ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

លោក ពូទីន​ ប្រកាសពី​ជ័យជម្នះ​លើទី​ក្រុង Mariupol ខណៈ​ដែលអាមេរិក​គ្រោង​បញ្ជូន​អាវុធនិង​ថវិកា​៨០០លានដុល្លារបន្ថែម​ទៀត​ឱ្យ​​ប្រទេសអ៊ុយ​ក្រែ​ន​

​អន្តរជាតិ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​អះអាង​ពីជ័យជម្នះ​ក្នុង​សមរភូមិ​សង្គ្រាម​ដ៏​ធំ​បំផុតនៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី២១​ ខែមេសា​ម្សិលមិញនេះ​ ដោយ​អះ​អាង​ថា ​ទីក្រុង​កំពង់ផែ Mariupol ត្រូវ​ដណ្ដើម​បាន​បន្ទាប់​ពី​ការ​ឡោមព័ទ្ធ​ជិត២​ខែ​។ ​ចំណែកក្រសួងការបរទេស​អាមេរិក​វិញបា​ននិយាយ​ថា ... Read More »

ធ្វើ​បត្យាប័​នអតីត​ប្រធានាធិបតី​ហុងឌូ​រ៉ាសទៅ​កាត់ទោសនៅសហរដ្ឋ​អាមេរិក​ ពីបទ​ជួញដូរ​គ្រឿងញៀន​ និង​អាវុធ​

អន្តរជាតិ​៖ លោក ហ្សួ​ន អ័​រលែ​នដូ ហ៊ែ​រណង់​ដេស (Juan Orlando Hernandez)​ អតីត​ប្រធានាធិបតី​ហុងឌូ​រ៉ា​ស​ ដែលមានវ័យ​៥៣ឆ្នាំ​​ ត្រូវបាន​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋ​អាមេរិក​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ ខែមេសា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ ដើម្បី​កាត់ទោស​ចំពោះ​ការចោទប្រកាន់​ថា​បាន​ជួយ​ដល់​ការរត់ពន្ធ​កូកាអុីន​រាប់រយ​តោន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​និង​ទទួល​សំណូក​រាប់លាន​ដុល្លារ​។​ ​លោក ... Read More »

រុស្ស៊ី​កំពុងចាត់វិធានការដាក់ទណ្ឌកម្មទៅលើ Google សម្រាប់ «ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ»នៅក្នុងប្រទេសអ៊ុយក្រែន

អន្តរជាតិ​៖​ ប្រទេសរុស្ស៊ីបានពិន័យក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet Inc ចំនួន៤លានរូប្លិ៍ (ប្រហែល៥០,០០០ដុល្លារអាមេរិក) ជុំវិញការមិនព្រមលុបនូវអ្វីដែលខ្លួនហៅថា «ព័ត៌មានក្លែងក្លាយ» ដែលទាក់ទងទៅនឹងប្រតិបត្តិការពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។​ នេះបេី​យោង​តាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន TASS​ ដែល​សារព័ត៌មាន Reuters ... Read More »

ម៉ិចស៊ីកូ អាចនឹងប្រកាសបញ្ចប់កូវីដ-១៩ ក្នុងពេលឆាប់ៗនេះ

តាមការលើកឡើងរបស់អង្គការសុខភាព PAHO បានប្រកាសថា ម៉ិចស៊ីកូអាចនឹងប្រកាសបញ្ចប់កូវីដ-១៩ នៅក្នុងខែឧសភា ឆ្នាំ២០២២ ក្រោយពលរដ្ឋចាប់ពីអាយុ៥ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងគ្រប់គ្នាអស់ហើយ។ នៅថ្ងៃទី២០ខែមេសា អង្គការសម្ព័ន្ធសុខភាពអាមេរិក (PAHO) បានប្រកាសថា ម៉ិចស៊ីកូអាចប្រកាសបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងពេលដែលករណីឆ្លងថ្មីនៅក្នុងប្រទេសនេះបានថយចុះជាបន្តបន្ទាប់ គឺនៅសល់ប្រមាណ ២ពាន់នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ ... Read More »

ក្លិប Hibernian នៅលីគកំពូលស្កុតឡេនបញ្ចប់តំណែងគ្រូបង្វឹកលោកShaun Maloney

ក្លិប Hibernian របស់លីគកំពូលស្កុតឡេន Premiership បានបណ្តេញអ្នកចាត់ការទូទៅលោក Shaun Maloney កាលពីថ្ងៃពុធ បន្ទាប់ពីដឹកនាំលទ្ធផលមិនល្អបានធ្វើឱ្យពួកគេឈរនៅលេខរៀងទី៧នៃលីគកំពូលមួយនេះ។ អតីតកីឡាករជម្រើសជាតិស្កុតឡេនលោក Maloney ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីខែធ្នូ ដើម្បីជំនួសតំណែងលោក Jack Ross ... Read More »

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទៅកាន់ប្រទេសឥណ្ឌា ផ្តោតសំខាន់ទៅលើវិស័យពាណិជ្ជកម្មនិងការពារជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ដោយផ្តោតសំខាន់ទៅលើគោលដៅ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិ ។ ប្រមុខដឹកនាំប្រទេសទាំងពីរមិនបានលើកឡើងពីបញ្ហាវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ ទំនាក់ទំនងទ្វេភាគី គឺជាគោលដៅសំខាន់បំផុតនៅក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី ២១ខែមេសានេះ។ ភាគីទាំងពីរ មានបំណងចង់ឈានដល់កិច្ចព្រមព្រៀងលើវិស័យពាណិជ្ជកម្មនៅចុងឆ្នាំនេះ ... Read More »

យន្តហោះបុករថយន្តដឹកទំនិញធុនធំនៅហៃទី ស្លាប់៦នាក់

យន្តហោះធុនតូចមួយគ្រឿង បានចុះចតជាបន្ទាន់ហើយក៏បានបុកទៅលើរថយន្តដឹកទំនិញធុនធំ មួយគ្រឿងបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ ។ យន្តហោះធុនតូចបានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Port-au-Prince នៅក្នុងទីក្រុង TP Jacmel ភាគខាងត្បូងប្រទេសហៃទី នៅវេលាម៉ោង១៥និង៤៤នាទីថ្ងៃទី២០ ខែមេសា ក្នុងពេលយន្តហោះព្យាយាមចុះចតជាបន្ទាន់នៅតំបន់ Carrefour ហើយក៏បានបុកចំរថយន្តដឹកទឹកដបសូដាបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់និងម្នាក់រងរបួស។ ... Read More »

Man City បន្តកាន់កាប់កំពូលតារាង ខណៈកាំភ្លើងធំ Arsenal វាយបកយកឈ្នះ Chelsea

ក្រុមខ្លាំងមេឃខៀវ Manchester City បាន​​ទម្លាក់ក្រុម Liverpool ត្រឡប់​ទៅ​កាន់​​កំពូល​តារាង Premier League ដោយសារ​ការ​ស៊ុត​បាល់​បញ្ចូល​ទី៣​គ្រាប់​ក្នុង​តង់​ទី២យកឈ្នះក្រុម Brighton ក្នុងការប្រកួតសប្តាហ៍ទី៣២កាលពីរាត្រីថ្ងៃទី២០ ខែមេសា។ ការប្រកួតក្នុងតង់ទី១ មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីទេ ប៉ុន្តែចូលដល់តង់ទី២ ... Read More »

រុស្ស៊ីបាញ់សាកល្បងមីស៊ីលអន្តរទ្វីបដែលអាចចាក់ទម្លុះរាល់ប្រព័ន្ធការពារ

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានអបអរសាទរដល់កម្លាំងទាហានប្រទេសនេះដែលបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBM) Sarmat ប្រកបដោយជោគជ័យ។ លោកពូទីនបញ្ជាក់ថា អាវុធដ៏ទំនើបនេះ នឹងធ្វើឱ្យប្រព័ន្ធមីស៊ីលការពារអសមត្ថភាពទប់ស្កាត់ ។ លោកពូទីនបញ្ជាក់ថា អាវុធដ៏ទំនើបនេះនឹងធ្វើឱ្យសត្រូវរបស់រុស្ស៊ីត្រូវពិចារណាឡើងវិញ បើចង់គំរាមកំហែងរុស្ស៊ីនោះ។ សារព័ត៌មាន ... Read More »

ពលរដ្ឋអ៊ុយក្រែនជាង៥លាននាក់ហើយបានភៀសខ្លួនចេញពីប្រទេសដោយសារសង្គ្រាម

នៅថ្ងៃទី២០ខែមេសា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)បានប្រកាសថា មានពលរដ្ឋអ៊ុយក្រែនជាង៥លាននាក់ហើយបានភៀសខ្លួនចាកចេញពីប្រទេសរបស់ខ្លួនដោយសារតែសង្គ្រាមវាយប្រហារពីរុស្ស៊ី ។ នេះជាវិបត្តិបង្កឱ្យមានជនភៀសខ្លួនច្រើនបំផុតមិនធ្លាប់មានសម្រាប់ប្រទេសក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះដែរ សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីនបាននិយាយថា កងទ័ពរុស្ស៉ីនឹងវាយយកទីក្រុងម៉ារីយូប៉ូលនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីអ៊ុយក្រែនបានស្នើសុំចរចាដោយគ្មានលក្ខខណ្ឌ ដើម្បីអាចជម្លៀសកងទ័ព និងពលរដ្ឋស៊ីវិលចេញពីរោងចក្រដែកថែបមួយដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ។ ... Read More »

អុីស្រាអែលវាយប្រហារតាមដែនអាកាសទៅលើទីតាំងនៅកាហ្សា

នៅព្រឹកថ្ងៃទី២១ខែមេសានេះ អុីស្រាអែលបានបើកការវាយប្រហារទៅលើទីតាំងនានានៅក្នុងតំបន់កាហ្សា ដើម្បីតបតទៅនឹងការវាយប្រហារដោយមីស៊ីលពីភាគីប៉ាឡេស្ទីននៅកាហ្សា ។ បណ្តាញព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា នៅព្រឹកថ្ងៃទី២១ខែមេសា មានសំឡេងផ្ទុះអាវុធជាច្រើននៅក្នុងតំបន់កាហ្សា ដោយការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក Hermes 900 ។ ក្រៅពីនេះក៏មានការវាយប្រហារផ្សេងទៀតដោយយន្តហោះចម្បាំង F-15 ... Read More »

កីឡាករ​រុស្ស៊ី​នឹង​ត្រូវ​ហាម​មិន​ឱ្យ​ចូល​រួម​ប្រកួត​នៅកម្មវិធី Wimbledon

កីឡាកររុស្ស៊ីនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតនៅក្នុងកម្មវិធីWimbledon ក្នុងឆ្នាំនេះទេ ដោយសារតែការលុកលុយរបស់ទីក្រុងមូស្គូលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមរបាយការណ៍នៅក្នុងគេហទំព័រព័ត៌មានកីឡា Sportico កាលពីថ្ងៃពុធ ទី២០ ខែមេសា។ កាលពីដើមខែនេះ ក្លិបកីឡាវាយតឺន្នីស All England Lawn Tennis (AELTC) ... Read More »

ក្លិប Granada ប្រកាសតែងតាំងលោក Aitor Karanka ជាគ្រូបង្វឹកថ្មី

បន្ទាប់ពីចាញ់ក្នុងការប្រកួតនៅ La Liga យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យក្រោមថ្វីជើងក្រុម Levante ក្លិប Granada បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីតែងតាំងគ្រូបង្វឹកដែលមានបទពិសោធន៍លោក Aitor Karanka ក្នុងការជួយក្លិបដើម្បីជៀសវាងការធ្លាក់ចេញពីលីគកំពូលអេស្ប៉ាញនៅរដូវកាលនេះ។ គ្រូបង្វឹកក្រុម Basque ដែលបានគ្រប់គ្រងក្លិប Middlesbrough, ... Read More »

ចិនព្រមានដល់បណ្តាប្រទេសមិនត្រូវបញ្ជូនអាវុធបន្ថែមទៅឱ្យប្រទេសអ៊ុយក្រែននោះឡើយ

ចិនបានអំពាវនាវដល់បណ្តាប្រទេសដែលគាំទ្រកិច្ចពិភាក្សាតាមរយៈកិច្ចការបរទេសរវាងរុស្ស៊ីនឹងអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម ដោយឈប់ផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិលោក Zhang Jun បានប្រកាសនៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពសន្តិសុខប្រទេសអ៊ុយក្រែន នៅថ្ងៃទី ១៩ខែមេសាថា «ការបញ្ជូនអាវុធសម្រាប់ធ្វើសង្គ្រាមនឹងមិននាំមកនូវសន្តិភាពនោះឡើយ។ ការផ្តល់អាវុធនឹងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយ និងបង្កឱ្យមានវិបត្តិមនុស្សធម៌»។ លោក Zhang ... Read More »

រុស្ស៊ីបណ្តេញមន្ត្រីការទូតអឺរ៉ុបជាច្រើនរូប

រុស្ស៊ីបានប្រកាសថា បានបណ្តេញមន្ត្រីការទូត៣ប្រទេសក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន ហុល្លង់ បែលហ្ស៊ិក និងអូទ្រីស ។ សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីដែលបញ្ជាក់ថា មន្ត្រីការទូតហុល្លង់១៥រូបគឺជាបុគ្គលមិនត្រូវបានស្វាគមន៍ឡើយ ហើយទុកពេលឱ្យពីរសប្តាហ៍ដើម្បីរៀបចំចាកចេញពីរុស្ស៊ី។ ជាមួយគ្នានេះដែរ ទីក្រុងមូស្គូបានទុកពេលដូចគ្នានេះដែរដល់មន្ត្រីការទូតប្រទេសបែលហ្សុិក១២នាក់ចាកចេញពីទីក្រុងមូស្គូ ។ ... Read More »

CNN៖ អាវុធអាមេរិកជាច្រើនបញ្ជូនទៅកាន់អ៊ុយក្រែនបាត់ស្រមោលឈឹង

សារព័ត៌មាន CNN នៅថ្ងៃទី ១៩ខែមេសា បានដកស្រង់ប្រភពព័ត៌មានពីក្រុមចារកម្មអាមេរិកបានឱ្យដឹងថា អាវុធជាច្រើនរបស់អាមេរិកបានផ្ញើទៅកាន់ប្រទេសអ៊ុយក្រែនគឺបាត់ស្រមោលឈឹងមិនអាចតាមដានបានថាតើអាវុធទាំងនោះទៅដល់ទីណាឡើយ។ ប្រភពព័ត៌មានពីក្រុមចារកិច្ចអាមេរិកបានឱ្យដឹងថា «យើងអាចតាមដានបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយក្នុងពេលដែលអាវុធទាំងនោះចូលទៅដល់តំបន់គ្របដណ្តប់ដោយផ្សែងនៃសង្គ្រាមគឺយើងមិនអាចតាមដានបាននោះឡើយ ដោយបាត់សញ្ញាតែម្តង។ មន្ត្រីចារកិច្ចអាមេរិកបានប្រាប់សារព័ត៌មាន CNN ថា «អាវុធទាំងនោះដូចជាបានធ្លាក់ចូលក្នុង រណ្តៅខ្មៅដ៏ធំមួយ ... Read More »

ខ្សែប្រយុទ្ធ Felix របស់ក្រុម Atletico Madrid នឹងអវត្តមានពេញមួយរដូវកាលដោយសាររបួសសរសៃពួរ

ខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid កីឡាករ Joao Felix បាននិយាយថា គាត់នឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ បន្ទាប់ពីរងរបួសសរសៃពួរអំឡុងពេលប្រកួតឈ្នះក្រុម Espanyol ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យនៅលីគកំពូលអេស្ប៉ាញ La Liga ... Read More »

មិនចាំបាច់ពាក់ម៉ាស់ពេលធ្វើដំណើរតាមយន្តហោះ និងរថភ្លើងនៅអាមេរិក

បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិកបានប្រកាស លុបចោលរាល់ការពាក់ម៉ាស់ពេលធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។ នៅថ្ងៃទី១៩ខែមេសា ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិក មានក្រុមហ៊ុន American Airlines, Delta Air Lines, Southwest Airlines, United Airlines, ... Read More »

Manchester United បរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើង Liverpool នៅAnfield

ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុមបិសាចក្រហមManchester United ក្នុងលទ្ធផល ៤ទល់០ ដែលធ្វើឲ្យក្រុមបិសាចក្រហមអស់សង្ឃឹម និងអាម៉ាស់មុខនៅកីឡដ្ឋាន Anfield ដើម្បីប្រជែងក្រុមកំពូលទាំង៤នៅ Premier League ។ ជ័យជម្នះនេះធ្វើឲ្យក្រុម Liverpool ... Read More »

ពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង នឹងមានភ្ញៀវអញ្ជើញចូលរួមប្រមាណ៤១ពាន់នាក់

នៅក្នុងពិធីឡើងកាន់តំណែង របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងត្រូវធ្វើឡើងនៅក្នុងទីលាន មុនអគាររដ្ឋសភា នាថ្ងៃទី១០ខែឧសភា ដោយត្រូវចំណាយប្រាក់យ៉ាងតិច ៣,៣ ពាន់លានវ៉ន ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ តាមការប្រកាសរបស់គណៈកម្មការផ្ទេរអំណាច របស់រដ្ឋាភិបាលថ្មី នៅថ្ងៃទី ... Read More »

Ashleigh Barty នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិព័រណ៍កីឡាវាយកូនហ្គោល

អតីតកីឡាការិនីវាយតឺន្នីសលំដាប់លេខ១ពិភពលោក Ashleigh Barty បានជំរុញឱ្យមានការរំពឹងទុកថា នាងអាចនឹងព្យាយាមអាជីពកម្រិតកំពូលនៅក្នុងកីឡាទី៣របស់នាងដោយចុះឈ្មោះចូលរួមប្រកួតក្នុងពិព័រណ៍កីឡាវាយកូនហ្គោល។ កីឡាការិនី​វ័យ២៥ឆ្នាំ​ដែល​បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡា​វាយ​តឺន្នីស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ខែ​មីនា នឹង​លេង​ក្នុង​កម្មវិធី Icon Series នៅ​ខែ​កក្កដា។ គ្រូបង្វឹក Manchester City លោក Pep ... Read More »

រុស្ស៊ីលើកឡើងពីការប្រើប្រាស់អាវុធបរមាណូនៅក្នុងប្រទេសអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃទី១៩ខែមេសា បានច្រានចោលព័ត៌មានថា រុស្ស៊ីនឹងប្រើប្រាស់អាវុធបរមាណូនៅក្នុងសង្គ្រាមអ៊ុយក្រែន។ សារព័ត៌មាន RT បានដកស្រង់សម្តីលោក Sergey Lavrov ដែលបានបញ្ជាក់នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១៩ខែមេសាថា «រុស្ស៊ីមិនដែលគិតប្រើប្រាស់អាវុធបរមាណូដល់ប្រទេសជិតខាងនោះឡើយ ហើយប្រធានាធិបតីអ៊ុយក្រែន ... Read More »

កូនប្រុសភ្លោះដែលទើបនឹងកើតរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានស្លាប់

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo និងដៃគូស្នេហារបស់គាត់គឺនាង Georgina Rodriguez ដែលបានប្រកាសកាលពីខែតុលាឆ្នាំមុនថា ពួកគេកំពុងរង់ចាំកូនភ្លោះនោះ ត្រូវបានគេដឹងថា ទារកម្នាក់ក្នុងចំណោមទារកទាំង២បានស្លាប់ហើយ។ Ronaldo និង Rodriguez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “វាគឺជាការសោកសៅយ៉ាងខ្លាំងដែលយើងត្រូវប្រកាសថា ... Read More »

នៅសប្តាហ៍ក្រោយសិង្ហបុរីនឹងលុបចោលការធ្វើតេស្តដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់

តាមការប្រកាសរបស់លោក Keith Tan ប្រធានគណៈកម្មការទេសចរជាតិសិង្ហបុរី នៅថ្ងៃទី១៩ខែមេសានេះបានបញ្ជាក់ថា សិង្ហបុរីនឹងលុបចោលរាល់ការធ្វើតេស្តរកកូវីដ-១៩ ចំពោះអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ ការអនុវត្តនឹងអាចធ្វើឡើងចាប់ពីសប្តាហ៍ក្រោយទៅ។ កន្លងមក រដ្ឋាភិបាលសិង្ហបុរីបានលុបចោលរាល់បម្រាមនានាសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកក្នុងទឹកដីសិង្ហបុរី ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ ប៉ុន្តែអ្នកទេសចរចាំបាច់ត្រូវតែធ្វើតេស្តមុនពេលចូលមកសិង្ហបុរី។ តាមសារព័ត៌មាន Theo ... Read More »

ការប្រឈមមុខដាក់គ្នាកាន់តែតានតឹង ក្រោយអាមេរិកចោទរុស្ស៊ីថាជាប្រទេសផ្តល់ជំនួយភេរវកម្ម

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃទី១៩ខែមេសា បានថ្កោលទោសអាមេរិកយ៉ាងខ្លាំង ដែលបានធ្វើសកម្មភាពផ្សព្វផ្សាយ ឃោសនាដោយមានគម្រោងដាក់រុស្ស៊ីចូលក្នុងបញ្ជីឈ្មោះប្រទេសផ្តល់ជំនួយដល់ក្រុមភេរវកម្ម។ លោកស្រី Maria Zakharova បានបញ្ជាក់ថា «សកម្មភាពរបស់អាមេរិកគឺក្នុងគោលដៅបញ្ចុះបញ្ជូលប្រទេសដែលមានជំហរកណ្តាល ។ នោះជាសកម្មភាពប្រឆាំងរុស្ស៊ី ... Read More »

បោះឆ្នោតជុំទីពីរនៅបារាំង ប្រធានាធិបតីម៉ាក្រុងបន្តនាំមុខលើលោកស្រី Le Pen

តាមការស្ទង់មតិសម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំងជុំទីពីរបង្ហាញឱ្យឃើញថា ប្រធានាធិបតីម៉ាក្រុងនៅតែបន្តទទួលបានការគាំទ្រខ្ពស់ជាងលោកស្រី Le Pen សម្រាប់ការបោះឆ្នោតជុំទីពីរនៅពេលដ៏ខ្លីខាងមុខ ។ តាមគម្រោងការបោះឆ្នោតជុំទីពីរនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ខែមេសាខាងមុខ ។ តាមការស្ទង់មតិរបស់១៦ស្ថាប័នផ្សេងគ្នា បានឱ្យដឹងថា ចាប់តាំងពីការបញ្ចប់បោះឆ្នោតជុំទីមួយនៅថ្ងៃទី ១០ខែមេសា មកទល់ពេលនេះ ប្រធានាធិបតីបារាំង ... Read More »

ទីក្រុងសៀងហៃមានករណីស្លាប់ដោយកូវីដ-១៩ថ្មីជាច្រើននាក់

នៅក្នុងរបាយការណ៍ដែលបានប្រកាសនៅថ្ងៃទី១៩ខែមេសាបង្ហាញឱ្យឃើញថា នៅទីក្រុងសៀងហៃមានករណីស្លាប់ដោយកូវីដ-១៩ ចំនួន៧នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងនិងស្លាប់នៅប្រទេសចិនកើនឡើងខ្ពស់។ កាលពីថ្ងៃទី ១៨ខែមេសា ក៏មានករណីស្លាប់៣នាក់ដំបូងផងដែរ គិតចាប់តាំងពីការបិទខ្ទប់ទីក្រុងសៀងហៃកាលពីខែមីនា។ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃ បានឱ្យដឹងថា ជនរងគ្រោះទាំង៧នាក់នោះមានវ័យចន្លោះពី៦០-១០១ឆ្នាំ ហើយសុទ្ធតែមានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ជាដើម។ ... Read More »

Liverpool ត្រូវការឈ្នះ Man Utd រាត្រីនេះដើម្បីប្រជែងពាន Premier League រដូវកាលនេះ

ក្រុមហង្សក្រហម Liverpool បន្ត​ការ​ប្រជែង​ដណ្តើម​ពាន Premier League របស់​ខ្លួន​នៅ​កីឡដ្ឋាន Anfield នៅរាត្រី​ថ្ងៃ​អង្គារនេះ​ទល់​នឹងក្រុមបិសាចក្រហម Manchester United ដែល​កំពុង​សម្លឹង​រក​ការ​ផ្លាស់​ប្តូរ​កន្លែង​បច្ចុប្បន្ន​​ក្នុង​ក្រប​ខ័ណ្ឌ Europa League សម្រាប់​កន្លែង​មួយ​នៅ Champions ... Read More »

Man City យល់ព្រមលើលក្ខខណ្ឌជាង៥០០,០០០ផោនក្នុងមួយសប្តាហ៍ដើម្បីចុះហត្ថលេខាយក Haaland ពី Dortmund

ការ​តាម​ប្រមាញ់ Erling Haaland របស់ Manchester City បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់ ដោយ​ក្លិប​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ជាមួយ​នឹង​អ្នក​តំណាង​របស់​កីឡាករ។ កញ្ចប់ហិរញ្ញវត្ថុសមរម្យដែលនឹងធ្វើឱ្យ Haaland ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ច្រើនជាង៥០០,០០០ផោនក្នុងមួយសប្តាហ៍ត្រូវបានផ្តល់ឱ្យ។ ពេលនេះក្លិប ... Read More »

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំស្តីពីអំពើហិង្សានៅទីក្រុងហ្សេរុយសាឡឹម

ចិន បារាំង អារ៉ាប់រួម ន័រវែស អៀរឡង់ បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ក្រោយពីមានអំពើហិង្សានៅក្នុងតំបន់ដែលមានព្រះវិហារដ៏ពិសិដ្ឋ Al-Aqsa (ជនជាតិអុីស្រាអែលហៅថាភ្នំប្រាសាទ) នៅហ្សេរុយសាឡឹម។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងកោះប្រជុំនៅថ្ងៃទី១៩ខែមេសានេះដើម្បីពីភាក្សាពីស្ថានភាពហិង្សាដែលបណ្តាលឱ្យមនុស្ស១៧០នាក់រងរបួសនៅហ្សេរុយសាឡឹម កាលពីចុងសប្តាហ៍កន្លងមក។ នៅក្នុងព្រឹត្តិការណ៍មួយពាក់ព័ន្ធនេះដែរ ... Read More »