ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

សម័យកាលលោក ដូណាល់ ត្រាំ មិនអនុញ្ញាតឲ្យចាញ់នៅក្នុងការប្រកួតប្រជែងអាវុធឡើយ

ប្រធានាធិបតីថ្មីអាមេរិកកន្លងមកបានប្រកាសថា នឹងមានការប្រកួតប្រជែងអាវុធ ក្រោយពេលលោកឡើងកាន់តំណែង ប្រធានាធិបតី។ ការប្រកាសខាលើរបស់លោកត្រាំក្រោយពេលដែលអាមេរិកខកខាននៅក្នុងការផលិតអាវុធទំនើបៗ ជាច្រើន ឆ្នាំកន្លងមក។ ការប្រកាសរបស់លោក ត្រាំ គឺជួនគ្នា នឹងអត្ថបទរបស់លោក David Andelman បានសរសេរអត្ថបទមួយចុះផ្សាយនៅលើសារព័ត៌មានអាមេរិក USA ... Read More »

បាល់ទាត់នៅអង់គ្លេស League 1+2 ថ្ងៃនេះ Bradford, Scunthorpe, Mansfield, Stevenage សង្ឃឹមរក បាន៣ពិន្ទុ

ការប្រកួតបាល់ទាត់នៅអង់គ្លេស League 1+2 ថ្ងៃនេះក្រុម Bradford, Scunthorpe, Mansfield, Stevenage ប៉ះជាមួយក្រុមភ្ញៀវដែលមានប្រវត្តិប្រកួត និងចំណាត់ថ្នាក់មិនសូវល្អ អាចមានសង្ឃឹម រកបាន៣ពិន្ទុពីគូប្រកួត ក្នុងទឹកដីរបស់ខ្លួន ។ អង់គ្លេស ... Read More »

បាល់ទាត់នៅអង់គ្លេស FA Cup ថ្ងៃនេះ ManUnited, Ipswich, Brighton, Stoke មិនដែលមានប្រវត្តិចាញ់ ក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស FA Cup ថ្ងៃនេះក្រុម ManUnited, Ipswich, Brighton, Stoke ជាក្រុមដែលមានប្រវត្តិ ល្អ និងពុំដែលមានប្រវត្តិចាញ់គូប្រកួតក្នុង ទឹកដីរបស់ខ្លួនឡើយ ។ ManUnited Vs ... Read More »

មេដឹកនាំក្រុមអ៊ិស្លាមបង្កើតរដ្ឋដឹកនាំកម្លាំងជាង៤០០នាក់ចូលទៅកាន់អឺរ៉ុប

សារព័ត៌មានដេលីម៉េលបានដកស្រង់ប្រភពព័ត៌មានពីក្រុមសន្តិសុខអីុតាលីឲ្យ ដឹងថា មេដឹកនាំក្រុមភេរវកម្ម IS បានដឹក នាំកូនចៅជាង៤០០នាក់ ចូលទៅកាន់ តំបន់អឺរ៉ុបក្រោមការបិទបាំងជាជនភៀសខ្លួន។ មេដឹកនាំក្រុម IS ដែលចូលទៅអឺរ៉ុប នោះមានឈ្មោះថា Lavdrim Muhajeri ជនជាតិអាល់បានៀ ... Read More »

រដ្ឋាភិបាលស៊ីរីស្វែងរកប្រភពជំនួយកសាងទីក្រុងអាឡែបប៉ូឡើងវិញ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស៊ីរីបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងដាម៉ាកាសបាន ខិតខំស្វែងរកជំនួយដើម្បីកសាងទីក្រុង អាឡែបប៉ូឡើងវិញ ក្រោយពេលទីក្រុងនេះរងការវាយប្រហារទម្លាក់គ្រាប់បែកខូចខាតយ៉ាងដំណំ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស៊ីរីលោក Bashar Yaziji កាលពីថ្ងៃទី៤ ខែមករា បានឲ្យដឹងថា«រដ្ឋាភិបាលទីក្រុងដាម៉ាកាស កំពុងតែស្វែងរកអ្នកវិនិយោគ ដោយផ្តល់ អាទិភាពខ្ពស់។ រដ្ឋាភិបាលស៊ីរីនឹងផ្តល់ ... Read More »

ចិនរំពឹងថា ការនាំទំនិញចេញទៅកាន់អឺរ៉ុបចាប់ពីពេលនេះទៅនឹងល្អប្រសើរជាងមុន

នៅក្នុងឆ្នាំ២០១៧នេះការនាំទំនិញ របស់ចិនទៅកាន់តំបន់អឺរ៉ុបកាន់តែប្រសើរឡើងដោយចិនរំពឹងថា នឹងមានទំនិញជាច្រើនចូលទៅទីនោះក្រោយពេលបានបញ្ជូន រថភ្លើងដឹកទំនិញលើកដំបូងរបស់ខ្លួនទៅកាន់ទីក្រុងឡុងរបស់ចក្រភពអង់គ្លេស។ នៅដើមសប្តាហ៍នេះខ្សែរថភ្លើងដំបូងមានចម្ងាយវែងជាងគេបំផុតនៅលើពិភពលោកតភ្ជាប់ពីប្រទេសចិនទៅកាន់អង់ គ្លេស។ រថភ្លើងដែលត្រូវធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយនេះបានចាកចេញពីស្ថានីយរថភ្លើងវីយូ ខេត្តស៊ីជាំង ដើម្បីឆ្ពោះទៅគោល ដៅរដ្ឋធានីរបស់ចក្រភពអង់គ្លេសដោយការធ្វើដំណើររបស់រថភ្លើងនេះនឹងត្រូវ ចំណាយពេលរហូតដល់ទៅ២សប្ដាហ៍ កន្លះ និងមានចម្ងាយជិត៨.០០០ម៉ាយ។ នៅក្នុងរថភ្លើងនោះដែរ មានផ្ទុកសម្ភារគេហដ្ឋានជាច្រើនប្រភេទ ... Read More »

ចិនបញ្ជូនពលករជាង៦.០០០នាក់ទៅអីុស្រាអែលសាងសង់ផ្ទះ

រដ្ឋភិបាលទីក្រុងប៉េកាំងនិងទីក្រុង Tel Aviv បានព្រមព្រៀងបញ្ជូនពលករសម្រាប់ សាងសង់រាប់ពាន់នាក់ទៅកាន់អីុស្រាអែល ដើម្បីកាត់បន្ថយ «វិបត្តិកង្វះផ្ទះរស់នៅ» ក្នុង ប្រទេសនេះ។ នៅក្នុងសេចក្តីប្រកាសរួមដែលធ្វើឡើង ដោយក្រសួងមហាផ្ទៃនិងក្រសួងហិរញ្ញវត្ថុ អីុស្រាអែលបានឲ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងរវាងអីុស្រាអែលនឹងចិននឹងត្រូវចុះហត្ថលេខានៅខែកុម្ភៈខាងមុខនេះក្នុងនោះ ចិននឹងត្រូវបញ្ជូនពលករប្រមាណ៦ពាន់នាក់ទៅកាន់អីុស្រាអែលធ្វើការសាងសង់ រយៈពេល៦ខែ។ ... Read More »

ក្រោយស៊ុតបាល់បាន២គ្រាប់ James Rodriguezថា មិនចាកចេញពី Real Madridទេ

ខ្សែបំរើប្រយុទ្ធអន្តរជាតិកូឡុំប៊ី James Rodriguezបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងមិនចាកចេញពីក្រុមReal Madridឡើយក្រោយពីស៊ុតបាល់បាន២គ្រាប់ទៅលើក្រុមSevilla ក្នុងកម្មវិធីអេស្ប៉ាញ Copa del Rey វគ្ក១៦ក្រុមចុងក្រោយជើងទី១។ James Rodriguezលេងឲ្យក្លិបReal Madridបានតែ៤ដងប៉ុណ្ណោះសម្រាប់រដូវកាលថ្មីដែលជាហេតុ ធ្វើឲ្យមានពត័មានលេចលឺថាក្លិបធំៗដូចជាChelsea, Paris Saint-Germain ... Read More »

Middlesbrough នាំយកខ្សែប្រយុទ្ធ Rudy Gestede ពី Aston Villa មកលេងនៅ Premier League

ក្រុមបាល់ទាត់ Middlesbrough បានទិញខ្សែប្រយុទ្ធ Rudy Gestede ពី ក្លិបAston Villaនៅក្នុងក្របខណ្ឌ័អង់គ្លេសChampionship យកមលេងនៅអង់គ្លេសPremier League។ ប្រភពពត័មានពីBBCបានឲ្យដឹងថា ក្លិបទាំងពីរបានយល់ព្រមលើតំលៃខ្លួនរបស់ Rudy Gestede ចន្លោះពី៦ទៅ៧លានផោនប៉ុណ្ណោះ។ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ការប្រគល់សងវ៉ាលិសបរមាណូនិងកិច្ចការដែលលោក បារ៉ាក់ អូបាម៉ា ត្រូវធ្វើមុនបញ្ចប់អាណត្តិ

ការប្រគល់វ៉ាលិសបរមាណូ និងការ ចែកផ្លូវជាមួយបុគ្គលិកមន្ត្រីរដ្ឋការជាកិច្ចការចុងក្រោយដែលលោក អូបាម៉ា ត្រូវតែ ធ្វើ។ នៅពេលនេះប្រធានាធិបតី អូបាម៉ា ស្ថិតនៅក្នុងពេលវេលាចុងក្រោយនៃអាណត្តិ ទីពីររបស់ខ្លួននៅសេតវិមាន ហើយនៅ សល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះអាមេរិកនឹងមានប្រធានាធិបតីថ្មី។ ដើម្បីត្រៀម លក្ខណៈផ្ទេរតំណែងស្ថាប័នសំខាន់ៗរបស់ រដ្ឋដំណើរការអស់ពីសមត្ថភាពដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ផងដែរ។ ... Read More »

Leicester Cityទិញខ្សែបម្រើអន្តរជាតិនីហ្សេរីយ៉ា Wilfred Ndidi ពីប្រទេសប៊ែលហ្ស៊ីក

ក្លិបLeicester City ដែលជាក្រុមការពារតំណែងជើងឯកអង់គ្លេសPremier Leagueបានទិញខ្សែបំរើ អន្តរជាតិនីហ្សេរីយ៉ាWilfred Ndidiពីក្លិបGenkរបស់ប៊ែលហ្ស៊ីក។ កីឡាករWilfred Ndidiដែលមានវ័យ២០ឆ្នាំបានចុះកិច្ចសន្យាលេងឲ្យក្រុមLeicester Cityក្នុងរយះពេល៥ឆ្នាំកន្លះក្នុងតំលៃខ្លួន១៥លានផោន។ កីឡាករWilfred Ndidiបានពិនិត្យសុខភាពរួចរាល់អស់ហើយនៅក្នុងកីឡាដ្ឋានKing Power របស់ ក្លិបLeicester City ... Read More »

Axel Witselបដិសេធសំណើរបស់ក្លិបJuventusដើម្បីទៅលេងនៅចិន

ខ្សែបំរើអន្តរជាតិប៊ែលហ្ស៊ីក Axel Witsel របស់ក្លិប Zenit St Petersburg បានបដិសេធសំណើររបស់ក្លិបសេះបង្កង់Juventusជើង ឯកប្រទេសអ៊ីតាលី ដើម្បីទៅទីចូលរួមក្រុម Tianjin Quanjianនៅក្នុងក្របខណ្ឌ័កំពូលរបស់ចិន។ កីឡាករវ័យ២៧ឆ្នាំ Axel Witselនេះ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ West Ham ស្វាគមន៍ Man City Man ខណៈ Espanyol, Monaco GFCA Ajaccio រំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម West Ham ស្វាគមន៍ក្រុមខ្លាំង Man City ក្នុងវគ្គជម្រុះ FA Cup ។ ចំណែក Espanyol, Monaco GFCA Ajaccio ... Read More »

ទាហានសហរដ្ឋអាមេរិកម្នាក់ដួលសន្លប់ពេលលោក អូបាម៉ា ទៅលាជាលើកចុងក្រោយមុនបញ្ចប់អាណត្តិ

សមាជិកមួយរូបរបស់ទាហានកិត្តិយស មកពីកម្លាំងទាហានអាមេរិក ស្រាប់តែដួលសន្លប់នៅមុខប្រធានាធិបតី អូបាម៉ា នៅ ពេលដែលលោកបានធ្វើដំណើរទៅលាកម្លាំងទាហានបញ្ចប់អាណត្តិរបស់ខ្លួនកាលពីថ្ងៃទី៥ មករា។ តាមសារព័ត៌មានដេលីម៉េលរបស់អង់គ្លេសបានផ្សាយថា ទាហានកិត្តិយសខាង លើបានសន្លប់ពេលលោក អូបាម៉ា កំពុងថ្លែងសុន្ទរកថាជាលើកចុងក្រោយទៅកាន់កម្លាំងទាហាននៅក្នុងជំរំយោធា Myer Henderson ក្នុងតំបន់ ... Read More »

តោខៀវ Chelsea ស្គាល់រស់ជាតិចាញ់នៅក្នុងទឹកដីរបស់មាន់ខ្នាយមាសTottenham Hotspur

ក្រុមតោខៀវChelseaមិនអាចបំបែកកំណត់ត្រាឈ្នះ១៤ប្រកួតជាប់គ្នាឡើយដោយបានបរាជ័យ នៅក្នុងទឹកដីមាន់ខ្នាយមាសTottenham Hotspurកាលពីថ្ងៃតី៤ ខែមករា ឆ្នាំ២០១៧។ Chelsea បានឈ្នះ១៣ប្រកួតជាប់ៗគ្នា និងកំពុងឈរកំពូលតារាង ប៉ុន្តែ ពួកគេបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាសដោយលទ្ធផល2-0 នៅ កីឡដ្ឋាន White Hart Lane។ ... Read More »

រថភ្លើងធ្លាក់ផ្លូវនៅទីក្រុងញូវយ៉ក របួសជាង១០០នាក់

រថភ្លើងមួយខ្សែបានធ្លាក់កងចេញពីផ្លូវនៅពេលដែលបុកទៅនឹងរបាំងនៅខាងចុងនៃស្ថានីយ រថភ្លើងតំបន់ Brooklyn ក្នុងពេលដែលមានមនុស្សកុះករ នាថ្ងៃទី៤ ខែមករា បណ្តាលឲ្យមនុស្ស១០៣នាក់រងរបួស។ ក្រុមពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ ញូវយ៉កបានទៅដល់កន្លែងកើតហេតុភ្លាមៗនៅស្ថានីយ Atlantic ក្រោយពេលរថភ្លើង Long Island ធ្លាក់កងចេញពីផ្លូវនៅតំបន់ដែលមានមនុស្សច្រើន ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Bilbao ប៉ះ Barcelona ខណៈ Panionios, Doncaster មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Bilbao បើកពហុកីឡដ្ឋានស្វាគមន៍ក្រុម ខ្លាំង Barcelona ។ ចំណែកក្រុម Panionios, Doncaster ជាក្រុមដែលមានប្រវត្តិ ប្រកួតល្អ និងមានប្រៀបក្នុងទឹកដីរបស់ ខ្លួន ។ អេស្ប៉ាញ ... Read More »

លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ

បេក្ខភាពប្រធានាធិបតីអាមេរិកដែល មិនទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងមកបើទោះបីមានសំឡេងគាំទ្រច្រើនជាងរាប់លាន សន្លឹកក្តីបានប្រកាសថា នឹងចូលរួមនៅក្នុងពិធីចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី២០ ខែមករាខាងមុខនេះ។ ការចូលរួមនៅក្នុងពិធីខាងលើគឺតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ។ ... Read More »

ក្រុមChapecoenseត្រូវការកីឡាករ២០នាក់មកជំនួសអ្នកដែលស្លាប់ដោយធ្លាក់យន្តហោះ

ក្លិបបាល់ទាត់ Chapecoense របស់ប្រទេសប្រេស៊ីលបានប្រកាសថាខ្លួនត្រូវការជ្រើសរើសកីឡាករចំនួន២០នាក់ដើម្បីលេងក្នុងរដូវកាលថ្មីហើយរក្សាទុកលេខអាវសម្រាប់កីឡាករដែលនៅរស់រានមានជីវិតពីការ ធ្លាក់យន្តហោះ។ កីឡាករ១៩នាក់រួមទាំងបុគ្គលិកគ្រូបង្វឹក អ្នកសារព័ត៌មាន ជាច្រើននាក់ទៀតសរុបចំនួន៧១នាក់ បានស្លាប់ដោយសារធ្លាក់យន្តហោះពេលក្រុមChapecoenseធ្វើដំណើរទៅប្រកួតជាមួយនឹងក្រុមAtletico Nacionalរបស់ប្រទេសកូឡុំប៊ីក្នុងកម្មវិធីពានរង្វាន់ទ្វីបអាមេរិកខាងត្បូងCopa Sudamericanaវគ្គផ្តាច់ព្រ័ត្រ។ លោកRui Costaអគ្គនាយកផ្នែកបាល់ទាត់របស់ក្លិបChapecoenseបានថ្លែងថា “ពួកយើងកំពុង តែផ្តោតលើការខ្ចីជើងកីឡាករដោយមានក្លិបជាច្រើនជាដៃគូរបស់យើង។ ខ្សែការពារNetoនិងAlan ... Read More »

ក្រុមបាតតារាង Hull City បណ្តេញគ្រូបង្វឹក Mike Phelan ចេញពីតំណែង

ក្រុម Hull City ដែលកំពុងតែឈរលេខរៀងបាតតារាងនៅអង់គ្លេស Premier Leagueបានបណ្តេញគ្រូបង្វឹកMike Phelanចេញពីតំណែងហើយ។ គ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះបានមកជំនួសតំណែងលោកSteve Bruceជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០១៦ ហើយគាត់បានចាប់ផ្តើមដោយភាពជោគជ័យដោយឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែ សីហានៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ប៉ុន្តែក្នុងចំណោម៩ប្រកួតចុងក្រោយនេះក្រុមHull City ទទួលបានតែ៣ពិន្ទុប៉ុណ្ណោះ ... Read More »

ផ្លូវការ! ខ្សែបម្រើអាល្លឺម៉ង់Julian Draxle ចុះកិច្ចសន្យាលេងឲ្យ Paris St Germain រយៈពេល៤ឆ្នាំកន្លះ

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Julian Draxlerបានចាកចេញពីក្រុម Wolfsburgទៅចូលរួមក្រុមជើងឯក បារាំងParis St Germainជាផ្លូវការហើយក្នុងតម្លៃ៣៤លានផោន។ កីឡាករវ័យយ២៣ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឲ្យParis St Germainរយៈពេល៤ឆ្នាំកន្លះ ពោលគឺរហូតដល់ឆ្នាំ២០២១។ Julian Draxlerធ្លាប់ចូលរួមក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងកម្មវិធីWorld Cupឆ្នាំ២០១៤ដែលពេល នោះអាល្លឺម៉ង់ក្លាយទៅជាម្ចាស់ជើងឯកពិភពលោក។ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកអាចនឹងដាក់ពង្រាយអាវុធទ្រង់ទ្រាយធំនៅសមុទ្រចិនភាគខាងត្បូង

មន្ទីរបញ្ចកោណកំពុងតែស្រាវជ្រាវពីការដាក់អាវុធធុនធ្ងន់នៅលើពិភពលោកឡើងវិញ ក្នុងនោះអាមេរិកអាចនឹងដាក់ ប្រព័ន្ធការពារចល័តនៅសមុទ្រចិនភាគ ខាងត្បូងដើម្បីបាញ់ទម្លាក់មីស៊ីលនៅតំបន់ សមុទ្រនេះតែម្តង។ នៅក្នុងអត្ថបទមួយដែលបានផ្សាយនៅលើគេហទំព័រ « The National Interest» របស់អាមេរិកនៅដើមឆ្នាំ២០១៧នេះបានផ្សាយថា ចិនបានដាក់កាំជ្រួចមីស៊ីលការពារដែនអាកាសនៅលើកោះដែលចិន បញ្ជាក់ថា ស្ថិតនៅក្នុងដែនអធិបតេយ្យ របស់ខ្លួននៅសមុទ្រចិនភាគខាងត្បូង។ ... Read More »

សេះបង្កង Juventus ប្រមាញ់បានខ្សែបម្រើTomas Rincon ពីក្រុមGenoa ក្នុងតម្លៃខ៨លានអឺរ៉ូ

ក្រុមសេះបង្កង់Juventusបានទទួលជោគជ័យ ក្នុងការទិញខ្សែបម្រើអន្តរជាតិវេណេហ្ស៊ុយអេឡា Tomas Rinconពីក្លិបGenoaនៅក្នុងក្របខ័ណ្ឌអ៊ីតាលីSerie Aដូចគ្នា។ Tomas Rincon នឹងក្លាយទៅជាកីឡាករវេណេហ្ស៊ុយអេឡាដំបូងគេបំផុត ដែលលេងឲ្យក្រុម សេះបង្កង់ដោយបានចុះកិច្ចសន្យាលេងឲ្យJuventusរហូតដល់ឆ្នាំ២០២០។ គួររំលឹកថាកីឡាករវ័យ ២៨ឆ្នាំ Rinconបានផ្លាស់ចេញពីក្រុម Hamburgមកកាន់ក្រុម Genoaក្នុងឆ្នាំ ... Read More »

កីឡាករញៀនភ្នាល់បាល់ Joey Barton វិលត្រឡប់មកកាន់ក្លិបចាស់ Burnleyវិញ

ក្លិបបាល់ទាត់ Burnleyនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueបានចុះហត្ថលេខានាំយក កីឡាករវ័យ៣៤ឆ្នាំ Joey Barton មកលេងវិញរហូតដល់ចប់រដូវកាលឆ្នាំ២០១៧។ ខ្សែបម្រើ Joey Bartonបានជួយក្រុមBurnley ឈ្នះជើងឯកអង់គ្លេសChampionshipកាលពីរដូវកាល មុន ប៉ុន្តែគាត់មិនបន្តលេងឲ្យក្រុមនេះនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសទេ បែរជាទៅចូលរួមក្រុម Rangersនៅក្នុងប្រទេសស្កុតឡេន។ ... Read More »

ខ្សែប្រយុទ្ធកំពូលទាំង៣របស់Barcelona វិលត្រឡប់មកហ្វឹកហាត់វិញ មុនប៉ះ Athletic Bilbao

ក្លិប Barcelonaបានស្វាគមន៏ដល់កំពូលខ្សែប្រយុទ្ធទាំង៣របស់ខ្លួនមកកាន់ទីលានហ្វឹកហាត់វិញ ហើយមុនពេលប៉ះក្រុម Athletic Bilbao ក្នុងកម្មវិធីអេស្ប៉ាញ Copa del Rey។ ខ្សែប្រយុទ្ធមុតស្រួចទាំង៣ Lionel Messi, Neymar និង Luis ... Read More »

សិង្ហបុរីរំពឹងថាឆ្នាំ២០១៧នឹងមានសេដ្ឋកិច្ចកើនឡើងជាងឆ្នាំ២០១៦

នៅក្នុងចំណាត់ថ្នាក់ប្រទេសអ្នកមានលើពិភពលោកសិង្ហបុរីឈរលំដាប់ទី៣ បន្ទាប់ពីប្រទេសកាតារនិងលុចស៊ីមបួរដែល មានពលរដ្ឋរកប្រាក់ចំណូលបានច្រើនបំផុត ប្រចាំឆ្នាំ ប៉ុន្តែសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះនៅឆ្នាំ២០១៦ ដែលមានតែ១,៨ភាគរយ ប៉ុណ្ណោះ។ ពលរដ្ឋសិង្ហបុរីរកប្រាក់ចំណូលមធ្យមមានរហូតដល់ទៅ៨៥.០០០ដុល្លារក្នុង មួយឆ្នាំ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺជាប្រទេសមិនមានធនធានធម្មជាតិអ្វីនោះឡើយ ប៉ុន្តែក្លាយជាប្រទេសលំដាប់ទីមួយនៅតំបន់អាស៊ី។ សិង្ហបុរីបានឈានមុខលើ ហុងកុងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំ បំផុតទី៣លើពិភពលោក ក្រោមតែទីក្រុង ... Read More »

ទួរគីបង្កើនការបោសសម្អាតក្រុមភេរវកម្មនៅក្នុងប្រទេស

ក្រៅពីការបង្កើនសកម្មភាពវាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី និងអីុរ៉ាក់ ទួរគីក៏បានបង្កើនសកម្មភាពបោស សម្អាតក្រុមភេរវកម្មដែលលាក់ខ្លួននៅក្នុងប្រទេសផងដែរ។ ក្រោយការវាយប្រហារនៅយប់ឆ្លងឆ្នាំក្នុងទីក្រុងអីុស្តង់ប៊ុល ទួរគីបានបង្កើនការ វាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេស ស៊ីរីដោយវាយប្រហារទម្លាក់គ្រាប់បែក សម្លាប់ខ្មាន់កាំភ្លើង IS អស់ជាច្រើន។ ក្រៅពីប៉ូលិសនៅក្នុងប្រទេសទួរគីបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលមានទំនាក់ ទំនងនឹងរដ្ឋអ៊ិស្លាមចំនួន៥នាក់ដែលពួកគេត្រូវបានសង្ស័យថា ... Read More »

ភេរវកម្មកើនឡើង ប្រទេសមួយចំនួនមានគម្រោងឲ្យពលរដ្ឋប្រើប្រាស់កាំភ្លើងសម្រាប់ទប់ទល់

កន្លងមកមានតែពលរដ្ឋអាមេរិកប៉ុណ្ណោះ ដែលបានប្រើប្រាស់កាំភ្លើងច្រើនជាងគេ បំផុតលើពិភពលោក។ ពលរដ្ឋអាមេរិក ប្រមាណជាង៨០ភាគរយប្រើប្រាស់កាំ ភ្លើង។ នៅពេលដ៏ខ្លីខាងមុខការប្រើប្រាស់កាំភ្លើងនឹងកើតឡើងទៀតក្រោមការដឹកនាំរបស់លោក ត្រាំ ដោយសារតែលោក បានគាំទ្រការប្រើប្រាស់កាំភ្លើង។ ក្រៅពីអាមេរិកក៏នៅមានប្រទេសមួយចំនួននៅតំបន់អឺរ៉ុបមានគម្រោងអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់កាំភ្លើងដូចគ្នា។ ជាក់ស្តែងសាធារណរដ្ឋឆេកកំពុងពិចារណាធ្វើវិសោធនកម្មនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន អនុញ្ញាតឲ្យពលរដ្ឋអាចប្រើប្រាស់អាវុធដោយស្របច្បាប់ដើម្បីការពារប្រឆាំងនឹងភេរវកម្មបន្ទាប់ពីមានការវាយប្រហារជា បន្តបន្ទាប់នៅទីក្រុងប៊ែរឡាំងប្រទេស អាល្លឺម៉ង់ ... Read More »

មន្ទីរឃុំឃំាងហ្វុីលីពីនរងការវាយប្រហារអ្នកទោស១៥០នាក់រត់គេចខ្លួន

ខ្មាន់កាំភ្លើងរាប់សិបនាក់សង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មអុីស្លាមIS បាន សម្លាប់ឆ្មាំគុកហើយដោះលែងអ្នកទោសជាច្រើនស្ថិតនៅមន្ទីរឃុំឃាំង ភាគខាង ត្បូងហ្វុីលីពីន។ មន្ត្រីអនុរក្សពន្ធនាគារហ្វុីលីពីនបានឲ្យដឹងថា អ្នកទោសជាង១៥០នាក់ បានរត់ គេចខ្លួនបាត់ ក្រោយការវាយប្រហារពីក្រុមអុីស្លាមIS ទៅលើមន្ទីរឃុំឃាំង North Cotabato ស្ថិតនៅទីក្រុង Kidapawan ... Read More »

គ្រូបង្វឹកថ្មីPaul Clementឈរមើលក្រុមSwanseaទទួលបាន៣ពិន្ទុនៅអង់គ្លេសPremier League

លោកPaul Clementដែលទើបតែតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Swanseaបានត្រឹមតែឈរមើលកូនក្រុមឈ្នះCrystal Palace ដោយលទ្ធផល2-1នៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueកាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០១៧។ អតីតជំនួយការគ្រូបង្វឹកក្លិបBayern MunichលោកPaul Clementត្រូវបានជ្រើសរើសមកដឹកនាំ ក្រុមSwanseaកាលពីថ្ងៃអង្គា ប៉ុន្តែកីឡាករទាំងអស់ដែលលេងឈ្នះ Crystal Palace ត្រូវបានជ្រើសរើសដោយលោកAlan Curtisដែលជាអ្នកគ្រប់គ្រងបណ្តោះអាសន្នប៉ុណ្ណោះ។ ... Read More »