី Duterte បានឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា។ លោក ឌុយទែរតេ បច្ចុប្បន្នមានវ័យ៧៦ឆ្នាំ ... Read More »

ឥណ្ឌាលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សំាងគ្រប់ចំនួន

ក្រោយរយៈពេល១ខែដែលបានបើកទ្វារព្រំដែន ឥណ្ឌា បានសម្រេចចេញច្បាប់ថ្មីស្តីពីការគ្រប់គ្រងការឆ្លងកូវីដ-១៩ ចំពោះអ្នកទេសចរបរទេស ដោយលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន។ តាមការសម្រេចថ្មី មាន៩៩ប្រទេសស្ថិតនៅក្នុងបញ្ជីឈ្មោះលើកលែងការធ្វើចត្តាឡីស័កក្រោយការចាក់វ៉ាក់សាំងគ្រប់ចំនួន ។ អ្នកទេសចរទាំងនោះនឹងត្រូវតាមដានសុខភាពរបស់ខ្លួនផ្ទាល់ ក្នុងរយៈពេល១៤ថ្ងៃក្រោយការចូលក្នុងទឹកដីឥណ្ឌា។ ឥណ្ឌានិងចាប់ផ្តើមទទួលអ្នកទេសចរនៅថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ចាប់ពីថ្ងៃទី១៥ខែតុលា ... Read More »

ក្រុមតាលីបង់ដង្ហែក្បួនព្យុហយាត្រា បង្ហាញអាវុធទំនើបៗដែលអាមេរិកបន្សល់ទុក

ក្រុមតាលីបង់បានដង្ហែក្បួនព្យុហយាត្រា ដោយមានរថក្រោះរថពាសដែកផលិតដោយអាមេរិក និងឧទ្ធម្ភាគចក្ររបស់រុស្ស៊ីដែលក្រុមតាលីបង់គ្រប់គ្រង។ សកម្មភាពខាងលើបង្ហាញឱ្យឃើញថា ការប្រែប្រួលរបស់កម្លាំងតាលីបង់ពីទាហានបះបោរទៅជាទាហានការពារប្រទេសដែលមានអាវុធទំនើបៗ របស់អាមេរិក។ នៅក្នុងពីធីដង្ហែក្បួនព្យុហយាត្រា ដោយមានរថពាសដែករាប់សិបគ្រឿងប្រភេទ M117 ផលិតដោយអាមេរិក ដង្ហែក្បួននៅក្នុងទីក្រុងកាប៊ុល និងឧទ្ធម្ភាគចក្រ MI-17ផលិតដោយប្រទេសរុស្ស៊ី ហោះហើរនៅលើអាកាស ។ ... Read More »

កីឡាករ Donny van de Beek របស់ Manchester United សម្រេចចិត្តចាកចេញពីក្លិបក្នុងទីផ្សារដោះដូរខែមករា

ខ្សែបម្រើ Donny van de Beek បានសម្រេចចិត្តចាកចេញពីក្លិប Manchester United ក្នុងទីផ្សារដោះដូរកីឡាករខែមករា ហើយកំពុងស្វែងរកជម្រើសរបស់គាត់រួចហើយបន្ទាប់ពីចេញពីកីឡដ្ឋាន Old Trafford ។ កីឡាករសញ្ជាតិហូឡង់បានចូលរួមជាមួយក្លិបពី Ajax ... Read More »

Tottenham ចាប់អារម្មណ៍ Dusan Vlahovic ខណៈក្លិប Fiorentinaត្រូវការ៧០លានផោន

គ្រូបង្វឹកក្រុម Tottenham លោក Antonio Conte បានប្រាប់ពីកីឡាករ Vlahovic វ័យ២១ឆ្នាំ គឺជាកីឡាករដ៏ល្បីដំបូងគេដែលគាត់ចង់បានដើម្បីបន្ធូរបន្ថយសម្ពាធលើខ្សែប្រយុទ្ធ Harry Kane ។ ជាមួយគ្នានេះក្លិប Man City ... Read More »

ស៊ែប៊ីកក់កៅអីទៅកាន់ World Cup ឆ្នាំ២០២២ ក្រោយទម្លាក់ព័រទុយហ្គាល់ដល់ទឹកដី

ខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្លិប Fulham បានស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះយ៉ាងអស្ចារ្យនៅចុងម៉ោង ខណៈដែលស៊ែប៊ីបានកក់កន្លែងរបស់ពួកគេនៅ World Cup ឆ្នាំក្រោយ ហើយបានទម្លាក់ព័រទុយហ្គាល់ត្រូវលេងវគ្គ Play-off ។ ម្ចាស់ផ្ទះព័រទុយហ្គាល់គ្រាន់តែត្រូវការស្មើប៉ុណ្ណោះដើម្បីឈានទៅវគ្គបន្ត ប៉ុន្តែអ្វីៗបានប្រែប្រួលដោយសារចាញ់ស៊ែប៊ី២ទល់១ ... Read More »

កូនប្រុសអតីតមេដឹកនាំហ្គាដាហ្វុី ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី លីប៊ី

កូនប្រុសមេដឹកនាំហ្គាដាហ្វុី បានវិលត្រឡប់ចូលប្រឡូកក្នុងវិស័យនយោបាយប្រទេសលីប៊ីវិញដោយបានសម្រេចឈរឈ្មោះជាបេក្ខភាពសម្រាប់បោះឆ្នោតប្រធានាធិបតី ក្នុងគោលដៅឯកភាពបង្រួបបង្រួមជាតិឡើងវិញ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតលីប៊ី នៅថ្ងៃទី១៤ខែវិច្ឆិកា បានប្រកាសថា លោក Saif al-Islam al-Gaddafi កូនប្រុសអតីតប្រធានាធិបតី Muammar Al Gaddafi បានទៅចុះឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ ... Read More »

កិច្ចប្រជុំអាមេរិក-ចិន «ក្តៅ»តាំងពីពេលមិនទាន់ចាប់ផ្តើមប្រជុំ

បញ្ហាក្តៅជាច្រើននឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំតាមអនឡាញរវាងប្រធានាធិបតីអាមេរិកចូ បៃឌិន នឹងប្រធានាធិបតីចិនស៊ី ជីនពីង ខណៈវិវាទប្រទេសទាំងពីរគឺធំធេងណាស់។ តាមគម្រោង មេដឹកនាំប្រទេសទាំងពីរនឹងជួបពិភាក្សាគ្នាតាមអនឡាញនៅយប់ថ្ងៃទី១៥ខែវិច្ឆិកា (ពេលវេលាក្នុងតំបន់) ។ ខ្លឹមសារនៅក្នុងកិច្ចពិភាក្សាគឺផ្តោតជុំវិញបញ្ហាយោធារបស់ចិននៅជិតកោះតៃវ៉ាន បញ្ហាសិទ្ធិមនុស្ស ក៏ដូចជាការចូលរួមរបស់ប្រទេសទាំងពីរក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ លោក ស៊ី ជីនពីង ... Read More »

ព្រះមហាក្សត្រគុយវ៉ែតបានយល់ព្រមឱ្យរដ្ឋាភិបាលលាលែងចេញពីតំណែង

តាមសារព័ត៌មាន KUNA របស់ប្រទេសគុយវ៉ែត បានផ្សាយថា ព្រះមហាក្សត្រ Sheikh Nawaf al-Ahmed al-Sabah នៅថ្ងៃទី១៤ខេវិច្ឆិកា បានអនុញ្ញាតឱ្យរដ្ឋាភិបាលលាលែងចេញពីតំណែង ។ ប៉ុន្តែព្រះមហាក្សត្របានស្នើដល់រដ្ឋាភិបាលបន្តរក្សាតំណែងរហូតដល់រដ្ឋាភិបាលថ្មីបានបបង្កើតឡើង។ កន្លងមកនៅថ្ងៃទី៨ ខែវិច្ឆិកា ... Read More »

ប៊ុលហ្គារី ៖ គ្រោះអគ្គិភ័យឆាបឆេះមណ្ឌលព្យាបាលជំងឺកូវីដ-១៩

នៅថ្ងៃទី១៤ខែវិច្ឆិកាមានគ្រោះអគ្គិភ័យកើតឡើងនៅមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅទីក្រុង Sliven ភាគអាគ្នេយ៍នៃប្រទេសប៊ុលហ្គារី បណ្តាលឱ្យមានអ្នកជំងឺ៣នាក់ស្លាប់ ។ ក្រុមជួយសង្គ្រោះបានឱ្យដឹងថា អ្នកស្លាប់ទាំង៣នាក់ គឺជាមនុស្សប្រុស មានអាយុចាប់ពី៦៥ឆ្នាំឡើង ។ គ្រោះអគ្គិភ័យ បានឆាបឆេះនៅជាន់ទីបួននៃមន្ទីរពេទ្យ។ អ្នកជំងឺ៦នាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ... Read More »

ថៃមានគម្រោង បើកព្រំដែន នៅតំបន់ភាគខាងត្បូង ដើម្បីដំណើរការវិស័យទេសចរណ៍

រដ្ឋាភិបាលថៃបានឡើងគម្រោងបើកព្រំដែនឡើងវិញនៅតំបន់ភាគខាងត្បូងចាប់ពីថ្ងៃទី ១៦ខែធ្នូ ដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសនេះដំណើរការល្អប្រសើរឡើងវិញ។ ជាមួយគ្នានេះដែរ ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសនេះបានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Ratchada Thanadirek បានប្រកាសថា ការចាក់វ៉ាក់សាំង នៅតាមបណ្តាខេត្ត ដូចជា Songkhla, Pattani, ... Read More »

PSG និងអាហ្សង់ទីនឈានដល់ការព្រមព្រៀងគ្នាលើពេលវេលាលេងរបស់ Messi

ចំនួននៃការលេងបាល់ទាត់របស់ខ្សែប្រយុទ្ធ Lionel Messi គឺជាប្រភពដ៏ល្បីនៃជម្លោះរវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិប Paris Saint-Germain ក្នុងរដូវកាលនេះ ប៉ុន្តែភាគីទាំងពីរបានចាប់ផ្តើមទំនាក់ទំនងគ្នាជុំវិញការសម្របសម្រួលមួយ។ Messi បានខកខានការប្រកួតពីរលើកចុងក្រោយរបស់ PSG មុនពេលសម្រាកអន្តរជាតិដោយសារតែរបួស ប៉ុន្តែគាត់បានចូលរួមភ្លាមៗជាមួយនឹងការចោទប្រកាន់របស់លោក Lionel ... Read More »

ក្លិប Borussia Dortmund មានផែនការរក្សាខ្សែប្រយុទ្ធ Haaland មួយរដូវកាលទៀត

ខ្សែប្រយុទ្ធឆ្នើម Erling Haaland គឺជាទ្រព្យសម្បត្តិដ៏ក្តៅគគុកនាពេលបច្ចុប្បន្ន ហើយបានទាក់ទាញការចាប់អារម្មណ៍ពីក្លិបកំពូលៗជុំវិញទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។ ក្រុមបច្ចុប្បន្នរបស់គាត់ Borussia Dortmund ដឹងយ៉ាងច្បាស់ពីការកោតសរសើររបស់កីឡាករន័រវេស រូបនេះ ហើយកំពុងធ្វើអស់ពីសមត្ថភាពដើម្បីជៀសវាងការបាត់បង់តារាឆ្នើមរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០២២ ... Read More »