ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ការ​បាញ់​ប្រហារ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋ​អាមេរិក​បាន​បណ្តាល​ឱ្យមនុស្ស​៣​នាក់​ស្លាប់

ការបាញ់ប្រហារនៅបរិវេណសំខាន់នៃសាកលវិទ្យាល័យ Nevada ទីក្រុង Las Vegas កាលពីថ្ងៃទី 6 ខែធ្នូ បានបណ្តាលឱ្យមនុស្ស 3 នាក់ស្លាប់ និង1នាក់ទៀតរងរបួស។ ជនសង្ស័យត្រូវបានបាញ់សម្លាប់។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 6 ... Read More »

យន្តហោះចម្បាំង Su-35 អមដំណើរលោកប្រធានាធិបតី ពូទីន ទៅកាន់ UAE

កងទ័ពអាកាសរុស្ស៊ីបានដាក់ពង្រាយយន្តហោះចម្បាំង Su-35 ចំនួនបួនគ្រឿង ដើម្បីអមដំណើរយន្តហោះពិសេសរបស់លោកប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសអារ៉ាប់រួម (UAE)។ យោងតាមសារព័ត៌មាន Sky News កាលពីថ្ងៃទី៦ ខែធ្នូ អ្នកនាំពាក្យវិមានក្រឹមឡាំងបានប្រកាសពីការដាក់ពង្រាយកងយន្តហោះចម្បាំងទំនើប Su-35 របស់យោធារុស្ស៊ីដើម្បីអមដំណើរប្រធានាធិបតី ... Read More »

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាប់ជាអត្តពលិកឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time

ខ្សែប្រយុទ្ធអាហ្សង់ទីន និង Inter Miami កីឡាករ Lionel Messi បានជាប់ជាអត្តពលិកឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time។ Messi បានចូលរួមជាមួយ Inter Miami ក្នុងខែកក្កដា និងស៊ុតបញ្ចូលទីបាន១១គ្រាប់ក្នុង១៤ប្រកួតក្នុងការប្រកួតទាំងអស់ ... Read More »

លោក Biden បានព្រមានពីហានិភ័យដែលយោធាអាមេរិកត្រូវប្រយុទ្ធជាមួយទាហានរុស្ស៊ីផ្ទាល់

ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានអ្នកសាធារណរដ្ឋដែលស្ទាក់ស្ទើរអំពីអ៊ុយក្រែន ក្នុងការផ្តល់ជំនួយឥឡូវនេះឬបញ្ជូនទាហានអាមេរិកប្រឆាំងនឹងរុស្ស៊ីជាមួយអង្គការណាតូ។ យោងតាមសារព័ត៌មាន US News ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់បំផុតដែលមិនធ្លាប់មានចំពោះសមាជិកសភាមកពីគណបក្សសាធារណរដ្ឋដែលកំពុងនិយាយស្តីក្នុងការអនុម័តជំនួយបន្ថែមទៀតដល់អ៊ុយក្រែន។ នៅក្នុងសុន្ទរកថានៅសេតវិមានកាលពីថ្ងៃទី 6 ខែធ្នូ ... Read More »

អ្នកចាំទី Nick Pope របស់ Newcastle ប្រឈមនឹងការសម្រាករយៈពេល៤ខែដោយសាររបួសស្មា

អ្នកចាំទីសញ្ជាតិអង់គ្លេស Nick Pope របស់ Newcastle United ត្រូវការវះកាត់ស្មា ហើយរំពឹងថានឹងអវត្តមានរយៈពេល៤ខែ។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានដាច់ស្មារបស់គាត់នៅពេលដែលគាត់បានចូលខ្លួនដើម្បីជួយសង្រ្គោះកំឡុងពេលបិទដំណាក់កាលនៃការទទួលជ័យជម្នះ ១–០ របស់ Newcastle លើក្រុម Manchester United ... Read More »

ថៃដកតំណែងមន្ត្រី៤នាក់ ក្រោយរកឃើញលុយ៥៧លានដុល្លារក្នុងគណនីធនាគារផ្ទាល់ខ្លួន

ព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣នានផ្សាយថា អាជ្ញាធរថៃនាថ្ងៃពុធនេះបាន​ឱ្យដឹងថា មន្រ្តីថៃ៤នាក់ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីលុយដល់ទៅជាង២ពាន់លានបាតឬស្មើនឹង៥៧លានដុល្លារអាមេរិកត្រូវបានរកឃើញនៅក្នុងគណនីធនាគាររបស់ពួកគេ។ លុយប្រហែល៥៧លានដុល្លារអាមេរិកខាងលើ ត្រូវបានរកឃើញនៅក្នុងគណនីច្រើនផ្សេងគ្នា កាន់កាប់ដោយស្រ្តីចំនួន៣នាក់និងបុរសម្នាក់ ដែលធ្វើការនៅនាយកដ្ឋានពន្ធដារ ក្នុងខេត្ត Samut ... Read More »

ការបញ្ឈប់ការទិញឧស្ម័នពីរុស្ស៊ី សហភាពអឺរ៉ុបបានខាតបង់ចំនួន ១៩៩ ពាន់លានដុល្លារទៀត

អឺរ៉ុបតស៊ូជាមួយនឹងអតិផរណាដែលកើនឡើង និងថ្លៃដើមនាំចូលថាមពល ខណៈសហរដ្ឋអាមេរិកនៅតែជាអ្នកទទួលផលធំជាងគេ។សារព័ត៌មាន Sputnik បានដកស្រង់ទិន្នន័យរបស់ Eurostat ដោយនិយាយថាសហភាពអឺរ៉ុប (EU) ត្រូវចំណាយយ៉ាងហោចណាស់ 199 ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ការនាំចូលឧស្ម័នចាប់តាំងពីប្លុកនេះបានដាក់ទណ្ឌកម្មលើការនាំចេញថាមពលពីប្រទេសរុស្ស៊ី។ យោងតាមទិន្នន័យរបស់ Eurostat ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ... Read More »

Copa America ឆ្នាំ២០២៤ ត្រូវធ្វើឡើងក្នុងក្រុងចំនួន១៤នៅអាមេរិក

សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បានប្រកាសកាលពីថ្ងៃអង្គារថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Copa America ឆ្នាំក្រោយនឹងធ្វើឡើងនៅទូទាំងទីក្រុងចំនួន១៤របស់សហរដ្ឋអាមេរិក ដោយឈានដល់វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami Gardens រដ្ឋ Florida។ ... Read More »

សហភាពអឺរ៉ុបប្រឈមមុខនឹងហានិភ័យដ៏ធំនៃអំពើភេរវកម្មក្នុងអំឡុងចូលឆ្នាំសកល

យោងតាមស្នងការកិច្ចការសន្តិសុខរបស់សហភាពអឺរ៉ុប (EU) Ylva Johansson សង្រ្គាមរវាងអុីស្រាអែលនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាកំពុងបង្កើនហានិភ័យនៃអំពើភេរវកម្មនៅក្នុងប្លុកនេះ។ ការព្រមាននេះត្រូវបានចេញបន្ទាប់ពីអ្នកទេសចរអាល្លឺម៉ង់ម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំបិតក្នុងទីក្រុងប៉ារីស។ Ylva Johansson បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបកំពុងប្រឈមមុខនឹង “ហានិភ័យដ៏ធំនៃការវាយប្រហារភេរវកម្ម” ក្នុងអំឡុងពេលរដូវកាលវិស្សមកាលខាងមុខនេះ ដោយសារតែឥទ្ធិពលនៃសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ ថ្លែងនៅមុនពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីមហាផ្ទៃសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល លោក ... Read More »

រុស្ស៊ីវាយប្រហារអាកាសយានដ្ឋានយោធាយុទ្ធសាស្ត្ររបស់អ៊ុយក្រែន

គេហទំព័រ AVP បានផ្សាយថា រុស្ស៊ីបានបើកការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅអ៊ុយក្រែនជាច្រើនដែលក្នុងនោះមានព្រលានយន្តហោះ Starokonstantinov ផងដែរ។ យោងតាម AVP នៅយប់ថ្ងៃទី៥ ខែធ្នូ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅផ្សេងៗគ្នាជាច្រើននៅក្នុងទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន។ ការវាយប្រហារត្រូវបានអនុវត្តតាមយុទ្ធសាស្ត្រ៖ យន្តហោះគ្មានមនុស្សបើកវាយប្រហារត្រូវបានប្រើដំបូង ជាការបញ្ឆោតប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បន្ទាប់មកកាំជ្រួចត្រូវបានប្រើប្រាស់ដើម្បីកម្ទេចគោលដៅ។ ... Read More »

ទីក្រុង Khan Younis នៅភាគខាងត្បូងហ្គាហ្សារងការវាយប្រហារពីកងកម្លាំងអ៉ីស្រាអែល

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថាកងកម្លាំងអ៉ីស្រាអែលបានបង្កើនការវាយលុកយ៉ាងសម្បើមលើទីក្រុង Khan Younis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈដែលជនជាតិប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់និងរងរបួស។ ដោយចាត់ទុកថាជាថ្ងៃប្រយុទ្ធគ្នាដ៏ខ្លាំងបំផុតក្នុងសង្រ្គាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស់ ចាប់តាំងពីបទឈប់បាញ់ដួលរលំកាលពីសប្ដាហ៍មុនមក កងកម្លាំងអ៉ីស្រាអែលបាននិយាយថា ... Read More »

នៅថ្ងៃទី៦ខែធ្នូក្រុមមេដឹកនាំ G7 នឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយប្រធានាធិបតីអ៊ុយក្រែន

សារព័ត៌មាន AFP បានផ្សាយថា ជប៉ុនដែលជាប្រធាន G7 ក្នុងឆ្នាំ២០២៣នេះបានឱ្យដឹងថា ក្រុមមេដឹកនាំប្រទេស G7 នឹងរៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូមួយ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃពុធ ទី៦ ... Read More »

ក្លិប Sheffield United តែងតាំងលោក Chris Wilder ជាគ្រូបង្វឹកថ្មី

ក្លិប Sheffield United ដែលកំពុងតស៊ូនៅក្របខ័ណ្ឌ Premier League បានបណ្តេញលោក Paul Heckingbottom ហើយបានតែងតាំងអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Chris Wilder ជាអ្នកជំនួសតំណែងរបស់គាត់។ Sheffield United ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិថា មិនមានកន្លែងណាមួយនៅហ្គាហ្សាដែលមានសុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋឡើយ

នៅក្នុងសេចក្តីប្រកាសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី ៥ខែធ្នូ លោក Antonio Guterres បានបញ្ជាក់ថា មិនមានទីកន្លែងណាមួយក្នុងទឹកដី កាហ្សា មានសុវត្ថិភាពសម្រាប់ពលរដ្ឋភៀសខ្លួននោះឡើយ។ នៅពេលនេះយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានពង្រីកពាសពេញតំបន់។ដំបូងឡើយ អ៊ីស្រាអ៊ែល បានផ្តោតការយកចិត្តទុកដាក់លើការវាយប្រហាររបស់ខ្លួន ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងជើង ... Read More »

គ្រោះរញ្ជួយដីនៅហ្វីលីពីនធ្វើឱ្យមនុស្សនាំគ្នារត់ចេញពីអគារផ្ទះសម្បែងខ្លាចបាក់ស្រុត

ថ្ងៃនេះ ការរញ្ជួយដីកម្រិត 5.9 រ៉ិចទ័រ បានកើតឡើងនៅឆ្នេរសមុទ្រនៃកោះ Luzon ប្រទេសហ្វីលីពីន ដែលបណ្តាលឱ្យប្រជាជននៅក្នុងរដ្ឋធានីម៉ានីលភៀសខ្លួនចេញពីអគារខ្ពស់ៗ ។ យោងតាមទីភ្នាក់ងារ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅឈូងសមុទ្រដែលមានកម្រិត ៥.៩រ៉ិចទ័រ លើមាត្រដ្ឋាន រុិចទ័រ ក្នុងជម្រៅ ... Read More »

ក្រុមតាលីបង់ ត្រូវធ្វើកំណែទម្រង់នយោបាយ ពង្រឹងសន្តិសុខ និងផ្សះផ្សាទំនាក់ទំនាក់ជាមួយអ្នកជិតខាង

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ប្រទេសចិនបាននិយាយថា រដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន នឹងចាំបាច់ត្រូវធ្វើកំណែទម្រង់នយោបាយ កែលម្អស្ថានភាពសន្តិសុខ និងប៉ះប៉ូវទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងខ្លួនជាមុនសិន ទើបអាចទទួលបានការទទួលស្គាល់ការទូតពេញលេញពីទីក្រុងប៉េកាំង។ ទីក្រុងប៉េកាំងមិនទាន់ទទួលស្គាល់ក្រុមតាលីបង់ ជារដ្ឋាភិបាលពេញលេញផ្លូវការរបស់អាហ្វហ្កានីស្ថាន ... Read More »

ឥណ្ឌូនេស៊ីចង់ធ្វើសហម្ចាស់ផ្ទះ U-20 World Cup 2025 ជាមួយសិង្ហបុរី

លោកប្រធានាធិបតី Joko Widodo បាននិយាយកាលពីថ្ងៃចន្ទទី៤ ខែធ្នូថា ប្រទេសឥណ្ឌូនេស៊ីនឹងប្រកាសចំណាប់អារម្មណ៍របស់ខ្លួនចំពោះស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោករបស់ FIFA ក្នុងការរួមគ្នារៀបចំការប្រកួតបាល់ទាត់ពិភពលោក U-20 នៅឆ្នាំ២០២៥ ជាមួយប្រទេសសិង្ហបុរី។ លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតាដោយសំដៅទៅសមាគមកីឡាបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ីថា “សេចក្តីប្រកាសនៃការចាប់អារម្មណ៍ត្រូវបានចុះហត្ថលេខាដោយ PSSI និងសមាគមបាល់ទាត់សិង្ហបុរី (FAS)។ ... Read More »

នេប៉ាល់ទទូចឱ្យរុស្ស៉ីឈប់ទទួលយកពលរដ្ឋរបស់ខ្លួនចូលបម្រើកងទ័ពនិងអះអាងថា៦នាក់បានស្លាប់

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ប្រទេសនេប៉ាល់បាននិយាយថា ខ្លួនបានស្នើឱ្យទីក្រុងមូស្គូឈប់ទទួលយកពលរដ្ឋនេប៉ាល់ចូលទៅបម្រើកងទ័ពរុស្ស៉ី និងបញ្ជូនទាហាននេប៉ាល់ទាំងឡាយណាដែលបានចូលបម្រើយោធានៅទីនោះត្រឡប់មកវិញជាបន្ទាន់ ហើយបានអះអាងថាជនជាតិនេប៉ាល់៦នាក់ដែលចូលបម្រើទ័ពរុស្ស៉ីបានបាត់បង់ជីវិត។ ទាហាននេប៉ាល់ដែលហៅថា Gurkhas គឺកំពុងបម្រើនៅក្នុងកងទ័ពរបស់ចក្រភពអង់គ្លេសក៏ដូចជាឥណ្ឌា ក្រោយការទទួលបានឯករាជ្យពីប្រទេសឥណ្ឌា ... Read More »

Man Utd ​អាច​លក់​ Jadon Sancho ​​ឱ្យ​ Juventus ​ក្នុង​តម្លៃ​ត្រឹមតែ​២៦​លាន​ផោន

ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា អាចលក់ Jadon Sancho និងបូករួមទាំង Donny van de Beek ទៅឱ្យ Juventus ក្នុងតម្លៃត្រឹមតែ២៦លានផោនប៉ុណ្ណោះ។ ... Read More »

Sheffield United បណ្តេញគ្រូបង្វឹក Paul Heckingbottom ចេញក្រោយចាញ់ Burnley

លោក Paul Heckingbottom ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លិប Sheffield United ក្រោយដឹកនាំមិនជោគជ័យ។Sheffield United ដែលបានចាញ់ ៥–០ នៅលើទឹកដីក្រុម Burnley កាលពីថ្ងៃសៅរ៍ កំពុងតែបាតតារាង Premier ... Read More »

រុស្ស៊ីពង្រឹងទំនាក់ទំនងជាមួយប្រទេសអារ៉ាប់ដែលជាប្រទេសផលិតប្រេងសំខាន់របស់ពិភពលោក

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូ៊ឌីត នៅក្នុងសប្ដាហ៍នេះ ហើយបើជាការពិតមែន នោះវានឹងក្លាយជាទស្សនកិច្ចដ៏កម្ររបស់លោក ... Read More »

អុីស្រាអែលមានបំណងបូមទឹកសមុទ្រដើម្បីឱ្យជន់លិចរូងក្រោមដីនៅហ្គាហ្សា

អុីស្រាអែលគ្រោងនឹងធ្វើឱ្យជន់លិចលេណដ្ឋានរបស់ក្រុមហាម៉ាស់ជាមួយនឹងទឹកសមុទ្រ។ អុីស្រាអែលវាយប្រហារតំបន់ហ្គាហ្សាភាគខាងត្បូងយ៉ាងខ្លាំង បង្កឱ្យប្រជាជននៅហ្គាហ្សាវេទនាណាស់ ព្រោះគ្មានកន្លែងជ្រកកោន។ ជម្លោះអុីស្រាអ៊ែល-ហាម៉ាស់បានបន្តក្តៅគគុកកាលពីម្សិលមិញ នៅពេលដែលអុីស្រាអែលបានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង ហើយបានព្រមានថា ជោគវាសនានៃចលនាប្រដាប់អាវុធអ៊ិស្លាមហាម៉ាស់ (ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបប៉ាឡេស្ទីន) នៅក្នុងតំបន់នេះនឹងស្រដៀងគ្នាទៅនឹងកងកម្លាំងនៅភាគខាងជើង។ អុីស្រាអែលបានវាយប្រហារភាគខាងត្បូងហ្កាហ្សាយ៉ាងសាហាវ។ . ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍នៅព្រឹកថ្ងៃទី 5 ខែធ្នូថាអុីស្រាអែលកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើទីក្រុង ... Read More »

អាកាសធាតុជាក់ខ្លាំងដល់ -៥០អង្សាសេ នៅតំបន់ Siberia របស់រុស្ស៉ី

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា សីតុណ្ហភាពនៅក្នុងផ្នែកខ្លះនៃតំបន់ Siberia របស់រុស្ស៉ី បានធ្លាក់ចុះរហូតដល់ជិត -៥០អង្សាសេ ហើយព្យុះព្រិលបានបោកបក់លើទីក្រុងមូ៉ស្គូ និងរំខានដល់ជើងហោះហើរ ខណៈដែលអាកាសធាតុត្រជាក់ក្នុងរដូវរងាគ្របដណ្តប់ពាសពេញផ្ទៃប្រទេស។ ... Read More »

ឥណ្ឌូនេស៊ីបានបញ្ឈប់ជាបណ្ដោះអាសន្នការស្វែងរកជនរងគ្រោះដោយសារការផ្ទុះភ្នំភ្លើង

អ្នកឡើងភ្នំ 11 នាក់ត្រូវបានគេកំណត់ថាបានស្លាប់បន្ទាប់ពីការផ្ទុះភ្នំភ្លើងកាលពីថ្ងៃទី 3 ខែធ្នូនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយការស្វែងរកអ្នកបាត់ខ្លួន 12 នាក់ផ្សេងទៀតក៏ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្នផងដែរដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ នៅថ្ងៃទី 4 ខែធ្នូ លោក Jodi Haryawan អ្នកនាំពាក្យក្រុមស្វែងរកនិងជួយសង្គ្រោះឥណ្ឌូនេស៊ី ... Read More »

Juventus សម្លឹងមើលការនាំយកខ្សែបម្រើ Kalvin Phillips របស់ Man City

ក្លិបសេះបង្កង់ Juventus កំពុងក្លាយជាគោលដៅសក្តានុពលសម្រាប់ការនាំយកខ្សែបម្រើ Kalvin Phillips ប្រសិនបើខ្សែបម្រើរូបនេះសម្រេចចិត្តចាកចេញពី Manchester City ក្នុងខែមករា។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនត្រឹមតែ២១៦នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន៨ដងក្នុងរដូវកាលនេះ ដោយកីឡាករវ័យជំទង់ Rico Lewis មកដល់ពេលនេះត្រូវបានគេពេញចិត្តក្នុងអំឡុងពេលយុទ្ធនាការ Champions ... Read More »

Arsenal ប៉ះ Liverpool, Sunderland ប៉ះ Newcastle, Wigan ប៉ះ Man Utd, Man City ប៉ះ Huddersfield នៅជុំទី៣ FA Cup

ក្រុមកាំភ្លើងធំ Arsenal នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមហង្សក្រហន Liverpool ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៣។ ការប៉ះផ្សេងទៀត Sunderland នឹងត្រូវជួបជាមួយ Newcastle នៅកីឡដ្ឋាន Stadium of ... Read More »

ហ្វីលីពីន៖ ក្រុម IS សារភាពថា បានបង្កការបំផ្ទុះគ្រាប់បែក

សារព័ត៌មានរ៉យទ័របានផ្សាយថា អង្គការរដ្ឋអ៊ិស្លាម IS បានសារភាពថា បានបង្កការបំផ្ទុះគ្រាប់បែក សំដៅទៅលើពួកកាតូលិកនៅភាគខាងត្បូងប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់ និងរបួស៥០នាក់។ ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងក្នុងអំឡុងពេលពិធីសាសនាកាតូលិកពេលព្រឹកនៅសាកលវិទ្យាល័យកីឡាក្នុងក្រុង Marawi រដ្ឋ Mindanao។ ទីក្រុង Marawi ... Read More »

ការវាយប្រហារលើរថយន្តក្រុងនៅប៉ាគីស្ថាន សម្លាប់មនុស្ស៩នាក់ និង២៥នាក់រងរបួស

កាលពីថ្ងៃទី 3 ខែធ្នូ មន្ត្រីប៉ាគីស្ថានបានប្រកាសថា មនុស្សយ៉ាងតិច 9 នាក់បានស្លាប់ នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមបានវាយប្រហារលើរថយន្តក្រុងដែលកំពុងធ្វើដំណើរនៅភាគខាងជើងនៃប្រទេស ដែលបណ្តាលឱ្យរថយន្តបុកជាមួយរថយន្តដឹកទំនិញនិងឆេះ។ រថយន្តក្រុងនេះត្រូវបានវាយប្រហារនៅល្ងាចថ្ងៃទី 2 ខែធ្នូ នៅលើផ្លូវមួយនៅជិត Chilas ក្នុងសង្កាត់ ... Read More »

មន្ត្រីអុីស្រាអែល៖ កម្លាំងទាហានថ្មើរជើងកំពុងធ្វើប្រតិបត្តិការ នៅទូទាំងតំបន់ហ្កាហ្សា

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា យោធាអ៉ីស្រាអែល បានឱ្យដឹងថា កងទ័ពថ្មើរជើងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា គួបផ្សំជាមួយការទម្លាក់គ្រាប់បែកលើផ្នែកជាច្រើននៃតំបន់នេះកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅដោយសម្លាប់និងធ្វើឱ្យជនជាតិប៉ាឡេស្ទីនរាប់សិបនាក់រងរបួស ខណៈដែលជនស៊ីវិល ស្វែងរកទីជម្រកជ្រកកោនតាមផ្នែកខ្លះនៃភាគខាងត្បូង។ ក្រុមហាម៉ាស់ក៏បានអះអាងដែរថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបាននិងកំពុងប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែលនៅចម្ងាយ២គីឡូម៉ែត្រពីទីក្រុង Khan ... Read More »

ទម្រង់ការប្រកួត Women Champions League ​ត្រូវ​ប្ដូរ​ទៅ​១៨​ក្រុម​ពី​រដូវកាល​២០២៥-២០២៦

កម្មវិធីប្រកួត Women’s Champions League ត្រូវបានកំណត់ទៅជាទម្រង់លីកចំនួន១៨ក្រុមចាប់ពីរដូវកាល២០២៥–២០២៦ទៅ។ ជំនួសឱ្យក្រុមចំនួន១៦ដែលបំបែកជា៤ក្រុមក្នុង១ពូល ក្លិបនឹងលេងការប្រកួតក្នុងផ្ទះចំនួន៣ និងការប្រកួតក្រៅដីចំនួន៣មុននឹងឈានទៅវគ្គបន្ត។ គណៈកម្មាធិការប្រតិបត្តិរបស់ UEFA បានអនុម័តការផ្លាស់ប្តូរនេះនៅក្នុងកិច្ចប្រជុំនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍។ ការ​ប្រកួត​ប្រជែង​ផ្នែក​នារី​នឹង​ត្រូវ​គ្នា​នឹង​ទម្រង់​លេង Champions ... Read More »