ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

លោក Ferguson លាលែងពីតំណែងជាអ្នកចាត់ការទូទៅក្លិបPeterborough

លោក Darren Ferguson កូនប្រុសរបស់អតីតអ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Alex Ferguson បានលាលែងពីតំណែងជាអ្នកចាត់ការក្រុម Peterborough United កាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA ... Read More »

យន្តហោះចម្បាំងអុីរ៉ង់ជួបគ្រោះថ្នាក់ធ្លាក់បុកចំសាលារៀន

យន្តហោះចម្បាំង F5 ផលិតដោយអាមេរិកត្រូវបានប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានអុីរ៉ង់បានជួបគ្រោះថ្នាក់ធ្លាក់បុកចំសាលារៀននៅទីក្រុង Tabriz នាភាគខាងជើងប្រទេសអុីរ៉ង់។ តាមប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី ២១ខែកុម្ភៈ ហើយយន្តហោះបានធ្លាក់បុកចំសាលារៀន ប៉ុន្តែជាភព្វសំណាងក្នុងពេលគ្រោះថ្នាក់នោះសិស្សសាលាទើបតែចេញពីរៀនបានប៉ុន្មាននាទីប៉ុណ្ណោះ ។ មន្ត្រីយោធាអុីរ៉ង់បានឱ្យដឹងថាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះ គឺដោយសារបញ្ហាបច្ចេកទេស ។ ជាមួយគ្នានេះដែរ ... Read More »

អឺរ៉ុបព្រមានថា សន្តិសុខសណ្តាប់ធ្នាប់ពិភពលោកកំពុងរងការគំរាមកំហែងពីទំនាក់ទំនងរុស្ស៊ី-ចិន

កន្លងមកក្រុមអ្នកឯកទេសវិភាគ ពីនយោបាយសន្តិសុខនៅលើពិភពលោកបានបញ្ជាក់ថា ការកើនឡើងនៃឥទ្ធិពលរបស់ចិននិងរុស្ស៊ីក៏ដូចជាតទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។ ប៉ុន្តែពេលនេះ តំណាងជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបស្តីពីគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខបានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកកំពុងតែរងការគំរាមកំហែងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរុស្ស៊ីនឹងចិន។ សារព័ត៌មាន RT បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប លោក Josep Borell ដែលបានប្រកាសនៅថ្ងៃទី ២០ ខែកុម្ភៈថា ... Read More »

ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបផ្អាកការហោះហើរឆ្លងកាត់ប្រទេសអ៊ុយក្រែន

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានក្រុមហ៊ុន Swiss Air Linesជាដើមបានសម្រេចផ្អាកការហោះហើរទៅកាន់រដ្ឋធានី Kiev ចាប់ពីថ្ងៃទី២១ខែកុម្ភៈរហូតដល់បញ្ចប់ខែនេះ។ កាលពីពីរថ្ងៃមុនក្រសួងការបរ ទេសស្វុីស បានស្នើដល់ពលរដ្ឋចាកចេញពីប្រទេសអ៊ុយក្រែន ពិសេសគឺតំបន់ Donetsk និង Luhansk ដែលកំពុងតែប្រឈមមុខតានតឹងកាន់តែខ្លាំង ... Read More »

ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកមានសញ្ញាថយចុះ ប្រទេសជាច្រើនបន្តបើកទ្វារទទួលអ្នកទេសចរ

ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ១,១លាននាក់ និងស្លាប់៤.៩៩៣នាក់។ ជាលទ្ធផលសរុបអ្នកឆ្លងនៅទូទាំងពិភពលោកមានជាង៤២៤លាននាក់ និងស្លាប់៥,៩លាននាក់។ តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមព្រឹកថ្ងៃទី២១ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងដល់ទៅ៤២៤.៧៥១.២២៣ នាក់ និងស្លាប់៥.៩០៥.២៧៨នាក់។ កូវីដ-១៩ ... Read More »

អង់គ្លេសលុបរាល់វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ អាមេរិកមានករណីឆ្លងនៅសល់តែជាង១ម៉ឺននាក់ប៉ុណ្ណោះ

នៅថ្ងៃទី ២១ខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាស លុបរាល់វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររស់នៅជាមួយកូវីដ-១៩ ។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីលោក បូរីស ចនសិន ក្រោយមួយថ្ងៃដែលព្រះមហាក្សត្រីអាលីហ្សាប៊ែត ទីពីរ ... Read More »

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងបានបិទបញ្ចប់ ដោយន័រវេសជាប្រទេសទទួលបានមេដាយច្រើនជាងគេ

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យនៅក្នុងពិធីដ៏រីករាយមួយ។ អត្តពលិកជិត៣,០០០នាក់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះក្នុង១០៩ប្រទេស លើវិញ្ញាសាចំនួន១៥ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ។ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បានអំពាវនាវឱ្យមេដឹកនាំនយោបាយជុំវិញពិភពលោកត្រូវបានបំផុសគំនិតដោយលើកឡើងពី “គំរូនៃសាមគ្គីភាព និងសន្តិភាព” របស់អត្តពលិក។ លោក​បាន​បន្ត​ថា “​អំណាច​បង្រួបបង្រួម​នៃ​កីឡា​អូឡាំពិក​នេះ​ខ្លាំង​ជាង​កម្លាំង​ដែល​ចង់​បំបែក​យើង​ទៅ​ទៀត។ អត្តពលិកបាន ផ្តល់ឱកាសសន្តិភាព ... Read More »

បើកទ្វារទទួលអ្នកទេសចរបរទេស អូស្ត្រាលីឆ្ពោះដំណើរការទាំងស្រុងលើវិស័យទេសចរណ៍

អូស្ត្រាលីបានបើកព្រំដែនទទួលអ្នកទេសចរបរទេសជាលើកដំបូង ក្រោយរយៈពេលជិតពីរឆ្នាំបានបិទទ្វារ ។ ការសម្រេចខាងលើបានផ្តល់ភាពសប្បាយរីករាយដល់ការជួបជុំគ្រួសារ និងជំរុញវិស័យទេសចរណ៍ឱ្យមានការរីកចម្រើនឡើងវិញ។ អូស្ត្រាលីបានបិទវិស័យទេសចរណ៍ តាំងពីខែមីនាឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ពលរដ្ឋអូស្ត្រាលីនិងប្រទេសមួយចំនួនទៀតត្រូវបានអនុញ្ញាតឱ្យចូលក្នុងទឹកដីអូស្ត្រាលីតាំងពីចុងឆ្នាំ២០២១ ប៉ុន្តែជនបរទេសនឹងត្រូវរង់ចាំការចេញច្បាប់ថ្មីស្តីពីការទប់ស្កាត់កូវីដ-១៩។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ... Read More »

អតីតខ្សែបម្រើ Arsenal កីឡាករ Jack Wilshere ចូលរួមជាមួយក្លិបAGF Aarhus នៅលីគកំពូលដាណឺម៉ាក

អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal សញ្ជាតិអង់គ្លេស Jack Wilshere បានចូលរួមជាមួយក្រុម AGF Aarhus របស់លីគកំពូលដាណឺម៉ាកបន្ទាប់ពីគ្មានក្លិបលេងរយៈពេល៨ខែមក។ កីឡាករវ័យ៣០ឆ្នាំរូបនេះកំពុងហ្វឹកហាត់ជាមួយក្រុមកាំភ្លើងធំក្នុងរដូវកាលនេះ ក៏ដូចជាការហ្វឹកហាត់មួយចំនួនផងដែរ ដោយបានជួបការលំបាកក្នុងការស្វែងរកក្រុមថ្មីបន្ទាប់ពីចេញពីក្លិបBournemouth កាលពីខែឧសភា។ Wilshere បាននិយាយថា ... Read More »

ខ្សែប្រយុទ្ធ Aubameyang រកបាន៣គ្រាប់ដំបូងជួយឲ្យ Barcelona ឈ្នះ Valencia

ខ្សែប្រយុទ្ធចំណូលថ្មី Pierre-Emerick Aubameyang បានស៊ុតបញ្ចូលទីគ្រាប់ដំបូងឲ្យ Barcelona ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈដែលពួកគេបានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេនៅក្នុង La Ligaដល់ទៅ៩ប្រកួតជាមួយនឹងជ័យជម្នះលើក្រុម Valencia ក្នុងលទ្ធផល ៤ទល់១។ នៅតង់ទី១ Aubameyang ដែល​បាន​ចូល​រួម​ពី ... Read More »

រុស្ស៊ីប្រកាសថា អ៊ុយក្រែននឹងបើកការវាយប្រហារតំបន់ស្វ័យភាពនៅយប់នេះ

មន្ត្រីជានខ្ពស់រុស្ស៊ីមួយរូបបានបញ្ជាក់ថា កម្លាំងទាហានអ៊ុយក្រែន នឹងបង្កើនសកម្មភាពវាយប្រហារទៅលើតំបន់ Donetsk និង Luhansk នៅយប់ថ្ងៃទី២១ខែកុម្ភៈ។ លោក Viktor Vodolatsky អនុប្រធានទីមួយនៃគណៈកម្មការសភាជាតិរុស្ស៊ីទទួលបន្ទុកសហគមន៍ប្រទេសឯករាជ្យ និងទំនាក់ទំនងជាមួយប្រទេសអតីតសហភាពសូវៀតបានលើកឡើងថា កម្លាំងទាហានអ៊ុយក្រែននឹងបើកការវាយប្រហារទៅលើទីតាំងរបស់ក្រុមស្វ័យភាពនៅទីក្រុង Luhansk និង ... Read More »

បិសាចក្រហម Manchester United រកបាន៣ពិន្ទុពី Leeds បន្តឈរក្នុងតំបន់ Top 4

ក្រុមភ្ញៀវបិសាចក្រហម Manchester United បានបន្តកាន់កាប់លេខ៤ក្នុងតារាងលីគកំពូលអង់គ្លេស ក្រោយពីបានបំបាក់ក្រុមម្ចាស់ផ្ទះLeeds United ក្នុងលទ្ធផល ៤ទល់២ នៅកីឡដ្ឋាន Elland Road ដើម្បីដណ្តើមយកជ័យជម្នះដ៏សំខាន់ និងរក្សាការក្តាប់របស់ពួកគេនៅលើកំពូលតារាង Top 4 ... Read More »

គ្រោះទឹកជំនន់នៅប្រេស៊ីលស្លាប់ កើនឡើងជាបន្តបន្ទាប់

សារព័ត៌មាន CGTN បានផ្សាយថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុង Petropolis នៃរដ្ឋ Rio de Janeiro ប្រទេសប្រេស៊ីលបានបន្តកើនដល់ ១៥២នាក់ហើយ ខណៈដែលមនុស្ស១៦៥នាក់កំពុងបន្តបាត់ខ្លួននៅឡើយ។ គ្រោះទឹកជំនន់និងបាក់ដីបានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយមកទល់ឥឡូវនេះ ... Read More »

ករណីឆ្លងកូវីដ-១៩ នៅវៀតណាមជិត៥ម៉ឺននាក់ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន

នៅយប់ថ្ងៃទី២០ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ករណីឆ្លងកូវីដ១៩ រយៈពេល២៤ម៉ោងកន្លងមក ក្នុងប្រទេសនេះកើនឡើងដល់ទៅ ៤៧.២០០នាក់ ដោយករណីឆ្លងបានរកឃើញនៅក្នុងខេត្តក្រុងចំនួន៦៣ ។ នេះជាករណីឆ្លងខ្ពស់បំផុតមិនធា្លប់មានពីមុនមក។ តំបន់ដែលមានករណីឆ្លងខ្ពស់ជាងគេគឺរដ្ឋធានីហាណូយ មានករណីឆ្លងដល់ទៅ៥ពាន់នាក់ ។ ក្នុងថ្ងៃទី២០ខែកុម្ភៈនេះដែរ ក៏មានអ្នកជាសះស្បើយចេញពីមន្ទីរពេទ្យដល់ទៅ១៣.៤០០នាក់ និងមានអ្នកស្លាប់ ... Read More »

នាយករដ្ឋមន្ត្រីអង់គ្លេស៖ រុស្ស៊ីឡើងគម្រោងសម្រាប់សង្គ្រាមទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានលើកឡើងថា រុស្ស៊ីបានឡើងគម្រោងសម្រាប់សង្គ្រាមទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ សារព័ត៌មាន BBC នៅថ្ងៃទី ២០ខែកុម្ភៈបានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអង់គ្លេសដែលបានបញ្ជាក់ថា «គម្រោងដែលយើងមើលឃើញនាពេលនេះគឺអាចបង្កឱ្យមានសង្គ្រាមទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៥ មក»។ នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា រុស្ស៊ីនឹងបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ... Read More »

ករណីឆ្លងកូវីដ-១៩នៅទូទាំងពិភពលោកមានសញ្ញាថយចុះខ្លាំង

ក្នុងរយៈពេល៧ថ្ងៃ គិតមកដល់ព្រឹកថ្ងៃទី២០ខែកុម្ភៈ ករណីឆ្លងនិងស្លាប់ដោយកូវីដ-១៩ បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក គឺថយចុះដល់ទៅ២១% ចំណែកអ្នកស្លាប់ក៏បានថយចុះ៩%ដែរ បើប្រៀបធៀបនឹងមួយសប្តាហ៍កន្លងមក ។ ករណីឆ្លងកូវីដ-១៩ មានសញ្ញាស្ងប់ស្ងាត់ជាងមុននៅលើពិភពលោក បើទោះបីមានប្រទេសជាច្រើននៅមានករណីឆ្លងកើនឡើងក្តី ។ នៅតំបន់អឺរ៉ុប ករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល៧ថ្ងៃកន្លងមកបានថយចុះ២៣% ... Read More »

តារាចម្រៀងកំពូលថៃលោក Bird Thongchai កំពុងរស់ក្នុងជីវិតស្តុកស្តម្ភនៅ ផ្ទះលំហែលើផ្ទៃដីជាង ១០០ រ៉ៃនៅខេត្តឈៀងរ៉ៃ

កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រថៃ ទើបនឹងបង្ហាញអំពីផ្ទះលំហែប្រណីតរបស់ខ្លួននៅក្នុងខេត្តឈៀងរ៉ៃមានទំហំដីប្រហែល១០០រ៉ៃ ឬប្រមានជាង១៦ហិកតា។ ផ្ទះនេះមានរ៉ៃ ឧត្តមសុខ វាជា ឈ្មោះម្តាយរបស់ លោកBird Thongchai នោះតែម្តង ហើយវាបានបង្ហាញពីភាពស្តុកស្តម្ភក្នុងជីវិតជាកំលោះចាស់។     អ្វីដែលគេចាប់អារម្មណ៍ផ្ទះលម្ហែរបស់លោកមានទាំងកសិដ្ឋាន វាលស្រែ ចម្ការផ្សិត ... Read More »

រឿងរ៉ាវប្តឹងផ្តល់របស់ Brad Pitt និង Angelina Jolie នៅតែបន្ត អស់ពីកូនដល់ទ្រព្យសម្បត្តិ

កន្លងមក អ្នកទាំងពីរបានប្តឹងផ្តល់ពីការទាមទារសិទ្ធិចិញ្ចឹមកូន ហើយនៅពេលនេះក៏បានបន្តប្តឹងរឿងទ្រព្យសម្បត្តិរួមទៀត គឺជារឿងរ៉ាវមិនចេះចប់នោះឡើយ។ ការបែកបាក់គ្នានឹងធ្វើឲ្យអ្វីគ្រប់យ៉ាងអ្នកទាំងពីរខិតខំសន្សំក៏ត្រូវ បែកបាក់ដែរ។ គេហទំព័រ Page Six កាលពីថ្ងៃទី ១៧ខែកុម្ភៈ បានផ្សាយថា Brad Pitt បានសម្រេចប្តឹង ... Read More »

ឳពុកបោះកូនអាយុ៥ឆ្នាំចូលចូលក្នុងទន្លេអាចត្រូវកាត់ទោសប្រហារជីវិត

«ខ្លាមិនស៊ីកូនឯង» គឺជាពាក្យសំដៅទៅលើសត្វតិរច្ឆានដែលទោះជាសាហាវប៉ុនណា កាចប៉ុនណាក៏មិនស៊ីឬសម្លាប់កូនរបស់ខ្លួនឯងនោះដែរ។ ប៉ុន្តែករណីបុរសជនជាតិវៀតណាមម្នាក់នេះពេលខឹងប្រពន្ធដោយសង្ស័យថាប្រពន្ធមានសហាយក៏ដាច់ចិត្តយកកូនអាយុ៥ឆ្នាំដែលកំពុងតែពេញស្រឡាញ់របស់ឪពុកម្តាយគ្រប់រូបទៅបោះចោលនៅក្នុងទន្លេ។ នេះគឺជារឿងព្រៃផ្សៃបំផុតក្នុងសង្គមមនុស្សជាតិនាសម័យបច្ចេកវិទ្យាភាវូបនីយកម្ម។ មនុស្សធំឈ្លោះគ្នាទៅសម្លាប់ក្មេងមិនដឹងអីគឺជារឿងសង្គមស្អប់ខ្ពើមយ៉ាងខ្លាំង ជារឿងសាហាវជាសត្វតិរច្ឆានទៅទៀត ។ តាមការលើកឡើងរបស់មេធាវី បញ្ជាក់ថា ឪពុកចិត្តតិរច្ឆានដែលបោះកូនចូលក្នុងទន្លេស្ថិតនៅក្នុងខេត្តក្វាងណាម អាចនឹងត្រូវកាត់ទោសប្រហារជីវិត។ នៅព្រឹកថ្ងៃទី១៩ខែកុម្ភៈ ថ្នាក់ដឹកនាំប៉ូលិសនៅក្នុងខេត្តក្វាងណាមបានបើកការស្រាវជ្រាវករណីសម្លាប់មនុស្ស ចំពោះលោក ... Read More »

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី- អាមេរិក នឹងជួបពិភាក្សាគ្នាដោយផ្ទាល់នៅសប្តាហ៍ក្រោយ

តាមគម្រោងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នឹងជួបជាមួយសមភាគីអាមេរិក លោក Antony Blinken ដោយផ្ទាល់ ដែលអាចរៀបចំឡើងនៅក្នុងប្រទេសហ្វាំងឡង់ឬស្វិស។ នៅពេលនេះមិនទាន់កំណត់ថានឹងជួបពិភាក្សាគ្នានៅប្រទេសណានោះឡើយ។ លេខាសេតវិមាន លោកស្រី Jen Psaki ... Read More »

WHO៖ យើងត្រូវការប្រាក់ដើម្បីបិទបញ្ចប់កូវីដ-១៩នៅក្នុងឆ្នាំ២០២២នេះ

កន្លងមកអង្គការសុខភាពពិភពលោកបានប្រកាសថា កូវីដ-១៩ អាចនឹងបិទបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ ក្រោយពេលប្រទេសជាច្រើនបានឆ្លងផុតចំណុចកំពូលនៃការឆ្លង ពិសេសគឺនៅតំបន់អឺរ៉ុបនិងអាមេរិក។ ប្រទេសជាច្រើនក៏បានសម្រេចលុបចោលការរឹតត្បិតទប់ស្កាត់កូវីដ-១៩ ហើយប្រទេសខ្លះទៀតក៏បានបើកទ្វារទាំងស្រុង។ ដើម្បីសម្រេចបានគោលដៅបញ្ចប់ការឆ្លងកូវីដ-១៩ ហើយចាត់ទុកថាជាជំងឺធម្មតាដូចជាផ្តាសាយនោះ គឺពលរដ្ឋនៅលើពិភពលោកត្រូវតែសម្រេចបានការចាក់វ៉ាកសាំងយ៉ាងតិច៧០%នៃពលរដ្ឋសរុប។ នៅពេលនេះប្រមុខ WHO ជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញវត្ថុដើម្បីបិទបញ្ចប់កូវីដ-១៩។ អគ្គនាយកអង្គការសុខភាពពិភពលោក ... Read More »

បាតុកម្ម«ក្បួនរថយន្តសេរី»ត្រូវប៉ូលិសកាណាដាបំបែកយ៉ាងចាស់ដៃ

កម្លាំងប៉ូលិសរដ្ឋធានីអូតាវ៉ាប្រទេសកាណាដាបានចាប់ផ្តើមបំបែកហ្វូងបាតុកររថយន្តដើម្បីផ្តល់ជីវភាពរស់នៅដូចដើមវិញជូនពលរដ្ឋ។ កម្លាំងប៉ូលិសបានប្រើរថយន្តស្ទូច សណ្តោង អូសរថយន្តរបស់ក្រុមបាតុករចេញពីផ្លូវដើម្បីបើកចរាចរណ៍ឡើងវិញក្រោយការបិទអស់ជាច្រើនសប្តាហ៍មក។ តាមសារព័ត៌មាន The Guardianបានផ្សាយថា មានមនុស្ស៧០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានមេដឹកនាំបាតុកម្មផងដែរ ។ ជាមួយគ្នានេះដែរ មានរថយន្ត២១គ្រឿងត្រូវរថយន្តស្ទូច របស់ប៉ូលិសអូសចេញ។ សកម្មភាពខាងលើរបស់កម្លាំងប៉ូលិសដែលប្រើធម៌ក្តៅបំបែកក្រុមបាតុករ ក្រោយពេលនាយករដ្ឋមន្ត្រីកាណាដាលោកJustin ... Read More »

ការប្រឈមមុខតានតឹងកាន់តែខ្លាំង រវាងរុស្ស៊ីនឹងអ៊ុយក្រែន អាមេរិកកើបលុយកាន់តែច្រើន

នៅថ្ងៃទី១៨ខែកុម្ភៈ អាមេរិកបានអនុម័តលក់រថក្រោះ រថយន្តចម្បាំងនិងអាវុធជាច្រើនផ្សេងទៀតឱ្យទៅប្រទេសប៉ូឡូញមានតម្លៃរហូតដល់ជាង៦ពាន់លានដុល្លារ ។ កិច្ចព្រមព្រៀងលក់អាវុធខាងលើ កើតឡើងក្នុងពេលដែលរុស្ស៊ីនិងអ៊ុយក្រែនកំពុងប្រឈមមុខតានតឹងដាក់គ្នា ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសប៉ូឡូញ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinបានបញ្ជាក់ថា ការទិញសព្វាវុធជាច្រើននឹងជួយដល់ប្រទេសស្ថិតនៅក្នុងសម្ព័ន្ធមិត្តការពាររួម មានកាតព្វកិច្ចជាងនេះដើម្បីការពារប្រទេសជាសម្ព័ន្ធមិត្តណាតូ។ កិច្ចព្រមព្រៀងទិញអាវុធខាងលើកើតឡើងក្រោយពេលប្រទេសអាមេរិក ... Read More »

មន្ត្រីការពារជាតិអាមេរិក៖ កម្លាំងទាហានរុស្ស៊ីជាងពាក់កណ្តាលនៅជុំវិញអ៊ុយក្រែនស្ថិតនៅក្នុងទីតាំងវាយប្រហារ

សារព័ត៌មាន CNN បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីការពារជាតិអាមេរិកដែលបានឱ្យដឹងថា កម្លាំងទាហានរុស្ស៊ីជាងពាក់កណ្តាលនៅជិតប្រទេសអ៊ុយក្រែនបានស្ថិតនៅក្នុងការត្រៀមលក្ខណៈវាយប្រហារទៅលើទីតាំងនានាក្នុងទឹកដីអ៊ុយក្រែន។ តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា កងពលត្រៀមប្រយុទ្ធរបស់រុស្ស៊ីបានកើនឡើងពី១២០កងពលដល់ទៅ១២៥កងពល ហើយកងពលនីមួយៗ មានកម្លាំងទាហានប្រមាណ១០០០ពាន់នាក់។ ចំណែកភាគីរុស្ស៊ីវិញបានច្រានចោលព័ត៌មានខាងលើ ។ កន្លងមកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃ១៨ខែកុម្ភៈថា សហរដ្ឋអាមេរិក ... Read More »

ន័រវេសនៅតែបន្តឈរលេខ១ជាប្រទេសឈ្នះមេដាយច្រើនជាងគេគិតត្រឹមព្រឹកថ្ងៃទី១៩ កុម្ភៈនេះក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

ត្រឹមព្រឹកថ្ងៃសៅរ៍ ទី១៩ កុម្ភៈនេះ ប្រទេសចំនួន៦រួមមាន ន័រវេស, អាល្លឺម៉ង់, អាមេរិក, ចិន, ហុល្លង់ និងស៊ុយអែតកំពុងឈរនៅលើកំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២២។ ប្រទេសន័រវេសកំពុងនាំមុខគេទទួលបានមេដាយមាស១៥គ្រឿង,អាល្លឺម៉ង់ឈរលេខ២ទទួលបានមេដាយមាស១០គ្រឿង, អាមេរិកឈរលេខ៣ទទួលបានមេដាយមាស៨គ្រឿង, ចិនឈរលេខ៤ទទួលបានមេដាយមាស៨គ្រឿង, ហុល្លង់ឈរលេខ៥ ទទួលបានមេដាយមាស៧គ្រឿង, ... Read More »

Man City រំពឹងបន្តជ័យជម្នះទៀតពេលប៉ះក្រុមមាន់ខ្នាយមាសTottenham Hotspur នៅរាត្រីនេះ

ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវប្រឈមមុខនឹងក្រុមខ្លាំងម្ចាស់ផ្ទះមេឃខៀវ Manchester City ដែលព្យាយាមកសាងជ័យជម្នះបន្តទៀតនៅលើកំពូលតារាង Premier League នៅពេលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad នៅរាត្រីថ្ងៃសៅរ៍នេះ។ ក្រុមមេឃខៀវ Manchester City ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជិត៤២២លាននាក់

គិតត្រឹមព្រឹកថ្ងៃទី១៩ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩សរុបដល់ទៅ៤២១.៨៩០.៦១៦នាក់ និង ស្លាប់ ៥.៨៩១.២៤៤នាក់។ ជាមួយគ្នានេះករណីឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងកន្លងមកនៅថ្ងៃទី១៨ខែកុម្ភៈ មានជាង១,៨លាននាក់ និងស្លាប់៩៦៧៩នាក់។ មាន អ្នកជំងឺជាង៣៣៨លាននាក់បានជាសះស្បើយពីជំងឺនេះផងដែរ ហើយមានអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាង៧១លាននាក់ ក្នុងនោះមាន ៨៥ពាន់នាក់ស្ថិតនៅក្នុងសភាពធ្ងន់។ ប្រទេសដែលមានករណីឆ្លងច្រើនប្រចាំថ្ងៃនាពេលនេះគឺអាល្លឺម៉ង់ដែលមានករណីឆ្លងសរុប ក្នុងរយៈពេល ... Read More »

ខ្សែការពារ Bonucci របស់ Juventus បានរងរបួសម្តងទៀត ហើយអាចខកខានការប្រកួតសំខាន់ៗ

គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បាននិយាយថាកីឡាករ Leonardo Bonucci បានអវត្តមានក្នុងការប្រកួត Derby កាលពីថ្ងៃសុក្រថ្ងៃទី១៨ ខែកុម្ភៈពេលក្រុមប៉ះជាមួយ Torino ដោយសាររបួសដែលទើបតែបានចូលលេង ហើយនៅតែមិនច្បាស់ថា ... Read More »

Kylian Mbappe ចាប់អារម្មណ៍ផ្ទេរទៅ Liverpool បន្ទាប់ពីផ្លាស់ប្តូរចិត្តពី Real Madrid

ចេតនារបស់កីឡាករ Kylian Mbappe ដើម្បីចូលរួមជាមួយក្រុមអធិរាជស Real Madrid នៅពេលដែលកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់ត្រូវបានរាយការណ៍ថា មានការផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយនឹងការគិតថា តារារបស់ក្លិប Paris Saint-Germain រូបនេះបើកចំហក្នុងការចូលរួមជាមួយក្រុមហង្សក្រហម Liverpool ។ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដីអេស្ប៉ាញ ... Read More »

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

នៅថ្ងៃទី១៨ខែកុម្ភៈនេះក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងរហូតដល់ទៅ ៤២.៤៣៩នាក់ និងស្លាប់៨០នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីការផ្ទុះកូវីដ-១៩ រយៈពេលជាង២ឆ្នាំកន្លងមក។ តំបន់ដែលឆ្លងកូវីដ-១៩ ច្រើនជាងគេ គឺរដ្ឋធានីហាណូយ មានករណីឆ្លងជិត៤,៦០០នាក់ ។ ជាមួយគ្នានេះដែរ ក៏មានពលរដ្ឋជាង៦ពាន់នាក់បានជាសះស្បើយពីជំងឺ។ គិតត្រឹមម៉ោង១៦ថ្ងៃទី១៧ខែកុម្ភៈដល់ម៉ោង១៦ថ្ងៃទី១៨ខែកុម្ភៈ ... Read More »