ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រុស្ស៊ីព្រមានវាយប្រហារក្បួនរថយន្តដឹកជំនួយយោធាពីប៉ូឡូញឱ្យអ៊ុយក្រែន

ការផ្តល់ជំនួយយោធាពីប្រទេសប៉ូឡូញឱ្យទៅប្រទេសអ៊ុយក្រែនធ្វើឱ្យរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ដោយរុស្ស៊ីបានព្រមានវាយប្រហារទៅលើរថយន្តដឹកអាវុធទាំងអស់ពីប្រទេសប៉ូឡូញ។ ភាគច្រើនអាវុធដែលប៉ូឡូញបញ្ជូនទៅឱ្យរុស្ស៊ីគឺជាអាវុធទំនើបរបស់អង្គការណាតូ ។ អាមេរិកនិងសហគមន៍អឺរ៉ុបបានប្រកាសថានឹងបញ្ជូនអាវុធទំនើបៗបន្ថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែន ។ ក្នុងពេលដ៏ខ្លីខាងមុខកម្លាំងទាហានអ៊ុយក្រែននឹងទទួលបាន អាវុធប្រឆាំងរថក្រោះដ៏ទំនើប និងកាំជ្រួចមីស៊ីលការពារដែនអាកាសបំពាក់លើស្មាប្រភេទ Stinger ។ ជាមួយគ្នានេះដែរ យន្តហោះចម្បាំង Mig-29 និង ... Read More »

កិច្ចពិភាក្សាបញ្ចប់ដោយគ្មានលទ្ធផល កាំជ្រួចមីស៊ីលរុស្ស៊ី វាយប្រហារគ្រប់ទីកន្លែងក្នុងប្រទេសអ៊ុយក្រែន

កម្លាំងទាហានរុស្ស៊ីបានបង្កើនសកម្មភាពវាយប្រហារទៅលើទីតាំងក្នុងទីក្រុង Kharkiv និងតំបន់ជាច្រើនទៀតរបស់ប្រទេសអ៊ុយក្រែនក្នុងពេលកិច្ចពិភាក្សា ស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខដាក់គ្នាដោយគ្មានលទ្ធផល ហើយភាគីទាំងពីរនឹងបន្តពិភាក្សាជាលើកទីពីរទៀត តែមិនទាន់កំណត់នៅពេលណានោះឡើយ។ ការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនក្នុងពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោក ពិសេសគឺប្រទេសលោកខាងលិច បានសម្រេចដាក់ទណ្ឌកម្មរុស្ស៊ីជាបន្តបន្ទាប់ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនកាលពីសប្តាហ៍កន្លងមក ។ ការវាយប្រហារនៅទីក្រុង Kharkiv បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងមនុស្ស៣១នាក់ទៀតរងរបួស។ សារព័ត៌មាន ... Read More »

ពិភាក្សាមិនមានលទ្ធផល អ៊ុយក្រែនដាក់លិខិតស្នើសុំចូលជាសមាជិក សហគមន៍អឺរ៉ុប

ប្រធានាធិបតីអ៊ុយក្រែន Zelensky បានដាក់លិខិតស្នើសុំចូលជាសមាជិកអឺរ៉ុបជាផ្លូវការដើម្បីក្លាយជាសមាជិកទី២៨ ក្នុងសហគមន៍នេះ ខណៈដែលកិច្ចពិភាក្សាជាមួយរុស្ស៊ីមិនមានលទ្ធផលល្អ ។ ប៉ុន្តែការចូលជាសមាជិកអឺរ៉ុបមិនមែនជាបញ្ហាចំពោះរុស្ស៊ីនោះឡើយ តែការចូលជាសមាជិកណាតូ ទើបជាបញ្ហាចោទរបស់រុស្ស៊ី។ ការសម្រេចខាងលើរបស់អ៊ុយក្រែនកើតឡើងក្រោយពេល សហគមន៍អឺរ៉ុបបើកភ្លើងខៀវដល់អ៊ុយក្រែនចូលជាសមាជិកក្រោយរុស្ស៊ីវាយប្រហារ៥ថ្ងៃកន្លងមក។ ក្នុងពេលដែលអ៊ុយក្រែនចូលជាសមាជិកអឺរ៉ុប ជំហានបន្ទាន់គឺចូលជាសមាជិករបស់អង្គការណាតូ ហើយក្នុងពេលនោះប្រទេសណាតូនឹងមានសិទ្ធពេញលេញនៅក្នុងការបញ្ជូនកម្លាំងទាហានទៅការពារសន្តិសុខអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ... Read More »

លោក Jesse Marsch ស្នងតំណែងលោក Marcelo Bielsa ជាគ្រូបង្វឹកថ្មីក្លិប Leeds United

ក្លិប Leeds United គ្រោងនឹងតែងតាំងអតីតគ្រូបង្វឹកក្លិប RB Leipzig លោក Jesse Marsch ជាគ្រូបង្វឹកថ្មីរបស់ក្លិបនៅលីគកំពូលអង់គ្លេសមួយនេះ។ បុរសសញ្ជាតិអាមេរិករូបនេះដែលធ្លាប់បង្វឹកក្រុម New York Red Bulls ... Read More »

រុស្ស៊ីប្រឈមមុខនឹងការបាត់បង់ឱកាសលេងនៅ World Cup បន្ទាប់ពីការព្រមានរបស់ FIFA

អនាគតរបស់ក្រុមជម្រើសជាតិរុស្ស៊ីក្នុងព្រឹត្តិការណ៍ World Cup កាន់តែតានតឹងកាលពីថ្ងៃចន្ទ ទី២៨ កុម្ភៈ បន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោកFIFA គ្រោងអនុញ្ញាតឱ្យពួកគេលេងនៅលើទឹកដីអព្យាក្រឹតមួយ ដោយត្រូវបានច្រានចោលដោយគូប្រជែងថា “មិនអាចទទួលយកបាន”ធ្វើឱ្យដំណើរការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មានភាពវឹកវរក្នុងប្រទេស។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានព្រមានថា ពួកគេកំពុងពិចារណាការដាក់ទណ្ឌកម្មចុងក្រោយប្រឆាំងនឹងរុស្ស៊ីថា ជាការដាក់ទណ្ឌកម្មចំពោះការលុកលុយយ៉ាងបង្ហូរឈាមរបស់ពួកគេទៅលើប្រទេសអ៊ុយក្រែន។ ... Read More »

រុស្ស៊ីអំពាវនាវដល់ពលរដ្ឋអ៊ុយក្រែនភៀសខ្លួនចេញពីរដ្ឋធានីកៀវ

ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ២៨ខែកុម្ភៈ បានអំពាវនាវដល់ពលរដ្ឋអ៊ុយក្រែនក្នុងរដ្ឋធានី កៀវ ភៀសខ្លួនចេញពីទីក្រុងនេះ។ កម្លាំងទាហានរុស្ស៊ីបានទុកច្រកផ្លូវមួយប្រកបដោយសុវត្ថិភាពឱ្យពលរដ្ឋភៀសខ្លួនចេញពីរដ្ឋធានី ។ តាមការប្រកាសរបស់ក្រសួងការពារពារជាតិរុស្ស៊ី ពលរដ្ឋអ៊ុយក្រែនអាចធ្វើដំណើរតាមផ្លូវល្បឿនលឿន ឆ្ពោះទៅកាន់ទីក្រុង Vasilkov មានចម្ងាយពីរដ្ឋធានីប្រមាណ២០គីឡូម៉ែត្រ ច្រកផ្លូវនេះគឺមានសុវត្ថិភាព។ សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេល ក្រសួងការពារជាតិរាយការណ៍ទៅកាន់ប្រធានាធិបតីពូទីនថា ... Read More »

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានរាយការណ៍ទៅកាន់ប្រធានាធិបតីពូទីនថា កម្លាំងបរមាណូបានត្រៀមរួចរាល់ហើយ

ក្រោយទទួលបានបទបញ្ជាពីប្រធានាធិបតីពូទីន ក្នុងការបញ្ចេញកម្លាំងបរមាណូយុទ្ធសាស្ត្រត្រៀមប្រយុទ្ធមក ពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានរាយការណ៍ទៅកាន់ប្រធានាធិបតីពូទីនថា កម្លាំងបរមាណូនៅលើអាកាស នៅដីគោក និងនៅក្នុងនាវាមុជទឹកនៅដែនសមុទ្របានស្ថិតនៅក្នុងការត្រៀមលក្ខណៈរួចរាល់ រង់ចាំតែការសម្រេចពីប្រធានាធិបតីប៉ុណ្ណោះ។ សារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់នៅថ្ងៃទី២៨ខែកុម្ភៈថា «តាមបទបញ្ជារបស់អគ្គមេបញ្ជាការជាន់ខ្ពស់នៃកម្លាំងទាហានរុស្ស៊ី ... Read More »

ជំនួបពិភាក្សារវាងរុស្ស៊ីនឹងអ៊ុយក្រែនចាប់ផ្តើមហើយ តែទីតាំងត្រូវបានរក្សាការសម្ងាត់ដោយបញ្ហាសន្តិសុខ

ក្រសួងការបរទេសរុស្ស៊ីនិងអ៊ុយក្រែនបានប្រកាសថា ជំនួបពិភាក្សារវាងប្រទេសទាំងពីរបានចាប់ផ្តើមឡើងហើយនៅតំបន់ព្រំដែនប្រទេសអ៊ុយក្រែន និងបេឡារូស ប៉ុន្តែទីតាំងត្រូវបានរក្សាការសម្ងាត់ដោយបារម្ភពីសន្តិសុខ។ ប្រធានគណៈប្រតិភូពិភាក្សារបស់អ៊ុយក្រែនរួមមានរដ្ឋមន្ត្រីការពារជាតិ លោក Oleksiy Reznikov រដ្ឋលេខាធិការក្រសួងការបរទេស លោក Mykola Tochytskyi ។ ចំណែកភាគីរុស្ស៊ីវិញមានជំនួយការផ្ទាល់របស់ប្រធានាធិបតី គឺលោក ... Read More »

ចិនប្រើប្រាស់រ៉ុក្កែត Long March 8 បញ្ជូនផ្កាយរណប២២គ្រឿងឡើងទៅកាន់ទីអវកាស

រ៉ុក្កែត Long March 8 របស់ចិនបានបង្កើតកំណត់ត្រាថ្មី ដោយនាំផ្កាយរណបរហូតដល់ទៅ ២២គ្រឿងឡើងទៅកាន់ទីអវកាសដោយជោគជ័យ។ សារព័ត៌មានស៊ីនហួបានផ្សាយថា ការបាញ់បញ្ជូនផ្កាយរណបបានធ្វើឡើងនៅវេលាម៉ោង ១១និង៦នាទី ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២ បញ្ជូនផ្កាយរណប២២គ្រឿងឡើងទៅកាន់ទីតាំងដែលបានកំណត់ទុក។ នេះជាកំណត់ត្រាថ្មីរបស់ចិន ដែលបញ្ជូនផ្កាយរណបជាច្រើនក្នុងពេលតែមួយ។ ផ្កាយរណបដែលរ៉ុក្កែតចិនទើបតែបញ្ជូនទៅនោះ ... Read More »

រុស្ស៊ីជម្លៀសពលរដ្ឋចេញពីអឺរ៉ុបជាបន្ទាន់ អាមេរិកនិងអឺរ៉ុបក៏ស្នើដល់ពលរដ្ឋចាកចេញពីរុស្ស៊ីផងដែរ

អាចនិយាយបានថា សង្គ្រាមបរមាណូកាន់តែខិតជិតហើយ ក្រោយពេលប្រធានាធិបតីពូទីនគំរាមពីការប្រើប្រាស់បរមាណូក្នុងសង្គ្រាម។ ក្នុងពេលនេះរុស្ស៊ីបានជំរុញឲ្យជម្លៀសពលរដ្ឋចេញពីតំបន់អឺរ៉ុបជាបន្ទាន់។ ជាមួយគ្នានេះដែរ អាមេរិកនិងអឺរ៉ុបក៏បានស្នើដល់ពលរដ្ឋចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ផងដែរ។ សារព័ត៌មាន RT បានផ្សាយថា រដ្ឋាភិបាលរុស្ស៊ីបាននិងកំពុងតែជម្លៀសពលរដ្ឋរបស់ខ្លួនចាកចេញពីតំបន់អឺរ៉ុប ក្រោយពេលប្រទេសអឺរ៉ុបបិទទ្វារដែនអាកាសជាមួយរុស្ស៊ី ។ នាយកដ្ឋានអាកាសចរណ៍ដឹកជញ្ជូនតាមដែនអាកាសរុស្ស៊ី FATA បានប្រកាសនៅថ្ងៃទី ... Read More »

ទម្លាយវីដេអូ3D ត្រាប់តាមច្បាស់ៗពីសកម្មភាពរបស់តារាថៃនាងTangmo ធា្លក់ទឹក

ប្រទេសថៃ៖ អស់រយៈពេល៤ថ្ងៃហើយដែលករណីនៃមរណភាពរបស់តារាសម្តែងថៃ នាង Tangmo Nida បានក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់មហាជន។ នាង បានធ្លាក់ទឹកទន្លេចៅប្រាយ៉ាកាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនឹងត្រូវបានរកឃើញសពកាលពីថ្ងៃទី២៦ ខែកុម្ភៈហើយពេលនេះវីដេអូនៃការធ្វើត្រាប់តាមត្រូវបានបញ្ចេញហើយ។ សារព័ត៌មានល្បីរបស់ថៃបានបញ្ចេញវីដេអូ3D យ៉ាងច្បាស់ដែលបានត្រាប់តាមសកម្មភាពរបស់តារាសម្តែងស្រីថៃល្បីឈ្មោះនាង Tangmo Nida ដែលបានធ្លាក់ទឹកបន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់នាងកាទីក ... Read More »

មេដឹកនាំកូរ៉េខាងជើងចេញមុខថ្កោលទោសអាមេរិកពាក់ព័ន្ធស្ថានការណ៍នៅអ៊ុយក្រែន

នៅក្នុងសេចក្តីប្រកាសជាផ្លូវការនិងជាលើកដំបូងរបស់កូរ៉េខាងជើងស្តីពីស្ថានការណ៍នៅអ៊ុយក្រែន មេដឹកនាំកូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងដល់«ឫសគល់នៃមូលហេតុ» ដែលបណ្តាលឱ្យមានសង្គ្រាមនៅអ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសរបស់កូរ៉េខាងជើងបានបញ្ជាក់ថា ឫសគល់នៃមូលហេតុបណ្តាលឱ្យមានវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន គឺជាសកម្មភាពរបស់អាមេរិក ។ អាមេរិកបានអនុវត្តគោលនយោបាយសន្តិសុខមិនមានតម្លាភាព ដោយអាមេរិកបានមើលរំលងសំណើសមហេតុផលស្តីពីសន្តិសុខរបស់រុស្ស៊ី។ ក្រសួងការបរទេសកូរ៉េខាងជើងក៏បាន ចោទប្រកាន់អាមេរិកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតដោយមិនខ្វល់ពីសន្តិភាពនិងស្ថិរភាពរបស់ប្រទេសទាំងនោះឡើយ។ កន្លងមក ចិនក៏បានចោទប្រកាន់អាមេរិក និងសម្ព័ន្ធមិត្តថាបានបំប៉ោងស្ថានភាព ... Read More »

ពិភពលោកកំពុងតែបែងចែកបក្ខពួក ម្ខាងគាំទ្រលោកខាងលិច ម្ខាងគាំទ្ររុស្ស៊ីក្នុងសង្គ្រាម

ក្នុងពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិចបាននាំគ្នា ថ្កោលទោសរុស្ស៊ី ។ ចំណែកប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីមួយចំនួនបានរក្សាភាពស្ងប់ស្ងាត់មិនបង្ហាញពីគោលជំហរនោះឡើយ ប៉ុន្តែក៏មានប្រទេសជាច្រើនចេញមុខគាំទ្ររុស្ស៊ីដោយបើកចំហផងដែរ។ តាមសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បានប្រកាសថា មកទល់ថ្ងៃទី២៨ខែកុម្ភៈនេះ មាន៨៤ប្រទេស និង១៣អង្គការអន្តរជាតិ បានគាំទ្រអ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ... Read More »

ជាលើកដំបូងរុស្ស៊ីប្រកាសពីការ ខូចខាត បាត់បង់សម្ភារសឹកនិងកម្លាំងទាហាន

កម្លាំងទាហានរុស្ស៊ីបានសារភាពទទួលស្គាល់ពីការស្លាប់ រងរបួស នៅក្នុងសង្គ្រាមវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែននាពេលកន្លងមកនេះ ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ចាប់តាំងពីសង្រ្គាមវាយប្រហារអុយក្រែនមកទល់ពេលនេះ រុស្ស៊ីបានបំផ្លាញគោលដៅនៅក្នុងទឹកដីអ៊ុយក្រែនរហូតដល់ទៅ១.០៦៧កន្លែង ក្នុងនោះមានទីបញ្ជាការ និងទំនាក់ទំនង២៧កន្លែង ប្រព័ន្ធមីស៊ីលការពារដែនអាកាស៣៨ប្រព័ន្ធ ប្រភេទ S-300 , Buk ... Read More »

Liverpool លើកពាន League Cup ក្រោយយកឈ្នះ Chelsea ក្នុងបាល់ប៉េណាល់ទី

ក្រុមហង្សក្រហម Liverpool បានឈ្នះការស៊ុតបាល់ប៉េណាល់ទីយ៉ាងអស្ចារ្យនិងបានឈ្នះពានរង្វាន់ក្នុងស្រុកជាលើកដំបូងនៃរដូវកាលនេះ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ទល់នឹងក្រុម Chelsea នៅកីឡដ្ឋាន Wembley ។ កីឡាករ Kepa Arrizabalaga ដែល​បាន​ចូល​លេង​ក្នុង​នាទីបន្ថែម​ម៉ោង​បន្តែបានខកខានទាត់​បាល់​ពិន័យ​១១​ម៉ែត្រមិនចូល ... Read More »

Rafael Nadal បានផ្តួល Cameron Norrie លើកពានរង្វាន់ Mexican Open

កីឡាករ Rafael Nadal បានរក្សាការចាប់ផ្តើមមិនដែលចាញ់របស់គាត់នៅឆ្នាំ២០២២ ដោយបានផ្តួលកីឡាករលេខ១របស់អង់គ្លេស Cameron Norrie ក្នុងលទ្ធផល ៦-៤ ៦-៤ ដើម្បីឈ្នះពានរង្វាន់ Mexican Open ។ កាល​ពី​ចុង​ឆ្នាំ​មុន Nadal ... Read More »

ក្លិប Leeds United បណ្តេញអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Marcelo Bielsa បន្ទាប់ពីចាញ់ Tottenham

គ្រូបង្វឹកលោក Marcelo Bielsa ត្រូវបានក្លិប Leeds United បណ្តេញចេញពីតំណែង បន្ទាប់ពីមានទម្រង់លេងមិនល្អ ដែលឃើញក្រុមរបស់គាត់រងបរាជ័យយ៉ាងធ្ងន់ធ្ងរជាច្រើនលើក។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៦៦ឆ្នាំដែលត្រូវបានតែងតាំងកាលពីខែមិថុនា ឆ្នាំ២០១៨ បានចាកចេញដែលក្រុម Leeds United លើសតែ២ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោល។ ក្រោមការដឹកនាំរបស់លោក ... Read More »

ប្រទេសបេឡារូសចាប់ផ្តើមបោះឆ្នោតប្រជាមតិដើម្បីដាក់ពង្រាយអាវុធបរមាណូរបស់រុស្ស៊ីនៅទឹកដីរបស់ខ្លួន

នៅថ្ងៃទី២៧ ខែកុម្ភៈ ការបោះឆ្នោតប្រជាមតិនៅក្នុងប្រទេសបេឡារូស ដើម្បីអនុម័តច្បាប់ថ្មីអនុញ្ញាតឱ្យរុស្ស៊ីដាក់អាវុធបរមាណូនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលបេឡារូសបានក្លាយទៅជាជើងទម្រដើម្បីរុស្ស៊ីវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ សារព័ត៌មានរុស្ស៊ីបានផ្សាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតបេឡារូសបានប្រកាសថា លទ្ធផលនៃការបោះឆ្នោតគឺមានពលរដ្ឋ ៦៥,២% បានគាំទ្រឱ្យរុស្ស៊ីដាក់អាវុធបរមាណូ។ ទាំងនោះហើយរុស្ស៊ីអាចនឹងប្រើប្រាស់អាវុធបរមាណូពីគ្រប់ទិសទីទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជាបណ្តាប្រទេសលោកខាងលិច ប្រសិនបើសង្គ្រាមរាលដាលទ្រង់ទ្រាយធំទៅជាសង្គ្រាមបរមាណូនោះ។ ការផ្លាស់ប្តូរនេះកើតឡើងក្នុងពេលដែលប្រធានាធិបតីបេឡារូសលោក Lukashenko ... Read More »

ពិភពលោកកាន់តែគ្រោះថ្នាក់ហើយ ខណៈរុស្ស៊ីព្រមានពីការប្រើប្រាស់អាវុធបរមាណូ

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាដល់កម្លាំងអាវុធបរមាណូត្រៀមលក្ខណៈរង់ចាំទទួលបទបញ្ជាក្នុងការវាយប្រហារទៅលើគោលដៅ ។ អាមេរិកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសកម្មភាពរបស់រុស្ស៊ី គឺជារឿងមួយដ៏គ្រោះថ្នាក់បំផុតមិនអាចទទួលយកបានឡើយ។ អ្នកឯកទេសវិភាគបានលើកឡើងថា ក្នុងពេលដែលលោកខាងលិច បាន«ទម្លាក់គ្រាប់បែកបរមាណូសេដ្ឋកិច្ច» ទៅលើប្រទេសរុស្ស៊ី ដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ធ្វើឲ្យរុស្ស៊ីប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង។ ទាំងនោះហើយរុស្ស៊ីចាំបាច់ត្រូវតែប្រើប្រាស់បរមាណូយុទ្ធសាស្ត្រដើម្បីយកឈ្នះក្នុងសង្គ្រាមមួយនេះ បើមិនដូច្នោះទេ ... Read More »

ទិដ្ឋភាព ស្ត្រីនិងកុមារ ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

ក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ស្ត្រីនិងកុមារ ជាច្រើនបានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ហើយនៅមានស្ត្រីនិងកុមារជាច្រើនទៀតកំពុងលាក់ខ្លួននៅ បន្ទប់ក្រោមដី គេចពីគ្រាប់រំសេវ។ ពលរដ្ឋអ៊ុយក្រែនរាប់សិបពាន់នាក់បាននាំគ្នា ភៀសខ្លួនទៅកាន់ប្រទេសជិតខាង នៅភាគខាងលិច ក្នុងពេលទាហានរុស្ស៊ីវាយប្រហារនៅរដ្ឋធានី Kyiv និងទីក្រុងផ្សេងទៀត ។ អ្នកដែលភៀសខ្លួនភាគច្រើនគឺជាស្ត្រី កុមារ ... Read More »

រុស្ស៊ីបញ្ចេញកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូក្នុងពេលកំពុងតែតានតឹងជាមួយលោកខាងលិច

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយ រូបភាពពីកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូបង្ហាញវត្តមាននៅទីក្រុងមូស្គូ ឆ្ពោះទៅកាន់គោលដៅ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលសង្គ្រាមវាយប្រហារអ៊ុយក្រែនកំពុងតែតានតឹងខ្លាំងឡើង។ នៅលើបណ្តាញសង្គមក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៦ខែកុម្ភៈ គេបានបង្ហាញរូបភាពជាច្រើនស្តីពីមីស៊ីល ICBM RS-24 “Yars” បំពាក់ក្បាលគ្រាប់បរមាណូបើកបរលឿនតាមផ្លូវនៅជាយក្រុងមូស្គូ ។ មនុស្សមួយចំនួនបានលើកឡើងថា សកម្មភាពខាងលើគឺជាប់ពាក់ព័ន្ធជាមួយស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ មីស៊ីលខាងលើរបស់រុស្ស៊ីអាចបំពាក់ក្បាលគ្រាប់បរមាណូបានដល់ទៅ៣-៦គ្រាប់ ... Read More »

ចិនចោទអាមេរិកថា ឌឺដងដាក់ខ្លួន ដោយបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រកោះតៃវ៉ាន់

ចិនបានចាត់ទុកថា ការណ៍ដែលអាមេរិកបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ គឺជាសកម្មភាពឌឺដងដាក់ចិន។ ជាមួយគ្នានេះដែរចិនក៏បានបញ្ជូនកម្លាំងតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពរបស់អាមេរិក។ ចិនបានលើកឡើងថា អាមេរិកបានបញ្ជូននាវាចម្បាំងបំពាក់ឧទ្ធម្ភាគចក្រ USS Ralph Johnson ឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ ក្នុងពេលដែលស្ថានភាពកំពុងតែតានតឹងរវាងរុស្ស៊ីនឹងអ៊ុយក្រែន ។ លោក Nicholas Lingo ... Read More »

លោកបៃឌិនបញ្ជាក់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាវិធីសាស្ត្រតែមួយគត់ជំនួសសង្គ្រាមលោកលើកទីបី

ប្រធានាធិបតីអាមេរិក លោកបៃឌិន បានប្រកាសថា ការដាក់ទណ្ឌកម្មរុស្ស៊ីគឺជាវិធីសាស្ត្រតែមួយគត់ដើម្បីជំនួសសង្គ្រាមលោកលើកទីបី។ លោកបៃឌិនប្រកាសថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីគឺពិតជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ប្រធានាធិបតីបៃឌិន បានលើកឡើងថា លោកត្រូវប្រឈមនឹងជម្រើសពីរ ក្រោយរុស្ស៊ីវាយប្រហារអ៊ុយក្រែន នោះគឺត្រូវធ្វើសង្គ្រាមលោកលើកទីបី ឬក៏ទប់ទល់ជាមួយរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ លោកបៃឌិនបានប្រកាសថា «អ្នកមានជម្រើសពីរ ... Read More »

ក្រុមជម្រើសជាតិប៉ូឡូញនឹងមិនប្រកួតជម្រុះ World Cup វគ្គ Play-Off ជាមួយរុស្ស៊ីឡើយ

ប្រធានសមាគមកីឡាបាល់ទាត់ប៉ូឡូញលោក Cezary Kulesza បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈថា ប្រទេសប៉ូឡូញ នឹងមិនប្រកួតបាល់ទាត់ជម្រុះ World Cup ជាមួយរុស្ស៊ីនៅខែក្រោយ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Kulesza បានបន្តថា ... Read More »

Rafael Nadal ផ្តួល Daniil Medvedev ក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធីMexican Open

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បានបន្តការចាប់ផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ក្នុងឆ្នាំ២០២២នេះដោយបានផ្តួលកីឡាករលំដាប់លេខ១ពិភពលោក Daniil Medvedev ឡើងវគ្គផ្តាច់ព្រ័ត្រMexican Open ដោយនឹងត្រូវប៉ះកីឡាករ Cameron Norrie របស់ចក្រភពអង់គ្លេស។ កីឡាករ​អេស្ប៉ាញ Nadal ធ្លាប់បាន​យក​ឈ្នះ ... Read More »

Firmino របស់ Liverpool អវត្តមានសម្រាប់វគ្គផ្តាច់ព្រ័ត្រ League Cup

ជំនួយការគ្រូបង្វឹកលោក Pepijn Lijnders បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈថា ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Roberto Firminoមិនទាន់បានជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup នៅថ្ងៃអាទិត្យនេះទល់នឹង Chelsea ... Read More »

ប្រធានាធិបតីរុស្ស៊ីចេញបញ្ជាវាយប្រហារអ៊ុយក្រែនពីគ្រប់ទិស

ក្រោយពេលផ្អាកការវាយប្រហារ ដើម្បីមើលសកម្មភាពពីប្រទេសអ៊ុយក្រែនមក នៅពេលនេះរដ្ឋាភិបាលទីក្រុងមូស្គូបានសម្រេចបើកការវាយប្រហារជាថ្មីពីគ្រប់ទិសទី ទាំងពីដែនអាកាស ពីដែន សមុទ្រ និងថ្មើរជើង។ ក្នុងពេលនេះដែរ រថក្រោះរុស្ស៊ីរហូតដល់ជាង៥០០គ្រឿងបានឡោមព័ទ្ធជុំវិញរដ្ឋធានីកៀវ ។ បណ្តាញាទូរទស្សន៍ Al Jazeera បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ីបានចេញបញ្ជាឱ្យបើកការវាយប្រហារជាទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនពីគ្រប់ទិស ... Read More »

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលក្នុងពេលស្ថានការណ៍កំពុងតានតឹងដោយសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន

ក្នុងពេលស្ថានការណ៍កំពុងតែប្រឈមមុខតានតឹងក្នុងសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែននោះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាថ្មីក្រោយរយៈពេល១ខែស្ងប់ស្ងាត់។ កម្លាំងការពារដែនសមុទ្រជប៉ុននៅថ្ងៃទី២៧ខែកុម្ភៈ បានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងជាថ្មី ក្រោយផ្អាកជិតមួយខែកន្លងមក ។ សារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីអគ្គមេបញ្ជាការកងទ័ពចម្រុះកូរ៉េខាងត្បូងដែលបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីល ប៉ុន្តែមិនដឹងថាជាប្រភេទមីស៊ីលអ្វីនោះទេ។ ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែលកូរ៉េខាងត្បូងត្រៀមបោះឆ្នោតប្រធានាធិបតីដែលនឹងធ្វើឡើងនៅថ្ងៃទី៩ខែមីនា ។ ... Read More »

រុស្ស៊ីប្រកាសថាបានវាយប្រហារចំគោលដៅ៨២១កន្លែងនៅក្នុងទឹកដីអ៊ុយក្រែន

សារព័ត៌មាន TASS នៅថ្ងៃទី២៦ខែកុម្ភៈ បានដកស្រងសម្តីឧត្តមសេនីយ៍ Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់ថា កម្លាំងទាហានរុស្សីបានវាយប្រហារបំផ្លាញគោលដៅចំនួន៨២១កន្លែងនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងចំណោមគោលដៅដែលរុស្ស៊ីវាយប្រហារនោះ មានអាកាសយានដ្ឋានយោធា១៤កន្លែង ទីបញ្ជាការយោធា១៩កន្លែង ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាស S-300 និង Osaចំនួន២៤ប្រព័ន្ធការពារ ... Read More »

វៀតណាម៖ លិចទូកនៅហូយអាន ស្លាប់៥នាក់បាត់ខ្លួន១០នាក់

ប្រធានគណៈកម្មាធិការទីក្រុង ហូយអាន(Hoi An) បានប្រកាសថា មានមនុស្ស៥នាក់ស្លាប់និង១០ នាក់រងរបួសនៅក្នុងហេតុការណ៍លិចកាណូតដឹកអ្នកទេសចរនៅតំបន់សមុទ្រក្នុងទីក្រុងនេះ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២២ នៅច្រកសមុទ្រក្នុងទីក្រុងហូយអាន ខេត្តក្វាងណាម។ ក្នុងពេលគ្រោះថ្នាក់កើតឡើងកាណូត ភឿងដុង បានធ្វើដំណើរពីកោះ Cu Lao ... Read More »