ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលីសាកល្បងមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង៨ដង

កាំជ្រួចមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ដល់ទៅ ៨ដងត្រូវបានបាញ់ សាកល្បង ចេញពីទីតាំងស្ថិតនៅស្រុក Woomera ភាគខាងត្បូងអូស្ត្រាលី។ មីស៊ីលដែលបានបាញ់សាកល្បង ខាង លើ មាន ឈ្មោះ Hyshot 5 ឬ ... Read More »

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ការដកហូតទ្រព្យសម្បត្តិការបរទេសនៅអាមេរិកគឺ«ប្លន់កណ្តាលថ្ងៃ»

រដ្ឋមន្ត្រីការបរទេសរុស្សុី លោក Sergei Lavrov បានបញ្ជាក់ថា ប្រសិនបើទីក្រុង វ៉ាស៊ីនតោន ចេញលក្ខខណ្ឌ ដើម្បីសង ទ្រព្យសម្បត្តិ ការបរទេស របស់រុស្ស៊ី នៅអាមេរិក គឺមិនខុសអ្វីពីការប្លន់ទាំង កណ្តាលថ្ងៃចេះនោះឡើយ។ ... Read More »

វិភាគអន្តរជាតិ៖ កូរ៉េខាងជើងកំពុងប្រើប្រាស់ កូរ៉េខាងត្បូងនិងជប៉ុន ធ្វើជា«ចំណាប់ខ្មាំង»ទប់ស្កាត់ការវាយប្រហារពីអាមេរិក

កូរ៉េខាងជើង ធ្លាប់បានព្រមានជាច្រើនលើកមកហើយថា នឹងបើកការវាយប្រហារ ទៅលើទីតាំងយោធាអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសទាំងពីរគឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក ហើយក៏ស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់កូរ៉េខាងជើងផងដែរ បើកូរ៉េខាងជើងរងការវាយប្រហារពីអាមេរិកនោះ។ សកម្មភាព របស់កូរ៉េខាងជើង មិនខុសអ្វីពីការ យក កូរ៉េខាងត្បូងនិងជប៉ុនធ្វើជាចំណាប់ខ្មាំង ទប់ស្កាត់ការវាយប្រហាររបស់អាមេរិកនោះទេ។ កន្លងមកនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ... Read More »

អាមេរិកសាកល្បងអាវុធឡាស៊ែរមានល្បឿនលឿនជាងមីស៊ីលឆ្លងទ្វីដល់ទៅ៥ម៉ឺនដង

បណ្តាញព័ត៌មាន CNN នៅថ្ងៃទី១៨ ខែកក្កដា បានផ្សាយថា កម្លាំងទាហានជើងទឹកអាមេរិក បានសាកល្បងអាវុធឡាស៊ែរLaWS នៅឈូងសមុទ្រ ប៊ែក(Persian) ដែលជាអវុធបាញ់ប្រហារក្នុងល្បឿនលឿនបំផុតលើលោក។ តាមសារព័ត៌មាន CNN ប្រព័ន្ធ ឡាស៊ែរបានវាយប្រហារក្នុងល្បឿនលឿនជាង មីស៊ីលឆ្លងទ្វីបដល់ទៅ៥ម៉ឺនដង។ ... Read More »

ដូណាល់ ត្រាំ៖ ទោះបីមានការគាំទ្រពីពលរដ្ឋទាបបំផុតក្នុងប្រវត្តិសាស្ត្រក្រោយកាន់អំណាច៦ ខែក៏មិនមែនជារឿងអាក្រក់នោះដែរ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ទោះបីចំនួនពលរដ្ឋ គាំទ្ររូបលោកក្នុងរយៈពេល៦ខែកាន់ អំណាចបានធា្លក់ចុះក្តី តែមិនមែនជារឿង អាក្រក់នោះឡើយ។ នៅក្នុងការស្ទង់មតិថ្មីបំផុតបានបង្ហាញឲ្យឃើញថា ពលរដ្ឋគាំទ្រ លោក ត្រាំ ធ្លាក់ចុះទាបបំផុតក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីការស្ទង់មតិត្រូវបានធ្វើឡើង ... Read More »

ស្តេចថ្មីថៃទទួលបានសិត្ធគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់

ថៃបានកែប្រែច្បាប់ស្តីពីទ្រព្យសម្បត្តិរបស់រាជ្យវង្សដើម្បីប្រគល់ទ្រព្យសម្បត្តិទាំងអស់ដល់ព្រះមហាក្សត្រ Maha Majiralongkorn គ្រប់គ្រងបន្តដែលមានប្រាក់រាប់សិនពាន់លានដុល្លារអាមេរិក។ ច្បាប់ស្តីពីកម្មសិទ្ធត្រូវបានប្រកាសនៅក្នុងសាលប្រជុំនៅរាច្យវាំងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ ច្បាប់ថ្មីនឹងជំនួសច្បាប់ចាស់កាលពីឆ្នាំ១៩៣៦ ហើយក៏ជាការកែប្រែច្បាប់ដំបូងបង្អស់ពាក់ព័ន្ធទ្រព្យសម្បត្តិមហាសាលរបស់ស្តេច។ នេះគឺជាការផ្លាស់ប្តូរថ្មីបំផុតក្នុងការប្រគល់សិទ្ធដល់ព្រះមហាក្សត្រដែលទើបតែបានឡើងគ្រោងរាជ្យសម្បត្តិកាលពីខែធ្នូឆ្នាំ២០១៦ ជំនួសអតីតព្រះមហាក្សត្រ ភូមិប៊ុល ដែលបានចូលទិវង្គត់ក្រោយការគ្រោងរាច្យសម្បត្តិអស់៧ទស្សវតន៍កន្លងមក។ ចំនួនទឹកប្រាក់ពិតប្រាកដរបស់ស្តេចថៃមិនត្រូវបានប្រកាសឲ្យដឹងនោះឡើយ។ ប៉ុន្តែតាមការប៉ាន់ប្រមាណកន្លងមកគឺមានទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារអាមេរិក ... Read More »

ជប៉ុនមិនគាំទ្រកូរ៉េខាងត្បូងចរចាជាមួយកូរ៉េខាងជើង

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា អាទិភាពនាពេលនេះ គឺបង្កើនគំនៀបទៅលើកូរ៉េខាងជើងតាមរយៈការដាក់ទណ្ឌកម្ម មិនមែនជាពេលវេលាចរចាដូចអ្វីដែលកូរ៉េខាងត្បូងបានស្នើរកូរ៉េខាងជើងនោះ។ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Norio Maruyama បាននិយាយទៅកាន់សារព័ត៌មាននៅទីក្រុងញ៉ូវយ៉កកាលពីថ្ងៃទី១៧ ខែកក្កដា ថា «នេះមិនមែនជាពេលវេលាសម្រាប់ចរចានោះឡើយ គឺជាពេលវេលាសម្រាប់ដាក់គំនៀបទៅលើកូរ៉េខាងជើង»។ នៅពេលនេះរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពកូរ៉េខាងជើង។ សារព័ត៌មាន ... Read More »

លិចនាវានៅប្រទេសកាមេរូនទាហានរាប់សិបនាក់បាត់ខ្លួន

កាលពីថ្ងៃទី១៦ ខែកក្កដា នាវា១គ្រឿង របស់យោធាកាមេរូនបានក្រឡាប់លិចនៅតំបន់សមុទ្រ ភាគខាងត្បូងប្រទេសនេះ បណ្តាលឲ្យទាហានរាប់សិបនាក់បាត់ខ្លួន។ សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីយោធាបានឲ្យដឹងថា នាវាបានលិចស្ថិតនៅតំបន់ចន្លោះទីក្រុង Limbe និង Bakassi របស់ប្រទេសកាមេរូន។ នាវាខាងលើដឹកទាហានរាប់សិបនាក់ ... Read More »

Man Cityប្រមាញ់បានខ្សែការពារ Kyle Walkerពីមាន់ខ្នាយមាស

ក្លិប Manchester City បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែការពារ Kyle Walker របស់ក្រុម Tottenham ក្នុងទឹកប្រាក់ ៥៤ លានផោន។ ខ្សែការពារស្លាបស្តាំWalker ធ្លាប់ជាជម្រើសជាតិអង់គ្លេស២៧ប្រកួត និងបានចំណាយពេល៨ រដូវកាលនៅ ... Read More »

តោខៀវទិញបានខ្សែបម្រើ Bakayoko ពីក្លិបជើងឯកបារាំង

Chelsea បានទិញខ្សែបម្រើកណ្តាល Tiemoue Bakayoko ពីក្រុមម្ចាស់ជើងឯកបារាំង Monaco ក្នុងតម្លៃ៤០លានផោន។ ខ្សែបម្រើអន្តរជាតិបារាំងវ័យ២២ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៥ ឆ្នាំជាមួយនឹងម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។ គាត់បានក្លាយជាកីឡាករទី២របស់ Chelsea បន្ទាប់ពីពួកគេបាននាំយកខ្សែការពារ ... Read More »

អីុរ៉ង់កាត់ទោស«ចារបុរស»ជនជាតិអាមេរិកដើមកំណើតជាជនជាតិចិនជាប់គុក១០ឆ្នាំ

កាលពីថ្ងៃទី ១៦ខែកក្កដា តុលាការ អីុរ៉ង់ បានសម្រេចកាត់ទោស «ចារបុរស»ជនជាតិអាមេរិកដើមកំណើតចិន ឈ្មោះ Xivue Wang ជាប់ពន្ធនាគារ១០ឆ្នាំ ដោយចោទប្រកាន់ពីបទធ្វើការឲ្យរដ្ឋាភិបាល ​ អាមេរិកប្រឆាំងបំផ្លាញប្រទេសអីុរ៉ង់។ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌អីុរ៉ង់ ... Read More »

វិភាគអន្តរជាតិ៖ ហេតុអ្វីបានជាការឡោមព័ទ្ធសេដ្ឋកិច្ចកូរ៉េខាងជើងមិនមានប្រសិទ្ធភាពនៅតែមានប្រាក់បន្តកម្មវិធីបរមាណូ?

បើទោះបីសហគមន៍អន្តរជាតិបានបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង បែបណាក្តីក៏ប្រទេសនេះ នៅតែអាចឈរ ជើងរឹងមាំ និងមានប្រាក់ជាច្រើនដើម្បីបន្តកម្មវិធី កាំជ្រួចមីស៊ីលនិងបរមាណូរបស់ ខ្លួន។ កន្លងមកក្រុមអ្នកឯកទេសបានលើកឡើងថា ប្រាក់ចំណូលរបស់កូរ៉េខាងជើង មានមកពីគ្រប់ទិសទីពិសេសគឺប្រទេសចិន និង ប្រទេសទ្វីបអាហ្វ្រិក ដែលមាន ទំនាក់ទំនង ជាប្រពៃណី ... Read More »

ស្ថានទូតរុស្ស៊ីប្រចាំនៅស៊ីរីរងការវាយប្រហារ

ស្ថានទូតរុស្សីប្រចាំនៅទីក្រុងដាម៉ាកាស ប្រទេសស៊ីរី កាលពីថ្ងៃទី១៦ ខែកក្កដា រងការវាយប្រហារបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅស៊ីរីក៏បានប្រកាសពីព័ត៌មានខាងលើផងដែរ។ ចំណែកសារព័ត៌មានSASA របស់ស៊ីរីបានផ្សាយថា ក្នុងការវាយប្រហារនោះបណ្តាលឲ្យមនុស្ស៧នាក់រងរបួស។ កាំភ្លើងធំ២គ្រាប់បានវាយទៅលើស្ថានទូតរុស្ស៊ី ដោយ១គ្រាប់ចំអគារ និង១គ្រាប់ទៀតធ្លាក់នៅទីធ្លាស្ថានទូត។ ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលកម្លាំងទាហានរដ្ឋាភិបាលស៊ីរី ក្រោមការគាំទ្រពីរុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើក្រុមបះបោរនៅជិតទីក្រុងដាម៉ាកាស។កម្លាំងទាហានបះបោរនៅជាយក្រុងធ្លាប់វាយប្រហារស្ថានទូតរុស្ស៊ីម្តងរួចមកហើយ។ ... Read More »

រថយន្ត Porsche ដំឡើងរថយន្តប្រើអគ្គីសនីល្បឿនលឿនដំបូងរបស់ខ្លួន

រថយន្ត Porsche ដឹងថារថយន្តអគ្គីសនីគឺជារថយន្តនាពេលអនាគតហើយ វាគ្រាន់តែជាជំហានដ៏ធំមួយដើម្បីរៀបចំសម្រាប់អនាគតនោះ។ យីហោរថយន្តនេះដំណើរការបើកការិយាល័យថ្មីមួយនៅប៊ែរឡាំង ហើយកន្លែងថ្មីនេះរួមបញ្ចូលទាំងឆានែល 800 វ៉ុលដែលមានល្បឿនលឿនបំផុតចំនួនពីរដំបូងរបស់ក្រុមហ៊ុន ។ ពួកវាអាចត្រឹមតែសាកភ្លើង EV ដែលមានស្រាប់តែប៉ុណ្ណោះរហូតដល់ល្បឿន 150kW (ដែលលឿនជាង 120kW ... Read More »

ទួរគីរំលឹកខួបថ្ងៃធ្វើរដ្ឋប្រហារមិនសម្រេច ជាមួយពាក្យព្រមានកាត់ក្បាលជនក្បត់

ប្រទេសទួរគី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើខួបរំលឹកមួយឆ្នាំ ការធ្វើរដ្ឋប្រហារមិនសម្រេច ។ ការរំលឹកខួបនេះមានការប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ជាមួយពាក្យព្រមានធ្ងន់ៗពីលោកប្រធានាធិបតីទួរគី Recep Tayyip Erdogan ថា “កាត់ក្បាល” ពពួកជនក្បត់នោះ ... Read More »

២២នាក់ស្លាប់ដោយសារភ្លើងឆេះផ្ទះនៅចិន

តាមរបាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២២ នាក់បានស្លាប់ និង ៣ នាក់ទៀត បានរងរបួស បន្ទាប់ពីផ្ទះមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះ ស្ថិត នៅខេត្តជៀងស៊ូ ( Jiangsu) ភាគខាងកើតប្រទេសចិន កាលពីថ្ងៃអាទិត្យ ... Read More »

ធាតុរបស់អ្នកប្រឆាំងនៅចិនបាចសាចតាមទឹកសមុទ្រ

ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោក Liu Xiaobo ត្រូវបានគេបូជានៅក្នុងពិធីឯកជនមួយ ក្នុងទីក្រុងសឺនយ៉ាង (Shenyang) ប្រទេសចិន ។ បងប្រុសរបស់គាត់បាននិយាយថា ធាតុ(ឆ្អឹង)របស់លោក Liu ត្រូវបានបាចសាចតាមទឹកសមុទ្ររួចហើយ ។ លោក ... Read More »

យន្តហោះបារាំងដឹកអ្នកដំណើរទាំងអស់២៩៤នាក់ចុះចតបន្ទាន់នៅអាកាសយានដ្ឋាន Prestwick

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air France បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានប្រេសស្ទីក (Prestwick) បន្ទាប់ពីមានផ្សែងហ៊ុយត្រូវបានរកឃើញនៅលើយន្តហោះនោះ ។ យន្តហោះ 777-200 ដែលកំពុងដឹកអ្នកដំណើរ ២៩៤ នាក់ ហោះហើរចេញពីទីក្រុងប៉ារីស ប្រទេសបារាំង ឆ្ពោះទៅកាន់ទីក្រុង ... Read More »

ឈីលីក្លាយជាភាពទន់ខ្សោយនៅពេលដែលទីក្រុង Santiago រងគ្រោះដោយការធ្លាក់ព្រឹលខុសពីធម្មតា

ការធ្លាក់ព្រឹលដ៏កម្រនៅរដ្ឋធានីសាន់ត្យាហ្គោ (Santiago)របស់ប្រទេសឈីលី បានបណ្តាលឲ្យមានការរំខាន និងការដាច់ចរន្តអគ្គីសនី ដែលធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់បានញ័រញាក់នៅក្នុងទីងងឹតសូន្យសុង ។ មន្រ្តីបានថ្លែងថា មនុស្សប្រហែល ២៥០.០០០ នាក់បានរងផលប៉ះពាល់ដោ យសារតែការដាច់ចរន្តអគ្គីសនី ហើយដែលភាគច្រើនបណ្តាលមកពីដើមឈើធំៗ ដែលពោរពេញទៅដោយព្រឹលនោះបាក់ធ្លាក់នៅលើខ្សែកាប។ សារព័ត៌មានរបស់ឈីលីបាននិយាយថា មានមនុស្សស្លាប់ម្នាក់ ... Read More »

ស្លាប់ និងរបួសជាង៥០នាក់ដោយការរត់ជាន់គ្នានៅពហុកីឡដ្ឋានប្រទេសដាការ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅក្នុងការរត់ជាន់គ្នា និងការបាក់រលំជញ្ជាំងក្នុងពហុកីឡដ្ឋាន អំឡុងពេលការប្រកួតបាល់ទាត់លីក វគ្គផ្តាច់ព្រ័ត្រ ក្នុងទី Senegal ប្រទេសដាការ ។ ជាមួយនឹងលទ្ធផលប្រកួតដោយពិន្ទុ២គ្រាប់ទល់នឹង១គ្រាប់នោះ ក្នុងអំឡុងពេលបន្ថែមម៉ោងការប្រកួតគ្នា ស្រាប់តែបានផ្ទុះឡើងនូវប្រយុទ្ធគ្នារវាងក្រុមអ្នកគាំទ្ររបស់គូប្រជែងរៀងៗខ្លួន ... Read More »

ហ្វីលីពីនស្រាវជ្រាវព័ត៌មានថា មានក្រុមភេរវកម្ម ទួរគីបង្ហាញវត្តមាននៅប្រទេសនេះ

គេហទំព័រ Asiancorrespondent បានផ្សាយថា វិមានប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី១ ខែកក្កដា បានប្រកាសថា កម្លាំងសន្តិសុខ ប្រទេសនេះ កំពុងតែបើកការស្រាវជ្រាវ លើព័ត៌មានថា មានភេរវករមកពីប្រទេសទួរគីបង្ហាញខ្លួននៅក្នុងទឹកដីហ្វីលីពីន។ គេហទំព័រ Inquirer បានផ្សាយថា ... Read More »

អ្នកទេសចរណ៍ជនជាតិញ៉ូវហ្សឺឡែនម្នាក់ស្លាប់ពេលឈរមើលយន្តហោះ

អ្នកទេសចរណ៍ជនជាតិញ៉ូវហ្សឺឡែន បានស្លាប់ពេល ឈរមើលយន្តហោះ ចាប់ផ្តើមហោះហើរ នៅក្នុងអាកាសយានដ្ឋានលើកោះ St Maarten ជាប់ឈ្នេរសមុទ្រ Caribbean ប្រទេសហុល្លង់។ ប៉ូលិសនៅលើកោះ St Maarten បានឲ្យដឹងថា ស្ត្រីអ្នកទេសចរណ៍មានអាយុ ... Read More »

អាមេរិក-បារាំង ទុកវិវាទទៅម្ខាង បង្កើនកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចទីក្រុងប៉ារីស តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ។ លោកត្រាំ បានទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃទី ១៣ខែកក្កដា។ តាមគម្រោងមេដឹកនាំទាំងពីរ នឹងពិភាក្សាលើបញ្ហាជាច្រើន ដែល ... Read More »

អង់គ្លេសបើកការស្រាវជ្រាវពីឈាមកខ្វក់ធ្វើឲ្យមនុស្សរាប់ពាន់នាក់ឆ្លងវីរុស HIV និងជំងឺថ្លើម

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានស្នើឲ្យបើកការស្រាវជ្រាវ សម្ងាត់មួយកាលពីឆ្នាំ១៩៨០ ដែល បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ឆ្លងវីរុស HIV និងជំងឺថ្លើមប្រភេទ C។ មនុស្ស២៤០នាក់ ក្នុងចំណោមរាប់ ពាន់នាក់ត្រូវបានបញ្ចូលឈាមកខ្វក់បានស្លាប់ ហើយគ្រួសារជនរងគ្រោះបានស្វែងរកចម្លើយជាច្រើនទសវត្សកន្លងមក តែមិនទាន់មានចម្លើយផ្តល់ឲ្យគ្រួសាររងគ្រោះនៅឡើយ។ ... Read More »

«គោហោះ»ដំបូងបានចូលដល់ប្រទេសកាតារ

គោយកទឹកដោះ១៦៥ក្បាលត្រូវបានដឹកជញ្ជូនពីប្រទេសអាល្លឺម៉ង់ទៅកាន់ កាតារតាមយន្តហោះជាលើកដំបូង បានចូលទៅដល់ប្រទេសកាតារកាលពី ថ្ងៃទី១២ ខែកក្កដា។ នេះជាចំនួនគោ ដំបូងក្នុងចំណោមគោទាំងអស់៤ពាន់ ក្បាលដែលកាតារទិញយកទៅចិញ្ចឹម ដើម្បីផ្គត់ផ្គង់ទឹកដោះគោនៅក្នុងប្រទេសនេះពេលប្រទេសជិតខាងឡោមព័ទ្ធសេដ្ឋកិច្ច។ គេហទំពរ Bloomberg បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមហ៊ុន Power International Holding ... Read More »

វិភាគអន្តរជាតិ៖ ឥណ្ឌាបញ្ជូនទាហានទៅកាន់ព្រំដែនជាប់ប្រទេសចិនក្រោយមានការប្រឈមមុខតានតឹងដាក់គ្នា

តាមគេហទំព័រ IB Times បានផ្សាយថា កម្លាំងទាហានឥណ្ឌា បានបញ្ជូនបន្ថែម ទៅកាន់ព្រំដែន ស្ថិតនៅក្នុងតំបន់ត្រី កោណ រវាងប្រទេសឥណ្ឌា ចិន និង Bhutan ដើម្បីទប់ទល់ហេតុការណ៍អាក្រក់ ដែលអាចកើតឡើង។ ... Read More »

លោកដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកក្នុងប្រវត្តិសាស្ត្រដែលត្រូវពលរដ្ឋប្តឹងច្រើនជាងគេ?

ចាប់តាំងពីលោកដូណាល់ ត្រាំឡើងកាន់តំណែង ពីថ្ងៃទី២០ ខែមករា មកទល់ពេលនេះ លោករងការប្តឹងពីពលរដ្ឋ ជាច្រើនករណី ក្នុងនោះមានករណី ចេញច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ជាដើម។ នៅពេលនេះដែរ លោករងការប្តឹង ពាក់ព័ន្ធនឹងការហាមឃាត់ បញ្ចេញមតិប្រតិកម្ម ឬប្រឆាំង លោកដូណាល់ ... Read More »

ចិនមិនមែនជាប្រទេសមានទាហានច្រើនបំផុតលើពិភពលោកទៀតឡើយ

កម្លាំងទាហានចិននឹងត្រូវកាត់បន្ថយ ពាក់កណ្តាល តាមគម្រោង កែប្រែ ទម្រង់យោធា បង្រួមតួចពង្រឹងសមត្ថភាព ក្នុងពេលខាងមុខ ។ តាមសារព័ត៌មាន PLA របស់ចិន បានផ្សាយថា រដ្ឋាភិបាលចិនមានបំណង កែទម្រង់ យោធា ... Read More »

កម្លាំងទាហានហ្វីលីពីនវាយប្រហារតាមដែនអាកាស ច្រឡំ ទាហាន២នាក់ស្លាប់

មកទល់ពេលនេះទាហានហ្វីលីពីន២នាក់ស្លាប់ នៅក្នុងការវាយប្រហារ ពីរលើកតាមដែនអាកាស នៅទីក្រុងម៉ារ៉ាវី ដោយវាយប្រហារច្រឡំទៅលើកម្លាំងទាហាន ខ្លួនឯង។ នៅក្នុងការវាយប្រហារច្រឡំកាលពីថ្ងៃទី ១២ ខែកក្កដា តាមដែនអាកាសនៅទីក្រុងម៉ារ៉ាវី របស់កម្លាំងទាហានហ្វីលីពីន បណ្តាលឲ្យទាហាន២នាក់ស្លាប់និង១១នាក់រងរបួស ។ នេះជាការវាយច្រឡំលើកទីពីរហើយ ចាប់តាំងពីសង្គ្រាមវាយប្រហារក្រុមភេរវកម្មចាប់តាំងពីថ្ងៃទី ... Read More »

សហភាពអឺរ៉ុបនឹងប្រារព្ធខួបទី៣០ឆ្នាំ នៃកម្មវិធី Erasmus

ភ្នំពេញ៖ សហភាពអឺរ៉ុប នឹងប្រារព្ធខួបទី៣០ឆ្នាំនៃកម្មវិធី Erasmus របស់ខ្លួននៅឆ្នាំនេះនឹងមានការរៀបចំសន្និសីទនិស្សិតនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅថ្ងៃទី១៧ខែកក្កដាខាងមុខនេះដោយមានការបង្ហាញពីបទពិសោធន៍នៃការសិក្សានិងវប្បធម៌ដ៏សម្បូរបែបរបស់អតីតនិស្សិតដែលធ្លាប់សិក្សាក្រោមកម្មវិធីErasmus ហើយសង្ឃឹមថានឹងមានការជំរុញលើកទឹកចិត្តដល់និស្សិតជាច្រើនថែមទៀតឲ្យចាប់យកឱកាសនេះដើម្បីទៅសិក្សានៅតាមបណ្ដាសកលវិទ្យាល័យល្បីៗរបស់អឺរ៉ុប។ ក្នុងឱកាសនោះ លោកបណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាក៏នឹងអញ្ជើញចូលរួមដើម្បីថ្លែងសុន្ទរកថាផងដែរ។ កម្មវិធីErasmus ដែលបានចាប់ផ្ដើមដំបូងនៅឆ្នាំ១៩៨៧ក្នុងនាមគំនិតផ្ដួចផ្ដើម ... Read More »