ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រោយបាត់បង់ការគាំទ្រនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានគម្រោងលាលែងចេញពីតំណែង

តាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin Yassin នឹងលាលែងចេញពីតំណែងនៅថ្ងៃទី១៦ខែសីហានេះ ក្រោយពេលលោកបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ដោយសារតែវិវាទផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ។ ការលាលែងចេញពីតំណែងរបស់លោក Muhyiddin Yassin នឹងបញ្ចប់រយៈពេល១៧ខែនៃការកាន់អំណាចពោរពេញដោយវិវាទក្រោយការឡើងដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី ។ តាមគម្រោងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១៦ខែសីហា។ ... Read More »

អាមេរិក៖ ចំនួនអ្នកឆ្លងកូវីដ-១៩ជាកុមារចូលមន្ទីរពេទ្យកើនឡើងខ្ពស់

ចំនួនកុមារអាមេរិកឆ្លងកូវីដ-១៩ ចូលព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងខ្ពស់មិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ-១៩មក គឺមានដល់ទៅ១.៩០០នាក់ នៅថ្ងៃទី១៤ខែសីហា ។ អាមេរិកបានបង្កើនសកម្មភាពទប់ស្កាត់វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលតា។ តាមតួលេខពីក្រសួងសុខាភិបាលអាមេរិកបានបញ្ជាក់ថា វីរុសបំប្លែងថ្មីដែលតា បានឆ្លងកើនឡើងខ្ពស់ទៅលើពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ធ្វើឲ្យចំនួនអ្នកឆ្លងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះភាគច្រើនជាកុមារ។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ដល់ទៅ ៧១,១៣៥នាក់ ទៀតបានឆ្លងជំងឺ ... Read More »

ក្រសួងសុខាភិបាលថៃ​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ​-១៩​ជាង​២ម៉ឺន​នាក់​,​ ខណៈ​អ្នកជំងឺ ២០៩នាក់ស្លាប់បន្ថែមទៀត

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,៨៨២ករណីបន្ថែមទៀត អ្នកជំងឺចំនួន ២០៩នាក់បន្ថែមទៀត ... Read More »

តើអាមេរិកនិងសម្ពន្ធមិត្តចំណាយប្រាក់និងអាយុជីវិតមនុស្សប៉ុន្មានក្នុងសង្គ្រាម២០ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន?

ក្រោយរយៈពេល២០ឆ្នាំដែលអាមេរិកចូលរួមធ្វើសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានគឺជាសង្គ្រាមរយៈពេលយូរបំផុតពេលនេះជិតបញ្ចប់ទៅហើយ។ ពលរដ្ឋអាមេរិកនឹងបំភ្លេចសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងពេលដ៏ខ្លី ដោយសារតែសង្គ្រាមនោះ មិនសូវបានរដ្ឋសភាអាមេរិកយកចិត្តទុកដាក់ដូចសង្គ្រាមនៅក្នុងប្រទេសវៀតណាម ។ អាមេរិកបានបាត់បង់មនុស្សរាប់ពាន់នាក់ និងប្រាក់ជាច្រើនសម្រាប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅពេលនេះក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានស្ទើរតែទាំងស្រុង នៅសល់តែរដ្ឋធានីកាប៊ុលប៉ុណ្ណោះ។ ហើយរដ្ឋធានីនោះអាចនឹងត្រូវធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ទៀត ក្រោយអាមេរិកដកទាហានចេញពីប្រទេសនេះនៅថ្ងៃទី៣១ខែសីហា។ ការខាតបង់អាយុជីវិត៖ -ទាហានអាមេរិកស្លាប់នៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថានគិតត្រឹមខែមេសាឆ្នាំ២០២១មាន ២.៤៤៨នាក់។ ចំនួនមេបញ្ជាការជនជាតិអាមេរិកស្លាប់៣.៨៤៦នាក់។ ... Read More »

ប្រទេសជាច្រើនចាប់ផ្តើមជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន

ស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានពិតជាអាក្រក់ ដោយសារតែក្រុមតាលីបង់ទទួលបានជ័យជម្នះទៅលើកម្លាំងទាហានរដ្ឋាភិបាលយ៉ាងងាយស្រួលបំផុត ដោយដណ្តើមបានទីតាំងគ្រប់គ្រងជិត២០ខេត្តក្រុងហើយ។ ដើម្បីសុវត្ថិភាពប្រទេសជាច្រើនក៏បានដកមន្ត្រីបុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន ។ នៅពេលនេះ កម្លាំងទាហានអូស្ត្រាលីបានជម្លៀសពលរដ្ឋរបស់ខ្លួនរាប់រយនាក់ចេញពីអាហ្វហ្គានីស្ថានជាបន្ទាន់ ក្នុងពេលក្រុមតាលីបង់ត្រៀមបើកការវាយប្រហារចូលទីក្រុងកាប៊ុល។ សារព័ត៌មាន ABC បានផ្សាយថា កម្លាំងទាហានអូស្ត្រាលី បានទៅដល់ទីក្រុងកាប៊ុលដើម្បីជម្លៀសពលរដ្ឋចេញពីទីនោះ ដោយខ្លាចក្រុមតាលីបង់វាយប្រហារ។ ចំណែកអង់គ្លេសវិញ ... Read More »

តារាវាយតឺន្នីសឆ្នើម Osaka នឹងបរិច្ចាគប្រាក់រង្វាន់ដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះការរញ្ជួយដីនៅហៃទី

កីឡាការិនីវាយតឺន្នីស Naomi Osaka បានសន្យាថានឹងបរិច្ចាគប្រាក់ចំណូលរបស់នាងពីកម្មវិធី Western & Southern Open នៅសប្តាហ៍ក្រោយដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះការរញ្ជួយដីនៅប្រទេសហៃទី រដ្ឋការាបៀនដែលឪពុកនាងធ្លាប់ទទួលរងនៅទីនោះ។ ម្ចាស់ជើងឯក Grand Slam ៤សម័យរូបនេះបានប្រកាសការសន្យារបស់នាងដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីកម្រិត៧.២រ៉ិចទ័រដែលបានវាយប្រហារប្រទេសក្រីក្រមួយកាលពីថ្ងៃសៅរ៍ ទី១៤ ... Read More »

Inter Milan ចុះហត្ថលេខាយក Edin Dzeko ពី Roma និង Denzel Dumfries ពី PSV Eindhoven

ក្លិប Inter Milan បានស្វែងរកអ្នកជំនួសចំពោះការលក់ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ដោយចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester City គឺកីឡាករ Edin Dzeko ពីក្លិប Roma ។ ... Read More »

«កប៉ាល់ហោះ» រុស្ស៊ីធ្លាក់នៅក្នុងប្រទេសតួកគីស្លាប់៨នាក់

យន្តហោះចុះចតនៅលើទឹក ឬហៅថា «កប៉ាល់ហោះ» សម្រាប់បំពេញការងារពន្លត់អគ្គិភ័យ ប្រភេទ Beriev Be-200 Altair (Be-200)របស់ប្រទេសរុស្ស៊ី បានចូលរួមពន្លត់ភ្លើងឆេះព្រៃនៅក្នុងប្រទេសតួកគី បានជួបគ្រោះថ្នាក់ ពេលកំពុងចុះចត បណ្តាលឲ្យមនុស្ស៨នាក់នៅលើយន្តហោះស្លាប់ទាំងអស់។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឱ្យដឹងថា ... Read More »

Messi បានបង្ហាញមុខដល់អ្នកគាំទ្រនៅពេលដែលក្រុម PGS ឈ្នះStrasbourg

ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានបង្ហាញមុខដល់អ្នកគាំទ្រក្រុម Paris St-Germain ក្នុងកីឡដ្ឋានមុនពេលជ័យជម្នះកាលពីរាត្រីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យលើក្រុម Strasbourg ក្នុងលទ្ធផល៤ទល់២។ អតីតតារាឆ្នើមក្រុម Barcelona រូបនេះត្រូវបានបង្ហាញជាមួយការចុះហត្ថលេខាជាមួយខ្សែការពារ Sergio Ramos, កីឡាករ ... Read More »

ស្លាប់និងរបួសជាង ២០០០នាក់ដោយរញ្ជួយដីកម្រិត ៧,៤រុិចទ័រនៅហៃទី

កាលពីយប់ថ្ងៃទី១៤ ខែសីហា មានការរញ្ជួយដីកម្រិត ៧,៤រុិចទ័រ នៅតំបន់ភាគខាងលិចប្រទេសហៃទី សម្លាប់មនុស្ស៣០៤នាក់។ ក្រៅពីនេះក៏មានអ្នករងរបួសជាង ១៨០០នាកនិងបាត់ខ្លួនជាច្រើននាក់ កប់ក្នុងគំនរអគារបាក់បែក។ ការរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ មានចម្ងាយពី រដ្ឋធានីព័រ អូ ប្រាំង (Port ... Read More »

បិសាចក្រហម Manchester United បំបាក់ Leeds United ៥-១ ថ្ងៃបើកឆាក Premier League រដូវកាលថ្មី

ក្រុមបិសាចក្រហម Manchester United បានស្វែងរកជ័យជម្នះយ៉ាងល្អក្នុងថ្ងៃបើកឆាករដូវកាលថ្មី២០២១–២០២២ ដោយបានយកឈ្នះទៅលើក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៥ទល់១ កាលរាត្រីថ្ងៃទី១៤ សីហាម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៥ សីហានេះ។ ការប្រកួតបើកឆាកដំបូងក្រុមម្ចាស់ផ្ទះបិសាចក្រហម ... Read More »

៨ប្រទេសក្នុងតំបន់អឺរ៉ុបទទួលស្គាល់បណ្ណសុខភាពជាមួយវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន

ពីមុនប្រទេសតំបន់អឺរ៉ុប ទទួលស្គាល់តែវ៉ាក់សាំងផលិតក្នុងប្រទេសលោកខាងលិច ដូចជាអាមេរិក អាល្លឺម៉ង់ ឬអង់គ្លេសប៉ុណ្ណោះ ហើយពលរដ្ឋដែលបានចាក់វ៉ាក់សាំងទាំងនោះទើបអនុញ្ញាតឲ្យចូលក្នុងតំបន់អឺរ៉ុប ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឬធ្វើចត្តាឡីស័ករយៈពេលខ្លីឡើយ។ ប៉ុន្តែនៅពេលនេះ អឺរ៉ុបបានទទួលស្គាល់វ៉ាក់សាំងអភិវឌ្ឍដោយប្រទេសឥណ្ឌា Covishield ជាមួយនឹងវ៉ាក់សាំងពីរប្រភេទរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់។ ប្រទេសអឺរ៉ុបមួយចំនួនបានទទួលស្គាល់ដោយអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរបស់ចិនចូលក្នុងតំបន់អឺរ៉ុបផងដែរ។ ... Read More »

អាមេរិកសម្រេចជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ទៅកាន់ប្រទេសកាតារ

នៅថ្ងៃទី ១៤ខែសីហា ចំពោះស្ថានភាព នៃក្រុមតាលីបង់ដណ្តើមបានទីតាំង គ្រប់គ្រងជាច្រើននៅក្នុងទឹកដីអាហ្វហ្គានីស្ថាន អាមេរិក មានគម្រោងជម្លៀសពលរដ្ឋ អាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលធ្លាប់ធ្វើការឲ្យអាមេរិកទៅកាន់ ប្រទេសកាតារជាបណ្តោះអាសន្ន។តាមសារព័ត៌មាន CNN បានផ្សាយថា អាមេរិកបានឡើងគម្រោងជម្លៀសពលរដ្ឋអាហ្វានីស្ថានទៅកាន់កាតារដើម្បីបញ្ចៀសពីគ្រោះថ្នាក់ ។ ប៉ុន្តែមកទល់ពេលនេះ ... Read More »

វីរុសបំប្លែងថ្មីដែលតាឆ្លងខ្លាំងនៅ រដ្ឋOrengon សហរដ្ឋអាមេរិក, ពលរដ្ឋបារាំងនាំគ្នាទៅចាក់វ៉ាក់សាំង ក្រោយអនុវត្តបណ្ណសុខភាព

អភិបាលរដ្ឋ Orengon សហរដ្ឋអាមេរិក លោកស្រី Kate Brown បានឱ្យដឹងថា លោកស្រីនឹងដាក់ពង្រាយកម្លាំងទាហានប្រមាណ១៥០០នាក់ ដើម្បីជួយដល់ បណ្តាមន្ទីរពេទ្យក្នុងរដ្ឋនេះដែលពេញទៅដោយអ្នកជំងឺកូវីដ-១៩។ ការឆ្លងរាលដាលកើនឡើងខ្ពស់ដោយសារតែវីរុសបំប្លែងថ្មីដែលតា។ លោកស្រី Brown បានបញ្ជាក់ថា «ដើម្បីជួយដល់មន្ទីរពេទ្យដែលមានអ្នកជំងឺលើសចំនួនដោយសារតែការឆ្លងវីរុសបំប្លែងថ្មីដែលតា ... Read More »

អូស្ត្រាលី៖ ចេញក្រៅផ្ទះដោយមិនមានហេតុផលច្បាស់លាស់ត្រូវពិន័យជាប្រាក់៣.៧០០ដុល្លារ

នៅក្នុងរដ្ឋ NSW ពលរដ្ឋដែលធ្វើដំណើរចេញក្រៅផ្ទះដោយមិនមានហេតុផលច្បាស់លាស់ ឬក៏កុហកនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ទៅ៥ពាន់ដុល្លារអូស្ត្រាលី (៣.៧០០ដុល្លារអាមេរិក)។ មន្ត្រីអូស្ត្រាលីនៅថ្ងៃទី១៤ខែសីហា បានបញ្ជាក់ថា ប្រទេសនេះនឹងបង្កើនការពិន័យអ្នកបំពានច្បាប់បម្រាមគោចរទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងរដ្ឋ NSW ក្នុងពេលដែលរដ្ឋនេះបានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។ អភិបាលរដ្ឋ NSW លោកស្រី Gladys ... Read More »

ករណី​ភ្លៀង​ធ្លាក់​ខ្លាំង​វាយប្រហារ​ខេត្តភាគខាងលិចប្រទេសជប៉ុន​ បណ្ដាល​ឱ្យ​មនុស្សស្លាប់ និងបាត់ខ្លួនក្រោយគ្រោះរអិលបាក់ដី

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ ករណី​ភ្លៀង​ធ្លាក់​ខ្លាំង​បានវាយប្រហារ​ខេត្តណាហ្គាសាគី (Nagasaki) ភាគខាងលិចប្រទេសជប៉ុន​ បង្កជាគ្រោះរអិលបាក់ដី ដែលសង្កត់លើលំនៅឋាន២ខ្នង បណ្ដាល​ឱ្យស្រ្តីម្នាក់បាត់បង់ជីវិត និងមនុស្ស២នាក់ទៀតបាត់ខ្លួន ... Read More »

ប៉ូលិស​ថៃផ្នែកបង្រ្កាបគ្រឿងញៀន​ ឃាត់ខ្លួន​មនុស្ស​២១នាក់​ និងដកហូត​​ថ្នាំញៀន​ជិត​១​តោន និង​កញ្ឆា​៨២០​គីឡូក្រាម

អន្តរជាតិ​​៖ មនុស្ស​សរុប​ ២១នាក់​ រួម​នឹង​​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ក្រាម​ចំនួន​ជិត​១​តោន និង​កញ្ឆា​ ​៨២០​គីឡូក្រាម ត្រូវ​បានកម្លាំងប៉ូលីស​ថៃ​ បេី​ក​ប្រតិបត្តិការចុះបង្រ្កាប​ទ្រង់ទ្រាយ​ធំ​ ចាប់ពី​ថ្ងៃ​ទី១១​ដល់​១២​ ខែ​សីហា​ ឆ្នាំ​២០២១ថ្មីៗ​នេះ​ ​ដាច់ដោយឡែក​ពី​គ្នា​នៅ​ក្នុងខេត្ត​ចំនួន​៤​ នៃប្រទេស​ថៃ​។​ ​នេះបេី​តាម​​ការបញ្ជាក់​របស់​ប្រធាន​ការិយាល័យ​ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀន​ បានឱ្យដឹង​​នៅថ្ងៃ​សុក្រទី១៣​ ... Read More »

ការប្រកួតបាល់ទាត់ក្រុម Real Madridនឹងវិលត្រឡប់មកកាន់កីឡដ្ឋាន Bernabeu វិញក្នុងរយៈពេលមួយខែទៀត

ការអភិវឌ្ឍន៍ឡើងវិញនូវកីឡដ្ឋាន Estadio Santiago Bernabeu ជិតបញ្ចប់ហើយដោយការប្រកួតបាល់ទាត់នឹងវិលត្រឡប់មកកាន់កីឡដ្ឋាននេះវិញក្នុងរយៈពេលមួយខែ។ ដោយបានចាប់ផ្តើមសាងសង់យ៉ាងឆាប់រហ័សនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះឡើងនៅឆ្នាំ២០២០ ក្រុម Real Madrid បានឃើញគម្រោងកីឡដ្ឋានរបស់ពួកគេដំណើរការលឿនជាងកាលវិភាគ ហើយឥឡូវនេះពួកគេកំពុងផ្តោតការយកចិត្តទុកដាក់លើការងារសាងសង់សម្រាប់ការបើកឡើងវិញនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ។ ទោះយ៉ាងណាក៏ដោយនៅតែមានការងារជាច្រើនដែលត្រូវធ្វើមុនពេលការប្រកួតបាល់ទាត់ចាប់ផ្តើមលេងនៅទឹកដី Los Blancos ... Read More »

ប្រទេសដាណឺម៉ាកវិលត្រឡប់មកកាន់ជីវភាពរស់នៅធម្មតាវិញក្រោយកូវីដ-១៩

ប្រទេសដាណឺម៉ាកបានសម្រេចលុបចោលវិធានការរឹតត្បិតចុងក្រោយបង្អស់គឺការបង្ខំឲ្យពាក់ម៉ាស់ជួយឱ្យពលរដ្ឋវិលត្រឡប់មកកាន់ជីវភាពរស់នៅធម្មតាដូចសម័យមិនទាន់មានកូវីដ-១៩។ សារព័ត៌មាន NDTV បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងចរាចរណ៍ ដាណឺម៉ាក លោក Benny Engelbrecht ដែលបាននិយាយថា «ភាគច្រើនពលរដ្ឋដាណឺម៉ាកទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយយើងកំពុងតែវិលត្រឡប់មកកាន់ជីវភាពរស់នៅធម្មតាវិញចាប់ពីថ្ងៃទី១៤ខែកក្កដាមក។ យើងមិនចាំបាច់ពាក់ម៉ាស់ពេលធ្វើដំណើរតាមរថយន្តក្រុង រថភ្លើង…នោះឡើយ ។ មន្ត្រីសុខាភិបាលដាណឺម៉ាកបានឱ្យដឹងថា ... Read More »

ក្រុម Bayern Munich ជួបការលំបាកក្នុងការបើករដូវកាលក្រោមការដឹកនាំរបស់លោក Nagelsmann

ក្លិប Bayern Munich កំពុងត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៃក្របខ័ណ្ឌ Bundesliga ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Julian Nagelsmann ប៉ុន្តែអ្វីៗមិនមែនសុទ្ធតែមានភាពរីករាយដូចអ្វីដែលរំពឹងទុកនៅក្លិបនោះទេ។ ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់កំពុងចាប់ផ្តើមយុទ្ធនាការមុនរដូវកាលដ៏អាក្រក់មួយ ខណៈដែលក្រុម Bayern Munich ធ្វើដំណើរទៅប្រកួតក្របខ័ណ្ឌ Bundesliga ... Read More »

អាមេរិកព្រមានពីការវាយប្រហារភេរវកម្មមុនខួប១១ខែកញ្ញា ថ្ងៃវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក

ក្រសួងសន្តិសុខជាតិអាមេរិក បានព្រមានពីការវាយប្រហារភេរវកម្ម ទ្រង់ទ្រាយធំ ក្នុងឱកាសនៃទិវា១១ខែកញ្ញាថ្ងៃដែលក្រុមភេរវកម្ម អាល់កៃដា វាយប្រហារទៅលើអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ។ ក្រសួងសន្តិសុខជាតិអាមេរិក បានលើកឡើងថា ការគំរាមកំហែងវាយប្រហារភេរវកម្មស្ថិតនៅក្នុងកម្រិតខ្ពស់ពីក្រុមភេរវកម្មនៅក្នុងស្រុក និងក្រុមដែលទទួលឥទ្ធិពលពីខាងក្រៅនូវទស្សនៈជ្រុលនិយម »។ ក្រុមជ្រុលនិយម នឹងប្រើប្រាស់វេទិកាអនឡាញ ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ប្រទេសគុយបាមានប្រសិទ្ធភាពទប់ស្កាត់វីរុសបំប្លែងថ្មីដែលតា ដល់ទៅ ៩៩,៩៩%

ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ និងឱសថគុយបា(BioCubaFarma) បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសគុយបាផ្ទាល់មានប្រសិទ្ធភាពទប់ស្កាត់វីរុសកូវីដ-១៩បំប្លែងថ្មីដល់ទៅជិត ១០០%។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិគុយបា អគ្គនាយក BioCubaFarma លោក Eduardo Martínez បានឱ្យដឹងថា តាមតួលេខរបស់ក្រុមឯកទេសសុខាភិបាលរបស់ប្រទេសគុយបា បញ្ជាក់ថា ... Read More »

ការប្រកួតជម្រុះកម្មវិធី US Open ឆ្នាំ២០២១ នឹងត្រូវលេងដោយបិទទ្វារ

អ្នកគាំទ្រនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតវាយតឺន្នីសវគ្គជម្រុះកម្មវិធី US Open ឡើយ ដើម្បីធានាសុខភាព និងសុវត្ថិភាពទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហាខាងមុខ។ សប្តាហ៍ក្នុងវគ្គជម្រុះនឹងឃើញចំនួនដ៏ច្រើនបំផុតនៃកីឡាករ និងបុគ្គលិកគាំទ្រនៅនឹងកន្លែងដោយអ្នករៀបចំបានប៉ាន់ប្រមាណថា មានមនុស្សជាង២.៥០០នាក់។ អ្នករៀបចំកម្មវិធីបាននិយាយថា “នេះគឺជាការសម្រេចចិត្តដ៏តឹងតែង ជាពិសេសសម្រាប់ស្ថាប័ន USTA ... Read More »

វៀតណាមនៅតែមានករណីឆ្លងកូវីដ-១៩ខ្ពស់ដដែល, ទីក្រុងហូជីមិញពន្យារពេលបិទខ្ទប់ដល់ដំណាច់ខែសីហា

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ដល់ទៅ៩.១៥០នាក់ ក្នុងនោះទីក្រុងហូជីមិញមានករណីឆ្លងដល់ទៅ៣.៥១៣នាក់ បន្ទាប់មកគឺខេត្តប៊ិញយឿងមានករណីឆ្លងដល់ទៅ២.៨១៦នាក់។ ក្នុងថ្ងៃជាមួយគ្នានេះដែរ មានអ្នកជាសះស្បើយ៣.៥៩៣នាក់។ ចំពោះទីក្រុងហូជីមិញនៃប្រទេសវៀតណាម នឹងត្រូវបន្តស្ថិតក្នុងការបិទខ្ទប់រហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២១ ព្រោះចំពោះមុខករណីឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 ... Read More »

ពលរដ្ឋចិន៧៧៧លាននាក់ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់គ្រប់២ដូស

គណៈកម្មការសុខាភិបាលចិន NHC បានប្រកាសឱ្យដឹងថា មានពលរដ្ឋដល់ទៅ៧៧៧លាននាក់ហើយបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ពីរដូស ។ នេះគឺជាលើកទីមួយដែលចិនបានប្រកាសពីចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ស្មើនឹងពាក់កណ្តាលនៃប្រជាជនចិន។ អ្នកនាំពាក្យNHC លោក Mi Feng បានលើកឡើងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១៣ខែសីហា បានប្រកាសថា មានវ៉ាក់សាំងចំនួន១.៨៣២លានដូសបានចាក់ជូនពលរដ្ឋនៅទូទាំងប្រទេសចិន ... Read More »

វីរុសបំប្លែងខ្លួនថ្មីវាយប្រហារកំពង់ផែចិន ធ្វើឱ្យការដឹកជញ្ជូននៅលើពិភពលោករងផលប៉ះពាល់

ផ្នែកមួយនៃកំពង់ផែ Ningbo-Zhoushan port ដែលជាកំពង់ផែសមុទ្រធំបំផុតរបស់ចិនត្រូវបានផ្អាកដំណើរការដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការបិទកំពង់ផែ និងស្ថានីយមួយកន្លែងនៅក្នុងកំពង់ផែ Ningbo-Zhoushan port ត្រូវបានធ្វើឡើងក្រោយរកឃើញករណីឆ្លងកូវីដ បំប្លែងខ្លួនថ្មីប្រភេទដែលតា។ សារព័ត៌មាន SNMP បានផ្សាយថា ... Read More »

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន ជប៉ុនប្រកាសអាសន្នខ្ពស់បំផុតនៅខេត្តហុីរ៉ូស៊ីម៉ា

នៅថ្ងៃទី១៣ខែសីហា មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគខាងជើងប្រទេសជប៉ុនបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតបាត់ខ្លួនដោយសារតែបាក់ដី ។ ក្រសួងព្យាករណ៍អាកាសធាតុជប៉ុនបានឱ្យដឹងថា តំបន់ជាច្រើនទៀតត្រូវប្រកាសអាសន្នពីករណីភ្លៀងធ្លាក់ខ្លាំង។ ក្រសួងព្យាករណ៍អាកាសធាតុជប៉ុនបានឲ្យដឹងទៀតថា ភ្លៀងធ្លាក់ខ្លាំង នៅខេត្តហុីរ៉ូស៊ីម៉ា អាចបង្កឲ្យមានគ្រោះទឹកជំនន់ និងបាក់ដី ខណៈដែលទឹកនៅដងទន្លេកើនឡើងខ្ពស់។ ជាមួយគ្នានេះប្រជាជនជប៉ុនរាប់ម៉ឺននាក់ត្រូវជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុក វាយប្រហារខេត្តភាគខាងលិច។ ... Read More »

អាមេរិកបញ្ជូនទាហាន៣ពាន់នាក់ទៅកាន់អាហ្វហ្គានីស្ថានដើម្បីជួយជម្លៀសបុគ្គលិកស្ថានទូត

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោកបៃឌិន បានសម្រេចបញ្ជូនកម្លាំងទាហាន៣ពាន់នាក់ ទៅកាន់រដ្ឋធានីកាប៊ុលដើម្បីជួយការពារសន្តិសុខនិងជម្លៀសបុគ្គលិកមន្ត្រីស្ថានទូតចេញពីអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃទី១២ខែសីហា បានបញ្ជាក់ថា មន្ទីរបញ្ចកោណនឹងបញ្ជូនកម្លាំងទាហានបន្ថែម៣ពាន់នាក់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល៤៨ម៉ោងដើម្បីជម្លៀស បុគ្គលិកស្ថានទូតនិងពលរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា «យើងកំពុងតែវាយតម្លៃពីស្ថានភាព សន្តិសុខ ... Read More »

រុស្ស៊ី៖ រថយន្តក្រុងផ្ទុះកណ្តាលទីក្រុង ស្លាប់និងរបួសជិត២០នាក់

រថយន្តក្រុងមួយគ្រឿងបានផ្ទុះនៅកណ្តាលទីក្រុង Voronezh ស្ថិតនៅភាគកណ្តាលនៃប្រទេសរុស្ស៊ី បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី១២ខែសីហា ។ ក្នុងពេលផ្ទុះមានមនុស្សប្រមាណ៣០នាក់នៅលើរថយន្ត។ តាមរូបភាពវីដេអូបង្ហាញឱ្យឃើញថា រថយន្តក្រុងចតនៅសុខៗ ក៏ស្រាប់តែផ្ទុះឡើងបណ្តាលឲ្យខូចខាតយ៉ាងខ្លាំង ។ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យដោយសាររងរបួសធ្ងន់ ។ ជាមួយគ្នានោះក៏មានមនុស្ស ... Read More »

បាញ់ប្រហារនៅក្នុងប្រទេសអង់គ្លេស ស្លាប់៦នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៦នាក់ស្លាប់ដែរក្នុងការបាញ់ប្រហារ កើតឡើងនៅទីក្រុង Plymouth ស្ថិតនៅភាគខាងត្បូងប្រទេសអង់គ្លេស។ ជនរងគ្រោះក្នុងការបាញ់ប្រហារនោះ មានស្ត្រី៣នាក់និងបុរស៣នាក់ ក្នុងនោះក៏មានជនដៃដល់ដែរ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស បានចាត់ទុកការបាញ់ប្រហារនោះមិនមែនជាការវាយប្រហារភេរវកម្មឡើយ។ តាមការលើកឡើងរបស់កម្លាំងប៉ូលិសក្នុងតំបន់ Devon បានឱ្យដឹងថា កម្លាំងប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗក្រោយការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង១៨និង១០នាទី ... Read More »