ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រុស្ស៊ីបាញ់សាកល្បងមីស៊ីលអន្តរទ្វីបដែលអាចចាក់ទម្លុះរាល់ប្រព័ន្ធការពារ

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានអបអរសាទរដល់កម្លាំងទាហានប្រទេសនេះដែលបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBM) Sarmat ប្រកបដោយជោគជ័យ។ លោកពូទីនបញ្ជាក់ថា អាវុធដ៏ទំនើបនេះ នឹងធ្វើឱ្យប្រព័ន្ធមីស៊ីលការពារអសមត្ថភាពទប់ស្កាត់ ។ លោកពូទីនបញ្ជាក់ថា អាវុធដ៏ទំនើបនេះនឹងធ្វើឱ្យសត្រូវរបស់រុស្ស៊ីត្រូវពិចារណាឡើងវិញ បើចង់គំរាមកំហែងរុស្ស៊ីនោះ។ សារព័ត៌មាន ... Read More »

ពលរដ្ឋអ៊ុយក្រែនជាង៥លាននាក់ហើយបានភៀសខ្លួនចេញពីប្រទេសដោយសារសង្គ្រាម

នៅថ្ងៃទី២០ខែមេសា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)បានប្រកាសថា មានពលរដ្ឋអ៊ុយក្រែនជាង៥លាននាក់ហើយបានភៀសខ្លួនចាកចេញពីប្រទេសរបស់ខ្លួនដោយសារតែសង្គ្រាមវាយប្រហារពីរុស្ស៊ី ។ នេះជាវិបត្តិបង្កឱ្យមានជនភៀសខ្លួនច្រើនបំផុតមិនធ្លាប់មានសម្រាប់ប្រទេសក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះដែរ សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីនបាននិយាយថា កងទ័ពរុស្ស៉ីនឹងវាយយកទីក្រុងម៉ារីយូប៉ូលនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីអ៊ុយក្រែនបានស្នើសុំចរចាដោយគ្មានលក្ខខណ្ឌ ដើម្បីអាចជម្លៀសកងទ័ព និងពលរដ្ឋស៊ីវិលចេញពីរោងចក្រដែកថែបមួយដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ។ ... Read More »

អុីស្រាអែលវាយប្រហារតាមដែនអាកាសទៅលើទីតាំងនៅកាហ្សា

នៅព្រឹកថ្ងៃទី២១ខែមេសានេះ អុីស្រាអែលបានបើកការវាយប្រហារទៅលើទីតាំងនានានៅក្នុងតំបន់កាហ្សា ដើម្បីតបតទៅនឹងការវាយប្រហារដោយមីស៊ីលពីភាគីប៉ាឡេស្ទីននៅកាហ្សា ។ បណ្តាញព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា នៅព្រឹកថ្ងៃទី២១ខែមេសា មានសំឡេងផ្ទុះអាវុធជាច្រើននៅក្នុងតំបន់កាហ្សា ដោយការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក Hermes 900 ។ ក្រៅពីនេះក៏មានការវាយប្រហារផ្សេងទៀតដោយយន្តហោះចម្បាំង F-15 ... Read More »

កីឡាករ​រុស្ស៊ី​នឹង​ត្រូវ​ហាម​មិន​ឱ្យ​ចូល​រួម​ប្រកួត​នៅកម្មវិធី Wimbledon

កីឡាកររុស្ស៊ីនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតនៅក្នុងកម្មវិធីWimbledon ក្នុងឆ្នាំនេះទេ ដោយសារតែការលុកលុយរបស់ទីក្រុងមូស្គូលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមរបាយការណ៍នៅក្នុងគេហទំព័រព័ត៌មានកីឡា Sportico កាលពីថ្ងៃពុធ ទី២០ ខែមេសា។ កាលពីដើមខែនេះ ក្លិបកីឡាវាយតឺន្នីស All England Lawn Tennis (AELTC) ... Read More »

ក្លិប Granada ប្រកាសតែងតាំងលោក Aitor Karanka ជាគ្រូបង្វឹកថ្មី

បន្ទាប់ពីចាញ់ក្នុងការប្រកួតនៅ La Liga យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យក្រោមថ្វីជើងក្រុម Levante ក្លិប Granada បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីតែងតាំងគ្រូបង្វឹកដែលមានបទពិសោធន៍លោក Aitor Karanka ក្នុងការជួយក្លិបដើម្បីជៀសវាងការធ្លាក់ចេញពីលីគកំពូលអេស្ប៉ាញនៅរដូវកាលនេះ។ គ្រូបង្វឹកក្រុម Basque ដែលបានគ្រប់គ្រងក្លិប Middlesbrough, ... Read More »

ចិនព្រមានដល់បណ្តាប្រទេសមិនត្រូវបញ្ជូនអាវុធបន្ថែមទៅឱ្យប្រទេសអ៊ុយក្រែននោះឡើយ

ចិនបានអំពាវនាវដល់បណ្តាប្រទេសដែលគាំទ្រកិច្ចពិភាក្សាតាមរយៈកិច្ចការបរទេសរវាងរុស្ស៊ីនឹងអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម ដោយឈប់ផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិលោក Zhang Jun បានប្រកាសនៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពសន្តិសុខប្រទេសអ៊ុយក្រែន នៅថ្ងៃទី ១៩ខែមេសាថា «ការបញ្ជូនអាវុធសម្រាប់ធ្វើសង្គ្រាមនឹងមិននាំមកនូវសន្តិភាពនោះឡើយ។ ការផ្តល់អាវុធនឹងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយ និងបង្កឱ្យមានវិបត្តិមនុស្សធម៌»។ លោក Zhang ... Read More »

រុស្ស៊ីបណ្តេញមន្ត្រីការទូតអឺរ៉ុបជាច្រើនរូប

រុស្ស៊ីបានប្រកាសថា បានបណ្តេញមន្ត្រីការទូត៣ប្រទេសក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន ហុល្លង់ បែលហ្ស៊ិក និងអូទ្រីស ។ សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីដែលបញ្ជាក់ថា មន្ត្រីការទូតហុល្លង់១៥រូបគឺជាបុគ្គលមិនត្រូវបានស្វាគមន៍ឡើយ ហើយទុកពេលឱ្យពីរសប្តាហ៍ដើម្បីរៀបចំចាកចេញពីរុស្ស៊ី។ ជាមួយគ្នានេះដែរ ទីក្រុងមូស្គូបានទុកពេលដូចគ្នានេះដែរដល់មន្ត្រីការទូតប្រទេសបែលហ្សុិក១២នាក់ចាកចេញពីទីក្រុងមូស្គូ ។ ... Read More »

CNN៖ អាវុធអាមេរិកជាច្រើនបញ្ជូនទៅកាន់អ៊ុយក្រែនបាត់ស្រមោលឈឹង

សារព័ត៌មាន CNN នៅថ្ងៃទី ១៩ខែមេសា បានដកស្រង់ប្រភពព័ត៌មានពីក្រុមចារកម្មអាមេរិកបានឱ្យដឹងថា អាវុធជាច្រើនរបស់អាមេរិកបានផ្ញើទៅកាន់ប្រទេសអ៊ុយក្រែនគឺបាត់ស្រមោលឈឹងមិនអាចតាមដានបានថាតើអាវុធទាំងនោះទៅដល់ទីណាឡើយ។ ប្រភពព័ត៌មានពីក្រុមចារកិច្ចអាមេរិកបានឱ្យដឹងថា «យើងអាចតាមដានបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយក្នុងពេលដែលអាវុធទាំងនោះចូលទៅដល់តំបន់គ្របដណ្តប់ដោយផ្សែងនៃសង្គ្រាមគឺយើងមិនអាចតាមដានបាននោះឡើយ ដោយបាត់សញ្ញាតែម្តង។ មន្ត្រីចារកិច្ចអាមេរិកបានប្រាប់សារព័ត៌មាន CNN ថា «អាវុធទាំងនោះដូចជាបានធ្លាក់ចូលក្នុង រណ្តៅខ្មៅដ៏ធំមួយ ... Read More »

ខ្សែប្រយុទ្ធ Felix របស់ក្រុម Atletico Madrid នឹងអវត្តមានពេញមួយរដូវកាលដោយសាររបួសសរសៃពួរ

ខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid កីឡាករ Joao Felix បាននិយាយថា គាត់នឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ បន្ទាប់ពីរងរបួសសរសៃពួរអំឡុងពេលប្រកួតឈ្នះក្រុម Espanyol ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យនៅលីគកំពូលអេស្ប៉ាញ La Liga ... Read More »

មិនចាំបាច់ពាក់ម៉ាស់ពេលធ្វើដំណើរតាមយន្តហោះ និងរថភ្លើងនៅអាមេរិក

បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិកបានប្រកាស លុបចោលរាល់ការពាក់ម៉ាស់ពេលធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។ នៅថ្ងៃទី១៩ខែមេសា ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិក មានក្រុមហ៊ុន American Airlines, Delta Air Lines, Southwest Airlines, United Airlines, ... Read More »

Manchester United បរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើង Liverpool នៅAnfield

ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុមបិសាចក្រហមManchester United ក្នុងលទ្ធផល ៤ទល់០ ដែលធ្វើឲ្យក្រុមបិសាចក្រហមអស់សង្ឃឹម និងអាម៉ាស់មុខនៅកីឡដ្ឋាន Anfield ដើម្បីប្រជែងក្រុមកំពូលទាំង៤នៅ Premier League ។ ជ័យជម្នះនេះធ្វើឲ្យក្រុម Liverpool ... Read More »

ពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង នឹងមានភ្ញៀវអញ្ជើញចូលរួមប្រមាណ៤១ពាន់នាក់

នៅក្នុងពិធីឡើងកាន់តំណែង របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងត្រូវធ្វើឡើងនៅក្នុងទីលាន មុនអគាររដ្ឋសភា នាថ្ងៃទី១០ខែឧសភា ដោយត្រូវចំណាយប្រាក់យ៉ាងតិច ៣,៣ ពាន់លានវ៉ន ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ តាមការប្រកាសរបស់គណៈកម្មការផ្ទេរអំណាច របស់រដ្ឋាភិបាលថ្មី នៅថ្ងៃទី ... Read More »

Ashleigh Barty នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិព័រណ៍កីឡាវាយកូនហ្គោល

អតីតកីឡាការិនីវាយតឺន្នីសលំដាប់លេខ១ពិភពលោក Ashleigh Barty បានជំរុញឱ្យមានការរំពឹងទុកថា នាងអាចនឹងព្យាយាមអាជីពកម្រិតកំពូលនៅក្នុងកីឡាទី៣របស់នាងដោយចុះឈ្មោះចូលរួមប្រកួតក្នុងពិព័រណ៍កីឡាវាយកូនហ្គោល។ កីឡាការិនី​វ័យ២៥ឆ្នាំ​ដែល​បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡា​វាយ​តឺន្នីស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ខែ​មីនា នឹង​លេង​ក្នុង​កម្មវិធី Icon Series នៅ​ខែ​កក្កដា។ គ្រូបង្វឹក Manchester City លោក Pep ... Read More »

រុស្ស៊ីលើកឡើងពីការប្រើប្រាស់អាវុធបរមាណូនៅក្នុងប្រទេសអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃទី១៩ខែមេសា បានច្រានចោលព័ត៌មានថា រុស្ស៊ីនឹងប្រើប្រាស់អាវុធបរមាណូនៅក្នុងសង្គ្រាមអ៊ុយក្រែន។ សារព័ត៌មាន RT បានដកស្រង់សម្តីលោក Sergey Lavrov ដែលបានបញ្ជាក់នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១៩ខែមេសាថា «រុស្ស៊ីមិនដែលគិតប្រើប្រាស់អាវុធបរមាណូដល់ប្រទេសជិតខាងនោះឡើយ ហើយប្រធានាធិបតីអ៊ុយក្រែន ... Read More »

កូនប្រុសភ្លោះដែលទើបនឹងកើតរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានស្លាប់

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo និងដៃគូស្នេហារបស់គាត់គឺនាង Georgina Rodriguez ដែលបានប្រកាសកាលពីខែតុលាឆ្នាំមុនថា ពួកគេកំពុងរង់ចាំកូនភ្លោះនោះ ត្រូវបានគេដឹងថា ទារកម្នាក់ក្នុងចំណោមទារកទាំង២បានស្លាប់ហើយ។ Ronaldo និង Rodriguez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “វាគឺជាការសោកសៅយ៉ាងខ្លាំងដែលយើងត្រូវប្រកាសថា ... Read More »

នៅសប្តាហ៍ក្រោយសិង្ហបុរីនឹងលុបចោលការធ្វើតេស្តដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់

តាមការប្រកាសរបស់លោក Keith Tan ប្រធានគណៈកម្មការទេសចរជាតិសិង្ហបុរី នៅថ្ងៃទី១៩ខែមេសានេះបានបញ្ជាក់ថា សិង្ហបុរីនឹងលុបចោលរាល់ការធ្វើតេស្តរកកូវីដ-១៩ ចំពោះអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ ការអនុវត្តនឹងអាចធ្វើឡើងចាប់ពីសប្តាហ៍ក្រោយទៅ។ កន្លងមក រដ្ឋាភិបាលសិង្ហបុរីបានលុបចោលរាល់បម្រាមនានាសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកក្នុងទឹកដីសិង្ហបុរី ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ ប៉ុន្តែអ្នកទេសចរចាំបាច់ត្រូវតែធ្វើតេស្តមុនពេលចូលមកសិង្ហបុរី។ តាមសារព័ត៌មាន Theo ... Read More »

ការប្រឈមមុខដាក់គ្នាកាន់តែតានតឹង ក្រោយអាមេរិកចោទរុស្ស៊ីថាជាប្រទេសផ្តល់ជំនួយភេរវកម្ម

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃទី១៩ខែមេសា បានថ្កោលទោសអាមេរិកយ៉ាងខ្លាំង ដែលបានធ្វើសកម្មភាពផ្សព្វផ្សាយ ឃោសនាដោយមានគម្រោងដាក់រុស្ស៊ីចូលក្នុងបញ្ជីឈ្មោះប្រទេសផ្តល់ជំនួយដល់ក្រុមភេរវកម្ម។ លោកស្រី Maria Zakharova បានបញ្ជាក់ថា «សកម្មភាពរបស់អាមេរិកគឺក្នុងគោលដៅបញ្ចុះបញ្ជូលប្រទេសដែលមានជំហរកណ្តាល ។ នោះជាសកម្មភាពប្រឆាំងរុស្ស៊ី ... Read More »

បោះឆ្នោតជុំទីពីរនៅបារាំង ប្រធានាធិបតីម៉ាក្រុងបន្តនាំមុខលើលោកស្រី Le Pen

តាមការស្ទង់មតិសម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំងជុំទីពីរបង្ហាញឱ្យឃើញថា ប្រធានាធិបតីម៉ាក្រុងនៅតែបន្តទទួលបានការគាំទ្រខ្ពស់ជាងលោកស្រី Le Pen សម្រាប់ការបោះឆ្នោតជុំទីពីរនៅពេលដ៏ខ្លីខាងមុខ ។ តាមគម្រោងការបោះឆ្នោតជុំទីពីរនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ខែមេសាខាងមុខ ។ តាមការស្ទង់មតិរបស់១៦ស្ថាប័នផ្សេងគ្នា បានឱ្យដឹងថា ចាប់តាំងពីការបញ្ចប់បោះឆ្នោតជុំទីមួយនៅថ្ងៃទី ១០ខែមេសា មកទល់ពេលនេះ ប្រធានាធិបតីបារាំង ... Read More »

ទីក្រុងសៀងហៃមានករណីស្លាប់ដោយកូវីដ-១៩ថ្មីជាច្រើននាក់

នៅក្នុងរបាយការណ៍ដែលបានប្រកាសនៅថ្ងៃទី១៩ខែមេសាបង្ហាញឱ្យឃើញថា នៅទីក្រុងសៀងហៃមានករណីស្លាប់ដោយកូវីដ-១៩ ចំនួន៧នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងនិងស្លាប់នៅប្រទេសចិនកើនឡើងខ្ពស់។ កាលពីថ្ងៃទី ១៨ខែមេសា ក៏មានករណីស្លាប់៣នាក់ដំបូងផងដែរ គិតចាប់តាំងពីការបិទខ្ទប់ទីក្រុងសៀងហៃកាលពីខែមីនា។ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃ បានឱ្យដឹងថា ជនរងគ្រោះទាំង៧នាក់នោះមានវ័យចន្លោះពី៦០-១០១ឆ្នាំ ហើយសុទ្ធតែមានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ជាដើម។ ... Read More »

Liverpool ត្រូវការឈ្នះ Man Utd រាត្រីនេះដើម្បីប្រជែងពាន Premier League រដូវកាលនេះ

ក្រុមហង្សក្រហម Liverpool បន្ត​ការ​ប្រជែង​ដណ្តើម​ពាន Premier League របស់​ខ្លួន​នៅ​កីឡដ្ឋាន Anfield នៅរាត្រី​ថ្ងៃ​អង្គារនេះ​ទល់​នឹងក្រុមបិសាចក្រហម Manchester United ដែល​កំពុង​សម្លឹង​រក​ការ​ផ្លាស់​ប្តូរ​កន្លែង​បច្ចុប្បន្ន​​ក្នុង​ក្រប​ខ័ណ្ឌ Europa League សម្រាប់​កន្លែង​មួយ​នៅ Champions ... Read More »

Man City យល់ព្រមលើលក្ខខណ្ឌជាង៥០០,០០០ផោនក្នុងមួយសប្តាហ៍ដើម្បីចុះហត្ថលេខាយក Haaland ពី Dortmund

ការ​តាម​ប្រមាញ់ Erling Haaland របស់ Manchester City បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់ ដោយ​ក្លិប​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ជាមួយ​នឹង​អ្នក​តំណាង​របស់​កីឡាករ។ កញ្ចប់ហិរញ្ញវត្ថុសមរម្យដែលនឹងធ្វើឱ្យ Haaland ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ច្រើនជាង៥០០,០០០ផោនក្នុងមួយសប្តាហ៍ត្រូវបានផ្តល់ឱ្យ។ ពេលនេះក្លិប ... Read More »

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំស្តីពីអំពើហិង្សានៅទីក្រុងហ្សេរុយសាឡឹម

ចិន បារាំង អារ៉ាប់រួម ន័រវែស អៀរឡង់ បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ក្រោយពីមានអំពើហិង្សានៅក្នុងតំបន់ដែលមានព្រះវិហារដ៏ពិសិដ្ឋ Al-Aqsa (ជនជាតិអុីស្រាអែលហៅថាភ្នំប្រាសាទ) នៅហ្សេរុយសាឡឹម។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងកោះប្រជុំនៅថ្ងៃទី១៩ខែមេសានេះដើម្បីពីភាក្សាពីស្ថានភាពហិង្សាដែលបណ្តាលឱ្យមនុស្ស១៧០នាក់រងរបួសនៅហ្សេរុយសាឡឹម កាលពីចុងសប្តាហ៍កន្លងមក។ នៅក្នុងព្រឹត្តិការណ៍មួយពាក់ព័ន្ធនេះដែរ ... Read More »

ទឹកជំនន់នៅអាហ្វ្រិកខាងត្បូងបណ្តាលឱ្យស្លាប់ជាង៤៤០នាក់ ហើយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនរងការខូចខាតយ៉ាងខ្លាំង

រោងចក្រផលិតរថយន្តតូយ៉ូតា របស់ជប៉ុននៅក្នុងទឹកដីអាហ្វ្រិកខាងត្បូង ត្រូវបានបិទទ្វារក្រោយពីមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ ជន់លិចរថយន្តជាច្រើនធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្ត KwaZulu-Natal អាហ្វ្រិកខាងត្បូងបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់សិបលានដុល្លារ។ រោងចក្រផលិតរថយន្ត Prospecton របស់តូយ៉ូតា រងផលប៉ះពាលយ៉ាងខ្លាំង បង្ខំឱ្យក្រុមហ៊ុនត្រូវបិទទ្វារផ្អាកការផលិត។ ប្រភពព័ត៌មានក្នុងតំបន់បានឱ្យដឹងថា រោងចក្រ ... Read More »

Barcelona បរាជ័យក្នុងទឹកដី ធ្វើឲ្យឱកាសលើកពាន La Liga របស់ Real Madrid កាន់តែខ្ពស់

ក្រុមអ្នកមានបុណ្យ Barcelona បានរងបរាជ័យក្នុងទឹកដីខ្លួនឯងដ៏គួរឱ្យភ្ញាក់ផ្អើលនៃការប្រកួតក្របខ័ណ្ឌ La Liga ក្រោមថ្វីជើងក្រុម Cadiz ក្នុងលទ្ធផល១ទល់០ ដើម្បីទុកឱកាសឲ្យក្រុមកំពូលតារាង Real Madrid កាន់តែខិតទៅជិតការលើកពានលីគកំពូលអេស្ប៉ាញនៅរដូវកាលនេះ។ ក្រុម Cadiz ដែលស្ថិតក្នុងក្រុមបាតតារាងទាំង៣ ... Read More »

ពូទីន៖ ការដាក់ទណ្ឌកម្មពីលោកខាងលិចបាន«បរាជ័យ»

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន កាលពីថ្ងៃទី១៨ខែមេសា បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចមកលើទីក្រុងមូស្គូដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានបរាជ័យហើយ។ លោកពូទីនបានបញ្ជាក់ទៀតថា«ការគិតរបស់បណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យច្របូកច្របល់សេដ្ឋកិច្ច បង្កឱ្យមានភាពចលាចលនៅលើទីផ្សារពិភពលោក ធ្វើឱ្យប្រព័ន្ធធនាគារដួលរលំនិងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ដល់បណ្តាហាងលក់ទំនិញនានា»។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា យុទ្ធសាស្ត្រដាក់ទណ្ឌកម្មរបស់លោកខាងលិចបាន«បរាជ័យ» មិនមានប្រសិទ្ធភាព ផ្ទុយទៅវិញបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសលោកខាងលិចកាន់តែអាក្រក់ថែមទៀត។ បណ្តាប្រទេសលោកខាងលិច បានអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ ... Read More »

Bayern Munich ចង់រក្សា Lewandowski ឲ្យនៅក្លិបយក្សអាល្លឺម៉ង់មួយនេះបន្តទៀត

នាយកប្រតិបត្តិក្លិប Bayern Munich លោក Oliver Kahn បាននិយាយថា “ក្លិបមានបំណងចង់បន្ថែមកុងត្រាដើម្បីធ្វើឱ្យខ្សែប្រយុទ្ធ Robert Lewandowski ចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តទៀតតាមដែលអាចធ្វើទៅបាន។ កីឡាករជម្រើសជាតិប៉ូឡូញ Lewandowski ដែលបានស៊ុតបញ្ចូលទីបាន៣២គ្រាប់ក្នុងលីគនៅរដូវកាលនេះ និងកំពុងឈានទៅបញ្ចប់ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ ... Read More »

មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនក្រោយប៉ះទង្គិចគ្នាជាមួយប៉ូលិសឥណ្ឌា

នៅថ្ងៃទី១៨ ខែមេសា កម្លាំងប៉ូលិសឥណ្ឌា បានប្រកាសថា មានមនុស្ស៨៨នាក់ត្រូវបានចាប់ខ្លួន ក្រោយពីបង្កអំពើហិង្សាទៅលើកម្លាំងសន្តិសុខ ពាក់ព័ន្ធនឹងការលើកឡើងពីបញ្ហាសាសនាដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ជាក់ស្តែង ក្រុមបាតុករជ្រុលនិយម បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅយប់ថ្ងៃតី១៦ខែមេសាក្នុងទីក្រុង Hubli ភាគខាងជើងប្រទេសឥណ្ឌា ។ អំពើហិង្សាកើតឡើងក្រោយពេលប៉ូលិសបានលើកឡើងប៉ះពាល់ដល់អ្នកកាន់សាសនាអ៊ិស្លាម ... Read More »

ឧបការីអាមេរិកទៅកាន់កូរ៉េខាងត្បូងពិភាក្សាពីបញ្ហាប្រឈមមុខតានតឹងជាមួយកូរ៉េខាងជើង

ឧបការីអាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim បានបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃទៅកាន់កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៨ខែមេសា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងទីក្រុងសេអ៊ូលស្តីពីការប្រឈមមុខតានតឹងជុំវិញកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង ។ ឧបទ្វីបកូរ៉េប្រឈមមុខតានតឹង ក្រោយពេលដែលកូរ៉េខាងជើង សាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់ ក្នុងនោះមានកាំជ្រួចមីស៊ីលឆ្លងទ្វីបផងដែរ ។ អាមេរិកនិងកូរ៉េខាងត្បូងបារម្ភពីការសាកល្បងគ្រាប់បែកបរមាណូជាថ្មី ... Read More »

ភាគខាងលិចអ៊ុយក្រែនរង«ភ្លៀងមីស៊ីល» រុស្ស៊ីប្រកាសពីលទ្ធផលនៃការវាយប្រហារ

អភិបាលក្រុង Lviv ស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន ជិតព្រំដែនប្រទេសប៉ូឡូញ បានរងការវាយប្រហារពីកម្លាំងទាហានរុស្ស៊ី ពេញមួយយប់ ហើយនៅព្រឹកថ្ងៃទី១៨ ខែមេសា ក៏រងការវាយប្រហារដោយមីសុីល៥គ្រាប់បន្ថែមទៀត។ សារព័ត៌មាន Guardian បានដកស្រង់សម្តីលោក Andriy Sadovyi អភិបាលក្រុង ... Read More »

Ajax កំពុងទាក់ទាញចិត្តលោក Erik ten Hag ឲ្យដឹកនាំក្លិបបន្ត ដើម្បីរក្សាគាត់មិនឲ្យទៅ Manchester United

អ្នកចាត់ការបច្ចេកទេសក្លិបលោក Gerry Hamstra បាននិយាយថា ក្លិប Ajax បានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីរក្សាលោក Erik ten Hag ឲ្យដឹកនាំក្លិបបន្ត ចំពេលមានគោលដៅចាប់អារម្មណ៍ក្លាយជាអ្នកចាត់ការ Manchester United ... Read More »