ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

តើចិននឹងជួយដល់សេដ្ឋកិច្ចរុស្ស៊ីបានកម្រិតណា ?

ការដាក់ទណ្ឌកម្មបង្កកប្រាក់ និងការដកទុនចេញពីប្រទេសរុស្ស៊ីបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី ។ រាល់ដៃគូពាណិជ្ជកម្មរបស់ទីក្រុងមូស្គូបានដកចេញទាំងអស់ លើកលែងតែប្រទេសចិនមួយប៉ុណ្ណោះ ។ កន្លងមកមន្ត្រីហិរញ្ញវត្ថុរបស់រុស្ស៊ីលោក Anton Siluanov បានបញ្ជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយចិនគឺរឹងមាំ ក្នុងពេលដែលបណ្តាប្រទេសលោកខាងលិចបានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ... Read More »

Update ៖ មានអ្នកស្លាប់និងរបួសជាច្រើនដោយការរញ្ជួយដីនៅជប៉ុន

នៅថ្ងៃទី១៧ខែមីនា សារព័ត៌មាន AFP បានផ្សាយថា ការរញ្ជួយដីនៅភាគឦសាននៃប្រទេសជប៉ុន នៅយប់ថ្ងៃទី១៦ខែមីនាធ្វើឱ្យពលរដ្ឋជាង២លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ជាមួយគ្នានេះក៏មានអ្នកស្លាប់និងរបួសនៅក្នុងគ្រោះធម្មជាតិខាងលើនេះដែរ។ ការរញ្ជួយដីកម្រិតខ្លាំងកើតឡើងនៅក្នុងតំបន់ដែលមានការរញ្ជួយដីកាលពី១១ឆ្នាំមុន បង្កឱ្យមានវិបត្តិ បែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Fukushima ។ តាមការប្រកាសរបស់មន្ត្រីជប៉ុន មកទល់ពេលនេះមានមនុស្ស ២នាក់ស្លាប់ ... Read More »

តុលាការឧក្រិដ្ឋកម្មអន្តរជាតិស្នើឱ្យរុស្ស៊ីសហការក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម

តុលាការឧក្រិដ្ឋកម្មសង្គ្រាម អន្តរជាតិ(ICC) បានផ្ញើសំណើជាផ្លូវការទៅកាន់ប្រទេសរុស្ស៊ី ស្នើចូលរួមក្នុងការសេុីបអង្កេតពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នៅថ្ងៃទី១៧ ខែមីនា សារព័ត៌មាន TASS បានដកស្រង់ការប្រកាសរបស់រដ្ឋអាជ្ញាតុលាការ(ICC) លោក Karim Khan ដែលបានបញ្ជាក់ថា ស្ថាប័ននេះចង់ធ្វើការជាមួយរុស្ស៊ី ក៏ដូចជាអ៊ុយក្រែន ... Read More »

ហង្សក្រហម Liverpool តាមក្រុមកំពូលតារាង Man City យ៉ាងប្រកៀក ក្រោយឈ្នះ Arsenal

ក្រុមហង្សក្រហម Liverpool បានបន្តឈ្នះ និង​មិន​បោះ​បង់​ចោល​ការ​ប្រជែងក្រុម​កំពូល​តារាង Premier League គឺ​ Man City ដែលការប្រកួតសម្រាប់សប្តាហ៍ទី២៩ ដោយចាញ់ក្រុម Man City តែ១ពិន្ទុប៉ុណ្ណោះ ក្រោយពីយកឈ្នះក្រុមកាំភ្លើងធំ ... Read More »

ដល់ថ្នាក់ប្រទេសអ្នកមាន​ហេីយ​នៅតែ​ធ្វើ​រឿង​មួយនេះ! ខណៈសាំងឡើងថ្លៃខ្លាំងប៉ូលិសអាមេរិកព្រមាន…

សហរដ្ឋ​អាមេរិក ៖ ខណៈ​ដែល​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្លាំង​ពេក​ នៅអាមេរិក​ ដោយ​ក្នុងមួយហ្គាឡុងមានតម្លៃរហូតដល់៤,៣ដុល្លារ​ ហេីយ​ប៉ូលិសជាន់ខ្ពស់របស់អាមេរិក​បានព្រមានជាសាធារណៈទៅកាន់ប្រជាពលរដ្ឋដែលមានរថយន្តផ្ទាល់ខ្លួន​ឱ្យ​ចេះការពារប្រេងសាំងរបស់ពួកគេនៅក្នុងរថយន្តដែលចតចោលនៅ​តាមផ្លូវ​សាធារណៈ​ បន្ទាប់​ពី​ពេលថ្មីៗនេះ​ មានសកម្មភាពនៃការលួចសាំងចេញពីរថយន្តបានកើតមានឡើងជាប​ន្តបន្ទាប់។ នេះបេី​យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Boston25 News។ ជាក់ស្ដែង​ប៉ូលិស​ជាន់ខ្ពស់​របស់អាមេរិក​បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ បន្ទាប់​ពី​កំណើនតម្លៃប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​ពេក​​ ក៏ជំរុញឱ្យមានជនខិលខូចមួយចំនួនបែកគំនិតដើរលួចសាំងចេញពីរថយន្តរបស់អ្នកដទៃ។ ដោយក្រុមចោរទាំងនោះបានប្រើប្រាស់ប្រដាប់បូមសាំងយ៉ាងឆាប់រហ័ស ... Read More »

ប្រធាន WTA អះអាងថា កីឡាករមិនគួរត្រូវបានហាមឃាត់ជុំវិញវិបត្តិអ៊ុយក្រែនទេ

ប្រធានសមាគមកីឡាវាយតឺន្នីសនារី (WTA) លោក Steve Simon បាននិយាយថា អត្តពលិកម្នាក់ៗមិនគួរត្រូវបានពិន័យសម្រាប់ការសម្រេចចិត្តនៃភាពជាអ្នកដឹកនាំផ្តាច់ការ ចំពេលមានការព្រួយបារម្ភថា កីឡាករមកពីប្រទេសរុស្ស៊ី និងបេឡារូសអាចត្រូវបានរារាំងមិនឱ្យចូលរួមក្នុងការប្រកួត។ កីឡាកររុស្សី និងបេឡារូសត្រូវបានអនុញ្ញាតឱ្យលេងនៅលើវិញ្ញាសា ATP និង WTA ... Read More »

លោកពូទីន៖ លោកខាងលិចថារុស្ស៊ីដកថយ គឺពួកគេមិនយល់អ្វីឡើយ

ប្រធានាធិបតីរុស្សុីលោកពូទីន នៅថ្ងៃទី១៦មីនាបានបញ្ជាក់ថា រុស្ស៊ីមិនមានគម្រោងដណ្តើមគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ ហើយយុទ្ធនាការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺបានដើរទៅតាមគម្រោងដែលបានគ្រោងទុក។ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី១៦ខែមីនា ថា «វត្តមានរបស់កម្លាំងទាហានរុស្ស៊ីនៅជិតរដ្ឋធានីកៀវ និងទីក្រុងផ្សេងៗទៀតនៅក្នុងប្រទេសអ៊ុយក្រែនគឺមិនមែនជាសកម្មភាពឈ្លានពានដើម្បីគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ។ យើងមិនមានគោលដៅបែបនោះឡើយ»។ លោកពូទីនបញ្ជាក់ទៀតថា សកម្មភាពយោធា នៅអ៊ុយក្រែនគឺបានដើរតាមគម្រោងដែលបានគ្រោងទុក។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា ... Read More »

Villarreal ធ្វើបានល្អ ទម្លាក់ Juventus ចេញពី Champions League ត្រឹមវគ្គ១៦ក្រុម

ក្រុមខ្លាំងមកពីអេស្ប៉ាញ Villarreal បានស៊ុតបញ្ចូលទី៣គ្រាប់ចុងម៉ោងដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែល Juventus បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយសម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ក្រុមអេស្ប៉ាញមិនមានការស៊ុតចំគោលដៅទេ ក្នុងតង់ទី១ រហូតដល់តង់ទី២ កីឡាករ Gerard ... Read More »

ទីក្រុងតូក្យូដាច់ភ្លើងទ្រង់ទ្រាយធំ ក្រោយការរញ្ជួយដីកម្រិត៧,៣រុិចទ័រ

ការរញ្ជួយដីកម្រិត៧,៣រុិចទ័រនៅតំបន់ភាគឦសាននៃប្រទេសជប៉ុន ធ្វើឱ្យកក្រើកញប់ញ័រដល់រាជធានីតូក្យូ បង្កឱ្យមានការដាច់អគ្គិសនីទ្រង់ទ្រាយធំ ហើយមន្ត្រីជប៉ុនក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ។ ការរញ្ជួយដីកើតឡើងនៅក្នុងតំបន់មានជម្រៅប្រមាណ៦០ គីឡូម៉ែត្រ ជិតឆ្នេរសមុទ្រនៅក្នុងខេត្ត Fukushima ។ ការរញ្ជួយដីនោះបណ្តាលឱ្យកម្រើកញប់ញ័រដល់ខេត្តជាច្រើនដូចជា Miyagi, Fukushima និងខេត្តជាច្រើនផ្សេងទៀត ។ ចំណែករាជធានីតូក្យូ ... Read More »

ខ្សែការពារ Christian Eriksen ត្រឡប់​មក​វិញ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក

កីឡាករ Christian Eriksen ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិដាណឺម៉ាកជាលើកដំបូងចាប់តាំងពីគាត់គាំងបេះដូងពេលលេងនៅព្រឹត្តិការណ៍ Euro 2020 កាលពីរដូវក្តៅមុន។ កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានបំពាក់ដោយឧបករណ៍ចាក់បញ្ចូលបេះដូង (ICD) ដែលជាប្រភេទឧបករណ៍បង្កើនល្បឿនបេះដូង បន្ទាប់ពីគាត់គាំងបេះដូងពេលប្រកួតជាមួយក្រុមហ្វាំងឡង់។ គាត់បានចូលរួមជាមួយក្រុម Brentford ក្នុងខែមករាបន្ទាប់ពីចាកចេញពីក្រុម Inter ... Read More »

អ៊ុយក្រែននិយាយអំពីសក្ដានុពលវិជ្ជមានក្នុងការចរចាជាមួយរុស្ស៊ី

គណៈប្រតិភូពិភាក្សារបស់រុស្ស៊ីនិងអ៊ុយក្រែនមានលក្ខណៈស្ថាបនា ហើយភាគីទាំងពីរកំពុងពិភាក្សាគ្នាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនាពេលអនាគតដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោកVolodymir Zelenskyy បាននិយាយនៅថ្ងៃពុធនេះថាកិច្ចចរចាសន្តិភាពហាក់ដូចជាមានភាពប្រាកដនិយមជាងមុន ប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀត ខណៈការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស៥នាក់ ក្នុងរដ្ឋធានីកៀវ ហើយរហូតមកដល់ពេលនេះ ជនភៀសខ្លួនអ៊ុយក្រែនបានកើនឡើងដល់ជាង៣លាននាក់។ នៅក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គីបានបញ្ជាក់ដូច្នេះថា «កិច្ចពិភាក្សានៅតែបន្តនៅថ្ងៃពុធនេះ ... Read More »

អ្នកសារព័ត៌មានពីររូបធ្វើការឱ្យបណ្តាញព័ត៌មាន Fox news បានស្លាប់នៅក្នុងសមរភូមិអ៊ុយក្រែន

អ្នកសារព័ត៌មានពីររូបធ្វើការឱ្យបណ្តាញព័ត៌មាន Fox News បាន ស្លាប់នៅក្នុងការវាយប្រហារពីកម្លាំងទាហានរុស្ស៊ីនៅជាយក្រុងកៀវ ប្រទេសអ៊ុយក្រែន។ តាមការផ្សាយរបស់បណ្តាញទូរទស្សន៍ Fox News នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានផ្សាយថា អ្នកសារព័ត៌មានដែលស្លាប់នោះមានអ្នកថតវីដេអូដ៏ជំនាញ លោក ... Read More »

កូរ៉េខាងត្បូងមានគម្រោងបន្ថយការរឹតត្បិតបើទោះបីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ក្តី

កូរ៉េខាងត្បូងមានគម្រោងកាត់បន្ថយការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បើទោះបីមានករណីឆ្លងខ្ពស់នៅក្នុងប្រទេសនេះជារៀងរាល់ថ្ងៃក៏ដោយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កូរ៉េខាងត្បូងរកឃើញករណីឆ្លងកើនឡើងជាង៤សែននាក់ ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (KDCA) របស់កូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃទី១៦ខែមីនានេះថា មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃចំនួន៤០០,៧៤១នាក់ ។ ជាមួយគ្នានេះប្រទេសកូរ៉េខាងត្បូង បានកត់ត្រាថ្ងៃដែលមានអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩ ... Read More »

Chelsea ដកសំណើលេង FA Cup ជាមួយ Middlesbrough លេងដោយបិទទ្វារ

សមាគមបាល់ទាត់អង់គ្លេសបានឲ្យដឹងថា ក្រុម Chelsea បានដកសំណើសុំការប្រកួត FA Cup នៅថ្ងៃសៅរ៍ជាមួយក្រុម Middlesbroughដើម្បីលេងដោយបិទទ្វារ។ ក្លិប Premier League មួយនេះមិនត្រូវបានអនុញ្ញាតឱ្យលក់សំបុត្រសម្រាប់ការប្រកួតណាមួយឡើយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់ម្ចាស់ជនជាតិរុស្ស៊ី Roman Abramovich ... Read More »

Juventus ត្រូវការឈ្នះដើម្បីឡើងវគ្គបន្តក្នុងការប្រកួតជើងទី២វគ្គជម្រុះ Champions League

ក្រុមសេះបង្កង់ Juventus និងក្រុម Villarreal បានឈានទៅប្រកួតជើងទី២នៅរាត្រីថ្ងៃពុធនេះនៃការប្រកួត UEFA Champions League វគ្គ១៦ក្រុមនៅកីឡដ្ឋាន Allianz ។ Juventus និង Villarreal បានប្រកួតស្មើ ... Read More »

ឥទ្ធិពលប្រាក់ដុល្លាររង្គោះរង្គើដោយកិច្ចព្រមព្រៀងប្រេងចិន-អារ៉ាប៊ីសាអ៊ូឌីត

ឥទ្ធិពលប្រាក់ដុល្លារអាមេរិកនៅក្នុងទីផ្សារប្រេងកំពុងតែរង្គោះរង្គើនៅលើទីផ្សារប្រេង ក្រោយពេលចិននិងអារ៉ាប៊ី សាអ៊ូឌីតបានសម្រេចព្រមព្រៀងគ្នាប្រើប្រាស់ប្រាក់យន់របស់ចិនជំនួសដុល្លារនៅក្នុងការទិញដូរប្រេង ដោយមិនប្រើដុល្លារអាមេរិកទៀតឡើយ។ តាមសារព័ត៌មាន Wall Street Journal (WSJ) បានផ្សាយថា ប្រទេសផលិតប្រេងលំដាប់ពិភពលោក គឺអារ៉ាប៊ីសាអ៊ូឌីត កំពុងតែពិភាក្សាលក់ប្រេងដល់អតិថិជនធំបំផុតលើពិភពលោកគឺចិន ដោយប្រើប្រាស់ប្រាក់យន់ ជំនួសប្រាក់ដុល្លារអាមេរិក។ ... Read More »

កូវីដ-១៩ធ្វើឱ្យតំបន់អាស៊ានមានពលរដ្ឋជិត៥លាននាក់បន្ថែមទៀតធ្លាក់ក្នុងភាពក្រីក្រ

ដោយសារឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ ធ្វើឱ្យតំបន់អាស៊ានមានពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រ ៤,៧លាននាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២១។ តួលេខខាងលើត្រូវបានប្រកាសដោយធនាគារអភិវឌ្ឍន៍អាសុី (ADB) នៅថ្ងៃទី១៦ខែមីនា ។ តាមសារព័ត៌មានរ៉យទ័រ ពលរដ្ឋដែលធ្លាក់ក្នុងភាពក្រីក្របំផុតបានបង្ហាញតាមរយៈប្រាក់ចំណូលតិចជាង ១,៩០ដុល្លារក្នុងមួយថ្ងៃៗសម្រាប់មនុស្សម្នាក់ៗ ។ តាមការប្រកាសរបស់ធនាគារ (ADB) សរុបពលរដ្ឋក្រីក្រ(ប្រាក់ចំណូលតិចជាង២ដុល្លារ) នៅក្នុងតំបន់អាស៊ាន ... Read More »

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិរុស្សី Dzyuba បដិសេធមិនចូលរួមក្នុងជំរុំហ្វឹកហាត់

ប្រធានក្រុមជម្រើសជាតិរុស្ស៊ី កីឡាករ Artyom Dzyuba បាននិយាយថាគាត់មិនបានចូលរួមក្នុងជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិសម្រាប់ហេតុផលគ្រួសារជាជាងទិដ្ឋភាពនយោបាយ។ Dzyuba មានវ័យ៣៣ឆ្នាំត្រូវបានគេនិយាយថា មានសាច់ញាតិនៅប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកបានអះអាងថា ការលើកឡើងរបស់គ្រូបង្វឹក លោក Valery Karpin ដែលថា គាត់បានបដិសេធការហៅទូរស័ព្ទជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាការយល់ច្រឡំ ... Read More »

កូរ៉េខាងជើង សាកល្បងមីស៊ីលបរាជ័យនៅថ្ងៃទី១៦ខែមីនា

ប្រព័ន្ធផ្សព្វផ្សាយនានារបស់ជប៉ុន ក្នុងនោះមាន NHK នៅថ្ងៃទី ១៦ខែមីនាបានដកស្រង់សម្ដីមន្ត្រីក្រសួងការពារជាតិជប៉ុនបញ្ជាក់ថាកូរ៉េខាងជើង បានបាញ់មីស៊ីលសាកល្បងជាថ្មី ។ ការសាកល្បងធ្វើឡើងនៅវេលាម៉ោង ៩និង ៣០ នាទី ថ្ងៃទី ១៦ខែមីនា ដោយបាញ់ចេញពីតំបន់ជិតទីក្រុងព្យុងយ៉ាង ។ ... Read More »

នាយករដ្ឋមន្ត្រី៣ប្រទេសក្នុងតំបន់អឺរ៉ុបបានធ្វើដំណើរតាមរថភ្លើងទៅកាន់រដ្ឋធានីកៀវ ដើម្បីបង្ហាញការគាំទ្រអ៊ុយក្រែន

នាយករដ្ឋមន្ត្រី៣ប្រទេសក្នុងសហគមន៍អឺរ៉ុប គឺនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆេក ប៉ូឡូញ និងស្លូវ៉ាគី កាលពីថ្ងៃទី១៥ខែមីនាបានធ្វើដំណើរតាមរថភ្លើងទៅកាន់រដ្ឋធានីកៀវដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ សកម្មភាពទាំងនោះគឺជាការបង្ហាញការគាំទ្រដល់អ៊ុយក្រែនក្នុងពេលមានគ្រោះអាសន្ន។ កន្លងមក មេដឹកនាំប្រទេសទាំងបី បានប្រឹក្សាជាមួយប្រមុខដឹកនាំអឺរ៉ុប មុនពេលសម្រេចទៅកាន់ប្រទេសអ៊ុយក្រែន ។ ... Read More »

Man Utd និង Ajax ធ្លាក់ត្រឹមវគ្គ១៦ក្រុមក្នុងទឹកដីរបស់ខ្លួនដូចគ្នានៅ Champions League

យុទ្ធនាការប្រកួតពានរង្វាន់ Champions League របស់ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ដោយការខកចិត្តពីការបរាជ័យក្រោមថ្វីជើងក្រុម Atletico Madrid នៅកីឡដ្ឋាន Old Trafford ធ្វើឲ្យក្រុមនេះនៅសល់តែការប្រជែងយកចំណាត់ថ្នាក់កំពូលទាំង៤នៃក្របខ័ណ្ឌ Premier League ... Read More »

ប្រធានាធិបតីអាមេរិកចូ បៃឌិន ត្រៀមបំពេញទស្សនកិច្ចនៅអឺរ៉ុប

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប ដោយលោកនឹងទៅកាន់ទីក្រុង Brussels និងទៅកាន់ប្រទេសប៉ូឡូញ ដែលជាប្រទេសសមាជិករបស់ណាតូ ហើយជាប្រទេសសំខាន់ដែលអាចជួយដល់អ៊ុយក្រែនបាន។ ប្រភពព័ត៌មានពីក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីបៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់ការិយាល័យរបស់អង្គការណាតូនៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិកដើម្បីជួបពិភាក្សាជាមួយបណ្តាប្រទេសជាសមាជិកណាតូនៅថ្ងៃទី ២៣ខែមីនា ដោយផ្តោតសំខាន់ទៅលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ... Read More »

នាវាទេសចរណ៍មានអ្នកដំណើរជិត៥ពាន់នាក់ជាប់កឿងនៅឆ្នេរសមុទ្រដូមីនីកា

នាវា Norwegian Escape ដឹកអ្នកទេសចរ៣.២២៣នាក់ និងក្រុមនាវិក១.៦១៨នាក់បានជាប់កឿងនៅតំបន់សមុទ្រ Dominica ។ ក្រុមជួយសង្គ្រោះបានព្យាយាមជួយរំដោះនាវាពីការជាប់កឿងតែមិនទទួលបានជោគជ័យនោះឡើយ។ មន្ត្រីនៃសាធារណរដ្ឋ ដូមីនីកា បានបញ្ជាក់ថា នាវាទេសចរណ៍ដ៏ប្រណីត Norwegian Escape បានជាប់កឿងនៅឆ្នេរសមុទ្រ ... Read More »

នាវាដឹកកុងតឺន័រប្រវែង៣៣៤ម៉ែត្រជាប់កឿងនៅអាមេរិក

នាវាដឹកកុងតឺន័រប្រវែង៣៣៤ម៉ែត្រ មានឈ្មោះ Ever Forward បានជាប់កឿងនៅឈូងសមុទ្រ Chesapeake ជិតកំពង់ផែ Baltimore សហរដ្ឋអាមេរិក ។ តាមសារព័ត៌មាន Guardian បានផ្សាយនៅថ្ងៃទី១៥ខែមីនាថា នាវាដែលជួបហេតុការណ៍ខាងលើ គឺជារបស់ក្រុមហ៊ុន ... Read More »

មន្ត្រីអាមេរិក៖ ចិនបានផ្តល់ជំនួយសេដ្ឋកិច្ចដល់រុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់អាមេរិកបានបង្ហាញក្តីបារម្ភថា ចិនបានសម្រេចផ្តល់ជំនួយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់រុស្ស៊ីនៅក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ មិនតែប៉ុណ្ណោះចិនក៏មានគម្រោងបញ្ជូនសម្ភារយោធា ដូចជាយន្តហោះចម្បាំងគ្មានមនុស្សបើកជាដើម។ នៅពេលថ្មីៗនេះទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបពិភាក្សាយ៉ាងតឹងតែងជាមួយលោក Yang Jiechi រយៈពេលដល់ទៅ៧ម៉ោង ក្នុងទីក្រុងរ៉ូម ប្រទេសអុីតាលី ... Read More »

តើរុស្ស៊ីចំណាយប្រាក់អស់ប៉ុន្មានក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ជាង៣សប្តាហ៍កន្លងមក?

បើទោះបីការខូចខាតផ្នែកយោធានៅក្នុងប្រទេសអ៊ុយក្រែនគឺជារឿងសម្ងាត់ ប៉ុន្តែអ៊ុយក្រែនបានប៉ាន់ប្រមាណឃើញថា ទីក្រុងមូស្គូ រងការខូចខាតយ៉ាងខ្លាំង ដោយសារតែរថក្រោះ រថពាសដែក យន្តហោះចម្បាំងជាច្រើនត្រូវទាហានអ៊ុយក្រែនបាញ់កម្ទេច។ ការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលតែ២ថ្ងៃដំបូងនៃសង្គ្រាម។ ជាមួយគ្នានេះសង្គ្រាមវាយប្រហារអ៊ុយក្រែនធ្វើឱ្យទីផ្សារមូលបត្រក្នុងប្រទេសរុស្ស៊ីត្រូវបិទទ្វារ តម្លៃប្រាក់រុស្ស៊ីធ្លាក់ថ្លៃយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។ ព្រមជាមួយគ្នានេះដែរសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីទៀត ធ្វើឱ្យការខាតបង់ប្រាក់កាន់តែច្រើន។ តាមការវាយតម្លៃពីក្រុមអ្នកជំនាញ ... Read More »

តើលទ្ធផលនឹងទៅជាយ៉ាងណាបើណាតូចូលរួមនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី?

សង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ីនឹង អ៊ុយក្រែនបានអូសបន្លាយរយៈពេលជាង៣សប្តាហ៍កន្លងមកហើយ ដោយភាគីទាំងពីរមានគោលជំហររៀងៗខ្លួននៅក្នុងសមរភូមិ។ ចំណែកសហគមន៍អន្តរជាតិបានប្រតិកម្មយ៉ាងខ្លាំងចំពោះសង្គ្រាមនោះ។ អ្នកឯកទេសវិភាគពីគោលនយោបាយអឺរ៉ុបនៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Lauren Speranza បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី នឹងមិនជំរុញឱ្យណាតូចូលរួមនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែននោះឡើយ ហើយណាតូក៏មិនមែនជាគោលដៅ ចុងក្រោយរបស់រុស្ស៊ីដែរ ។ លោកស្រីបន្តទៀតថា ... Read More »

Manchester United និង Atlético Madrid ត្រូវការឈ្នះដូចគ្នាក្នុងជំនួបជើងទី២នៅ Champions League រាត្រីនេះ

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United និងក្រុមភ្ញៀវ AtléticoMadrid បានឈាន​ទៅ​ប្រកួត​ជើង​ទី២​នៅ​ថ្ងៃ​អង្គារនេះ​នៃ​ការ​ប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ​នៅ​កីឡដ្ឋាន Old Trafford។ ក្នុង​ការ​ប្រកួត​ជើង​ទី​១ ក្រុម Manchester ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានពីសង្គ្រាមបរមាណូ គំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោកទាំងមូល

កាលពីថ្ងៃទី១៤ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងគំរាមកំហែងដល់មនុស្សជាតិទាំងមូល ។ លោក Antonio Guterres បញ្ជាក់ថា«ទិដ្ឋភាពនៃសង្គ្រាមបរមាណូ គឺមិនអាចនឹងស្មានដល់ ហើយពេលនេះស្ថិតនៅក្នុងរង្វង់ដែលអាចផ្ទុះឡើងគ្រប់ពេល»។ ... Read More »

Neymar ត្រឡប់​មក​ប្រេស៊ីល​វិញ​ត្រៀមខ្លួន​ប្រកួត​ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង

គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បានប្រកាសពីក្រុមរបស់គាត់ថា ខ្សែប្រយុទ្ធ Neymar នឹងចូលរួមប្រកួតជម្រុះ World Cup ២ប្រកួតចុងក្រោយរបស់ខ្លួនឡើងវិញ បន្ទាប់ពីខកខានការប្រកួត២លើកដំបូងក្នុងឆ្នាំនេះ ដោយសាររបួស។ តារាឆ្នើមរបស់ក្លិប Paris Saint-Germain ដែលត្រឡប់មកពីរបួសកជើងរូបនេះបានដកខ្លួនចេញពីក្របខ័ណ្ឌ ... Read More »