ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

Benzema នឹងខកខានការប្រកួតពានរង្វាន់ Copa del Rey ជាមួយ Bilbao នៅយប់នេះ

ក្លិបបានប្រកាសកាលពីថ្ងៃពុធថា ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid នឹងខកខានការប្រកួតពានរង្វាន់ Copa del Rey វគ្គ១/៤ផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍នេះជាមួយក្រុម Athletic Bilbao ខណៈដែលគាត់នៅមិនទាន់ជាសះស្បើយពីរបួសសាច់ដុំជើង១០០ភាគរយនៅឡើយ។ ... Read More »

សេណេហ្គាល់ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nationក្រោយឈ្នះក្រុម Burkina Faso ៣ទល់១

ក្រុមជម្រើសជាតិសេណេហ្គាល់បានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nations ជាលើកទី៣របស់ពួកគេជាមួយនឹងកីឡាករឆ្នើម SadioMane ដើម្បីជួយពួកគេយកឈ្នះលើក្រុមជម្រើសជាតិ Burkina Faso ក្នុងលទ្ធផល៣ទល់១កាលពីរាត្រីថ្ងៃទី២ ខែកុម្ភៈ។ នៅក្នុងការប្រកួតដ៏អស្ចារ្យនេះគឺមានព្រឹត្តិការណ៍មួយដែលអាជ្ញាកណ្តាលឆែក VAR ហើយបានផ្តល់បាល់ប៉េណាល់ទីពីរគ្រាប់របស់សេណេហ្គាល់ ... Read More »

អាមេរិកនឹងរំសាយកម្លាំងទាហានជើងគោកណាមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

នៅថ្ងៃទី២ខែកុម្ភៈ (ពេលវេលានៅអាមេរិក) មេបញ្ជាការកងទ័ពជើងគោកអាមេរិកបានប្រកាសថា កម្លាំងទាហានរូបណា បដិសេធចាក់វ៉ាក់សាំងបង្ការកូវីដ- ១៩ ទាំងទាហានក្នុងជួរនិងទាហានបម្រុងនឹងត្រូវដកចេញពីជួរកងទ័ព។ សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់កម្លាំងទាហានជើងគោកអាមេរិកដែលបានបញ្ជាក់ថា ច្បាប់កំណត់ខាងលើបានដើរតួនាទីយ៉ាងសំខាន់ដើម្បីធានាសមត្ថភាពក្នុងការត្រៀមធ្វើសង្គ្រាម ។ សកម្មភាពខាងលើកើតឡើងក្រោយពេលក្រសួងការពារជាតិអាមេរិកអនុវត្តចាក់វ៉ាក់កាតព្វកិច្ចសម្រាប់កម្លាំងទាហានទាំងអស់នៅខែសីហាឆ្នាំ២០២១។ ក្រៅពីកម្លាំងទាហានជើងគោក កម្លាំងផ្សេងៗទៀតរបស់អាមេរិក ដូចជាកម្លាំងទាហានអាកាសក៏បានអនុវត្តវិធានការតឹងតែងដូចគ្នានេះដែរ សម្រាប់ការចាក់វ៉ាក់សាំង ... Read More »

បុណ្យចូលឆ្នាំប្រពៃណីអាចនឹងក្លាយជាថ្ងៃបុណ្យសហរដ្ឋអាមេរិកថ្មីបំផុត

យើងតែងតែហៅថាថ្ងៃបុណ្យចូលឆ្នាំចិនជាថ្ងៃចូលឆ្នាំរួមរបស់ប្រទេសជាច្រើនក្នុងតំបន់អាស៊ី ដែលក្រៅពីចិន មានកូរ៉េខាងត្បូង កូរ៉េខាងជើង ម៉ាឡេស៊ី វៀតណាម សិង្ហបុរី …និងប្រទេសជាច្រើនទៀត ដែលមានសហគមន៍ជនជាតិអាស៊ីរស់នៅច្រើនតែងតែប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណី។ ចំណែកនៅអាមេរិកដែលមានជនជាតិអាស៊ីរស់នៅជាច្រើនបានប្រារព្ធពិធីបុណ្យប្រពៃណីនេះយ៉ាងអធិកអធម។ ទាំងនោះហើយបានជាតំណាងរាស្ត្រអាមេរិកលោកស្រី Grace Meng បានស្នើឱ្យដាក់ថ្ងៃចូលឆ្នាំរបស់ជនជាតិអាស៊ីទៅជាថ្ងៃបុណ្យសហរដ្ឋ។ នេះជាសំណើដ៏សំខាន់ដើម្បីទទួលស្គាល់ថ្ងៃបុណ្យដែលសហគមន៍អាស៊ីនៅលើពិភពលោកស្វាគមន៍។ ... Read More »

Man United ស្នើឱ្យ Paul Pogba ពន្យារពេលសម្រេចចិត្តលើអនាគតរហូតដល់អ្នកចាត់ការថ្មីត្រូវបានតែងតាំង

ប្រភពព័ត៌មានដែលចេញផ្សាយដោយ ESPN បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានស្នើសុំកីឡាកររួមទាំង Paul Pogbaពន្យារពេលការសម្រេចចិត្តលើអនាគតរបស់ពួកគាត់រហូតដល់ក្លិបជ្រើសរើសអ្នកចាត់ការថ្មី។ United សង្ឃឹមថា ជម្រើសរបស់អ្នកចាត់ការទូទៅអាចបញ្ចុះបញ្ចូល Pogba ឱ្យបន្តកិច្ចសន្យារបស់គាត់នៅ Old ... Read More »

ក្លិបនៅ Premier League ចំណាយប្រាក់២៧៤លានផោនក្នុងខែមករាក្នុងទីផ្សារដោះដូរកីឡាករ

ការដោះដូរកីឡាករដោយក្រុមកំពូលទាំង២០នៅ Premier League បានបន្ថែមរហូតដល់២៧៤លានផោនក្នុងមួយខែ ដែលជាតួលេខខ្ពស់បំផុតទី២ក្នុងខែមករាក្នុងកំណត់ត្រាដោះដូរកីឡាករ ហើយស្ទើរតែច្រើនជាងលីគកំពូលទាំង៥ផ្សេងទៀតរួមបញ្ចូលគ្នា ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ The Sun។ ទឹកប្រាក់៨៥លានផោនរបស់ក្លិប Newcastle ក្នុងការនាំយកកីឡាករKieran Trippier, Chris ... Read More »

ស្លាប់២៣នាក់ របួសជិត ៥០នាក់ដោយគ្រោះទឹកជំនន់នៅអេក្វាឌ័រ

ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានគ្រោះបាក់ដី នៅរដ្ឋធានី Quito ប្រទេស អេក្វាឌ័រ សម្លាប់មនុស្ស ២៣នាក់ ។ អភិបាលក្រុង Quito លោក Santiago Guarderas នៅថ្ងៃទី ២ខែកុម្ភៈឆ្នាំ២០២២ ... Read More »

បារាំងចាប់ផ្តើមលុបវិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩

ចាប់ពីថ្ងៃទី ២ខែកុម្ភៈ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ មួយចំនួនត្រូវបានលុបចោល នៅក្នុងប្រទេសបារាំង ជាជំហានឆ្ពោះទៅរកជីវភាពរស់នៅធម្មតាវិញ បើទោះបីមានករណីឆ្លងអូមីក្រុងក្តី ។ ការសម្រេចខាងលើត្រូវបាននាយករដ្ឋមន្ត្រី Jean Castex បានប្រកាសថា ចាប់ពីថ្ងៃទី ២ខែកុម្ភៈ ប្រទេសបារាំង ... Read More »

បាញ់ប្រហារនៅសាលារៀន ស្ថិតនៅភាគខាងកើតអាមេរិកស្លាប់៣នាក់

នៅថ្ងៃទី១ខែកុម្ភៈ(ពេលវេលានៅអាមេរិក) មានករណីបាញ់ប្រហារនៅក្នុងរដ្ឋ Virginia និងរដ្ឋ Minnesota បណ្តាលឱ្យប៉ូលិសម្នាក់និងសិស្សម្នាក់ស្លាប់។ នៅលើបណ្តាញសង្គម Twitter ប៉ូលិសរដ្ឋ Virginia បានឱ្យដឹងថា មានករណីបាញ់ប្រហារនៅសាលា Bridgewater ក្នុងទីក្រុង Bridgewater ... Read More »

ថៃចាប់ផ្តើមអនុវត្តលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរ បើទោះបីការឆ្លងកូវីដ-១៩នៅកើនឡើងខ្ពស់ក្តី

ថៃបានចាប់ផ្តើមអនុវត្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ។ គោលដៅខាងលើដើម្បីដំណើរការវិស័យទេសចរណ៍ដែលជាប្រភពចំណូលសំខាន់របស់ជាតិ ស្មើនឹង២០% នៃGDP របស់ថៃ។ ការបើកទ្វារវិស័យទេសចរណ៍លើកលែងការធ្វើចត្តាឡីស័កលើកនេះមានភាពទូលំទូលាយជាងពេលមុន។ ក្នុងពេលចាប់ផ្តើមបើកវិស័យទេសចរណ៍កាលពីខែវិច្ឆិកា ថៃអនុញ្ញាតឱ្យអ្នកទេសចរមកពី ៦៣ប្រទេសប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងរួចរាល់។ ប៉ុន្តែកម្មវិធីនោះបានបិទទៅវិញនៅថ្ងៃទី២២ខែធ្នូឆ្នាំ ២០២១ ក្រោយពីមានករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។ ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសថៃវិញក្រសួងសុខាភិបាលថៃនៅថ្ងៃទី០២ ... Read More »

ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League អះអាងថា៨៥% នៃកីឡាករទាំងអស់បានចាក់វ៉ាក់សាំងការពារ COVID-19

ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Premier League បានប្រកាសថា ៨៥ភាគរយនៃកីឡាករបានទទួលយ៉ាងហោចណាស់មួយដូសនៃវ៉ាក់សាំងការពារជំងឺ COVID-19 ។ លីគបានបន្ថែមថា តួលេខនេះបានកើនឡើងដល់៩២ភាគរយនៅពេលដែលអត្រានៃការចាក់ថ្នាំបង្ការក្នុងចំណោមបុគ្គលិកក្លិបត្រូវបានបន្ថែមទៅលើកីឡាករ។ តួលេខនេះបង្ហាញពីការកើនឡើងបន្តិចចាប់តាំងពីតួលេខចុងក្រោយត្រូវបានចេញផ្សាយនៅក្នុងខែធ្នូ ដែលក្នុងនោះ៨៤ភាគរយនៃកីឡាករបានទទួលថ្នាំវ៉ាក់សាំងមួយដូស។ លីគបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “៨០ភាគរយនៃកីឡាករនៅ Premier League ... Read More »

អ្នករៀបចំកីឡាអូឡាំពិកទីក្រុងប៉េកាំងសង្ឃឹមថានឹងមានសមត្ថភាពមនុស្សចូល៣០ភាគរយនៅក្នុងកន្លែងប្រកួត

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានឲ្យដឹងកាលពីថ្ងៃអង្គារថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២ សង្ឃឹមសម្រាប់សមត្ថភាពដាក់មនុស្សនៅក្នុងកីឡដ្ឋានយ៉ាងហោចណាស់៣០ភាគរយ បើទោះបីជាប្រទេសចិនបានអនុវត្តបទប្បញ្ញត្តិតឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 ក៏ដោយ។ សំបុត្រសម្រាប់ការប្រកួតកីឡារដូវរងាដែលចាប់ផ្តើមពីថ្ងៃទី៤ខែកុម្ភៈ មិនត្រូវបានលក់ទៅឱ្យប្រជាជនក្នុងតំបន់ទេ ប៉ុន្តែផ្ទុយទៅវិញអ្នករៀបចំកំពុងចែកចាយពួកគេទៅក្រុមមនុស្ស “គោលដៅ” ។ ពួកគេបាននិយាយរួចមកហើយកាលពីខែកញ្ញាថា នឹងមិនមានអ្នកទស្សនានៅក្នុងការប្រកួតនេះទេ ខណៈដែលអ្នកដែលទទួលបានសំបុត្រនឹងត្រូវបានតម្រូវឱ្យអនុវត្តវិធានការការពារ COVID-19 ... Read More »

ប្រធានក្លិប Barcelona ចោទប្រកាន់ក្រុមប្រឹក្សាភិបាលអាណត្តិមុន អំពីការគ្រប់គ្រងមិនត្រឹមត្រូវពីមូលនិធិរបស់ក្លិប

ប្រធានក្លិបបាល់ទាត់យក្សអេស្ប៉ាញ Barcelona លោក Joan Laportaកាលពីថ្ងៃអង្គារ ទី១ ខែកុម្ភៈបានចោទប្រកាន់អតីតប្រធាន និងក្រុមប្រឹក្សារបស់គាត់ពីបទបង់ប្រាក់មិនពិត និងសកម្មភាពខុសច្បាប់ផ្សេងទៀតនៅក្នុងការគ្រប់គ្រងមូលនិធិរបស់ក្លិប។ លោកបាននិយាយថា ក្លិបបានរៀបចំការស៊ើបអង្កេតឯករាជ្យ និងសវនកម្មលើភាពមិនប្រក្រតីដែលអាចកើតមានក្នុងអំឡុងពេលកាន់តំណែងរបស់លោក Josep Bartomeu ។ ... Read More »

កីឡាករ Mason Greenwood របស់ក្លិប Man Utd ត្រូវបានចោទប្រកាន់បន្ថែមទៀតពីបទរំលោភផ្លូវភេទ

កីឡាករបាល់ទាត់របស់ក្លិបបិសាចក្រហម Manchester United ខ្សែប្រយុទ្ធ Mason Greenwood ត្រូវបានចាប់ខ្លួន និងចោទប្រកាន់បន្ថែមទៀត ក្រោមការសង្ស័យពីបទរំលោភផ្លូវភេទ និងគំរាមកំហែងសម្លាប់។ បុរស​វ័យ​២០​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​ពី​បទ​រំលោភ​សេពសន្ថវៈ​​កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅ។ ប៉ូលីស Greater Manchester (GMP) ... Read More »

Barcelona ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Aubameyang ពីក្លិបកាំភ្លើងធំ Arsenal

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានចូលរួមជាមួយក្លិប Barcelona លើការផ្ទេរដោយឥតគិតថ្លៃ (ដោយគ្មានតម្លៃខ្លួនពេលផ្ទេរ) បន្ទាប់ពីចាកចេញពីក្រុមកាំភ្លើងធំ Arsenal ជាមួយនឹងការផ្លាស់ប្តូរនឹងត្រូវប្រកាសនៅថ្ងៃអង្គារនេះ។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហ្គាបុង​វ័យ​៣២​ឆ្នាំរូបនេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។ Aubameyang មិនបានលេងឱ្យក្រុមកាំភ្លើងធំទេ ចាប់តាំងពីការបំពានវិន័យក្នុងខែធ្នូ ប៉ុន្តែបានស៊ុតបញ្ចូលទីបាន៩២គ្រាប់ក្នុង១៦៣ប្រកួត។Barcelona ... Read More »

ទោះបីអឺរ៉ុបមានករណីឆ្លងកូវីដ-១៩ នៅតែខ្ពស់ក៏ដោយ ក៏ប្រទេសក្នុងតំបន់មួយចំនួនបានលុបចោលរាល់វិធានការរឹតត្បិត

ក្នុងមួយសប្តាហ៍កន្លងមក តំបន់អឺរ៉ុបមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេ គឺជាង១០លាននាក់។ ប៉ុន្តែមានប្រទេសក្នុងតំបន់អឹរ៉ុបបានសម្រេចលុបចោលរាល់ការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាក់ស្តែងគឺប្រទេសដាណឺម៉ាក។ ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា ដាណឺម៉ាកនៅថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានក្លាយជាប្រទេសមុនគេនៅសហភាពអឺរ៉ុប (EU) ... Read More »

អុីរ៉ង់៖ ការលុបទណ្ឌកម្មជារឿងដ៏សំខាន់សម្រាប់ពិភាក្សាស្តីពីកម្មវិធីបរមាណូ

រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានបញ្ជាក់កាលពីថ្ងៃទី៣១ខែមករាថា ការលុបទណ្ឌកម្មទាំងឡាយគឺជាកត្តាដ៏សំខាន់សម្រាប់កិច្ចពិភាក្សា ឈានដល់កិច្ចព្រមព្រៀងស្តីពីកម្មវិធីបរមាណូ ក៏ដូចជាដំណើរការឡើងវិញនូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងតេអេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់លោក Saeed Khatibzadeh បញ្ជាក់ថា«បញ្ហាសំខាន់ និងជាបញ្ហាចម្បងបំផុតស្ថិតនៅទីនោះនៅឡើយ គឺការលុបទណ្ឌកម្ម ។ ទាំងនោះហើយទើបកិច្ចព្រមព្រៀងមិនទាន់សម្រេចបាននៅឡើយទេ»។ ... Read More »

ពិភពលោកមានអ្នកជាសះស្បើយពីកូវីដ-១៩ ជិត៣០០លាននាក់ហើយ

តាមតួលេខពីគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមថ្ងៃទី១ខែកុម្ភៈ នៅទូទាំងពិភពលោកមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ជាង ២៩៨,៧លាននាក់ហើយ ប៉ុន្តែនៅមានអ្នកជំងឺកូវីដ-១៩ជាង៧៣លាននាក់ទៀតកំពុងព្យាបាលនៅទូទាំងពិភពលោក។ ចំណែកករណីឆ្លងវិញនៅទូទាំងពិភពលោកមានអ្នកឆ្លងសរុបជាង ៣៧៧លាននាក់ និងស្លាប់ជាង ៥,៦លាននាក់ ។ អាមេរិកនៅតែជាប្រទេសនាំមុខគេបង្អស់ពីករណីឆ្លងនិងស្លាប់ដោយកូវីដ-១៩ ។ ... Read More »

នាយករដ្ឋមន្ត្រីកាណាដា និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសឆ្លងកូវីដ-១៩

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau កាលពីថ្ងៃទី ៣១ខែមករា បានប្រកាសថា លោកបានឆ្លងកូវីដ-១៩ ។ ការប្រកាសពីវិជ្ជមានកូវីដ-១៩ក្រោយប៉ុន្មានម៉ោងនោះដែលលោកនិងគ្រួសារត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ដោយបារម្ភពីសន្តិសុខនៅក្នុងទីក្រុង Otawa ដោយសារតែបាតុកម្ម។ នាយករដ្ឋមន្ត្រី Justin Trudeau ... Read More »

PSG ធ្លាក់ចេញពីការប្រជែងពានរង្វាន់ French Cup ក្រោមថ្វីជើងក្រុម Nice ដោយ​បាល់​ប៉េណាល់ទី

     អ្នកចាំទី Marcin Bulka របស់ក្រុម Nice បានសង្គ្រោះបានបាល់ប៉េណាល់ទី ២គ្រាប់ក្នុងការប្រកួត ខណៈដែលក្រុមនេះបានទម្លាក់ក្រុមម្ចាស់ផ្ទះ Paris St Germain ក្នុងបាល់កាត់សេចក្តី ៦ទល់៥ ... Read More »

ប្រទេសលោកខាងលិចបន្ថែមទណ្ឌកម្មទៅលើមន្ត្រីមីយ៉ាន់ម៉ា

ក្រោយរយៈពេល១ឆ្នាំពេញនៃការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា ធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល ហើយនៅពេលនេះអាមេរិក អង់គ្លេសនិងកាណាដាបានសម្រេចបន្ថែមទណ្ឌកម្មទៅលើមន្ត្រីក្នុងប្រទេសនេះមួយចំនួនទៀត។ សកម្មភាពរួមគ្នា ដោយប្រទេសសម្ព័ន្ធមិត្តអាមេរិកខាងលើនេះ គឺមានគោលដៅទៅលើមន្ត្រីយុត្តិធម៌នៅមីយ៉ាន់ម៉ាដែលកំពុងដំណើរការកាត់ក្តីលោកស្រី អោង សាន ស៊ូជី និងអតីតមន្ត្រីរដ្ឋាភិបាលមុនមួយចំនួនទៀត។ ដោយឡែក មេដឹកនាំមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺលោក មីន ... Read More »

អារ៉ាប់រួមរងការវាយប្រហារដោយរ៉ុក្កែត ក្នុងពេលប្រធានាធិបតីអុីស្រាអែលបំពេញទស្សនកិច្ច

នេះជាលើកទីបីហើយក្នុងរយៈពេល១ខែកន្លងមកដែលក្រុមឧទ្ទាមហ៊ូធីវាយប្រហារទៅលើប្រទេសអារ៉ាប់រួម ក្នុងនោះមានពីរលើកវាយប្រហារសម្លាប់មនុស្ស ៣នាក់។ ប្រទេសអារ៉ាប់រួម (UAE) នៅថ្ងៃទី ៣១ខែមករា បានប្រកាសថា ក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយប្រទេសអុីរ៉ង់ បានបាញ់រ៉ុក្កែតទៅលើប្រទេសនេះក្នុងពេលដែលប្រធានាធិបតីអុីស្រាអែល លោក Isaac Herzog បំពេញទស្សនកិច្ចជាលើកដំបូង ... Read More »

ករណីឆ្លង COVID-19 កើនឡើងក្នុងចំណោមបុគ្គលិកកីឡាអូឡាំពិកដែលមកដល់ទីក្រុងប៉េកាំង

ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ប្រទេសចិនបានរកឃើញករណីឆ្លង COVID-19 មួយចំនួនក្នុងចំណោមមនុស្ស១១៩នាក់ដែលមានទំនាក់ទំនងជាមួយកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយអាជ្ញាធរបានធ្វើតេស្តដើម្បីរក្សាអ្នកចូលរួម បុគ្គលិក និងប្រព័ន្ធផ្សព្វផ្សាយដាច់ដោយឡែកពីសាធារណជន។ អ្នករៀបចំការប្រកួតបាននិយាយថា ចំនួនសរុបកាលពីចុងសប្តាហ៍បានបង្ហាញពីករណីថ្មីចំនួន៣៧នៅថ្ងៃអាទិត្យ និង៣៤នៅថ្ងៃសៅរ៍ ដោយភាគច្រើនបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីមកដល់ព្រលានយន្តហោះ។ កាលពីថ្ងៃចន្ទ អត្តពលិកជនជាតិរុស្សី Valeria Vasnetsova ... Read More »

ខ្សែការពារ Ramos រងរបួសសាច់ដុំ ខកខានបង្ហាញខ្លួនឲ្យក្លិប PSG

អ្នកចាត់ការទូទៅលោក Mauricio Pochettino បាននិយាយថា ខ្សែការពារកណ្តាល Paris St Germain កីឡាករ Sergio Ramos បានរងរបួសសាច់ដុំមុនការប្រកួត French Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃចន្ទពេលប្រកួតជាមួយ ... Read More »

អូមីក្រុង៖ ប្រទេសជាច្រើនក្នុងតំបន់អាស៊ីទទួលឆ្នាំថ្មីដោយស្ងប់ស្ងាត់

ដោយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ប្រទេសជាច្រើនក្នុងតំបន់អាស៊ីបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនមិនត្រូវធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឡើយ។ ជាមួយគ្នានេះដែរ ពិធីបាញ់កាំជ្រួច ក៏ដូចជាពិធីអបអរសាទរផ្សេងៗត្រូវបានលុបចោល ហើយហាមប្រាមពលរដ្ឋជួបជុំគ្នាច្រើនដើម្បីបញ្ចៀសការឆ្លងកូវីដ-១៩ ។ នៅក្នុងប្រទេសចិន ពិធីបុណ្យ Chun Jie (ឬពិធីបុណ្យនិទាឃរដូវ) គឺជាពិធីបុណ្យដ៏សំខាន់ប្រចាំឆ្នាំ ត្រូវបានមន្ត្រីក្នុងតំបន់ខិតខំទប់ស្កាត់ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ការប្រកួតកីឡា អូឡាំពិករដូវរងាដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ខែកុម្ភៈខាងមុខនេះ។ ... Read More »

គ្រោះទឹកជំនន់បាក់ដីនៅប្រេស៊ីលសម្លាប់មនុស្ស១៩នាក់

មន្ត្រីប្រេស៊ីលបានប្រកាសឱ្យដឹងថា គ្រោះទឹកជំនន់បាក់ដីនៅរដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបង្អស់ក្នុងប្រទេសនេះ បណ្តាលឱ្យមានមនុស្ស១៩នាក់ស្លាប់ ។ មន្ត្រីរដ្ឋាភិបាលប្រេស៊ីលបានប្រកាសនៅថ្ងៃទី៣០ខែមករា(ពេលវេលាក្នុងតំបន់) ថា មានមួយគ្រួសារសមាជិក៣នាក់បានស្លាប់ ដោយការបាក់ស្រុតផ្ទះស្ថិតនៅទីក្រុង Embu das Artes ។ អភិបាលរដ្ឋ Sao Paulo ... Read More »

Rafael Nadal ផ្តួល Daniil Medvedev លើកពានជើងឯក Australian Open

កីឡាករវាយតឺន្នីសឆ្នើម Rafael Nadal បានឈ្នះជើងឯក Grand Slam លើកទី២១ផ្នែកបុរស ដោយបានវាយបក២សិតដើម្បីផ្តួលកីឡាកររុស្ស៊ី Daniil Medvedev ក្នុងវគ្គផ្តាច់ព្រ័ត្រ Australian Open ។ នៅចំពោះមុខអ្នកគាំទ្រនៅទីលានទីក្រុងមែលប៊ន ... Read More »

អាមេរិក៖ លុបជើងហោះហើរជាង ៣ពាន់ជើងដោយសារតែព្យុះព្រិលនៅតំបន់ភាគឦសាន

មានជើងហោះហើរជាង ១៤០០ជើង ត្រូវបានលុបចោលនៅថ្ងៃទី៣០ខែមករា(ពេលវេលាអាមេរិក) ក្រោយពេលបណ្តារដ្ឋនៅតំបន់ភាគឦសានអាមេរិកទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះព្រិល ហើយរដ្ឋមួយចំនួនបានប្រកាសអាសន្ន ។ តាមគេហទំព័រ FlightAware គិតត្រឹមល្ងាចថ្ងៃទី៣០ខែមករា មានជើងហោះហើរក្នុងស្រុកចំនួនជាង ១.៤៥០ជើងត្រូវលុបចោល។ ក្រៅពីនេះក៏មានជើងហោះហើរចំនួន១.៧៧៤ជើង ពាក់ព័ន្ធនឹងអាមេរិកមានជើងហោះហើរក្រៅប្រទេសក៏ត្រូវបានលុបចោល ឬពន្យារពេលដែរ។ អាកាសយានដ្ឋាន ... Read More »

លោក Frank Lampard យល់ព្រមក្លាយជាអ្នកចាត់ការទូទៅក្លិប Everton

លោក Frank Lampard បានបញ្ចប់កិច្ចសន្យារយៈពេល២ឆ្នាំកន្លះដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Everton ហើយឥឡូវនេះកំពុងដាក់ជ្រើសរើសបុគ្គលិកធ្វើការជាមួយគាត់ និងធ្វើការលើការចុះហត្ថលេខាថ្មី។គាត់បានបញ្ចប់ជាផ្លូវការនៃកិច្ចសន្យារបស់គាត់កាលពីថ្ងៃអាទិត្យរួចរាល់ហើយ។ កីឡាករវ័យ៤៣ឆ្នាំរូបនេះបានជំនួសតំណែងលោក Rafael Benitez ដែលបានចាកចេញពីក្លិបកាលពីដើមខែនេះ បន្ទាប់ពីឈ្នះមួយក្នុង១៣ប្រកួត។ លោក Lampard ត្រូវបានផ្តល់ការងារនេះបន្ទាប់ពីប្រធានរបស់ក្លិប ... Read More »

ខ្សែប្រយុទ្ធ Ousmane Dembele របស់ Barcelona យល់ព្រមលក្ខខណ្ឌចូលរួមជាមួយក្លិប Paris St-Germain

ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លិប Barcelona បានយល់ព្រមលើលក្ខខណ្ឌជាមួយក្លិប Paris St-Germain ហើយអាចនឹងផ្លាស់ប្តូរនៅថ្ងៃផុតកំណត់នៃការផ្ទេរកីឡាករនៅថ្ងៃចន្ទនេះ ប្រសិនបើក្លិបទាំង២អាចយល់ព្រមលើតម្លៃ។ នេះបើយោងតាមរបាយការណ៍របស់ GuillemBalague ដែលចេញផ្សាយដោយ BBC Sport ... Read More »