ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបន្តសាកល្បងកាំជ្រួចមីស៊ីលជាលើកទី៥

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលពីរដើមចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅថ្ងៃទី ២៥ខែមករា ។ នៅពេលនេះមន្ត្រីកូរ៉េខាងត្បូងកំពុងតែស្រាវជ្រាវបញ្ជាក់ ពីការសាកល្បងមីសុីលខាងលើ។ យោធាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៉ីលចំនួន២គ្រាប់ទៀត ដែលធ្លាក់ទៅក្នុងសមុទ្រភាគខាងកើត ក្រោយការធ្វើតេស្តមីស៉ីលបាលី ស្ទិកជាបន្តបន្ទាប់ក្នុងខែមករានេះ។ នេះជាការធ្វើតេស្តមីស៉ីលលើកទី៥ហើយក្នុងឆ្នាំនេះសម្រាប់ទីក្រុងព្យុងយ៉ាង ខណៈដែលប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក ... Read More »

ក្លិប West Ham ត្រូវចំណាយ៦០លានផោនទើបអាចយក Calvert-Lewin ពី Everton

ក្លិបញញួរធំ West Ham ចង់បានកីឡាករអង់គ្លេសនៅក្លិប Everton គឺកីឡាករ Dominic Calvert-Lewin ប៉ុន្តែវានឹងត្រូវចំណាយរហូតដល់៦០លានផោន។ គ្រូបង្វឹកក្រុមញញួរធំលោក David Moyes ត្រូវបានគេជូនដំណឹងថា កីឡាករ Calvert-Lewin ... Read More »

អូស្ត្រាលីស្នើពលរដ្ឋចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រីPayne បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ដោយជើងហោះហើរចេញចូលប្រទេសអ៊ុយក្រែននឹងត្រូវផ្លាស់ប្តូរឬអាចផ្អាកទាំងស្រុងដោយសារបញ្ហាសន្តិសុខ។ នៅពេលនេះអូស្ត្រាលីបានសម្រេចជម្លៀសគ្រួសាររបស់បុគ្គលិកការទូតប្រចាំនៅអ៊ុយក្រែនចាកចេញពីប្រទេសនេះ ហើយស្នើដល់ពលរដ្ឋទាំងអស់ត្រូវតែចាកចេញបញ្ជៀសការជាប់គាំង ដោយសង្គ្រាមប្រដាប់អាវុធ។ នៅព្រឹកថ្ងៃទី២៥ ខែមករា សារព័ត៌មាន ABC របស់អូស្ត្រាលីបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ-១៩ ជាង២លាននាក់និងស្លាប់៦ពាន់នាក់ក្នុងពេល២៤ម៉ោង

ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ ចំនួន ២.០១៥.២៩៩នាក់ និងស្លាប់៥.៩១៨នាក់ ក្នុងនោះអាមេរិកជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ អាមេរិកមានមនុស្សសរុបរហូតដល់ទៅ៤៦៥,១៥៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ១,១៩៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ... Read More »

វិបត្តិអ៊ុយក្រែន អាមេរិកត្រៀមបញ្ជូនទាហានជិត១ម៉ឺននាក់ទៅកាន់អឺរ៉ុបខាងកើត

មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃទី២៤ខែមករា បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានបញ្ជាដល់កម្លាំងទាហានទាហាន៨.៥០០នាក់ត្រៀមលក្ខណៈទៅកាន់តំបន់អឺរ៉ុបខាងកើត ដោយសារតែភាពតានតឹងនៅប្រទេសអ៊ុយក្រែនកាន់តែកើនឡើងខ្ពស់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានឱ្យដឹងថា កម្លាំងទាហានអាមេរិកនឹងជួយដល់កម្លាំងណាតូក្នុងពេលចាំបាច់ ក៏ដូចជាធ្វើសកម្មភាពផ្សេងទៀត ... Read More »

រកឃើញ២ក្រុមទៀតឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nations

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយបានរកឃើញ២ក្រុមទៀតដែលត្រូវឡើងវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations ដោយក្រុមម្ចាស់ផ្ទះកាមេរូនបានយកឈ្នះក្រុមកូម៉ូរ៉ូសក្នុងលទ្ធផល២ទល់១។ ចំណែកក្រុមហ្គាំប៊ីក៏បានយកឈ្នះក្រុមហ្គីណេក្នុងលទ្ធផល១ទល់០ទាំងលំបាក និងមានកាតក្រហមរហូតដល់២នាក់។ ការប្រកួតក្នុងតង់ទី១ក្រុមម្ចាស់ផ្ទះកាមេរូនបាននាំមុខក្រុមកូម៉ូរ៉ូស១គ្រាប់មុននៅនាទីទី២៩ ដោយកីឡាករ Toko-Ekambi ហើយនៅនាទីទី៧០ កីឡាករ Aboubakar ... Read More »

Burnley ពិភាក្សាជាមួយ Juventus សម្រាប់ការផ្ទេរខ្សែបម្រើ Aaron Ramsey ក្នុងកិច្ចសន្យាខ្ចីជើង

កីឡាករ Ramsey អតីតខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal ចង់ត្រឡប់ទៅ Premier League វិញ បន្ទាប់ពីបរាជ័យក្នុងការផ្លាស់ទៅ Juventus ហើយពេលនេះ​កំពុង​ពិភាក្សា​ជុំវិញ​ការ​ផ្លាស់ប្ដូរក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ គ្រូបង្វឹករបស់ Burnley លោក Shaun ... Read More »

Real Madrid និង Barcelona ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនឈ្លានពាន

ក្លិបអធិរាជស Real Madrid និងក្លិបអ្នកមានបុណ្យ Barcelona ទាំងពីរតំណាងឱ្យការប្រកួតបាល់ទាត់ដ៏ធំបំផុតនៅក្នុងប្រទេសអេស្ប៉ាញ ហើយប្រកួតប្រជែងស្ទើរតែគ្រប់ទិដ្ឋភាពទាំងក្នុងនិងក្រៅទីលាន។ ទោះ​បី​ជា​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​មាន​ការ​គោរព​គ្នា​រវាង​ក្លិប​ទាំង​ពីរ និង​រវាង​ប្រធានក្លិប​រៀងៗ​ខ្លួនគឺលោក Florentino Perez និងលោក Joan Laporta។ ... Read More »

បែលហ្សុិក៖ ប៉ូលិសចាប់ខ្លួនបាតុករហិង្សាជាង៧០នាក់ដែលប្រឆាំងនឹងវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩

តាមសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុង Brussels ប្រទេសបែលហ្សុិកបានផ្សាយថា នៅថ្ងៃទី២៣ខែមករា កម្លាំងប៉ូលិសបានប្រើប្រាស់រថយន្តបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករប្រមាណ៥ម៉ឺននាក់ដែលបានដង្ហែក្បួនក្នុងរដ្ឋធានី Brussels ប្រឆាំងច្បាប់រឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩។ បាតុកម្មបានប្រែក្លាយជាហិង្សា ក្រោយពេលមានបាតុករជ្រុលនិយមគប់ដុំថ្ម បាញ់កាំជ្រួចទៅលើក្រុមសន្តិសុខ ។ ក្នុងអំពើហិង្សានោះបណ្តាលឱ្យមនុស្ស១៥នាក់រងរបួស ក្នុងនោះមានប៉ូលិស៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ... Read More »

WHO៖ អូមីក្រុងអាចនឹងបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩នៅក្នុងតំបន់អឺរ៉ុប

អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបបានប្រកាសថា វីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុងបាននាំកូវីដ-១៩ទៅកាន់ដំណាក់កាលថ្មីអាចធ្វើឱ្យកូវីដ-១៩ ត្រូវបញ្ចប់នៅក្នុងតំបន់នេះ។ អគ្គនាយកWHO ប្រចាំនៅតំបន់អឺរ៉ុប លោក Hans Kluge បានបញ្ជាក់ថា «អាចនិយាយបានថា កូវីដ-១៩នៅក្នុងតំបន់អឺរ៉ុបបានស្ថិតនៅក្នុងដំណាក់កាលបញ្ចប់។ លោកបន្តទៀតថា ពលរដ្ឋអឺរ៉ុប៦០%នឹងឆ្លងអូមីក្រុងក្នុងរយៈពេល៣ខែខាងមុខ»។ នៅក្នុងតំបន់អឺរ៉ុប មន្ត្រីWHOបានបញ្ជាក់ថា ... Read More »

គណៈប្រតិភូកីឡាអូឡាំពិកទីក្រុងប៉េកាំង៧២នាក់ធ្វើតេស្តវិជ្ជមានកូវីដ-១៩

ក្នុងចំណោមគណៈប្រតិភូកីឡាអូឡាំពិកទីក្រុងប៉េកាំងរដូវរងាឆ្នាំ២០២២ មាន៧២នាក់វិជ្ជមានកូវីដ-១៩ ។ តាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកកាលពីថ្ងៃទី២៣ខែមករាបានឱ្យដឹងថា គិតត្រឹមពីថ្ងៃទី៤ដល់ថ្ងៃទី២២ខែមករា មានសមាជិកគណៈប្រតិភូ២.៥៨៦ នាក់ និងតំណាងអ្នកសារព័ត៌មាន អ្នកឧបត្ថម្ភ២.៤១៥នាក់បន្ថែមទៀត បានចូលមកដល់ប្រទេសចិន។ ក្រោយឆ្លងកាត់ការធ្វើតេស្តពេលចូលដល់ទឹកដីចិនគឺបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៧២នាក់ ។ ក្នុងចំណោមអ្នកឆ្លងនោះមិនមានកីឡាករឬក៏មន្ត្រីការទូតណាមួយឆ្លងកូវីដ-១៩នោះឡើយ ។ ក្នុងចំណោមអ្នកឆ្លងទាំង៧២នាក់ ... Read More »

សង្គ្រាមកាន់តែខិតជិត អាមេរិកជម្លៀសពលរដ្ឋចេញពីប្រទេសអ៊ុយក្រែន

អាមេរិកបានបង្ហាញក្តីបារម្ភពីសង្គ្រាមវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី ដែលការវាយប្រហារនោះអាចធ្វើឡើងពីប្រទេសជិតខាង បេឡារុស(Belarus)ដែលមានកម្លាំងទាហានរុស្ស៊ីឈរជើងនៅទីនោះ។ ក្នុងពេលនេះអាមេរិកបានចេញ បញ្ជាដល់បុគ្គលិក ក្រុមគ្រួសារធ្វើការនៅស្ថានទូតអាមេរិកក្នុងទីក្រុងKiev ត្រូវប្រញាប់ចាកចេញមកកាន់អាមេរិកវិញ ព្រោះតែការគំរាមកំហែងពីសង្គ្រាមវាយប្រហារកាន់តែខិតជិត។ ក្នុងពេលនេះដែរ ប្រធានាធិបតីអាមេរិក ចូ បៃឌិនបានឡើងគម្រោងបញ្ជូនទាហានទៅកាន់ប្រទេសតំបន់អឺរ៉ុបខាងកើតដើម្បីត្រៀមជួយដល់អ៊ុយក្រែន។ ក្រសួងការបរទេសអាមេរិកបានបង្គាប់ឱ្យក្រុមគ្រួសារនៃបុគ្គលិកស្ថានទូតរបស់ខ្លួនចាកចេញពី ប្រទេសអ៊ុយក្រែន ដោយសារបារម្ភពីការគំរាមកំហែងសកម្មភាពយោធាពីសំណាក់រុស្ស៊ី។ ... Read More »

ថៃនឹងកាត់បន្ថយកងទ័ពចំនួន៥%ក្នុងរយៈពេល៤ឆ្នាំ

គណៈកម្មការការពារជាតិថៃបានអនុម័តសំណើកែទម្រង់ក្នុងជួរកងទ័ព ដោយត្រូវកាត់បន្ថយចំនួនទាហាន៥% ក្នុងរយៈពេល៤ឆ្នាំ។ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Wanchana Sawasdee បានបញ្ជាក់ថា កិច្ចប្រជុំដឹកនាំដោយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកប្រាយុទ្ធចាន់អូចា បានព្រមព្រៀងគ្នាកាត់បន្ថយកម្លាំងទាហាន ។ លោកបានបញ្ជាក់ថា ចំនួនទាហានថៃនឹងកាត់បន្ថយ៥%នៅក្នុងឆ្នាំ២០២៧។ ... Read More »

ក្លិប Everton កំពុងដាក់គោលដៅគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ក្នុងការស្វែងរកអ្នកចាត់ការថ្មី

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Vitor Pereira កំពុងស្ថិតលើរ៉ាដារបស់ក្លិប Everton ខណៈដែលម្ចាស់ក្លិបលោក Farhad Moshiri បន្តការស្វែងរកអ្នកស្នងតំណែងដើម្បីជំនួសអ្នកចាត់ការចាស់លោក Rafael Benitez ។ លោក Pereira វ័យ៥៣ឆ្នាំត្រូវបានទាក់ទងជាមួយក្លិបជាច្រើនលើក ... Read More »

ប្រធានាធិបតី Armenia លាលែងចេញពីតំណែង

ប្រធានាធិបតី អាមេនៀ (Armenia) លោក Armen Sarkissian បានប្រកាសនៅថ្ងៃទី ២៣ខែមករាថា លោកបានដាក់លិខិតលាលែងចេញពីតំណែង ក្រោយតុលាការរដ្ឋធម្មនុញ្ញមិនផ្តល់សិទ្ធិគ្រប់គ្រាន់ដល់លោកដើម្បីដោះស្រាយបញ្ហារបស់ប្រទេសជាតិ។ តាមការប្រកាសដែលបានបង្ហោះនៅលើបណ្តាញសង្គម ប្រធានាធិបតី អាមេនៀ បញ្ជាក់ថា ការសម្រេចលាលែងចេញពីតំណែង ... Read More »

Burkina Faso យកឈ្នះ Gabon ដោយបាល់កាត់សេចក្តីប៉េណាល់ទី ឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Africa Cup of Nations

ក្រុមជម្រើសជាតិប្រទេស Burkina Faso បានយកឈ្នះក្រុមជម្រើសជាតិGabon ដែលមានគ្នា១០នាក់ដោយបាល់ប៉េណាល់ទីដើម្បីឈានដល់វគ្គ៨ក្រុមចុងក្រោយ ឬ ១/៤ផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Africa Cup of Nations ក្នុងប្រទេស Cameroon បន្ទាប់ពីស្មើ ១-១។ ... Read More »

Chelsea, Liverpool ទទួលជ័យជម្នះដូចគ្នា ខណៈ Arsenal និង Leicester City បានត្រឹមស្មើគូប្រកួត

ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះដូចគ្នា ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ ចំណែក២ក្រុមទៀតគឺ Arsenal និង Leicester City បានត្រឹមលទ្ធផលស្មើគ្នា។ គ្រាប់​បាល់២​គ្រាប់​ក្នុង​តង់​ទី២ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យរបស់កីឡាករ ... Read More »

ករណីឆ្លងកូវីដ-១៩នៅវៀតណាមថយចុះ ខណៈចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត១៧៥លានដូស

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមបានថយចុះជាងមួយថ្ងៃមុន ដែលជាលទ្ធផលមួយដ៏ល្អក្រោយប្រទេសនេះបានចាក់វ៉ាក់សាំងជាង១៧៤,៩លានដូស ជូនពលរដ្ឋ។ ក្នុងចំណោមនោះមានអ្នកចាក់ដូសទីមួយជាង៧៨,៨លានដូស និងអ្នកចាក់ដូសទីពីរជាង ៧៣,៦លានដូស ។ ជាមួយគ្នានេះការចាក់ដូសជំរុញបានកើនឡើងជាង ២២,៣លានដូសផងដែរ។ ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ចំនួន ១៤,៩៧៨ករណីបន្ថែមទៀត ... Read More »

ម៉ាឡេស៊ីនឹងមិនអនុវត្តការបិទទ្វារប្រទេសជាថ្មីម្តងទៀតឡើយ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសនៅថ្ងៃទី២៣ខែមករាថា រដ្ឋាភិបាលនឹងមិនបិទទ្វារម្តងទៀតឡើយ ក្នុងពេលមានពាក្យចចាមអារ៉ាមថា នឹងបិទប្រទេសជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ រដ្ឋាភិបាលបានប្រកាសថា នឹងមិនមានការរឹតត្បិតក្នុងការធ្វើដំណើរនោះឡើយ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រី Ismail ... Read More »

ទីក្រុងប៉េកាំងធ្វើតេស្តលើពលរដ្ឋ ២លាននាក់ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍

នៅថ្ងៃទី២៣ខែមករា នៅរយៈពេលមិនដល់២សប្តាហ៍ទៀត ការប្រកួតកីឡាអូឡាំពិករដូវរងានឹងមកដល់ ទីក្រុងប៉េកាំងបានរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយបានធ្វើតេស្តទៅលើពលរដ្ឋប្រមាណ២លាននាក់រស់នៅតំបន់ជិតទីតាំងរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ ការធ្វើតេស្តជាទ្រង់ទ្រាយធំ ក្រោយពេលក្រសួងប្រៃសណីយ៍បានស្នើដល់បុគ្គលិកឱ្យបាញ់សម្លាប់មេរោគនៅលើលិខិតផ្ញើមកពីក្រៅប្រទេស បន្ទាប់ពីមានករណីឆ្លងអូមីក្រុងមានប្រភពមកពីសំបុត្រផ្ញើមកពីប្រទេសកាណាដា។ ក្នុងទីក្រុងប៉េកាំងបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៣០នាក់ក្នុងរយៈពេល១សប្តាហ៍កន្លងមក។ អង្គការសុខភាពពិភពលោកក៏ដូចជាមជ្ឈមណ្ឌល គ្រប់គ្រងជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា ... Read More »

រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែន ក្រោយការបញ្ចប់កីឡាអូឡាំពិកទីក្រុងប៉េកាំង

មេទ័ពអ៊ុយក្រែនមួយរូបបានបញ្ជាក់ថា ការវាយប្រហារអ៊ុយក្រែនគឺជាប់ពាក់ព័ន្ធជាមួយការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ សារព័ត៌មាន Bloomberg បានផ្សាយថា ប្រធានាធិបតីចិនស៊ី ជីនពីង បានស្នើដល់ប្រធានាធិបតីពូទីនឱ្យផ្អាកការឈ្លានពានអ៊ុយក្រែន រង់ចាំបញ្ចប់ការប្រកួតកីឡាអូឡំាពិកសិន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Times លោកឧត្តមសេនីយ៍ Alexander Pavlyuk មេបញ្ជាការកងទ័ពអ៊ុយក្រែនប្រកាសថា ... Read More »

Tottenham ត្រូវធ្វើការធ្ងន់ដោយប៉ះម្ចាស់ផ្ទះតោខៀវ Chelsea ដើម្បីប្រជែងយកក្រុមកំពូលទាំង៤ (Top 4)

ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea នឹងត្រូវប៉ះក្រុមភ្ញៀវមាន់ខ្នាយមាសTottenham Hotspur នៅរាត្រីថ្ងៃអាទិត្យនេះ នៅពេលដែលគូប្រជែងនៅទីក្រុងឡុងទាំង២ ត្រូវប្រកួតក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Stamford Bridge វេលាម៉ោង១១និង៣០នាទីយប់។ Chelsea ឈរនៅចំណាត់ថ្នាក់លេខ៣ ... Read More »

ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ Copa del Rey៖ Bilbao ប៉ះ Real Madrid, Real Sociedad ប៉ះ Real Betis

ការចាប់ឆ្នោតវគ្គ១/៤ផ្តាច់ព្រ័ត្រ ឬវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Copa del Rey បានបង្ហាញពីការប្រកួតដ៏គួរឱ្យរំភើបជាច្រើនដែលនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១ និងទី៣ ខែកុម្ភៈ ដោយការប្រកួតរបស់ក្លិប Athletic Bilbao ជាមួយក្រុម Real Madrid នៅកីឡដ្ឋាន ... Read More »

ចិនដាក់ទោសមន្ត្រីជិត១០០រូបដែលគ្រប់គ្រងមិនបានល្អទុកឱ្យមានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំកាលពីឆ្នាំ២០២១

រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចដាក់ទោស ពិន័យមន្ត្រីព្រមទាំងប្រធានក្រុមហ៊ុនធំៗ ប្រមាណ១០០នាក់ដែលខ្វះការទទួលខុសត្រូវទុកឱ្យមានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំកើតឡើងនៅក្នុងខេត្ត Henan កាលពីខែកក្កដាឆ្នាំ២០២១ បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន។ ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានបង្ហោះសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានពិនិត្យការស៊ើបអង្កេតលើគ្រោះមហន្តរាយនេះ ហើយបានកំណត់ថា មន្ត្រីមួយចំនួននិងរដ្ឋាភិបាលខេត្តក៏ដូចជាមូលដ្ឋានបានប្រព្រឹត្តបទឧក្រិដ្ឋធ្វេសប្រហែស និងគ្មានការទទួលខុសត្រូវ។ ក្រុមប្រឹក្សារដ្ឋចិន បានបញ្ជាក់ថា មន្ត្រីមួយចំនួនក្នុងខេត្តHenan ... Read More »

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ផ្អាកពិធីមង្គលការដោយសារតែការឆ្លងអូមីក្រុងក្នុងសហគមន៍

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Arden បានសម្រេចផ្អាកពិធីមង្គលការរបស់ខ្លួនដោយសារតែមានករណីឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ២៣ខែមករា នាយករដ្ឋមន្ត្រី Jacinda Arden បានបញ្ជាក់ថា «ពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងមិនកើតឡើងក្នុងពេលនេះឡើយ ។ ខ្ញុំពិតជាសោកស្តាយចំពោះការពន្យារពេលនេះ»។ ការសម្រេចខាងលើរបស់ប្រមុខដឹកនាំនូវែលហ្សេឡង់គឺក្រោយពេលដែលប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មីក្នុងសហគមន៍ ហើយនៅយប់ថ្ងៃទី ... Read More »

លោក Ferguson មានក្តីសុបិន្តក្នុងការដឹកនាំក្លិប Everton ជាអចិន្ត្រៃយ៍

អ្នកចាត់ការចាំផ្ទះក្រុម Everton លោក Duncan Ferguson បាននិយាយថា គាត់សុបិនចង់គ្រប់គ្រងក្លិបជាអចិន្ត្រៃយ៍ ប៉ុន្តែបានសារភាពថា គាត់ខ្វះបទពិសោធន៍ដើម្បីធ្វើដូច្នេះនៅពេលនេះ។ លោក Ferguson ជាអតីតកីឡាករដែលស៊ុតបញ្ចូលទីបាន៧២គ្រាប់ក្នុងការបង្ហាញខ្លួន២៧៣លើកក្នុងការប្រកួតនៅក្នុងក្លិប បានមកដឹកនាំក្រុម Everton សម្រាប់តំណែងទី២ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នបន្ទាប់ពីការបណ្តេញលោក ... Read More »

Man United បរាជ័យនាំយកខ្សែប្រយុទ្ធ Haaland ខណៈ Real Madrid ជាគោលដៅឈានមុខគេ

ក្លិបបិសាចក្រហម Manchester United អស់លទ្ធភាពក្នុងការចុះហត្ថលេខាលើកីឡាករ Erling Haaland ដោយក្លិបបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តោតលើជម្រើសប្រយុទ្ធជំនួស ហើយខ្សែប្រយុទ្ធ Borussia Dortmund រូបនេះពេញចិត្តនឹងការផ្លាស់ប្តូររដូវក្តៅទៅកាន់ក្លិប Real Madrid ច្រើនជាង។ Haaland ... Read More »

នាវាផ្ទុកយន្តហោះអាមេរិកចូលរួមធ្វើសមយុទ្ធក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយរុស្ស៊ី

នាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូរបស់អាមេរិក USS Harry S. Truman បានចូលរួមធ្វើសមយុទ្ធជាមួយណាតូ នៅសប្តាហ៍ក្រោយក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ។ សមយុទ្ធមានឈ្មោះថា “Neptune Strike«22»នឹងចាប់ផ្តើមនៅថ្ងៃទី២៤ខែមករាហើយអូសបន្លាយរយៈពេល១២ថ្ងៃ ។ គោលដៅនៃការធ្វើសមយុទ្ធគឺដើម្បីបង្ហាញពីសមត្ថភាព និងកិច្ចសហប្រតិបត្តិការវាយប្រហារនៅលើដែនសមុទ្រ ក៏ដូចជាបង្កើនសកម្មភាពការពារដល់ប្រទេសជាសម្ពន្ធមិត្ត។ ... Read More »

អូស្ត្រាលីផ្តល់សិទ្ធិរស់នៅដល់ពលរដ្ឋអាហ្វហ្គានីស្ថាន១៥ពាន់នាក់

រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានសម្រេចផ្តល់សិទ្ធិរស់នៅដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន១៥ពាន់នាក់ តាមកម្មវិធីមនុស្សធម៌។ ជនជាតិអាហ្វហ្គានីស្ថានដែលទទួលបានសិទ្ធិរស់នៅនិងធ្វើការនៅក្នុងប្រទេសអូស្ត្រាលី គឺធ្លាប់បានធ្វើការឱ្យកម្លាំងទាហានអូស្ត្រាលី ក៏ដូចជាស្ថានទូត និងអង្គការនានារបស់អូស្ត្រាលីនៅអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី ២១ខែមករា បានប្រកាសថា ការសម្រេចខាងលើគឺស្ថិតនៅក្នុងកម្មវិធី វីសាមនុស្សធម៌សម្រាប់គ្រួសារជនជាតិអាហ្វហ្គានីស្ថាន ។ តាមគម្រោងអូស្ត្រាលីនឹងផ្តល់សិទ្ធិរស់នៅដល់អតីតបុគ្គលិកបម្រើការទាហានអូស្ត្រាលីពេលឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ... Read More »

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែខិតជិត អង់គ្លេសបញ្ជូនកម្លាំងទាហានពិសេសទៅហ្វឹកហាត់ប្រើប្រាស់អាវុធ

ការប្រឈមមុខតានតឹងរវាងរុស្ស៊ី នឹងអ៊ុយក្រែនជិតឈានដល់ចំណុចផ្ទុះសង្គ្រាមទប់លែងបានហើយ ដោយប្រទេសទាំងពីរបានត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើសង្គ្រាម ។ ក្នុងពេលនេះដែរ អង់គ្លេសបានបញ្ជូនទាហានទៅហ្វឹកហាត់ទាហានអ៊ុយក្រែនឱ្យចេះប្រើប្រាស់អាវុធដែលអង់គ្លេសបានផ្តល់ជូននាពេលកន្លងមក។ តាមសារព័ត៌មាន Sky News បានផ្សាយនៅថ្ងៃទី២២ខែមករាថា កម្លាំងទាហានអង់គ្លេស៣០នាក់បានទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីបង្វឹកហាត់កម្លាំងទាហានអ៊ុយក្រែនឱ្យចេះប្រើប្រាស់អាវុធប្រឆាំងរថក្រោះដែលប្រទេសអង់គ្លេសបានផ្តល់ជូនរដ្ឋាភិបាលទីក្រុង Kiev ។ កម្លាំងទាហានអង់គ្លេសក៏បានយកទៅជាមួយនូវជើងទម្របាញ់មីស៊ីលប្រឆាំងរថក្រោះចំនួន២០០០ដើមផងដែរ។ ចំណែកប្រទេសអាល្លឺម៉ង់វិញ ... Read More »