ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាល់ អាសាដទទួលបានការបោះឆ្នោតគាំទ្រដល់ទៅ៩៥,១% បន្តដឹកនាំស៊ីរី៧ឆ្នាំទៀត

ប្រធានរដ្ឋសភាស៊ីរី លោក Hammouda Youssef Sabbagh បានប្រកាសនៅថ្ងៃទី ២៧ខែឧសភាថា ប្រធានាធិបតីស៊ីរីលោក Bashar Al Assad ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតអាណត្តិទី៤ជាបន្តទៀត ក្រោយទទួលបានសន្លឹកឆ្នោតគាំទ្រ ដល់ទៅ ៩៥,១% ... Read More »

Haaland ទទួលបានកីឡាករឆ្នើមប្រចាំរដូវកាលនៅអាឡឺម៉ង់ បើទោះបី Lewandowski រកបានរហូតដល់៤១គ្រាប់ក៏ដោយ

ទោះបីរកគ្រាប់បាល់បាន៤១គ្រាប់ក៏ដោយក៏ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Lewandowski បានចាញ់ខ្សែប្រយុទ្ធ ErlingHaaland ក្នុងនាមជាកីឡាករឆ្នើមប្រចាំរដូវកាល Bundesliga២០២០–២០២១។ កីឡាករសញ្ជាតិប៉ូឡូញពាក់លេខ៩ Lewandowski បានឈ្នះពានរង្វាន់ស្បែកជើងមាស ជាមួយក្រុម Bayern Munich ... Read More »

កីឡាករ Jamie Murray រិះគន់ការកាត់ប្រាក់រង្វាន់ និងបង្គន់អនាម័យក្នុងសណ្ឋាគារនៃកម្មវិធី French Open

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Jamie Murray បានរិះគន់យ៉ាងខ្លាំងចំពោះអ្នករៀបចំកម្មវិធី French Open ជុំវិញការកាត់ប្រាក់រង្វាន់ និងលក្ខខណ្ឌមួយចំនួនសម្រាប់កីឡាករដែលស្នាក់នៅត្រៀមប្រកួតព្រឹត្តិការណ៍នេះ។ កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Jamie Murray បាននិយាយថា“កំពូលនៃការផ្លាស់ប្តូរកាលបរិច្ឆេទព្រឹត្តិការណ៍នេះគឺមានដល់ទៅពីរដងដើម្បីឱ្យសមនឹងកីឡាករផ្សេង។ កីឡាករភាគច្រើនបាននិយាយថាចិត្តគំនិតដោយកាត់បន្ថយប្រាក់រង្វាន់ទ្វេដងមានរហូតដល់២៣ភាគរយ។ចំណែកសណ្ឋាគារផ្លូវការសម្រាប់កីឡាករស្នាក់នៅគឺបញ្ហាបង្គន់អនាម័យែ។ កីឡាករ Murray ... Read More »

ក្លិប Chelsea លក់សំបុត្រទៅអ្នកគាំទ្រជាង៨០០សន្លឹកសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ Champions League នៅទីក្រុង Porto

ក្រុមតោខៀវ Chelsea បានប្រគល់សំបុត្រជាង៨០០សន្លឹកសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយក្រុម Manchester City នៅទីក្រុង Porto ទៅអ្នកគាំទ្ររបស់ខ្លួនដើម្បីបានទៅទស្សនាផ្ទាល់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី២៦ ... Read More »

រាជវាំងថៃអនុញ្ញាតឱ្យនាំចូលវ៉ាក់សាំងដើម្បីបំពេញតម្រូវការចាក់ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

ការឆ្លងរាលដាលនៅក្នុងប្រទេសថៃបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាចំនួនអ្នកស្លាប់ក៏ កើនឡើងខ្ពស់ផងដែរ ។ ពលរដ្ឋថៃ បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាល ដែលមានសកម្មភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលប្រទេសជិតខាងបានចាក់ជាច្រើននាពេលកន្លងមក។ សារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា បានផ្សាយថា នៅពេលនេះព្រះអនុជពៅរបស់ព្រះមហាក្សត្រថៃ ... Read More »

ទីតាំងទាហានអាកាសធំបំផុតរបស់អុីរ៉ង់រងការវាយប្រហារ

យន្តហោះចម្បាំងមួយគ្រឿងបានចូលក្នុងដែនអាកាសអុីរ៉ង់ ហើយបើកការវាយប្រហារទៅលើទីតាំងទាហានអាកាសធំបំផុតរបស់ប្រទេសនេះ។ មកទល់ពេលនេះមិនទាន់ដឹងពីចំនួនអ្នកស្លាប់និងរបួសឬខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។ តាមប្រភពព័ត៌មានយន្តហោះដែលវាយលុកទីតាំងទាហានអាកាសអុីរ៉ង់ គឺជាយន្តហោះចម្បាំងគ្មានមនុស្សបើក ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាយន្តហោះនោះមកពីណា ជារបស់អ្នកណាឡើយ។ ប៉ុន្មានថ្ងៃមុន កម្លាំងទាហានអុីរ៉ង់ បានប្រកាសថា ទាហានអុីរ៉ង់មានមោទនភាពប្រកាសពីសព្វាវុធ ទំនើបៗដែលបានដាក់ពង្រាយនៅក្នុងទីតាំងទាហានអាកាសដ៏ធំបំផុតនេះ។ ដូចអ្វីដែលបានលាតត្រដាងជាសាធារណៈ ទីតាំងទាហានអាកាសនេះមានប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មី និងយន្តហោះចម្បាំងគ្មានមនុស្សបើកទំនើបបំផុត។ ... Read More »

ប្រធានាធិបតីពូទីន ចេញបញ្ជាឲ្យផលិតនាវាចម្បាំង២០គ្រឿងឱ្យហើយរួចរាល់ទាន់ពេលវេលា

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាឱ្យផលិតនាវាចម្បាំង២០ គ្រឿងឱ្យហើយរួចរាល់ទាន់ពេលវេលាកំណត់។ ការបញ្ជាខាងលើរបស់លោកពូទីនធ្វើឡើងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ។ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានត្រូវការជាបន្ទាន់នូវសម្ភារសឹកទំនើបៗ ទាន់សម័យកាល ។ ក្រៅពីនេះ កម្លាំងទាហានអាកាសរុស្ស៊ី ក៏នឹងត្រូវទទួលបានយន្តហោះចម្បាំងទំនើប ១៤៥គ្រឿងបានទាន់ពេលវេលាដែរ ។ ប្រធានាធិបតីពូទីន ... Read More »

ចិនទាមទារឲ្យបើកការស្រាវជ្រាវ មន្ទីរពិសោធន៍របស់អាមេរិកនៅ Maryland

ពាក់ព័ន្ធនឹងការស្រាវជ្រាវពីប្រភពកូវីដ-១៩ សារព័ត៌មានចិនបានស្នើឲ្យបើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិក នៅរដ្ឋម៉ារីឡែន។ កន្លងមក រដ្ឋាភិបាលអាមេរិកបានស្នើឲ្យបើកការស្រាវជ្រាវស៊ីជម្រៅទៅលើមន្ទីរពិសោធន៍នៅទីក្រុងវូហានប្រទេសចិន ដោយអាមេរិកសង្ស័យថាវីរុសកូវីដ-១៩បែកធ្លាយចេញពីទីនោះ ។ សារព័ត៌មានចិនក៏បានស្នើឲ្យបើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកនៅរដ្ឋម៉ារីឡែនផងដែរ។ សារព័ត៌មានចិន Global Times បានផ្សាយថា ... Read More »

ឥណ្ឌា៖​ រកឃើញ​អ្នកឆ្លងកូវីដ-១៩​ថ្មី​ ជាង​ ២០ម៉ឺននាក់​ ខណៈ​អ្នកជំងឺស្លាប់​ជិត​ ៤ពាន់នាក់បន្ថែមទៀត​ក្នុង​១ថ្ងៃ​

អន្តរជាតិ​៖​ បើយោងតាម​រាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១១,២៩៨នាក់បន្ថែមទៀត អ្នកជំងឺ COVID-19 ចំនួន ៣,៨៤៧នាក់ទៀត​ នៅក្នុងរយៈពេល ១ថ្ងៃ​ចុង​ក្រោយ​នេះ ... Read More »

អាជ្ញាធរ​ថៃ៖​ រកឃើញ​មនុស្សចំនួន​ ៣,៣២៣នាក់ទៀត​ ឆ្លងជំងឺកូវីដ-១៩ ខណៈ​អ្នកជំងឺ ៤៧នាក់ទៀតស្លាប់

អន្តរជាតិ​៖ បើតាមក្រសួងសុខាភិបាលថៃ​ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ ស្ដីពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣,៣២៣ករណីបន្ថែមទៀត ខណៈករណីអ្នកជំងឺ​ ៤៧នាក់ទៀតបា​នស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ​។ បើតាមសារព័ត៌មានថៃ ... Read More »

លោក Antonio Conte លាឈប់ពីតំណែងគ្រូបង្វឹក Inter Milanត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីឈ្នះពាន Serie A

លោក Antonio Conte បានលាឈប់ពីតំណែងជាគ្រូបង្វឹក Inter Milan តែប៉ុន្មានសប្តាហ៍បន្ទាប់ពីធ្វើជាម្ចាស់ជើងឯក Serie A លើកដំបូងរបស់ពួកគេក្នុងរយៈពេល៩ឆ្នាំ។ បុរសជនជាតិអុីតាលីរូបនេះបាននិយាយថា មានការអាក់អន់ចិត្តជាមួយនឹងកង្វះធនធានហិរញ្ញវត្ថុរបស់ក្លិប។ សារព័ត៌មាន Dailymail.com បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ... Read More »

លោក Zinedine Zidane លាឈប់ពីតំណែងជាអ្នកចាត់ការក្រុម Real Madrid

លោក Zinedine Zidane បានលាឈប់ពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid ដោយតក់ក្រហល់បន្ទាប់ពីមានឥទ្ធិពលពីថ្នាក់ដឹកនាំក្លិប។ នេះបើយោងតាមការចេញផ្សាយរបស់ Dailymail.com ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ឧសភានេះ។ ការសង្ស័យលើអនាគតរបស់គាត់ហាក់ដឹងហើយ បន្ទាប់ពីរៀលម៉ាឌ្រីដត្រូវបានគេដណ្តើមយកពានរង្វាន់ La Liga ... Read More »

ក្រុមបិសាចក្រហម Manchester United បាត់បង់ពាន Europa League បន្ទាប់ពីបាល់កាត់សេចក្តីប៉េណាល់ទី

ក្រុម Manchester United បានបាត់បង់ពានរង្វាន់ Europa League ក្រោយពេលចាញ់ក្រុម Villarreal បាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្របន្ទាប់ពីប្រកួតលទ្ធផល១ទល់១ នៅទីក្រុង Gdansk កាលពីម្សិលមិញ ដោយការស៊ុតបាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្រ ១១ទល់១០គ្រាប់។ លោក ... Read More »

UEFA ដាក់ពិន័យក្លិប Real Madrid, Barcelona និង Juventus ក្នុងការប៉ុនប៉ងចូលរួមក្របខ័ណ្ឌថ្មី Super League

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានសម្រេចចិត្តចាត់វិធានការវិន័យប្រឆាំងនឹងក្លិប Real Madrid, Barcelona និងJuventus សម្រាប់ផ្នែករបស់ពួកគេនៅក្នុងគម្រោងចូលរួមក្របខ័ណ្ឌ Super League ដែលជាលីគគ្រោងបង្កើតថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ ក្លិប ... Read More »

លិចស្រឡាងនៅនីហ្សេរីយ៉ា មនុស្ស១៣០នាក់បាត់ខ្លួន

យ៉ាងហោចណាស់ក៏មានមនុស្ស ១៣០នាក់បាត់ខ្លួន និងម្នាក់ស្លាប់ ក្រោយពេលស្រឡាងមួយគ្រឿងបានលិចនៅដងទន្លេ Niger ឆ្លងខេត្ត Kebbi ប្រទេសNigeria។ សារព័ត៌មាន RT បានដកស្រង់សម្តីមន្ត្រីនីហ្សេរីយ៉ា លោក Abdullahi Buhari Wara ... Read More »

ប៉ូលិស​អាមេរិក​៖​ ខ្មាន់កាំភ្លើងម្នាក់​ បាញ់ប្រហារសម្លាប់មិត្តរួមការងារ ៨នាក់ នៅឯរដ្ឋកាលីហ្វ័រនីញ៉ា

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ បានដកស្រង់ពីរបាយការណ៍ប៉ូលិសអាមេរិក​ បានបញ្ជាក់ថា​ មានករណីខ្មាន់កាំភ្លើងម្នាក់​ បានធ្វេីការវាយប្រហារបាញ់សម្លាប់មិត្តរួមការងាររបស់ខ្លួន៨នាក់ ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅឯកន្លែងជួសជុល និងចតរថភ្លើងមួយកន្លែងក្នុងទីក្រុងសាន់ ហូសេ (San ... Read More »

ពលរដ្ឋនៅលើពិភពលោកមាន១៧៤លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

គិតមកដល់ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២១ មានពលរដ្ឋជាង១៧៤លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេនោះគឺប្រទេសចិន បន្ទាប់មកអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។ ពលរដ្ឋដែលបានចាក់រួចរាល់ទាំង ជាង ១៧៤លាននាក់ ភាគច្រើនជាអ្នកជួរមុខងាយឆ្លងកូវីដ-១៩ជាងគេ ក៏ដូចជាពលរដ្ឋនៅក្នុងតំបន់មានហានិភ័យនៃការឆ្លងខ្ពស់។ ចិនជាប្រទេសមានពលរដ្ឋច្រើនជាងគេ គឺជាង១,៤ពាន់លាននាក់ ហើយមកទល់ពេលនេះ ... Read More »

ប្រធានាធិបតីបៃឌិន រំសាយក្រុមស្រាវជ្រាវកូវីដ-១៩លេចចេញពីមន្ទីរពិសោធន៍ទីក្រុងវូហាន

ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងការបរទេសអាមេរិក ដែលបានបង្កើតដើម្បីបើកការស្រាវជ្រាវពីប្រភពកូវីដ-១៩ ដែលសង្ស័យថាបានបែកធ្លាយចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហាន ពេលនេះត្រូវបានប្រធានាធិបតីបៃឌិនប្រកាសឱ្យរំសាយហើយ។ តាមសារព័ត៌មាន CNN បានផ្សាយថា ការសម្រេចរំសាយក្រុមស្រាវជ្រាវរបស់ក្រសួងការបរទេស ក្នុងពេលដែលមានការវិភាគជាច្រើនជុំវិញប្រភពកូវីដ-១៩ ។ នៅពេលនេះដែរ លោកត្រាំ ដែលជាអតីតប្រធានាធិបតីក៏បានចេញមកនិយាយពាក់ព័ន្ធនឹងកូវីដ-១៩ នៅទីក្រុងវូហាននេះដែរ។ កន្លងមក ... Read More »

ពលរដ្ឋស៊ីរីចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

នៅថ្ងៃទី២៦ខែឧសភានេះ ពលរដ្ឋស៊ីរីរាប់លាននាក់បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ ការបោះឆ្នោតធ្វើឡើងក្នុងពេលដែលប្រទេសនេះកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិលដ៏រុំារ៉ៃជាមួយក្រុមប្រឆាំងនិងក្រុមភេរវកម្ម។ សង្គ្រាមនៅក្នុងប្រទេសស៊ីរី បានសម្លាប់ពលរដ្ឋស្លូតត្រង់ជាងកន្លះលាននាក់ និងបង្កឲ្យមានវិបត្តិជនភៀសខ្លួនកើតឡើងជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ មក។ ពលរដ្ឋស៊ីរីដល់ទៅពាក់កណ្តាលក្នុងចំណោមពលរដ្ឋ ២៣លាននាក់ត្រូវបោះបង់ចោលផ្ទះសម្បែងភៀសខ្លួនចេញពីគ្រាប់កាំភ្លើង ។ ក្នុងចំណោមជនភៀសខ្លួនទាំងនោះមាន៦,៥លាននាក់ភៀសខ្លួននៅក្នុងប្រទេសនិង៥,៦លាននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ក្នុងនោះមាន តួកគី លីបង់ ហ្ស៊កដង់ ... Read More »

រដ្ឋាភិបាលថៃ៖​ អ្នកទោសមួយចំនួន​ នឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ​ ចំពេលករណីឆ្លងកូវីដ-១៩ ទៅលើ​អ្នកទោសនៅតាម ពន្ធនាគារបានកើនឡើង

អន្តរជាតិ​៖​ រដ្ឋាភិបាលថៃ​ បន្ទាប់ពី​មានផែនការកាត់បន្ថយ ភាពណែនណាន់តាន់តាប់នៅតាមពន្ធនាគារដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19​ ថ្មីៗនេះ​គម្រោងនឹងដោះលែងអ្នកទោសមួយចំនួននៅក្នុងប្រទេស​ ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឆាប់ៗនេះ។ ចំពោះ​ការដោះលែងអ្នកទោសឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នខាងលើ កើតមានឡើងនៅចំពេលករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកទោសនៅតាម ពន្ធនាគារបានកើនឡើងគួរឱ្យបារម្ភផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ... Read More »

អង្គការ WHO៖​ កំពុងស្ថិតក្នុងហានិភ័យ និងឈានទៅរកភាពជាប់គាំង ដោយសារកង្វះខាតថវិកា

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារទី២៥ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​លោក ម៉ៃខឺល រីយ៉ាន (Mike Ryan) អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់ អង្គការសុខភាពពិភពលោក (WHO) បានប្រាប់រដ្ឋមន្រ្តីសុខាភិបាល ... Read More »

រុស្ស៊ីនិងចិន បង្កើតរដ្ឋកាលថ្មីនៃកិច្ចសហប្រតិបត្តិការអវកាស

ទីភ្នាក់ងារអវកាសរុស្ស៊ីនឹងសហការជាមួយយានអវកាសមានមនុស្សបើកផលិតនៅក្នុងប្រទេសនេះ ជាមួយនឹងរ៉ុក្កែតរុញធុនធំរបស់ចិន ដើម្បីបំពេញភារកិច្ចស្រាវជ្រាវឋានព្រះចន្ទក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ អគ្គនាយកទីភ្នាក់ងារអវកាសរុស្ស៊ីទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍ និងវិទ្យាសាស្ត្រ លោក Alexander Bloshenko បានបញ្ជាក់ថា ក្នុងពេលអនាគតចិន និងរុស្ស៊ី នឹងបង្កើតកម្មវិធីបច្ចេកវិទ្យាសម្រាប់យានអវកាសរបស់ប្រទេសទាំងពីរ ដោយអនុញ្ញាតឲ្យរួមគ្នាបំពេញភារកិច្ចនៅទីអវកាស។ សារព័ត៌មាន Alexander ... Read More »

អាជ្ញាធរ​វៀតណាម ​៖​ នៅ​ព្រឹក​នេះ​ បន្តរកឃើញ​មនុស្ស​ ៨០​នាក់​ទៀត​ឆ្លងកូវី​ដ-​១៩​ ខណៈកាលពី​ថ្ងៃ​អង្គារ​​រកឃើញ​ឆ្លង៤៤៤​នាក់​

អន្តរជាតិ ​​៖​ បេីយោង​តាមរបាយការណ៍របស់អាជ្ញាធរវៀតណាម​ បានបញ្ជាក់នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ ស្ដីពី​ការ​រកឃើញករណីអ្នកឆ្លងជំងឺកូវី​ដ​-១៩​ថ្មី​ ចំនួន​៨០​នាក់​បន្ថែម​ទៀត។ ខណៈ​ដែល​នាំ​ឱ្យ​​ចំនួនអ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩​ ត្រឹម​ក្នុង​រយៈពេល​តែមួយ​ខែ​ប៉ុណ្ណោះ​ កើនឡើង​​ដល់​២.៨៧៣​នាក់​។​ របាយការណ៍ដដែល​ បានបញ្ជាក់បន្ថែមថា​ ករណី​អ្នក​ឆ្លងកូវីដ-១៩​ថ្មី​នេះ​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ ... Read More »

នាវានេសាទជប៉ុនក្រឡាប់លិចពេលប៉ះទង្គិចជាមួយនាវារុស្ស៊ី

សារព័ត៌មានក្យូដូរបស់ជប៉ុន បានផ្សាយថា នាវានេសាទមួយគ្រឿងរបស់ជប៉ុនបានបុកជាមួយនាវារបស់រុស្ស៊ីនៅជិតកោះ Hokkaido នាព្រឹកថ្ងៃទី២៦ខែឧសភា បណ្តាលឲ្យនាវានេសាទជប៉ុនលិច។ តាមសារព័ត៌មានខាងលើបានបញ្ជាក់ថា នាវានេសាទរបស់ជប៉ុន ជារបស់ក្រុមហ៊ុន Monbetsu ហើយប៉ះទង្គិចជាមួយនាវារបស់រុស្ស៊ីនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៦ខែឧសភាបណ្តាលឲ្យនាវានេសាទរបស់ជប៉ុនលិច។ បណ្តាញព័ត៌មាន NHK របស់ជប៉ុនបានផ្សាយថា ការប៉ះទង្គិចគ្នានេះនៅតំបន់សមុទ្រ ... Read More »

មិនអស់ចិត្ត លោកត្រាំបញ្ជាក់ជាថ្មីថា ប្រភពកូវីដ-១៩មានប្រភពមកពីទីក្រុងវូហាន

នៅថ្ងៃទី២៥ខែឧសភា ពេលវេលានៅអាមេរិក អតីតប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា កូវីដ-១៩ មានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន។ លោកត្រាំបញ្ជាក់ថា «ពេលនេះមនុស្សគ្រប់រូបបានទទួលស្គាល់ថា ខ្ញុំនិយាយត្រូវ ដែលបញ្ជាក់ថា កូវីដ-១៩ មានប្រភពមកពីទីក្រុងវូហាន ហើយពេលខ្លះខ្ញុំហៅវីរុសនេះ ... Read More »

Ole Gunnar Solskjaer សង្ឃឹមថាឈ្នះពាន EuropaLeague នឹងនាំជោគជ័យធំបន្តបន្ទាប់ទៀត ខណៈប្រធានក្រុមនឹងអវត្តមានក្នុងការប្រកួតយប់នេះ

​អ្នកចាត់ការទូរទៅក្លិបបិសាចក្រហមManchester Unitedលោក Ole Gunnar Solskjaer បានថ្លែងថា ការឈ្នះពានEuropa League នឹងជួយក្រុមរបស់លោកឈ្នះជើងឯកជាច្រើនទៀតនៅក្នុងពេលអនាគត។ ​ក្រុម Manchester Unitedនិងត្រូវប៉ះក្រុមអេស្ប៉ាញVillarrealក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Gdansk ប្រទេសប៉ូឡូញ។ ហើយប្រសិនបើក្រុម ... Read More »

អតីតគ្រូបង្វឹកក្លិបBayern Munichនឹងក្លាយទៅជាគ្រូជម្រើសជាតិអាល្លឺម៉ង់ក្រោយយ៉ូរូ២០២០

លោក Hansi Flick ដែលទើបតែលាលែងចេញពីតំណែងគ្រូបង្វឹករបស់ក្រុមBayern Munichនឹងមកជំនួសតំណែងរបស់លោកJoachim Low ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់។​ក្រោយពេលចុះកិច្ចសន្យារយៈពេល៣ឆ្នាំហើយមក លោកHansi Flick ដែលមានវ័យ៥៦ឆ្នាំបានថ្លែងថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានក្លាយទៅជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់។ ខ្ញុំពិតជារំភើបរកអ្វីប្រៀបពុំបានឡើយពេលឃើញកីឡាករគ្រប់កំរឹតពិសេសកីឡាករវ័យក្មេងនៅក្នុងប្រទេសអាល្លឺម៉ង់។” ​លោក Hansi Flick ធ្លាប់ធ្វើជាជំនួយការរបស់លោកJoachim Lowពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះជើងឯកWorld Cup ឆ្នាំ២០១៤។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏ធ្លាប់ធ្វើជាអគ្គនាយកបាល់ទាត់របស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់នៅក្នុងឆ្នាំ២០១៤ដល់២០១៧។ ... Read More »

UEFA អនុញ្ញាតឲ្យមានអ្នកទស្សនា១៦,៥០០នាក់នៅក្នុងការប្រកួតChampions Leagueវគ្គផ្តាច់ព្រ័ត្រ

​សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានប្រកាសនៅថ្ងៃលក់សំបុត្រកាលពីថ្ងៃទី២៥ខែឧសភាថា អ្នកទស្សនាបាល់ទាត់រហូតដល់១៦,៥០០នាក់នឹងអនុញ្ញាតឲ្យចូលរួមការប្រកួតបាល់ទាត់Champions Leagueវគ្គផ្តាច់ព្រ័ត្រ នៅក្នុងទីក្រុង Porto ប្រទេសព័រទុយហ្គាល់។ ​អជ្ញាធរប្រទេសព័រទុយហ្គាល់បានឲ្យដឹងទៀតថា ការអនុញ្ញាតឲ្យមានអ្នកទស្សនាចំនួននេះស្មើទៅនឹង១ភាគ៣នៃចំនួនសរុបរបស់កីឡាដ្ឋាន Estadio do Dragaoដែលត្រូវបានគេយកមកជំនួសកីឡាដ្ឋាននៅក្នុងប្រទេសទួរគីក្នុងការប្រកួត Champions Leagueវគ្គផ្តាច់ព្រ័ត្រព្រោះតែបញ្ហា COVID-19។ ​សំបុត្រចូលទស្សនា Champions ... Read More »

កោះតៃវ៉ាន់នឹងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនពលរដ្ឋក្នុងពេលដ៏ខ្លីខាងមុនដើម្បីគ្រប់គ្រងការឆ្លងកូវីដ-១៩

កន្លងមកកោះតៃវ៉ាន់បានស្នើដល់រដ្ឋាភិបាលអាមេរិកជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ក្រោយពេលកោះនេះមានករណីឆ្លងកូវីដ-១៩ ច្រើន ។ សារព័ត៌មាន CAN បានផ្សាយថា រដ្ឋមន្រ្តីសុខាភិបាលកោះតៃវ៉ាន់ លោក ឈិន ស៉ីជុង (Chen Shih-chung) បាននិយាយនៅថ្ងៃអង្គារ ទី២៥ ... Read More »

អាមេរិកស្នើពលរដ្ឋកុំទៅប្រទេសជប៉ុនក្នុងពេលប្រកួតកីឡាអូឡាំពិក តែទីក្រុងតូក្យូថាមិនរងផលប៉ះពាល់ឡើយ

អាមេរិកបានបង្កើនការប្រកាសអាសន្នពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងពេលដែលប្រទេសនេះប្រារព្ធពិធីប្រកួតកីឡាអូឡាំពិក។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក CDC បានព្រមានកម្រិតទី៤ពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ នៅក្នុងសេចក្តីប្រកាសរបស់CDC ក្នុងគោលដៅទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងពេលដែលទីក្រុងតូក្យូ នឹងត្រូវបើកប្រកួតកីឡាអូឡាំពិកនៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះ។ ក្រោយការប្រកាសខាងលើរដ្ឋាភិបាលជប៉ុនក៏បានលើកឡើងថា ការព្រមានពីការធ្វើដំណើររបស់អាមេរិកមិនប៉ះពាល់ដល់ការប្រកួតកីឡាអូឡាំពិកនោះឡើយ ហើយក៏មិនប៉ះពាល់ដល់គណៈប្រតិភូកីឡា អូឡាំពិករបស់អាមេរិកនោះដែរ។ ក្រុមអ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ បានសន្យាថា ... Read More »