ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អត្រា​ឆ្លង​ជំងឺ​កូវីដ​-១៩​ នៅប្រទេសថៃ​កេីន​ឡើង​ខ្ពស់​​៖​ ក្នុង​មួយថ្ងៃ​ រកឃើញ​ជាង​ ២ម៉ឺន​នាក់​ និងអ្នកជំងឺ ១៦០នាក់ទៀតស្លាប់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,៩២០ករណីបន្ថែមទៀត និងអ្នកជំងឺចំនួន ១៦០នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងកំលុងពេល ... Read More »

ប្រធានាធិបតីបារាំងថតវីដេអូទិកតុក ឆ្លើយតបនឹងសំណួរពាក់ព័ន្ធ វ៉ាក់សាំងកូវីដ-១៩

ប្រធានាធិបតីបារាំង លោក Emmanuel Macron ទើបតែបានបង្ហោះឃ្លីបវីដេអូនៅលើបណ្តាញសង្គម ទិកតុក និង Intagram ដោយលោកបានអញ្ជើញក្រុមយុវវ័យដាក់ជាសំណួរស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ។ បណ្តាញសង្គម ទិកតុក កំពុងតែពេញនិយមក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន។ សារព័ត៌មាន AFP ... Read More »

កម្លាំងទាហានជើងទឹកអាមេរិកធ្វើសមយុទ្ធជាទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មក

អាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកជាទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មក ។សមយុទ្ធមានឈ្មោះថា Large Scale Exercise 2021 (LSE 2021) ដោយមានការចូលរួមពីបណ្តាកងពល ។ តាមការប្រកាសរបស់អគ្គមេបញ្ជាការ កម្លាំងទាហានជើងទឹកអាមេរិកនៅថ្ងៃទី៣ ខែសីហា បានប្រកាសថា ការធ្វើសមយុទ្ធ ... Read More »

អាជ្ញាធរ​ថៃ​ រកឃើញអ្នកកូវីដ-១៩ថ្មី​ជាង​ ២ម៉ឺន​នាក់,​ ខណៈ​អ្នកជំងឺចំនួន ១៨៨នាក់ទៀតស្លាប់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,២០០ករណីបន្ថែមទៀត, ខណៈ​អ្នកជំងឺចំនួន ១៨៨នាក់បន្ថែមទៀត ... Read More »

រដ្ឋបាល​ខេត្ត​សៀមរាប​៖​ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨នាក់ និងស្លាប់ចំនួន០៤នាក់ នៅថ្ងៃទី០៣ ខែសីហា!

ខេត្ត​សៀមរាប​៖ បេី​យោង​តាម​សេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃពុធទី​០៤​ ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨នាក់ និងស្លាប់ចំនួន០៤នាក់ ... Read More »

រថភ្លើងបុកគ្នានៅឆេក ស្លាប់និងរបួសរាប់សិបនាក់

មន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋឆេក បានប្រកាសថា មានរថភ្លើងពីរគ្រឿងបុកគ្នានៅវេលាម៉ោង៨ព្រឹកថ្ងៃទី៤ ខែសីហា (ពេលវេលាក្នុងតំបន់)។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅភូមិ Milavce ក្នុងទីក្រុង Domazlice ។ សារព័ត៌មានRT បានដកស្រង់ ប្រភពព័ត៌មានពីមន្ត្រីសាធារណរដ្ឋឆេកដែលបានឱ្យដឹងថា ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នានេះបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និង ជាង៥០នាក់រងរបួស។ ... Read More »

កូឡុំប៊ីចាប់បានគ្រឿងញៀន ១១៦តោនក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀនទ្រង់ទ្រាយធំ

កម្លាំងទាហានជើងទឹកកូឡុំប៊ីបានប្រកាសថា បានរឹបអូសនាវាដឹកជញ្ជូន៦៩គ្រឿង នាវាមុជទឹកធុនតូច៣គ្រឿង យន្តហោះ៥គ្រឿង ចាប់បានក្រុមជួញដូរគ្រឿងញៀន៥៣៩នាក់ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលមានឈ្មោះថា Orion 7។ នៅថ្ងៃទី៣ ខែសីហាកន្លងមករដ្ឋាភិបាលកូឡុំប៊ីបានប្រកាសថា ចាប់បានគ្រឿងញៀនសរុប១១៦តោនប្រភេទកូកាអុីន ក្នុងយុទ្ធនាការ Orion 7 ចាប់ពីថ្ងៃទី ១៥ ... Read More »

កាន់តែតានតឹងហើយ! នាវាដឹកប្រេង៤គ្រឿងត្រូវអុីរ៉ង់ចាប់នៅឈូងសមុទ្រ Oman

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា កម្លាំងទាហានជើងទឹកអុីរ៉ង់ បានបើកយុទ្ធនាការចាប់នាវាដឹកប្រេងដល់ទៅ៤គ្រឿងក្នុងពេលតែមួយនៅតំបន់សមុទ្រអូម៉ង់ ហើយនៅក្នុងចំណោមនាវាដឹកប្រេងទាំង៤គ្រឿងនោះមាន៣គ្រឿងរងការបំផ្លាញដោយគ្រាប់មីន។ នៅពេលនេះគេមិនទាន់ដឹងថា ការវាយប្រហារបង្កឡើងដោយអុីរ៉ង់ សំដៅទៅលើនាវាដឹកប្រេងស៊ីវិល មានគោលដៅអ្វីនោះឡើយ ប៉ុន្តែសកម្មភាពនោះបានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ ។ កម្លាំងទាហានអុីរ៉ង់ពេលដំបូងបានចាប់នាវាដឹកប្រេង Asphalt Princess ។ ប្រធាននាវិកដឹកប្រេងខាងលើ ... Read More »

Sydney McLaughlin បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ៤០០ម៉ែត្ររបស់នាងក្នុងព្រឹត្តិការណ៍អូឡាំពិក

កីឡាការិនីអត្តពលកម្ម Sydney McLaughlin របស់អាមេរិកបានបំបែកឯតទគ្គកម្មពិភពលោកផ្ទាល់ខ្លួន ជាមួយនឹងការរត់ដ៏គួរឱ្យចាប់អារម្មណ៍នៅពេលនាងដណ្តើមបានមេដាយមាសព្រឹត្តិការណ៍អូឡាំពិកក្នុងការប្រកួតរត់ចម្ងាយ៤០០ម៉ែត្រផ្នែកនារីនៅទីក្រុងតូក្យូ។ McLaughlin មានវ័យ២១ឆ្នាំបានយកឈ្នះម្ចាស់ផ្ទះជប៉ុនដោយបញ្ចប់ដោយប្រើថិរវេលា៥១.៤៦វិនាទី ខណៈដែលនាងឈ្នះ វិនាទីដើម្បីយកឈ្នះគូប្រជែង Dalilah Muhammad ។ ចំណែកម្ចាស់ជើងឯកអូឡាំពិកលោក Muhammad វ័យ៣១ឆ្នាំបានប្រើថិរវេលា៥១.៥៨វិនាទីខណៈដែលកីឡាការិនីហូឡង់ ... Read More »

Inter Milan បដិសេធការដេញថ្លៃរបស់ Chelsea ចំនួន៨៥លានផោនសម្រាប់ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku

ក្លិប Inter Milan បានច្រានចោលការដេញថ្លៃ៨៥លានផោនរបស់ក្រុមតោខៀវ Chelsea សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងការផ្ទេរទៅកាន់ទឹកដីអង់គ្លេសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។ Lukaku ... Read More »

U23ប្រេស៊ីលឡើងប៉ះ U23 អេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិក

ក្រុមការពារតំណែងជើងឯក U23 ប្រេស៊ីលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រោយពីយកឈ្នះក្រុម U23 ម៉ិចស៊ីកូក្នុងលទ្ធផលបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីប្រកួតស្មើគ្នា០ទល់០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរសៀលថ្ងៃទី៣ សីហាម្សិលមិញនេះ។ ចំណែកក្រុមជម្រើសជាតិ U23 អេស្ប៉ាញបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែរក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះជប៉ុន U23 ក្នុងលទ្ធផល១ទល់០ក្នុងម៉ោងបន្ថែម១៥នាទីពីរដង។ ក្រុមជម្រើសជាតិ U23 ... Read More »

លោក Shevchenko ប្រកាសបញ្ចប់កិច្ចសន្យាជាគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន

វីរបុរសអ៊ុយក្រែន និងជាអតីតកីឡាករក្លិប AC Milan លោក AndriyShevchenko បានប្រកាសពីការបញ្ចប់ពេលវេលាដឹកនាំក្រុមជម្រើសជាតិអ៊ុយក្រែនហើយកាលពីថ្ងៃទី៣ សីហា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA។ បន្ទាប់ពីដឹកនាំអស់រយៈពេល៥ឆ្នាំក្នុងនាមជាគ្រូបង្វឹករបស់ប្រទេសអ៊ុយក្រែន លោក Shevchenko បានកំណត់ពេលវេលាក្នុងការកាន់តំណែងរបស់គាត់ដោយបានដឹកនាំពួកគេឱ្យទទួលបានជោគជ័យនៅព្រឹត្តិការណ៍យូរ៉ូ២០២០មុនពេលចាញ់អង់គ្លេសនៅរដូវក្តៅនេះ។ លោក ... Read More »

ប៉ូលិសម្នាក់រងការសម្លាប់ មន្ទីរបញ្ចកោណត្រូវបិទទាំងស្រុង

មន្ទីរបញ្ចកោណ គឺជាអគារក្រសួងការពារជាតិសហរដ្ឋអាមេរិក ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយពេលប៉ូលិសម្នាក់រងការសម្លាប់នៅស្ថានីយរថយន្តក្រុងខាងក្រៅមន្ទីរបញ្ចកោណនាវេលាម៉ោង១០និង៣០នាទីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២១។ លោក Woodrow Kusse មន្ត្រីទទួលបន្ទុកការពារសន្តិសុខមន្ទីរបញ្ចកោណបានឱ្យដឹងថា «មានសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់នៅស្ថានីយរថយន្តក្រុង បណ្តាលឲ្យមានអ្នកស្លាប់និងរបួស ក្នុងនោះមានប៉ូលិសម្នាក់»។ កម្លាំងប៉ូលិសមិនបានតាមរកចាប់ខ្លួនជនសង្ស័យបាញ់ប្រហារណាមួយនោះឡើយ ... Read More »

ក្រោយការផ្ទុះអាវុធខ្មាន់កាំភ្លើងសម្រុកចូលផ្ទះរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន

ក្រោយការបំផ្ទុះគ្រាប់បែកបង្កៃនៅក្នុងរថយន្តមក ក៏មានស្នូរកាំភ្លើងជាច្រើនគ្រាប់ធ្វើឲ្យកក្រើករដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននាយប់ថ្ងៃទី៣ ខែសីហា។ ទីតាំងផ្ទុះអាវុធគឺនៅមិនឆ្ងាយពីតំបន់បៃតង ដែលជាតំបន់ការពារយ៉ាងតឹងតែងបំផុត ជាទីតាំងប្រជុំទៅដោយស្ថានទូតបរទេស ។ ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខ បានឱ្យដឹងថា ការផ្ទុះកើតឡើងនៅជិតកន្លែងរស់នៅរបស់រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Bismillah Mohammadi។ ក្រោយការផ្ទុះគ្រាប់បែកក្នុងរថយន្ត ... Read More »

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះថៃ​​៖​ បន្ត​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ៗខ្ពស់ រហូត​ជិត២ម៉ឺន​នាក់​ និងអ្នកជំងឺស្លាប់១៤៧នាក់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៨,៩០១ករណីបន្ថែមទៀត​ និងអ្នកជំងឺចំនួន ១៤៧នាក់បន្ថែមទៀត​ ... Read More »

អឺរ៉ុបនិងឥណ្ឌានឹងបញ្ជូនតំណាងទៅចូលរួមពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីអុីរ៉ង់

នៅថ្ងៃទី៣ខែសីហា បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់ បានផ្សាយផ្ទាល់ ពិធីប្រកាសតែងតាំងប្រធានាធិបតី ថ្មីរបស់អុីរ៉ង់ ។ មេដឹកនាំជាន់ខ្ពស់ Ayatollah Ali Khamenei បានប្រកាសជាផ្លូវការថា លោក Ebrahim Raisi ក្លាយជាប្រធានាធិបតីអុីរ៉ង់ ... Read More »

១០ ឆ្នាំខាងមុខ ចំនួនក្មេងស្រីនៅលើពិភពលោកថយចុះដល់ទៅ ៤,៧លាននាក់

តាមការវាយតម្លៃ ទារិកា ៤,៧លាននាក់ប៉ុណ្ណោះនឹងកើតមកនៅលើពិភពលោក ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ការធ្លាក់ចុះក្មេងស្រី ដោយសារតែ មានការជ្រើសរើសភេទកូននៅក្នុងប្រទេស ដែលមានវប្បធម៌ចូលចិត្តកូនប្រុសច្រើនជាងកូនស្រី ។ ទាំងនោះហើយអាចបង្កឲ្យបាត់បង់តម្លាភាព រវាងស្ត្រីនិងបុរស ។ តាមការស្រាវជ្រាវមួយបានបង្ហាញឲ្យឃើញថា ... Read More »

មហាសេដ្ឋី អាម៉ាហ៊្សូន Jeff Bezos បាត់បង់តំណែង ជាមហាសេដ្ឋីទីមួយនៅលើពិភពលោក

ប្រធានក្រុមហ៊ុន សម្លៀកបំពាក់ LVMH បាននាំមុខ ម្ចាស់ក្រុមហ៊ុន អាម៉ាហ៊្សូន ក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភព ។ នៅក្នុងតារាងចំណាប់ថ្នាក់មហាសេដ្ឋីនៅលើពិភពលោក របស់ទស្សនាវដ្តី Forbes Real Times បានផ្សាយថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ... Read More »

កូរ៉េខាងជើងដាក់លក្ខខណ្ឌសម្រាប់ការបន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូជាមួយអាមេរិក

កូរ៉េខាងជើងបានស្នើដល់សហគមន៍អន្តរជាតិ លុបទណ្ឌកម្មដល់កូរ៉េខាងជើង ដើម្បីឲ្យប្រទេសនេះ អាចនាំចូលទំនិញពីបរទេស ពិសេសទំនិញចាំបាច់ដើម្បីជួយដល់ពលរដ្ឋកូរ៉េខាងជើង ។ នៅថ្ងៃទី៣ខែសីហា តំណាងរាស្ត្រកូរ៉េខាងត្បូងមួយរូបបានឱ្យដឹងថា កូរ៉េខាងជើងមានបំណងចង់ឲ្យសហគមន៍អន្តរជាតិលុបទណ្ឌកម្ម លើវិស័យនាំចេញនាំចូលក្នុងប្រទេសនេះ ជាថ្នូរកូរ៉េខាងជើងព្រមចូលរួមពិភាក្សាជាមួយអាមេរិកស្តីពីការរំសាយអាវុធបរមាណូ ។ ទាំងនោះជាសកម្មភាពវិជ្ជមានសម្រាប់ស្តារទំនាក់ទំនងនៅឧបទ្វីបកូរ៉េឱ្យកាន់តែប្រសើរឡើង ។ កន្លងមកថ្មីៗ ... Read More »

ទីក្រុងវូហានមានករណីឆ្លងកូវីដ-១៩ ជាថ្មី ពលរដ្ឋមួយទីក្រុងធ្វើតេស្តទាំងអស់

រយៈពេលមួយថ្ងៃក្រោយទីក្រុងវូហានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៧នាក់ មន្ត្រីក្នុងទីក្រុងនេះ បានសម្រេចធ្វើតេស្តដល់ពលរដ្ឋទាំងអស់។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៣ខែសីហាបានផ្សាយថា ពលរដ្ឋនៅទីក្រុងវូហានទាំងអស់ ប្រមាណ១១លាននាក់គឺត្រូវធ្វើតេស្ត Axit nucleic ។ ករណីឆ្លងកូវីដ-១៩ នៅទីក្រុងវូហាន ជាប់ពាក់ព័ន្ធនឹងរថភ្លើងដឹកពលករ ។ ... Read More »

អារ៉ាប់រួមនឹងចាក់វ៉ាក់សាំងស៊ីណូហ្វាមដល់កុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ

ប្រទេសអារ៉ាប់រួម (UAE) បានប្រកាសថា នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រភេទស៊ីណូហ្វាមរបស់ចិនឲ្យកុមារអាយុចាប់ពី៣ឆ្នាំឡើងដល់១៧ឆ្នាំ ។ នៅថ្ងៃទី២ខែសីហា នាយកគ្រប់គ្រងគ្រោះអាសន្នអារ៉ាប់រួម (NCEMA) បានបង្ហោះលើបណ្តាញសង្គម Twitter ថាប្រទេសនេះនឹងចាប់ផ្តើមចាក់វ៉ាក់សាំងជូនកុមារមានអាយុចាប់ពី៣ឆ្នាំដល់១៧ឆ្នាំ ។ តាមការបញ្ជាក់របស់(NCEMA) ការសម្រេចខាងលើគឺក្រោយការវាយតម្លៃនិងធ្វើតេស្តលើកចុងក្រោយ។ តាមសារព័ត៌មានRTរបស់រុស្ស៊ីបានផ្សាយថា ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ-១៩ ជិត២០០លាននាក់

គិតត្រឹមព្រឹកថ្ងៃទី៣ខែសីហា ពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងជិត ២០០លាននាក់ហើយ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកពិភពលោករកឃើញករណីឆ្លងថ្មីសរុបជាង៤៤៦ពាន់នាក់និងស្លាប់ជាង៧ពាន់នាក់។ តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី៣ខែសីហា នៅទូទាំងពិភពលោកមានករណីឆ្លងសរុប199.509.020នាក់ និងស្លាប់ 4.247.161នាក់។ ចំនួនអ្នកឆ្លងប្រចាំថ្ងៃបានកើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ តំបន់ដែលមានករណីឆ្លងខ្ពស់ជាងគេគឺអាស៊ី និង ... Read More »

អ្នកចាំទី Manchester United កីឡាករ Dean Henderson ឆ្លង Covid-19 ខណៈ Joe Hart កៀកចេញពីTottenham ទៅ Celtic

អ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហម Manchester United នឹងខកខានបង្ហាញខ្លួននៅជំរំហ្វឹកហាត់របស់ក្លិបនៅប្រទេសស្កុតឡេននៅសប្តាហ៍នេះដោយសារគាត់បានឆ្លងជំងឺ Covid-19 ត្រូវនៅដាច់ដោយឡែកពីគេ។ កីឡាករអន្តរជាតិអង់គ្លេសវ័យ២៤ឆ្នាំរូបនេះបានធ្វើតេស្តវិជ្ជមានកាលពី៣ សប្តាហ៍មុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លិបបានអះអាងថា Dean Henderson កំពុងទទួលរងពីការឆ្លងជំងឺកូវីដ-១៩ដោយអស់កម្លាំងដែលត្រូវជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព ... Read More »

ប្រធានក្រុម និងជាជម្រើសជាតិអុីតាលី Chiellini បន្តកុងត្រាថ្មីរយៈពេល២ឆ្នាំជាមួយក្លិប Juventus នៅ Serie A

ខ្សែការពារ Giorgio Chiellini របស់ក្រុម Juventus បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំដែលនឹងពង្រីកអាជីពរបស់គាត់ជាមួយក្រុមមានមូលដ្ឋាននៅទីក្រុង Turin ដល់១៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ។ កិច្ចសន្យាថ្មីរបស់ ... Read More »

ចិនបន្តឈ្នះមេដាយមាស២៩គ្រឿង គិតត្រឹមព្រឹកថ្ងៃអង្គារទី០៣សីហានេះ

ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន២៩គ្រឿង។ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៣ សីហានេះ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាស២២គ្រឿង។ ចិនបានឈ្នះមេដាយមាស២៩គ្រឿង, ប្រាក់១៧គ្រឿង និងសំរិទ្ធិ១៦គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស២២គ្រឿង, ប្រាក់២៥គ្រឿង និងសំរិទ្ធិ១៧គ្រឿង។ ... Read More »

កាណាដាឡើងប៉ះស៊ុយអែតវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីនៅអូឡាំពិក ខណៈអូស្ត្រាលីប៉ះអាមេរិកយកលេខ៣

ការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍អូឡាំពិកបានបិទបញ្ចប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយកាលពីថ្ងៃទី២ សីហាម្សិលមិញ ដោយបានរកឃើញ២ក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីប្រជែងយកជើងឯកមេដាយមាស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីម្សិលមិញនោះគឺក្រុមនារីជម្រើសជាតិកាណាដាបានយកឈ្នះក្រុមនារីជម្រើសជាតិអាមេរិក ក្នុងលទ្ធផល១ទល់០ ដែល១គ្រាប់នេះគឺជាគ្រាប់បាល់សំណាងក្នុងការពិន័យបាល់១១ម៉ែត្រ ក្រោយពីកីឡាការិនីអាមេរិកធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់។ អ្នករ៉ាប់រងបាល់ពិន័យ១១ម៉ែត្រ ស៊ុតដោយកីឡាការិនី Jessie Fleming នៅនាទីទី៧៥ ដែលជាគ្រាប់បាល់ជ័យជម្នះជួយឲ្យកាណាដាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះ។ ចំណែកក្រុមនារីជម្រើសជាតិស៊ុយអែតបានយកឈ្នះក្រុមនារីជម្រើសជាតិអូស្ត្រាលីក្នុងលទ្ធផល១ទល់០ដែរ ... Read More »

វិញ្ញាសារត់ប្រណាំងម៉ារ៉ាតុង អូឡាំពិកមានប្រភពមកពីណា?

នៅក្នុងការប្រកួតកីឡាអូឡាំពិក វិញ្ញាសារត់ប្រណាំងម៉ារ៉ាតុង មានភាពល្បីល្បាញនៅលើពិភពលោក ដែលមនុស្សគ្រប់គ្នាបានស្គាល់ពីវិញ្ញាសារត់ប្រណាំងនេះ។ ប៉ុន្តែមិនមានមនុស្សច្រើនឡើយដែលបានដឹងថា ម៉ារ៉ាតុងមានប្រភពចេញពីសង្គ្រាមនៅក្នុងប្រទេសណាឡើយ។ ការរត់ប្រណាំងម៉ារ៉ាតុង ល្បីល្បាញនៅលើពិភពលោក ហើយក៏ជាវិញ្ញាសាប្រកួតប្រជែងដ៏សំខាន់នៅក្នុងការប្រកួតកីឡាអូឡាំពិក។ តាមការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវការរត់ប្រណាំងនោះមានប្រភពមកពី Marathon ជាសង្គ្រាមទ្រង់ទ្រាយធំនៅឆ្នាំ៤៩០ មុនគ្រឹស្តសករាជ ។ សមរភូមិម៉ារ៉ាតុងគឺជាសមរភូមិដ៏កាចសាហាវរវាងកងទ័ព ... Read More »

រុស្ស៊ីមានគម្រោងដកខ្លួនចេញពីស្ថានីយ ISS ដើម្បីសាងសង់ ស្ថានីយដាច់ដោយឡែករបស់ខ្លួន

រុស្ស៊ីមានគម្រោងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ ISS ដើម្បីសាងសង់ស្ថានីយថ្មីរបស់ខ្លួន។ សកម្មភាពខាងលើកើតឡើងក្រោយពេលរុស្ស៊ីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីបញ្ហាកើតឡើងនៅស្ថានីយអវកាសISS ដោយសារតែឧបករណ៍ចាស់ៗអាចមានបញ្ហាបច្ចេកទេស។ ទីភ្នាក់ងារអវកាសជាតិរុស្ស៊ី Roscosmos បានឱ្យដឹងថា ក្រោយការដកចេញពីស្ថានីយអន្តរជាតិ នៅឆ្នាំ២០២៨ រុស្ស៊ីនឹងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន ។ រុស្ស៊ីបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ខ្លាចមានឧបសគ្គកើតឡើង នៅស្ថានីយអវកាសអន្តរជាតិ ... Read More »

សេដ្ឋកិច្ចថៃអាចនឹងខាតបង់ទឹកប្រាក់១២ពាន់លានដុល្លារ ដោយសារតែការបិទប្រទេសរយៈពេលយូរ

មន្ទីរពាណិជ្ជកម្មថៃ TCC បានប៉ាន់ប្រមាណថា ការអូសបន្លាយពេលវេលាបិទខ្ទប់ និងការពង្រីកតំបន់បិទខ្ទប់ឡើងដល់ ២៩ ក្នុងចំណោម៧៧ខេត្តក្រុងទូទាំងប្រទេស បង្កឲ្យខាតបង់សេដ្ឋកិច្ចយ៉ាងតិចពី ៣០០-៤០០ពាន់លានបាត(ប្រមាណ១២លានដុល្លារអាមេរិក) ។ រដ្ឋាភិបាលថៃ នៅថ្ងៃទី១ខែសីហា បានសម្រេចពន្យារពេលប្រកាសអាសន្នដែលបានអនុម័តតាំងពីថ្ងៃទី១២ខែកក្កដា បន្ថែមរយៈពេល២សប្តាហ៍ទៀត។ ទន្ទឹមនឹងនោះក៏បានដាក់បន្ថែម១៦ខេត្តក្នុងបញ្ជីតំបន់ក្រហមចាស់(ស្ថិតនៅក្នុងការគ្រប់គ្រងតឹងតែងបំផុត)ដើម្បីទប់ស្កាត់កូវីដ-១៩។ ... Read More »

ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់ធ្វើបាតុកម្មគាំទ្រការកែទម្រង់ប្រព័ន្ធបោះឆ្នោត

នៅក្នុងឃ្លីបវីដេអូផ្ញើទៅកាន់ក្រុមបាតុករ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានបញ្ជាក់ថា នឹងធ្វើគ្រប់យ៉ាងដើម្បីធានាថាពលរដ្ឋទាំងអស់នឹងបានទៅបោះឆ្នោតតាមរយៈសន្លឹកឆ្នោតក្រដាស នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួននៅក្នុងទីក្រុងជាច្រើនគាំទ្រគម្រោងរបស់ប្រធានាធិបតី Jair Bolsonaro ក្នុងការបោះបង់ ការបោះឆ្នោតតាមប្រព័ន្ធអឡិចត្រូនិក ដោយពលរដ្ឋគឺត្រូវតែបោះឆ្នោតតាមរយៈសន្លឹកឆ្នោតក្រដាសវិញ។ នៅទីក្រុង ... Read More »