ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្លិបនៅ Premier League យល់ព្រមឲ្យមានការដូរកីឡាករបម្រុង៥នាក់ចាប់ពីរដូវកាល២០២២-២០២៣

ក្លិបនៅក្របខ័ណ្ឌ Premier League នឹងអាចធ្វើការដូរកីឡាករបាន៥នាក់ក្នុងមួយប្រកួតចាប់ពីរដូវកាលក្រោយ បន្ទាប់ពីម្ចាស់ភាគហ៊ុនយល់ព្រមផ្លាស់ប្តូរច្បាប់ដែលបានកំណត់។ ការប្តូរកីឡាករអាចធ្វើឡើង៣ដងក្នុងអំឡុងពេលប្រកួត បូកបន្ថែមនៅពាក់កណ្តាលតង់ ហើយអ្នកជំនួសសរុបចំនួន៩នាក់អាចត្រូវបានដាក់ឈ្មោះនៅលើបញ្ជីក្រុម។ ការជំនួសចំនួន៥ត្រូវបានណែនាំនៅទូទាំងការប្រកួតក្នុងខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីការបិទដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ។បន្ទាប់មកក្លិបបានបោះឆ្នោតប្រឆាំងនឹងការបន្តច្បាប់សម្រាប់រដូវកាល២០២០–២០២១ដែលបានកែប្រែ។ Premier League ... Read More »

Ndidi របស់ Leicester ត្រូវ​អវត្តមាន​សម្រាប់​​​រដូវ​កាល​នេះ​ដោយ​បញ្ហា​របួស​ជង្គង់

ខ្សែបម្រើ Wilfred Ndidi របស់ក្លិប Leicester City នឹងអវត្តមានពេញមួយរដូវកាល បន្ទាប់ពីរបួសជង្គង់អំឡុងពេលចាញ់ក្រុម Stade Rennais ក្នុងការប្រកួត Europa Conference League មុនពេលសម្រាកអន្តរជាតិ។នេះបើតាមអ្នកចាត់ការទូទៅក្លិបលោក Brendan ... Read More »

ចិននឹងជំរុញឱ្យមានសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនតាមបែបដាច់ដោយឡែករបស់ខ្លួន

ប្រមុខដឹកនាំចិន នៅថ្ងៃទី ១ខែមេសា បានធានាទៅកាន់អឺរ៉ុបថា ទីក្រុងប៉េកាំងនឹងជំរុញឱ្យមានសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន តាមបែបដាច់ដោយឡែករបស់ខ្លួន។ ជាមួយគ្នានេះចិនក៏បានបដិសេធដាក់គំនាបបន្ថែមទៀតទៅលើរដ្ឋាភិបាលទីក្រុងមូស្គូផងដែរ។ ប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីលី ខឺជាំង បាននិយាយទៅកាន់ប្រមុខដឹកនាំអឺរ៉ុប នៅក្នុងជំនួបពិភាក្សាតាមអនឡាញថា ចិនតែងតែស្វែងរកសន្តិភាព ... Read More »

អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនហួវៃ លោកស្រី ម៉េង វ៉ាន់ស៊ូ ទទួលបានការតែងតាំងជាអគ្គនាយករង

ក្រុមហ៊ុនទូរគមនាគមន៍ Huawei Technologies បានតែងតាំងប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou ជាអគ្គនាយករងក្រុមហ៊ុនបន្ទាប់ពីការឃុំខ្លួនជិតបីឆ្នាំនៅក្នុងប្រទេសកាណាដា។ យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា លោកស្រី Meng Wanzhou ... Read More »

សិង្ហបុរីបើកទ្វារទទួលអ្នកទេសចរបរទេស ចំណែកកូរ៉េខាងត្បូងដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ

នៅថ្ងៃទី១ ខែមេសា សិង្ហបុរី បានសម្រេចបើកព្រំដែនទាំងស្រុងឡើងវិញសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ក្រោយរយៈពេល២ឆ្នាំបិទទ្វារ។ អ្នកទេសចរឱ្យតែចាក់វ៉ាក់សាំងរួចរាល់គឺអាចចូលក្នុងទឹកដីសិង្ហបុរីបានហើយឱ្យតែធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ។ ជាមួយគ្នានេះដែរប្រទេសជិតខាងម៉ាឡេស៊ី ក៏បានបើកទ្វារព្រំដែនទាំងស្រុងឡើងវិញផងដែរ។ រថយន្តជាច្រើនបានឈប់បន្តកន្ទុយគ្នាជាង១គីឡូម៉ែត្ររង់ចាំចូលក្នុងប្រទេសម៉ាឡេសុី។ ក្នុងថ្ងៃទី១ខែមេសានេះដែរ កូរ៉េខាងត្បូងកាលពីថ្ងៃសុក្របានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយច្បាប់រក្សាគម្លាតសង្គមរបស់ខ្លួនបន្ថែមទៀតនៅសប្តាហ៍ក្រោយ ហើយអាចនឹងលុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩មួយចំនួនទៀតនៅចុងខែនេះ រួមទាំងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។ ... Read More »

រុស្សីព្រមានបិទបំពង់បង្ហូរឧស្ម័នហ្គាសទៅកាន់អឺរ៉ុបបើមិនទូទាត់ដោយប្រាក់រូប្លិ៍(Ruple)ទេ

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន សម្រេចឱ្យទូទាត់ថ្លៃឧស្ម័នហ្គាស ដែលលក់ទៅឱ្យអឺរ៉ុបដោយប្រាក់រូប្លិ៍ របស់រុស្ស៊ី ចាប់ពីថ្ងៃទី១ខែមេសា ហើយបើអឺរ៉ុបមិនព្រមនោះរុស្ស៊ីនឹងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ ។ នេះជាការវាយបកថ្មីបំផុតរបស់រុស្ស៊ីទៅលើប្រទេសតំបន់អឺរ៉ុប ក្រោយពេលប្រទេសក្នុងតំបន់នេះបានអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែលបានបញ្ជូន ទាហានទៅវាយប្រហារអ៊ុយក្រែន។ ការអនុម័តឱ្យទូទាត់ថ្លៃថាមពលដោយប្រាក់រុស្ស៊ីបានទទួលរងប្រតិកម្មយ៉ាងខ្លាំងពីប្រទេសអឺរ៉ុប។ ក្នុងពេលនេះដែរប្រទេសតំបន់អឺរ៉ុប បានប្រកាសថា ... Read More »

ឆេះឃ្លំាងស្តុកប្រេងធំនៅជិតព្រំដែនរុស្ស៊ី សង្ស័យអ៊ុយក្រែនវាយប្រហារ

នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១ខែមេសា មានគ្រោះអគ្គិភ័យឆាបឆេះឃ្លាំងស្តុកប្រេងនៅទីក្រុង Belgorod ប្រទេសរុស្ស៊ី មានចម្ងាយពីព្រំដែនជាប់ប្រទេសអ៊ុយក្រែនតែ៤០គីឡូម៉ែត្រប៉ុណ្ណោះ។ មានឃ្លាំងស្តុកប្រេងចំនួន៨ ស្តុកថាមពល២០០០ម៉ែត្រគូបត្រូវបានឆាបឆេះ។ ពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យខាងលើ អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានបញ្ជាក់ថា ភ្លើងឆាបឆេះនៅឃ្លាំងស្តុកប្រេងជាប់ព្រំដែនអ៊ុយក្រែន ... Read More »

រុស្ស៊ីផ្តល់ជំនួយទឹកប្រាក់១០០ពាន់លានរូប្លិ៍សម្រាប់ទប់ទល់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច

  ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច រុស្ស៊ីបានសម្រេចផ្តល់ជំនួយជាទឹកប្រាក់ ១០០ពាន់លានរូប្លិ៍(១,២៥ពាន់លានដុល្លារអាមេរិក)ដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍។ ការសម្រេចខាងលើកើតឡើង ក្នុងពេលដែលប្រធានាធិបតីពូទីន កាលពីថ្ងៃទី៣១ ខែមីនា បានជួបពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាក្រុមហ៊ុនផលិតយន្តហោះ ។ លោកពូទីន បញ្ជាក់ថា ជើងហោះហើរក្នុងស្រុកនឹងទទួលបានការផ្តល់ជំនួយដើម្បីបញ្ចៀសផលប៉ះពាល់ ។ ... Read More »

ណាសាអរគុណរុស្ស៊ីដែលបានបញ្ជូនអវកាសយានិកវិលត្រឡប់មកផែនដីដោយជោគជ័យ

អង្គការអវកាសអាមេរិក ណាសា បានអរគុណដល់អង្គការអវកាសរុស្ស៊ី Roscosmos ដែលបានបញ្ជូនអកាសយានិកវិលត្រឡប់មកផែនដីវិញដោយជោគជ័យ ពីស្ថានីយអវកាសអន្តរជាតិ ISS ។ អវកាសយានិកអាមេរិក Mark Vande Hei និងមិត្តរួមការងារពីររូបគឺជាជនជាតិរុស្ស៊ី បានវិលត្រឡប់មកផែនដីវិញកាលពីថ្ងៃទី ៣០ខែមីនា ... Read More »

សង្គ្រាមឈានចូល៣៦ថ្ងៃ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបង្ហាញខ្លួន, អាមេរិកស្នើពលរដ្ឋចាកចេញជាបន្ទាន់ពីរុស្ស៊ីនិងអ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu បានបង្ហាញខ្លួនជាលើកដំបូង ក្រោយរយៈពេលជាច្រើនសប្តាហ៍បង្កឱ្យមានពាក្យចចាមអារ៉ាមថា លោកបាត់ខ្លួនឬត្រូវដកតំណែង ។ ការបង្ហាញខ្លួនជាថ្មី គឺដើម្បីផ្តល់របាយការណ៍ស្តីពីស្ថានភាពយោធារុស្ស៊ី។ កាលពីចុងខែមីនា នាយឧត្តមសេនីយ៍ Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងពីស្ថានភាពកម្លាំងទាហានរុស្ស៊ីនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែន ... Read More »

អ្វីដែលអ្នកត្រូវដឹងអំពីការចាប់ឆ្នោតថ្ងៃសុក្រនេះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា

ការចាប់ឆ្នោតសម្រាប់ក្រុមដែលត្រូវប៉ះគ្នាក្នុងពូលនីមួយៗនឹងត្រូវបានបង្ហាញក្នុងកម្មវិធីចាប់ឆ្នោតនៅថ្ងៃសុក្រនេះហើយ បន្ទាប់ពីក្រុមប្រទេសទាំងអស់បានប្រកួតជម្រុះក្នុងទ្វីបរៀងៗខ្លួនរួចមក។ ប្រទេសមួយក្នុងចំនោមប្រទេសវែល, ស្កុតឡេន ឬ អ៊ុយក្រែនក៏នឹងស្ថិតនៅក្នុងប្រទេសប្រទេសក្នុងខែវិច្ឆិកា និងខែធ្នូនេះផងដែរ ប៉ុន្តែនឹងមិនដឹងរហូតដល់ការប្រកួតនៅអឺរ៉ុបដែលនៅសល់ក្នុងខែមិថុនា។ ក្រុមចំនួន២៩ប្រទេសក្នុងចំណោមក្រុមបាល់ទាត់ពិភពលោកទាំង៣២ត្រូវបានគេស្គាល់ ហើយការប្រកួតវគ្គ Play-off អន្តរទ្វីបចំនួន២ក៏ត្រូវបានកំណត់សម្រាប់ខែមិថុនាផងដែរ។ ការចាប់ឆ្នោតសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកត្រូវបានរៀបចំការចាប់នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទទីក្រុងដូហា ហើយវានឹងផ្សាយផ្ទាល់នៅលើទូរទស្សន៍ ... Read More »

លោក Ancelotti ធ្វើតេស្តវិជ្ជមាន COVID-19 តែអាចបង្ហាញមុខពេល Real Madrid ប៉ះ Chelsea ជើងទី១

លោក Carlo Ancelotti បានធ្វើតេស្តវិជ្ជមាន COVID-19 ដែលក្រុមReal Madrid បានប្រកាសកាលពីថ្ងៃទី៣១ មីនាដោយបុរសសញ្ជាតិអុីតាលីរូបនេះទំនងជានឹងខកខានការប្រកួត La Liga របស់ក្រុមរបស់គាត់ជាមួយ Celta Vigo នៅថ្ងៃសៅរ៍ ... Read More »

សំបុត្រជាង៨០០,០០០សន្លឹកត្រូវបានលក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាក្នុងដំណាក់កាលដំបូង

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក និងអ្នករៀបចំការប្រកួត FIFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៣១ មីនាថា អ្នកគាំទ្របានទិញសំបុត្រចំនួន៨០៤,១៨៦សន្លឹកសម្រាប់ការប្រកួត World Cup នៅប្រទេសកាតានៅចុងឆ្នាំនេះនៅក្នុងដំណាក់កាលដំបូងនៃការលក់។ ការចាប់អារម្មណ៍លើសំបុត្រភាគច្រើនគឺមកពីប្រទេសកាតា សហរដ្ឋអាមេរិក អង់គ្លេស ម៉ិកស៊ិក អេមីរ៉ាតអារ៉ាប់រួម អាល្លឺម៉ង់ ឥណ្ឌា ... Read More »

Man Utd និង Liverpool ប្រជែងគ្នាចង់បាន Kalvin Phillips ពី LeedsUnited

កីឡាករ Kalvin Phillips គឺជាចំណុចកណ្តាលនៃសង្គ្រាមទាក់ទាញនៅពេលដែលក្លិប Leeds United ប្រជែងជាមួយគូប្រជែង Premier League របស់ពួកគេសម្រាប់ការចុះហត្ថលេខារបស់គាត់។ ជាមួយគ្នានោះក្លិប West Ham អះអាងថា ពួកគេបានផ្ដល់ជូន៥០លានផោនសម្រាប់ខ្សែបម្រើជម្រើសជាតិអង់គ្លេសក្នុងទីផ្សារដោះដូរកីឡាករខែមករា ... Read More »

ឧបទ្វីបកូរ៉េនឹងតានតឹងខ្លាំងឡើងជាថ្មី បើអាមេរិកនិងកូរ៉េខាងត្បូងបន្តធ្វើសមយុទ្ធ

ការធ្វើសមយុទ្ធរវាងអាមេរិកជាមួយនឹងកូរ៉េខាងត្បូង គឺជាហេតុផលបង្កឱ្យមានភាពតានតឹង ដោយកូរ៉េខាងជើងចាត់ទុកថា សមយុទ្ធទាំងនោះជាគម្រោងឈ្លានពានកូរ៉េខាងជើង ។ នៅក្នុងកិច្ចពិភាក្សាជាច្រើនលើករវាង កូរ៉េខាងជើង នឹងអាមេរិកក៏ដូចជាជាមួយកូរ៉េខាងត្បូង រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានស្នើឱ្យឈប់ធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូង ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ... Read More »

នៅមានពលរដ្ឋ១/៣លើពិភពលោកមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅឡើយ

មកទល់ពេលនេះមាននៅមានពលរដ្ឋជុំវិញពិភពលោក១/៣មិនទាន់បានចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩នៅឡើយទេ ក្នុងនោះមានដល់ទៅ៨៣% ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ។ តាមការលើកឡើងរបស់អង្គការWHO ទ្វីបអាហ្វ្រិកទើបតែចាក់វ៉ាក់សាំងជូនពលរដ្ឋបានតែ១៥%ប៉ុណ្ណោះ សម្រាប់មនុស្សពេញវ័យ។ នេះជាព័ត៌មានដែលបានប្រកាសដោយអគ្គនាយកអង្គការសុខភាពពិភពលោក លោកTedros Adhanom Ghebreyesus កាលពីថ្ងៃទី៣០ខែមីនា ។ លោកបន្តទៀតថា ... Read More »

ការគាំទ្រប្រធានាធិបតីពូទីនកើនឡើងខ្ពស់ក្រោយធ្វើសង្គ្រាមនៅអ៊ុយក្រែន

តាមការលើកឡើងរបស់មជ្ឈមណ្ឌល Levada បានប្រកាសថា ពលរដ្ឋរុស្ស៊ីបានបង្កើនការគាំទ្រដល់ប្រធានាធិបតីពូទីនកើនឡើងខ្ពស់ បន្ទាប់ពីការបញ្ជូនទាហានវាយប្រហារប្រទេសអ៊ុយក្រែន។ តាមការស្ទង់មតិរបស់មជ្ឈមណ្ឌល Levada សកម្មភាពយោធារបស់ប្រធានាធិបតីពូទីន ទៅលើប្រទេសអ៊ុយក្រែនទទួលបានការគាំទ្រពីពលរដ្ឋ ហើយប្រធានាធិបតីក៏ទទួលបានការគាំទ្រខ្ពស់រហូតដល់២/៣នៃពលរដ្ឋក្នុងប្រទេស ។ នេះជាចំនួនអ្នកគាំទ្រកើនឡើងខ្ពស់មិនធ្លាប់មាន។ តាមមជ្ឈមណ្ឌល Levada ដែលមានជំនាញតាមដានពីទំនុកចិត្តរបស់ពលរដ្ឋទៅលើប្រធានាធិបតីបានបញ្ជាក់ថា ... Read More »

អនាគតរបស់ខ្សែប្រយុទ្ធ Real Madrid កីឡារ Gareth Bale ស្ថិតនៅលើជោគវាសនា World Cup របស់វែល

កីឡាករ Gareth Bale នឹងរង់ចាំរហូតដល់ប្រទេសវែលរបស់លោករកឃើញជោគវាសនាមានកៅអីមួយទៅ World Cup មុនពេលធ្វើការសម្រេចចិត្តលើអនាគតក្លិបរបស់គាត់។ Bale វ័យ៣២ឆ្នាំបានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ២គ្រាប់ក្នុងការប្រកួតវគ្គ Playoff នៃការប្រកួត World Cup របស់ជម្រើសជាតិវែលលើប្រទេសអូទ្រីសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដើម្បីរៀបចំការប្រកួតចុងក្រោយជាមួយនឹងស្កុតឡែន ឬអ៊ុយក្រែន។ ... Read More »

ក្លិប PSV តែងតាំងអតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Ruud van Nistelrooy ជាគ្រូបង្វឹកសម្រាប់រដូវកាលថ្មី

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រុម Manchester United លោក Ruud van Nistelrooy នឹងក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប PSV Eindhoven នារដូវក្តៅខាងមុខដែលជាតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ដំបូងរបស់គាត់។ លោក Van Nistelrooy មានវ័យ៤៥ឆ្នាំនឹងជំនួសកន្លែងលោក ... Read More »

ក្លិប Chelsea មិនអាចជាធ្វើអាជីវកម្មដូចធម្មតាបានទេ ក្រោយការដាក់ទណ្ឌកម្មលើលោក Roman Abramovich

រដ្ឋមន្ត្រីកីឡាអង់គ្លេសលោក Nigel Huddleston បាននិយាយថា ក្លិបតោខៀវ Chelsea មិនអាចត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មដូចធម្មតាទេ បន្ទាប់ពីការដាក់ទណ្ឌកម្មត្រូវបានដាក់លើលោក Roman Abramovichមហាសេដ្ឋីរុស្ស៊ីដែលម្ចាស់ក្លិបមួយនេះ។ លោក Abramovich ត្រូវបានបង្កកទ្រព្យសម្បត្តិរបស់គាត់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការលក់សំបុត្រក្នុងទឹកដីក្រុមនេះ ... Read More »

អាមេរិកប្តេជ្ញាការពារកោះតៃវ៉ាន់មិនឱ្យធ្លាក់ក្នុងគន្លងអ៊ុយក្រែនឡើយ

មន្ត្រីការទូតអាមេរិកប្រចាំនៅតៃវ៉ាន់បានឱ្យដឹងថា សម្ពាធ ការទូតនិងយោធារបស់ចិនចំពោះកោះតៃវ៉ាន់ គឺជាការគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ ។ ក្នុងពេលនេះអាមេរិកបានសន្យាជួយកោះតៃវ៉ាន់បង្កើនសកម្មភាពការពារ។ សកម្មភាពខាងលើរបស់អាមេរិក គឺធ្វើឡើងក្រោយពេលដែលរុស្ស៊ីកំពុងតែវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាប្រទេសអតីតសហភាពសូវៀត។ ការណ៍ដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែន គឺដោយសារតែមិនមានការធានាសន្តិសុខបានល្អពីអាមេរិកនិងបណ្តាប្រទេសលោកខាងលិច។ មានប្រសាសន៍នៅក្នុងមន្ទីរពាណិជ្ជកម្មអាមេរិកនៅកោះតៃវ៉ាន់កាលពីល្ងាចថ្ងៃទី៣០ខែមីនា លោកស្រី Sandra ... Read More »

អេហ្ស៊ីបអះអាងថាកីឡាករទទួលរងការរើសអើងជាតិសាសន៍មុនពេលការប្រកួតជម្រុះ World Cup ជាមួយសេណេហ្គាល់

សហព័ន្ធបាល់ទាត់ប្រទេសអេហ្ស៊ីបបានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងសហព័ន្ធបាល់ទាត់សេណេហ្គាល់ដែលពួកគេអះអាងថា ក្រុមរបស់ពួកគេត្រូវបានទទួលរងនូវការរើសអើងជាតិសាសន៍ ដោយអ្នកគាំទ្ររបស់សេណេហ្គាល់នៅទីក្រុងដាកា។ ការស៊ុតបាល់ប៉េណាល់ទីដែលជាគ្រាប់ជ័យជម្នះពីសំណាក់កីឡាករSadio Mane បានជួយឲ្យសេណេហ្គាល់កក់កៅអី World Cup ទៅកាន់ប្រទេសកាតាឆ្នាំនេះដោយយកឈ្នះក្រុមអេហ្ស៊ីប១ទល់០។ ប្រធានក្រុមអេហ្ស៊ីប Salah គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនដែលត្រូវបានគេបាញ់តម្រង់ទិសដោយភ្លើងឡាស៊ែរពណ៌បៃតងអំឡុងពេលប្រកួត។ គេ​ក៏​បាន​អះអាង​ដែរ​ថា ​រថយន្តក្រុង​របស់​ក្រុម​អេហ្ស៊ីប​ត្រូវ​បាន​វាយ​ប្រហារ​បណ្តាល​ឲ្យ​មាន​មនុស្សរងរបួសផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ... Read More »

រដ្ឋមន្ត្រីការបរទេសអង់គ្លេសនិងរុស្ស៊ី បំពេញទស្សនកិច្ចនៅឥណ្ឌាក្នុងថ្ងៃតែមួយ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានសម្រេចបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌា នៅថ្ងៃទី៣១ខែមីនា ដើម្បីបង្កើនទំនាក់ទំនងការទូតពាក់ព័ន្ធនឹងស្ថានការណ៍សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសពីដំណើរទស្សនកិច្ចនៅទីក្រុងញូវដេលីនៅថ្ងៃទី៣១ខែមីនានេះដែរ ។ ... Read More »

WHO ប្រកាសពីគម្រោងបញ្ចប់ស្ថានភាពអាសន្នស្តីពីកូវីដ-១៩នៅលើពិភពលោកឆ្នាំ២០២២

អង្គការសុខភាពពិភពលោក WHO បានប្រកាសពីគម្រោងបញ្ចប់ស្ថានភាពអាសន្នស្តីពីកូវីដ-១៩នៅលើពិភពលោកឆ្នាំ២០២២ដោយសារតែមានការថយចុះតួលេខកូវីដ-១៩ ក៏ដូចជា ការព្យាបាលកូវីដ-១៩ ក៏មានប្រសិទ្ធភាព កាត់បន្ថយការស្លាប់។ តាមសារព័ត៌មានThe Hill បានឱ្យដឹងថា អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី៣០ខែមីនា បានប្រកាសពីគម្រោងបញ្ចប់ភាពអាសន្នស្តីពីការឆ្លងកូវីដ-១៩ នៅលើពិភពលោកក្នុងឆ្នាំ២០២២។ កូវីដ- ១៩ ... Read More »

បាញ់ប្រហារនៅភាគកណ្តាលនៃប្រទេសអុីស្រាអែលស្លាប់៥នាក់

មានករណីបាញ់ប្រហារនៅពីរទីតាំងផ្សេងគ្នានៅក្នុងទីក្រុង Bnei Brak ស្ថិតនៅភាគខាងកើតរដ្ឋធានី Tel Aviv បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់។ ការបាញ់ប្រហារធ្វើឡើងដោយជនដៃដល់តែម្នាក់ប៉ុណ្ណោះ។ ករណីបាញ់ប្រហារកើតឡើងនៅថ្ងៃទី២៩ខែមីនា (ពេលវេលានៅអុីស្រាអែល) ។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស គឺខ្មាន់កាំភ្លើងមានតែម្នាក់ឯងប៉ុណ្ណោះដោយជិះរថយន្តបាញ់ប្រហារ។ កាលពីថ្ងៃទី២៧ខែមីនា ... Read More »

អវកាសយានិករុស្ស៊ី និងណាសា វិលត្រឡប់មកផែនដីវិញក្រោយបំពេញការងារ៣៥៥ថ្ងៃនៅស្ថានីយអវកាស

អវកាសយានិករបស់អង្គការណាសាមួយរូប និងរុស្ស៊ី២រូប នឹងចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS វិលត្រឡប់មកផែនដីវិញនៅថ្ងៃទី៣០ខែមីនា(ពេលវេលានៅរុស្ស៊ី) ។ ការចុះមកផែនដីនឹងប្រើប្រាស់យានអវកាសរុស្ស៉ី Soyuz ដែលផ្ទុកអវកាសយានិកអាមេរិក លោក Marck Vande Hei រួមជាមួយអវកាសយានិករុស្ស៉ី លោក ... Read More »

បាគីស្ថានដង្ហែក្បួនព្យុហយាត្រាយោធាជាទ្រង់ទ្រាយធំ

រដ្ឋាភិបាលប៉ាគីស្ថានបានបង្ហាញពីសមត្ថភាពយោធា និងសព្វាវុធដ៏ទំនើបនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាក្នុងពេលប្រឈមមុខតានតឹងជាមួយឥណ្ឌានៅតំបន់កាស្មៀ។ ជារៀងរាល់ឆ្នាំប៉ាគីស្ថានតែងតែបង្ហាញពីសមត្ថភាពយោធារបស់ខ្លួនក្នុងពិធីដង្ហែក្បួនព្យុហយាត្រា។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺពិធីដង្ហែក្បួនកម្លាំងទាហានអាកាស ដោយមានយន្តហោះចម្បាំង F-16C អមការពារយន្តហោះ J-10C Firebird ពីរគ្រឿងមកពីប្រទេសចិន។ យន្តហោះ F-16Cគឺជាជម្រើសពេញនិយមសម្រាប់ទាហានអាកាសប៉ាគីស្ថាន។ ក្រៅពីយន្តហោះចម្បាំង ប៉ាគីស្ថានក៏បានបង្ហាញក្បួនកាំភ្លើងធំ SH-15 ... Read More »

មន្ត្រីជាន់ខ្ពស់បណ្តាប្រទេសលោកខាងលិចនាំគ្នាទៅកាន់ប្រទេសឥណ្ឌាដើម្បីបញ្ចុះបញ្ចូលឱ្យដាក់ទណ្ឌកម្មថាមពលរុស្ស៊ី

ឥណ្ឌាកំពុងតែសម្ងំទិញថាមពល ប្រេងពីរុស្សុីក្នុងតម្លៃថោកបំផុតស្របទៅតាមច្បាប់ ខណៈដែលប្រទេសលោកខាងលិចកំពុងប្រឈមនឹងបញ្ហាកង្វះថាមពលដោយសារតែការដាក់ទណ្ឌកម្មរុស្ស៊ី។ ក្នុងពេលនេះប្រទេសលោកខាងលិចបាននាំគ្នាទីបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងគោលដៅឱ្យឥណ្ឌាចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី។ បច្ចុប្បន្នសង្គ្រាមប្រទេសអ៊ុយក្រែនឈានចូលខែទីពីរហើយ ចំណែកឥណ្ឌាគឺជាប្រទេសដែលស្ថិតនៅកណ្តាល មិនកាន់ជើងខាងណាឬគាំទ្រខាងណានោះឡើយ ហើយអ្វីដែលមានប្រយោជន៍ ចំពោះជាតិ ដូចជាការទិញប្រេងតម្លៃទាបពីរុស្ស៊ី គឺឥណ្ឌាមិនទុកឱ្យបាត់បង់ឱកាសនោះឡើយ។ ក្នុងពេលនេះដែរ សេតវិមានបានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ទីប្រឹក្សារងសន្តិសុខជាតិ ... Read More »

អេហ្ស៊ីបចាញ់សេណេហ្គាល់ដោយបាល់ប៉េណាល់ទីខណៈMohamed Salah ​ត្រូវ​បាន​អ្នក​គាំទ្រ​បាញ់ lasers ​ដាក់​មុខ

​ក្រុមជម្រើសជាតិសេណេហ្គាល់បានយកឈ្នះលើក្រុមជម្រើសជាតិអេហ្ស៊ីបម្តងទៀតដើម្បីយកកៅអីទៅលេងWorld Cupក្នុងប្រទេសកាតាដោយបាល់ប៉េណាល់ទី។ ​សេណាហ្គាល់បានយកឈ្នះអេហ្ស៊ីបម្តងរួចមកហើយកាលពីកម្មវិធី  Africa Cup of Nations ហើយម្តងនេះអេហ្ស៊ីបបានចាញ់ដោយបាល់ប៉េណាល់ទីខណៈកីឡាករលំដាប់ពិភពលោក Mohamed Salah ​ត្រូវ​បាន​អ្នក​គាំទ្រ​បាញ់ lasers ​ដាក់​មុខធ្វើឲ្យរូបគាត់ស៊ុតបាល់មិនចូល ចំណែកឯមិត្តរួមក្រុមហង្សក្រហមLiverpoolកីឡាករ Sadio Mane ... Read More »

ក្រោយរងការរិះគន់ អាមេរិកបានបង្កើនការផលិតមីស៊ីលដែលអ៊ុយក្រែនត្រូវការដើម្បីប្រឆាំងរុស្ស៊ី

បណ្តាញព័ត៌មាន CNN បានបញ្ជាក់ថា មន្ទីរបញ្ចកោណអាមេរិក បានប្រកាសបង្កើនការផលិតកាំជ្រួចមីស៊ីលការពារដែនអាកាស Stinger និងកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ Javelin ដើម្បីបំពេញតម្រូវការរបស់អ៊ុយក្រែនក្នុងសង្គ្រាមទប់ទល់ជាមួយរុស្ស៊ី ។ តាមបញ្ជីសម្ភារយោធាដែល អ៊ុយក្រែនស្នើឱ្យអាមេរិកផ្តល់ជំនួយគឺមានមីស៊ីល៥០០ដើមប្រភេទ Javelin និងមីស៊ីល Stinger។ ... Read More »