ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កីឡាករ Novak Djokovic ឡើងជុំទី២ ក្នុងកម្មវិធី French Open

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic បានចាប់ផ្តើមយុទ្ធនាការប្រកួតកម្មវិធី French Open របស់គាត់ជាមួយនឹងជ័យជម្នះ ៦-២ ៦-៤ និង ៦-២ ទៅលើកីឡាករអាមេរិក Tennys Sandgren កាលពីថ្ងៃអង្គារទី១ ... Read More »

Alexander-Arnold មានឈ្មោះក្នុងក្រុមតោកំណាចអង់គ្លេសទាំង២៦នាក់នៅយូរ៉ូឆ្នាំនេះ

កីឡាករ Trent Alexander-Arnold បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសចំនួន២៦នាក់សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប ឬយូរ៉ូនៅរដូវក្តៅនេះ។ សារព័ត៌មាន BBC Sport បានផ្សាយថា ខ្សែការពារពេញរបស់ Liverpool គឺ Alexander-Arnold អាយុ ២២ឆ្នាំគឺជាម្នាក់ក្នុងចំណោមខ្សែការពារខាងស្តាំចំនួន៤នាក់ ... Read More »

លោក Carlo Ancelotti ចាកចេញពី Everton វិលត្រឡប់មកដឹកនាំReal Madrid ជាលើកទី២

លោក Carlo Ancelotti បានចាកចេញពីក្លិប Everton ក្លាយជាគ្រូបង្វឹកក្រុម Real Madrid ជាលើកទី២ ក្នុងអាជីពរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport និងបណ្តាញធ្វីទ័ររបស់លោកផ្ទាល់នៅព្រឹកថ្ងៃទី២ មិថុនានេះ។ ... Read More »

អាជ្ញាធរ​វៀតណាម៖​ ​បន្តរកឃើញអ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​ ចំនួន​ ៥៣​នាក់​បន្ថែម​ទៀត​

អន្តរជាតិ​​៖ អាជ្ញាធរ​វៀតណាម​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី២​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បានប្រកាសស្តីពីការរកឃេីញអ្នក​ឆ្លងជំងឺកូវី​ដ​-១៩​ថ្មី​ ចំនួន​៥៣​នាក់បន្ថែម​ទៀត​ ខណៈ​ករណី​ជំងឺដ៏កាចសាហាវមួយនេះ​ នូវតែបន្ត​រាតត្បាត​ទូទាំង​ប្រទេស​នេះ​។​ ជាក់ស្ដែង​ករណី​ឆ្លង​ថ្មី​ខាងលេីនេះ​ ​ត្រូវ​​បាន​រកឃើញ​នៅក្នុងទី​ក្រុង​ហាណូយ និង​ខេត្ត​បាក់​យ៉ាង​ និង​ខេត្ត​បាក់​និញ​ ដែល​នៅជា​ប់​គ្នា​។​ អាជ្ញាធរវៀតណាម​ ... Read More »

ជនភៀសខ្លួន២៣នាក់ស្លាប់ពេលព្យាយាមឆ្លងសមុទ្រទៅកាន់អឺរ៉ុប

នៅថ្ងៃទី១ ខែមិថុនាកន្លងមកថ្មីៗនេះ មានជនភៀសខ្លួន២៣នាក់ស្លាប់ដោយការលិចទូកនៅតំបន់សមុទ្រប្រទេស Tunisia ពេលព្យាយាមឆ្លងកាត់ដែនសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអុីតាលី។ តាមប្រភពព័ត៌មានពីមន្ត្រីTunisia បានឱ្យដឹងថា កម្លាំងការពារ ដែនសមុទ្រប្រទេសTunisia បានជួយសង្គ្រោះជនភៀសខ្លួនបាន៧០នាក់ និងរកឃើញសាកសព២៣នាក់ ។ ជនភៀសខ្លួនទាំងអស់មកពីទ្វីបអាហ្វ្រិក។ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានករណីលិចទូកដឹកជនភៀសខ្លួនជាបន្តបន្ទាប់នៅឆ្នេរសមុទ្រប្រទេស ... Read More »

នាវាចម្បាំងអុីរ៉ង់ឆាបឆេះយ៉ាងខ្លាំងនៅតំបន់សមុទ្រ Hormuz

នាវាចម្បាំងមួយគ្រឿងរបស់អុីរ៉ង់សម្រាប់បម្រើការហ្វឹកហាត់ដល់កម្លាំងទាហានជើងទឹក ស្រាប់តែឆាបឆេះនៅក្នុងតំបន់សមុទ្រអូម៉ង់ ហើយនាវិកទាំងអស់ត្រូវបានជម្លៀសទាន់ពេលវេលា។ សារព័ត៌មានរ៉យទ័រ នៅព្រឹកថ្ងៃទី២ខែមិថុនាបានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹកអុីរ៉ង់ ដែលបានឱ្យដឹងថា នាវាចម្បាំងសម្រាប់ហ្វឹកហាត់កម្លាំងទាហានជើងទឹក បានឆាបឆេះយ៉ាងខ្លាំង ស្ថិតនៅកំពង់ផែ Jask ក្នុងឈូងសមុទ្រប្រទេសអូម៉ង់។ ក្រុមនាវិកត្រូវបានជម្លៀសទាន់ពេលវេលា មិនមានអ្នកស្លាប់និងរបួសនោះឡើយ។ ប្រភពព័ត៌មានពីកម្លាំងទាហានអុីរ៉ង់បានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យបានខិតខំពន្លត់ភ្លើងដែលកំពុងតែឆេះនាវា។ ... Read More »

ចាប់ពីថ្ងៃទី១ខែមិថុនា អ្នកទិញថ្នាំផ្តាសាយត្រូវផ្តល់ព័ត៌មានស្តីពីសុខភាព

ក្រសួងសុខាភិបាលវៀតណាម បានស្នើដល់បណ្តាឱសថស្ថាន ទីតាំងសុខាភិបាលនានាត្រូវតែ តាមដានរាល់ការសង្ស័យអ្នកដែលចូលមកទិញថ្នាំ ពិសេសគឺទិញថ្នាំផ្តាសាយក្តៅខ្លួនជាដើម។ នៅល្ងាចថ្ងៃទី១ខែមិថុនា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង្វៀង ត្រឿងសឺង (Nguyen Truong Son) បានបញ្ជាក់ថា កូវីដ-១៩ ... Read More »

រដ្ឋ Uttah Pradesh ប្រទេសឥណ្ឌាលក់ស្រាឲ្យតែមនុស្សដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ប៉ុណ្ណោះ

រដ្ឋាភិបាលឥណ្ឌាបានជួបផលលំបាកយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នៅពេលនេះរដ្ឋជាច្រើនបានអនុម័តច្បាប់ផ្សេងៗគ្នា ក្នុងនោះរដ្ឋ Uttah Pradesh បានរកឃើញវិធីសាស្ត្រឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង។ បណ្តាតៀមស្រានានាក្នុងរដ្ឋនេះ លក់ស្រាឲ្យតែពលរដ្ឋណាដែលបានចាក់វ៉ាក់សំាងរួចរាល់ប៉ុណ្ណោះ ។ សារព័ត៌មាន Sputnik របស់រុស្ស៊ី បានផ្សាយថា ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ... Read More »

ថ្ងៃដំបូងដែលម៉ាឡេស៊ីបិទប្រទេស ទាំងមូលក្រោយការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

នៅក្នុងរបាយការណ៍ថ្ងៃទី១ខែមិថុនា ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា រដ្ឋ Selangor គឺជាតំបន់ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ខ្ពស់ជាងគេបំផុតនៅទូទាំងប្រទេស ដោយមានអ្នកឆ្លង២០៦៨នាក់។ តាមសារព័ត៌មាន TTXVN បានផ្សាយថា ក្រោយរយៈពេល២ថ្ងៃដែលចំនួនអ្នកឆ្លងក្រោម៧០០០នាក់ នៅថ្ងៃទី១ខែមិថុនា អ្នកឆ្លងបានបន្តកើនឡើងខ្ពស់គឺមានអ្នកឆ្លងដល់ទៅ ៧១០៥នាក់ ។ ... Read More »

ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ផ្សាភ្ជាប់ជាមួយការការពារកូវីដ-​១៩ សម្រាប់ប្រជាជនខ្មែរនៅវៀតណាម

អាចនិយាយបានថា រយៈពេលកន្លងមក តំបន់ជនបទដែលខ្មែររស់នៅនិងរកស៊ីកំពុងត្រូវបានផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្លូវលំដី ត្រូវបានជំនួសដោយផ្លូវក្រាលកៅស៊ូ ផ្ទះថ្មថ្មីៗជាច្រើនបានដុះឡើង។ ការផ្លាស់ប្តូរនៅតាមភូមិស្រុក បានបង្ហាញថាជីវិត រស់នៅបស់ប្រជាជនត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះប្រជាជនខ្មែរនៅប្រទេសវៀតណាមមានភាពរុងរឿងនិងកក់ក្តៅ។ -ជីវិតរស់នៅរបស់ពលរដ្ឋខ្មែរផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ យោងតាមប្រធានគណៈកម្មាធិការជនជាតិភាគតិចខេត្តវិញឡុង ថាច់យឿង បានអោយដឹងថាខេត្តបានអនុវត្តគោលការណ៍ណែនាំនិងគោលនយោបាយរបស់រដ្ឋាភិបាលមជ្ឈិមនិងមូលដ្ឋាន ដើម្បីកែលម្អជីវភាពរស់នៅ ... Read More »

ប្រភពនៃទិវាកុមារអន្តរជាតិ១មិថុនា

នៅថ្ងៃទី ១ខែមិថុនា គឺជាទិវាកុមារអន្តរជាតិ ដែលមនុស្សទាំងឡាយនៅលើពិភពលោកបានដឹងយ៉ាងច្បាស់ពីថ្ងៃនេះ ប៉ុន្តែមានមនុស្សជាច្រើនមិនដឹងពីប្រភពនៃទិវាកុមារអន្តរជាតិនោះឡើយ។ នៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ១៩៤២ កម្លាំងទាហានណាហ្សុីអាល្លឺម៉ង់ បានឡោមព័ទ្ធភូមិ Lidice ពេលនេះជាសាធារណរដ្ឋឆេក ដោយបានចាប់ខ្លួនបុរស១៧៣នាក់ ជាមួយស្ត្រីនិងកុមារ១៩៦នាក់។ ក្រោយការសម្លាប់មនុស្ស៦៦នាក់ រួចមកក្រុមណាហ្សីុបានបញ្ជូនកុមារ ១០៤នាក់ទៅកាន់ជំរំ ... Read More »

Zinedine Zidane ចាកចេញពី Real Madrid ព្រោះក្លិបលែងមានជំនឿលើគាត់ទៀតហើយ

លោក Zinedine Zidane មានប្រសាសន៍ថា គាត់បានលាឈប់ពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Real Madrid ដោយសារតែគាត់មានអារម្មណ៍ថា ក្លិបលែងមានជំនឿលើគាត់ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចាកចេញពីក្លិប ... Read More »

កម្លាំងទាហានមីយ៉ាន់ម៉ា វាយប្រហារតាមដានអាកាសទៅលើទីតាំងទាហានក្រុមប្រឆាំង

កម្លាំងទាហានមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមដែនអាកាសនិងដែនគោកទៅលើទីតាំងកម្លាំងទាហានប្រឆាំងនឹងរដ្ឋប្រហារ បណ្តាលឲ្យពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១ខែមិថុនា បានផ្សាយថា ការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនឹងទាហានក្រុមប្រឆាំងកើតឡើងនៅថ្ងៃទី ៣១ខែឧសភា ស្ថិតនៅក្នុងរដ្ឋ Kayah ជាប់ព្រំដែនប្រទេសថៃ ។ កម្លាំងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបាញ់កាំភ្លើងធំចេញពីស្រុក ... Read More »

ហ្វីលីពីន៖​ ចេញបម្រាមលើអ្នកដំណើរមកពីប្រទេសជាច្រើន​ និងបន្តបិទខ្ទប់រដ្ឋធានីម៉ានីល​ ដើម្បីទប់ស្កាត់​ COVID-19

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ​នៅព្រឹក​ថ្ងៃអង្គារទី១ ខែមិថុនា ឆ្នាំ២០២១នេះថា៖​​ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 លោក រ៉ូឌ្រីហ្គោ ឌូតើតេ ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទម្សិលមិញនេះ​ បានប្រកាសសម្រេចបន្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកនៅក្នុងរដ្ឋធានីម៉ានីល និងខេត្តនៅក្បែរខាង ... Read More »

Daniil Medvedev ទទួលបានជ័យជម្នះដំបូងនៅ French Open ២០២១

កីឡាករវាយតឺន្នីសលំដាប់ទី២របស់រុស្ស៊ី Daniil Medvedev បានបង្ហាញភាពកក់ក្តៅរបស់ខ្លួនភាពវេទនារបស់ខ្លួននៅឯ French Open នៅពេលដែលគាត់បានផ្តួល Alexander Bublik សម្រាប់ជ័យជម្នះលើកដំបូងរបស់គាត់លើដីឥដ្ឋ Roland Garros ។ កីឡាករវ័យ២៥ឆ្នាំ Medvedev ... Read More »

ការប្រកួតពានរង្វាន់ Copa America ត្រូវផ្អាកដោយគ្មានម្ចាស់ផ្ទះ បន្ទាប់ពីអាហ្សង់ទីនបានដកចេញ

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ទ្វីបអាមេរិកឡាទីន ដែលគេហៅថា“Copa America” ឆ្នាំ២០២១ ត្រូវបានផ្អាកទុកចោលដោយគ្មានម្ចាស់ផ្ទះតិចជាង២សប្តាហ៍មុនពេលចាប់ផ្តើម បន្ទាប់ពីប្រទេសអាហ្សង់ទីនត្រូវបានដកចេញពីការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។ សារព័ត៌មាន BBC Sport បានផ្សាយថា ដើមឡើយអាហ្សង់ទីនត្រូវបានគេកំណត់ឲ្យធ្វើជាសហម្ចាស់ផ្ទះជាមួយកូឡុំប៊ីដែលត្រូវបានដកចេញនៅថ្ងៃទី២០ ខែឧសភាបន្ទាប់ពីមានការតវ៉ានៅក្នុងប្រទេស។ សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (Conmebol) បានឲ្យដឹងថាអាហ្សង់ទីនត្រូវបានដកចេញដោយសារតែស្ថានភាពបច្ចុប្បន្នមិនមានភាពនឹងនរ ... Read More »

Barcelona ចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Sergio Aguero ក្នុងកិច្ចសន្យា២ឆ្នាំជាផ្លូវការហើយ

ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City នឹងចូលរួមជាមួយក្លិប Barcelona ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី៣១ ខែឧសភា។ កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះបានចាកចេញពី ... Read More »

យប់ថ្ងៃទី៣១ខែឧសភា ទីក្រុងហ៊ូជីមិញរកឃើញករណីឆ្លងកូវីដ-១៩ចំនួន៥១នាក់

នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង ទីក្រុងហ៊ូជីមិញ HCDC បានបញ្ជាក់ថា គិតដល់យប់ថ្ងៃទី៣១ខែឧសភា មានមនុស្ស៥៥នាក់ចូលរួមក្នុងពិធីសាសនា នៅក្នុងការរកឃើញករណីឆ្លងកូវីដ-១៩ដល់ទៅ៤០នាក់ នៅ Go Vap។ នៅក្នុងទីតាំងនេះបានឆ្លងរាលដាលដល់មនុស្ស១៥១នាក់ ផ្សេងទៀត ដែលឆ្លងចេញពីតំបន់នេះ ។ ក្រៅពីនេះទីតាំងខាងលើក៏បានជាប់ពាក់ព័ន្ធនឹងការឆ្លងនៅខេត្ត ... Read More »

ចិនបានអនុញ្ញាតឲ្យគូស្វាមីភរិយាមានសិទ្ធិបង្កើតកូន៣នាក់

កាលពីមុនចិនអនុញ្ញាតឲ្យបង្កើតកូនបានតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែគោលនយោបាយបែបនោះបានធ្វើឲ្យចិនធ្លាក់ចុះយ៉ាងខ្លាំង លើគ្រប់វិស័យទាំងវិស័យយោធា និងសេដ្ឋកិច្ចជាតិ ។ ក្រោយមកចិនក៏បានសម្រេចលុបច្បាប់មានកូនតែមួយ ហើយពេលនេះក៏បានអនុញ្ញាតឲ្យបង្កើតកូនបានដល់ទៅ៣នាក់។ រដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយប្តីមួយប្រពន្ធមួយ ហើយមានកូន៣នាក់ ។ សារព័ត៌មានស៊ីនហួរ បានដកស្រង់របាយការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការបក្សកុម្មុយនិស្តចិន ដឹកនាំដោយប្រធានាធិបតីស៊ី ជីនពីង នាថ្ងៃទី៣១ខែឧសភាថា ... Read More »

វាយប្រហារ២លើកនៅសាធារណរដ្ឋកុងហ្គោស្លាប់៣៩នាក់

មន្ត្រីសាធារណរដ្ឋកុងហ្គោ បានចោទប្រកាន់ក្រុមអ៊ីស្លាមជ្រុលនិយម បើកការវាយប្រហារ សម្លាប់មនុស្ស ៣៩ នាក់។ ក្រុមនេះក៏ទទួលរងការចោទប្រកាន់វាយប្រហារជាច្រើនករណីក្នុងរយៈពេល១៨ខែកន្លងមក។ ចាប់តាំងពីដើមឆ្នាំ២០២១មកទល់ពេលនេះ មានមនុស្សរាប់រយនាក់ស្លាប់ ដោយការវាយប្រហារ។ តាមការលើកឡើងរបស់ ក្រុមសន្តិសុខ Kivu (KST) នៅថ្ងៃទី ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រនៅកូឡុំប៊ី ប៉ូលិស៥នាក់ស្លាប់

ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque បានប្រកាសថា មានប៉ូលិស៥នាក់ស្លាប់ ក្នុងករណីគ្រោះធ្នាក់ធា្លក់ឧទ្ធម្ភាគចក្រ នៅក្នុងស្រុក Cantagolloភាគខាងត្បូង ខេត្ត Bolivar នៅថ្ងៃទី ៣០ខែឧសភា។ ពេលនេះក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់។ នៅលើបណ្តាញសង្គម ... Read More »

ក្រសួងសុខាភិបាលថៃ៖​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​១៩​ នាក់ទៀត​ស្លាប់​ ខណៈ​រកឃើញអ្នកឆ្លងថ្មី រហូតដល់ជាង ៥ពាន់នាក់

អន្តរជាតិ​៖ បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ​ ស្តីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ​ គិតត្រឹម​រយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន​ ... Read More »

Rubin Colwill ជាកីឡាករវ័យក្មេងជាងគេដែលបានជាប់ក្នុងក្រុមជម្រើសជាតិវែលក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ

Rubin Colwill ជាកីឡាករវ័យក្មេងដែលកំពុងលេងក្នុងក្រុម Cardiff City គឺបានដាក់បញ្ចូលដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងក្រុមជម្រើសជាតិវែលក្នុងចំណោមសមាជិកចំនួន២៦នាក់សម្រាប់ព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ ខ្សែបម្រើប្រយុទ្ធ Colwill ដែលទើបតែបង្ហាញខ្លួនជាលើកដំបូងនៅក្រុម ... Read More »

បំរែបំរួលអាកាសធាតុដ៏ធ្ងន់ធ្ងរ និងកិច្ចប្រជុំកំពូលP4Gនៅទីក្រុងសេអ៊ូល

ភពផែនដី និងប្រជាជននៅលើផែនដី កំពុងតែទទួលរងនូវបំរែបំរួលអាកាសធាតុដ៏ធ្ងន់ធ្ងរ។ ជាការពិត បំរែបំរួលអាកាសធាតុនេះ ត្រូវបានកើតឡើងជាចំបងដោយសកម្មភាពរបស់មនុស្ស។ យោងទៅតាម របាយការណ៍របស់អង្គការឧតុនិយមពិភពលោកស្តីពីបំរែបំរួលអាកាសធាតុឆ្នាំ២០២០ សីតុណ្ហភាពមធ្យមសកល ត្រូវបានកើនឡើង១,២អង្សាសេបើប្រៀបធៀបទៅនឹងកម្រិតមុនសម័យឧស្សាហូបនីយកម្ម(ជាមូលដ្ឋានចាប់ពីឆ្នាំ ១៨៥០ ដល់ឆ្នាំ១៩០០)។ ឆ្នាំ២០២០ ទំនងជាឆ្នាំមួយ ក្នុងចំណោមឆ្នាំក្តៅបំផុតទាំងបីលើកំណត់ត្រាពិភពលោក ... Read More »

ម៉ាឡេស៊ីនឹងបិទផ្សារទំនើបទាំងអស់ ប៉ុន្តែ​អនុញ្ញាតឲ្យវិស័យសេវាកម្មចំនួន​ ១៧ប៉ុណ្ណោះ​ ដែលអាចដំណើរការបានក្នុងកំឡុងពេលវិធានការបិទខ្ទប់

អន្តរជាតិ​៖ រដ្ឋាភិបាលម៉ាឡេស៊ី​ នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១​ បាននិយាយថា រាល់ផ្សារទំនើប (Mall) ទាំងអស់​ នឹងត្រូវបិទទ្វារ ដោយ​វិស័យសេវាកម្មចាំបាច់ចំនួន១៧ ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការធម្មតា​ ក្នុងកំឡុងពេលវិធានការបិទខ្ទប់ទាំងស្រុង​ ... Read More »

បិទរោងចក្រកែច្នៃសាច់មាន់ក្រុមហ៊ុន CP Foods របស់ថៃ មួយកន្លែង បន្ទាប់ពីមានកម្មករឆ្លងកូវីដ-១៩​ ជាច្រើននាក់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​ក្រុមហ៊ុនកសិពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃដែលហៅកាត់ថា CP Foods បានប្រកាសថា ក្រោយរកឃើញថាមានកម្មករជាច្រើននាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩​ បានសម្រេច​បិទទ្វាររោងចក្រមួយរបស់ខ្លួន​ ក្នុង​រយៈពេល ៥ថ្ងៃ។ ... Read More »

អ្នកឯកទេស WHO ស្នើអាមេរិកចែករំលែកព័ត៌មានចារកិច្ចស្តីពី ប្រភពកូវីដ-១៩

អ្នកឯកទេសសុខាភិបាល របស់អង្គការសុខភាពពិភពលោក បានស្នើដល់អាមេរិក ចែករំលែក ព័ត៌មានចារកិច្ចស្តីពីប្រភពកូវីដ-១៩ ដែលក្រុមចារកិច្ចអាមេរិកទទួលបាន។ កាលពីសប្តាហ៍កន្លងមក សារព័ត៌មាន Wall Street Journal បានដកស្រង់សំដីចារកិច្ចអាមេរិក បានឲ្យដឹងថា មានបុគ្គលិក៣នាក់នៅមន្ទីរពិសោធន៍ ទីក្រុងវូហាន ... Read More »

យន្តហោះធ្លាក់ចូលបឹងនៅអាមេរិក ស្លាប់៧នាក់

សារព័ត៌មាន CNN បានផ្សាយថា យន្តហោះធុនតូច ដឹកអ្នកដំណើរ៧នាក់បានធ្លាក់ចូលបឹង Percy Priest ក្នុងតំបន់ Rutherford រដ្ឋ Tennessee អាមេរិក នៅវេលាម៉ោង ១១ថ្ងៃទី ៣០ខែឧសភា ... Read More »

Man Utd ចង់បានសាច់ប្រាក់ទិញយក Cristiano Ronaldo ពី Juventusមកវិញ

តាមការរាយការណ៍របស់ក្រុមបិសាចក្រហម Manchester United ជឿជាក់ថា ក្រុម Juventus គួរតែបង់លុយឲ្យពួកគេប្រសិនបើពួកគេព្រមដោះដូរជាមួយកីឡាករ Cristiano Ronaldo នៅពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន express របស់អង់គ្លេសកាលពីថ្ងៃទី៣០ ឧសភាម្សិលមុិញ។ ក្រុមបិសាចក្រហម ... Read More »

Naomi Osaka ប្រឈមមុខការបណ្តេញចេញពី French Open ឆ្នាំនេះចំពោះការបដិសេធមិននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ

អ្នករៀបចំការប្រកួតបាននិយាយថា កីឡាការិនីវាយតឺន្នីសលេខ១ពិភពលោក Naomi Osaka ប្រឈមនឹងការបណ្តេញចេញពីកម្មវិធី French Open និងកម្មវិធី Grand Slams នាពេលអនាគតប្រសិនបើនាងនៅតែបន្តបដិសេធមិននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ Naomi Osaka ជាកីឡាការិនីសញ្ជាតិជប៉ុនបាននិយាយកាលពីសប្តាហ៍មុនថា នាងនឹងមិនធ្វើសន្និសីទសារព័ត៌មានណាមួយក្នុងកំឡុងពេលការប្រកួតនៅ ... Read More »